ធនាគារកណ្ដាលថៃ Archives - Kampuchea Thmey Daily

ធនាគារកណ្ដាលថៃ ព្រមាន​ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ដល់កម្រិតទាបបំផុតជាង ១ ទសវត្សរ៍
កំណើនសេដ្ឋកិច្ចថៃរំពឹងថានឹង​​ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ ដោយដកសម័យ​វិបត្តិ​កូវីដ១៩​ចេញ​ ដោយសារតែបញ្ហាស៊ីជម្រៅផ្នែករចនាសម្ព័ន្ធ​សេដ្ឋកិច្ច អំពើពុករលួយ និងមូលធនប្រផេះ ដែលសម្ដៅលើទុនគ្មានប្រភព ឬការគ្រប់គ្រង​ច្បាស់លាស់ត្រឹមត្រូវ។ នេះបើតាមការព្រមានរបស់ទេសាភិបាលធនាគារកណ្ដាលថៃ លោក Vitai Ratanakorn ក្នុងអត្ថបទរបស់កាសែតបាងកកប៉ុស្តិ៍ ចុះផ្សាយនាថ្ងៃព្រហស្បតិ៍ (២៨ មករា) នេះ។

ទេសាភិបាលធនាគារកណ្ដាលថៃ លោក Vitai Ratanakorn

ថ្លែងក្នុងសិក្ខាសាលាសេដ្ឋកិច្ចមួយនៅទីក្រុងបាងកក កាលពីថ្ងៃពុធ ​លោកទេសាភិបាល​បាន​ឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ​ រំពឹងថានឹងកើនឡើងត្រឹមតែ ១,៥-១,៧% ប៉ុណ្ណោះ នៅឆ្នាំ ២០២៦ ដែលជាកំណើនទាបបំផុតក្នុងរយៈពេលជាង ១០ ឆ្នាំ ​បើ​មិនរាប់ចូល​រយៈពេលនៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ចភ្លាមៗ ដែលបណ្ដាលមកពីវិបត្តិកូវីដ១៩។ ​

លោក​ Vitai បាន​ថ្លែងថា ខណៈបញ្ហាក្នុងស្រុកធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះរួចស្រេចហើយនោះ កត្តាពីខាងក្រៅបានធ្វើឱ្យសេដ្ឋកិច្ចថៃកាន់តែដុនដាប ដែលក្នុងនោះរួមមាន​ទាំងភាពមិនប្រាកដប្រជាសកល ដូចជា បញ្ហាភូមិសាស្រ្តនយោបាយ ជម្លោះពាណិជ្ជកម្ម និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃសណ្ដាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ។ ​

យ៉ាងណាមិញ​ លោកបាន​សង្កត់ធ្ងន់ថា បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​របស់​ថៃ​ភាគច្រើនជា​បញ្ហា​រចនាសម្ព័ន្ធ​​។ សូចនាករ​ដ៏ធំបំផុតនោះគឺ​​​វិបត្តិ​បំណុល​គ្រួសារ ដែល​មាន​អត្រា​ប្រហែល ៨៧% នៃ GDP ​ពោលគឺខ្ពស់ជាងអត្រា ៤០-៦០% នៅ​ប្រទេសផ្សេងៗទៀត​។

បញ្ហា​សាច់ប្រាក់ងាយស្រួលកាន់តែអាក្រក់ទៅៗ ដោយសារការផ្តល់ប្រាក់កម្ចីពីធនាគារដល់អាជីវកម្មខ្នាតតូច និងមធ្យមបានធ្លាក់ចុះអស់រយៈពេលជាង៣ឆ្នាំមកហើយ​ ដែលធ្វើ​ឱ្យ​កំណើនសេដ្ឋកិច្ចថៃ​មានកម្រិត។ ​លើសពីនេះ ថៃក៏កំពុងបាត់បង់ភាពប្រកួតប្រជែងផងដែរ ដោយសារតែកម្សោយ​ការវិនិយោគ​ បញ្ហាអភិបាលកិច្ច អំពើពុករលួយ និងកំណើននៃតួនាទីក្នុងសេដ្ឋកិច្ចរបស់​មូលធនប្រផេះ។ ទន្ទឹមនឹង​នោះ វិសមភាពនៅតែរីករាលដាល​ក្នុងប្រាក់ចំណូលរបស់ប្រជាជន ការអប់រំ ឱកាស និងការទទួលបានហិរញ្ញប្បទាន។ ប្រព័ន្ធអប់រំមិនត្រូវគ្នានឹងតម្រូវការទីផ្សារការងារ ខណៈ​ការច្នៃប្រឌិត​ក្នុងស្រុកនៅតែខ្សោយ។

