ទំនៀមទម្លាប់ Archives - Kampuchea Thmey Daily

ទំនៀមទម្លាប់ដែលពលរដ្ឋខ្មែរនិយមធ្វើ មុនថ្ងៃចូលឆ្នាំប្រពៃណីជាតិមកដល់
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺជាទំនៀមទម្លាប់ខ្មែរដែលមានអាយុកាលដ៏យូរលង់មកហើយ និងតែងប្រារព្ធធ្វើឡើងរៀងរាល់ខែមេសា ត្រូវនឹងខែចេត្រ ខណៈប្រវត្តិនៃពិធីបុណ្យជាតិដ៏ធំរបស់កម្ពុជាមួយនេះ ផ្សារភ្ជាប់ទៅនឹងតំណាលរឿងមួយក្នុងទេវកថា ទាក់ទាងនឹងសិរី ៣ប្រការ ហើយតជាទំនៀមទម្លាប់រហូតមកដល់សព្វថ្ងៃ។

តួយ៉ាង ពិធីបុណ្យជាតិដ៏ធំនេះ ក៏បង្ហាញពីអត្តសញ្ញាណវប្បធម៌ និងស្មារតីសាមគ្គីរបស់ប្រជាជនខ្មែរផងដែរ ហើយនៅរាល់មុនថ្ងៃបុណ្យចូលឆ្នាំចូលមកដល់ តាមគេហដ្ឋាននីមួយៗ តែងមានការរៀបចំតុបតែងផ្ទះសម្បែង ឬរៀបចំតុបាយសម្រាប់បូជា ដើម្បីស្វាគមន៍ទេវតាឆ្នាំថ្មី ដោយជឿថា នឹងនាំមកនូវសិរីសួស្តី បណ្តេញអពមង្គល និងរស់សុខសាន្តពេញមួយឆ្នាំ។

សម្អាតផ្ទះសម្បែង និងព្យួរគោមផ្កាយ
មុនថ្ងៃចូលឆ្នាំប្រពៃណីជាតិមកដល់ ប្រជាជនខ្មែរតែងរៀបចំសម្អាត និងតុបតែងផ្ទះសម្បែង ខណៈមិនត្រឹមតែដើម្បីតែទទួលទេវតាឆ្នាំថ្មីប៉ុណ្ណោះទេ តែក៏មានជំនឿថា ជាការលាងជម្រះអពមង្គល កម្អែលអាក្រក់ និងអវិជ្ជមានចេញពីឆ្នាំចាស់ ដើម្បីចាប់ផ្ដើមឆ្នាំថ្មីដោយសេចក្ដីសុខ និងភាពរុងរឿង។ ជាមួយគ្នានេះ គេនិយមតុបតែងផ្ទះដោយ “ព្យួរគោមផ្កាយ” ដោយសារគេជឿថា “ពន្លឺគោមផ្កាយ” នឹងនាំមកនូវសិរីសួស្ដី និង លាភសំណាង។

ការសម្អាតផ្ទះ និងព្យួរគោមផ្កាយ មិនត្រឹមតែជាការតុបតែងប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីជំនឿ វប្បធម៌ និងបំណងប្រាថ្នារបស់ប្រជាជនខ្មែរ ក្នុងការចាប់ផ្ដើមជីវិតថ្មីដោយវិជ្ជមាន និងពោរពេញដោយសុភមង្គល។

ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ឬ បង្សុកូល
ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ជាពិធីសាសនាដ៏សំខាន់មួយសម្រាប់ពុទ្ធសាសនិកខ្មែរ ដែលតែងនិមន្តព្រះសង្ឃមកសូត្រមន្តនៅតាមគេហដ្ឋាន ដោយគេជឿថា ជាការប្រោះព្រំលើករាសី លាងជម្រះភាពអាក្រក់ និងនាំមកនូវសេចក្តីសុខសាន្តជូនម្ចាស់ផ្ទះ។ ជាមួយគ្នានេះ គេក៏និយមធ្វើពិធីបង្សុកូលផងដែរ ដើម្បីឧទ្ទិសកុសលដល់បុព្វបុរស និងសាច់ញាតិដែលបានទទួលមរណភាពទៅហើយ។

ក្រៅពីនេះ មុនថ្ងៃចូលឆ្នាំមកដល់ តាមភូមិស្រុក ឬស្ថាប័នរដ្ឋ-ឯកជននានា ក៏និយមរៀបចំការសម្តែងរបាំត្រុដិផងដែរ ដោយគេជឿថា ជាការបណ្តេញរាល់ឧបទ្រពចង្រៃ ហើយនាំយកមកនូវតែភាពសម្បូរណ៍សប្បាយសម្រាប់ឆ្នាំថ្មី។

