ទេសចរណ៍ថៃ Archives - Kampuchea Thmey Daily

ថៃព្យាករការខាតបង់ ៤០ ប៊ីលានបាត ក្នុងវិស័យទេសចរណ៍ ដោយសារជម្លោះមជ្ឈិមបូព៌ា
​ថៃអាចនឹងខាតបង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ៤០ ​ប៊ីលានបាត (ប្រហែល ១២៥ លាន​ដុល្លារ) ពីជម្លោះនៅមជ្ឈិមបូព៌ាពាក់ព័ន្ធអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្រោមសេណារីយ៉ូដ៏អាក្រក់បំផុតដែល​ការបិទដែនអាកាសបន្តបិទរយៈពេល ៨ សប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ក្រសួងទេសចរណ៍ និងកីឡាថៃ បាន​ឱ្យដឹងពីការប៉ាន់ស្មាននេះ កាលពីដើមសប្ដាហ៍មុន ប៉ុន្តែមកទល់ថ្ងៃចន្ទសប្ដាហ៍នេះ (១៦ មីនា) ​ដែនអាកាសនៅជុំវិញតំបន់ជម្លោះនៅតែបន្តបិទ ហើយអាកាសចរណ៍ស៊ីវិលនៅតែទាន់អាចដំណើរការដូចដើម។

​លោកស្រី Natthriya Thaweevong លេខាធិការអចិន្ត្រៃយ៍ក្រសួងទេសចរណ៍ និងកីឡា ​និយាយថា អ្នកធ្វើដំណើរមកពីមជ្ឈិមបូព៌ា និងអឺរ៉ុប ត្រូវបានរារាំងយ៉ាងខ្លាំងដោយការបិទដែនអាកាស ដោយសារជើងហោះហើរជាច្រើនមិនអាចដំណើរការបាន។

ក្រុមហ៊ុនអាកាសចរណ៍សំខាន់នៅតំបន់ឈូងសមុទ្រពែរ្សដូចជា Emirates និង Etihad Airways បានបន្តជើងហោះហើរ​តែមួយចំនួនតូចប៉ុណ្ណោះ។

ក្រសួងបានវាយតម្លៃផលប៉ះពាល់ទេសចរណ៍ដោយប្រើសេណារីយ៉ូ ៣ យ៉ាង៖ ប្រសិនបើដែនអាកាសមជ្ឈិមបូព៌ាត្រូវ​បិទរយៈពេល ៣, ៤, និង ៨ សប្តាហ៍។

ប្រសិនបើដែនអាកាសនៅតែបិទរយៈពេល ៨ សប្តាហ៍ ឬយូរជាងនេះ ចំនួន​ភ្ញៀវទេសចរបរទេសអាចធ្លាក់ចុះជាងកន្លះលាននាក់ ឬជាង ៥៩៥ ០០០ នាក់ ដែលបណ្ដាលការខាងបង់ប្រាក់ ៤០,៩ ប៊ីលាន​បាត។ ​

លោកស្រី Natthriya បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍អាចនឹងដំឡើងថ្លៃសំបុត្រក្នុង​រដូវក្តៅ ដោយសារតែតម្លៃប្រេងឡើងខ្ពស់។ ​បញ្ហានេះ អាចប៉ះពាល់ដល់ភ្ញៀវទេសចរមកពីគ្រប់ទីផ្សារទាំងអស់ ​ជាពិសេស​អឺរ៉ុប មជ្ឈិមបូព៌ា។​ ក្រៅពីនោះ អតិផរណាខ្ពស់នៅអឺរ៉ុបអាចកាត់បន្ថយចំនួនទឹកប្រាក់ដែលជនជាតិអឺរ៉ុបអាចចំណាយលើការធ្វើដំណើរ។

លោកស្រី​បន្តថា ​ថៃ​មាន​គម្រោង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​ទីផ្សារជិតៗ​ដូចជាម៉ាឡេស៊ី ឥណ្ឌា និង​កូរ៉េ​ខាង​ត្បូងជាដើម​ ខណៈបន្តថា ជម្លោះ​មជ្ឈិមបូព៌ា​​ផ្តល់​ឱកាស​​មួយដើម្បី​ផ្សព្វផ្សាយ​ប្រទេស​ថៃ​ជា​មជ្ឈមណ្ឌល​អាកាសចរណ៍ ដោយ​ភ្ជាប់​ជើង​ហោះហើរ​ពី​អាស៊ី និង​អាស៊ីអាគ្នេយ៍​ទៅ​អឺរ៉ុប៕

The post ថៃព្យាករការខាតបង់ ៤០ ប៊ីលានបាត ក្នុងវិស័យទេសចរណ៍ ដោយសារជម្លោះមជ្ឈិមបូព៌ា appeared first on Kampuchea Thmey Daily.

