ទីក្រុងដែលី Archives - Kampuchea Thmey Daily

ទីក្រុងដែលី ប្រកាសបិទសាលាបឋមទាំងអស់ ដោយសារខ្យល់ពុល
នៅថ្ងៃសុក្រទី១៥ខែវិច្ឆិកាឆ្នាំ២០២៤ ប្រទេសឥណ្ឌាបានប្រកាសបិទសាលាបឋមទាំងអស់ ក្នុងទីក្រុងដែលី ដោយសារតែគុណភាពខ្យល់ កាន់តែអាក្រក់ទៅៗ។

នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម X អភិបាលក្រុងលោក Atishi Marlena Singh និយាយថា សិស្សទាំងឡាយនឹងត្រូវរៀនតាមអនឡាញសិន រហូតដល់មានការជូនដំណឹងបន្ថែម ព្រោះតែផ្សែងអ័ព្ទក្រាស់កំពុងគ្របដណ្តប់រដ្ឋធានី។

រដ្ឋធានីដែលីនិងទីក្រុងក្បែរៗនោះ កំពុងជួបប្រទះកម្រិតខ្យល់ពុល ដែលមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស ដោយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សារធាតុ​ភាគល្អិត​នៅ​ក្នុង​អាកាស បានឈានដល់កម្រិតគ្រោះថ្នាក់ លើសការកំណត់របស់ WHO រហូតដល់ទៅ៥០ដងឯណោះ។

ជារៀងរាល់ឆ្នាំ ទីក្រុងដែលី និងបណ្តារដ្ឋភាគខាងជើង តែងប្រឈមមុខនឹងផ្សែងអ័ព្ទក្នុងរដូវរងា ដោយសារតែសីតុណ្ហភាពធ្លាក់ចុះ ផ្សែង ធូលី ល្បឿនខ្យល់ទាប ការបំភាយយានយន្ត និងការដុតបំផ្លាញដំណាំ។

យោងតាម ​​IQAir ដែលជាក្រុមត្រួតពិនិត្យសន្ទស្សន៍គុណភាពខ្យល់ (AQI) មានមូលដ្ឋាននៅប្រទេសស្វីស បានឲ្យដឹងថា​ ជាមធ្យម ទីក្រុងដែលី មាន PM 2.5 ប្រមាណ ២៥៤មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៃខ្យល់កាលពីថ្ងៃព្រហស្បតិ៍។

សូម្បីតែអ្នកក្រុងដែលី ក៏ត្អូញត្អែរថា ពួកគេក្រហាយភ្នែក និងពិបាកដកដង្ហើមដែរ ដោយសារតែគុណភាពខ្យល់ដ៏គ្រោះថ្នាក់នេះ៕

អត្ថបទ៖ សុខ សុវណ្ណ

The post ទីក្រុងដែលី ប្រកាសបិទសាលាបឋមទាំងអស់ ដោយសារខ្យល់ពុល appeared first on Kampuchea Thmey Daily.