ទំនាក់ទំនងស្នេហា Archives - Kampuchea Thmey Daily

សញ្ញា ៥ បង្ហាញថា អ្នកកំពុងមានទំនាក់ទំនងស្នេហាតុកស៊ិក
មិនថាអ្នកកំពុងណាត់ជួបបុរស ឬនារីថ្មីក៏ដូចជាមានទំនាក់ទំនងខុសប្រក្រតីជាមួយមិត្តប្រុសនិងមិត្តស្រីរួមទាំងនៅក្នុងជីវិតអាពាហ៍ពិពាហ៍​ អ្នកប្រហែលជាមិនបានដឹងពីសញ្ញាព្រមានទាំងនោះទេ ដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

ខាងក្រោមនេះគឺជាសញ្ញា ៥ ដែលនឹងជួយអ្នកឱ្យទទួលស្គាល់ថាមានអ្វីមួយខុសប្រក្រតីនៅក្នុង ទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក៖

១. មានអារម្មណ៍ថាអស់កម្លាំង

បើដៃគូដែលប្រើហឹង្សាអាចបង្កើតភាពច្របូកច្របល់ដល់អ្នកដោយធ្វើឱ្យអ្នកឈឺចាប់ ហើយបន្ទាប់មករំខានដល់ទំនាក់ទំនងស្នេហា ហើយអ្នកនិងមានអារម្មណ៍ថាអស់កម្លាំងរយៈពេលយូរ។ ជាមួយគ្នានេះ អ្នកព្យាបាលរបួសផ្លូវចិត្ត Shannon Thomas បាននិយាយថា “នៅពេលដែលជម្លោះឬផ្សះផ្សាកើតឡើងរាងកាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពមួយនេះ”។

២. មានបញ្ហាប្រព័ន្ធភាពស៊ាំ

យូរៗទៅទំនាក់ទំនងមិនល្អអាចប៉ះពាល់ដល់សុខភាពជាមូលហេតុប្រព័ន្ធភាពស៊ាំចុះខ្សោយនិងធ្វើឲ្យឆាប់ឈឺ។ យ៉ាងណា ក៏ដោយ ក្នុង ៩៥ ភាគរយនៃករណីសុខភាពរបស់អ្នកជំងឺបានត្រលប់មកធម្មតាវិញនៅពេលពួកគេមកជួបគ្រូពេទ្យហើយ វេជ្ជបណ្ឌិតបានគេសន្និដ្ឋានថាវាអាចមកពីអាកប្បកិរិយាមិនល្អដែលបំពានពីដៃគូស្នេហា ។

៣. មានបញ្ហាប្រព័ន្ធរំលាយអាហារ និងការផ្លាស់ប្តូរអ័រម៉ូន

មនុស្សដែលមានទំនាក់ទំនងមិនល្អច្រើនតែមានបញ្ហាជាមួយនឹងអាហារមួយចំនួន ទោះបីជាពួកគេអាចទទួលទានបានជាធម្មតាក៏ដោយ។ គឺមូលហេតុមកពីភាពស្រ្តេស ហើយអ័រម៉ូន cortisol និង adrenaline និងត្រូវបានបញ្ចេញមកដែលអរម៉ូនទាំងនេះធ្វើឱ្យអ្នកមានបញ្ហានិងផលប៉ះពាល់មួយចំនួនដល់សុខភាព ។

៤. មានបញ្ហាការចងចាំនិងការនិយាយ

មានមនុស្សជាច្រើនដែលមានបញ្ហាក្នុងការអានសៀវភៅ ឬចងចាំព័ត៌មាន នៅពេលដែលពួកគេស្ថិតក្នុងទំនាក់ទំនងទទួលរងការរំលោភបំពាន។ នេះក៏ព្រោះតែចិត្តរបស់នារីរងគ្រោះមាននៅមានការការចងចាំអំពីពីអាកប្បកិរិយាមិនល្អរបស់ដៃគូ បន្ទាប់មក ចិត្តមិនមានកន្លែងទំនេរច្រើនសម្រាប់អ្វី ផ្សេងទៀតរួមទាំងការចងចាំ និងការនិយាយ ។

