ទ្រព្យសម្បត្តិ Archives - Kampuchea Thmey Daily

លោក ម៉ាឌូរ៉ូ ជាប់ឈ្មោះ​ក្នុងបញ្ជី​​មេដឹកនាំ​​​​មាន​ទ្រព្យ​សម្បត្តិ​ច្រើនបំផុត​លើ​ពិភពលោក
​​ខណៈ​ពេល​ដែល​មេដឹក​នាំ​ពិភពលោក​ជា​ច្រើន​ដែលអាច​​​កាន់​អំណាច​នយោបាយ​ដ៏​ធំ​​រួច​ហើយ​​ក្នុ​ង​បណ្តា​ប្រទេស​​អភិវឌ្ឍន៍​សេដ្ឋកិច្ចរីកចម្រើន មេដឹកនាំ​​ទាំងនោះ​​​​ក៏បង្ហាញ​ពី​ភាព​​មានបាន ដោយ​កាន់​កាប់​ទ្រព្យ​សម្បត្តិយ៉ាងស្តុកស្តមរកអ្វីគណនាមិនបាន​។​

​សារព័ត៌មាន UK Finance ឱ្យ​ដឹង​ថា​ ​បញ្ជី​នៃ​មេ​ដឹក​នាំ​ដែល​មានទ្រព្យ​​ជាង​គេ​បំផុត​មិន​ត្រឹម​​តែ​បង្ហាញ​ពី​ប្រធា​នា​ធិប​តី និង​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អ្នក​មាន​បំផុត​ក្នុង​ពិភព​លោក ហើយពួក​​គេ​ដ៏​​ដឹក​នាំ​ប្រទេស​ឱ្យ​រីក​ចម្រើន​ដូច​ទ្រព្យ​សម្បត្តិដែល​ខ្លួន​កាន់​កាប់​​​​ដែរ។​ ផ្ទុយទៅវិញ​ ​មាន​មេ​ដឹក​នាំ​មួយ​ចំនួន​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ ប៉ុន្តែ​បែរ​ជា​ដឹក​នាំ​ប្រទេស​ឱ្យអន់ថយ​​ទៅ​វិញ​ រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​​ ​ប្រទេសកើត​កលយុគញឹកញាប់​ និង​អតិផរណា​​ ប៉ះពាល់ដល់​ប្រជាជ​ន​យ៉ាងខ្លាំង​។

លោក ម៉ាឌូរ៉ូ។ Reuters

តាមការចេញផ្សាយ​នោះ ក្នុង​​មេដឹកនាំ​ប្រទេសទាំងនោះ​​​​ក៏​មាន​មហា​អំណាច​មួយ​ចំនួន​ ដូច​ជា​ប្រធានាធិបតី​​អាមេរិក លោក ដូ ណាល់ត្រាំ និងប្រធានាធិបតី​​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន លោក​ ស៊ី ជីនពីង ប្រធានាធិបតីចិន និង​ប្រធានាធិបតីកូរ៉េខាងជើង​ លោក គីម ជុងអ៊ុន ជាដើម​។

តែ​យ៉ាង​ណា​ ប្រធា​នា​ធិប​តីវ៉េណេស៊ុយ​អេឡា លោក នីកូឡាស់​​ ម៉ាឌូរ៉ូ​ នៅ​តំបន់​​អាមេរិកខាងត្បូង ឬ​ហៅថា អាមេរិកឡាទីន ដែល​គេ​ប៉ាន់​ស្មាន​ថា​ មាន​ប្រាក់​ខែ​ទាប​​បំផុត ប៉ុន្តែ​គាត់​នៅ​តែ​ត្រូវ​បាន​គេរក​ឃើញ​ថាលោក​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ២លាន​ដុល្លារ ទោះ​បី​ជា​​​ មាន​ប្រភព​​ខ្លះទៀត​ ​បាន​កំណត់​ទ្រព្យ​សម្បត្តិ​របស់​លោក​ខ្ពស់​ជាង​នេះ​​ច្រើនទៀត​​។

ដោយ​ធ្វើ​ជាប្រធានា​ធិបតី​លើ​ប្រទេស​មួយ​ដែល​ត្រូវ​បាន​រំខាន​ដោយ​អតិផរណា​ខ្ពស់ កង្វះ​ខាត​ស្បៀង​អាហារ ​ថ្នាំ​ពេទ្យ និង​ការ​ដាច់​ចរន្ត​អគ្គិសនី​ជា​ញឹក​ញាប់​ មេ​ដឹក​នាំ​សង្គម​និយម​រូប​នេះ​ពិត​ជា​អាច​ទិញ​ទំនិញ​ប្រណីត​ៗគ្មាន​ដែន​កំណត់​ផង​ដែរ។

តែ​យ៉ាង​ណា​ លោក ម៉ាឌូរ៉ូ បាន​ចាប់​ផ្តើម​ជីវិត​ការងារ​របស់​លោក​ក្នុង​នាម​ជា​អ្នក​បើក​បរ​រថយន្ត​ក្រុង មុន​ពេល​ក្លាយ​ជា​មេ​ដឹក​នាំ​សហជីព​ ​និង​បាន​ដឹក​នាំ​ប្រទេសវ៉េណេស៊ុយ​អេឡា​ពី​ឆ្នាំ២០១៣។ តែ​ពេល​វេលា​នៅ​ក្នុង​តំណែង​របស់លោក​ ត្រូវ​បាន​ជាប់​គាំង​ដោយ​ភាព​ចម្រូង​ចម្រាសនានា​ជាច្រើន​​ ដោយសារ​ប្រទេស​ដែល​សម្បូរ​​ដោយប្រេង​ឥន្ធនៈ​របស់​លោក​តែង​តែ​ឃើញ​ខ្លួន​ឯង​ឯកោ​នៅ​លើ​ឆាក​អន្តរជាតិ។

មិន​តែ​ប៉ុណ្ណោះ​ លោក ម៉ាឌូរ៉ូ បាន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុក​រលួយ​ជា​ច្រើន​មុន​​ពេល​ចូល​កាន់​អំណាច​ជា​ប្រធានាធិបតី​៕

ប្រែសម្រួល៖ ណឺ មិនា​

The post លោក ម៉ាឌូរ៉ូ ជាប់ឈ្មោះ​ក្នុងបញ្ជី​​មេដឹកនាំ​​​​មាន​ទ្រព្យ​សម្បត្តិ​ច្រើនបំផុត​លើ​ពិភពលោក appeared first on Kampuchea Thmey Daily.