គួរឱ្យដឹងដែរថា «ត្រុដិ» ជារបាំប្រពៃណីខ្មែរ ដែលគេតែងយកមកសម្តែងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដើម្បីប្រសិទ្ធសព្វសាធុការ ជូនដល់ភូមិស្រុកបណ្តេញរាល់គ្រោះចង្រៃ។ ក្រៅពីឱកាសចូលឆ្នាំថ្មី របាំនេះ ក៏ត្រូវបានគេយកមកសម្តែង សម្រាប់ពិធីសុំទឹកភ្លៀងផងដែរ បើសិនជាស្រុកទេសជួបគ្រោះរាំងស្ងួត។ ជាក់ស្តែង ក្នុងទស្សនៈរបស់ជនជាតិខ្មែរដែលរស់នៅតំបន់ខ្ពង់រាប និងវាលទំនាប បានកំណត់ថា របាំត្រុដិ គឺជាការកាត់ផ្តាច់នៃឆ្នាំនីមួយៗ ជាបុណ្យឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី បណ្តេញរាល់ឧបទ្រពចង្រៃ ហើយនាំយកមកនូវតែភាពសម្បូរណ៍សប្បាយ៕

The post ទំនៀមទម្លាប់ដែលពលរដ្ឋខ្មែរនិយមធ្វើ មុនថ្ងៃចូលឆ្នាំប្រពៃណីជាតិមកដល់ appeared first on Kampuchea Thmey Daily.

ពិធី«កាត់សក់បង្កក់ឆ្មប» នៅតែនិយមធ្វើសម្រាប់អ្នកស្រុកអង្គរ បើទោះបីស្ត្រីសម្រាលកូននៅមន្ទីរពេទ្យក៏ដោយ
មាតាសម័យថ្មីជ្រើសយកការឆ្លងទន្លេនៅមន្ទីរពេទ្យ ជំនួសដោយឆ្មបបុរាណតាមផ្ទះ ដោយបារម្ភពីសុវត្ថិភាពពេលសម្រាល ស្របពេលដែលវេជ្ជសាស្ត្រទំនើបជឿនលឿន ដែលក្រសួងសុខាភិបាលបានជំរុញទៅដល់ជនបទ ជាពិសេស គោលនយោបាយកាត់បន្ថយអត្រាមរណៈមាតា និងទារក។ ទោះបីជា វេជ្ជសាស្ត្រជឿនលឿនក្ដី ក្រោយសម្រាលបានមួយសប្ដាហ៍ ឬមួយខែ អ្នកស្រុកអង្គរ នៅតែនិយមធ្វើកិច្ចពិធី «កាត់សក់បង្កក់ឆ្មប» ខ្លះហៅថា «ទម្លាក់ជើងក្រាន ចេញខែ ឬស្រាយខ្សែ» ដែលជាប្រពៃណីអ្នកអង្គរ ជាកិច្ចដំបូងនៃដំណើរពិធីឆ្លងវ័យ។

លោក តូច សុភៈ បុរាណវិទូ និងជាអ្នកស្រាវជ្រាវផ្នែកវប្បធម៌អរូបីរបស់អាជ្ញាធរជាតិអប្សរាលើកឡើងថា កិច្ចពិធី «កាត់សក់បង្កក់ឆ្មប» គឺធ្វើឡើងសម្រាប់មនុស្ស៣នាក់ មានយាយម៉ប ម្តាយ និងទារក។ លោកបន្តថា ចំពោះយាយម៉ប គឺដើម្បីឱ្យម្តាយសុំខមាទោសចំពោះឆ្មប ដែលបានជួយបង្កើតកូន បង្កក់លាងជម្រះមន្ទិលប្រឡាក់ប្រឡូស កុំឱ្យមានកម្មមានពៀរ។ ចំពោះម្តាយ គេតែងឱ្យដេកឆ្អើរភ្លើង (ពេទ្យណែនាំពុំឱ្យបន្ដធ្វើទៀតទេ) ការណ៍នេះ មានត្រណម និងកិច្ចពិធីជាច្រើន ម្ល៉ោះហើយ គេត្រូវធ្វើពិធីទម្លាក់ជើងក្រាន ដើម្បីរំងាប់ពិសភ្លើង និងលាត្រណមផង។ ចំពោះកូនវិញ គឺគេកាត់សក់ព្រៃ ដើម្បីផ្តាច់ខ្លួនពីម្តាយដើម និងដើម្បីឱ្យមានសណ្ដាប់ពេលមកជាស្រុកផង។

កាលកន្លងទៅថ្មីៗនេះ គ្រួសារមួយដែលទើបឆ្លងទន្លេបានកូនប្រុសម្នាក់នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងក្រុងសៀមរាប។ ក្រុមគ្រួសារបានព្រមព្រៀងរៀបចំកិច្ចពិធី«កាត់សក់បង្កក់ឆ្មប» នៅផ្ទះកំណើតរបស់ខ្លួន ស្ថិតនៅភូមិចំបក់ហែរ ស្រុកពួក ខេត្តសៀមរាប។ ក្នុងកិច្ចនេះ ត្រូវមានយាយម៉បម្នាក់យល់ដឹងពីការធ្វើកិច្ច ដំបូង ត្រូវសែនព្រេនជីដូនជីតា ជំនាងផ្ទះ ព្រះភូមិ ដើម្បីឱ្យដឹងឮ និងទទួលស្គាល់សមាជិកថ្មី។

