ទីផ្សារអន្តរជាតិ Archives - Kampuchea Thmey Daily

កម្ពុជាបាននាំចេញអង្ករជាង ៩៤ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៦០០ លានដុល្លារក្នុងឆ្នាំ២០២៥
រយៈ​ពេល ១២ ខែ នៃ​ឆ្នាំ​២០២៥ កម្ពុជា​សម្រេច​បាន​ការ​នាំ​ចេញ​អង្ករ​ចំនួន​ជាង ៩៤ ម៉ឺន​តោន​ (៩៤០ ៣២១ ​តោន) គិត​ជា​ទឹក​ប្រាក់​ជាង ៦០០ លាន​ដុល្លារ (៦០២.៤១ លានដុល្លារ)។

ការ​សម្រេច​បាន​ការ​នាំ​ចេញ​អង្ករ​ទាំង​ជាង ៩៤ ម៉ឺន​តោន​ ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧៥ ។ ក្នុងនោះ កម្ពុជា​ បាន​នាំ​ចេញ​ទៅកាន់​បណ្តាប្រទេស​នៅក្នុងតំបន់​អឺរ៉ុបចំនួន ​២៨ ​បានបរិមាណអង្ករចំនួន ៣៣៩ ៤១៧ តោន គិតជាទឹកប្រាក់ចំនួន ២៥៨.២៨​ លានដុល្លារសហរដ្ឋអាមេរិក។

នាំ​ចេញ​ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ២៣១ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ១៣៨.៣៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​កាន់​ប្រទេស​ក្នុងអាស៊ាន ចំនួន ៨ ប្រទេសបានបរិមាណចំនួន  ២៧៣ ៦៥៧ តោន​ គិតជាទឹក​ប្រាក់ចំនួន ១១៧.៦២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣៧ ប្រទេសផ្សេង​ទៀត​មាន អាហ្វ្រិក   មជ្ឈឹម បូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ញ៉ូហ្សេឡេន បានចំនួន ៩៦ ១២២ តោន គិត​ជា​ទឹក​ប្រាក់​ចំនួន ៨៨.១៥ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៤.០២% ប្រភេទអង្ករសគ្រាប់វែង ១៣.៧១% អង្ករចំហុយ ២%  អង្ករសរីរាង្គចំនួន ១.៣២%  អង្ករបាក់គ្រប់ប្រភេទ ១៨.៥៦% និងអង្ករផ្សេងៗចំនួន ០.៣៩% ។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៦ ៨៥៩ ៩៣០ តោនស្រូវសើម ដែលគិតជាទឹក​ប្រាក់ប៉ាន់​ប្រមាណ​បានចំនួន ១៥៧៩.៨៦ លានដុល្លារសហរដ្ឋអាមេរិក។

គូសបញ្ជក់ផងដែរថា ការនាំចេញអង្ករ មានកំណើនសរុបចំនួន ៤៥.៥៩% និងការនាំចេញស្រូវ មានកំណើតសរុបចំនួន ៣២.៤៣% ធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

The post កម្ពុជាបាននាំចេញអង្ករជាង ៩៤ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៦០០ លានដុល្លារក្នុងឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.

បណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញ ៣ ចំណុច ធ្វើឱ្យឧត្ដមភាពប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារនៅមានកម្រិត
លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច នៃ​រាជ​បណ្ឌិត​សភា មើលឃើញ​នូវ​កត្តា​សំខាន់​ៗ​ចំនួន​ ៣ ចំណុច​ដែល​ធ្វើ​ឱ្យ​ឧត្ដមភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​នៅ​មាន​កម្រិត បើ​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ផ្សេង​ៗ។

ថ្លែង​ប្រាប់​«កម្ពុជា​ថ្មី» លោក បណ្ឌិត គី សេរីវឌ្ឍន៍ បាន​មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​និង​ឧត្ដមភាព​នៃ​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​ យើង​ឃើញ​ថា នៅ​មាន​កម្រិត​នៅ​ឡើយ​។