សេដ្ឋកិច្ចស្រមោល គឺរួមចំណែកដល់បញ្ហាផងដែរ ដោយ​ត្រូវបានប៉ាន់ប្រមាណថាមានចន្លោះពី ៣០% ទៅ ១០០% នៃ GDP ដែលវាបង្ខូចការប្រកួតប្រជែង និងកាត់បន្ថយចំណូលពន្ធ។ ដោយឡែក កំណើនយ៉ាងឆាប់រហ័សនៃភាពចាស់​ប្រជាជន ​កំពុងធ្វើឱ្យកម្លាំងពលកម្មរួមតូច និងធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់ចុះខ្សោយ ដែលធ្វើ​សេដ្ឋកិច្ចមាន​កំណើនយឺតយ៉ាវបន្ថែមទៀត។

នាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុណ

​លោកទេសាភិបាល Vitai បាន​ថ្លែងយ៉ាងដូច្នេះថា៖ «អស្ថិរភាពនយោបាយ និងការផ្លាស់ប្តូរគោលនយោបាយញឹកញាប់ រួមទាំងការជំនួសរដ្ឋមន្ត្រីហិរញ្ញវត្ថុរហូតដល់ ៦-៧ នាក់ ក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំ​ បានធ្វើឱ្យវាមានការលំបាកយ៉ាងខ្លាំងក្នុងការជំរុញគោលនយោបាយរយៈពេលវែង»។

លោក​បន្ថែមថា ប្រទេស​ថៃមិនខ្វះមនុស្សដែលអាចវិភាគបញ្ហាដូចជាវិសមភាព ឬផលិតភាពទាបនោះទេ ប៉ុន្តែអ្វីដែលខ្វះនោះ គឺអ្នកដែលចេញសកម្មភាព។​ បញ្ហារចនាសម្ព័ន្ធស៊ីជម្រៅ​ទាំងនេះ ត្រូវការពេលវេលាដើម្បីដោះស្រាយ ហើយត្រូវការកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងវិស័យសាធារណៈ និងឯកជន។

គួរគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចថៃបាន​កើនឡើងតែប្រហែល ២,១-២,២% ប៉ុណ្ណោះ កាលពីឆ្នាំ ២០២៥ ហើយរំពឹងថានឹង​ធ្លាក់ចុះបន្ថែមទៀត មកត្រឹមប្រហែល ១,៥-១,៦% នៅឆ្នាំនេះ។ ការនាំចេញដែលមាន​ភាពរឹងមាំនៅឆ្នាំមុន ក្នុងកំណើនជាង ១០% អាចនឹង​ធ្លាក់ចុះក្រោម ១% ឬអាក្រក់បំផុតដល់ក្រោមសូន្យផងក៏ថាបាន​ នៅឆ្នាំនេះ ចំពេលដែលវិស័យទេសចរណ៍បន្តជួបវិបត្តិ។

ការប្រើប្រាស់ក្នុងស្រុក ​កំពុងចុះខ្សោយ ខណៈវិធានការជំរុញសេដ្ឋកិច្ចពីមុន ត្រូវបានបញ្ចប់​។ ថវិកាឆ្នាំសារពើពន្ធ ២០២៦ និង ២០២៧ អាចត្រូវបានពន្យារពេលដល់កម្រិតដែលការចំណាយរបស់រដ្ឋាភិបាល ស្ទើរតែមិនអាចរួមចំណែកអ្វី​សោះដល់កំណើន​សេដ្ឋកិច្ច។ រួមផ្សំជាមួយនឹងហានិភ័យខ្ពស់ពីគ្រោះមហន្តរាយធម្មជាតិផង បញ្ហាសេដ្ឋកិច្ចកាន់តែដុនដាប។  ​​

​សម្លឹងមើលទៅមុខទៀត​ ធនាគារកណ្តាលថៃបាន​​រំពឹងថាកំណើនសេដ្ឋកិច្ចនឹងប្រសើរឡើងបន្តិចនៅឆ្នាំក្រោយ ដល់ប្រហែល ២,២–២,៣% ​ប៉ុន្តែបើគ្មានសកម្មភាពរឹងមាំដើម្បីជំរុញការវិនិយោគ និងផលិតភាពទេ នោះ​កំណើន​ទំនងជានៅតែខ្សោយ​៕

The post ធនាគារកណ្ដាលថៃ ព្រមាន​ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ដល់កម្រិតទាបបំផុតជាង ១ ទសវត្សរ៍ appeared first on Kampuchea Thmey Daily.

ធនាគារកណ្ដាលថៃតម្រូវឱ្យអ្នកជួញដូរមាស​រាយការណ៍ប្រតិបត្តិការ​ប្រចាំថ្ងៃ
ធនាគារកណ្ដាល​ថៃតម្រូវឱ្យ​អ្នកជួញដូរមាសរាយការណ៍ពីប្រតិបត្តិការប្រចាំថ្ងៃទាំងតាមរយៈឯកសាររឹង និងតាមបណ្ដាល​ឌីជីថល។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកក​ប៉ុស្តិ៍។

​លោកស្រី Chayawadee Chai-anant អនុប្រធានធនាគារកណ្តាលទទួលបន្ទុកទំនាក់ទំនងសាជីវកម្ម បានឱ្យដឹងថា ធនាគារកំពុងពិភាក្សាជាមួយពាណិជ្ជករមាស និងភាគីពាក់ព័ន្ធផ្សេងទៀតលើតម្រូវការរបាយការណ៍។