មកដឹងពី​ទ្រព្យសម្បត្តិរបស់​អតីតមេដឹកនាំស៊ីរី លោក Bashar al-Assad
​ក្រោយ​របបផ្ដាច់​ការ​​របស់​ប្រធានាធិបតី​ស៊ីរី លោក​ ​បាសា អាល់ អាសាដ (Bashar al-Assad) បាន​ដួលរលំនៅ​ដើម​ខែ​ធ្នូនេះ​ កាសែត Financial Times បាន​រាយការណ៍ដោយដក​ស្រង់កំណត់ត្រាហិរញ្ញវត្ថុ​ថា​ លោកបាន​ដឹក​ជញ្ជូន​លុយ​សុទ្ធ​សរុប​ ២៥០ លា​នដុល្លារ​ ទៅ​កាន់ក្រុង​មូស្គូនៃប្រទេស​រុស្ស៊ី ចន្លោះ​ពី​ឆ្នាំ ២០១៨-២០១៩។

Financial Times ថា​ ធនាគារកណ្តាល​ស៊ីរីដឹក​ក្រដាសប្រាក់​ទម្ងន់ជិត ២ តោន​ ដែល​ក្នុងនោះ​រួម​ក្រដាសប្រាក់​ ១០០ ដុល្លារ​អាមេរិក​​ និង​ ៥០០ អឺរ៉ូ​ ទៅ​រុស្ស៊ី​ ហើយ​ក្រោយ​មក​តម្កល់ប្រាក់ទាំង​នោះ​នៅ​ក្នុង​ធនាគារ​រុស្ស៊ី ដែល​រង​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​។ ​

ការ​ដឹកជញ្ជូនប្រាក់នេះ​ បានកើតឡើង​ចំពេល​ដែល​ស៊ីរីជំពាក់បំណុលរុស្ស៊ី​វ័ណ្ឌក ​ក្រោយ​ពេល​រុស្ស៊ីបញ្ជូនទ័ព​ដើម្បីការពារ​រដ្ឋាភិបាល​របស់​លោក​ Assad  ខណៈ​សាច់ញាតិ​របស់​លោក​​ទិញទ្រព្យសម្បត្តិប្រណិតៗ រួម​ទាំង​អចលនទ្រព្យ​ នៅក្នុងប្រទេសរុស្ស៊ី​។

នេះ​គ្រាន់តែ​ជា​សេចក្ដី​រាយការណ៍​ចុង​ក្រោយ​ប៉ុណ្ណោះ។ គេ​មើលឃើញ​ថា​ ក្រោយពេល​លោក​ Assad ត្រូវ​បាន​ផ្ដួលរំលំ​​​​ ហើយ​​​និរទេស​ខ្លួន​ទៅ​រុស្ស៊ី​នៅដើម​ខែ​ធ្នូនេះ​ មានការរាយការណ៍ និង​ការ​សើរើព្រោងព្រាត ស្ដី​ពី​ទ្រព្យសម្បត្តិរបស់លោក ក្រុមគ្រួសារ​ ក៏ដូចជា​សាច់ញាតិ ដែល​សរុប​ជា​ទឹក​ប្រាក់​រាប់​ពាន់លាន​ដុល្លារ​។

គិត​មក​ត្រឹមពេល​ដែល​លោក Assad ​រត់ចោលស្រុក គេ​មិន​ដឹង​ថា​ទ្រព្យសម្បត្តិ​របស់​ក្រុមគ្រួសារ​ត្រកូល Assad ​មាន​ប៉ុន្មាន​ឱ្យ​ប្រាកដ​ជាក់​លាក់​នោះ​ទេ ខណៈ​​ការ​ប៉ាន់ស្មាន​ជាច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​ផ្អែក​លើ​ទិន្នន័យ​រៀងៗខ្លួន​។

យ៉ាង​ណា​មិញ​ របាយការណ៍​ពី​ក្រសួងការបទេសសហរដ្ឋអាមេរិក​ក្នុងឆ្នាំ​ ២០២២ បាន​ប៉ាន់ប្រមាណ​ថា​ ​ អាជីវកម្ម និងទ្រព្យសម្បត្តិដែល​មាន​ទំនាក់ទំនងជា​មួយ​ត្រកូល​ Assad អាចមានតម្លៃសរុប​ច្រើន​បំផុត​ដល់​ ១២ ប៊ីលា​នដុល្លារ និង​ទាប​បំផុត​យ៉ាងហោចណាស់ ១ ប៊ីលាន​ដុល្លារ​។ ​នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Wall Street Journal។

របាយការណ៍​របស់​ក្រសួងការបទេសដដែល​ បាន​គូស​ជា​លម្អិត​ផងដែរ​ថា​ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Assad និងប្រពន្ធរបស់​លោក គឺលោកស្រី Assad Asma ទំនងជាមានចន្លោះពី ១-២ ប៊ីលាន​ដុល្លារ​។ ​គ្រួសារ​របស់​លោកកាន់កាប់អចលនទ្រព្យនៅទីក្រុងឌូបៃ (អារ៉ាប់រួម​) មូស្គូ (រុស្ស៊ី) និងឡុងដ៍ (ចក្រភព​អង់គ្លេស) និងមានគណនីធនាគារសម្ងាត់រាប់សិប រួមទាំងគណនីធនាគារ​ប្រាក់ ៥០ លាន​ដុល្លារ​នៅ​ក្រុងឡុងដ៍ ដែល​អាជ្ញាធរ​អង់គ្លេស​បាន​បង្កក​។ នេះ​បើយោងតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អាល្លឺម៉ង់ DW។

បើតាម DW ​ទ្រព្យសម្បត្តិផ្ទាល់ខ្លួន​ដែលក្រសួង​ការបរទេស​អាមេរិក​ប៉ាន់ស្មាន​ ទំនង​គ្រាន់តែជាផ្នែកតូចមួយនៃទ្រព្យសម្បត្តិគ្រួសាររបស់​លោក​ Assad ប៉ុណ្ណោះ។ ការ​ប៉ាន់​ស្មានខ្លះ​​ បាន​ចង្អុល​បង្ហាញ​ថា​ ត្រកូល​ Assad  ​​មាន​មាស ២០០ តោន ​និង​​ទ្រព្យ​សម្បត្តិ​​តម្លៃ​ប្រហែល ២២ ​ប៊ី​លាន​ដុល្លារ ជាមួយ​នឹង​បណ្ដាញជំនួញទាំង​នៅ​អឺរ៉ុប និង​មជ្ឈិមបូព៌ា។ ការ​ប៉ាន់ស្មាន​ផ្សេង​ៗ​ទៀត​ បាន​លើក​ឡើង​ថា​ បូករួមទាំង​​បណ្តាញទ្រព្យសម្បត្តិលាក់កំបាំងទាំងអស់របស់លោក Assad ​វា​អាចមាន​រហូត​ដល់ទៅ ១២២ ប៊ីលានដុល្លារ។