វិស័យសណ្ធាគារថៃ រំពឹងបន្តប្រឈមនឹង​បញ្ហាជាច្រើនឆ្នាំនេះ
មជ្ឈមណ្ឌលស្រាវជ្រាវថៃ Kasikorn បាន​សម្ដែងក្ដីបារម្ភថា វិស័យសណ្ឋាគាររ​ថៃនឹង​បន្តជួបប្រទះបញ្ហាប្រឈមខ្ពស់នៅឆ្នាំ ២០២៦ នេះ​ ដោយសារកត្តាជាច្រើនយ៉ាង​ទាំងក្នុង និងក្រៅប្រទេស ដូចជា​ភាពមិនប្រាកដប្រជា​នៅ​ទីផ្សារបរទេសសំខាន់ៗ ចំពេលមានហានិភ័យភូមិសាស្ត្រនយោបាយសកល និង​ការកើនឡើងនៃតម្លៃ​ប្រាក់បាត​។ ​​​​

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ​នៅថ្ងៃអង្គារ (១០ កុម្ភៈ) នេះ មជ្ឈមណ្ឌលជំនាញដដែល​បាន​លើកឡើងថា​ ភាពតានតឹងព្រំដែនថៃ-កម្ពុជា ​នឹងបន្តប៉ះពាល់ដល់សណ្ឋាគារ​ក្នុងខេត្តមួយចំនួនតាមព្រំដែន​ ខណៈ​ការប្រែប្រួលនៃនិន្នាការធ្វើដំណើរ​យ៉ាងឆាប់រហ័ស ​ក៏ដូចជាកំណើននៃ​ការផ្គត់ផ្គង់កន្លែងស្នាក់នៅ​ កំពុងធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងឡើង ជាពិសេស​គោលដៅទេសចរណ៍ដែល​បាន​បង្កើតឡើង។ ​

ក្នុងលក្ខខណ្ឌដូច្នេះ Kasikorn បាន​ព្យាករថា អត្រាស្នាក់នៅសណ្ឋាគារទូទាំងប្រទេសនៅឆ្នាំ ២០២៦ នឹង​មិនសូវខុសគ្នាទេ ធៀបនឹង​ឆ្នាំ ២០២៥។ នៅឆ្នាំ ២០២៥ សណ្ធាគារថៃមាន​អត្រាស្នាក់នៅជាមធ្យម ៧១,​៤២% ដោយ​ធ្លាក់ចុះបន្តិចបន្តួចពី ៧១,៤៩% ក្នុងឆ្នាំ ២០២៤​។

ជាលម្អិត នៅឆ្នាំ ២០២៥ អត្រាស្នាក់នៅបានធ្លាក់ចុះ​ក្នុងខេត្តចំនួន ១៩ ​ដោយសារ​ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ​ ភាពតានតឹងព្រំដែនជាមួយកម្ពុជា និងទឹកជំនន់។  ខេត្តទាំងនោះ រួមមាន​ ឈុនបុរី ភូកេត ស៊ូរ៉ាតថានី ក្រុងបាងកក សុងក្លា ចន្ទបុរី អូរបុណ្យរាជធានី ស៊ីសាកេត ត្រាត និងស្រះកែវ។ ​

ទោះបីជាយ៉ាងណាក៏ដោយ លោក Carlos Martinez នាយកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank Thailand បាននិយាយថា ទីផ្សារសណ្ឋាគារ​រំពឹងថានឹងនៅតែរឹងមាំនៅឆ្នាំ ២០២៦។

​ប៉ុន្តែលោក​បន្តថា កំណើននឹងថយចុះ នៅពេលការប្រកួតប្រជែងកើនឡើង ហើយអតិថិជនកាន់តែ​រើសជាមួយ​តម្លៃស្នាក់នៅ​។ ជាលទ្ធផល តម្រូវការ​រំពឹងថានឹងកើនឡើងបន្តិចម្តងៗ ដោយនិន្នាការតាមរដូវបន្ត​មាន​ឥទ្ធិពលលើតម្រូវការ។

ជាមួយ​គ្នានោះ ការមកដល់របស់អ្នកទេសចរអន្តរជាតិទំនងជាកើនឡើងបន្តិច ​ប៉ុន្តែការមកដល់នៃភ្ញៀវទេសចរចិន​អាច​នឹង​បន្តធ្លាក់ចុះយឺតយ៉ាវ។​ ភ្ញៀវទេសចរក្នុងស្រុកថៃ ​នឹង​បន្តជាសំខាន់សម្រាប់ជំរុញវិស័យដដែល​ ជាពិសេស​អំឡុង​រដូវទេសចរណ៍ទាប ទោះបីជា​ប្រឈមនឹង​បញ្ហា​មួយចំនួន ដូចជា​ការចំណាយខ្ពស់លើការធ្វើដំណើរ និងការប្រកួតប្រជែងពីគោលដៅទេសចរណ៍ជំនួសក៏ដោយ៕

The post វិស័យសណ្ធាគារថៃ រំពឹងបន្តប្រឈមនឹង​បញ្ហាជាច្រើនឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ីវ៉ាដាច់ថៃ ២ ឆ្នាំ ជាប់ៗគ្នា លើចំនួនភ្ញៀវទេសចរបរទេស
ម៉ាឡេស៊ីបានវ៉ាដាច់ថៃ២ឆ្នាំជាប់ៗគ្នា ក្លាយជាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលទទួលបាន​ភ្ញៀវទេសចរបរទេសច្រើនជាងគេបំផុតកាលពីឆ្នាំ ២០២៥​ និងឆ្នាំ ២០២៤ ដោយសារតែគោលនយោបាយទិដ្ឋាការដែលអាចបត់បែនបាន និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ខណៈថៃប្រឈមនឹង​បញ្ហាផ្សេងៗ រួមទាំងកង្វល់សុវត្ថិភាព។