ជាក់ស្តែង មានកត្តាសំខាន់ៗ ៣ ចំណុច ដែលធ្វើឱ្យកម្ពុជានៅមានកម្រិតនៅឡើយ ទី​១ ការិយាធិបតេយ្យ និង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រព័ន្ធ​ដឹក​ជញ្ជូន​ logistic ភស្តុភារ​កម្ម​នៅ​តែ​ខ្ពស់ ដែល​ធ្វើ​​ឱ្យ​កម្ពុជា​បាត់បង់​ការ​ប្រកួត​ប្រជែង​។

ទី​២ ថ្លៃ​ដើម​នៃ​អគ្គិសនី​របស់​កម្ពុជា​ ក៏​នៅ​តែមានកម្រិត​ខ្ពស់​ដូច​គ្នា​ដែរ បើ​ធៀប​ជា​មួយ​នឹង​បណ្តា​ប្រទេស​ផ្សេង​ៗ​ និង​ទី៣ កម្មករ​របស់​កម្ពុជា​នៅ​មិន​ទាន់​មាន​ជំនាញ​ច្បាស់​លាស់​ ហើយ​និង​មិន​ទាន់មាន​នូវ​ផលិត​ភាព​ខ្ពស់​ក្នុង​ការ​ផលិត​បើ​ធៀប​ជា​មួយនឹង​បណ្តា​ប្រទេស​ផ្សេង​ៗ​។

លោក​បណ្ឌិត បាន​សង្កត់​ធ្ងន់​ថា « ​ចំណុច​ទាំង ៣​ នេះ ​យើង​ឃើញ​ហើយ​ថា ការ​ប្រកួត​ប្រជែង​របស់​យើង​គឺ​នៅ​មាន​កម្រិត​ នៅ​រួម​ផ្សំ​ជា​មួយ​ការ​អនុវត្ត​ច្បាប់​មិន​បាន​ត្រឹម​ត្រូវ​ ដែល​កត្តា​ទាំង​អស់នេះ គួរ​តែ​មាន​ការ​គិតគូរ​ឡើង​វិញ ព្រម​ទាំង​មាន​ការ​សម្រប​សម្រួល​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​បាន​ល្អ​ប្រសើរ​ ត្រឹម​ត្រូវ​ធានា​បាន​ភាព​ស្មើ​គ្នា ទាំង​អ្នក​ជំនួញ​បរទេស​ និង​អ្នក​ជំនួញ​ក្នុង​ស្រុក»​។

យោងតាមទិន្នន័យរបស់អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) បានបង្ហាញថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ គិតជា​ទឹក​ប្រាក់​មាន​ទំហំ ២០.១៨ ពាន់​លាន​ដុល្លារ​អាម៉េរិក ​មាន​ការ​កើនឡើង​ ១៤.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែល​មាន​ទំហំប្រមាណជាង ១៧ ពាន់លានដុល្លារអាម៉េរិក៕

ដោយ៖ ឌិន ថារី

The post បណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញ ៣ ចំណុច ធ្វើឱ្យឧត្ដមភាពប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារនៅមានកម្រិត appeared first on Kampuchea Thmey Daily.

រោងម៉ាស៊ីនកិនស្រូវធំមួយក្នុងស្រុកថ្មគោល សម្រេចការនាំចេញអង្ករជាង ៣​ ម៉ឺនតោន ទៅទីផ្សារអន្តរជាតិ
ម្ចាស់​រោងម៉ាស៊ីន​កិន​ស្រូវ​ ស៊ីធីរ៉ាយស៍ អ៉ីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) លោក​ឧកញ៉ា ឡាយ ឈុនហួបាន​​ឱ្យ​ដឹង​ថា រយៈ​ពេល ៣ ខែ ដើម​ឆ្នាំ​២០២៥ រោង​ម៉ាស៊ីន​របស់​លោក​សម្រេច​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ជាង​ ៣​ ម៉ឺន​តោន គិតជាទឹកប្រាក់​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក​។