ទោះ​បី​ជា​ការ​ប៉ាន់ស្មាន​ទាំង​អស់​នេះ​ មានទំហំ​ខុស​គ្នា​ខ្លាំង​ក៏ដោយ​ ក៏​ប៉ុន្តែ​ភស្តុតាង និងព័ត៌មាន​មួយចំនួនស្ដីពី​ប្រាក់ និង​ទ្រព្យ​សម្បត្តិដែល​អាជ្ញាធរ​បរទេស​រឹប​អូស​ឬ​បង្កក​ទុក ក្នុង​ករណី​ពាក់ព័ន្ធ​នឹង​សាច់ញាតិ​បងប្អូនរបស់​លោក ​ Assad សុទ្ធតែ​បង្ហាញ​ថា​ពី​ចំនួន​ដ៏មហាសាល​រួច​ទៅ​ហើយ​។

ជា​ឧទាហរណ៍ លោក Rami Makhlouf ដែលជាបងប្អូនជីដូនមួយ​​របស់​លោក ​Assad និងត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ្នក​មាន​បំផុត​មួយ​នៅ​ស៊ីរី ទំនង​មាន​ទ្រព្យ​សម្បត្តិ​ចន្លោះពី ​៥-១០ ប៊ីលានដុល្លារ។ នេះបើតាម​ក្រសួងការ​បរទេស​អាមេរិក​ ដែល​ស្រង់​ការ​ប៉ាន់ស្មាន​របស់​ «ប្រភព​បើក​ចំហរ»។

ក្នុង​ឆ្នាំ​ ២០១៦ អាជ្ញាធរ​ស្វីស​បាន​បង្កក​ប្រាក់ ៣,២ លាន​ដុល្លារនៅធនាគារស្វីស​ របស់លោក​ Hafez Makhlouf ដែលជា​ប្អូនរបស់​លោក Rami Makhlouf ជុំ​វិញ​ករណី​លាង​លុយ​កខ្វក់​។

ក្នុងឆ្នាំ ២០១៧ អាជ្ញាធរអេស្ប៉ាញ និងបារាំង បានរឹបអូសទ្រព្យសម្បត្តិប្រហែល ៦៣០ លាន​ដុល្លារ​ ​ជាកម្មសិទ្ធិរបស់លោក Rifaat Assad ដែល​ជា​ពូ​របស់​លោក​ Assad ក្រោយ​លោក​ជាប់​ឈ្មោះ​ក្នុងការ​ស៊ើបអង្កេត​លើ​បណ្ដាញ​លាង​លុយកង្វក់​​របស់​​អឺរ៉ុប​។ ​ការ​រឹបអូស​នោះ​ រួមបញ្ចូលទាំងសណ្ឋាគារ ភោជនីយដ្ឋាន និងអចលនទ្រព្យផ្សេងៗ​ទៀត​។

តើ​លោក Assad និង​បង​ប្អូនសាច់ញាតិ​បាន​ប្រាក់​ទាំង​នោះ​មក​ពី​ណា​?

របាយការណ៍ក្រសួងការបរទេសអាមេរិកឆ្នាំ ២០២២ បាន​លើកឡើងថា​ បងប្អូនត្រកូល​ Assad ត្រូវបានចូលរួមដោយផ្ទាល់ ឬដោយប្រយោលនៅ​ក្នុង «ប្រតិបត្តិការសេដ្ឋកិច្ចទ្រង់ទ្រាយធំស្ទើរតែគ្រប់​ផ្នែក​ទាំង​អស់​របស់​ស៊ីរី» ក្នុង​នោះ​រួម​មាន​ទាំង​ក្រុមហ៊ុនសាជីវកម្ម​​ ដែល​ទទួល​បាន​សិទ្ធិ​កាន់កាប់ផ្ដាច់មុខ​លើ​​គម្រោងវិនិយោគ អភិវឌ្ឍ ឬ​អាជីវកម្ម​នានា​​របស់​រដ្ឋាភិបាល​ ក៏ដូចជា​​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត​ រួម​ទាំង​អចលនទ្រព្យ​។

ជាមួយ​គ្នា​នោះ​ ទ្រព្យសកម្មទាំងឡាយណាដែលមាន​​នៅ​បរទេស​ ហើយ​មិនរង​ការ​រឹប​អូស​ ឬ​បង្កក​របស់​លោក​ខាង​លិច​នោះ​ ​ទំនង​កាន់កាប់​ដោយ​បុគ្គល ឬ​ក្រុមហ៊ុនក្លែងក្លាយ​ដែល​មានតែឈ្មោះ​ ឬដោយបុគ្គលផ្សេងទៀត ដើម្បីបិទបាំងកម្មសិទ្ធិ និងគេចវេសពីទណ្ឌកម្មរបស់​លោក​ខាង​លិច​។

របាយការណ៍​ដដែល​របស់​ក្រសួង​បាន​អះអាងថា​ ​គ្រួសារ​របស់​លោក​ Assad បាន​កើប​ប្រាក់​ដោយ​ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ការរត់ពន្ធអាវុធ និងការជំរិតយកប្រាក់ ​ដោយ​ធ្វើ​សកម្មភាព​ក្រោមឈ្មោះ​ក្រុមហ៊ុនសាជីវកម្ម​ ដែល​មាន​រចនាសម្ព័ន្ធ​ដូចជា​ស្រប​ច្បាប់។

ក្រោយ​ពេល​ដួល​រលំ​ ហើយ​រត់ភៀសខ្លួន​ ទៅ​រុស្ស៊ី​ គេ​មិន​ដឹង​ថា​លោក ​ Assad បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ទៅ​ជា​មួយ​ខ្លួន​ប៉ុន្មាន​នោះ​ទេ​។ ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បាន​រាយការណ៍​ថា​ លោក​ Assad បាន​រត់ចេញ​ពី​ប្រទេស​ទាំង​ប្រញ៉ាប់ ទាំង​មិន​បាន​ប្រាប់​ជំនួយការជិតស្និត​បំផុតរបស់​លោក​ ឬគ្រួសារ​នោះទេ​។ វីដេអូដែល​គេ​ថត​ក្រោយ​ពេល​សម្រុក​ចូល​ផ្ទះ​ និង​ការិយាល័យ​របស់​លោក​ បាន​បង្ហាញ​ថា​ ​ក្រុមគ្រួសាររបស់​លោក​បានបន្សល់ទុករបស់​មាន​តម្លៃ​ជាច្រើន រួមទាំងគ្រឿងសង្ហារឹម ទំនិញ​ប្រណីតៗ និងយានដ្ឋានដែលពោរពេញដោយរថយន្តទំនើប រួមទាំងរថយន្ត Ferrari, Lamborghini, Rolls Royce​៕

The post មកដឹងពី​ទ្រព្យសម្បត្តិរបស់​អតីតមេដឹកនាំស៊ីរី លោក Bashar al-Assad appeared first on Kampuchea Thmey Daily.

