ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ USAID Archives - Kampuchea Thmey Daily

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​
​កំណត់​និរន្តរភាព​ភាព​ជា​ដៃគូអភិវឌ្ឍន៍​របស់​ខ្លួន​ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ ​ឡើង​កាន់​តំណែង​ ក្នុង​អណត្តិ​ទី២ របស់លោក​ នា​ពេលថ្មីៗ​កន្លង​ទៅ​នេះ ​NGOs​ និង​ CBOs​នៅ​កម្ពុជា​ដូច​ជា​ប្រទេស​មួយ​ចំនួន​ទៀត​លើ​ពិភព​លោក​ទទួល​បាន​ជំនួយ​ពី​កម្មវិធី​ USAID​ បាន​ប្រឈម​នឹង​វិបត្តិ​កាត់​បន្ថយ​សកម្មភាព ​បន្ថយ​បុគ្គលិក ​ឬ​ផ្អាក​សកម្មភាព​ ហើយ​និង​កំពុង​ពិចារណា​រិះ​រក​យុទ្ធសាស្រ្ត​ថ្មី​ដើម្បី​បន្ត​ ជីវិត​គម្រោង​នានា​ទៅ​អនាគត​។

​វិបត្តិការណ៍​នេះ​ ជា​ការ​ក្រើន​រំលឹក​អំពី​ហានិភ័យ​ជាប់​ជា​ប្រចាំ​ចំពោះ​ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស ​ដែល​បង្កប់​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​ដូច​ជា​ថ្នាំ​ពុល។ ជា​រឿង​គួរ​ឱ្យ​សោក​ស្តាយ​ជា​ពន់ពេក​ ដែល​វិបត្តិ​ហេតុ​នេះ​ផ្ដល់​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក៏​ដោយ​ ការណ៍​នេះ​ក៏​បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ភាពជា​ដៃ​គូ​ ដែល​ស្រប​ទៅ​នឹង​គុណ​តម្លៃ​ដូច​ជា​ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​ការ​គោរព​អធិបតេយ្យភាព និង​កិច្ច​សហការ​យូរ​អង្វែង​ ដែល​ទាំង​នេះ​គឺ​ជា​គោលការណ៍​នាំ​មុខ​នៃ​យុទ្ធសាស្ត្រ​ ក្នុង​កិច្ចសហប្រតិបត្តិការ​ជា​ដៃ​គូ​សម្រាប់​ការ​អភិវឌ្ឍ​ ក្នុង​ប្រទេស​កម្ពុជា​។​

ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មួយ​ចំនួន​ ដែល​ភាគ​ច្រើន​បាន​សម្រប​បេសកកម្ម​របស់​ខ្លួន ទៅ​តាម​អាទិភាពម្ចាស់ជំនួយលោកខាងលិច បាន​ផ្ដោត​លើ​របៀបវារៈ​បរទេស​ជា​ជាង​លើ​តម្រូវការ​អភិវឌ្ឍ​ ក្នុង​ស្រុក​របស់​កម្ពុជា។ ​ឧទាហរណ៍ ​គម្រោង​ “ភាព​ធន់​នៃ​សង្គម​ស៊ីវិល​កម្ពុជា (Cambodian Civil Society Resilience-CSR)” ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០២៤ ក្រោម​ជំនួយ​របស់ USAID តាមរយៈ East-West Management Institute ជាស្ថាប័នក្រៅរដ្ឋាភិបាល គម្រោង​CSR​ផ្ដោត​លើ​អ្វី​ដែល​ពួក​គេ​ហៅ​ថា ​‘ការ​អប់​រំ​ពលរដ្ឋវិទ្យា’ និង ‘គណនេយ្យភាពរដ្ឋាភិបាល’ ​ដែល​ជា​ទស្សនៈ​មួយ​ហាក់​មិន​សម​ស្រប​ទៅ​នឹង​បរិបទ​ជាក់​ស្ដែង​នៃ​នយោបាយ​សង្គម​សេដ្ឋកិច្ច​ និង​គម្រូ​ប្រព័ន្ធ​អភិបាល​កិច្ច​របស់​កម្ពុជា​ឡើយ​។​

គម្រោង​ទាំង​នេះ ​បើ​ទោះ​បី​ជា​ត្រូវ​ចាត់​ទុក​ថា​ជា​កិច្ចខិតខំប្រឹង​ប្រែង​ដល់​ការ​អភិវឌ្ឍ​ជាតិ​តាម​បែប​លោក​ខាង​លិច​ក៏​ដោយ​ ប៉ុន្តែ​វិសាលភាព​របស់​វា​បាន​ឆ្លង​ហួស​ព្រំ​ដែន​របស់​ខ្លួន​ក្នុង​ឋានៈ​ជា​អង្គការសង្គម​ស៊ីវិល​ហួស​លើស​ចំណុច​រសើប​ដែល​មិន​ចាំ​បាច់​ចំពោះ ​ដំណើរការ​​នៃ​ការអភិវឌ្ឍ ក្នុង​ប្រទេស​មួយ​នេះ​ទេ។​ ក្រុម​ទាំង​នេះ​បាន​ធ្វើ​ការ​រិះ​គន់​មិន​សំចៃ​មាត់ ​លើ​គោល​នយោបាយ​បរិស្ថាន​ និង​វិស័យ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ជាដើម​ ដោយ​គ្មាន​មូលដ្ឋាន​ និង​ភស្តុតាង​ជាក់​ស្ដែង​ និង​ច្បាស់​លាស់ ​ដែល​បង្ហាញ​ពី​ភាព​មិន​សម​ស្រប​ជាមួយ​អាទិភាព​របស់​ប្រទេស​ជាតិ​។​​ការ​ដក​ចេញ​ភ្លាមៗ​នៃ​ជំនួយ​របស់ ​USAID បាន​ធ្វើ​ឱ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នេះ​រង្គោះរង្គើ​មិន​ស្ទើរ​ទេ​។​ ខណៈ​ពេល​ដែល​អ្នក​សង្កេតការណ៍​ខ្លះ​បាន​ចាត់​ទុក​ចំណាត់​ការ​នេះ​ជា​សញ្ញា​នៃ​ការ​បន្ធូរបន្ថយ​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ ​អង្គការ​ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​ផ្តល់​មូល​និធិ​របស់​លោក​ខាង​លិច​ ឥឡូវ​នេះ​ប្រឈម​នឹង​ដំណើរ​រឹង​គាំង​ ក្នុង​ប្រតិបត្តិការ​របស់​គេ​ ឬ​ត្រូវ​បាន​បង្ខំ​ឲ្យ​បញ្ចប់គម្រោងដែល​មិន​ទាន់​ចប់​សព្វ​គ្រប់។ ​

អ្វី​ដែល​សំខាន់​នោះ​គឺ ​យើង​មិន​បាន​ឃើញ​ការងារ​អភិវឌ្ឍន៍​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាទូទៅ ​ទទួល​រង​ផល​ប៉ះពាល់ ​ដោយ​សារ​មូល​និធិ​របស់​ទីភ្នាក់ងារ​ USAID តែង​រំលង​ស្ថាប័នរដ្ឋ និង​ធ្វើ​ការ​គាំទ្រ​ ដោយ​ផ្ទាល់ដល់ក្រុមដែលគាំទ្រមនោគមវិជ្ជាបរទេស​ និង​ទំនោរ​​ទោរទន់​តាម​គោលនយោបាយរដ្ឋបរទេស។ នេះ​គូស​បញ្ជាក់​អំពី​កំហុស​ជាមូលដ្ឋាន​មួយ​នៅ​ក្នុង​គំរូ ​ផ្ដល់​ជំនួយដែលភ្ជាប់លក្ខខណ្ឌមកជាមួយ​ ដែល​ពួក​គេ​ផ្តល់​អាទិភាពដល់ផល​ប្រយោជន៍​ម្ចាស់​ជំនួយ​ជា​ជាង​លើ​ស្វ័យភាព​ក្នុង​តំបន់​ និង​ក្នុងប្រទេស។