ថ្លែង​មក​កាន់ ​«កម្ពុជា​ថ្មី» នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២៥ នេះ​ លោក ឧកញ៉ា ឡាយ ​បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល​ ៣​ខែ​ដំបូង​នៃ​ដើម​ឆ្នាំ​២០២៥​ នេះ រោង​ម៉ាស៊ីន​កិន​ស្រូវ​របស់​លោក សម្រេច​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ ៣​ ម៉ឺន​តោន ដែល​មាន​ការ​កើន​ឡើង​ប្រមាណ​ជិត ៣០% បើ​​ប្រៀបធៀប​ទៅ​និង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ  ​មុន​។

សរុប​ទាំង ៣​ ម៉ឺន​តោន​ ក្នុង​នោះ​រោងម៉ាស៊ីន​បាន​នាំ​ចេញ​ទៅ​លើ​ប្រភេទ​អង្ករ​មួយ​ចំនួន​ដូច​ជា អង្ករ​ផ្កា​រំដួល, សែន​ក្រអូប, អង្ករ​ស្រង៉ែ និង​ប្រភេទ​អង្ករ ៥៤ ៥១ ជា​ដើម​ទៅ​កាន់​ទីផ្សារ​។

ជា​មួយ​គ្នា​នេះ លោក​ឧកញ៉ា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កត្តា​ដែល​ធ្វើ​ការ​ឱ្យ​ការនាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​មាន​ការ​កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន ដោយ​សារ​តែ​ឆ្នាំ​នេះ​ការ​ប្រមូល​ផល​បាន​ច្រើន​ជាង​ឆ្នាំ​មុន​ ហើយ​តម្លៃ​របស់​ប្រទេស​ជិត​ខាង​ធ្លាក់​ចុះ​ខ្លាំង​ ដូច្នេះ​នៅ​ពេល​ដែល​អង្ករ​ត្រឡប់​ទៅ​មាន​តម្លៃ​ដើម​វិញ​ដូច​ក្នុង​រយៈ​ពេល​ ២ ឆ្នាំ​មុន ​ធ្វើ​ឱ្យ​ការ​ជួញ​ដូរ​មាន​ដំណើរ​ការ​ជា​ធម្មតា​វិញ​។

គួរ​ជម្រាប​ថា រយៈពេល​ ៨ ​ខែ ឆមាស​ទី​១ ឆ្នាំ​២០២៤ ក្រុមហ៊ុន​ «City Rice Import Export» បាន​​នាំ​ចេញ​អង្ករ​​ប្រមាណ​ជិត ៥​ ម៉ឺន​តោន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​​ដូច​ជា​ ប្រទេស​នៅ​សហភាព​អឺរ៉ុប ប្រទេស​ចិន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី អូស្ត្រាលី ណូវេហ្សេឡង់ ចក្រភព​អង់គ្លេស បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក និង​កោះ​ New Caledonia​ ដែល​គិត​ជា​ទឹក​ប្រាក់សរុប​ចំនួន​ ៣៣​ លាន​ដុល្លារ​អាមេរិក ខណៈ​​បរិមាណនាំចេញ​មាន​ការ​កើនឡើងប្រមាណ​ ១៦% ​បើ​ប្រៀបធៀប​ទៅ​​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៣៕

The post រោងម៉ាស៊ីនកិនស្រូវធំមួយក្នុងស្រុកថ្មគោល សម្រេចការនាំចេញអង្ករជាង ៣​ ម៉ឺនតោន ទៅទីផ្សារអន្តរជាតិ appeared first on Kampuchea Thmey Daily.

កម្ពុជារកចំណូលបានជាង $៤០០ លាន ពីការនាំចេញស្រូវ-អង្ករនា២ខែដំបូងឆ្នាំ ២០២៥
នៅក្នុងរយៈពេល ២​ខែ​ ដំបូង ​ដើម​ឆ្នាំ២០២៥ កម្ពុជា​សម្រេច​បាន​ការនាំចេញអង្ករជាង ១៣ ម៉ឺនតោន (១៣៥ ០៧៤)​ គិតជា​ទឹក​ប្រាក់​បាន​ចំនួន ១០៦ លាន​ដុល្លារ​ ខណៈស្រូវចំនួន ១,៣៩ លានតោន គិតជាទឹកប្រាក់ជាង ៣១៣ លានដុល្លារ។