ល្បិចហុងស៊ុយ ៣យ៉ាង ទាក់ទាញទ្រព្យសម្បត្តិឲ្យហូរចូលកាបូប
មិនថាកាបូបដាក់លុយដែលទើបនឹងទិញ ឬធ្លាប់ប្រើជាយូរហើយក្ដី ប្រសិនបើអ្នកចេះវិធីឬគន្លឹះហុងស៊ុយដើម្បីទាក់ទាញហៅទ្រព្យសម្បត្តិ នោះប្រាកដណាស់ថាលុយនឹងរត់មកពេញៗកាបូបជាក់ជាមិនខានទេ។

ខាងក្រោមនេះផងដែរ គ្រូ ណុប នឹងបង្ហាញពីវិធីហៅប្រាក់៣សាមញ្ញបំផុតសម្រាប់លោកអ្នក៖

១​ កុំប្រើកាបូបដែលរហែក

ម៉ាក​កាបូប​មួយ​ចំនួន​មាន​ការ​រចនា​ដែល​មើល​ទៅ​លេចធ្លោ និង​ទំនើប។ ប៉ុន្តែកាបូប​ដែលមានការ​រចនាខ្វះខាតឬមិនស្អាត តាម​ជំនឿ​ថា​ រន្ធ​ដែល​បាក់​នឹង​ធ្វើឲ្យមាសប្រាក់​ធ្លាយ​ចេញ។ ប្រសិនបើអ្នកកំពុងស្វែងរកកាបូប គួរតែទិញកាបូបដែលមានការរចនាបិទជិត វានឹងជួយឲ្យលុយនៅជាមួយយើងបានយូរអង្វែង។

២ កុំឲ្យកាបូបរបស់អ្នកទទេ

នៅពេលដែលយើងទទួលបានកាបូបថ្មី យើងតែងទុកលុយចោលជានិច្ច។ ប៉ុន្តែការ​មាន​លុយ​ត្រៀមទុក ជា​និមិត្ត​រូប​នៃ​ភាព​សម្បូរ​បែប។ ប្រសិនបើមានការសង្គ្រោះ​បន្ទាន់ណាមួយ ឬត្រូវការសាច់ប្រាក់ភ្លាមៗ យើងក៏មានលុយស្តុកទុកដោយមិនបាច់ភ័យព្រួយ។ ប្រាក់អំណោយដែលយើងដាក់ នឹងជួយយើងឲ្យរួចផុតពីវិបត្តិ។ យ៉ាងហោចណាស់មាន ៥ទៅ១ម៉ឺនរៀលនៅក្នុងកាបូបរបស់អ្នក ដើម្បីសន្តិភាពនៃចិត្ត។

៣ កុំរក្សាទុកបង្កាន់ដៃក្នុងកាបូបច្រើនពេក

ការប្រមូលបង្កាន់ដៃផ្សេងៗ ហើយរបស់ដែលមិន​ចាំបាច់កកកុញនៅក្នុងកាបូបរហូតដល់ណែនពេក។ វា​អាច​នឹង​ធ្វើ​ឲ្យលំហូរ​នៃ​លុយ​​ជាប់គាំង និង​រំខាន។ ប្រសិនបើយើងត្រូវរក្សាទុកបង្កាន់ដៃទាំងនោះសម្រាប់ដំណើរការកិច្ចការ វាជាការប្រសើរក្នុងការរក្សាបង្កាន់ដៃឲ្យនៅដាច់ដោយឡែក។ បន្ថែមពីលើការបង្កើតថាមពលអវិជ្ជមានសម្រាប់ហុងស៊ុយរបស់យើង។ ការប្រមូលបង្កាន់ដៃច្រើនពេក នឹងធ្វើឲ្យកាបូបបាត់បង់រូបរាង ធ្វើឲ្យវាមិនទាក់ទាញផងដែរ។

លើសពីនេះទៀតដែរ ការជ្រើសរើសកាបូបនៅក្នុងពណ៌ល្អ ៗ ក៏អាចជួយកែលម្អសំណាងរបស់អ្នកតាមវិធីផ្សេង។ ប៉ុន្តែ​បើ​និយាយ​ពី​ការ​ចាយ​លុយ យើង​គួរ​តែ​មាន​គម្រោង​ការ​ឲ្យ​បាន​ល្អ។ ដឹងពីរបៀបរក្សាទុក ឬ​បើ​មាន​លុយ​នៅ​សល់​គួរ​វិនិយោគ​ដើម្បី​បន្ថែម​វិធី​ផ្សេង​ទៀត​ដល់​លុយ​យើងផងដែរ៕

គ្រូ ណុប

ចុចអាន៖អាហារ៤ប្រភេទជនជាតិចិនជឿថា ហូបក្នុងថ្ងៃកំណើត ជួយឲ្យសុខភាពល្អ និងសំបូរលុយកាក់

ចុចអាន៖មានមូលហេតុអ្វី ដែល ង៉ូវយ៉េង ថ្លៃជាងនំសែនព្រះខែផ្សេងទៀត

The post ល្បិចហុងស៊ុយ ៣យ៉ាង ទាក់ទាញទ្រព្យសម្បត្តិឲ្យហូរចូលកាបូប appeared first on Kampuchea Thmey Daily.

បែកធ្លាយ ចំនួនទឹកប្រាក់ក្នុងធនាគារ Influencer ម៉ាឡេស៊ីម្នាក់ ធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង
Cathryn Lee វ័យ ៣៣ ឆ្នាំជាអ្នកលេងព្យាណូជនជាតិម៉ាឡេស៊ី និងជា Influencer ដ៏ល្បីមួយរូបក្នុង Instagram ។ ថ្មីៗនេះ នាងបានបង្ហោះប្រាប់អ្នកគាំទ្រ ៣ លាននាក់របស់ខ្លួនពីបញ្ហា Facebook កាត់លុយគ្មានមូលហេតុ ។

ដោយសារមួយរយៈក្រោយ ករណីកាត់លុយពីធនាគារដោយគ្មានមូលហេតុមានញឹកញាប់ពេក ទើបនាងសម្រេចចិត្តពិនិត្យមើលគណនីរបស់ខ្លួន ហើយដឹងថាបាត់អស់ ៦.១១ ដុល្លារដែរ ។

ពេលនោះ ស្រាប់តែបែកធ្លាយចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹករបស់ Cathryn ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង គឺមានចំនួនដល់ទៅ ៨.៧២ លានដុល្លារឯណោះ ។

បន្ទាប់ពីឃើញដូច្នោះ អ្នកគាំទ្រ Cathryn បានបញ្ចេញមតិក្រោមការផុសថា “ទេពធីតាព្យាណូជាអ្នកមាន ជួយចិញ្ចឹមខ្ញុំផង” ចំណែកអ្នកខ្លះទៀតថា នាងមានបំណងបង្អួតទឹកប្រាក់ទៅវិញ ។ យ៉ាងណារូបដែលនាងបង្ហោះត្រូវបានលុបហើយ ព្រោះវាជាអចេតនាប៉ុណ្ណោះ ។