គំរូ​បែប​នេះ​បាន​នាំ​ឲ្យ​ក្រុម​ទទួល​ជំនួយ​ទាំង​ឡាយ​ ងាយ​នឹងរ​ង​ផល់​ប៉ះពាល​ក្នុង​ខណះ​មាន​ការ​ផ្លាស់​ប្តូរ​របត់​យ៉ាង​ឆាប់​រហ័ស​នៃ​ភូមិសាស្ត្រនយោបាយ។​ផ្ទុយ​ទៅវិញ កិច្ចសហប្រតិបត្តិការ​របស់​ចិន​ជាមួយ​កម្ពុជា ប្រកាន់​ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការគោរពលើសមភាព និង​សហប្រតិ​បត្តិការឈ្នះ-ឈ្នះ។ ក្រោមគំនិតផ្តួចផ្តើមគម្រោង ខ្សែក្រវាត់ និងផ្លូវ ដែលហៅកាត់ថា BRI មានដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទំនើបកម្មកសិកម្ម និងការសាង​សង់​សួនឧស្សាហកម្ម​ជា​ដើម​ ត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា។

គម្រោង​ទាំងនេះចូលរួមពង្រឹងស្ថាប័នសាធារណៈ ជំរុញស្វ័យភាពផ្នែកសេដ្ឋកិច្ច និង​ស្រប​តាម​ផែន​ទី​បង្ហាញ​ផ្លូវ​អភិវឌ្ឍន៍​របស់​កម្ពុជាផ្ទាល់។ ជំនួយ​ក្នុង​រូបភាពបែបនេះ​គឺ​ខុស​ស្រឡះ​ពី​ជំនួយ​លោក​ខាងលិច ជាក់ស្ដែងភាពជាដៃគូរបស់ចិនមិនមានភ្ជាប់លក្ខខណ្ឌឬបន្ថែមសម្ពាធនយោបាយ ឬក៏​ប៉ះ​ពាល់​ដល់​អធិបតេយ្យភាពជាតិកម្ពុជានោះទេ។

បន្ទាប់​ពី​ការ​លុប​ចោល​ទីភ្នាក់ងារ USAID ព្រឹត្តិការណ៏​នេះ​គេ​អាច​ចាត់​ទុក​ថា​ វាជា​កាលានុវត្ត​ភាព​មួយ​របស់​កម្ពុជា​ក្នុង​ការ​ស្តារឡើងវិញ​នូវ​ប្រព័ន្ធអេកូឡូស៊ីសង្គមស៊ីវិលរបស់​ខ្លួន​ឆ្ពោះ​ទៅ​រក​គំនិត​ផ្តួច​ផ្តើម ដែលផ្តល់អាទិភាពដល់តម្រូវការក្នុងស្រុក និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ គំរូកិច្ច​សហប្រតិ​បត្តិការ​អភិវឌ្ឍដូចជា កិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ Lancang-Mekong Cooperation (LMC) ដែលផ្ដោតលើការកាត់បន្ថយភាពក្រីក្រ ការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ផ្តល់នូវគំរូនៃវឌ្ឍនភាពរួមដែលគោរពអធិបតេយ្យភាពរដ្ឋជាសមាជិក។ ក្នុងបរិបទនេះ ចិន​នៅ​តែជាដៃគូសហការ ជាមួយកម្ពុជាមិនអាចខ្វះបាន និងប្ដេជ្ញា​គាំទ្រដល់ការរីកចម្រើនរបស់​កម្ពុជា​និង​ជា​រៀងរហូត។

ស្ថានការណ៍នេះក៏អាចចាត់ទុកជាបទពិសោធន៍មួយសម្រាប់កម្ពុជា ក្នុងការឈ្វេងយល់​ពី​គំរូកិច្ច​សហការ​ក្នុងភាពជាមួយដៃគូជាមួយបរទេស។ ការអភិវឌ្ឍប្រកបដោយចីរភាព​មិន​អាច​សម្រេច​ទៅ​បាន​តាម​រយៈភាពជាដៃគូសម្ព័ន្ធមិត្តមិនច្បាស់លាស់ និងភ្ជាប់ទៅនឹងរបៀបវារៈ​នយោបាយក្រៅ​ប្រទេស​នោះ​ទេ។​​មាគ៌ាឆ្ពោះទៅមុខរបស់កម្ពុជា​ស្ថិតនៅ​ក្នុង​ភាព​ជា​ដៃគូ​ដែល​គោរពអធិបតេយ្យភាព​ក្នុង​ការសម្រេចចិត្តដោយស្វ័យភាព ផ្តល់អាទិភាពដល់វឌ្ឍនភាពជាក់ស្តែង និងប្រកបដោយ​បរិយាបន្ន​។ នៅពេលដែលរបត់ ភូមិសាស្ត្រនយោបាយប្រែប្រួល យុទ្ធសាស្រ្តរបស់ប្រទេសចិន​ដែល​ផ្អែក​លើការ​អនុវត្តជាក់ស្តែង ការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការគោរពចំពោះ​អធិប​តេយ្យភាព នៅតែឈរជាជម្រើសដែលអាចទុកចិត្តបាននៅក្នុងស្ថានការណ៍​នៃការប្រែប្រួល​គំរូ​ជំនួយ​របស់​លោកខាងលិច។

សម្រាប់​អង្គការក្រៅរដ្ឋាភិបាលដែលកំពុង​តែ​ត្រូវ​សម្របខ្លួនទៅនឹងតថភាពមួយនេះ ភាព​ចាំ​បាច់​នោះ​គឺ​ត្រូវ​តម្រង់​ទិស​បេសកកម្មរបស់ពួកគេឡើងវិញឆ្ពោះទៅរកដំណោះស្រាយមួយ​ដែលស្រប​ទៅ​នឹង​បរិបទ​ក្នុងប្រទេស ដោយផ្ដល់ការជឿទុកចិត្តទៅលើគោលនយោបាយ​ក្នុងប្រទេស​ជា​ជាង​ម្ចាស់​ជំនួយ​បរទេស។ ការធ្វើដូច្នេះ កម្ពុជាអាចបណ្ដុះបរិយាកាសសង្គមស៊ីវិលមួយដែល​បម្រើផល​ប្រយោជន៍​ប្រជាពលរដ្ឋខ្លួនយ៉ាងពិតប្រាកដ និងពង្រឹងចក្ខុវិស័យអភិវឌ្ឍន៍ជាតិរបស់ខ្លួនផងដែរ៕

​អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ

The post USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​ appeared first on Kampuchea Thmey Daily.