យោង​តាម​ទិន្នន័យ​ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​ បង្ហាញថា ​កម្ពុជាសម្រេចបានការនាំចេញអង្ករ​ចំនួន ១៣៥ ០៧៤ តោន នៅក្នុងរយៈពេល ២ ខែ​ដើមឆ្នាំ ២០២៥នេះ ពោលគឺនាំចេញតាមរយៈក្រុមហ៊ុនចំនួន ៤៤ ទៅកាន់គោល​ដៅចំនួន ៥១។

ក្នុងនោះ​ទៅកាន់បណ្តាប្រទេស​នៅក្នុងតំបន់អឺរ៉ុបចំនួន ​២៥ ​បានបរិមាណអង្ករចំនួន ៧៣ ០៤៨ តោន គិត​ជាទឹកប្រាក់​ចំនួន ៥៨.៥៣​ លានដុល្លារសហរដ្ឋអាមេរិក។

កម្ពុជាក៏បាននាំ​ចេញ​ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១៦ ៥០០ តោន គិត​ជា​ទឹកប្រាក់ចំនួន ១០,៤៧ លានដុល្លារ​, ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៤ ប្រទេស បាន​​ចំនួន  ២៣ ២៩៧ តោន​ គិត​ជាទឹក​ប្រាក់ចំនួន ១៦,៦៦ លានដុល្លារ និង​នាំ​ចេញ​ទៅកាន់គោលដៅ ២០ ប្រទេសផ្សេង​ទៀតមាន អាហ្វ្រិក មជ្ឈិម​បូព៌ា អាមេរិក កាណាដា អូស្ត្រាលី និង​ញ៉ូហ្សេឡេន បាន​ចំនួន ២២ ២២៩ តោន ដែល​គិតជាទឹកប្រាក់ចំនួន ១៩,៨៧ លានដុល្លារ។

កម្ពុជានាំ​ចេញប្រភេទអង្ករមួយចំនួនដូចជា អង្ករ​ក្រអូបចំនួន ៨៦.០៣%, ប្រភេទ​អង្ករស ធម្មតា​ ៨.៦៥%, អង្ករចំហ៊ុយ ២.៩៩%, អង្ករសរីរាង្គចំនួន ១.៨៧%  និងអង្ករផ្សេងៗចំនួន ០.៤៦% ។

ប្រទេស​កម្ពុជា ​ក៏​បាន​នាំ​ចេញ​ស្រូវ​ចំនួន ១ ៣៩២ ១១៥ តោន​ស្រូវ​សើម ដែល​គិត​ជា​ទឹក​ប្រាក់​​បាន​ប្រមាណ ៣១៣ លាន​ដុល្លារ​៕

The post កម្ពុជារកចំណូលបានជាង $៤០០ លាន ពីការនាំចេញស្រូវ-អង្ករនា២ខែដំបូងឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.

ទម្លាយ​រូបមន្ត​​អំបុកខ្មែរបាត់ដំបង​ប្រើគ្រឿង​ផ្សំ​ពិសេស គ្រោង​​​វាយលុកទីផ្សារ​ប្រទេស​ធំ​ៗចំនួន ៣
កញ្ញា វាសនា វិច្ឆារ៉ាវ៉ា ប្រធាន​ផ្នែក​គ្រប់គ្រងក្រុមហ៊ុន​ «ហេង ច័ន្ទនី អង្គរមាស» បានគូសបញ្ជាក់ថា អំបុកខ្មែរ ៥ រសជាតិរបស់សហគ្រាស​កំពុង​ត្រៀម​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ក្រៅ​ប្រទេស​ធំៗ​ចំនួន ៣ នា​ពេល​ឆាប់​ៗ​ខាង​មុខនេះ។

បច្ចុប្បន្ន​សហគ្រាស​បាន​​​កែច្នៃ​អំបុក​មាន ៥ រសជាតិ​ផ្សេងៗ​គ្នា​ ក្នុងនោះ​មាន​អំបុក​សារាយ​សមុទ្រ, អំបុក​ផ្លែឈើ​ចម្រុះ, អំបុក​ចេក​បាត់ដំបង, អំបុក​លាយ​គ្រឿង និង​អំបុក​ធម្មជាតិ​។

