ទីស្ដីការគណៈរដ្ឋមន្ត្រី Archives - Kampuchea Thmey Daily

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​វង្សី វិស្សុត ​ឱ្យវាយតម្លៃ​សូចនាករ​សេដ្ឋកិច្ច​ម៉ត់ចត់ នៅ​ចំពេល​ស្ថានភាពពិភពលោក ​ស្ថិតក្នុង​ភាព​មិនប្រាកដប្រជា
លោក វង្សី វិស្សុត ​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជា​ប្រធាន​គណៈកម្មាធិការតាមដាន​ ត្រួតពិនិត្យ​ និង​វាយ​តម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានប្រសាសន៍ថា ​ក្នុងបរិការណ៍​សកល ​និង​តំបន់កំពុងវិវត្តយ៉ាងលឿន និងពោរពេញដោយភាពមិនប្រាកដប្រជា នៅរយៈពេល​ប៉ុន្មានខែដើមឆ្នាំ​ ២០២៦​ តម្រូវឱ្យការតាមដាន និងវាយតម្លៃមានភាពម៉ត់ចត់ ​និងឆ្លុះបញ្ចាំង​ស្ថាន​ភាព​ជាក់ស្តែង។

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​បានលើកឡើងក្នុងពេល​ដឹកនាំកិច្ចប្រជុំ​អន្តរក្រសួង​កម្រិតថ្នាក់ដឹកនាំ ​ដើម្បីពិនិត្យ ​និងពិភាក្សាចុងក្រោយ​លើសេចក្ដីព្រាង​របាយការណ៍​តាមដាន ​និង​ត្រួតពិនិត្យការ​អនុ​វត្តយុទ្ធ​សាស្ត្រ​បញ្ចកោណ​ ដំណាក់កាលទី១ ឆ្នាំ២០២៥ នៅថ្ងៃទី ១២ ឧសភា ២០២៦។​

​ឧបនាយករដ្ឋមន្ត្រី​ វង្សី វិស្សុត ​បញ្ជាក់ថា ​ទោះបីអត្រាសម្រេច​បាននៃសូចនាករ​ភាគច្រើន​ មាន​កម្រិត​ល្អប្រសើរក៏ដោយ ​ក៏ត្រូវបន្តពិនិត្យឱ្យស៊ីជម្រៅលើគុណភាពនៃលទ្ធផល​ បញ្ហាប្រឈម​នៅពី​ក្រោយសូចនាករ និងកម្រិតវាស់វែងនៃចំណុច​ដៅ ដើម្បីធានាថា ការវាស់វែងមានភាពត្រឹមត្រូវ អាច​ប្រៀបធៀបបាន ​និងអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តគោលនយោបាយ។​

លោក វង្សី វិស្សុត បានបន្ថែមថា របាយការណ៍ឆ្នាំ២០២៥ ​គឺជារបាយការណ៍លើកទី២ របស់រាជរដ្ឋាភិបាល​ ដែលពិនិត្យលើវឌ្ឍនភាពនៃការសម្រេច​បាននូវសូចនាករ​សមិទ្ធកម្មគន្លឹះ​ចំនួន ៣៩ ដែលមានចរិតជាសូចនាករយុទ្ធសាស្ត្រ និងសូចនាករកែទម្រង់។​

​របាយការណ៍នេះមានសារៈសំខាន់ក្នុងការបូកសរុបសមិទ្ធផល កំណត់បញ្ហាប្រឈម និងដាក់​ចេញទិសដៅអាទិភាព ព្រម​ទាំងវិធានការគោលនយោបាយបន្ថែម ដើម្បីពន្លឿន​ការអនុវត្តក្នុង​រយៈពេល ១ ទៅ ២ ឆ្នាំខាងមុខ សំដៅសម្រេចឱ្យបាន​ជាសារវន្តនូវអ្វីដែលរាជរដ្ឋាភិបាលបាន​សន្យាជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌកម្មវិធីគោលនយោបាយរបស់ខ្លួន។ ​

អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ លើវិស័យសំខាន់ៗ រួមមាន កំណើនសេដ្ឋកិច្ច អតិផរណា ភាពក្រីក្រ គ្រោះមហន្តរាយ បរិស្ថាន សន្តិសុខសណ្ដាប់ធ្នាប់សង្គម មុខងារសាធារណៈ ប្រព័ន្ធយុត្តិធម៌ អប់រំ សុខាភិបាល គាំពារសង្គម ការងារ វិនិយោគ ភស្តុភារកម្ម បរិយាកាសធុរកិច្ច សហគ្រាសធុនតូច និងមធ្យម កសិកម្ម និងការចាប់​យកបច្ចេកវិទ្យាឌីជីថល។​