៥. មានអារម្មណ៍ឯកោ

នៅពេលដែលអ្នកចំណាយពេលវេលា និងការខំប្រឹងប្រែងច្រើនជាងការចាំបាច់ ដើម្បីរក្សាទំនាក់ទំនង អ្នកនឹងមានអារម្មណ៍ឯកោ។ Lawless អ្នកព្យាបាលចិត្តសាស្ត្រនិយាយថា “វាមានសារៈសំខាន់ ណាស់ក្នុងការផ្តល់អាទិភាពដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត”។ ការដោះស្រាយភាពស្រ្តេសគឺការស្វែងរកការគាំទ្រពីមិត្តភ័ក្តិ ក្រុមគ្រួសារ ឬអ្នកព្យាបាលដែលអាចទុកចិត្តបាន ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖៥ កន្លែងលើយន្តហោះ ផ្ទុកដោយមេរោគភាគច្រើនសឹងមើលមិនដឹង

The post សញ្ញា ៥ បង្ហាញថា អ្នកកំពុងមានទំនាក់ទំនងស្នេហាតុកស៊ិក appeared first on Kampuchea Thmey Daily.

គន្លឹះ១០ចំណុច ក្នុងការថែរក្សាទំនាក់ទំនងស្នេហារបស់អ្នកឲ្យបានគង់វង្ស
ស្នេហា គឺជារឿងដែលមនុស្សម្នាក់ៗត្រូវមានចៀសមិនផុតឡើយ គ្រាន់តែទម្រង់របស់ស្នេហានីមួយៗមិនដូចគ្នាប៉ុណ្ណោះ។ មនុស្សមួយចំនួនបានជួបស្នេហាពិត និងសមប្រកប ធ្វើឲ្យជីវិតគូរបស់ពួកគេមានភាពរស់រវើក ស្រឡាញ់គ្នាដល់ចាស់កោងខ្នង។ ប៉ុន្តែ សម្រាប់មនុស្សមួយចំនួន បែរជាជួបតែស្នេហាបែកបាក់ នៅមិនចុះសម្រុងគ្នា ទោះបីព្យាយាមបើកចិត្តទទួលយកអ្នកថ្មីជាបន្តបន្ទាប់ ក៏នៅតែបរាជ័យ។

តើកត្តាទាំងនេះ បណ្តាលមកពីមូលហេតុអ្វី? តើមនុស្សគ្រប់រូបគួរតែធ្វើបែបណា ទើបឲ្យជីវិតស្នេហារបស់ពួកគេទទួលបានភាពជោគជ័យ និងរស់នៅចុះសម្រុងគ្នាល្អ? ខាងក្រោមនេះ គឺជាគន្លឹះ​ ១០ចំណុច ដើម្បីអ្នក និងគូស្នេហ៍របស់អ្នកសម្របខ្លួនជាមួយគ្នាបានល្អ៖

១.ត្រូវស្មោះត្រង់នឹងដៃគូ

ការកំណត់ខ្លួនឯងឲ្យមានភាពស្មោះត្រង់ចំពោះដៃគូ គឺជារឿងដំបូងបំផុតដែលអ្នកត្រូវតែគិតមុននឹងចាប់ផ្តើមមានស្នេហា។ អ្នកត្រូវប្រាកដខ្លួនឯងឲ្យច្បាស់សិនថា អ្នកនឹងមិនប្រែចិត្តមានអ្នកថ្មី ឬទាក់ទងមនុស្ស២នាក់ក្នុងពេលតែមួយ ប្រសិនជាអ្នកមិនចង់បាត់បង់គូស្នេហ៍របស់ខ្លួន ឬមិនចង់ស្តាយក្រោយនឹងទង្វើរបស់ខ្លួន។

២.ធ្វើជាអ្នកស្តាប់ ពិភាក្សា និងចែករំលែក

ពាក្យថា “គូស្នេហ៍” មិនមែនពោលតែពាក្យស្រឡាញ់មួយម៉ាត់ឡើយ ត្រូវមានទង្វើ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកផងដែរ។ គូស្នេហ៍គ្រប់រូប គួរយកបញ្ហាដែលខ្លួនជួបប្រទះ រួចគិតថា ចែករំលែកឲ្យគ្នាបាន មកចែករំលែក ពិភាក្សាគ្នាទៅវិញទៅមក ដោយការយកចិត្តទុកដាក់ ដើម្បីស្វែងរកដំណោះស្រាយមួយប្រកបដោយប្រសិទ្ធភាព។ ការធ្វើបែបនេះ នឹងធ្វើឲ្យដៃគូរបស់អ្នកមានអារម្មណ៍ថាកក់ក្តៅ មានស្មាផ្អែកនៅពេលដែលគេជួបបញ្ហា។​