គ្រឿងរណ្ដាប់តាមទម្លាប់បុរាណរួមមានស្លាធម៌ បាយស្រី ជម៤ មាន់លុង១ ផ្លែឈើ នំចំណី បង្អែមចម្អាប បាយសម្លសម្រាប់លៀងយាយម៉ប សែនព្រេនព្រះភូមិ ជំនាងផ្ទះ និងញាតិសន្ដានផង។ មុនរៀបកិច្ចពិធី ឪពុកម្តាយចាស់ទុំត្រូវរកអាចារ្យដេញវេលារើសរកថ្ងៃនក្ខត្តឫក្ស (ថ្ងៃអណ្តែត ថ្ងៃជោគ ថ្ងៃជ័យ ថ្ងៃលាភ) ហើយចាប់ផ្ដើមនៅវេលាព្រឹកពេញពន្លឺ ប្រមាណជាម៉ោង៩ ពុំធ្វើពេលរសៀលថ្ងៃជ្រេឡើយ ព្រោះគេជឿថា ថ្ងៃជ្រេនាំឱ្យអាប់រាសីក្មេង។ បន្ទាប់មក សែនកួចដៃសង្កត់ព្រលឹងម្តាយ និងកូន ព្រោះកាលឈឺពោះឆ្លងទន្លេ នាងភិតភ័យធ្វើឱ្យលស់ព្រលឹង ទើបហៅព្រលឹងឱ្យមកវិញ មកថែរូបកាយថែកូនថែចៅ។ ចំណែកកូនសូមឱ្យសុខសប្បាយ ឱ្យព្រលឹងចូលរូបចូលអង្គ មានអាយូសវែង បំពាក់ចិញ្ចៀនមាស (ខ្សែក ខ្សែដៃ គ្រឿងត្បូងរ័ត្ន) ឱ្យកូនមានមាស មានប្រាក់ មានកិត្តិយសខ្ពង់ខ្ពស់ថ្លៃថ្លា។ កិច្ចបន្ទាប់ គឺចំពោះឆ្មប ដោយយាយម៉បយកស្រូវ១ល្អី ដាក់សារ៉ុងថ្មីពីលើ ហើយឱ្យក្មេងអង្គុយ គឺតំណាងឱ្យចម្រើនធំធាត់មានស្រូវអង្ករហូបចុកហូរហៀរ និងគ្រឿងស្លៀកពាក់បរិបូណ៌។ ស្រូវនោះសោត គេយកធ្វើពូជសាបព្រោះធ្វើស្រែបានជាភោគផល តំណាងឱ្យមានកូនចៅតត្រកូល។ បន្ទាប់មកទៀត គេយកញញួរ និងដែកដាប់ មកធ្វើកិច្ចដាប់មាត់ឱ្យក្មេងពោលពាក្យសត្យពាក្យពិតពីរោះពិសា មិនកុហកភូតភរ មិនប៉ប៉ោចឥតការ និយាយផ្តេសផ្តាសនាំទុក្ខទោសដល់ខ្លួន មានប្រាជ្ញាវាងវៃ ដាប់ត្រចៀកកុំឱ្យត្រចៀកស ឆាប់ជឿគេ ដាប់ភ្នែកឱ្យចេះមើលថ្លឹងថ្លែងពិចារណា។

រីឯកិច្ច «កាត់សក់» គេកាត់សក់៧សសៃ ឬកោរ(សក់ព្រៃ) ដើម្បីកាត់ផ្ដាច់ពីម្ដាយដើម។ ពេលនេះហើយ បើគ្រួសារណាចង់ទុកកំប៉ោយក្មេង គឺទុកពីពេលនេះតទៅ ដល់វ័យចំទង់គេធ្វើកិច្ចពិធីមួយទៀត គេហៅថា ពិធីកោរជុក ឬកោរកំប៉ោយ។ យាយម៉បយកស្លឹកម្លូរ និងសូនពន្លៃបុកមួយដុំដាក់លើក្បាលកូន គេថា ប្រដូចស្លឹកម្លូរ គឺជាផែនពសុធាសម្រាប់ទ្រភ្នំ (ពន្លៃ១ដុំបិទពីលើស្លឹកម្លូរ) គឺឱ្យក្មេងនោះ នឹងធឹងមិនរង្គោះរង្គើរ ប្រដូចភ្នំដែលគ្មានអ្វីមករម្លំបានឡើយ។ ពាក្យទំនឹមទំនៀមខ្លះថា ក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល គឺសំដៅលើក្មេងពុំទាន់ដឹងខ្យល់អ្វី ពុំគួរមានសេចក្តីប្រមាថទៅលើចាស់ទុំឡើយ។