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​
​រដ្ឋបាល​​របស់​​​​ប្រធានាធិបតី​​ស​ហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ ប្រឈម​ពាក្យ​បណ្តឹង​​យ៉ាងហោច​ណាស់​​៩០​​​​ក្នុងរយៈពេល​នៃ​ការ​ឡើង​កាន់​អំណាច​​រយៈពេល​​ប្រមាណ​​៦​សប្តាហ៍ ខណៈ​លោកដូណាល់​ ត្រាំ​ ហាក់​​​ប្រឹង​ប្រែង​អួត​​ថា ​លោក​បាន​ចេញ​បទបញ្ជាប្រតិបត្តិ (​ក្រឹត្យ​​) ជិត​​១០០​ក្នុងអំឡុង​ពេលនេះ​។

លោក ដូណាល់ ត្រាំ កាន់​ប៊ិច ប្រុង​ចុះ​ហត្ថលេខា​​លើ​ក្រឹត្យ​ប្រធានាធិបតី​​។ Reuters

​យោ​​ង​ការ​ចេញ​ផ្សាយ​​របស់​​​សារព័ត៌មាន NBC News ​យ៉ាងហោចណាស់មានបណ្តឹងចំនួន៩០​ត្រូវបានប្តឹងប្រឆាំងនឹងរដ្ឋបាលចាប់តាំងពីលោក ដូណាល់ ត្រាំ ត្រូវបាន​​ដាក់​​ទៅ​កាន់​តុលា​ការប្រឆាំង​​អង្គភាព​​នានា​មួយ​ចំនួន​​​របស់វិមាន​ប្រធានាធិបតី​​​។

យ៉ាងហោចណាស់​ក្រសួង​​ឬទីភ្នាក់ងារចំនួន១៤​ ប្រឈមនឹងវិវាទដែលមិនទាន់សម្រេច។ សំណុំរឿងចំនួនប្រាំបួនបានឈានដល់ដំណាក់កាលបណ្តឹងឧទ្ធរណ៍ ហើយសំណុំរឿងពីរបានឈានដល់តុលាការកំពូល។ នេះ​បើ​តាមសេចក្តីរាយការណ៍​។

​សេចក្តីរាយការណ៍​បាន​បន្ថែមថា ​បណ្តឹង​ពីរ​ករណី​ដែល​បាន​ដល់​ដៃ​តុលាការ​​​កំពូល​គឺ​ករណីអំពីការផ្ដល់មូលនិធិសម្រាប់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងមួយទៀតពាក់ព័ន្ធនឹងការបញ្ចប់ទីប្រឹក្សាពិសេស Hampton Dellinger។

បណ្តឹងទាំង​​៩០​នោះ​ មាន​​២១​ពាក្យបណ្តឹង​​​​ពាក់​ព័ន្ធ​​​​អន្តោប្រវេសន៍ ​១៩​បណ្តឹង​ពាក់​ព័ន្ធ​​ក្រសួង​ប្រសិទ្ធិភាព​រដ្ឋាភិបាល​DOGE ដែល​ដឹកនាំ​ដោយ​មហាសេដ្ឋី​ Elon Musk, ១៨​ពាក្យ​បណ្តឹង​​​​ពាក់​ព័ន្ធ​​​​​ផល​ប៉ះពាល់​​ត​លើ​​បុគ្គលិ​​ក​របស់​រដ្ឋាភិបាល, ១៣​ពាក្យបណ្តឹង​ពាក់​ព័ន្ធ​​​ការ​បង្កក​​​មូលនិធិ, ១១ បណ្តឹង​​​ពាក់ព័ន្ធ​​​​ហ្គេនឌ័រ ឬ​សិទ្ធិស្មើភាព, ២​ពាក្យ​បណ្តឹង​​ពាក់​ព័ន្ធ​​​​​ទីភ្នាក់ងារ​​ត​អភិវឌ្ឍន៍​អន្តរជាតិ USAID ​និង​ ៦​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​​​ការ​ការពារ​ហិរញ្ញវត្ថុ​អ្នក​ប្រើប្រាស់។​

​ក្នុងការ​ថ្លែងទៅកាន់​រដ្ឋសភា​​កាល​យប់ថ្ងៃអង្គារ លោក ដូណាល់​ ត្រាំ បាន​​និយាយថា ខ្លួន​បាន​ចុះ​ហត្ថលេខា​លើ​​ក្រឹត្យ​ប្រធានាធិបតី​​ជិត​១០០​ដែលសំដៅ​លើ​ការ​ស្តារ​សណ្តាប់​ធ្នាប់​​​ និង​ការ​រៀបចំ​ឡើង​វិញ​នៅ​ក្នុង​សង្គម​អាមេរិក​។​

​លោក ដូណាល់ ​ត្រាំ ថែម​ទាំងបាន​ថ្លែង​ថា ប្រជាជន​អាមេរិ​ក​បោះឆ្នោត​ឲ្យលោក​​ធ្វើការងារឲ្យពួកគេ ហើយ​ពេលនេះ​ លោក​កំពុង​ធ្វើ​ការងារ​របស់​លោកហើយ។​ ​ក្នុង​ការថ្លែង​ទៅកាន់​សភា​កាល​ថ្ងៃអង្គារ តំណាង​រាស្រ្ត​មក​ពីគណបក្ស​​សាធារណៈរដ្ឋ​របស់​លោក បាន​ទះដៃ​សាទរការថ្លែង​​​​របស់​លោក​យ៉ាងខ្លាំង ប៉ុន្តែ​តំណាង​រាស្រ្ត​​មក​ពីបក្ស​ប្រជាធិបតេយ្យ​វិញបង្ហាញ​កាយវិការ​ប្រឆាំង​​​ ចំពោះ​ការថ្លែង​របស់លោក និង​ចាត់ទុក​ថា «ជាអ្នកកុហក»។

ទោះបី​ជាបែបណាក៏ដោយ លោក ដូណាល់ ត្រាំ បាន​​ប្រឈម​ការ​ប្រឆាំ​ង​ដ៏ខ្លាំង​​ពី​ប្រជាជន​អាមេរិក​ និង​តំណាងរាស្រ្ត​មក​ពីគណបក្ស​​ប្រជាធិបតេយ្យ​​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ការ​រស់​នៅរបស់​ពួកគេ​៕​

ដោយ រ៉ាន់ រើយ​

តំណាងរាស្រ្ត​បក្ស​ប្រជាធិបតេយ្យ​​លើកស្លាក​​ប្រឆាំង​​ការថ្លែង​របស់​ដូណាល់់ ត្រាំ​កាលយប់ថ្ងៃអង្គារ​។ NBC News

ការតវ៉ា​នៅ​មុខ​សេតវិមាន។ npr

The post កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​ appeared first on Kampuchea Thmey Daily.

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសផ្អាកជំនួយបរទេសរបស់ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID)ទាំងអស់រយៈពេល៩០ថ្ងៃ ដោយចូលជាធរមាននៅថ្ងៃទី២៦ ខែមករា ដើម្បីវាយតម្លៃភាពស៊ីគ្នារបស់ខ្លួនជាមួយនឹងគោលនយោបាយ«អាម៉េរិកទីមួយ»របស់លោក ដែលការបង្កកការផ្តល់មូលនិធិនេះ ធ្វើឱ្យប៉ះពាល់ដល់ជំនួយរាប់ពាន់លានដុល្លារនៅក្នុងជាង ៣០ប្រទេស។ ថ្មីៗនេះផងដែរ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ប្រធានាធិបតី អាម៉េរិក លោក ដូណាល់ ត្រាំ បានតែងតាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូស រ៉ូប៊ីអូ (Marcos Rubio) ជាអ្នកគ្រប់គ្រងស្តីទី USAID ដោយលើកឡើងពីការយល់ឃើញរបស់គាត់ថា កម្មវិធីជំនួយរបស់ទីភ្នាក់ងារជំនួយអន្តរជាតិរបស់អាម៉េរិកមួយនេះ លែងបម្រើផលប្រយោជន៍ជាតិស្នូលរបស់សហរដ្ឋអាមេរិកទៀតហើយ។

ក្នុងនាមជាម្ចាស់ជំនួយដ៏ធំបំផុតលើពិភពលោកនៃជំនួយមនុស្សធម៌ អាម៉េរិកបានបែងចែកទឹកប្រាក់ប្រមាណ១៣.៩ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ ស្មើនឹង៤២% នៃជំនួយអន្តរជាតិដែលតាមដានដោយអង្គការសហប្រជាជាតិ។ រដ្ឋបាលលោក ត្រាំ គ្រោងនឹងរក្សាបុគ្គលិក USAID ប្រហែល៦១១នាក់ច្រើន ប៉ុន្តែ នៅតែបណ្តាលឱ្យមានការថយចុះចំនួន៩៥%។ នៅថ្ងៃដដែល លោក Trump បានបង្ហោះនៅលើ Truth Social ដោយអំពាវនាវឱ្យបិទ USAID និងពិពណ៌នាអំពីអំពើពុករលួយរបស់ខ្លួនថាជា«មិនធ្លាប់មានពីមុនមក»។

