ទ្វីបអឺរ៉ុប Archives - Kampuchea Thmey Daily

អឺរ៉ុប​ ប្រតិកម្ម​នឹង​​ លោក ត្រាំ ដែល​មើល​ស្រាល អឺរ៉ុប ថាជា «កន្លែងបណ្តុះភេរវកម្ម»
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប បាន​ទាញទម្លាក់​​​កិច្ចការ​ទូត​​ដល់ចំណុចទាបបំផុតមួយ​ នៅដើមខែឧសភា ឆ្នាំ២០២៦ នេះ បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ចេញយុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មី ដោយហៅទ្វីបអឺរ៉ុបថា ជា «កន្លែងបណ្តុះភេរវកម្ម» និងជា «តំបន់គ្រោះថ្នាក់» ដោយសារតែគោលនយោបាយអន្តោប្រវេសន៍។

រូបភាព៖Reuters

យោងតាមទីភ្នាក់ងារសារព័ត៌មាន theguardian នៅក្នុងឯកសារយុទ្ធសាស្ត្រកម្រាស់ ១៦ ទំព័រ ដែលដឹកនាំដោយអ្នកសម្របសម្រួលប្រឆាំងភេរវកម្ម គឺលោក Sebastian Gorka បានលើកឡើងថា រដ្ឋបាល ត្រាំ បានចោទប្រកាន់ គោលនយោបាយ «បើកចំហព្រំដែន» និង «មនោគមវិជ្ជាសកលនិយម» របស់អឺរ៉ុប ថា​ បានអនុញ្ញាតឲ្យក្រុមអរិភាពចូលមកក្នុងទ្វីបនេះ ដែលនាំឲ្យមានការកើនឡើងនៃអំពើភេរវកម្ម និងការធ្លាក់ចុះនៃវប្បធម៌លោកខាងលិច។

ភាពរកាំរកូសជាថ្មីនេះ បានបណ្ដាលឲ្យមេដឹកនាំអឺរ៉ុបរួមទាំងសម្ព័ន្ធមិត្តជាច្រើន បានបង្ហាញការមិនពេញចិត្តចំពោះការប្រើពាក្យ «កន្លែងបណ្តុះភេរវកម្ម» ដែលពួកគេចាត់ទុកថា ជាការវាយប្រហារលើតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយមនុស្សធម៌របស់អឺរ៉ុប។ ពួកគេបារម្ភថា ការលាបពណ៌បែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការចារកម្មរវាងទ្វីបទាំងពីរ។

បន្ទាប់ពីជួបជុំគ្នា នៅក្នុងកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប (EPC) ក្នុងទីក្រុងយេរេវ៉ាន ប្រទេសអាមេនី សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន បានផ្តល់កិច្ចសម្ភាសន៍ថា ពួកគេ «ស៊ាំ» ទៅនឹងសម្ពាធពីលោក ត្រាំ ហើយ។ មេដឹកនាំខ្លះយល់ថា សារនេះគឺជាសញ្ញាដាស់តឿនឲ្យអឺរ៉ុប ត្រូវតែបង្កើនការទទួលខុសត្រូវលើសន្តិសុខ និងសមត្ថភាពការពារខ្លួនដោយឯករាជ្យ ជាជាងពឹងផ្អែកទាំងស្រុងលើអាមេរិក។

ចំណែក នាយករដ្ឋមន្ត្រីន័រវែស  Jonas Gahr Støre បានលើកឡើងថា លោកមិនចាត់ទុកសម្ដីទាំងនោះថាជារឿងរន្ធត់ពេកទេ ប៉ុន្តែវាគឺជាសញ្ញាដែលអឺរ៉ុបត្រូវទទួលខុសត្រូវ លើសន្តិសុខខ្លួនឯងឲ្យបានច្រើនជាងមុន។

ដោយឡែក អគ្គលេខាធិការណាតូ លោក Mark Rutte បានព្យាយាមសម្របសម្រួលស្ថានការណ៍ ដោយទទួលស្គាល់ថា អាមេរិកពិតជាមានការខកចិត្តចំពោះគោលនយោបាយមួយចំនួនរបស់អឺរ៉ុប ជាពិសេសពាក់ព័ន្ធនឹងមជ្ឈិមបូព៌ា។ លោកបញ្ជាក់ថា អឺរ៉ុបបាន «ទទួលសារ» នេះហើយ និងកំពុងខិតខំបំពេញតាមការរំពឹងទុករបស់អាមេរិក តាមរយៈការបង្កើនកញ្ចប់ថវិកាយោធា។

ភាពតានតឹងនេះកើតឡើងស្របពេលដែលលោក ត្រាំ បានប្រកាសដកកងទ័ពអាមេរិកប្រហែល ៥,០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់។ សកម្មភាពនេះ រួមជាមួយនឹងសម្តីវាយប្រហារលើអឺរ៉ុប ត្រូវបានអ្នកវិភាគមើលឃើញថា ជាការផ្លាស់ប្តូរយុទ្ធសាស្ត្រការបរទេសរបស់អាមេរិក ដែលអាចធ្វើឲ្យទំនាក់ទំនងរវាងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុបមានការផ្លាស់ប្តូរទ្រង់ទ្រាយធំ។

បើទោះបីជាមានការខកចិត្ត និងការព្រួយបារម្ភ ប៉ុន្តែមេដឹកនាំអឺរ៉ុបហាក់កំពុងជ្រើសរើសផ្លូវ «ពង្រឹងសន្តិសុខដោយខ្លួនឯង» ខណៈពេលដែលនៅតែព្យាយាមរក្សាទំនាក់ទំនងការទូតជាមួយរដ្ឋបាលលោក ត្រាំ ដើម្បីចៀសវាងការប៉ះទង្គិចគ្នាដោយផ្ទាល់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក ត្រាំ ចាត់​ទុក អឺរ៉ុប ជា «កន្លែងបណ្តុះភេរវកម្ម» ព្រោះ​តែ​បញ្ហាចំណាកស្រុក​​

The post អឺរ៉ុប​ ប្រតិកម្ម​នឹង​​ លោក ត្រាំ ដែល​មើល​ស្រាល អឺរ៉ុប ថាជា «កន្លែងបណ្តុះភេរវកម្ម» appeared first on Kampuchea Thmey Daily.