លោកយាយ ប្លោក កូយ ជាយាយម៉បនិយាយថា កិច្ចពិធីកាត់សក់បង្កក់ឆ្មបនេះ គឺដើម្បីឱ្យស្ត្រីជាម្តាយអាចដើរទៅទីជិតឆ្ងាយបានហើយ បើពុំធ្វើកិច្ចនេះទេ ត្រណមថា មិនឱ្យដើរហើរទៅណាបានទេ ព្រោះព្រលឹងដែលលស់ទៅពុំទាន់ចូលរូបចូលអង្គ។ លោកយាយបន្ដថា ឯកូនក្នុងផ្ទៃក៏វាបានបន់ដែរថា បើខ្លួនបានកើតមកឃើញពន្លឺថ្ងៃខ្លួននឹងបន់កោរសក់ឱ្យ។ ដូច្នេះហើយទើបពេលកូនកើតមក គេធ្វើកិច្ចកាត់ ឬកោរសក់ព្រៃចេញដើម្បីលាបំណន់កូន។

អ្នកស្រី ហ៊ីងស្រីរ័ត្ន ជាម្តាយទារក ចំរើន ពុទ្ធិរាជ និយាយថាដ្បិតនាងពុំបានសម្រាលកូនដោយឆ្មបបុរាណក្ដី តែក៏ពុំបានចោលទំនៀមបុរាណមួយនេះទេ ថែមទាំងជំរុញឱ្យបន្ដថែរក្សាកុំឱ្យកិច្ចពិធីនេះបាត់បង់ ហើយក្នុងចិត្តរបស់អ្នកស្រីក៏មានសេចក្តីសមចិត្តដែលបានទទួលនូវស្រីមង្គលតាមរយៈកិច្ចពិធីនេះ៕

The post ពិធី«កាត់សក់បង្កក់ឆ្មប» នៅតែនិយមធ្វើសម្រាប់អ្នកស្រុកអង្គរ បើទោះបីស្ត្រីសម្រាលកូននៅមន្ទីរពេទ្យក៏ដោយ appeared first on Kampuchea Thmey Daily.

រាល់ពេលទិញសម្ភារថ្មីចូលផ្ទះ ជនជាតិដើមភាគតិចនៅមណ្ឌលគិរី តែងធ្វើពិធីសែនព្រេនសុំក្តីសុខ
ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី នៅតែប្រកាន់ខ្ជាប់វប្បធម៌ប្រពៃណី ការសែនព្រេន ដើម្បីសុំសុខសប្បាយ លាភជ័យ និងបញ្ចៀសពីជំងឺដម្កាត់ផ្សេងៗ។ តួយ៉ាង រាល់ពេលដែលទិញសម្ភារប្រើប្រាស់ចូលផ្ទះ មិនថាជារបស់ថ្មី ឬមួយទឹកនោះទេ ក្នុងនាមជនជាតិដើមភាគតិច ពួកគេតែងធ្វើពិធីសុំលាភជ័យ​ និងបន់ស្រន់សុំសេចក្តីសុខជាដើម។

ជាក់ស្ដែងប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លោក កន ញ្អាន អាយុ៥២ឆ្នាំ បានប្រាប់«កម្ពុជាថ្មី»ថា ក្នុងនាមគាត់ជាជនជាតិដើមភាគតិចព្នងមួយរូប តែងតែប្រកាន់ខ្ជាប់ប្រពៃណីទំនៀមទម្លាប់វប្បធម៌ដែលបានបន្សល់ទុកតាំងពីដូនតាមកម្ល៉េះ។

លោកថា៖« អ្វីដែលសំខាន់នោះ គឺយើងមានទម្លាប់មួយឱ្យតែទិញរបស់របរចូលក្នុងផ្ទះមិនថារបស់របរតូចធំ ចាស់ ឬក៏ថ្មីនោះទេ គឺពួកយើងត្រូវតែសែនព្រេន សុំលាភ សុំជ័យ សុំសេចក្ដីសុខសប្បាយ ហើយពួកយើងជឿថារបស់របរទាំងនោះ បង្កើនក្ដីសុខសប្បាយថែរក្សាម្ចាស់ថ្មី កុំឱ្យមានជំងឺដង្កាត់ផ្សេងៗមកបៀតបៀន»។

បើតាមជនជាតិដើមភាគតិចរូបនេះ ការដាក់ដង្វាយសែនព្រេន សែនរបស់របរចូលផ្ទះនោះ តាមទម្លាប់ពួកគាត់ត្រូវដាក់មាន់មួយគូ ស្រាមួយពាង និងនំនេកផ្លែឈើផ្សេងបន្ថែមទៀត។ លោក ញ្អាន បានប្រាប់ឱ្យដឹងទៀតថា អ្វីដែលគួរឱ្យកត់សម្គាល់​ ជាទំនៀមទម្លាប់ បើសិនជាអ្នកភូមិបានទិញសម្ភារនៅក្បែរភូមិ ឬទិញពីអ្នកជិតខាង អ្នកទិញនោះនឹងត្រូវស្ងោមាន់មួយជូនទៅម្ចាស់ដើម ដើម្បីសុំពរជ័យ សុំលាភចូលផ្ទះ។

ការប្រារព្ធពិធីសែនព្រេនបែបប្រពៃណីរបស់ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី គេសង្កេតឃើញមានការប្រារព្ធប្រកាន់ភ្ជាប់យ៉ាងខ្ជាប់ខ្ជួន ទោះបីជាការប្រារឰនោះបែបបុរាណយ៉ាងណាក៏ដោយ៕

អត្ថបទ៖រៀម សុខហេង

The post រាល់ពេលទិញសម្ភារថ្មីចូលផ្ទះ ជនជាតិដើមភាគតិចនៅមណ្ឌលគិរី តែងធ្វើពិធីសែនព្រេនសុំក្តីសុខ appeared first on Kampuchea Thmey Daily.