USAID ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដោយប្រធានាធិបតី លោក ចន ហ្វេស ខេណើឌី (John F. Kenndy) ក្រោមច្បាប់ជំនួយបរទេស USAID គឺជាទីភ្នាក់ងារចម្បងរបស់រដ្ឋាភិបាលអាម៉េរិក សម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងការអភិវឌ្ឍអន្តរជាតិ។ ក្នុងចំណោមជាង ៣០ប្រទេស ដែលទទួលបានជំនួយពីUSAID កម្ពុជា ក៏ជាប្រទេសមួយដែលរងផលប៉ះមួយចំនួនពីការបង្កកជំនួយនេះផងដែរ។ ជាអាទិ៍ មានអង្គការ និងស្ថាប័នជាច្រើនដែលទទួលបានការគាំទ្រពី USAID នៅក្នុងប្រទេសកម្ពុជា ក៏បានរងផលប៉ះពាល់ផងដែរ រួមទាំងអ្នកដែលធ្វើការក្នុងវិស័យសំខាន់ៗនៃការបោសសម្អាតមីន បរិស្ថាន កំណែទម្រង់អភិបាលកិច្ច សិទ្ធិមនុស្ស ការអប់រំ បញ្ហាច្បាប់ និងតម្លាភាពនៃការបោះឆ្នោត។

ការរិះគន់មួយចំនួនទៅលើទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)

ទោះបីជាមានការអះអាងអំពីជំនួយមនុស៌្សធមក៏ដោយ USAID ត្រូវបានគេចោទប្រកាន់ថា មានពុតត្បុត និងបង្កឱ្យមានគ្រោះថ្នាក់ច្រើនជាងផលល្អនៅក្នុងតំបន់មួយចំនួន។ ការរិះគន់សំខាន់ៗមួយចំនួនរួមមានការផ្តល់ជំនួយភ្ជាប់ជាមួយនឹងលក្ខខណ្ឌនយោបាយ, ការផ្តល់ជំនួយជួយដល់ក្រុមប្រឆាំងបង្កអស្ថិរភាព អំពើពុករលួយ និងមិនមានប្រសិទ្ធភាព និងបញ្ហាមួយចំនួនដល់សេដ្ឋកិច្ច។ ជារឿយៗ USAID បានភ្ជាប់ជំនួយរបស់ខ្លួនទៅនឹងលក្ខខណ្ឌនយោបាយដែលតម្រូវឱ្យប្រទេសទទួលជំនួយធ្វើការតម្រឹមជាមួយគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដូចជាការលើកកម្ពស់សិទ្ធិមនុស្ស កំណែទម្រង់សេដ្ឋកិច្ច ឬក៏កិច្ចព្រមព្រៀងយោធាជាដើម។ បន្ថែមពីនេះទៅទៀត ជំនួយរបស់ USAID ទាំងនោះបានធ្វើឱ្យមានការប្រព្រឹត្តអំពើពុករលួយក្នុងជួររដ្ឋាភិបាល ហើយជំនួយទាំងអស់នោះក៏បានទៅដល់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ក្រោមរូបភាពអង្គការសង្គមស៊ីវិល និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យក្នុងការរៀបចំសកម្មភាពនានា ដើម្បីផ្តួលរលំរដ្ឋាភិបាល។

ជារឿយៗ USAID រងនឹងការចោទប្រកាន់ពីការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយត្រូវបានគេដាក់ស្លាកថាជា “កម្លាំងលាក់ខ្លួននៅពីក្រោយបដិវត្តន៍ពណ៌” ។ នៅឆ្នាំ២០១៤ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា USAID បានបង្កើតវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលស្រដៀងនឹង Twitter នៅក្នុងប្រទេសគុយបា ដើម្បីបំផុសគំនិតប្រឆាំងរដ្ឋាភិបាល ក្នុងចំណោមសាធារណជន។ លើសពីនេះ វាត្រូវបានគេចោទប្រកាន់ថា បានបញ្ជូនយុវជនមកពីបណ្តាប្រទេសនៅអាមេរិកឡាទីន ទៅកាន់ប្រទេសគុយបា ក្រោមការបិទបាំងនៃកម្មវិធីរបស់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពប្រឆាំងរដ្ឋាភិបាល។នៅថ្ងៃទី៦ ខែកុម្ភៈ លោកប្រធានាធិបតី ត្រាំ បានយកវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ “សង្គមពិត” (Truth Social) សរសេរចោទប្រកាន់ USAID និងអង្គការផ្សេងទៀតថា បានក្លែងបន្លំប្រាក់រាប់ពាន់លានដុល្លារ ដោយអះអាងថាប្រាក់ភាគច្រើនត្រូវបានគេយកទៅបង្កើត “ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយ” ជាទម្រង់នៃការទូទាត់ថវិកាសម្រាប់ការគាំទ្រគណបក្សប្រជាធិបតេយ្យ។ លោកបានធ្វើការចោទសួរលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Politico និង New York Times ថាបានទទួលមូលនិធិដែរ ហើយទាមទារឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានណាផ្សេងទៀតជាប់ពាក់ព័ន្ធ។ Trump បានអះអាងថា “នេះអាចជារឿងអាស្រូវដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក។

ផលប៉ះពាល់មួយចំនួនមកលើកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ការបង្កកជំនួយបរទេសស្ទើរតែទាំងអស់ដែលមិនធ្លាប់មានពីមុនមករបស់អាម៉េរិក នឹងមិនបង្អាក់គោលនយោបាយអភិវឌ្ឍន៍ជាតិ និងគោលដៅជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០ របស់កម្ពុជានោះទេ។ កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមអ្នកទទួលផលពីកម្មវិធីជំនួយដែលផ្តល់មូលនិធិតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID ដែលបានផ្តល់ថវិកាចំនួន ៣ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ។

នៅខែតុលាឆ្នាំ២០២៤ អង្គការ Samantha Power ដែលជាអ្នកគ្រប់គ្រងទីភ្នាក់ងារ USAID នៅពេលនោះ បានសន្យាផ្តល់មូលនិធិថ្មីចំនួន១២លានដុល្លារអាម៉េរិក សម្រាប់គាំទ្រការដោះមីន និង៥លានដុល្លារអាម៉េរិក ដើម្បីជួយលើកកម្ពស់សន្តិសុខសុខភាពនៅក្នុងប្រទេស។ អង្គការរដ្ឋាភិបាលដំបូងគេ ដែលប្រកាសពីផលប៉ះពាល់សំខាន់ៗនៃការបង្ខំបុគ្គលិកជាង១០០០នាក់ ឱ្យអត់ការងារធ្វើ គឺអាជ្ញាធរមីននិងជំនួយជនរងគ្រោះដោយគ្រាប់មីននៅកម្ពុជា (CMAA) និងមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ក្រោមអង្គការសហប្រជាជាតិ។  កម្មវិធីរបស់ CMAC ត្រូវបញ្ឈប់ប្រតិបត្តិការដោះមីនរបស់ខ្លួននៅក្នុងខេត្តចំនួន៨ ដូចជារតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង។ គម្រោងទាំងនេះ ត្រូវបានផ្តល់មូលនិធិអាម៉េរិក និងគាំទ្រតាមរយៈដៃគូអភិវឌ្ឍន៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយ CMAC។