អង្គប្រជុំក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដូចជា កង្វះការសម្របសម្រួល និងកិច្ចសហការរវាងក្រសួង ស្ថាប័ន កង្វះធនធានថវិកាគាំទ្រ កង្វះទិន្នន័យស្ថិតិ និងសមត្ថភាពបច្ចេកទេសរបស់មន្ត្រី​ដែលនៅមិនទាន់ឆ្លើយតប​ទាំងស្រុងនឹងតម្រូវការការងារ។​

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​បានណែនាំឱ្យអនុសាសន៍ក្នុងរបាយការណ៍មានលក្ខណៈមុតស្រួច ជាក់លាក់ មានពេលវេលាកំណត់ច្បាស់លាស់ និងអាចតាមដានបាន ដោយផ្តោត​លើការរក្សា​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន; ការជំរុញកំណើន ភាពធន់ និងការកែទម្រង់រចនា​សម្ព័ន្ធសេដ្ឋកិច្ច; វិធានការឆ្លើយតបនឹងហានិភ័យអតិផរណា ការងារ ភាពក្រីក្រ និងវិសមភាព​ចំណូល; ការលើកកម្ពស់​ប្រសិទ្ធភាពហិរញ្ញវត្ថុសាធារណៈ; ការកែលម្អគុណភាពអប់រំ សុខាភិបាល និងប្រព័ន្ធគាំពារសង្គម; ការគាំទ្រសហគ្រាសធុនតូច និងមធ្យម; ការកាត់បន្ថយថ្លៃដើម ភស្តុភារកម្ម; ការជំរុញវិស័យ​ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងថាមពល ព្រមទាំងការពន្លឿនឌីជីថលូបនីយកម្ម៕

The post ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​វង្សី វិស្សុត ​ឱ្យវាយតម្លៃ​សូចនាករ​សេដ្ឋកិច្ច​ម៉ត់ចត់ នៅ​ចំពេល​ស្ថានភាពពិភពលោក ​ស្ថិតក្នុង​ភាព​មិនប្រាកដប្រជា appeared first on Kampuchea Thmey Daily.

លោក វង្សី វិស្សុត បញ្ជាក់ពីតួនាទីដ៏សំខាន់របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បញ្ជាក់ទៅកាន់មន្ត្រីក្រោមឱវាទអំពីតួនាទី ភារកិច្ច និងការងារជាយុទ្ធសាស្ត្រដ៏មានសារសំខាន់របស់ស្ថាប័ននេះ ដែលជាសេនាធិការឱ្យគណៈរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ឡើងវិញពីអត្តសញ្ញាណរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ជាផ្នែកមួយនៃវិស័យសាធារណៈ និងជាស្ថាប័នដែលដើរតួនាទីសំខាន់ជាយុទ្ធសាស្ត្រ និងគន្លឹះជាសេនាធិការដល់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ដឹកនាំប្រទេស ដោះស្រាយបញ្ហាជាតិ និងការអភិវឌ្ឍជាតិ ព្រមទាំងការបម្រើប្រទេសជាតិ និងប្រជាជន។

ថ្លែងក្នុងពិធីបើកសន្និបាតប្រចាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក វង្សី វិស្សុត បានឱ្យដឹងថា ទីស្ដីការគណៈរដ្ឋមន្ត្រីបានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួន ជាស្ថាប័នដែលមានសមត្ថភាព និងវិជ្ជាជីវៈខ្ពស់ និងមានក្រមសីលធម៌ក្នុងការបំពេញការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល។

ដើម្បីតម្រង់ទិស តម្រង់ស្មារតី និងផ្នត់គំនិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន លោករដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី បន្តថា ស្ថាប័នបានកំណត់ និងបណ្ដុះនូវគុណតម្លៃស្នូលចំនួន៤ រួមមាននីតិរដ្ឋនិងការការពារផលប្រយោជន៍សាធារណៈ គុណាធិបតេយ្យ សាមគ្គីភាពនិងបរិយាបន្ន និងក្រមសីលធម៌វិជ្ជាជីវៈ។ តាមលោក វង្សី វិស្សុត ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានកំណត់អភិក្រមការងារចំនួន៤ ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មានភាពជាម្ចាស់នៃបញ្ហា ជាម្ចាស់នៃភារកិច្ច ជាអ្នកទទួលខុសត្រូវលើមុខងារ និងបេសកកម្មរបស់ខ្លួន។