៣.កុំរករឿងនៅពេលដែលដៃគូចំណាយពេលជាមួយមិត្តភក្តិ ឬក្រុមគ្រួសាររប​ស់ពួកគេ

នៅពេលដែលគូស្នេហ៍របស់អ្នកប្រាប់ថា គេនឹងទៅទទួលទានអាហារពេលល្ងាច ឬដើរលេងជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់គេ ចូរអ្នកកុំខឹងសម្បារ ឬរករឿងគេ។ អ្នកត្រូវដឹងថា ស្នេហាមិនមែនជាការបិទសិទ្ធិ អ្នកត្រូវបើកចិត្តឲ្យទូលាយឲ្យគេទៅដោយសប្បាយចិត្ត កុំហួងហែងពេក កុំបិទសិទ្ធិខ្លាំងរហូតដល់គេមានអារម្មណ៍ថា មានសម្ពោធ និងគ្មានសេរីភាពពេលនៅជាមួយអ្នកឲ្យសោះ។

៤.កុំយករឿងអតីតកាលមកលាយជាមួយបច្ចុប្បន្នភាព

ធម្មតាទេគូស្នេហ៍មិនដែលផ្អែមល្ហែមរហូតឡើយ តែងមានភាពល្វីងជូរចត់ខ្លះ ដូចជា ការអន់ចិត្ត ប្រច័ណ្ឌ និងឈ្លោះប្រកែកគ្នាជាដើម។ រឿងដែលសំខាន់ គឺស្រឡាញ់អ្នកនៅក្នុងបច្ចុប្បន្នភាព។ សូមកុំយកអតីតកាលមកពាក់ព័ន្ធជាមួយឲ្យសោះ អាចបណ្តាលឲ្យអ្នកម្ខាងទៀតមិនសប្បាយចិត្តជាមួយអ្វីដែលយើងកំពុងតែធ្វើ។ អ្នកមិនត្រូវរំលឹកពីអ្នកចាស់ ឬ សរសើរសង្សារចាស់ពីចំណុចដែលសង្សារថ្មីអ្នកមិនដូចគេទេ។

៥.រៀនលើកលែងទោស និងបំភ្លេច

កំហុសបន្តិចបន្តួចដែលកើតមានចេញពីកំហុសអចេតនា សូមកុំធ្វើការស្តីបន្ទោស ឬទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ប៉ុន្តែ ត្រូវចេះអត់ឱន និងលើកលែងទោសឲ្យគ្នា។ មួយវិញទៀត ក៏ត្រូវបំភ្លេចកំហុសនោះចោលដូចគ្នា កុំព្យាយាមជីកកកាយរឿងដែលកន្លងហួសទៅហើយនោះ ឡើងមកវិញអី។

៦.ជឿជាក់គ្នាទៅវិញទៅមក

ចូរអ្នកកុំព្យាយាមគិតតែពីចំណុចអាក្រក់ៗរបស់គេ និងមិនទុកចិត្តដៃគូរបស់ខ្លួន។ អ្នកមិនត្រូវសង្ស័យលើដៃគូរបស់ខ្លួនថាក្បត់ចិត្តគ្រប់ពេលឡើយ ប្រសិនជាអ្នកនៅតែបន្តធ្វើបែបនេះ បន្តទាមទារពិនិត្យទូរស័ព្ទរបស់គេជារឿយៗ នឹងធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរ ចុះខ្យោយបន្តិចម្តងៗ។ ភាគីទាំងពី កុំព្យាយាមប្រច័ណ្ឌដោយគ្មានហេតុផល ទង្វើទាំងអស់នេះ អាចបណ្តាលឲ្យអស់ចិត្តចំពោះគ្នាជារឿយៗ។

៧.និយាយពាក្យថា សុំទោស

ប្រសិនជានរណាម្នាក់បានធ្វើខុសលើបញ្ហាអ្វីមួយ អ្នកត្រូវហ៊ាននិយាយនូវពាក្យសុំទោសចេញមក កុំគិតថា ជាពាក្យដែលបង្ហាញពីភាពទន់ជ្រាយ ឬអន់ តែ គឺជាពាក្យដែលបង្ហាញពីទំនួលខុសត្រូវ និងការគោរពទៅវិញទេ។ ក្រោយពីសុំទោស អ្នកក៏ត្រូវបង្ហាញដោយទង្វើឲ្យឃើញថា អ្នកពិតជាកែប្រែចំណុចមិនល្អនោះចោល ដោយការកសាងគុណសម្បត្តិឡើងវិញ។