​នាយកដ្ឋាន​ទេសចរណ៍ម៉ាឡេស៊ី ​ចំណុះឱ្យក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីបានស្វាគម​ភ្ញៀវទេសចរបរទេសចំនួន ៣៨,៣ លាននាក់ក្នុងរយៈពេល ១១ ខែ ដើម​ឆ្នាំ ២០២៥ ដែលលើសចំនួនសរុបនៃភ្ញៀវក្នុងឆ្នាំ ២០២៤ ទាំងមូល។ ឆ្នាំ ២០២៤ ម៉ាឡេស៊ីទទួលភ្ញៀវទេសចរបរទេសប្រមាណ ៣៨ លាននាក់ ដោយវ៉ាដាច់ប្រទេសនៅអាស៊ានទាំងអស់​។

ដោយឡែក​ថៃឯណោះវិញ ពេញមួយឆ្នាំ ២០២៥ កន្លងទៅ បាន​ទទួលភ្ញៀវទេសចរបរទេសប្រមាណ ៣២,៩ លាន​នាក់ ដោយធ្លាក់ចុះជាង ៧% ធៀបនឹង​ឆ្នាំ ២០២៤ ដែលថៃទទួល​ភ្ញៀវបរទេសជាង ៣៥ លាននាក់។ បើមិនរាប់សម័យកូវីដ១៩ចូល នេះគឺជាការធ្លាក់ចុះភ្ញៀវអន្តរជាតិប្រចាំឆ្នាំជាលើកដំបូងហើយ សម្រាប់ថៃ ក្នុងរយៈពេលជាង១ទសវត្សរ៍។

ថៃធ្លាប់តែជាមជ្ឈមណ្ឌលទេសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបាន​ភ្ញៀវទេសចរច្រើនជាងគេ យ៉ាងណាមិញ ឆ្នាំ ២០២៥ កន្លងទៅ ប្រទេសនេះបាន​ប្រឈមមុខនឹង​បញ្ហាបន្តកន្ទុយគ្នាមិនដាច់ រាប់តាំងពីដើម ដល់ចុងឆ្នាំ ដែលប៉ះពាល់ពាល់ដល់ទំនុកចិត្តភ្ញៀវ។ ក្នុងនោះរួមមាន​ទាំងកង្វល់សុវត្ថិភាពពាក់ព័ន្ធការជួញដូរមនុស្សលើជនជាតិចិន និងការគំរាមកំហែងភេរវកម្ម​ ជម្លោះព្រំដែនជាមួយកម្ពុជា ទឹកជំនន់ដ៏មហន្តរាយទូទាំងប្រទេស គ្រោះរញ្ជួយដី ខណៈភាពស្រពេចស្រពិលនៃសេដ្ឋកិច្ចសកល បានប៉ះពាល់ដល់ការចំណាយរបស់ភ្ញៀវបរទេស។

លើសពីនេះ ថៃត្រូវរងការប្រកួតប្រជែងកាន់តែខ្លាំងក្លាពីប្រទេសក្នុងតំបន់ ជាពិសេសវៀតណាម និងម៉ាឡេស៊ី ដែលកំពុងលេចធ្លោក្លាយជាគោលដៅទេសចរណ៍កំពូលប្រចាំតំបន់។

ចំពោះម៉ាឡេស៊ី កាលពីខែឧសភាឆ្នាំ ២០២៥ ប្រទេសនេះ​បានប្រកាស​ពីការបន្តគោលនយោបាយលើកលែងទិដ្ឋាការ​សម្រាប់អ្នកធ្វើដំណើរជនជាតិចិន​ ក្នុងរយៈពេល ៥ ឆ្នាំទៀត ​​ខណៈភ្ញៀវទេសចរទៅថៃធ្លាក់ចុះជាគំហុកដោយសារក្ដីបារម្ភសុវត្ថិភាព។ ក្រៅពីនេះ រដ្ឋាភិបាលម៉ាឡេស៊ីក៏បានពង្រីកផ្លូវហោះហើរអន្តរជាតិ និងធ្វើឱ្យប្រសើរឡើងនូវស្ថានីយទទួលអ្នកដំណើរលេខ ១ នៃអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរផងដែរ៕

The post ម៉ាឡេស៊ីវ៉ាដាច់ថៃ ២ ឆ្នាំ ជាប់ៗគ្នា លើចំនួនភ្ញៀវទេសចរបរទេស appeared first on Kampuchea Thmey Daily.

២០២៥​ ជាឆ្នាំវិបត្តិ៖ ទេសចរណ៍ថៃប្រឈមបញ្ហាបន្តបន្ទាប់់់គ្នា
ឆ្នាំ ២០២៥ ត្រូវបាន​គេរាប់ចាត់ទុកថាជាឆ្នាំវិបត្តិសម្រាប់ទេសចរណ៍ថៃ ដែលប្រឈមនឹង​បញ្ហាផ្សេងៗជាបន្តបន្ទាប់គ្នា ហើយប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវទេសចរបរទេស។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ អាជ្ញាធរទេសចរណ៍ថៃបានទម្លាក់ការព្យាកររបស់ខ្លួនអំពីការមកដល់នៃភ្ញៀវទេសចរបរទេសឆ្នាំនេះ មកត្រឹម ៣៣ លាននាក់ ដោយបញ្ចប់និន្នាការកំណើនចន្លោះពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ដែលលំហូរភ្ញៀវបាន​ស្ទុះងើបឡើងពីវិបត្តិកូវីដត្រឹម ៤៣០ ០០០ នាក់ រហូតដល់ ៣៥,៥ លាននាក់។ ​