លោក ត្រាំ ចាត់​ទុក អឺរ៉ុប ជា «កន្លែងបណ្តុះភេរវកម្ម» ព្រោះ​តែ​បញ្ហាចំណាកស្រុក​​
រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់​ ត្រាំ បានចោទប្រកាន់អឺរ៉ុបថា ជាកន្លែង «បណ្តុះភេរវកម្ម» ដែលជំរុញដោយការធ្វើចំណាកស្រុកទ្រង់ទ្រាយធំ នៅក្នុងយុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មីមួយ ដែលត្រូវបានប្រកាសឲ្យដឹងកាលពីថ្ងៃពុធ ទី៦ ខែឧសភា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន theguardian។

រូបភាព៖Reuters

ព័ត៌មាន Reuters វិញ​ បាន​ផ្សាយ​ថា ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន និងជានាយកផ្នែកប្រឆាំងភេរវកម្ម លោក Sebastian Gorka បានប្រាប់ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើយុទ្ធសាស្ត្រប្រឆាំងភេរវកម្មជាតិថ្មីមួយ ដែលផ្តោតជាសំខាន់លើការធ្វើឲ្យ​អស់​នូវការគំរាមកំហែង និងការធ្វើឲ្យចុះខ្សោយដល់ប្រតិបត្តិការរបស់ក្រុមបណ្តាញជួញដូរគ្រឿងញៀន។

លោក Gorka បានលើកឡើងថា  យុទ្ធសាស្ត្រនេះក៏ផ្ដោតលើការលុបបំបាត់ ក្រុមជ្រុលនិយមឆ្វេងនិយមដែលប្រើហិង្សា រួមទាំងក្រុម អ្នកគាំទ្រអ្នកប្តូរភេទកម្រិតខ្លាំង ផងដែរ ខណៈដែលរដ្ឋបាលអភិរក្សនិយមរបស់លោក ត្រាំ កំពុងបង្កើនការវាយប្រហារផ្នែកនយោបាយលើគូប្រជែងរបស់ខ្លួន។ លើសពីនេះទៅទៀត យុទ្ធសាស្ត្រក៏បានដាក់ ក្រុមបណ្តាញជួញដូរគ្រឿងញៀន ក្នុងតំបន់អាមេរិក ឲ្យស្ថិតនៅចំកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានទៀតថា លោក ត្រាំ បានចុះហត្ថលេខាលើឯកសារនេះកាលពីថ្ងៃអង្គារ ដោយផ្អែកលើគោលការណ៍ដែលថា អាមេរិកគឺជាមាតុភូមិរបស់យើង ហើយត្រូវតែត្រូវបានការពារ។ ក្នុងនាមជាទឹកដីកំណើតនៃវប្បធម៌ និងតម្លៃលោកខាងលិច អឺរ៉ុបត្រូវតែចាត់វិធានការឥឡូវនេះ និងបញ្ឈប់ការធ្លាក់ចុះដោយចេតនារបស់ខ្លួន។

នៅក្នុងឯកសារយុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មី រដ្ឋបាលសហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា វាជាការពិតដែលមិនអាចប្រកែកបាន ដែលក្រុមអរិភាពមានការចាត់តាំងច្បាស់លាស់ កំពុងឆ្លៀតឱកាសទាញយកផលប្រយោជន៍ពី «ការបើកចំហព្រំដែន» និង «មនោគមវិជ្ជាសកលភាវូបនីយកម្ម» របស់បណ្តាប្រទេសនៅអឺរ៉ុប។

យុទ្ធសាស្ត្រដដែលនេះបានសង្កត់ធ្ងន់ថា ដរាបណាឥទ្ធិពលនៃ «វប្បធម៌បរទេស» បន្តរីកដុះដាលខ្លាំង ហើយអឺរ៉ុបនៅតែរក្សាគោលនយោបាយបច្ចុប្បន្នរបស់ខ្លួនយូរអង្វែងបន្តទៀតនោះ ហានិភ័យនៃការកើតមានអំពើភេរវកម្មនឹងនៅតែបន្តកើតមានជាដាច់ខាត ដែលជាការគំរាមកំហែងមិនអាចចៀសផុតបានឡើយ។

ទោះជាយ៉ាងណាក៏ដោយ ភាសាធ្ងន់ៗបំផុតមួយចំនួននៅក្នុងយុទ្ធសាស្ត្រនេះ គឺត្រូវបានបម្រុងទុកសម្រាប់អឺរ៉ុប ដែលជាជម្រករបស់សម្ព័ន្ធមិត្តអាមេរិកជាច្រើន ដែលពួកគេមានការព្រួយបារម្ភនៅពេលឃើញទ្វីបរបស់ខ្លួន ស្ថិតក្នុងរង្វង់ខ្មៅ ឬក្លាយជាគោលដៅវាយប្រហារ របស់រដ្ឋបាលលោក ត្រាំ ម្តងទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post លោក ត្រាំ ចាត់​ទុក អឺរ៉ុប ជា «កន្លែងបណ្តុះភេរវកម្ម» ព្រោះ​តែ​បញ្ហាចំណាកស្រុក​​ appeared first on Kampuchea Thmey Daily.