៨.ទទួលយកពីចំណុចមិនល្អរបស់ដៃគូ

ចំណុចល្អៗ អ្នកច្បាស់ជាទទួលយកបានហើយ ចុះចំណុចមិនល្អវិញ តើអ្នកគួរធ្វើយ៉ាងណាចំពោះចំណុចមិនល្អរបស់អ្នកម្ខាងទៀត? អ្នកត្រូវចាំថា ស្នេហាមិនមែនល្អឥតខ្ចោះទេ ហើយក៏គ្មាននរណាម្នាក់គ្មានចំណុចអាក្រក់ដែរ។ គ្រប់គ្នាតែងមានចំណុចល្អ និងមិនល្អរៀងៗខ្លួន អ្វីដែលសំខាន់ គឺអ្នកព្រមទទួលយកចំណុចមិនល្អរបស់គេបាន ឬអត់? កុំព្យាយាមឲ្យគេផ្លាស់ប្តូរដោយសារតែយើងម្នាក់ តែអាចថយម្នាក់មួយជំហាន ដើម្បីទទួលយកគ្នាទៅវិញទៅមក និងសម្របគ្នា ឈានដល់ការរស់នៅដោយចុះសម្រុងជាមួយគ្នា។

៩.ឲ្យគូស្នេហ៍សាកល្បងពីអ្វីដែលគេចង់ធ្វើ

អ្នកគួរគោរពតាមការសម្រេចចិត្តរបស់គូស្នេហ៍របស់អ្នក តាមរយៈគាំទ្រការសម្រេចចិត្តរបស់គេ ប្រសិនជាគេចង់ធ្វើអ្វីមួយនោះ។ អ្នកត្រូវលើកទឹកចិត្ត ផ្តល់យោបល់ល្អៗ និងឧស្សាហ៍សួរនាំពីស្ថានភាព និងការរីកចម្រើនមួយនោះ។ ប្រសិនជាការសាកល្បងធ្វើអ្វីមួយបានជោគជ័យ អ្នកនឹងមានសុភមង្គលជាមួយគ្នា​ តែបើបរាជ័យអ្នកក៏មិនត្រូវលែងដៃនរណាម្នាក់ចោលឡើយ ត្រូវជួយគ្នាស្វែងរកដំណោះស្រាយមួយដែលល្អ។

១០.កុំបោះបង់គ្នាក្នុងគ្រាលំបាក

ស្រឡាញ់គ្នាមករាប់ឆ្នាំ តស៊ូជាមួយគ្នា ក៏ច្រើនណាស់មកហើយ តែអ្នកកុំភ្លេចថា នរណាឈរជាមួយអ្នកក្នុងគ្រាលំបាក? នរណានៅក្បែរអ្នក ជួយដោះស្រាយបញ្ហាជាមួយអ្នកនៅពេលអ្នកដួល គ្មានទីពឹង? ចូរអ្នកចាំថា មនុស្សម្នាក់ដែលខំលះបង់ ដើម្បីអ្នក អ្នកក៏មិនត្រូវបោះបង់គេចោលដោយសារហេតុផលបន្តិចបន្តួចឡើយ។

យ៉ាងណាមិញ ប្រសិនជាអ្នកចង់បាននរណាម្នាក់ដែលស្រឡាញ់អ្នកពិតប្រាកដ អាចតស៊ូជាមួយគ្នាទៅថ្ងៃមុខបាន ទោះមានឧបសគ្គអ្វីក៏ដោយនោះ សូមអ្នកកុំគិតពីសម្រស់ លុយកាក់ តែត្រូវមើលពីចរិតលក្ខណៈ ចិត្តគំនិតរបស់បុគ្គលនោះ ទើបជារឿងត្រឹមត្រូវ។ ទ្រព្យសម្បត្តិ សម្រស់ គង់មានថ្ងៃណាមួយបាត់បង់ជាក់ជាមិនខាន ដូច្នេះ ចូរអ្នកគិតគូរឲ្យបានល្អិតល្អន់ មានទំនួលខុសត្រូវ និងស្មោះត្រង់ចំពោះស្នេហារបស់អ្នក៕

ដោយ៖ អុន ស្រីមាន

The post គន្លឹះ១០ចំណុច ក្នុងការថែរក្សាទំនាក់ទំនងស្នេហារបស់អ្នកឲ្យបានគង់វង្ស appeared first on Kampuchea Thmey Daily.