ឥឡូវនេះ មាន​ការជំរុញពីភាគីផ្សេងៗ ​ឱ្យរដ្ឋាភិបាលថៃដោះស្រាយការធ្លាក់់ចុះវិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់ជួយជំំរុញសេដ្ឋកិច្ចដើរអូសជើងរបស់ថៃ ទោះបីជាបញ្ហាចាក់ស្រែះបន្តអូសបន្លាយវិបត្តិក្ដី។

នៅដើមឆ្នាំ ២០២៥ រដ្ឋាភិបាល ដែលកាលនោះដឹកនាំដោយគណបក្សភឿថៃ បានកំណត់គោលដៅភ្ញៀវទេសចរបរទេសឱ្យដូចឆ្នាំ ២០១៩ តាមរយៈយុទ្ធនាការ «ឆ្នាំទេសចរណ៍ និងកីឡាដ៏អស្ចារ្យរបស់​ថៃ» ក្នុងបំណងទាក់ទាញភ្ញៀវ ៣៩ លាននាក់ និងបង្កើតចំណូល ៣,៥ ទ្រីលាន​បាត។  ​

យ៉ាងណាមិញ បញ្ហាប្រឈមផ្ទុះឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយកៅអីរបស់ខ្លួន ដោយសារតម្រូវការធ្វើដំណើរខ្សោយ។

នៅខែមករា ករណីតួសម្ដែងចិនឈ្មោះ Wang Xing ត្រូវបាន​គេ​​បញ្ចុះបញ្ចូលបោក​ឱ្យទៅថៃ ហើយចាប់យកទៅធ្វើការនៅកន្លែងបោកប្រាស់អនឡាញនៅមីយ៉ាន់ម៉ា។ ករណីជួញដូរមនុស្សមួយនេះ បានផ្ទុះឡើងទូទាំងបណ្ដាញសង្គមចិន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ​ ដែលបង្កជាកង្វល់សុវត្ថិភាពសម្រាប់ទីផ្សារចិន ជាហេតុធ្វើឱ្យភ្ញៀវទេសចរចិនទៅថៃធ្លាក់ចុះជាគំហុករាប់តាំងពីដើម រហូតដល់ចុងឆ្នាំ។ ​

មិនបានប៉៉ុន្មានផង រញ្ជួយដី ៧,៧ រុិចទ័រ បាន​វាយប្រហារភាគកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ានៅចុងខែមីនា​ ហើយបង្ករលករំញ័រកម្រិតខ្លាំងក្លា​ដល់ទីក្រុងបាងកក ដែលបង្កការខូចខាតអាគារជាច្រើនខ្នង និងការរលំបាក់អគារការិយាល័យសវនកម្មរដ្ឋកម្ពស់ ៣៣ ជាន់ ដោយសម្លាប់មនុស្សជិត ១០០ នាក់។ រូបភាព និងវិដេអូដែលបង្ហាញពីហេតុការណ៍ដ៏រន្ធត់់់នេះ ត្រូវបានគេចែកចាយព្រោងព្រាតលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក ដែលបំបាក់ទំំនុកចិត្តទេសចរ​មួយកម្រិតទៀត។

បាងកកប៉ុស្តិ៍បានផ្សាយទៀតថា បើទោះបីជារដ្ឋាភិបាលមុនបាន​ប្រឹងប្រែង​ធ្វើឱ្យប្រទេសខ្លួន​ក្លាយជាមជ្ឈមណ្ឌលពិធីបុណ្យក្នុងតំបន់ក៏ដោយ ដូចជាតាមរយៈព្រឹត្តិការណ៍ដូចជា «ពិធីបុណ្យទឹកពិភពលោកមហាសង្ក្រាន្ត» ​ជាដើមនោះ ប្រសិទ្ធិភាពនៃការស្ដារសន្ទុះវិស័យទេសចរណ៍ឡើងវិញនៅតែមាន​កម្រិត។ ​

រដ្ឋាភិបាលថៃបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភធនទេសចរណ៍ «Tiew Thai Khon La Khrueng» ​​ដើម្បីជំរុញការធ្វើដំណើរក្នុងស្រុក​នសរដូវ​ទាប ប៉ុន្តែ​ត្រូវរង​ការ​រិះគន់យ៉ាងខ្លាំង ដោយសារតែប្រព័ន្ធនេះមិនស្ថិតស្ថេរ ​ហើយ​មិនងាយស្រួល ដែលនាំឱ្យសណ្ឋាគារថៃជាច្រើន​សម្រេចមិនចូលរួមជាមួយរដ្ឋាភិបាល​។

ខណៈថៃប្រឈមនឹង​បញ្ហាទាំងនេះ វិស័យទេសចរណ៍ពិភពលោកក៏បានថយចុះផងដែរ ដោយសារតែពន្ធរបស់អាមេរិក និងសង្រ្គាមពាណិជ្ជកម្មជាបន្តបន្ទាប់រវាងអាមេរិក និងចិន ដែលបង្កភាពស្រពេច​ស្រពិល​សេដ្ឋកិច្ចសកល ខណៈ​ជម្លោះអ៊ីស្រាអែល-ហាម៉ាស បានរំខានដល់ជើងហោះហើរ​ ពី​មជ្ឈិមបូព៌ានៅពាក់កណ្តាលឆ្នាំ។