ពិធីកោរជុក ត្រូវបានអ្នកស្រុកអង្គរ បន្តធ្វើដើម្បីរក្សានូវទំនៀមទម្លាប់ វប្បធម៌របស់ដូនតាខ្មែរ
ពិធីកោរជុក ជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរជាយូរមកហើយ ប៉ុន្តែក្នុងសម័យបច្ចុប្បន្ន ពិធីនេះ ហាក់មិនសូវមានប្រារព្ធធ្វើនៅតាមគ្រួសារនីមួយៗទៀតទេ។ ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋ នៅតំបន់អង្គរ និងនៅតាមបណ្ដាខេត្តខ្លះ នៅតែរក្សា និងប្រកាន់ខ្ជាប់ប្រពៃណីទំនៀមទម្លាប់នេះ ដើម្បីបន្តមត៌កវប្បធម៌របស់ដូនតាខ្មែរ។

ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែកុម្ភៈ គ្រួសារមួយមកពីខេត្តឧត្តរមានជ័យ បាននាំបុត្រាបុត្រី មកធ្វើពិធីកោរជុកនៅប្រាសាទអង្គរវត្ត។ ពិធីកោរជុក ក៏ជាកិច្ចពិធីមួយដែលប្រជាពលរដ្ឋខ្មែរតែងធ្វើឡើង ដើម្បីបញ្ជាក់ពីដំណើរជិវិតរបស់មនុស្ស ដែលបានវិវត្តន៍ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលថ្មីមួយទៀត។ ពោល គឺជាពិធីដែលបញ្ជាក់ពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗដែលត្រូវផ្លាស់ប្ដូរពីកុមារភាព ទៅជាមនុស្សពេញវ័យនិងមានការទទួលខុសត្រូវ។ ខ្មែរបុរាណធ្វើពិធីនេះឡើង សម្រាប់ក្មេងស្រីប្រុស ដែលជំទង់ពុំទាន់ពេញវ័យ ឱ្យឈានចូលទៅពេញវ័យ។

ពិធីកោរជុក ឬខ្លះហៅថា ពិធីឆ្លងវ័យនេះ តាមប្រពៃណីខ្មែរកំណត់បញ្ចូលកុលបុត្រកុលធីតារបស់ខ្លួនឱ្យក្លាយទៅជាសមាជិកពេញសិទ្ធិក្នុងគ្រួសារ និងក្នុងសង្គម ស្របទៅតាមច្បាប់ប្រពៃណីយ៉ាងពេញលេញ។ ពិធីកោរជក់នេះ ក៏ជាពេលវេលាកំណត់នៃកិច្ចញែកភេទរបស់ក្មេងស្រី និងក្មេងប្រុសឱ្យដាច់ពីគ្នា ហើយបន្ទាប់មកក្មេងប្រុសនឹងចេញទៅរៀនសូត្រ ស្វែងរកចំណេះវិជ្ជា រីឯក្មេងស្រីនឹងចូលទៅរៀនចំណេះដឹងខាងសេដ្ឋកិច្ច ឬរបៀបគ្រប់គ្រងគ្រួសារជាដើម៕

ដោយ៖ជុន កុសល

The post ពិធីកោរជុក ត្រូវបានអ្នកស្រុកអង្គរ បន្តធ្វើដើម្បីរក្សានូវទំនៀមទម្លាប់ វប្បធម៌របស់ដូនតាខ្មែរ appeared first on Kampuchea Thmey Daily.

ពិធីឡើងមាឃ ឬឡើងអ្នកតា ជាទំនៀមបុរាណរបស់អ្នករស់នៅតំបន់អង្គរ បញ្ជាក់ពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម
ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេងទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មាន មិនដែលខកខានឆ្នាំណាឡើយ។

ភូមិស្រុកជាច្រើនក្នុងតំបន់អង្គរបានរៀបចំពិធីនេះឡើងក្នុងថ្ងៃតែមួយ នៅកន្លែងអ្នកតាដែលពួកគាត់គោរពបូជាដូចជា ក្នុងភូមិ ទីទួលបុរាណ ប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។

ជាលក្ខណៈរួម ពិធីឡើងមាឃ ឬឡើងអ្នកតា តែងប្រារព្ធធ្វើឡើងនាពេលរសៀលដូចៗគ្នា និងមានគោលបំណងតែមួយ គឺដើម្បីសុំសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម សុំឱ្យដីមានជីជាតិទទួលបានភោគផលច្រើន សត្វចៀសផុតពីជំងឺ។ ជាពិសេស គឺបង្ហាញពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម។