ផលប៉ះពាល់មួយទៀត គឺសេរីភាពសារព័ត៌មាន និងសារព័ត៌មានបើកចំហរ ដោយពី២០ ទៅ៣០ភាគរយនៃមូលនិធិរបស់កាសែតឯករាជ្យមួយចំនួន គឺបានមកពី USAID ដែលក្រុមនេះប្រើសម្រាប់ដំណើរការកម្មវិធីបណ្តុះបណ្តាលអ្នកកាសែត និងជួយផ្តល់មូលនិធិដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដូចជា CamboJA News ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធសារព័ត៌មានឯករាជ្យមួយចំនួនបានបិទទ្វារ ឬត្រូវបានបង្ខំដោយកង្ខះខាតជំនួយហិរញ្ញវត្ថុនិងការបណ្តុះបណ្តាល។ ការផ្អាកជំនួយរបស់រដ្ឋាភិបាលអាម៉េរិក ក៏នឹងកាត់បន្ថយសកម្មភាពមួយចំនួន ដែលទាក់ទងនឹងការផ្តល់អំណាចដល់យុវជន និងសមត្ថភាពក្នុងការការពារធនធានធម្មជាតិ។

របាយការណ៍របស់ USAID ដែលបានចេញផ្សាយកាលពីឆ្នាំមុនបានកត់សម្គាល់ថា ការកាប់បំផ្លាញព្រៃឈើបានរួមចំណែកយ៉ាងខ្លាំងដល់ការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេចាត់ទុកថា ងាយនឹងគ្រោះមហន្តរាយធម្មជាតិ។ កាលពីចុងខែមករា សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលជួយខ្មែរ (Khmer AIDS NGO Alliance-KHANA) នៅកម្ពុជាបានទទួលការជូនដំណឹងអំពីការផ្អាកការផ្តល់មូលនិធិសម្រាប់កម្មវិធីជំងឺរបេងរបស់ខ្លួនរយៈពេល៩០ថ្ងៃ របស់USAID។ KHANA ដែលរកឃើញ និងកំណត់ចំនួនអត្រាអ្នកកើតជំងឺរបេងប្រហែល១០.០០០ករណីក្នុងមួយឆ្នាំ បានផ្តល់ការព្យាបាលការពារ និងផ្តល់ការថែទាំដល់អ្នកជំងឺនៅតាមជនបទប្រមាណ៣០០នាក់។ ប្រធានប្រតិបត្តិលោក Job Soe Chamron បាននិយាយថា ការផ្អាកការផ្តល់មូលនិធិនឹងធ្វើឱ្យប្រជាជនកម្ពុជានៅជនបទជាច្រើនមិនទទួលបានសេវាថែទាំសុខភាពចាំបាច់។

ការបាត់បង់ជំនួយ USAID របស់កម្ពុជា​​ បានធ្វើឱ្យកម្ពុជាបាត់បង់ជំនួយជាទឹកប្រាក់រាប់លានដុល្លារអាម៉េរិក ជាពិសេស ប៉ះពាល់ជាខ្លាំងដល់គម្រោងអភិវឌ្ឍន៍ជាច្រើនដូចជាសុខុមាលភាព អប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិរក្សធម្មជាតិ ដែលជាគម្រោងសហការជាមួយស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ ការបង្កងជំនួយនះផងដែរ អាចជាកត្តាមួយដែលនឹងកាត់បន្ថយសម្ពាធនយោបាយពីអាម៉េរិកមកលើកម្ពុជាពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងអភិបាលកិច្ចនានា ហើយក៏ជាឱកាសល្អសម្រាប់ចិនបង្កើនការផ្តល់ជំនួយ និងវិនិយោគបន្ថែមទៅលើគម្រោងដែលអាម៉េរិកបានបង្កកជំនួយ។

ហេតុនេះហើយ ទើបការបង្កករបស់អាម៉េរិកនឹងរុញកម្ពុជាទៅកាន់គៀកនឹងចិន ហើយចិនក៏នឹងបង្កើនជំនួយបន្ថែមមកកម្ពុជា ខណៈពេលដែលប្រទេសទាំងពីរក្រោមក្របខណ្ឌ “ជោគវាសនាសហគមន៍រួម ចិន និងកម្ពុជា” និង “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ”។ ជាចុងក្រោយ ប្រសិនជាអាម៉េរិកនឹងបន្ត ឬផ្តល់ជំនួយមកកម្ពុជាក្រោម USAID វិញ ទំហំទឹកប្រាក់នឹងកាត់បន្ថយច្រើនជាមុន ហើយជំនួយទាំងអស់នឹងផ្តោតសំខាន់លើការជំរុញការទាក់ទាញអ្នកវិនិយោគ តាមរយៈការកែទម្រង់ប្រព័ន្ធពន្ធគយ ការធ្វើឌីជីថលលូបនីយកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាជាងការផ្តល់ជំនួយដល់អង្គការ សង្គមស៊ីវិលមួយចំនួនដែលផ្តោលើបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ដើម្បីជួយដល់ការអភិវឌ្ឍធនធានមនុស្សនិងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបង្កើតលក្ខខណ្ឌសមស្របទៅនឹងការវិវឌ្ឍបរិបទ សេដ្ឋកិច្ចពិភពលោក និងតម្រូវការទីផ្សារកាងារអន្តរជាតិ។

គោលនយោបាយមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាគួរប្រកាន់យក

ដើម្បីកាត់បន្ថយផលប៉ះពាល់រយៈពេលខ្លី និងវែងពីការបង្កកជំនួយរបស់អាម៉េរិក រាជរដ្ឋាភិបាលកម្ពុជា គួរតែសិក្សារៀបចំគោលនយោបាយជាយុទ្ធសាស្រ្ត និងស្វែងរកឱកាសពីផលអវិជ្ជមាននេះ។ វិធានការទាំងនោះរួមមាន៖

ការពង្រឹងការប្រមូលថវិកាជាតិ និងការពឹងផ្អែកលើសេដ្ឋកិច្ចខ្លួន​ឯងតាមរយៈការពង្រឹងយន្តការប្រមូលពន្ធដារ កែសម្រួលនីតិវិធីក្នុងការប្រកាសពន្ធឬបើកអាជីវកម្ម ធ្វើពពិធកម្មសេដ្ឋកិច្ចបន្ថែម និងការលើកកម្ពុជាសហគ្រាសតូច ឬមធ្យម។

បង្កើតបរិយាកាសអំណោយផល ដើម្បីទាក់ទាញការវិនិយោគបរទេស តាមរយៈការធ្វើឱ្យមានភាពងាយស្រួលដល់ការនីតិវិធីបើកអាជីវកម្មឬក្រុមហ៊ុន កាត់បន្ថយលំហូរការងារការិយាល័យធិបតេយ្យ ពង្រឹងយន្តការច្បាប់សម្រាប់អ្នកវិនិយោគ និងការបង្កើតសួនឧស្សាហ៍កម្មសេដ្ឋកិច្ចទៅតាមប្រទេសឧស្សាហ៍កម្មជាដើម។

ពង្រីក និងពង្រឹងទំនាក់ទំនងជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតដូចជាចិន ជប៉ុន កូរ៉េខាងត្បូង​ អូស្រ្តាលី ឥណ្ឌា ឬសហគមន៍អឺរ៉ុបជាដើម។ បន្ថែមពីនេះកម្ពុជាក៏អាចបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ដូចជាអាស៊ាន និងធនាគារតំបន់ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី។

ពង្រីកភាពជាដៃគូឯកជន-សាធារណៈតាយរយៈការជំរុញគម្រោងអភិវឌ្ឍន៍រួមរវាងស្ថាប័នរដ្ឋ និងឯកជនឬក្រុមហ៊ុន បង្កើនការវិនិយោគលើវិស័យសុខាភិបាល អប់រំ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល។