គួរបញ្ជាក់ថា Cathryn មានរហស្សនាមជា “ទេពធីតាព្យាណូ” នៅក្នុង Instagram នាងតែងតែថតរូបសិចស៊ីស្លៀកឈុតក្នុងដើម្បីបង្ហោះឲ្យអ្នកគាំទ្រមើលផងដែរ ។ មនុស្សជាច្រើនសរសើរនាងពីរូបសម្រស់ដ៏ទាក់ទាញ និងជាស្ត្រីមានទេពកោសល្យទាំងព្រម ៕

ប្រែសម្រួល ៖​ វារី

ប្រភព ៖ 8days

ចុចអាន ៖ Influencer ម៉ាឡេស៊ី MsPuiyi បង្ហោះរូបឈុតប្រពៃណីវៀតណាម អត់ស្លៀកខោ កំពុងបង្កកំហឹងពីប្រជាជន

The post បែកធ្លាយ ចំនួនទឹកប្រាក់ក្នុងធនាគារ Influencer ម៉ាឡេស៊ីម្នាក់ ធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង appeared first on Kampuchea Thmey Daily.

បុគ្គលអន្តរជាតិល្បីៗ ៦ រូប មិនទុកទ្រព្យសម្បត្តិឲ្យកូន ទោះមានប្រាក់រាប់លានដុល្លារក៏ដោយ
មហាជនមួយចំនួនគិតថា កើតជាកូនបុគ្គលល្បីដែលមានទ្រព្យសម្បត្តិរាប់លានដុល្លារ ប្រាកដជាសោយសុខមួយជីវិតហើយ ប៉ុន្តែផ្ទុយទៅវិញបុគ្គលល្បី ៦ រូបនេះមិនទុកទ្រព្យសម្បត្តិឲ្យកូនរបស់ពួកគេឡើយ ៖

១. Jackie Chan ឬ ឈិន ឡុង

តារាជួរមុខប្រចាំហុងកុងដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺ Jackie Chan បាននិយាយដាក់កូនប្រុសថា “បើគាត់មានកំណើត គាត់នឹងអាចរកប្រាក់ដោយខ្លួនឯងបានហើយ ។ បើគាត់អត់កំណើតទេ ដូច្នេះគាត់ចេះតែបំផ្លាញលុយខ្ញុំប៉ុណ្ណោះ” ។

២. Ashton Kutcher និង Mila Kunis

Kutcher និង Kunis បញ្ជាក់ច្បាស់ៗថា កូនៗមិនបានសូម្បីមួយចំណិតពីទ្រព្យរាប់លានដុល្លាររបស់ពួកគេផង ហើយលុយដែលនៅសល់ទាំងប៉ុន្មានរបស់ពួកគេនឹងត្រូវបរិច្ចាគទាំងអស់ ។

៣. Bill Gates

មហាសេដ្ឋីប្រាក់វាល់លានលោក Bill Gates ជឿជាក់ថា ការផ្ដល់ប្រាក់ឲ្យកូនៗច្រើនពេកនឹងបំផ្លាញជីវិតពួកគេទៅវិញទេ ។

៤. Gordon Ramsay

កំពូលចុងភៅដ៏ល្បីល្បាញ Gordon Ramsay ដែលមានកូន ៥ នាក់បាននិយាយថា “ទ្រព្យសម្បត្តិប្រាកជាមិនបានទៅកូនៗរបស់គាត់នោះទេ ហើយមិនមែនខ្ញុំកាចឡើយ តែនេះជារបៀបមិនធ្វើឲ្យកូនខូច” ។

៥. Simon Cowell

លោក Simon Cowell ទម្លាយថា “ខ្ញុំនឹងផ្ទេរលុយរបស់ខ្ញុំឲ្យនរណាម្នាក់ អាចជាមូលនិធិសប្បុរសធម៌សម្រាប់ក្មេងៗ និងសត្វឆ្កែ ប៉ុន្តែខ្ញុំមិនផ្ទេរទ្រព្យសម្បត្តិ តកូនតចៅដាច់ខាត” ។

៦. Mark Zuckerburg

គ្រាន់តែមានកូនដំបូងកាលពីឆ្នាំ ២០១៥ ភ្លាម ម្ចាស់ក្រុមហ៊ុន Meta លោក Mark Zuckerburg និងភរិយាបានប្រកាសថា ពួកគេនឹងបរិច្ចាគប្រាក់ ៩៩ ភាគរយទៅឲ្យមូលនិធិសប្បុរសធម៌ភ្លែត មានន័យថា ប្រាក់ទាំងប៉ុន្មានស្ទើរតែគ្មានចំណែកកូនរបស់ពួកគេទៅហើយ ។

ដូច្នេះតើអ្នកយល់យ៉ាងណាដែរចំពោះការសម្រេចចិត្តរបស់បុគ្គលល្បីទាំង ៦ នាក់នេះ?

ប្រែសម្រួល ៖ វារី

ចុចអាន ៖ មកដឹងពីតារាអន្តរជាតិ ៨ នាក់ ដែលល្បីដោយសារឪពុកម្ដាយ

The post បុគ្គលអន្តរជាតិល្បីៗ ៦ រូប មិនទុកទ្រព្យសម្បត្តិឲ្យកូន ទោះមានប្រាក់រាប់លានដុល្លារក៏ដោយ appeared first on Kampuchea Thmey Daily.

តើមន្ត្រីណាខ្លះជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំម្ដង?
កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយបានបើកទ្វារទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អនុវត្តតាមរបប ២ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៣។

នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឲ្យដឹង រយៈពេល៣១ថ្ងៃកន្លងទៅនេះ មន្ត្រីដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុល មានចំនួន២២ ៦៤៥ច្បាប់។

បើតាមប្រភពដដែល បានបញ្ជាក់ថា មន្ត្រីនៃក្រសួង-ស្ថាប័នចំនួន៣៥ និងរដ្ឋបាលរាជធានី-ខេត្តទាំង២៥ របស់កម្ពុជាបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ទាន់ពេលវេលាប្រកបដោយភាពជោគជ័យ និងមិនមានមន្ត្រីណាគេចវេសពីកាតព្វកិច្ចនេះឡើយ។

មាត្រា១៧ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បានកំណត់ថា សមាសភាពបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមមាន៖ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តី​សាធារណៈ​ដែល​មាន​អាណត្តិ​ជ្រើស​តាំង សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ​ប្រធាន ​អនុប្រធាន និង​មន្រ្តី​ទាំងអស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