លើសពីនេះ ការបិទព្រំដែនគោកជាមួយកម្ពុជាតាំងពីខែមិថុនា និងការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធតាមព្រំដែនជាមួយកម្ពុជានៅខែកក្កដា និងជាថ្មីម្ដងទៀតនៅខែធ្នូនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទេសចរណ៍តាមបណ្ដាខេត្តថៃតាមព្រំដែនភាគខាងកើត។ ភាពតានតឹងដដែល ធ្វើឱ្យភ្ញៀវទេសចរខ្មែរទៅថៃ ដែលរួមចំណែករាប់់សែននាក់នៅឆ្នាំមុន បាន​ធ្លាក់់ចុះយ៉ាងគំហុកនេះ ខណៈប្រទេសនានាបាន​ព្រមានពលរដ្ឋពួកគេ មិនឱ្យ​ទៅដើរលេងនៅក្បែរព្រំដែនថៃ-កម្ពុជា។

វិបត្តិនយោបាយក្នុងស្រុកថៃ ក៏ជាបញ្ហាផងដែរសម្រាប់ទេសចរណ៍ថៃ។ នៅខែសីហា តុលាការធម្មនុញ្ញថៃបាន​ដកអំណាចនាយករដ្ឋមន្រ្តី ពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ជុំវិញការបែកធ្លាយសម្លេងសន្ទនាទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច ហ៊ុន សែន។ ការណ៍នេះ បាន​រំំខានដល់គោលនយោបាយជំរុញទេសចរណ៍របស់រដ្ឋាភិបាលថៃ រួមទាំងកម្មវិធីហោះហើរក្នុងស្រុកដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរបរទេស។ ​

ទឹកជំនន់ធ្ងន់ធ្ងរនារដូវវស្សា(ទាប) ដែលប៉ះពាល់ខេត្តភាគកណ្ដាល ខាង​ជើង និងឦសាន ក៏ជាកត្តាជំរុញឱវិស័យទេសចរណ៍ថៃចុះខ្សោយផងដែរ ខណៈភាគខាងជើងថៃបាន​រងឥទ្ធិពល និងការការវាយប្រហារដោយព្យុះត្រូពិកជាបន្តបន្ទាប់នៅឆ្នាំនេះ។

ចូលដល់ដើមរដូវខ្ពស់ ទឹកជំនន់នៅតែបន្តអូសបន្លាយ ​ហើយលាតសណ្ធឹងដល់បណ្ដាខេត្តភាគខាងត្បូង។ ភ្ញៀវធ្លាក់ខ្លាំងជោគជាំនៅទីក្រុងហាត់យ៉ៃ ខេត្តសុងក្លា ក្នុងកម្រិត ៣០០ ឆ្នាំមានម្ដង បាន​កាត់ផ្ដាច់វិស័យទេសចរណ៍​ស្ទើរតែទាំងស្រុង ខណៈទូទាំងខេត្តភាគភាគខាងត្បូង មនុស្សប្រមាណ ១៨១ នាក់ ត្រូវបានសម្លាប់ និងប្រជាជនប្រមាណ ៣,៩ លាននាក់ រងផលប៉ះពាល់ពាល់។

ទឹកជំនន់ដដែល បាន​ធ្វើឱ្យភ្ញៀវទេសចរម៉ាឡេស៊ី ដែលរួចចំណែកសំខាន់ខ្លាំងសម្រាប់តំបន់ ​​ធ្លាក់ចុះជាគំហុក។ ហើយបើតាមកាសែតបាងកកប៉ុស្តិ៍នៅដើមខែធ្នូនេះ ក្រុងហាត់យ៉ៃ ដែលជាមជ្ឈមណ្ឌលទេសចរណ៍តំបន់ ត្រូវការរយៈពេលយ៉ាងហោចណាស់ ១ ខែទៀត ដើម្បីស្ដារឡើងវិញពីភាពយ៉ាងដំណំនៃគ្រោះមហន្តរាយដដែល​។

ក្រៅពីនេះ ថៃក៏ត្រូវប្រឈមមុខនឹង​ការប្រកួតប្រជែងពីប្រទេសដទៃកាន់តែខ្លាំង ជាពិសេសវៀតណាម ចិន និងជប៉ុន ក៏ដូចជាម៉ាឡេស៊ី។ ឥឡូវនេះ ម៉ាឡេស៊ី និងវៀតណាម បាន​ក្លាយជាទិសដៅទេសចរណ៍ពេញនិយមសំខាន់ៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈឆ្នាំនេះ រដ្ឋាភិបាលរំពឹងថានឹង​សម្រេចបាន​ការមកដល់របស់ភ្ញៀវទេសចរប្រមាណ ២១ លាននាក់ ពោលគឺខ្ពស់បំផុតក្នុងកំណត់ត្រារបស់ខ្លួន៕

The post ២០២៥​ ជាឆ្នាំវិបត្តិ៖ ទេសចរណ៍ថៃប្រឈមបញ្ហាបន្តបន្ទាប់់់គ្នា appeared first on Kampuchea Thmey Daily.