បង្កើនកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិក្នុងការអភិវឌ្ឍន៍ និងបណ្តុះ
បណ្តាលធនធានមនុស្ស​ដើម្បីបង្កើនសមត្ថភាពយុវជនអភិវឌ្ឍជំនាញពលកម្ម និងឆ្លើយតបទៅនឹងការវិវឌ្ឍន៍សេដ្ឋកិច្ចសកល និងទីផ្សារការងារក្នុងតំបន់ និងពិភពលោក។

លើកកម្ពស់ការអភិវឌ្ឍន៍ដោយតម្លាភាព និងបរិយាបន្ន តាមរយៈការកាត់បន្ថយអំពើពុករលួយ ពង្រឹងការអនុវត្តច្បាប់​ និងបង្កើតបរិយាកាសធុរកិច្ចល្អប្រសើរ ដែលការពារដល់ប្រយោជន៍អ្នកវិនិយោគ និងជំរុញការប្រកួតប្រជែង។

ជារួមការបង្កកជំនួយរបស់ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់ស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលជួយលើកកម្ពស់ដល់ការបណ្តុះបណ្តាលអប់រំ អភិបាលកិច្ច កិច្ចស្រាវជ្រាវនិងអភិរក្សាធម្មជាតិ និងការយល់ដឹងពីសិទ្ធិសេរីភាព និងប្រជាធិបតេយ្យជាដើម។ ក៏ប៉ុន្តែ ការបង្កកជំនួយនេះ នឹងធ្វើឱ្យកម្ពុជាអាចសម្របខ្លួនទៅនឹងការពឹងផ្អែកលើជំនួយបរទេស និងជំរុញការធ្វើពពិធកម្មជំនួយពីប្រទេសដទៃទៀតដូចជាចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ឬសហគមន៍អឺរ៉ុបជាដើម ហើយប្រទេស ឬដៃគូអភិវឌ្ឍន៍កម្ពុជាទាំងអស់នោះអាចជំនួសជំនួយបរទេស។ រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា អាម៉េរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងពិចារណាផ្តល់ជំនួយមកកម្ពុជាវិញ ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិល្អជាមួយអាម៉េរិកទាំងក្នុងកិច្ចការនយោបាយ សេដ្ឋកិច្ច យោធា និងយុទ្ធសាស្រ្ត៕

ដោយ៖ លោក​ ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ

The post បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន appeared first on Kampuchea Thmey Daily.

ក្រោយអាមេរិកផ្អាកជំនួយ៖ ចិនផ្ដល់ជំនួយឥតសំណង៤.៤លានដុល្លារឱ្យកម្ពុជាដោះមីន១ឆ្នាំ
កាលពីសប្ដាហ៍មុន អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (CMAC) បានប្រកាសអំពីការផ្អាកបោសសម្អាត មីននៅខេត្តចំនួន៨ ព្រោះតែសហរដ្ឋអាមេរិកផ្អាកជំនួយ បន្ទាប់មកនៅរាត្រីថ្ងៃទី០៥ ខែកុម្ភៈ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន បានប្រកាសថា រដ្ឋាភិបាលចិនផ្តល់ជំនួយឥតសំណងចំនួន៤.៤លានដុល្លារគាំទ្រអង្គភាពសុីម៉ាក់របស់កម្ពុជា ដើម្បីដោះមីនរយៈពេល១ឆ្នាំ នៅខេត្តចំនួន៧។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (CMAC) សរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ ៖«នៅថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់ជំនួយឥតសំណងជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រដល់អង្គភាពCMAC​ក្នុងការបោសសម្អាតមីន​នៃ”គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Projection)​មានថវិកាសរុបចំនួន៤.៤០០.០០០ដុល្លារអាមេរិក សម្រាប់រយៈពេល១២ខែ​ (០១​ មីនា​ ២០២៥-២៨ កុម្ភៈ​ ២០២៦​)​ »។

តាមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន  ជំនួយសម្រាប់ដោះមីនរបស់ចិនរយៈពេល១ឆ្នាំនេះ នឹងគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីននៅខេត្តចំនួន៧រួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ​ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង​។

លោក ហេង រតនា ឱ្យដឹងថា តាមរយៈគម្រោងជំនួយនេះ ក៏នឹងគាំទ្រអ្នកជំនាញបច្ចេកទេសជាង៤០០នាក់របស់អង្គភាពCMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ ១)ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣.៤០០ហិកតា, ២) ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលើ, ៣) ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ​, ៤) ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។

លោក ហេង រតនា បន្ថែមថា គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា​ ក្នុងឆ្នាំ២០២៥នេះ​ គឺជាជំនួយឆ្នាំទី៣ នៃដំណាក់កាលទី៣ ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣.២លានដុល្លារសហរដ្ឋអាមេរិក​។

គួរឱ្យដឹងថា ក្រោយលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក, ត្រាំ បានប្រកាសផ្អាកផ្ដល់ជំនួយតាមរយៈ USAID ទៅកាន់ភាគីទទួលជំនួយរយៈពេល៣ខែ។

ក្រោយការផ្អាកនេះ អគ្គនាយក ស៊ីម៉ាក់ លោក ហេង រតនា បានប្រកាសផ្អាកកិច្ចប្រតិបត្តិការបោសសម្អាតមីនបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា​ ឆ្នាំ២០២៥ នៅខេត្តចំនួន៨​ រួមមានខេត្តកំពង់ចាម​ ក្រចេះ​ មណ្ឌលគីរី​ រតនគីរី​ ស្ទឹងត្រែង​ ត្បូងឃ្មុំ​ ស្វាយរៀង​ និងខេត្តព្រៃវែង​ រហូតដល់មានការជូនដំណឹងជាថ្មី។

អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា លោក លី ធុជ អះអាងថា ការផ្អាកផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិក បានប៉ះពាល់ដល់បុគ្គលិកដោះមីនកម្ពុជាជាង ១ពាន់នាក់៕

ដោយ៖ ង៉ិល ណារ៉ាត់

ចុចអាន៖ CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

The post ក្រោយអាមេរិកផ្អាកជំនួយ៖ ចិនផ្ដល់ជំនួយឥតសំណង៤.៤លានដុល្លារឱ្យកម្ពុជាដោះមីន១ឆ្នាំ appeared first on Kampuchea Thmey Daily.

កុមារកម្ពុជាប្រហែល ៦លាននាក់ រងផលប៉ះពាល់សារធាតុពុលពីសំណ
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិប្រចាំកម្ពុជា( USAID Cambodia) បានរកឃើញថា កុមារកម្ពុជាប្រហែល ៦លាននាក់ ឬ ជាង ៧០% នៃកុមារទាំងអស់បានទទួលផលប៉ះពាល់សារធាតុពុលពីសំណ ដែលបង្កឱ្យការលូតលាស់ផ្នែកបញ្ញារបស់កុមារមានភាពយឺតយ៉ាវ ប៉ះពាល់ដល់ការលូតលាស់សរីរាង្គកាយ។

ដើម្បីដោះស្រាយបញ្ហនេះ USAID បានសន្យាផ្តល់មូលនិធិចំនួន ២ លានដុល្លារដល់កម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់ជាតិពុលពីសំណ។

អំឡុងយុទ្ធនាការនៃការទប់ស្កាត់សារធាតុពុលពីសំណអន្តរជាតិ អ្នកស្រី Samantha Power នាយិកាទីភ្នាក់ងារជំនួយអាមេរិកសកល (USAID) នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីចុងខែ តុលា ឆ្នាំ ២០២៤ បានប្រកាសសន្យាផ្តល់មូលនិធិចំនួន ២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីការពារ និងកាត់បន្ថយការបំពុលពីការប៉ះពាល់នូវសារធាតុសំណនៅកម្ពុជា។