ក្រៅពីលក្ខណៈរួមខាងលើ ទំនៀមបុរាណមួយនេះ ក៏មានលក្ខណៈខុសគ្នាខ្លះដែរទៅលើកិច្ចពិធី និងរៀបចំគ្រឿងរណ្តាប់បូជាសំណែនដូចជា កន្លែងខ្លះធ្វើម្ហូបអាហារចំណីចំណុកចម្រុះ ខ្លះធ្វើនំបញ្ចុក ខ្លះពូនភ្នំស្រូវ កន្លែងខ្លះមានលៀងមេមត់ ឯខ្លះទៀតពុំមាននោះឡើយ។ អ្វីទាំងអស់នេះ យោងទៅតាមទម្លាប់របស់ប្រជាជន ជីវភាព និងការប្រតិបត្តិពីមួយជំនាន់ទៅមួយជំនាន់៕

ដោយ៖ជុន កុសល

The post ពិធីឡើងមាឃ ឬឡើងអ្នកតា ជាទំនៀមបុរាណរបស់អ្នករស់នៅតំបន់អង្គរ បញ្ជាក់ពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម appeared first on Kampuchea Thmey Daily.

អ្នកក្រុង​បាត់ដំបង​ នៅរក្សាទម្លាប់និមន្តព្រះសង្ឃប្រោះព្រំទឹកតាមមុខផ្ទះមុនថ្ងៃចូលឆ្នាំ
នៅ​​មុន​ថ្ងៃ​ចូលឆ្នាំ​ចន្លោះ​ពី ៣ ទៅ ៤ ថ្ងៃ ​គណៈកម្មាការអាចារ្យនៅ​តាម​បណ្ដា​វត្ត​មួយ​ចំនួន​ក្នុងក្រុង​បាត់ដំបង បាន​ដើរ​ជម្រាប​ជូន​ដល់​ពលរដ្ឋរស់នៅក្នុងភូមិឲ្យ​ត្រៀមទឹក​នៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បី​រង់​ចាំ​ព្រះ​សង្ឃ​ដែលបានចាត់តាំង​ដោយ​គណៈកម្មការ​វត្ត និមន្ត​តាម​ផ្ទះដើម្បី​ប្រោះព្រំទឹក កាត់គ្រោះ​ចង្រៃ លើក​រាសី​ពីឆ្នាំចាស់​ឈានចូលឆ្នាំថ្មីឲ្យ​មាន​សិរីសួស្តី មុន​ឈាន​ចូល​ថ្ងៃ​ចូលឆ្នាំ។

ប្រជាពលរដ្ឋ​បាន​លើកឡើ​ងប្រហាក់ប្រហែលគ្នា​ថា ជា​រៀងរាល់ឆ្នាំ​​មុន​ថ្ងៃចូល​ឆ្នាំ​ប៉ុន្មាន​ថ្ងៃ​ មាន​លោក​តាអាចារ្យ​បាន​ដើរ​ជូនដំណឹងដល់​អ្នកភូមិឲ្យ​ត្រៀមទឹក​តាម​មុខផ្ទះរៀងៗខ្លួន ដើម្បី​ទទួលការ​ប្រោះព្រំទឹកពី​ព្រះសង្ឃ​ឲ្យ​មាន​សិរី​សួស្តី លើករាសី កាត់​គ្រោះ​ចង្រៃទាំងពួងពីឆ្នាំចាស់មុនថ្ងៃចូលឆ្នាំថ្មី។

ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា «ការធ្វើពិធីនេះ​មិន​តម្រូវ​បច្ច័យ ឬ​សម្ភារៈ​អ្វីក្រៅពី​មានទឹក និង​ទៀន​ធូប​នោះ​ទេ​ ហើយ​ចំពោះ​បច្ច័យ​យើង​ប្រគេន​លោក​ប៉ុន្មាន​​ក៏បាន​ដែរ តាម​សទ្ធា​រៀង​ៗ​ខ្លួនដើម្បី​កើត​ជា​ប្រយោជន៍​ផលបុណ្យ»។

បើតាមប្រភពពី​អាជ្ញាធរ​មូលដ្ឋាន​ ពិធី​នេះអ្នកភូមិ​តែង​ប្រតិបត្តិរាល់ឆ្នាំ។ ​មុន​នឹង​ធ្វើ​អ្នក​ភូមិ​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជា​មុន​ ហើយ​អាជ្ញាធរ​ធ្វើការ​ទំនាក់ទំនង​ទៅគណៈកម្មការអាចារ្យវត្ត ដើម្បីចាត់ចែងព្រះសង្ឃ​និមន្តតាមផ្ទះដើម្បីប្រោះព្រំទឹក ​ហើយក៏មិនតម្រូវឲ្យ​យកបច្ច័យដែរគឺតាម​សទ្ធាតែប៉ុណ្ណោះ»។