បន្ថែមពីនេះ  មានមន្រ្តី​រាជការ​ស៊ីវិល​ មន្ត្រីយោធា​ នគរបាល​ជាតិ មន្ត្រី​រាជការ​សាធារណៈ​ដែល​តែងតាំង​ដោយ​ព្រះរាជ​ក្រឹត្យ ឬ​អនុក្រឹត្យ និងមន្រ្តី​ផ្សេង​ទៀត​ដែល​តែងតាំង​ដោយ​ប្រកាស​ហើយ​ត្រូវ​បាន​កំណត់​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​តាម​បញ្ជី​​រៀបចំ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បន្ទាប់​ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ។ ដោយឡែក ថ្នាក់​ដឹកនាំ​​សង្គម​ស៊ីវិល រួមទាំងមន្ត្រីតុលាការ ជាអាទិ៍ ចៅក្រម​ ​អយ្យការ ​សាការី​ ក្រឡាបញ្ជី និង​អាជ្ញាសាលា ជាដើម ក៏ជាប់កាតព្វកិច្ចប្រកាសប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុលនេះដែរ។

នៅពេល​ចូល​កាន់​មុខ​តំណែង និង​នៅពេល​ចេញ​ពី​មុខ​តំណែង​បុគ្គល​​ខាងលើទាំងនេះ​ត្រូវតែប្រកាសទ្រ​ព្យសម្បត្តិ​របស់​ខ្លួន​ជា​លាយ​លក្ខណ៍​អក្សរ ឬ​ជា​ទម្រង់​អេឡិចត្រូនិច បើ​ទោះបី​ជា​ទ្រព្យ​សម្បត្តិ​នោះ​នៅ​ក្រៅ​ប្រទេស​ក្តី ឬ​ក្នុង​ប្រទេស​ក្តី ​រួម​ទាំង​បំណុល​ផង ដោយ​ដាក់​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​សាមីខ្លួន​ផ្ទាល់។

ពាក់ព័ន្ធនឹងកាតព្វកិច្ចនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះដែរ ចំពោះករណីបុគ្គលផ្សេងទៀតដែលមិនមានឈ្មោះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ប៉ុន្តែបុគ្គលនោះសង្ស័យថាមានជាប់ពាក់ព័ន្ធអំពើពុករលួយ ក៏តម្រូវឲ្យប្រកាស​ទ្រព្យសម្បត្តិ និងបំណុល​របស់​ខ្លួន​ផងដែរ បន្ទាប់ពីមានការស៊ើប​អង្កេត និងទទួល​សេចក្ដី​សម្រេច​របស់​អង្គភាព​ប្រឆាំង​អំ​ពើ​ពុករលួយ។

ដោយឡែកការរក្សាទុកសំណុំ​ឯកសារ​នៃអ្នកបាន​ប្រកាស​ទ្រព្យសម្បត្តិ និងបំណុល​ គឺអង្គភាពប្រឆាំងអំពើពុករលួយត្រូវ​ទុក​ជាការ​សម្ងាត់​ខ្ពស់​បំផុត និងធ្វើ​ជាទម្រង់​អេឡិចត្រូនិក​ដោយ​មាន​លេខ​សម្ងាត់ ឬ​ធ្វើជា​លិខិតដាក់​ក្នុង​ស្រោម​សំបុត្រ​​ដែល​កំណត់​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ នៅលើ​មាត់​ស្រោម​សំបុត្រ​ដែល​បិទ​ជិត​ត្រូវ​ប្រថាប់​ត្រា និងមានចុះ​ហត្ថលេខា​ដោយ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ឬតំណាង ព្រម​ទាំង​មាន​ផ្ដិត​ម្រាម​ដៃ​សាមីខ្លួន។

ក្នុងករណីចាំបាច់នៃការស៊ើបអង្កេតពាក់ព័ន្ធនឹងភាពមិនប្រក្រតី ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អាច​ធ្វើ​ការ​សម្រេច​បើក​ស្រោម​សំបុត្រ ឬបើក​មើល​ឯកសារ​អេឡិច​ត្រូនិក​នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលបាន។ នីតិវិធីក្នុង​ការ​បើក​ស្រោម​សំបុត្រ ឬ​បើក​មើល​ឯកសារ​អេឡិច​ត្រូនិក​ប្រកាស​ទ្រព្យសម្បត្តិ និងបំណុល​ ត្រូវ​កំណត់​ដោយ​សេចក្ដី​សម្រេច​របស់​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ៕

ដោយ៖ ធឿន វ៉ាន់សុង

The post តើមន្ត្រីណាខ្លះជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំម្ដង? appeared first on Kampuchea Thmey Daily.

សមាជិក BST ជាប់ឈ្មោះជាសេដ្ឋី ព្រោះម្នាក់ៗកាន់កាប់ប្រាក់សុទ្ធរាប់សិបលាននៅក្នុងដៃ
BTS ជា​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​ខាង​ត្បូង​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងក្លា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មិនថាក្នុងប្រទេស និងនៅលើឆាកអន្តរជាតិឡើយ។ ជាមួយ​នឹង​ភាព​ល្បី​ល្បាញ និងភាពជោគជ័យ សឹងមិនគួរឱ្យជឿ ក្រុម K-pop មួយនេះ ត្រូវបានមនុស្សជាច្រើនចង់ដឹងនូវទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេម្នាក់ៗ ដែលរកបានពីវិស័យសិល្បៈ។

​សារព័ត៌មាន HubPost បានឱ្យដឹងថា ​សមាជិក​ក្រុម​នីមួយៗ មិនមែនត្រឹមតែជាតារា​កំពូលនោះទេ បច្ចុប្បន្ននេះ ពួកគេសុទ្ធ​តែ​ជាសេដ្ឋីអស់ហើយ។ ប្រភពនៃប្រាក់ចំណូលរបស់ពួកគេបានពីដំណើរទស្សនកិច្ចផ្ទាល់ ការប្រគុំតន្ត្រី កិច្ចសន្យាជាមួយម៉ាកយីហោរល្បីៗ និងភាគហ៊ុននៅក្នុង Big Hit Entertainment ។ ជាមួយនឹងប្រាក់ចំណូលដ៏ច្រើនបែបនេះ BTS បានក្លាយជាក្រុមចម្រៀងប្រុស ដែលមានបំផុតមួយ នៅលើពិភពលោក។

យោងតាមគេហទំព័រ Business Insider ទ្រព្យសម្បត្តិសុទ្ធរបស់ក្រុមចម្រៀងប្រុស BTS សរុបមាន ៣.៦ ពាន់លានដុល្លារ ខណៈសមាជិកម្នាក់ៗមាន៖