អភិក្រមការងារទំាង៤នោះ គឺការបំពេញការងារប្រកបដោយវិជ្ជាជីវៈ គោរពវិន័យ គោរពច្បាប់ លិខិតបទដ្ឋាន និងគោរពក្រមសីលធម៌វិជ្ជាជីវៈ បំពេញការងារជាក្រុម ដោយឈរលើស្មារតីប្រយោជន៍រួម បំពេញការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម ច្នៃប្រឌិត និងឈរលើគោលការណ៍ដោះស្រាយបញ្ហា តែមិនបង្កើតបញ្ហា និងការទទួលយកការរិះគន់ដោយស្ថាបនា ចេះស្តាប់ទស្សនៈ ឬមតិផ្សេងពីខ្លួន និងត្រូវចេះធ្វើស្វ័យទិតៀន។

លោក សង្កត់ធ្ងន់ថា ទាំងអស់នេះហើយ គឺជាប្រភពក្នុងការបង្កើនសមត្ថភាព បង្កើនភាពជាម្ចាស់ និងបង្កើតនូវវប្បធម៌ការងារមួយ ដែលធ្វើឱ្យខ្លាំង ពូកែ រឹងមាំ ចេះរស់ខ្លួនឯង អាចពឹងខ្លួនឯងបាន និងចេះធ្វើល្អទៀត៕

The post លោក វង្សី វិស្សុត បញ្ជាក់ពីតួនាទីដ៏សំខាន់របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រី ទូងស្គរសាទរការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងច្រើនកុះករជួបជុំគ្នាគោរពវិញ្ញាណក្ខន្ធ និងទូងស្គរអបអរសាទរឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

«បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងងសន្តិភាព» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំ លើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើពិធីស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តាប់នូវសុន្ទរកថារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋកន្ត្រីនៃកម្ពុជា ដែលផ្សព្វផ្សាយដល់ជនរួមជាតិនូវសារលិខិតអបអរសាទរឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

បន្ទាប់មក នៅវេលាម៉ោង៧និង០០នាទីគត់ ក៏បានទូងស្គរបន្លឺឡើងអបអរសាទរយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងស្នូរទះដៃលាន់លឺយ៉ាងកងរំពង ក្នុងស្មារតីស្រឡាញ់ គាំទ្រ និងមោទនភាពជាតិដ៏ជ្រាលជ្រៅបំផុត៕

The post ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រី ទូងស្គរសាទរការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក appeared first on Kampuchea Thmey Daily.

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ
កម្ពុជា បានប្រាប់ទៅកាន់ភាគីជប៉ុនពីអាទិភាពដ៏ចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺផ្ដោតលើការកសាងស្ថាប័ន និងប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាព ស្អាតស្អំ ដើម្បីធានាបាននូវការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន។

ការលើកឡើងនេះ បានធ្វើឡើងតាមរយៈលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការនីតិកម្ម នៃគណៈរដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ។

នៅក្នុងកិច្ចពិភាក្សានេះ ប្រធានគណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន លោក Iwao Nobuyuki បានបង្ហាញនូវស្មារតីសហការខ្ពស់ក្នុងការចែករំលែកបទពិសោធ និងចំណេះដឹងនានាពាក់ព័ន្ធដំណើការការងារ និងប្រព័ន្ធការងាររបស់គណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន ដែលមានមុខងារប្រហាក់ប្រហែលគ្នាជាមួយនឹងទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាលើការងារនីតិកម្ម និងការងារកែទម្រង់ច្បាប់។

លោក វង្សី វិស្សុត លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការកសាងស្ថាប័ន និងប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាព ប្រសិទ្ធភាព ស្អាតស្អំ និងឆ្លាតវៃ ថា ជាអាទិភាពដ៏សំខាន់ និងជាកត្តាចាំបាច់សម្រាប់ការកសាងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេស។