បើតាម​​ព្រឹទ្ធាចារ្យ ពុទ្ធ សំរិទ្ទ ការនិមន្តដើរ​តាមគេហដ្ឋាន​ប្រោះ​ព្រំ​ទឹកតាម​ផ្ទះ​អ្នក​ស្រុក​ គឺជាទំនៀមទម្លាប់តាំង​ពី​ដូនតា ដើម្បី​កាត់គ្រោះលើករាសី មិនមែន​ចេះតែធ្វើតាម​នឹក​ឃើញទេ​ ហើយក៏ត្រូវ​មានការ​ចាត់ចែង​ពី​គណៈកម្មការ​អាចារ្យវត្ត​បាន​ត្រឹមត្រូវ​ដែរ។

លោកបន្ត​ថា ពិធីនេះ​មិនខុស​ពីការដើរ​សម្តែង​របាំត្រុដ​តាមផ្ទះ​នោះដែរ។ នេះ​ជាទំនៀម​ទម្លាប់​ពីដូនតា​ បើអ្នកណាមិន​ធ្វើក៏មិនមាន​អីខុស​ដែរ​ តែអ្នក​ភូមិណា​ដែល​បាន​ប្រតិបត្តិ គេ​នឹង​មាន​សិរីសួស្តី​ក្នុង​គ្រួសារ ប្រកបរបរ​កសិកម្មបាន​ទិន្នផលល្អ​៕

អត្ថបទ៖ សៅ សារិទ្ធ

The post អ្នកក្រុង​បាត់ដំបង​ នៅរក្សាទម្លាប់និមន្តព្រះសង្ឃប្រោះព្រំទឹកតាមមុខផ្ទះមុនថ្ងៃចូលឆ្នាំ appeared first on Kampuchea Thmey Daily.

អ្នកភូមិចិនរាប់រយនាក់ស្ទាក់ឡានកូនកំលោះដើម្បីទារអាំងប៉ាវ
អ្នកភូមិរាប់រយនាក់ស្ទាក់ឡានកូនកំលោះ ដើម្បីទារអាំងប៉ាវ ឬអំណោយផ្សេងៗ មុនបើកផ្លូវឲ្យទៅយកកូនក្រមុំនៅប្រទេសចិន ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិមួយក្នុងខេត្ត Jiangsu កាលពីថ្ងៃទី២០ ខែតុលា ។

បើតាមទំនៀមទម្លាប់ Lan men អ្នកភូមិអាចទទួលបានបារី ឬអាំងប៉ាវជាដើម ខណៈក្នុងករណីអ្នកភូមិមិនពេញចិត្តនឹងអំណោយ ពួកគេអាចបន្តរារាំងកូនកំលោះមិនឲ្យឃើញកូនក្រមុំ ដល់ថ្នាក់ពន្យារពេលរៀបការក៏មាន ។

ទោះបីវាជាសកម្មភាពបង្ហាញការស្រលាញ់ពីកូនកំលោះចំពោះកូនក្រមុំក៏ដោយ មនុស្សមួយចំនួនយល់ឃើញថាជាសកម្មភាពជំរិតប្រាក់ទៅវិញទេ ។

យ៉ាងណាមិញ អ្នករៀបចំមង្គលការបានឲ្យដឹងថា ក្នុងអាំងប៉ាវមានប្រាក់តែ ១ យ័នប៉ុណ្ណោះ បើសិនបើមានមនុស្សច្រើន ហើយ ១០ យ័នសម្រាប់មនុស្សតិច ដូច្នេះវាមិនមែនជាបញ្ហាប្រឈមឡើយ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ asianone

ចុចអាន៖ ទំនៀមទម្លាប់នៃការប្រារព្ធពិធីរៀបការដ៏ចម្លែកៗចំនួន១០ដែលស្ទើរតែមិនគួរឲ្យជឿ

The post អ្នកភូមិចិនរាប់រយនាក់ស្ទាក់ឡានកូនកំលោះដើម្បីទារអាំងប៉ាវ appeared first on Kampuchea Thmey Daily.

លោក ជា​ ច័ន្ទបរិបូរណ៍៖ ការសង់​រូប​សំណាកព្រះពុទ្ធអង្គគួរមានក្រសួងធម្មការ ឬក្រសួងវប្បធម៌ចេញគំរូឱ្យ
លោក ជា​ ច័ន្ទបរិបូរណ៍ អ្នក​អត្ថាធិប្បាយនិង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មានបាន​លើក​ឡើង​ ​ បើ​​ជា​គំនិត​របស់​លោក​ ការ​សាង​សង់​រូប​សំណាក​ព្រះ​ពុទ្ធ​អង្គនានា​គួរ​​តែ​មាន​ក្រសួង​ធម្មការ និង​សាសនា រួម​ទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចេញ​ជា​គំរូ ព្រះ​ភក្ត្រ ព្រះពុទ្ធ មួយ​ជា​គំរូ ​ដើម្បី​ឱ្យសំណង់ចេញមក​មាន​លក្ខណៈ​ស្តង់​ដារ។