តើ​ពហិការទៅលេងប្រទេសថៃពីសំណាក់ប្រជាជនឥណ្ឌា អាចបង្កការខាតបង់បែបណាសម្រាប់ថៃ?
​យោធាថៃនៅដើមសប្ដាហ៍នេះ បាន​កម្ទេចរូបសំណាកព្រះវិស្ណុនៃសាសនាហិណ្ឌូនៅតំបន់អានសេះនៃប្រទេសកម្ពុជា ដោយបំផ្ទុះការខឹងសម្បារ ការរិះគន់ និងការថ្កោលទោសពីរដ្ឋាភិបាល ក៏ដូចជាប្រជាជនឥណ្ឌា ដោយហៅថា ទង្វើរបស់ថៃគឺជាការមិនគោរព និងបញ្ឈឺចិត្តអ្នកដើរតាមសាសនាហិណ្ឌូទូទាំងពិភពលោក។

ទន្ទឹមនឹង​ការថ្កោលទោសបែបនេះ គេក៏ឃើញមាន​និន្នាការលើបណ្ដាញសង្គម រួមទាំងពីសំណាក់ប្រជាជនឥណ្ឌា ដែលកាន់សាសនាហិណ្ឌូ អំពាវនាវឱ្យភ្ញៀវទេសចរឥណ្ឌាធ្វើពហិការទៅលេង​ថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ច​ប្រទេសនេះ ចំពោះ «ទង្វើគួរឱ្យអាម៉ាស់» របស់ខ្លួន​។ តើការធ្វើពហិការ​យ៉ាងដូច្នោះ អាចបង្កការខាតបង់បែបណាសម្រាប់ថៃ?

មែនទែនទៅ ផលប៉ះពាល់ពីពហិការរបស់ភ្ញៀវទេសចរឥណ្ឌា វាអាស្រ័យទៅលើទំហំ និងរយៈពេលអនុវត្ត​ជាក់ស្ដែង ខណៈអ្នកវិភាគខ្លះមើលឃើញពី​ឥទ្ធិពល​តិចតួចក្នុងរយៈពេលខ្លី ដែលទំនុកចិត្តរបស់ភ្ញៀវទេសចរឥណ្ឌាអាចស្ដារឡើងវិញឆាប់ៗក្រោម​ដំណោះស្រាយជាក់ស្ដែងណាមួយ​រវាងថៃ និងឥណ្ឌា។

យ៉ាងណាមិញ ក្នុងសេណារីយ៉ូដែលភាពតានតឹងកាន់តែខ្លាំង ហើយពហិការកាន់តែធំនោះ គេអាចនឹង​មើលឃើញពីផលប៉ះពាល់​គួរឱ្យគត់សម្គាល់សម្រាប់វិស័យទេសចរណ៍ថៃ ដែលជាវិស័យសំខាន់បំផុតមួយ​សម្រាប់កំណើនសេដ្ឋកិច្ចប្រទេសនេះ។

​ការធ្វើពហិការអាចកាត់បន្ថយប្រាក់ចំណូលសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ប្រតិបត្តិករទេសចរណ៍ ​និងអាជីវកម្មខ្នាតតូចក្នុងស្រុកថៃ ដែលពឹងផ្អែកលើចំណូលពីភ្ញៀវទេសចរបរទេស រួមទាំងឥណ្ឌា និងផ្ដល់ការងារជាច្រើនកន្លែងក្នុងមួយឆ្នាំៗដល់ប្រជាជនថៃ។

ជាក់ស្ដែង ឥណ្ឌាគឺជាទីផ្សារភ្ញៀវទេសចរធំបំផុតទី ៣ សម្រាប់ថៃ។ យោងតាមការចុះផ្សាយរបស់កាសែត The Nation ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសជាង ២៨ លាននាក់ រាប់ពីខែមករា ដល់ពាក់កណ្ដាលខែវិច្ឆិកា។ ក្នុងនោះ ភ្ញៀវទេសចរឥណ្ឌា រួមចំណែកប្រមាណ ២,១១ លាននាក់។

​ពហិការពីភ្ញៀវឥណ្ឌា​ក្នុងទំហំធំ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃ ដែលធ្លាក់ចុះធ្ងន់ធ្ងររួចស្រាប់ទៅហើយ​។ គិតត្រឹមថ្ងៃទី ២១ ធ្នូ ថៃទទួលភ្ញៀវទេសចរអន្តរជាតិ ៣១,៧៦ លាននាក់ ដោយធ្លាក់ចុះ ៧,២៥% ឬប្រហែល ២,៤ លាននាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គេមើលឃើញថា ការអំពាវនាវឱ្យភ្ញៀវទេសចរឥណ្ឌាពហិការទៅលេងថៃ កើតឡើងចំពេលដែលអាជ្ញាធរទេសចរណ៍ថៃ ប្រឹងប្រែងធ្វើពិពិធកម្មប្រភព​ទីផ្សារភ្ញៀវអន្តរជាតិ​ ដោយដាក់ឥណ្ឌា គឺជាទិសដៅសំខាន់មួយ​របស់ខ្លួន៕

The post តើ​ពហិការទៅលេងប្រទេសថៃពីសំណាក់ប្រជាជនឥណ្ឌា អាចបង្កការខាតបង់បែបណាសម្រាប់ថៃ? appeared first on Kampuchea Thmey Daily.