អ្នកស្រីបញ្ជាក់ថា៖«មូលនិធិមួយចំនួននឹងជួយគាំទ្រដល់ការអង្កេតថ្នាក់ជាតិលើកដំបូង ដើម្បីវាយតម្លៃកម្រិតលោហៈ ធ្ងន់ពណ៌ប្រផេះដែលប៉ះពាល់ដល់កុមារ ស្រ្តីមានផ្ទៃពោះ បរិស្ថាន និងផលិតផលផ្សេងៗ ក្នុងគោលបំណងជួយការពារដល់សុខភាពមនុស្សជំនាន់ក្រោយ»។

គួរជម្រាបថា ប្រទេសកម្ពុជាបានចូលរួមជាសមាជិកជាមួយប្រទេសចំនួន២៥ផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងសារធាតុពុលពីសំណ ដើម្បីការពារសុខភាពកុមារទៅអនាគត។ កត្តាដែលបង្កឱ្យមានការពុលពីសំណ បណ្តាលមកពី ថ្នាំលាប កញ្ចក់ គ្រឿងសំអាង គ្រឿងអលង្ការ ប្រដាប់ក្មេងលេង និងសំណល់អេឡិចត្រូនិក ជាដើម៕

The post កុមារកម្ពុជាប្រហែល ៦លាននាក់ រងផលប៉ះពាល់សារធាតុពុលពីសំណ appeared first on Kampuchea Thmey Daily.

USAIDវិនិយោគ១២លានដុល្លារ គាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
នៅចំពោះមុខសម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា លោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)អះអាងថា លោកស្រីនឹងប្រកាសការវិនិយោគចំនួន១២លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ក្នុងឱកាសនៃជំនួបពិភាក្សាការងារ លោកស្រី Samantha Power បានកោតសរសើរចំពោះការរីកចម្រើននៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះ និងហែកហួរដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្ស។

លោកស្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមករវាងទីភ្នាក់ងារ USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល (ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺគ្រុនចាញ់), សន្តិសុខស្បៀង និងការបោសសម្អាតមីន។

លោកស្រីបានគូសបញ្ជាក់ថា ទីភ្នាក់ងារ USAID នឹងបន្តកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

ជាការឆ្លើយតប ក្នុងជំនួបដែលធ្វើឡើងនៅវិមានសន្តិភាព សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្ដល់ការគាំទ្រ និងជំនួយក្នុងការស្ដារ និងកសាងប្រទេសកម្ពុជាចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ ក៏ដូចជារួមចំណែកអភិវឌ្ឍកម្ពុជា រហូតមកដល់បច្ចុប្បន្ន។

សម្ដេចបវរធិបតី និងលោកស្រី Samantha Power បានពិភាក្សាគំនិតផ្តួចផ្តើមមួយចំនួន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, សុខាភិបាល, អប់រំ, កសិកម្ម, អភិបាលកិច្ចល្អ, សន្ដិសុខ និងការអនុវត្តច្បាប់៕

The post USAIDវិនិយោគ១២លានដុល្លារ គាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ appeared first on Kampuchea Thmey Daily.

គណៈកម្មការទី៣ រដ្ឋសភា គាំទ្រគម្រោងអនាគតបៃតងកម្ពុជា ក្រោមជំនួយរបស់ USAID
លោក ម៉ា ឈឿន អនុប្រធានគណៈកម្មការទី៣ រដ្ឋសភា បានបង្ហាញការគាំទ្រដល់គម្រោងអនាគតបៃតងកម្ពុជា ក្រោមការផ្ដល់មូលនិធិរបស់ USAID ហើយបានបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយសមាជិកគណៈកម្មការទី៣ រដ្ឋសភា ក្នុងករណីភាគីពាក់ព័ន្ធមានសំណើផ្សេងៗ លើគោលនយោបាយគ្រប់គ្រងកាកសំណល់រឹង និងការថែរក្សាអនាម័យបរិស្ថាននៅកម្ពុជា។

ការបញ្ជាក់របស់លោក ម៉ា ឈឿន ធ្វើឡើងក្នុងឱកាសដែលគម្រោងអនាគតបៃតងកម្ពុជា ដែលផ្តល់មូលនិធិដោយទីភ្នាក់ ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានរៀបចំសិក្ខាសាលានៃវេទិកាគោលនយោបាយស្ដីពីការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវនៅកម្ពុជា។ គោលបំណងនៃសិក្ខាសាលានេះ គឺពិភាក្សាអំពីការកែលម្អច្បាប់បច្ចុប្បន្ន អនុសញ្ញា សជណ ក៏ដូចជាប្រកាសទាក់ទងនឹងការគ្រប់គ្រងកាកសំណល់រឹង និងបញ្ឈប់ការចោលសំរាមផ្ដេសផ្ដាសនៅកម្ពុជា ដើម្បីជាធាតុចូលបន្ថែមលើគោលនយោបាយគ្រប់គ្រងសំណង់រឹងនៅកម្ពុជា។

នៅក្នុងពិធីបើកសិក្ខាសាលា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ លោក ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានគណៈកម្មការទី៣ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា បានគាំទ្រលើយុទ្ធនាការផ្លាស់ប្ដូរឥរិយាបទសង្គមក្នុងការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ ដើម្បីរួមចំណែកធ្វើយ៉ាង ណាឱ្យទីក្រុងស្អាត ប្រទេសមានសោភ័ណ្ឌភាព។ លោក ថា នេះជាវេទិកាពិភាក្សា និងផ្លាស់ប្ដូរមតិលើគោលនយោបាយដែលមានស្រាប់ពាក់ព័ន្ធនឹងការបញ្ឈប់ការចោលសំរាម និងពិភាក្សាអំពីចំណុចគន្លឹះសំខាន់ៗជាធាតុចូលបន្ថែមទៀតក្នុងការកសាងគោលនយោបាយថ្មីៗស្របតាមសម័យកាលនៃការអភិវឌ្ឍសង្គមទំនើប សំដៅឈានទៅគ្រប់គ្រងសំណល់រឹងប្រកបដោយនិរន្តរភាព។

លោក ម៉ា ឈឿន បានចាត់ទុកទីក្រុងស្អាត ប្រទេសគ្មានសំរាម គឺជាគោលដៅចម្បងរបស់ទាំងអស់គ្នា ដើម្បីធានាដល់សុខុមាលភាព វិបុលភាព បរិស្ថានស្រស់បំព្រង និងមោទនភាពជាតិ។ បើតាមសមាជិករដ្ឋសភារូបនេះ សិក្ខាសាលានៃពិភាក្សាលើគោលនយោបាយគ្រប់គ្រងកាកសំណល់រឹងពេលនេះ គឺធ្វើឡើងស្របពេលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងចាប់ផ្ដើមការងាររបស់ខ្លួនយ៉ាងណាស្វាហាប់ ប្រកបដោយថាមពល។

លោក បន្តថា សិក្ខាសាលានេះ ក៏នឹងក្លាយជាសកម្មភាពបន្តរួមចំណែកថែរក្សាអនាម័យបរិស្ថាន សុខភាពសាធារណៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងទៀត ដើម្បីលើកកម្ពស់កម្ពុជាស្អាត គឺចាប់ផ្ដើមចេញពីយើងទាំងអស់គ្នា។ ក្នុងនាមជាអនុប្រធានគណៈកម្មការទី៣ រដ្ឋសភា លោក ម៉ា ឈឿន បានប្រកាសគាំទ្រដល់គម្រោងអនាគតបៃតងកម្ពុជា ហើយបានសន្យាយកលទ្ធផលនៃអង្គសិក្ខាសាលានេះ ទៅពិនិត្យពិចារណា និងពិភាក្សាជាមួយសមាជិកគណៈកម្មការទី៣ ប្រសិនមានសំណើ ដែលមានមូលដ្ឋានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីពិនិត្យឡើងវិញ ឬកែសម្រួល ឬបង្កើតថ្មីនូវគោលនយោបាយ ឬច្បាប់ណាមួយ ក្នុងគោលបំណងធ្វើឱ្យប្រសើឡើងក្នុងការគ្រប់គ្រងកាកសំណល់រឹង និងបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព៕

The post គណៈកម្មការទី៣ រដ្ឋសភា គាំទ្រគម្រោងអនាគតបៃតងកម្ពុជា ក្រោមជំនួយរបស់ USAID appeared first on Kampuchea Thmey Daily.