ក្នុងនាមជាប្រធានស្ថាប័នទទួលបន្ទុកការងារនីតិកម្ម និងការកែទម្រង់ច្បាប់ លោក វង្សី វិស្សុត បានបញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្ត្រី បាននិងកំពុងខិតខំសិក្សា និងដកស្រង់បទពិសោធល្អៗពីបណ្ដាប្រទេសនានា និងថ្លែងអំណរគុណដល់ លោក Iwao Nobuyuki និងមន្ត្រីពាក់ព័ន្ធគណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន ដែលបានចែករំលែកបទពិសោធការងារ និងចំណេះដឹងដល់គណៈប្រតិភូកម្ពុជាប្រកបដោយស្មារតីបើកចំហ និងយល់ព្រមបន្តកិច្ចសហប្រតិបត្តិការនេះសម្រាប់ជាប្រយោជន៍ដល់ស្ថាប័នទាំងពីរ។

គួរបញ្ជាក់ថា ជំនួបពិភាក្សានេះ ធ្វើឡើងនៅក្នុងទស្សនកិច្ចរបស់គណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយ លោក វង្សី វិស្សុត តាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន៕

The post កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ appeared first on Kampuchea Thmey Daily.

លោក វង្សី វិស្សុត រម្លឹកថ្នាក់ដឹកនាំ និងមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី គោរពតាមអភិក្រមទាំង៥របស់សម្ដេចតេជោ
បន្ថែមពីលើអភិក្រមការងារទាំង៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានក្រើនរម្លឹកឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់ទីស្តីការគណៈរដ្ឋមន្ត្រី គោរពតាមអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ឱ្យបានខ្ជាប់ខ្ជួន។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រីត្រូវបន្តខិតខំបំពេញការងារឱ្យបានសកម្មថែមទៀត ដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី កាន់តែមានគុណភាព និងប្រសិទ្ធភាព។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តឯកសារសំខាន់ចំនួន២ គឺ «ផែនការយុទ្ធសាស្រ្តទីស្តីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤-២០២៨» និង «ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្រ្តី២០២៤-២០២៨» កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងរំលេចពីសមិទ្ធផលធំៗជាច្រើនដែលទីស្តីការគណៈរដ្ឋមន្ត្រីសម្រេចបាន នាដើមនីតិកាលទី៧ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី។ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ហើយ «បច្ចេកវិទ្យាឌីជីថល» ជាអាទិភាពគន្លឹះ ដើម្បីធានានិរន្តរភាពតួនាទី សំដៅគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានក្រើនរម្លឹកឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់ទីស្តីការគណៈរដ្ឋមន្ត្រី គោរពតាមអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រមការងារទាំង៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ភ្ជាប់ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវចូលរួមសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត និងផែនទីបង្ហាញផ្លូវខាងលើឱ្យបានជោគជ័យ ដោយប្រកាន់ភ្ជាប់នូវស្មារតីបុរេសកម្ម និងសកម្ម ចូលរួមចំណែកសម្រេចឱ្យបាននូវការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ត្រូវតម្កល់ និងប្រកាន់ខ្ជាប់ឱ្យបានគុណតម្លៃស្នូលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បន្តបង្កើនគុណភាព ប្រសិទ្ធភាព សក្តិសិទ្ធិភាព និងធានាឱ្យបាននិរន្តរភាពការងារក្នុងការបំពេញបេសកកម្មស្នូលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបណ្តុះវប្បធម៌ «រៀនសូត្រជារៀងរហូត និងរៀនផងធ្វើផង»។ ផ្ដោតលើការអនុវត្តសកម្មភាពការងារ ដែលបានកំណត់នៅក្នុងឯកសារទាំងពីរប្រកបដោយគណនេយ្យភាព និងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងវាយតម្លៃប្រកបដោយតម្លាភាព ក្រមសីលធម៌វិជ្ជាជីវៈ និងគណនេយ្យភាព៕

The post លោក វង្សី វិស្សុត រម្លឹកថ្នាក់ដឹកនាំ និងមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី គោរពតាមអភិក្រមទាំង៥របស់សម្ដេចតេជោ appeared first on Kampuchea Thmey Daily.