តើអឺរ៉ុប អាចប្រយុទ្ធតតាំងជាមួយរុស្ស៊ីបានទេ បើអាមេរិកមិនជួយ?
សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងលាតត្រដាងយ៉ាងច្បាស់អំពីការបែកបាក់រវាងអាមេរិកនិងប្លុកអឺរ៉ុប ព្រោះថាមានប្រទេសខ្លះគាំទ្រលោក ដូណាល់ ត្រាំ ឲ្យវាយអ៊ីរ៉ង់ ខណៈខ្លះទៀតជំទាស់ ជាពិសេសអេស្ប៉ាញតែម្តង ដែលហ៊ានចេញមុខបដិសេធខ្លាំងជាងគេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

រាប់ឆ្នាំមកហើយ អឺរ៉ុបតែងព្រមានថា បើរុស្ស៊ីជោគជ័យនៅអ៊ុយក្រែន នោះលោក វ្ល៉ាឌីមៀរ ពូទីន នឹងបន្ត​មហិច្ចតារបស់គាត់វាយលុកប្រទេសអឺរ៉ុបផ្សេងទៀត ដែលជាអ្វីកំពុងធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបព្រួយបារម្ភ។

រឿងដែលអឺរ៉ុបកាន់តែភ័យនោះគឺ ប្រធានាធិបតីអាមេរិក អត់សប្បាយចិត្តសោះឡើយជាមួយប្លុកនេះ បន្ទាប់ពីលោកត្រាំស្តីបន្ទោសថា អឺរ៉ុបមិនខំជួយបង្កើនការចំណាយលើវិស័យយោធាដើម្បីជួយខ្លួនឯងទេ តែបែរជាមកពឹងផ្អែកលើអាមេរិកទាំងស្រុងទៅវិញ។

ឥឡូវអាមេរិកកំពុងជាប់ដៃក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ហើយ ដូច្នេះមានសំណួរថា តើបើរុស្ស៊ី បើកការវាយប្រហារលើអឺរ៉ុបមែន តើអឺរ៉ុបអាចប្រយុទ្ធតតាំងបានទេ?

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូប៖ Reuters)

លោក Gordon Davis សមាជិកជាន់ខ្ពស់នៃមជ្ឈមណ្ឌល CEPA និងជាអតីតជំនួយការរងអគ្គលេខាធិការអង្គការណាតូ បានលើកឡើងថា៖ «ប្រសិនបើលោក ត្រាំ ពិតជាដកខ្លួនចេញពីអឺរ៉ុបមែននោះ ជាពិសេសប្រសិនបើដកចេញជាប្រញាប់នោះ ទ្វីបអឺរ៉ុបច្បាស់ជាត្រូវប្រឈមមុខនឹងផលលំបាក ធ្ងន់ធ្ងរក្នុងការប៉ះប៉ូវចំពោះការបាត់បង់នេះ។ សហរដ្ឋអាមេរិក ជាកម្លាំងចាំបាច់បំផុតសម្រាប់ជំនាញកម្រិតយុទ្ធភូមិភាគ ក្នុងការដឹកនាំការប្រយុទ្ធទ្រង់ទ្រាយធំ។ នោះនឹងក្លាយជាទិដ្ឋភាពដ៏លំបាកបំផុតមួយសម្រាប់អឺរ៉ុបក្នុងការព្យាយាមទប់ស្កាត់ និងការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី»។

ជុំវិញរឿងនេះដែរ អ្នកវិភាគអន្តរជាតិផ្សេងទៀតបានលើកឡើងថា ប្រសិនបើគ្មានជំនួយយោធា និងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក អឺរ៉ុបនៅតែអាចទប់រុស្ស៊ីជាប់ គ្រាន់តែពិបាកបន្តិចប៉ុណ្ណោះ។

ទោះគ្មានអាមេរិក ក៏អឺរ៉ុបនៅតែជាមហាអំណាចយោធាដ៏ធំមួយ។ បារាំង និង អង់គ្លេស មានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ដែលជាខែលសំខាន់បំផុតដើម្បីទប់ស្កាត់មិនឲ្យរុស្ស៊ី វាយលុកចូលមកដល់អឺរ៉ុបខាងលិច។

មិនត្រឹមប៉ុណ្ណឹង អាល្លឺម៉ង់ បារាំង និងស៊ុយអែត មានបច្ចេកវិទ្យាផលិតរថក្រោះ (Leopard), យន្តហោះចម្បាំង (Rafale) និងនាវាមុជទឹក ដែលទំនើបជាង ឬស្មើនឹងរុស្ស៊ី។

ម្យ៉ាង ផលិតផលក្នុងស្រុកសរុប (GDP) របស់សហភាពអឺរ៉ុប រួមជាមួយអង់គ្លេស គឺធំជាងរុស្ស៊ីជិត ១០ ដង។ ក្នុងរយៈពេលវែង អឺរ៉ុបមានលុយច្រើនជាងសម្រាប់ទ្រទ្រង់សង្គ្រាម។

យ៉ាងណា អ្វីដែលជាបញ្ហាប្រឈមគឺ កង្វះគ្រាប់រំសេវនិងភស្តុភារ។ បច្ចុប្បន្ន អឺរ៉ុបពឹងផ្អែកលើអាមេរិកស្ទើរតែទាំងស្រុងសម្រាប់ការដឹកជញ្ជូនទ័ពខ្នាតធំ ការផ្តល់ប្រេងយន្តហោះ និងការផលិតគ្រាប់កាំភ្លើងធំឲ្យទាន់សេចក្តីត្រូវការក្នុងសមរភូមិ។