ប្រធាន​ផ្នែក​គ្រប់គ្រង​ក្រុមហ៊ុន​ ហេង ច័ន្ទនី​ អង្គរមាស ដែលមាន​ទីតាំង​ស្ថិត​ក្នុង​​ភូមិ​ រំចេក​ពីរ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបងបានថ្លែង​មក​កាន់ «​កម្ពុជា​ថ្មី» ថា «អំបុក​ដែល​ធ្វើ​ឡើង​ក្នុង​សហគ្រាស​មាន​រសជាតិ​​ខុស​ពី​អំបុក​ធម្មតាដែល​បុក​ដោយ​ដៃ​​ ដោយ​គិត​គូរ​យ៉ាង​ខ្លាំង​ពី​ខ្សែ​ចង្វាក់​ផលិត​កម្ម​គោរពទៅតាម​ស្តង់​ដារ ISO និង​ប្រព័ន្ធ​ “សប្រាំ” ជា​ចាំ​បាច់​ដើម្បី​រក្សា​គុណ​ភាព​សុវត្ថិភាព»។

​​ពាក់ព័ន្ធ​នឹង​វត្ថុ​ធាតុ​ដើម​​ដែល​ជួយ​ឲ្យ​អំបុក​ទទួល​បាន​គុណភាព​និង​រស​ជាតិ​ឆ្ងាញ់ ប្រធាន​គ្រប់គ្រង​រូប​នេះ​បានបង្ហើប​ថា​ដោយសារ​​​​ផលិត​​ចេញពី​ពូជ​ស្រូវ​ពីរប្រភេទ​គឺ​ពូជស្រូវ​សែន​ពិដោរ និង​ពូជ​ស្រូវ​សែន​ក្រអូប ដែល​សម្រិត​សម្រាំង​ជា​ពូជ​ស្រូវ​ល្អ​បំផុត​ និង​ផ្លែ​ឈើ​​យកមកកែច្នៃ​រួម​បញ្ចូល​ចេញ​ជា​អំបុក​មាន​រសជាតិ​ខុស​ប្លែក​ពី​អំបុក​ធម្មតា​។

​ប្រធាន​គ្រប់គ្រងសហគ្រាសហេង ច័ន្ទនី​ អង្គរមាស​បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រៅ​​ពី​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុងស្រុក​ អំបុក​ខ្មែរ ៥ រសជាតិ របស់​សហគ្រាស​គ្រោង​នឹង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ធំ​ៗចំនួន​ ៣​ មាន​ដួចជា​ ប្រទេស​ចិន ប្រទេស​កូរ៉េ​ និង​ប្រទេស​អូស្ត្រាលី។

ទន្ទឹមនេះ អ្នក​ស្រី ញ៉ែម ច័ន្ទនី អគ្គនាយក​ក្រុមហ៊ុន​ «ហេង ច័ន្ទនី អង្គរ​មាស​» បាន​គូស​បញ្ជាក់​ថា អំបុក​ជា​ប្រភេទ​អាហារ​​​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរដែល​​មាន​​តាំង​ពី​យូរលង់​ណាស់​មក​ហើយ ហើយ​ក៏​ជា​អាហារបម្រុង​ទ័ពដ៏​សំខាន់​​ក្នុង​ពេល​​សឹក​សង្រ្គាម​។