លោក វង្សី វិស្សុត​៖ ការងារវិភាគមុខងារ បាននិងកំពុងអនុវត្តយ៉ាងសកម្ម ធានារដ្ឋបាលសាធារណៈស្អាតស្អំ
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី​ វិស្សុត អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពីការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី។ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី​ វិស្សុត ថា ការងារវិភាគមុខងារ បាននិងកំពុងអនុវត្តកាន់តែសកម្ម សំដៅធានាកសាងរដ្ឋបាលសាធារណៈស្អាតស្អំ។

ក្នុងមតិស្វាគមន៍ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការងារដែលកំពុងធ្វើនាពេលនេះ ជាការងារធំ ហើយតែងតែមានការពិភាក្សាជាប្រចាំកន្លងមក។ សម្រាប់ពេលនេះ ការងារវិភាគមុខងារ បាននិងកំពុងបន្តអនុវត្តកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដើម្បីធានាការកសាងរដ្ឋបាលសាធារណៈពូកែ និងស្អាតស្អំ ហើយដែលនេះជាមូលដ្ឋាននៃការរៀបចំប្រទេសជាតិ និងការកសាងជាតិ ដែលកាន់តែខ្លាំង។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដែលជាសហប្រធាន បានបង្ហាញពីសមិទ្ធផលសង្ខេបក្នុងការអនុវត្តវិធានការគន្លឹះទាំង៣ នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីសម្រេចចក្ខុវិស័យរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។

ឧបនាយករដ្ឋមន្ត្រី ថ្លែងថា កិច្ចប្រជុំពេលនេះ ជាការចូលរួមផ្សព្វផ្សាយឱ្យកាន់តែច្បាស់លាស់ថែមទៀតនូវគោលបំណង និងគោលដៅនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ និងសារៈសំខាន់នៃការសហការគ្នា ការបំពេញគ្នាទៅវិញទៅមក លើការអនុវត្តការងារលើការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ បន្ថែមពីនេះ ក៏ជាការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។

សូមជម្រាបថា កិច្ចប្រជុំស្តីពីការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានធ្វើឡើងនៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ រៀបចំដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើររវាងក្រសួងមុខងារសាធារណៈ និងទីស្តីការគណៈរដ្ឋមន្ត្រី។

ទីស្តីការគណៈរដ្ឋមន្ត្រី ជាស្ថាប័នទី៧ ដែលក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ បានសហការរៀបចំ បន្ទាប់ពីក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល៕

The post លោក វង្សី វិស្សុត​៖ ការងារវិភាគមុខងារ បាននិងកំពុងអនុវត្តយ៉ាងសកម្ម ធានារដ្ឋបាលសាធារណៈស្អាតស្អំ appeared first on Kampuchea Thmey Daily.

រដ្ឋដាក់ឲ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ ដើម្បីលុបបំបាត់ការក្លែងបន្លំ និងផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ
ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៣ ខែកញ្ញា ប្រកាសដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងការផ្តល់សេវាសាធារណៈ សម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារដែលមានដាក់បញ្ចូលនូវ QR Code ស្តង់ដា ក្នុងគោលបំណងលុបបំបាត់ ការក្លែងឯកសារសាធារណៈ បង្កើនជំនឿទុកចិត្ត និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការធ្វើបរិវិត្តកម្មឌីជីថលសេវាសាធារណៈ។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដាក់ជូនឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អភិបាលរាជធានីខេត្ត។

ការប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលឯកសារសាធារណៈនាពេលនេះ ធ្វើឡើងក្រោយការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី កាលថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៤។

នៅក្នុងលិខិត បានឱ្យដឹងថា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ អាចសហការជាមួយក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីរៀបចំអនុវត្តផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះក្នុងការផ្តល់សេវា សាធារណៈរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដោយត្រូវអនុវត្តតាមដំណាក់កាល និងត្រូវចាត់ចែងរៀបចំផែនការ ដាក់បញ្ចូល ឃ្យូ.អ.កូដ. (QR Code) ស្តង់ដា នៅលើឯកសាររបស់ខ្លួន ស្របតាមបែបបទនិងនីតិវិធីជាធរមាន។

ជាមួយគ្នានេះ លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានបង្គាប់ឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវផ្តល់ជំនួយបច្ចេកទេស ក្នុងករណីចាំបាច់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់៕

The post រដ្ឋដាក់ឲ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ  ដើម្បីលុបបំបាត់ការក្លែងបន្លំ និងផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ appeared first on Kampuchea Thmey Daily.