ចំណែកទាក់ទិនប្រព័ន្ធចារកម្មនិងផ្កាយរណបវិញ អាមេរិកគឺជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ៩០% ដល់អឺរ៉ុបអំពីចលនាទ័ពរុស្ស៊ី។ បើគ្មានទិន្នន័យពីអាមេរិក អឺរ៉ុបប្រហែលពិបាកខ្លាំងហើយក្នុងសមរភូមិ។

សរុបសេចក្តីមក ទោះគ្មានអាមេរិកក៏អឺរ៉ុបអាចតតាំងជាមួយរុស្ស៊ីបានដែរ ប៉ុន្តែអ្វីដែលសំខាន់គឺអឺរ៉ុប ត្រូវតែបង្កើនការផលិតសព្វាវុធនិងពង្រឹងវិស័យយោធា ឲ្យខ្លាំងបំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

បញ្ហាប្រឈមធំៗ បើអាមេរិកវាយលុកអ៊ីរ៉ង់តាមជើងគោក

The post តើអឺរ៉ុប អាចប្រយុទ្ធតតាំងជាមួយរុស្ស៊ីបានទេ បើអាមេរិកមិនជួយ? appeared first on Kampuchea Thmey Daily.

លោក Lavrov ប្រកាសថា បើអឺរ៉ុបមិនវាយរុស្ស៊ីមុន រុស្ស៊ីក៏មិនវាយអឺរ៉ុបមុនដូចគ្នា
មួយលើកជាពីរលើក បណ្តាប្រទេសលោកខាងតែងចាត់ទុករុស្ស៊ីជាការគំរាមកំហែងដល់ពួកគេ ហើយថែមទាំងព្រមានអំពីការវាយប្រហាររបស់លោក វ្ល៉ាឌីមៀរ ពូទីន លើទ្វីបអឺរ៉ុប នៅប៉ុន្មានឆ្នាំខាងមុខទៀតផង។

ការបាញ់មីស៊ីលរបស់រុស្ស៊ី (រូបថត៖ Reuters)

យ៉ាងណា ជុំវិញរឿងនេះ ទីក្រុងមូស្គូបានច្រានចោលម្តងហើយម្តងទៀតថា ការចោទប្រកាន់ទាំងនេះគឺគ្មានមូលដ្ឋានទាល់តែសោះ ហើយគ្រាន់ជាការព្រមានដើម្បីយកលេសបង្កើនការចំណាយសម្រាប់កញ្ចប់ថវិការបស់ពួកគេប៉ុណ្ណោះ ហើយឥឡូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានប្រកាសឲ្យអស់សង្ស័យថា បើអឺរ៉ុបមិនវាយរុស្ស៊ីមុនទេ រុស្ស៊ីក៏មិនវាយអឺរ៉ុបមុនដូចគ្នា។

ក្នុងបទសម្ភាសន៍ជាមួយ NTV និងត្រូវបានយកមកផ្សាយដោយ RT កាលពីថ្ងៃអាទិត្យទី៨ខែកុម្ភៈឆ្នាំ២០២៦ លោក Lavrov និយាយថា៖ «រុស្ស៊ីនឹងមិនវាយប្រហារលើបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ឬអង្គការណាតូ (NATO) ឡើយ លើកលែងតែរុស្ស៊ីត្រូវបានគេវាយប្រហារមុនតែប៉ុណ្ណោះ។យើងគ្មានបំណងវាយអឺរ៉ុបទេ! គ្មានហេតុផលណាមួយដែលយើងត្រូវធ្វើបែបនោះទាល់តែសោះ»។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov (រូបថត៖ Reuters)

ទោះយ៉ាងណា លោកព្រមានថា៖ «ប្រសិនបើអឺរ៉ុបបន្តគំរាមកំហែង ដូចជាការត្រៀមខ្លួនធ្វើសង្គ្រាមប្រឆាំងនឹងយើង ហើយចាប់ផ្តើមការវាយប្រហារមកលើសហព័ន្ធរុស្ស៊ី នោះពួកគេនឹងត្រូវប្រឈមមុខជាមួយការឆ្លើយតបយោធាយ៉ាងពេញទំហឹងពីខាងយើង ជាមួយនឹងអាវុធគ្រប់យ៉ាងដែលយើងមាន»។

EU តែងយកការគំរាមពីរុស្ស៊ី ធ្វើជាលេសដើម្បីបង្ហាញថា ការបង្កើនថ្លៃចំណាយយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺជារឿងសមហេតុផល។ យ៉ាងណា លោក ពូទីន បញ្ជាក់ថា ទីក្រុងមូស្គូ គ្មានផែនការប្រយុទ្ធ ជាមួយ EU ឬ NATO នោះទេ ប៉ុន្តែគំរាមឆ្លើយតប ប្រសិនបើបណ្តាប្រទេសលោកខាងលិចចាប់ផ្តើមសង្រ្គាមប្រឆាំងរុស្ស៊ី។

ការវាយប្រហារមីស៊ីលរបស់រុស្ស៊ីនៅអ៊ុយក្រែន (រូបថត៖ Reuters)

ជុំវិញរឿងនេះដែរ នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ក៏ចេញមុខព្រមានដែរថា EU កំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយ រុស្ស៊ី នៅត្រឹមឆ្នាំ២០៣០។