ម្ចាស់​សិប្បកម្ម​រូប​នេះ​​សង្កេត​ឃើញ​ថា សម័យកាល​បច្ចុប្បន្ន​ការ​ទទួល​ទាន​អំបុកមាន​ការ​ធ្លាក់​ចុះ​​ខ្លាំង​ មាន​ន័យ​ថាអ្នក​ចូល​ចិត្ត​​ទទួល​ទាន​មាន​តែ​មនុស្ស​វ័យ​ចាស់ ប៉ុន្តែ​ចំពោះ​​យុវជន​ជំនាន់ក្រោយៗហាក់​​ដូចជា​​មិនសូវ​មាន​​ការ​និយមចូល​ចិត្ត​។ ដូច្នេះ​​​​​ដើម្បី​ជា​ការ​ចំណែកលើក​ទឹកចិត្ត​​ឲ្យ​មាន​ការ​​ចូលរួម​ពី​សំណាក់​អ្នក​ជំនាន់​ក្រោយ និង​អាច​លើក​ស្ទួយ​អំបុក​ខ្មែរ ទើប​អ្នក​ស្រី​​សម្រេច​យក​អំបុក​ខ្មែរ​​មក​កែច្នៃឲ្យមានការទាក់ទាញឡើងវិញ។ មួយ​វិញ​ទៀត​ ក៏​ចង់​បង្ហាញ​ថាអំបុក​ជា​អាហារ​មួយ​ប្រភេទ​ដែល​​ធ្វើ​ឡើង​ចេញ​​ពី​ស្រូវ​របស់​ខ្មែរ​សុទ្ធសាធ។

សហគ្រាស​ហេង ច័ន្ទនី​ អង្គរមាស វិវត្ត​​ចេញ​ពី​អាជីវកម្ម​គ្រួសារ​តាំង​ពី​ឆ្នាំ ២០១៧ ​និង​អាចឈាន​មក​ជា​ឧស្សាហកម្ម​ដូច​បច្ចុប្បន្ន ក្រៅពី​មាន​កែច្នៃ​អំបុកក៏​មាន​ការ​ផលិតនិងកែច្នៃ​អាហារ​ក្រៀម​ជាច្រើន​មុខ​​ទៀត​មាន​ដូចជា​ ត្រី​ ​មាន ៥ ​ប្រភេទ​មាន​ត្រី​ឆ្ងាញ់​ធម្មជាតិ, ត្រី​ឆ្ងាញ់​ទន្លេសាប, ត្រី​ឆ្អើរ​បាត់ដំបង, ត្រី​រសជាតិ​ហិរ, ត្រី​រស​ជាតិ​ល្ង។​ ម្សៅ​ចេក ៤ មុខ ដូចជា ម្សៅ​​ចេក, កាហ្វេ​ម្សៅ​ចេក, ចេក​ល្ង​​សរ និង​ចេក​​រស​ជាតិ​ត្រី។ ម្ទេសកែច្នៃ​ចេញ​ដូច​ជា ម្ទេស ៣ ពណ៌ និង​ម្ទេស​គ្រឿង​ពិសេសជាដើម សម្រាប់ធ្វើ​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​ទី​ផ្សារ​​​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ក្រៅ​ប្រទេស​៕

The post ទម្លាយ​រូបមន្ត​​អំបុកខ្មែរបាត់ដំបង​ប្រើគ្រឿង​ផ្សំ​ពិសេស គ្រោង​​​វាយលុកទីផ្សារ​ប្រទេស​ធំ​ៗចំនួន ៣ appeared first on Kampuchea Thmey Daily.

ខេត្ត​កំពត​កំពុងល្បីមួយទៀត គឺ​ដាំ​ចេកលឿង​​នាំ​ចេញ​ទៅ​ក្រៅប្រទេស​
លោក​ម៉ៅ ធនិន អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពត​ ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​នេះបាន​អះអាង​ថា ​នា​ពេល​បច្ចុប្បន្ន​នេះ ទី​ផ្សារ​ផ្លែ​ចេក​ខេត្តកំពត​​នាំ​ចេញ​ទៅ​លក់​នៅ​​ទីផ្សារ​បរទេស​ហាក់​មាន​សក្ដានុពល​ខ្លាំង ដោយ​​​ក្នុង​មួយ​ខែៗ អាច​នាំ​​ចេញ​រហូត​ចន្លោះពី ២​ ០០០ តោន​ ទៅ​ ២ ៥០០​តោន​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន លោក ម៉ៅ ធនិន​ បាន​មាន​ប្រសាសន៍​ ខេត្ត​កំពត​ជា​ខេត្ត​ដែល​មាន​ភាព​សម្បូរបែប​​ខាង​វិស័យ​កសិកម្ម ក៏ដូចជា​ការ​ដាំដុះ​​ដំណាំ​សម្រាប់​ការនាំ​ចេញ។ ជាក់​ស្តែងកាល​ដើម​ឡើយ​នៅ​ក្នុង​ខេត្ត​កំពត​តែង​មាន​ភាព​ល្បីល្បាញ​ខាង​ដំណាំ​ម្រេច​ ដែល​មាន​ទិន្នផល​​ខ្ពស់​សម្រាប់​ការ​នាំ​ចេញ។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ ខេត្ត​ក៏​មាន​ដំណាំ​ចេក​មួយ​ទៀត​ដែល​កំពុង​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ សម្រាប់​​ការ​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​បរទេស។