១. J-Hope (Jung Hoseok)

J-Hope ជាសមាជិកដែលមានជាងគេបំផុតរបស់ BTS ហើយ J-Hope ឥឡូវនេះកាន់កាប់ទ្រព្យសម្បត្តិចំនួន ២៦ លានដុល្លារអាមេរិក។ ត្រឡប់ទៅឆ្នាំ ២០១៨ តារាប្រុសរូបនេះ ក៏ជាសមាជិកមានបំផុតនៃក្រុមរបស់ខ្លួន ដែលកាលណោះលោកមានទ្រព្យសម្បត្តិសរុប ១២ លានដុល្លារ ព្រោះតែបទចម្រៀងទោលលើកដំបូងបានទទួលជោគជ័យខ្លាំងក្លា។

គិតត្រឹមពេលនេះ J-Hope រកលុយបានពីការនិពន្ធបទចម្រៀង ការសម្ដែងផ្ទាល់ និងថតផ្សាយពាណិជ្ជកម្ម។

២. SUGA (Min Yoongi)

Suga ក៏ល្បីល្បាញខាងនិពន្ធ និពន្ធបទភ្លេង និងច្រៀងបទចម្រៀងល្បីៗមួយចំនួននៅក្នុងក្រុម BTS ផងដែរ។ ឆ្នាំ២០២២នេះ Suga ក្ដោបក្ដាប់ទ្រព្យសម្បត្តិ ២៥ លានដុល្លារ ជាមួយនឹងប្រាក់ចំណូលតាមប្រភពផ្សេងៗគ្នាមកពីការលក់អាល់ប៊ុម និងថតស្ពតជាដើម។។

៣. RM (Kim Namjoon)

Kim Namjoon ហៅកាត់ថា RM គឺជាសមាជិកមានជាងគេបំផុតលំដាប់ទី៣ របស់ BTS ដែលមានទ្រព្យសម្បត្តិ ២២ លានដុល្លារ។ តារាប្រុសរូបនេះគឺជាអ្នកដឹកនាំក្រុម និងរ៉ាប់រងការខុសត្រូវរបស់ក្រុមទាំងមូល។

RM ជាអ្នកនិពន្ធបទចម្រៀងវ័យក្មេងមួយរូបក្នុងប្រទេសកូរ៉េខាងត្បូង ដែលមកទល់ប្ចុចប្បន្ន លោកនិពន្ធបទចម្រៀងបានចំនួន ១៣០ បទឯណោះ។ ដោយឡែក ប្រាក់ចំណូលរបស់មេក្រុមរូបនេះ ក្រៅពីច្រៀង និងនិពន្ធ លោកចុះកិច្ចសន្យាជាមួយម៉ាកយីហោធំៗមួយចំនួន។

៤. Jimin (Park Jimin)

Jimin គឺជាអ្នកច្រៀង និងជាអ្នករាំនាំមុខសម្រាប់ BTS ។ មិនដូចមិត្តរួមក្រុមផ្សេងទេ Jimin មិនមានប្រភពចំណូលខាងក្រៅឡើយ។ ចំណូលទាំងអស់របស់លោកបានមកតែពីការតែងនិពន្ធ និងការសម្តែងជាមួយសមាជិកក្រុមប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា លោក​នៅ​តែ​មាន​ទ្រព្យ​សម្បត្តិ​សរុប ២០ ​លាន​ដុល្លារក្នុងដៃ។

៥. JIN (Kim Seokjin)

ជាសមាជិកវ័យចាស់ជាងគេរបស់ BTS តារាចម្រៀង Jin ក៏ល្បីល្បាញខាងនិពន្ធបទចម្រៀង មិនចាញ់គ្នា​ពី RM នោះទេ។ គិតមកដល់ឆ្នាំ ២០២២ ទ្រព្យសម្បត្តិរបស់ JIN មានចំនួន ២០ លានដុល្លារ។ យ៉ាងណាមិញ​ប្រាក់ចំណូលរបស់លោកមិនមែនបានតែពី​អាជីព​ចម្រៀង​​ទេ។ តាមរបាយការណ៍ជាច្រើនបានបង្ហាញថា Jin បានសហការជាមួយបងប្រុស បើកភោជនីយដ្ឋានធំមួយ ដែលមានទីតាំងនៅកណ្ដាលទីក្រុងសេអ៊ូលតែម្ដង។

៦. Jeon Jungkook (Jeon Jeong-kook)

Jungkook ក៏មានទ្រព្យសម្បត្តិ ២០ លានដុល្លារ ដូចសមាជិកពីរនាក់មុនដែរ។ យោងតាមរបាយការណ៍ថ្មីៗនេះ Jeon បានទិញផ្ទះល្វែងតម្លៃ ៧ លានដុល្លារ នៅទីក្រុងសេអ៊ូល ដែលជាអចលនទ្រព្យថ្លៃបំផុតមួយសម្រាប់តារា K-pop ។ ដូចមិត្តរួមក្រុមដែរ ប្រភពចំណូលសំខាន់ៗរបស់លោករួមមាន ការនិពន្ធបទចម្រៀង ការថតស្ពត និងកុងត្រាជាមួយប្រេនល្បីៗមួយចំនួន។

៧. V (Kim Taehyung)

V គឺជាសិល្បករពហុជំនាញ និងជាសមាជិកដ៏មានប្រជាប្រិយបំផុតក្នុងក្រុម។ លោក​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ជុំវិញ​ពិភពលោក ហើយ​ក៏​បាន​បង្ហាញ​ខ្លួន​ជា​តួ​សម្ដែង​ក្នុងខ្សែភាពយន្តភាគកូរ៉េរឿង The Poet Warrior Youth។

មិនខុសពីមិត្តរួមក្រុមរបស់លោកដែរ V រកចំណូលបានពីអាជីពច្រៀង និងសម្តែង។ សព្វថ្ងៃនេះ គេជឿថា V មានទ្រព្យសម្បត្តិសរុបពី ១៨-២០ លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ទម្លាយទ្រព្យសម្បត្តិសុទ្ធរបស់សមាជិក Blackpink កម្រមានអ្នកដឹង

The post សមាជិក BST ជាប់ឈ្មោះជាសេដ្ឋី ព្រោះម្នាក់ៗកាន់កាប់ប្រាក់សុទ្ធរាប់សិបលាននៅក្នុងដៃ appeared first on Kampuchea Thmey Daily.