កាលពីចុងឆ្នាំមុន លោក Orban និយាយថា EU បានរៀបចំវិធានការ៤ដំណាក់កាលជាប់គ្នាដូចជាដំបូងត្រូវផ្តាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ីសិន រួចដាក់ទណ្ឌកម្ម ហើយបញ្ចប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងចុងក្រោយទើបចាប់ផ្តើមផ្ទុះជម្លោះប្រដាប់អាវុធតែម្តង។ លោកបន្តថា វិធានការទាំងនេះមានគោលបំណងធ្វើឲ្យរុស្ស៊ីចុះខ្សោយ និងពង្រឹងកម្លាំង EU ឲ្យត្រៀមខ្លួនបានកាន់តែល្អ ទើបធ្វើសង្គ្រាមនៅក្នុងឆ្នាំ២០៣០៕

អត្ថបទ៖ សុខ សុវណ្ណ

ហុងគ្រី ព្រមានពីការផ្ទុះសង្គ្រាមអឺរ៉ុប-រុស្ស៊ី នៅឆ្នាំ​២០៣០

The post លោក Lavrov ប្រកាសថា បើអឺរ៉ុបមិនវាយរុស្ស៊ីមុន រុស្ស៊ីក៏មិនវាយអឺរ៉ុបមុនដូចគ្នា appeared first on Kampuchea Thmey Daily.

អឺរ៉ុប មានវិធានការ៣យ៉ាង ដើម្បីបំផ្លាញមហិច្ឆតាលោកត្រាំ ចង់ក្រសោបយក Greenland
មហិច្ឆតារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្រសោបយកកោះ Greenland កំពុងធ្វើឲ្យពិភពលោក ក្រឡាប់ចាក់ និងបង្កភាពមិនប្រាកដប្រជាក្នុងទ្វីបអឺរ៉ុប។

ដូណាល់ ត្រាំ (រូបថត៖ Reuters)

ជាមួយនឹងការមិនពេញចិត្តចំពោះប្រទេសដែលរារាំងផែនការរបស់លោក, ប្រមុខសេតវិមានដំបូងឡើយ បានប្រកាសយកពន្ធបន្ថែម១០% លើសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ប្រទេស ប៉ុន្តែក្រោយមកបែរជាបន្ទន់ឥរិយាបទបន្តិចវិញ ដោយផ្អាកយកពន្ធសិន រង់ចាំការសម្រេចនាពេលក្រោយ។

យ៉ាងណា អឺរ៉ុប មិននៅស្ងៀមឡើយ ដោយប្រទេសជាច្រើនបានរៀបចំផែនការនិងត្រៀមវិធានការតទល់ទៅលោកត្រាំ វិញ ដើម្បីបង្អាក់ដំណើរប្រធានាធិបតីអាមេរិក ក្នុងការដណ្តើមយកកោះ Greenland។

ដូច្នេះតើអឺរ៉ុបនឹងចាត់វិធានការបែបណាខ្លះ?

តាមការផ្សាយរបស់ Independent កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមករាឆ្នាំ២០២៦ អឺរ៉ុប អាចមានវិធានការ៣យ៉ាង ដើម្បីវាយបកទៅលោកត្រាំវិញ ក្នុងករណីសេណារីយ៉ូអាក្រក់ណាមួយកើតឡើង។

១. ការយកពន្ធសងសឹក

(រូបថត៖ Reuters)

សេចក្តីថ្លែងការណ៍រួមពីប្រទេសចំនួនប្រាំបី រួមមានចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ផងនោះ បានព្រមានថា ការដំឡើងពន្ធនេះនឹងបំផ្លាញទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិក និងមានហានិភ័យនៃការធ្លាក់ចុះក្នុងវដ្តដ៏គ្រោះថ្នាក់មួយ។

លោកបណ្ឌិត Trevelyan Wing សមាជិកនៃមជ្ឈមណ្ឌលភូមិសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Cambridge និយាយថា៖ «ច្បាស់ណាស់ ឥឡូវអឺរ៉ុបកំពុងស្ថិតក្នុងភាពទាល់ច្រក»។ ចំណែកលោកស្រី Penny Naas អ្នកជំនាញខាងគោលនយោបាយសាធារណៈអឺរ៉ុបនៅមូលនិធិ German Marshall Fund បានប្រាប់សារព័ត៌មាន Independent ថា៖ «ដោយសារទិដ្ឋភាពប្រទាក់ក្រឡាគ្នានៃទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិក រាល់សកម្មភាពភាគច្រើន ក៏នឹងផ្តល់ផលប៉ះពាល់ដល់អឺរ៉ុបវិញផងដែរ»។

២. យន្តការប្រឆាំងការបង្ខិតបង្ខំ

(រូបថត៖ Reuters)

អឺរ៉ុបនឹងប្រើអាវុធពាណិជ្ជកម្ម ដែលមានឈ្មោះថា ACI (ឧបករណ៍ប្រឆាំងការបង្ខិតបង្ខំ)។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ យន្តការនេះបានចែងពីនីតិវិធីសម្រាប់ប្លុកអឺរ៉ុបក្នុងការឆ្លើយតប និងទាមទារសំណងក្នុងស្ថានភាពដែលប្រទេសណាមួយព្យាយាមដាក់សម្ពាធលើ EU តាមរយៈការគំរាមកំហែងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ។

ACI អនុញ្ញាតឲ្យមានវិធានការជាច្រើន រួមមានការរឹតបន្តឹងលើទំនិញនាំចូលរបស់ប្រទេសណាមួយមកកាន់ EU ឬការរារាំងការវិនិយោគមួយចំនួន។ និយាយឲ្យស្រួលស្តាប់ វាអាចនឹងត្រូវបានប្រើប្រាស់ដើម្បីកាត់ផ្ដាច់សហរដ្ឋអាមេរិកជាបណ្ដោះអាសន្នពីទីផ្សាររួមរបស់អឺរ៉ុប។ ការប្រើប្រាស់អាវុធនេះ ទំនងជានឹងត្រូវចំណាយពេលខ្លះ ដោយសារការអនុវត្តវា តម្រូវឲ្យមានសំឡេងគាំទ្រភាគច្រើន ពីបណ្តាសមាជិកនៅក្នុងក្រុមប្រឹក្សាអឺរ៉ុប។