បើ​តាមលោក ចាន់ រិទ្ធិ ប្រធាន​មន្ទីរកសិកម្ម​ខេត្តកំពត​បាន​បញ្ជាក់ថា មាន​ក្រុមហ៊ុន​ពីរ​កំពុងដាំដុះ​ដំណាំ​ចេក​លឿងនាំ​ចេញទៅ​ក្រៅប្រទេស។ ក្រុមហ៊ុន​ទាំង​ពីរ​​ដែល​ដាំដុះលើ​ផ្ទៃដីជាង​មួយ​ពាន់ហិកតា ក្នុង​​មួយ​ឆ្នាំអាច​នាំ​ចេញ​​បាន​ជាង ២០ ម៉ឺន​តោន។

ខេត្ត​កំពត​មាន​ល្បីល្បាញ​លើ​ដំណាំទុរេន និង​ម្រេច។ ក្រៅ​ពី​ដំណាំសក្តានុពល​របស់​ខេត្ត​​ ដំណាំ​ចេកលឿង​ក៏​កំពុង​ទទួល​ការ​ពេញនិយម។ ដោយ​សារ​តែខេត្ត​កំពត​ជា​ខេត្ត​ប៉ូល​ទេសចរណ៍ដ៏ទាក់ទាញ ដូច្នេះទិន្នផល​​ដំណាំ​កសិកម្ម​ស្ទើរ​តែ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ខេត្ត​ផ្ទាល់​ត្រូវ​បាន​ផ្គត់ផ្គង់​តម្រូវ​ការ​នូវ​នឹង​​កន្លែង ក៏ដូចជាចំពោះ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​៕

The post ខេត្ត​កំពត​កំពុងល្បីមួយទៀត គឺ​ដាំ​ចេកលឿង​​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ appeared first on Kampuchea Thmey Daily.

កម្ពុជាចាប់ផ្ដើមផ្សព្វផ្សាយ ទេសចរណ៍ ទៅកាន់ទីផ្សារអន្តរជាតិ ផ្តោតលើខ្លឹមសារសុវត្ថិភាព
ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងអំពាវនាវឱ្យ​ផ្នែក​ឯកជនក្នុងវិស័យទេសចរណ៍ ចូលរួមផ្សព្វ​ផ្សាយ​ទៅកាន់ទីផ្សារពិភពលោកដោយផ្តោតលើខ្លឹមសារ «សុវត្ថិភាព» ស្របពេលដែលកម្ពុជាក៏ត្រៀមបើកទទួល​ទេសចរអន្តរជាតិ​ឡើងវិញនាពេលឆាប់ៗ​ខាងមុខផងដែរ។

ការប្រកាសយ៉ាងដូច្នេះ គឺនៅក្នុងសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការប្រារព្ធពិធីអបអរសាទរ «ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១» នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងទេសចរណ៍បានអះអាងថា «បច្ចុប្បន្ន កម្ពុជាត្រូវបានទទួលស្គាល់ថា ​មានភាពជឿន​លឿនលើការចាក់វ៉ាក់សាំង ដែលពិភពលោកចាត់ទុកថាជាយុទ្ធសាស្ត្រគន្លឹះ​នៃការបើក​ទេសចរណ៍​ផ្ទៃក្នុង និងអន្តរជាតិពេញលេញឡើងវិញ។