មកដឹង ទំនាក់ទំនងស្នេហាមុនរៀបការ របស់ ជនជាតិដើមភាគតិច គ្រឹង ខេត្តរតនគិរី
មនុស្ស សត្វ សូម្បីតែរុក្ខជាតិ ក៏មានគូស្នេហា បង្កើតពូជពង្ស តាមក្រិតក្រមធម្មជាតិ សភាវៈ និងទំនៀមទម្លាប់ ច្បាប់សង្គមនីមួយៗ។ យ៉ាងណាមិញ បងប្អូនជនជាតិដើមភាគតិច គ្រឹង រស់នៅភូមិតងណងឡិៈ ឃុំអូរជុំ ស្រុកអូជុំ ខេត្តរតនគិរី ក៏មានប្រពៃណីច្បាប់ទម្លាប់របស់ខ្លួនផងដែរ ក្នុងការរស់នៅ និងបង្កើតចំណងស្នេហា និងគ្រួសារនេះ។

លោក ឆាយ សាវុធ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី បានឱ្យ “កម្ពុជាថ្មី” ដឹងថា តាមទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច គ្រឹង ពេលកូនប្រុសចូលវ័យពេញកំលោះហើយ ពួកគេដែលជាកំលោះក្នុងភូមិ ត្រូវនាំគ្នាសងផ្ទះសម្រាប់ដេកមួយហៅថា “ផ្ទះកូនកំលោះ” ឬភាសាគ្រឹងថា “អំហ្ពើក”។

លោក ឆាយ សាវុធ បានឱ្យដឹងបន្ថែមថា៖ “ផ្ទះនោះធ្វើពីឈើលាយឫស្សី ដំបូលមានរាងក្រពើហា ប្រក់ស្លឹកយខាន់ម៉ា ទទឹង ២ ម៉ែត្រ បណ្ដោយ ៣ ម៉ែត្រ និងកម្ពស់ ១,៥ ម៉ែត្រ នៅជិតផ្ទះឪពុកម្ដាយ និងសង់ផ្ទះមួយទៀតតំណាងឱ្យកូនកំលោះនៅកណ្ដាលភូមិ ធ្វើពីឈើលាយឫស្សី ដំបូលប្រក់ស្លឹកខាន់ម៉ា ដែលមានទំហំទទឺង ១,៧ ម៉ែត្រ បណ្តោយ ២ ម៉ែត្រ មានកម្ពស់ ៥ ម៉ែត្រ និងដំបូលរាងមូលប្រក់ស្លឹកខាន់ម៉ា”។

ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី ខាងលើ បានឱ្យដឹងបន្តថា ចំណែកខាងកូនស្រី ពេលណាពេញវ័យក្រមុំហើយ ឪពុកម្តាយសង់ផ្ទះសម្រាប់ដេកឱ្យមួយ ហៅថា “ផ្ទះកូនក្រមុំ” ភាសាគ្រឹងថា “ណាំហាំម៉ែក” នៅជិតផ្ទះឪពុកម្តាយ ធ្វើពីឈើលាយដើមឫស្សី ដំបូលមានរាងស្រួចប្រក់ស្លឹកខាន់ម៉ា មានទទឹង ១,៧ ម៉ែត្រ បណ្ដោយ ២ ម៉ែត្រ និងមានកម្ពស់ ប្រហែល ១,២ ម៉ែត្រ។

ចំពោះ ទំនាក់ទំនងស្នេហាមុនរៀបការ លោក ថុល យុពង្ស ជាប្រធានការិយាល័យសិប្បកម្ម សូនរូប ទទួលបន្ទុកការងារមត៌កវប្បធម៌អរូបី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី បានឱ្យ “កម្ពុជាថ្មី” ដឹងថា កំលោះ ក្រមុំ ជនជាតិដើមភាគតិច គ្រឹង ចាប់ផ្ដើមទាក់ទងគ្នាដំបូង តាមរយៈពេលមានពិធីសែនព្រេន ផឹកស្រាពាង ជួបជុំសាច់ញាតិនៅក្នុងភូមិម្ដងម្កាល ដែលជាឱកាសមួយធ្វើឱ្យពួកគេបាននិយាយផ្តោះផ្តងស្នេហារវាងគ្នា និងគ្នា។