៣. ធ្វើពហិការប្រកួតបាល់ទាត់ World Cup

(រូបថត៖ Reuters)

លោក Lucas Guttenberg នាយកកម្មវិធីអឺរ៉ុបនៃមជ្ឈមណ្ឌល Jacques Delors អះអាងថា អឺរ៉ុបគួរតែប្រើប្រាស់អំណាចទន់ផ្នែកវប្បធម៌ ហើយគំរាមធ្វើពហិការមិនចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក ដែលគ្រោងចាប់ផ្តើមនៅសហរដ្ឋអាមេរិកក្នុងខែមិថុនាខាងមុខ។

លោក Guttenberg ដែលជាអតីតសេដ្ឋវិទូនៅធនាគារកណ្តាលអឺរ៉ុប និងជាអតីតទីប្រឹក្សារបស់អនុអធិការបតីអាល្លឺម៉ង់ បានសរសេរលើបណ្តាញសង្គមថា៖ «វានឹងក្លាយជាព្រឹត្តិការណ៍ដែលគ្មានន័យអ្វីទាំងអស់ ហើយវានឹងធ្វើឲ្យលោកត្រាំ ឈឺចាប់ ព្រោះចំណុចខ្សោយបំផុតរបស់គាត់ គឺ «អំនួត» របស់គាត់ហ្នឹងឯង៕

អត្ថបទ៖ សុខ សុវណ្ណ

ពូទីន ប្រាប់ថា រុស្ស៊ីអត់ខ្វល់រឿង ត្រាំ ចង់បាន Greenland ទេ ប៉ុន្តែរំលឹករឿង រុស្ស៊ីធ្លាប់លក់ Alaska ទៅឲ្យអាមេរិក

The post អឺរ៉ុប មានវិធានការ៣យ៉ាង ដើម្បីបំផ្លាញមហិច្ឆតាលោកត្រាំ ចង់ក្រសោបយក Greenland appeared first on Kampuchea Thmey Daily.

មេចារកម្មអាល្លឺម៉ង់ព្រមានថា ពូទីន អាចវាយប្រហារអឺរ៉ុប គ្រប់ពេល
ពីមួយថ្ងៃទៅមួយថ្ងៃ អឺរ៉ុបតែងតែភ័យខ្លាចនិងព្រមានជាបន្តបន្ទាប់អំពីការវាយលុករបស់រុស្ស៊ីនៅក្នុងប្លុកនេះ ហើយសូម្បីឥឡូវ មេចារកម្មអាល្លឺម៉ង់ដែលទើបឡើងថ្មី ឈ្មោះ Martin Jager បានចេញការព្រមានទៀតហើយថា លោកវ្ល៉ាឌីមៀរ ពូទីន អាចវាយប្រហារអឺរ៉ុបបានគ្រប់ពេល។

មេចារកម្មអាល្លឺម៉ង់ Martin Jager (រូបថត៖ DPA)

ទើបឡើងកាន់តំណែងបានមួយខែ ប្រមុខចារកម្មបរទេសអាល្លឺម៉ង់ ហៅកាត់ BND បានថ្លែងប្រាប់សមា​ជិករដ្ឋសភាក្នុងទីក្រុងបែរឡាំងកាលពីថ្ងៃចន្ទទី១៣ខែតុលាឆ្នាំ២០២៥ និងត្រូវបានយកមកផ្សាយដោយ​សារព័ត៌មាន RT ថា៖ សន្តិភាពដ៏ត្រជាក់ អាចប្រែក្លាយទៅជាការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកបា​នគ្រប់ពេល។ ទីក្រុងមូស្គូកំពុងព្យាយាមធ្វើឲ្យលទ្ធិប្រជាធិបតេយ្យអឺរ៉ុបត្រូវអន្តរាយនិងបំផ្លាញអង្គការណាតូ។

លោកនិយាយថា ការវាយប្រហាររបស់រុស្ស៊ីប្រហែលជាមិនចាំដល់ឆ្នាំ២០២៩ឡើយ។ ដើម្បីសម្រេចបានគោលដៅ លោកពូទីន ប្រហែលជាវាយប្រហារលឿនជាងនេះ ប្រសិនបើចាំបាច់។

ជុំវិញរឿងនេះ សូម្បីអតីតមេចារកម្មសហព័ន្ធអាល្លឺម៉ង់ Bruno Kahl ក៏ធ្លាប់ព្រមានដែរថា រុស្ស៊ី អាចវាយប្រទេសជាសមាជិកអង្គការណាតូ នៅពេលចប់សង្គ្រាមអ៊ុយក្រែន។

លោក Bruno Kahl (រូបថត៖ Reuters)

ថ្លែងកាលពីខែមិថុនាឆ្នាំ២០២៥ លោក Kahl និយាយថា «យើងប្រាកដក្នុងចិត្តថា បន្ទាប់ពីអ៊ុយក្រែន រុស្ស៊ីនឹងបោះមួយជំហានទៀតឆ្ពោះទៅភាគខាងលិច។ ឥឡូវពលរដ្ឋក្នុងទីក្រុងមូស្គូ លែងជឿថាណាតូនឹងប្រើមាត្រា៥ទៀតហើយ ដូច្នេះពួកគេចង់សាកល្បងវា»។

