ទំនាក់ទំនងចិន-អាមេរិក Archives - Kampuchea Thmey Daily

ចិន​បង្ហាញ​ឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយ​អាមេរិក
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានមានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចប្រជុំរវាងភាគីទាំង២ ​រៀបចំឡើង​ក្នុងអំឡុងពេលកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកនៅប្រទេសកាមេរូនកាលពីថ្ងៃព្រហស្បតិ៍។

លោក Wang បាននិយាយថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មគួរតែជាម៉ាស៊ីននៃទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ហើយភាគីទាំង ២ គួរតែគ្រប់គ្រង​​រវាងការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការឱ្យបានត្រឹមត្រូវ។

លោកបន្តថា ចិន និងអាមេរិក គួរ​តែពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក «ជៀសវាងការប្រកួតប្រជែងដ៏​ខ្លាំងសាហាវ» និងរួមគ្នា​លើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីដែលមានសុខភាពល្អ និងមានស្ថិរភាព។

ក្រៅពីនេះ រដ្ឋមន្រ្តីចិនដដែល​បាន​សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការស៊ើបអង្កេត​របស់អាមេរិក ក្រោមមាត្រា ៣០១ ​លើប្រទេសជាច្រើនជុំវិញពិភព​លោក​ រួមទាំង​ចិន​។

កាលពីដើមខែមីនា ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ខ្លួន​បាន​ចាប់ផ្តើម​ការស៊ើបអង្កេត​លើកទី ២ ​នៃ​ការអនុវត្ត​ពាណិជ្ជកម្ម​មិន​ស្មើភាពគ្នា​​តាម​មាត្រា ៣០១ លើ​​ប្រទេសចំនួន ៦០ ដោយសារតែប្រទេសទាំងនោះ បរាជ័យ​ការ​ចាត់វិធានការ​លើ​ការងារ​ដោយបង្ខំ៕

The post ចិន​បង្ហាញ​ឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយ​អាមេរិក appeared first on Kampuchea Thmey Daily.