ទីស្ដីការគណៈរដ្ឋមន្ត្រី រៀបចំផែនការយុទ្ធសាស្ត្រពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់ខ្លួន
ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានលោក វង្សី វិស្សុត ជារដ្ឋមន្ត្រី បានចាប់ផ្ដើមរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ ដើម្បីជាការពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាពស្ថាប័ន ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល។ ផែនការយុទ្ធសាស្រ្តនេះ ក៏ជាឯកសារមួយសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តថវិកាអង្គភាពក្រោមឱវាទនៃទីស្ដីការគណៈរដ្ឋមន្ត្រី។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការរៀបចំផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំនេះ គឺដើម្បីជាមគ្គុទ្ទេសក៍បង្ហាញផ្លូវសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងបំពេញការងារប្រកបដោយសមត្ថភាព គុណភាព និងប្រសិទ្ធភាព ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ថា ផែនការយុទ្ធសាស្រ្តនេះ ក៏អាចជាឯកសារមួយ ដែលជាមូលដ្ឋានសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តថវិកា និងថវិកាប្រចាំឆ្នាំ ហើយអង្គភាពក្រោមឱវាទត្រូវរៀបចំផែនការរបស់ខ្លួនទៅតាមផ្នែកនីមួយៗ ដោយមានទាំងផែនការសកម្មភាព មធ្យោបាយ និងសូចនាករសមិទ្ធកម្មគន្លឹះ។

លើកឡើងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារជំនាញ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តទីស្ដីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤-២០២៨ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ថា ទីស្តីការគណៈរដ្ឋមន្រ្តីមានចក្ខុវិស័យចង់ក្លាយជាស្ថាប័នមានសមត្ថភាព វិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងការបំពេញការងារប្រកប ដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព ហើយដើម្បីសម្រេចចក្ខុវិស័យនេះ ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវមានគុណតម្លៃស្នូលចំនួន៤ គឺ៖ ១) នីតិរដ្ឋ និងការពារផលប្រយោជន៍សាធារណៈ ២) គុណាធិបតេយ្យ ៣) សាមគ្គីភាព និងបរិយាប័ន្ន ៤) វិជ្ជាជីវៈ និងក្រមសីលធម៌។

ដោយផ្អែកលើចក្ខុវិស័យ និងគុណតម្លៃស្នូលខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានណែនាំដល់ក្រុមការងារចំពោះកិច្ចរៀបចំផែនការយុទ្ធសាស្រ្តឱ្យគិតគូរអំពីបេសកកម្មរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចំនួន៤ ដែលរួមមាន៖ ១) ការរៀបចំកិច្ចដំណើរការរបស់គណៈរដ្ឋមន្រ្តី និងការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ២) ការសិក្សាស្រាវជ្រាវ ពិនិត្យ និងផ្តល់យោបល់លើសំណើ/ឯកសាររបស់ក្រសួងស្ថាប័ន និងលិខិតបទដ្ឋានគតិយុត្ត ទាំងទិដ្ឋភាពច្បាប់ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ៣) ការសម្របសម្រួលកិច្ចការអន្តរក្រសួង និង ៤) ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

ដើម្បីសម្រេចបាននូវបេសកកម្មខាងលើប្រកបដោយភាពជោគជ័យ ទីស្តីការគណៈរដ្ឋមន្រ្តី ក៏ត្រូវរៀបចំវិភាគមុខងារ និងរចនាសម្ព័ន្ធឡើងវិញឱ្យសមស្រប រៀបចំប្រព័ន្ធការងារឱ្យកាន់តែស្រាល និងមានប្រសិទ្ធភាព បណ្តុះបណ្តាលសមត្ថភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ជំរុញបរិវត្តកម្មឌីជីថល ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ និងពង្រឹងអភិបាលកិច្ច និងភាពជាដៃគូ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានស្នើឱ្យក្រុមការងារបន្តពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ ដើម្បីកែសម្រួល និងសម្រួចផែនការយុទ្ធសាស្រ្តនេះឱ្យកាន់តែគ្រប់ជ្រុងជ្រោយ រួចដាក់ឆ្លងកិច្ចប្រជុំពិនិត្យ និងពិភាក្សាម្តងទៀត ដើម្បីអាចប្រកាសដាក់ឱ្យប្រើប្រាស់បានឆាប់៕

The post ទីស្ដីការគណៈរដ្ឋមន្ត្រី រៀបចំផែនការយុទ្ធសាស្ត្រពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់ខ្លួន appeared first on Kampuchea Thmey Daily.