ដូច្នេះ លោក Kahl ​អះអាង​ថា រុស្ស៊ី​អាចបញ្ជូនទ័ព​ទៅប្រទេស​អេស្តូនី ក្រោមលេសដើម្បី​ការពារ​ជនជាតិដើម​ភាគតិច​និយាយ​ភាសា​រុស្ស៊ី​របស់​រដ្ឋបាល់ទិកមួយនេះ ដូចទៅនឹងការបញ្ជូនទ័ពទៅការពារពលរដ្ឋនៅគ្រីមៀ មុនការបោះឆ្នោតប្រជាមតិឆ្នាំ២០១៤។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីតែងប្រតិកម្មជានិច្ចចំពោះរាល់ការចោទប្រកាន់បែបនេះ ដោយបញ្ជាក់ហើយបញ្ជាក់ទៀតថា បណ្តាប្រទេសលោកខាងលិច តែងយកទីក្រុងមូស្គូ ធ្វើជាលេសដើម្បីបង្ហាញថា ការចំណាយកប់ពពកលើកញ្ចប់ការពារជាតិរុស្ស៊ីពួកគេគឺជារឿងត្រឹមត្រូវ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីនគាំទ្រលោកត្រាំ ហើយ​ថា ម្ចាស់ពាន​​ណូបែល​សន្តិភាព«មិនបានធ្វើអ្វីដើម្បីសន្តិភាពទេ»

The post មេចារកម្មអាល្លឺម៉ង់ព្រមានថា ពូទីន អាចវាយប្រហារអឺរ៉ុប គ្រប់ពេល appeared first on Kampuchea Thmey Daily.

ដាណឺម៉ាក ព្រមានថា អឺរ៉ុប កំពុងស្ថិតក្នុងគ្រោះថ្នាក់ខ្លាំងបំផុត ចាប់តាំងសង្គ្រាមលោកលើកទី២
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានព្រមានថា ទ្វីបអឺរ៉ុបកំពុងស្ថិតក្នុងគ្រោះថ្នាក់ ក្នុងកម្រិតខ្លាំងបំផុតដែលមិនធ្លាប់ជួបសោះ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ នេះបើតាមការផ្សាយរបស់ The Guardian កាលពីថ្ងៃពុធទី១ខែតុលាឆ្នាំ២០២៥។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen

ថ្លែងក្នុងកិច្ចប្រជុំកំពូល EU ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុង កូប៉ិនហាក  មេដឹកនាំដាណឺម៉ាករូបនេះនិយាយថា «ខ្ញុំគិតថាវាធ្ងន់ធ្ងរណាស់! សង្រ្គាមនៅអ៊ុយក្រែនគឺធ្ងន់ធ្ងរមែនទែន។ នៅពេលខ្ញុំក្រឡេកមើលអឺរ៉ុបថ្ងៃនេះ ខ្ញុំគិតថាយើងស្ថិតក្នុងស្ថានភាពលំបាក និងគ្រោះថ្នាក់បំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក មិនមែនសង្រ្គាមត្រជាក់ទេ»។

លោកស្រីបន្តថា «មានប្រទេសតែមួយគត់ដែលគំរាមកំហែងយើង ហើយនោះគឺប្រទេសរុស្ស៊ី ដូច្នេះហើយ យើងត្រូវការចម្លើយដ៏រឹងមាំមួយត្រឡប់មកវិញ។ ខ្ញុំសង្ឃឹមថាគ្រប់គ្នាទទួលស្គាល់ថា ពេលនេះមានសង្រ្គាមកូនកាត់ ហើយថ្ងៃណាមួយវាជាប្រទេសប៉ូឡូញ ថ្ងៃបន្ទាប់អាចជាដាណឺម៉ាក ហើយនៅសប្តាហ៍ក្រោយ វាប្រហែលជានៅកន្លែងផ្សេងទៀតដែលយើងឃើញមានការបំផ្លិចបំផ្លាញ ឬយើងឃើញយន្តហោះគ្មានមនុស្សបើកហោះហើរ។ ខ្ញុំ​ចង់ឲ្យ​យើង​បំពាក់អាវុធ ហើយខ្ញុំ​ចង់ឲ្យ​យើង ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត»។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen

ការព្រមានរបស់នាយករដ្ឋមន្ត្រីដាណឺម៉ាក ធ្វើឲ្យនឹកឃើញដល់ការព្រមានរបស់មហាអំណាចអឺរ៉ុប២ប្រទេសគឺអង់គ្លេសនិងអាល្លឺម៉ង់ ដែលលើកឡើងអំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមរបស់រុស្ស៊ីក្នុងប្លុកនេះ នារយៈពេលប៉ុន្មានឆ្នាំខាងមុខ។

នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និយាយថា ទីក្រុងឡុងដ៍ត្រូវតែត្រៀមលក្ខណៈសម្រាប់សង្គ្រាមព្រោះតែការគំរាមកំហែងឥតឈប់ពីសំណាក់ប្រទេសរុស្ស៊ី។ ចំណែកនៅប្រទេសអាល្លឺម៉ង់ មេទ័ព Carsten Breuer ព្រមានថា រុស្ស៊ី អាចវាយប្រហារអង្គការណាតូ ក្នុងរយៈពេលត្រឹម៤ឆ្នាំទៀតប៉ុណ្ណោះ។