លោក ថុល យុពង្ស បានឱ្យដឹងបន្ថែមថា៖ “ពេលណាពួកគេនិយាយត្រូវដងត្រូវផ្លែគ្នាហើយ ខាងប្រុសក៏លួចទៅដេកលេងនៅផ្ទះខាងស្រី (ផ្ទះកូនក្រមុំ) រាល់យប់ ក៏ប៉ុន្តពួកគេមិនហានធ្វើអ្វីផ្ដេសផ្ដាស់ដោយរំលងពីប្រពៃណីរបស់ពួកគេឡើយ។ ពេលណាឪពុកខាងកូនស្រីដឹងរឿង ក៏រកមេអណ្តើកម្នាក់ ទៅសួរសាម៉ីខ្លួនខាងប្រុស តើអ្នកឯងមកដេកផ្ទះកូនគេ ក្នុងបំណងអ្វីដែរ? បើសិន កូនប្រុសនោះឆ្លើយថា មកដេកលេងធម្មតាជាលក្ខណៈកំលោះ ក្រមុំទេ ពេលនោះឪពុកខាងស្រីធ្វើការហាមមិន ឱ្យមកដេកនៅផ្ទះកូនស្រីគាត់ទៀពទេ”។

លោក សាមៀន ចាម៉ាក់ ចាស់ទុំ ក្នុងភូមិ និងជាមេអណ្ដើក បានឱ្យដឹងថា តាមលក្ខខណ្ឌប្រពៃណី គឺឪពុកកូនស្រីត្រូវពឹងមេអណ្ដើកទៅដាក់លក្ខខណ្ឌជាមួយកូនប្រុសផ្ទាល់ មិនឱ្យមកដេកលេងជាមួយកូនស្រីគាត់ទៀត បើមិនដូច្នោះ ខាងស្រី និងផាកពិន័យតាមប្រពៃណីដូចជា ចាប់បង្ខំឱ្យរៀបការតែម្ដង ឬផាកជា៖ ក្របី ១ ក្បាល (៩ ចាប់) ជ្រូក ១ក្បាល (៥ចាប់) មាន់ ១ ក្បាល ស្រា ១ ពាង។

លោក សាមៀន ចាម៉ាក់ បានបញ្ជាក់ថា៖ “តែបើសិនកូនប្រុសឆ្លើយថា មកដេកដោយស្រឡាញ់ចង់យកធ្វើជាប្រពន្ធ ពេលនោះមេអណ្ដើកក៏ទៅជូនដំណឹងដល់ឪពុក ម្តាយខាងស្រីវិញ ឯឪពុកម្តាយខាងស្រីបានទទួលដំណឹងនោះហើយ ក៏ផ្ដាំតាមមេអណ្ដើកឱ្យទៅប្រាប់ដល់ឪពុកម្តាយខាងប្រុសវិញ តើអ្នកយល់ព្រមតាមចិត្តកូនខ្លួនឯងដែរ ឬទេ? បើសិនឪពុកម្ដាយខាងប្រុសពេញចិត្តតាមកូនដែរ ពេលនោះឪពុកម្តាយខាងស្រីអនុញ្ញាតឱ្យកូនប្រុសនោះមកដេកលេងជាមួយ កូនស្រីគាត់បន្តទៀតបាន”។

គួរបញ្ជាក់ថា ពេលណាឪពុកម្តាយទាំងសងខាងទទួលដឹងឮថា កូនប្រុស និងកូនស្រី មានទំនាក់ទំនងគ្នា ចង់រស់នៅជាមួយគ្នាជាប្ដីប្រពន្ធហើយ ឪពុក ម្តាយខាងស្រី​ក៏បង្គាប់​ឱ្យ​កូនប្រុសមកជួយធ្វើការងារមួយចំនួននៅផ្ទះខាងស្រី ដើម្បីសម្គាល់មើលពីអត្តចរិត និងមើលពី​សកម្មភាពការងាររបស់កូនប្រុសនោះរយៈពេលប្រហែលមួយឆ្នាំ ចំណែកខាងកូនស្រី ក៏ត្រូវទៅជួយធ្វើការងារខាងប្រុសខ្លះៗវិញដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមរង់ចាំអានអត្ថបទ៖ “ប្រពៃណីរៀបការ របស់ជនជាតិដើមភាគតិច គ្រឹង ដែលអ្នកមិនធ្លាប់ដឹង” បន្តទៀត។

The post មកដឹង ទំនាក់ទំនងស្នេហាមុនរៀបការ របស់ ជនជាតិដើមភាគតិច គ្រឹង ខេត្តរតនគិរី appeared first on Kampuchea Thmey Daily.