ក្នុងបរិការណ៍នេះ ក្រសួងទេសចរណ៍នឹងផ្ដោតលើសុវត្ថិភាពជាសារគន្លឹះនៃការផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរជាតិ និងអន្តរជាតិ»។

ក្រសួងក៏បានស្នើឲ្យភាគីពាក់ព័ន្ធ ជាពិសេសផ្នែកឯកជនត្រូវចូលរួមរៀបចំការផ្សព្វផ្សាយរបស់ខ្លួន ដោយផ្តោតសំខាន់លើខ្លឹមសារ «កម្ពុជាសុវត្ថិភាព-Cambodia Safe» ហើយបានអំពាវនាវឲ្យប្រតិបត្តិករពាក់ព័ន្ធចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទទួលបាន «ឡាបែលវិធានសុវត្ថិភាពទេសចរណ៍» ដែលក្រសួងទេសចរណ៍បានដាក់ចុះរួចហើយនោះ។

ក្រសួងទេសចរណ៍បានស្នើឲ្យការីទេសចរណ៍ក្នុងស្រុកបង្កើនបន្ថែមទៀតនូវកញ្ចប់ទេសចរណ៍ប្លែកៗ តាមប្រធានបទផ្សេងៗ (Thematic Tour Package) ដូចជា ដំណើរទស្សនកិច្ចម្ហូបអាហារ ផ្លែឈើ កសិកម្ម ព្រឹត្តិការណ៍ជាក់លាក់មួយចំនួនតាមតំបន់ដែលមានការអនុញ្ញាតជាដើម។

ទន្ទឹមនឹងនេះ ដើម្បីផ្តល់ព័ត៌មានជាក់លាក់ និងទាន់ពេលវេលាអំពីសុវត្ថិភាពគោលដៅទេសចរណ៍​ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាទេសចរអន្តរជាតិ នាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ត្រូវ​រៀប​ចំធ្វើបច្ចុប្បន្នភាពទិន្នន័យ និងព័ត៌មានស្តីពីការចាក់វ៉ាក់សាំង ការឆ្លង ការអនុវត្តស្តង់ដាប្រតិបត្តិ (SOP) ព្រមទាំងការអនុវត្តវិធានសុខាភិបាល និងរដ្ឋបាលតាមតំបន់គោលដៅទេសចរណ៍ ដោយបង្កើតឲ្យមានថ្នាលតាមដានគោលដៅទេសចរណ៍កម្ពុជា (Cambodia Destination Tracker) ដែលអាចភ្ជាប់ទៅនឹងគេហទំព័រផ្លូវការណាមួយ។

ក្រសួងទេសចរណ៍បានបង្ហាញការវាយតម្លៃទៀតថា «ប្រសិនបើថ្ងៃអនាគត មិនទាន់មានវ៉ាក់​សាំង​កូវីដ-១៩ចាក់ពីកំណើត នោះវិស័យទេសចរណ៍ត្រូវត្រៀមខ្លួនបង្កើតថ្មី រាប់ចាប់ពីការផលិត​យន្តហោះ​ រហូតដល់ឧបករណ៍ចម្រោះខ្យល់ក្នុងទីតាំងអាជីវកម្មទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លង។

យ៉ាងណាមិញ ក្រសួងទេសចរណ៍ ក៏ដូចជាស្ថាប័នជាតិ-អន្តរជាតិដទៃទៀតបានបង្ហាញក្ដីសង្ឃឹមថា «មនុស្សតែងរកឃើញដំណោះស្រាយ, វិបត្តិតែងមានទីបញ្ចប់»។

សូមជម្រាបថា បើតាមរបាយការណ៍ក្រសួងការពារជាតិ ដែលចេញផ្សាយនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព គ្រួសារកង​ទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ២,៧៥៦,៨៤៤នាក់ ខណៈចាក់លើកទី២ បានចំនួន ២,៧២១,៦០៤នាក់៕

The post កម្ពុជាចាប់ផ្ដើមផ្សព្វផ្សាយ ទេសចរណ៍ ទៅកាន់ទីផ្សារអន្តរជាតិ ផ្តោតលើខ្លឹមសារសុវត្ថិភាព appeared first on Kampuchea Thmey Daily.