លោក Breuer អះអាងថា រុស្ស៊ីកំពុងខិតខំផលិតរថក្រោះខ្លាំងណាស់ ដោយមួយឆ្នាំៗផលិតបានរាប់ពាន់គ្រឿង ហើយអាចប្រើក្នុងការវាយប្រហារលើរដ្ឋណាតូនៅតំបន់បាល់ទិក ត្រឹមឆ្នាំ២០២៩ឬអាចមុននេះក៏ថាបាន។ ដូច្នេះសមាជិកនៃសម្ព័ន្ធភាពដឹកនាំដោយអាមេរិកនេះទាំងអស់ ត្រូវតែត្រៀមខ្លួនឲ្យមែនទែន សម្រាប់ការវាយប្រហារគ្រប់ទម្រង់។

លោកបន្ថែមថា រុស្ស៊ីក៏ផលិតបានគ្រាប់កាំភ្លើងធំ១៥២មិល្លីម៉ែត្រចំនួន៤លានគ្រាប់ក្នុងឆ្នាំ២០២៤ផងដែរ ហើយមិនមែនគ្រាប់ទាំងអស់ ត្រូវយកទៅប្រើនៅប្រទេសអ៊ុយក្រែននោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ដាណឺម៉ាក ប្រកាសទិញអាវុធរយៈចម្ងាយឆ្ងាយលើកដំបូង ព្រោះតែរុស្ស៊ីគំរាមកំហែងខ្លាំង

The post ដាណឺម៉ាក ព្រមានថា អឺរ៉ុប កំពុងស្ថិតក្នុងគ្រោះថ្នាក់ខ្លាំងបំផុត ចាប់តាំងសង្គ្រាមលោកលើកទី២ appeared first on Kampuchea Thmey Daily.

ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​​វាយប្រហារ​អឺរ៉ុប​ សម្លាប់មនុស្សយ៉ាងតិច៣នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៣ខែសីហានេះ ភ្លើងឆេះព្រៃកំពុងឆាបឆេះរាលដាលពាសពេញប្រទេសជាច្រើននៅទ្វីបអឺរ៉ុប សម្លាប់មនុស្សយ៉ាងតិចបីនាក់ បំផ្លាញផ្ទៃដីរាប់សិបហិកតា និងបង្ខំមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីផ្ទះ។

ក្រុមពន្លត់អគ្គិភ័យក្នុងប្រទេសអេស៉្បាញ។ (រូបភាព៖ Reuters)

នៅប្រទេសអេស៉្បាញ បុរសម្នាក់បានស្លាប់ដោយព្យាយាមជួយសង្គ្រោះសេះពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅជិតទីក្រុងម៉ាឌ្រីត ហើយម្នាក់ទៀតបានស្លាប់ដោយសារភ្លើងឆេះនៅភាគពាយ័ព្យ។ មនុស្សរាប់រយនាក់ត្រូវជម្លៀសចេញពីទីក្រុង Tres Cantos ហើយមនុស្សប្រហែល ២,០០០ នាក់ត្រូវបានផ្លាស់ចេញពីសណ្ឋាគារ និងផ្ទះនៅតំបន់ Andalusia ។

ចំណែកនៅប្រទេសព័រទុយហ្គាល់ អ្នកពន្លត់អគ្គីភ័យជាង ៧០០ នាក់បានកំពុងព្យាយាមពន្លត់ភ្លើងដ៏ធំនៅជិតស្រុក Trancoso រដ្ឋ Bahia ។ រីឯនៅប្រទេសMontenegro ទាហានម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍រថយន្តដឹកទឹកក្រឡាប់ពេលកំពុងព្យាយាមពន្លត់ភ្លើងនៅក្នុងរដ្ឋធានីPodgorica។

(រូបភាព៖ Reuters)

នៅប្រទេសក្រិកឯណោះវិញបានប្រឈមនឹងភ្លើងឆេះជាង ១០០ កន្លែងជាមួយនឹងការជម្លៀសពលរដ្ឋនៅលើកោះ Zakynthos និង Kefalonia និងនៅក្នុងតំបន់ Peloponnese ។ ប្រទេសអាល់បានីក៏បានបញ្ជូនទាហានទៅជួយគ្រប់គ្រងអណ្តាតភ្លើងនៅប្រទេសក្រិកផងដែរ។

ប្រទេសបារាំង អ៊ីតាលី អេស៉្បាញ និងព័រទុយហ្គាល់ ស្ថិតក្រោមការជូនដំណឹងអំពីកម្ដៅខ្លាំង ដោយមានសីតុណ្ហភាពលើសពី ៤០°C។ កុមារ​ម្នាក់​នៅ​ប្រទេស​អ៊ីតាលី​បាន​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាលក្នុងអំឡុងពេលមានរលកកម្ដៅខ្លាំង។

នៅក្នុងប្រទេសតួកគី ក៏មានភ្លើងឆេះដ៏ធំនៅក្នុងខេត្ត Canakkale បណ្ដាលឲ្យបិទព្រលានយន្តហោះក្នុងស្រុក ដោយភ្លើងខ្លះស្ថិតនៅក្រោមការគ្រប់គ្រង ប៉ុន្តែខ្លះទៀតនៅតែបន្តឆេះ។

រលកកម្ដៅត្រូវបានគេរំពឹងថានឹងបន្ត ដោយមានសីតុណ្ហភាពខ្ពស់ និងខ្យល់បក់ខ្លាំង ដែលទំនងជាបណ្តាលឱ្យមានភ្លើងឆេះនៅតាមបណ្ដាប្រទេសទាំងនេះបន្ថែមទៀត៕

ភ្លើងឆេះព្រៃក្នុងប្រទេសក្រិក (រូបភាព៖ Reuters)

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

(រូបភាព៖ Reuters)

The post ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​​វាយប្រហារ​អឺរ៉ុប​ សម្លាប់មនុស្សយ៉ាងតិច៣នាក់ appeared first on Kampuchea Thmey Daily.