ស្ដេច ៥អង្គ មានទ្រព្យសម្បត្តិច្រើនបំផុតលើលោក នាឆ្នាំ២០២២
កាលពីថ្ងៃទី ១១ ខែកុម្ភៈ ប្រភពពី Wikipedia បានចុះផ្សាយ និងរាយការណ៍បញ្ជីត្រកូលរាជវង្សដែលមានជាងគេបំផុតលើលោក នាឆ្នាំ២០២២ នេះ ដែលក្នុងនោះមានរាជវង្ស ៥អង្គជាមហាសេដ្ឋីនាំមុខគេនោះគឺ៖

៥.  ស្ដេច Mohammed VI ប្រទេសម៉ារុក

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ៨.២ ពាន់លានដុល្លារ

ស្ដេច Mohammed ទី៦ ជាព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុកបច្ចុប្បន្ន។ ទ្រង់បានឡើងសោយរាជ្យនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៩៩ បន្ទាប់ពីការសោយទីវង្គតរបស់បិតាគឺស្តេច Hassan ទី២។

ស្ដេច Mohammed គឺជាពាណិជ្ជករ និងជាម្ចាស់ធនាគារឈានមុខគេរបស់ប្រទេសម៉ារ៉ុក។ ទ្រង់ក៏ជាម្ចាស់ក្រុមហ៊ុនធំៗនាំមុខនៅក្នុងប្រទេសដូចជា ទេសចរណ៍ ​អចលនទ្រព្យ ផ្សារទំនើប ធានារ៉ាប់រង ទូរគមនាគមន៍ ក្រុមហ៊ុនជីករ៉ែ និងក្រុមហ៊ុនផលិតស្រាបៀរធំបំផុត Heineken ផងដែរ។ ដោយសារមានជំនួញធំទាំងនេះ នៅក្រោមការគ្រប់គ្រង ទើបបានជាស្ដេច Mohammed ទី៦ ក្លាយជាមហាសេដ្ឋីកំពូលរបស់ប្រទេស និងជាប់ជាព្រះមហាក្សត្រមានទ្រព្យច្រើនបំផុតទី៥ នៅលើលោក នាឆ្នាំ ២០២២នេះ។

៤. Khalifa bin Zayed Al Nahyan ព្រះចៅ អាប៊ូ ដាប៊ី ប្រទេសអារ៉ាប់រួម

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ១៥ ពាន់លានដុល្លារ

ទ្រង់ជាប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម និងជាព្រះចៅនៃរាជធានី អាប៊ូ ដាប៊ី ​(Abu Dahbi) ។ យោងតាម THE BUSINESS STANDARD ចុះផ្សាយថា ទ្រព្យសម្បត្តិរបស់ព្រះចៅអង្គនេះបានមកពីការងារជាប្រធានអាជ្ញាធរវិនិយោគនៅក្រុង អាប៊ូដាប៊ី ដែលគ្រប់គ្រងលើប្រេងនាំចេញ។ យ៉ាងណាក្ដីទ្រង់មានប្រជាប្រិយភាពសុះសាយពាសពេញពិភពលោកដោយសារសកម្មភាពសប្បុរសធម៌របស់ទ្រង់។

៣. ស្តេច Salman Abdulaziz bin Saud ប្រទេសអារ៉ាប៊ីសាអូឌីត

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ១៨ ពាន់លានដុល្លារ

ព្រះរាជា Salman Abdulaziz bin Saud អាចស្ថិតនៅលំដាប់ទី៣ក្នុងបញ្ជីស្ដេចមានជាងគេតែអង្គឯង។ ប៉ុន្តែប្រសិនបើបូកទ្រព្យគ្រួសារទាំងមូល រាជវង្សអារ៉ាប៊ីសាអូឌីតជាគ្រួសារដែលមានជាងគេបំផុតនៅលើពិភពលោកដែលសម្បត្តិសរុបមានជាង ១ ទ្រីលានដុល្លារ។ ព្រះមហាក្សត្រនៃអារ៉ាប៊ីសាអូឌីត មានប្រភពចំណូលដ៏ធំបំផុតមកពីប្រេង រីឯការវិនិយោគនានាហាក់អាថ៌កំបាំងណាស់។ យ៉ាងណា Wikipedia ផ្សាយថា រាជវង្សនេះជាម្ចាស់វិមានថ្លៃៗ ឡានទំនើប ឧទ្ធម្ភាគចក្រ និងយន្តហោះឯកជនជាច្រើនទៀត។

២. ស្ដេច Sultan Hassanal Bolkiah ប្រទេសប្រ៊ុយណេ

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ២០-២៨ ពាន់លានដុល្លារ

បន្ទាប់ពីព្រះមហាក្សត្រីអេលីសាបិតទី ២ ស្តេច Sultan Hassanal Bolkiah គឺជាព្រះមហាក្សត្រដែលគ្រងរាជ្យយូរជាងគេទី ២ លើពិភពលោក។ ទ្រង់ក៏ជានាយករដ្ឋមន្រ្តីនៃប្រទេសប្រ៊ុយណេផងដែរ។ ទ្រព្យសម្បត្តិស្ដេចអង្គនេះមានប្រភពមកពីអាជីវកម្មនាំចេញប្រេង និងឧស្ម័នធម្មជាតិក្នុងស្រុក។ ស្តេច Sultan រស់នៅក្នុងវិមានធំជាងគេបំផុតលើលោកឈ្មោះ Istana Nurul Iman ដែលមានបន្ទប់ប្រមាណ ១៧៧៨ បន្ទប់ ហើយទ្រង់ក៏ត្រូវបាន South China Morning Post រាយការណ៍ថា ជាម្ចាស់នៃក្បួនឡាន Rolls Royces ជាង ៦០០ គ្រឿងផងដែរ។

១. ស្តេច Maha Vajiralongkorn ប្រទេសថៃ

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ៣០-៤៣ ពាន់លានដុល្លារ

ព្រះរាជាព្រះជន្ម ៦៧ ព្រះវស្សាអង្គនេះឡើងគ្រងរាជ្យនៅឆ្នាំ ២០១៩ បន្ទាប់ពីបិតាសោយទិវង្គតកាលពីឆ្នាំ ២០១៦ ។ គ្រួសារទ្រង់កាន់កាប់ដីជាង ១៦,២១០ ហិកតានៅក្នុងប្រទេសថៃ ដោយមានកិច្ចសន្យាជួលចំនួន ៤ ម៉ឺនកន្លែងនៅក្នុងស្រុកដែលក្នុងនោះ ១៧,០០០ កន្លែងនៅរាជធានីបាងកក។ ព្រះមហាក្សត្រអង្គនេះក៏កាន់កាប់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន ស៊ីម៉ងត៍សៀមគ្រុប និងធនាគារសៀមពាណិជ្ជ។ ទ្រង់ក៏ជាម្ចាស់ត្បូងពេជ្រធំជាងគេបំផុតលើពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ THE BUSINESS STANDARD៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ នាយករដ្ឋមន្ត្រីក្មេង​បំផុត​ ៧ រូបលើលោក សុទ្ធសឹងជាប់​តំណែង​ដោយ​ការ​បោះឆ្នោត

ចុចអាន៖ ដើមឆ្នាំ ២០២២ មហាសេដ្ឋីកំពូលប្រចាំប្រទេស នៅអាស៊ីអាគ្នេយ៍ ជាបុគ្គលទាំងនេះ

The post ស្ដេច ៥អង្គ មានទ្រព្យសម្បត្តិច្រើនបំផុតលើលោក នាឆ្នាំ២០២២ appeared first on Kampuchea Thmey Daily.