USAID ប្រកាសបើកយុទ្ធនាការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ ដើម្បីថែរក្សាបរិស្ថានកម្ពុជា
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានធ្វើពិធីប្រកាសជាផ្លូវការអំពីយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម ស្តីពី “ការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ” នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

កម្មវិធីនេះ មានការនិមន្តចូលរួមរបស់ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ការចូលរួមពីតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ អង្គការដៃគូ​ សិស្សនិស្សិត និងសិល្បករ សិល្បការិនី ជាច្រើនរូបទៀត។ ការចូលរួមពីគ្រប់ភាគីនេះ គឺជារូបភាពមួយក្នុងការផ្សព្វផ្សាយពីការចោលសំរាមឱ្យបានត្រឹមត្រូវ ដើម្បីការពារ និងថែរក្សាបរិស្ថាននៅកម្ពុជាឱ្យមានផាសុខភាព និងសណ្តាប់ធ្នាប់ល្អក្នុងសង្គម។

លោកស្រី Hanh Nguyen នាយិកាស្តីទី USAID បានលើកឡើងនៅក្នុងពិធីបើកយុទ្ធនាការនេះថា គ្រប់ទីកន្លែងនៅក្នុងពិភពលោក ការចោលសំរាមរឹងនៅតែជាបញ្ហាប្រឈម ខណៈចំនួនប្រជាជនមានការកើនឡើង ការវេចខ្ចប់ផលិតផលនានា និងការចោលសំរាមមិនបានត្រឹមត្រូវ គឺជាបញ្ហាសំខាន់ដែលមិនអាចព្រងើយកន្តើយបានឡើយ។ ជាមួយគ្នានេះ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ USAID បានរួមចំណែកជាទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារ ដើម្បីថែរក្សា និងការពារបរិស្ថាន ធនធានធម្មជាតិរបស់កម្ពុជា។ ចំណែក សហរដ្ឋអាមេរិកវិញ គឺបានចំណាយប្រមាណ ១១ពាន់លានដុល្លារក្នុង១ឆ្នាំៗ ដើម្បីសម្អាតសំរាមនៅទីនោះ។

លោកស្រីនាយិកាមានប្រសាសន៍ថា៖ “ដោយសហការជាមួយសាលារាជធានីភ្នំពេញ និងក្រសួងបរិស្ថាន ក៏ដូចជាអ្នកឧបត្ថម្ភកម្មវិធីរបស់យើងថ្ងៃនេះ យើងកំពុងបានជំរុញផលប្រយោជន៍រួមរបស់យើងនៅក្នុងការថែរក្សាប្រទេសកម្ពុជាឱ្យមានភាពស្អាត”។ លោកស្រីបានបន្តថា យុទ្ធនាការនេះ នឹងត្រូវបានអនុវត្តតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គម្រាង តាមរយៈសមាជិកក្រុមបៃតង និងអ្នកមានឥទ្ធិពលក្នុងសង្គមដែលយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន។ លោកស្រី Hanh Nguyen បានអំពាវនាវឱ្យប្រជាជនចេះបែងចែកសំរាម និងប្រើប្រាស់សម្ភារៈណាដែលអាចកែច្នៃឡើងវិញបាន។ ទន្ទឹមនេះ បញ្ហាសំរាម និងយុទ្ធនាមួយនេះ មិនអាចទទួលបានជោគជ័យឡើយ ប្រសិនជាគ្មានការចូលរួមពីមនុស្សគ្រប់រូប។

ចំណែក លោក គឹម សេត អគ្គនាយកសហគ្រាសគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន រាជនាធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងថែរក្សាបរិស្ថានរបស់ USAID និងក្រុមយុវជនស្ម័គ្រចិត្តបៃតង ដែលបានរៀបចំយុទ្ធនាការនេះឡើងមកសម្រាប់បរិស្ថានកម្ពុជា។ តាមរយៈកំណើនប្រជាជននៅក្នុងទីក្រុង និងសកម្មភាពជាច្រើនបានធ្វើឱ្យបរិមាណសំរាមសំណល់រឹងមានការកើនឡើងប្រមាណជាង ៣,៧០០តោនក្នុងមួយថ្ងៃ។ ទាំងនេះ គឺជាកង្វល់ដ៏ធំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលត្រូវយកចិត្តទុកដាក់។

លោកមានប្រសាសន៍ថា៖ “កង្វល់ទាំងនេះត្រូវបានដោះស្រាយ ក្រោយមានកំណែទម្រង់របស់រាជរដ្ឋាភិបាលទៅលើការគ្រប់គ្រងសំរាមសំណល់រឹងរាជធានីភ្នំពេញ។ ដោយបានជ្រើសរើសក្រុមហ៊ុនចំនួន៣ឱ្យមានការប្រកួតប្រជែងគ្នាលើការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង ចាប់ដំណើរការតាំងពីឆ្នាំ២០២១មកម្ល៉េះ”។ ជាលទ្ធផល ក្រុមហ៊ុនទាំង៣ បានប្រមូល និងសម្អាតសំរាមបានយ៉ាងល្អតាមទីកន្លែងនីមួយៗក្នុងទីក្រុងទាំងមូល។

រីឯ លោក គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ដើម្បីឱ្យទីក្រុងស្អាត គឺមានការចូលរួមពីប្រជាជនគ្រប់រូប។ លោកបានសំណូមពរដល់សាធារណជនគ្រប់រូប គួរប្រើប្រាស់ប្លាស្លិកឱ្យបានត្រឹមត្រូវ និងប្រើចំពោះពេលណាដែលចាំបាច់ប៉ុណ្ណោះ ហើយចំពោះប្លាស្ទិកណាដែលកែច្នៃបាន គួរកែច្នៃឡើងវិញទើបជាការប្រសើរ។

លោកមានប្រសាសន៍ថា៖ “យើងចង់បំបាត់ថង់ប្លាស្ទិក ទាល់តែចូលរួមទាំងអស់គ្នា ទាំងវិស័យឯកជន និងអង្គការ ដូចយើងកំពុងតែធ្វើនេះ គឺអង្គការ USAID គឺធ្វើការច្រើន”។ លោកបន្តថា USAID បានធ្វើការជាច្រើន និងស្អិតរមួតជាមួយក្រសួងបរិស្ថាន។ មួយវិញទៀត បណ្តាញផ្សព្វផ្សាយសង្គម និងអ្នកមានឥទ្ធិពលក្នុងប្រព័ន្ធផ្សព្វផ្សាយ មានតួនាទីសំខាន់ណាស់សម្រាប់ជំរុញ លើកស្ទួយឱ្យមានការប្រើប្រាស់ប្លាស្ទិក និងចោលសំរាមបានត្រឹមត្រូវ។

សូមជម្រាបថា នៅក្នុងពិធីប្រកាសយុទ្ធនាការនេះ ក៏មានការដាក់តាំងបង្ហាញនូវផលិតផលមួយចំនួនដែលបានកែច្នៃពីសំណល់សំរាមប្លាស្ទិក យកមកធ្វើជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗយ៉ាងស្រស់ស្អាតផងដែរ៕

ដោយ៖ អុន ស្រីមាន

The post USAID ប្រកាសបើកយុទ្ធនាការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ ដើម្បីថែរក្សាបរិស្ថានកម្ពុជា appeared first on Kampuchea Thmey Daily.