ថៃរំពឹងពីការធ្លាក់់ចុះនៃចំណូលទេសចរណ៍អំឡុងឆ្លងឆ្នាំថ្មី ដោយសារបញ្ហា​ព្រំដែន ​
ថៃរំពឹងថា ប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងអំឡុង​ថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី​នឹងធ្លាក់ចុះពីចន្លោះពី ២-៩% ធៀបនឹង​ពេលដូចគ្នាឆ្នាំមុន ដោយសារតែ​​បញ្ហាព្រំដែនជាមួយ​កម្ពុជាដែល​ឡើងដោយ​ការឈ្លានពានរបស់យោធាថៃ និងទឹកជំនន់នៅភាគខាងត្បូង​ប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

​ប្រធាន​អាជ្ញាធរទេសចរណ៍ថៃ (TAT) លោកស្រី Thapanee Kiatphaibool  បាននិយាយថា ​អាជ្ញាធរព្យាករថា ចំណូលពីវិស័យទេសចរណ៍នៅថ្ងៃឈប់សម្រាកឆ្លងឆ្នាំ នឹង​មានចំនួន ៧០-៧៦,៥ ប៊ីលាន​បាត ​ដោយ​ធ្លាក់ចុះពី ២-៩% ​ធៀបនឹងឆ្នាំមុន។

ការធ្លាក់ចុះនេះ  រួមចំណែកជាចម្បងដោយ​ការថយចុះនៃ​ភ្ញៀវទេសចរម៉ាឡេស៊ីទៅកាន់ទីក្រុងហាតយ៉ៃ ​នៃខេត្តសុងក្លា និងខេត្តភាគខាងត្បូងផ្សេងៗទៀត ដែលរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរ កាលពីខែមុន ហើយស្ថិតនៅក្នុងដំណាក់កាលស្ដារឡើងវិញនៅឡើយ​។

ភាពតានតឹងព្រំដែនរវាង​ថៃ និង​កម្ពុជា ដែលផ្ទុះឡើងជាថ្មីនៅដើមខែធ្នូនេះ ក៏​ប៉ះពាល់ដល់ទំនុកចិត្ត​ទេសចរសម្រាប់ដំណើរកម្សាន្តចុងឆ្នាំផងដែរ ​ជាពិសេសក្នុងចំណោមទីផ្សារ​​ដូចជាចិន ហុងកុង និងជប៉ុនជាដើម​៕

The post ថៃរំពឹងពីការធ្លាក់់ចុះនៃចំណូលទេសចរណ៍អំឡុងឆ្លងឆ្នាំថ្មី ដោយសារបញ្ហា​ព្រំដែន ​ appeared first on Kampuchea Thmey Daily.

ភ្ញៀវទេសចរអន្តរជាតិទៅថៃ ធ្លាក់ចុះរាប់លាននាក់
ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួនភ្ញៀវទេសចរបរទេស​ទៅប្រទេសថៃបានធ្លាក់ចុះរាប់លាននាក់ ដែលបង្ហាញពីវិបត្តិទេសចរណ៍ ដោយសារកង្វល់់សុវត្ថិភាព និងការប្រកួតប្រជែងពីប្រទេសផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់់កាសែតបាងកកប៉ុស្តិ៍។

ក្រសួងបាន​និយាយក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥ ថៃបាន​ទទួល​ភ្ញៀវទេសចរអន្តរជាតិ​ ៣១,៧៦ លាននាក់ ដោយធ្លាក់ចុះ ៧,២៥% ឬប្រហែល ២,៤ លាននាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ម៉ាឡេស៊ី គឺជា​ទីផ្សារធំជាងគេ ដោយមានភ្ញៀវមកលេងថៃ ប្រមាណ ​៤,៣៨ លាននាក់ ហើយ​បន្ទាប់​មក​គឺ​​ចិន ប្រមាណ ៤,៣៦ លាននាក់។

កាលពីសប្តាហ៍មុន ធនាគារកណ្តាលថៃ (BoT) បានរក្សាការព្យាករ​ការមកដល់នៃភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ នៅត្រឹម ៣៣ លាននាក់ ខណៈកាលពីដើមឆ្នាំ ថៃកំណត់គោលដៅទាក់ទាញភ្ញៀវឱ្យបាន​ប្រមាណ ៤០ លាននាក់់ ពោលគឺប្រហាក់ប្រហែលនឹង​ចំនួនឆ្នាំ ២០១៩​ មុនសម័យកូវីដ១៩។

គួរគូសបញ្ជាក់ថា វិស័យទេសចរណ៍ថៃបានធ្លាក់ចូលទៅក្នុងវិបត្តិ ដោយសារតែកង្វល់សុវត្ថិភាព ជម្លោះព្រំដែនជាមួយកម្ពុជា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងការប្រកួតប្រជែងពីប្រទេសជាទិសដៅទេសចរណ៍ផ្សេងៗទៀត៕

The post ភ្ញៀវទេសចរអន្តរជាតិទៅថៃ ធ្លាក់ចុះរាប់លាននាក់ appeared first on Kampuchea Thmey Daily.