ការ​លើក​ឡើង​របស់​ លោក ជា​ ច័ន្ទបរិបូរណ៍ បន្ទាប់​ពី​មាន​ការ​ប្រតិកម្ម​របស់​មហាជន​ជាច្រើន ពាក់​ព័ន្ធ​ទៅ​នឹង​ការ​សាងសង់​រូប​បដិមា​ព្រះពុទ្ធអង្គ ដែល​សាងសង់​ឡើង​មាន​ទម្រង់​ព្រះ​ភក្ត្រខុស​នឹង​រចនាប័ទ្មព្រះ​ពុទ្ធបដិមា ​ស្ថិត​នៅ​ក្នុង​វត្ត​វាល ទឹក​ដី​នៃ​ខេត្ត​ពោធិ៍សាត់។

តាម​រយៈ​សំណេរនៅ​លើ​បណ្ដាញ​សង្គម នា​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆាំ​២០២៣ លោក​ ជា​ ច័ន្ទបរិបូរណ៍បាន​លើក​ឡើង​ថា រូប​លោក​ផ្ទាល់ ក៏​ដូច​ជា​មហាជនបាន​សង្កេត​ឃើញ​ថា ការ​កសាង​រូប​ព្រះពុទ្ធបដិមា មាន​ព្រះ​ភក្ត្រ​ប្លែក​ៗ ​​ធ្វើ​ឱ្យ​មហាជន​តាម​បណ្ដាញ​សង្គមនិយាយ​ជា​ពាក្យ​លេង​សើច​ថា “ជាង​ឆ្លាក់​មុខ​ដូច​ម្ចាស់​លុយ ដូច​ជាងជាដើម”។

ជុំ​វិញ​​ការ​លើក​ឡើង​នេះ អ្នក​អត្ថាធិប្បាយ​រូប​នេះ​បាន​បន្ត​ថា «ដើម្បី​បញ្ចប់​បញ្ហា​នេះ ជា​គំនិត​ខ្ញុំ គួរ​តែ​ក្រសួងធម្មការ និង​សាសនា រួម​​ទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈចេញ​ជា​គំរូ ព្រះ​ភក្ត្រ ព្រះពុទ្ធ មួយ​ជា​គំរូ (ស្តង់ដារ) ដាក់​ឲ្យ​ការ​សាងសង់​ទាំង​ឡាយ​ធ្វើ​តាម​គំរូ​នេះ»។

​ស្រប​ពេល​​ជា​មួយ​គ្នា​នេះ​ លោក ជា​ ច័ន្ទបរិបូរណ៍ ​ក៏​បាន​រំឭក​ឡើង​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​​សម្ដេច​តេជោលើក​ឡើង​ក្នុង​ទិវា​វប្បធម៌ជាតិនា​ពេល​កន្លង​មក​ថា ចំពោះ​ការ​សាងសង់​នៃរូប​សំណាក​នានា ក្រោយ​ពី​ប្រទេស​មាន​សន្តិភាព ការ​អភិវឌ្ឍន៍​បាន​កើត​ចេញជា​​បន្ត​បន្ទាប់ ​ហើយ​ការ​កសាងនៅ​រូប​បដិមា​នានា​ក៏​សម្បូរ​បែប។

ត្រង់​ចំណុច​នេះ យើង​សង្កេត​ឃើញ​ថា ការ​កសាង​ភាគ​ច្រើន​ពុំ​បាន​គិត​ទៅ​ដល់​ខ្នាត ឬរចនាបថ​ប៉ុន្មាន​ឡើយ ដែល​បញ្ហា​នេះ ​អាច​ជះឥទ្ធិពល​ទៅ​ដល់​ភាព​ច្របូក​ច្របល់​នៃ​ស្ថាបត្យកម្ម​ខ្មែរ។ ទៀត​សោត​ ការ​កសាង​រូប​សំណាក​នានាត្រូវ​ឱ្យ​មាន​ការ​ពិនិត្យពី​ក្រសួង​ជំនាញ​ដូច​ជា​ក្រសួង​វប្បធម៌ ក្រសួង​ធម្មការ និង​សាសនា។

​ម្យ៉ាង​វិញ​ទៀត ការ​កសាងរូប​បដិមា​ទាំង​អស់​នោះ តាម​ទំនៀម​​ទម្លាប់ក្នុង​ការ​ចាប់​ផ្តើមនិង​ការ​ដាក់​ឱ្យ​ប្រើប្រាស់តែង​មាន​ការ​ធ្វើ​​ពិធី​អភិសេក ដូច្នេះ​ក្រោយ​ពិធី​អភិសេករួច​ហើយ ពុំ​មាន​នរណា​ហ៊ាន​វាយ​កម្ទេច​ចោល​ឡើយ (លើក​លែង​តែ​របប ប៉ុល ពត) ដូច្នេះ​ភាព​ឆ្គាំឆ្គងនឹង​​បន្សល់​ទុក​ជា​ច្រើន​រយ​ឆ្នាំ​ទៅ​មុខ​ទៀត៕

The post លោក ជា​ ច័ន្ទបរិបូរណ៍៖ ការសង់​រូប​សំណាកព្រះពុទ្ធអង្គគួរមានក្រសួងធម្មការ ឬក្រសួងវប្បធម៌ចេញគំរូឱ្យ appeared first on Kampuchea Thmey Daily.