ភ្ញៀវទេសចរម៉ាឡេស៊ីលុបចោលដំណើរកម្សាន្តទៅភាគខាងត្បូងថៃ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ
​អាជ្ញាធរទេសចរណ៍ថៃ (TAT) បាន​និយាយថា ការធ្វើដំណើរ​កម្សាន្តរបស់ពលរដ្ឋម៉ាឡេស៊ី​ទៅកាន់ភាគខាងត្បូង​នៃប្រទេសថៃ រំំពឹងថានឹង​ត្រូវលុបចោលទាំងស្រុងនៅសប្តាហ៍នេះ ដោយសារតែទឹកជំនន់ធ្ងន់ធ្ងរ ជាពិសេសនៅក្រុងហាតយ៉ៃ នៃខេត្តសុងក្លា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

​ប្រធាន TAT លោកស្រី Thapanee Kiatphaibool ​បានថ្លែងថា ក្តីបារម្ភអំពីទឹកជំនន់​អូសបន្លាយរយៈពេលយូរ ដែលបង្ក​ឱ្យ​​ភ្ញៀវទេសចរម៉ាឡេស៊ីជាង ៤ ០០០ នាក់ជាប់គាំងនៅក្នុងសណ្ឋាគារ និងនៅអាកាសយានដ្ឋាន Hat Yai ទំនង​នឹង​បណ្តាលឱ្យមានការលុបចោលការធ្វើដំណើរទាំងស្រុងពីទីផ្សារម៉ាឡេស៊ីនៅសប្តាហ៍នេះ។

គួរគូសបញ្ជាក់ថា តំបន់់ភាគត្បូងនៃប្រទេសថៃកំពុងរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ ដោយសារតែភ្លៀងធ្លាក់ខ្លាំងមិនដាច់រាប់តាំងពីសប្ដាហ៍មុនមក។ ទីក្រុងហាត់យ៉ៃ រងគ្រោះខ្លាំងដោយទទួលកម្រិតទឹកភ្លៀងខ្ពស់បំផុតមិនធ្លាប់មាន​ក្នុងរយៈពេល ៣០០ ឆ្នាំ។

លោកស្រី Thapanee បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីនៅតែបន្តរាយការណ៍អំពីស្ថានភាពទឹកជំនន់​ដែលប៉ះពាល់ដល់ភ្ញៀវទេសចរ ​ដោយ​ជំរុញឱ្យមានការព្រួយបារម្ភយ៉ាង​ខ្លាំងក្នុងចំណោម​ភ្ញៀវដែលមាន​គម្រោងទៅភាគខាងត្បូងថៃនៅសប្ដាហ៍នេះ។ ​

ក្រៅពីនេះ រដ្ឋាភិបាលម៉ាឡេស៊ីឯណោះវិញ ក៏បានចេញសេចក្តី​ព្រមានអំពីទឹកជំនន់ផងដែរ ដោយណែនាំប្រជាពលរដ្ឋរបស់ខ្លួនឱ្យជៀសវាងការទៅទស្សនាភាគខាងត្បូង​ថៃ។

លោក Siwat Suwanwong ប្រធានក្រុមប្រឹក្សាទេសចរណ៍ខេត្ត សុងក្លា របស់ថៃ បាននិយាយថា បន្ទាប់ពីទឹកជំនន់ដំបូងបានស្រក ​ក្រុងហាត់យ៉ៃបានរងវាយប្រហារម្តងទៀតដោយទឹកជំនន់ពីស្រុក Sadao ដែលរារាំងផ្លូវហាយវេសំខាន់ៗដូចជាផ្លូវ Sripoovanart និងប៉ះពាល់ដល់សណ្ឋាគារ ទីផ្សារ និងផ្សារទំនើបជាដើម។

លោក Siwat បាននិយាយថា ប្រជាជនរាប់ពាន់នាក់ក្នុងតំបន់ ​និងភ្ញៀវទេសចរម៉ាឡេស៊ី​ ត្រូវជាប់គាំងក្នុងផ្ទះ ឬកន្លែងស្នាក់នៅដោយគ្មានអាហាររយៈពេល ២ ថ្ងៃ រួមទាំងកុមារ និងមនុស្សចាស់ផងដែរ។

ឥឡូវនេះ ប្រតិបត្តិករទេសចរណ៍ថៃកំពុងអំពាវនាវ​វិធានការសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាល រួមទាំងការផ្គត់ផ្គង់អាហារ និងទឹក ក៏ដូចជាការដឹកជញ្ជូនបន្ថែមដើម្បីផ្តល់ជំនួយ ឬផ្លាស់ប្តូរទីលំនៅប្រជាជនទៅកាន់តំបន់សុវត្ថិភាព។

ដោយសារតែភាពធ្ងន់ធ្ងរនៃទឹកជំនន់ លោកបាននិយាយថា អាជីវកម្មនៅក្រុងហាត់យ៉ៃ ​ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយរបស់​ថៃ ​រំពឹងថានឹងត្រូវបិទយ៉ាងហោចណាស់ ២ សប្តាហ៍ ដែលនឹងប៉ះពាល់ដល់រដូវកាលទេសចរណ៍ដ៏មមាញឹក។ ​ពេលនេះ មិនទាន់មានការប៉ាន់ស្មានពីការខូចខាតសរុបទេ៕

The post ភ្ញៀវទេសចរម៉ាឡេស៊ីលុបចោលដំណើរកម្សាន្តទៅភាគខាងត្បូងថៃ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.