លោកស្រីបាន​ថ្លែងយ៉ាងដូច្នេះថា៖ «​ជាដំំបូង ធនាគារកណ្តាលចង់ឱ្យពាណិជ្ជករមាសរាយការណ៍ពីប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីអាចតាមដានសកម្មភាព ដែលអាចដាក់សម្ពាធលើ​ទំនោរតម្លៃប្រាក់​បាត​»​។​ យ៉ាងណាមិញ លោកស្រីបានបញ្ជាក់ថា ​ការតម្រូវរបាយការណ៍នឹងត្រូវកំណត់ដោយ​ផ្អែកលើកម្រិតចំណូលរបស់ហាងមាស​មួយៗ ដែលនេះមានន័យថា ច្បាប់ថ្មីមិនអនុវត្តលើអ្នកជួញដូរមាសទាំងអស់នោះទេ។

គួរគូសបញ្ជាក់ថា នៅក្នុងប្រទេសថៃ  តម្លៃមាស និងទំនោរតម្លៃប្រាក់បាត គឺមាន​ទំនាក់ទំនងជាមួយគ្នា។ ចំពេលដែលតម្លៃមាសឡើងថ្លៃ បច្ចុប្បន្ននេះ ថៃ​ក៏កំពុងព្យាយាមបង្រ្កាបការឡើងថ្លៃនៃប្រាក់បាត ដែលប៉ះពាល់ដល់វិស័យផ្សេងៗ ជាពិសេសការនាំចេញ និងទេសចរណ៍។

The post ធនាគារកណ្ដាលថៃតម្រូវឱ្យអ្នកជួញដូរមាស​រាយការណ៍ប្រតិបត្តិការ​ប្រចាំថ្ងៃ appeared first on Kampuchea Thmey Daily.

​ធនាគារកណ្ដាលថៃ៖ សេដ្ឋកិច្ចធ្លាក់ចុះនៅត្រីមាសទី៣
ធនាគារកណ្ដាល​​ថៃ (BoT) បាន​ព្រមាន​​​ពីការធ្លាក់ចុះនៃសេដ្ឋកិច្ច​នៅត្រីមាសទី៣ (កក្កដា-កញ្ញា) ដែលជាការធ្លាក់ចុះប្រចាំត្រីមាសជាលើកដំបូងរាប់តាំងពីចុងឆ្នាំ ២០២២។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃពុធ ធនាគារកណ្តាលថៃបានកែសម្រួលការព្យាករសេដ្ឋកិច្ចប្រចាំត្រីមាសទី៣ មកត្រឹម ដក ០,៥ ភាគរយ ធៀបនឹងត្រីមាសទី២ ​ខណៈរំពឹងកំណើន ០,៥ ភាគរយ នៅត្រីមាសចុងក្រោយ។

​មន្រ្តីជាន់ខ្ពស់ BoT លោកស្រី Pranee Sutthasri បានសន្មតថា ការធ្លាក់ចុះសេដ្ឋកិច្ចនេះ បណ្ដាល​មកពីកត្តាជាច្រើន រាប់ចាប់ពីការបិទរោងចក្របណ្តោះអាសន្ន រហូតដល់ផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋ​អាមេរិក​។  ​

លោក​ស្រី​បាន​បន្ត​ថា​៖ «សេដ្ឋកិច្ច​នឹង​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ត្រី​មាស​ទី៤ ​ខណៈ​រោងចក្រ​បើកដំណើរការ​​ឡើង​វិញ ហើយ​វិធានការ​ជំរុញ​សេដ្ឋកិច្ចរបស់​រដ្ឋាភិបាល​ជំរុញ​ការ​ប្រើ​ប្រាស់»។

ការព្រមានពីសម្ពាធសេដ្ឋកិច្ចរបស់ BoT ធ្វើឡើង ក្រោយ​​ក្រុមហ៊ុនផលិតកម្ម​ថៃបានព្រមានថា ពួកគេកំពុងរង​ផលប៉ះពាល់ខ្លាំង​ដោយពន្ធរបស់សហរដ្ឋអាមេរិក និងកំណើន​នៃតម្លៃប្រាក់បាត​ ចំពេលដែលសេដ្ឋកិច្ចបន្តដើរអូសជើង។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចថៃ បង្ហាញពីនិន្នាការបញ្ច្រាស់ពីសេដ្ឋកិច្ចរបស់គូប្រជែងសំខាន់ៗនៅអាស៊ី។ ជាក់ស្ដែង វៀតណាម​ឯណោះវិញ បាន​កំណើនសេដ្ឋកិច្ច ១០ ភាគរយ ក្នុងមួយឆ្នាំៗ រយៈពេល ៥ ឆ្នាំទៅមុខ ទោះបីជារងការគំរាមកំហែងពីពន្ធអាមេរិក និងភាពមិនប្រាកដប្រជាសកលផ្សេងៗក្ដី។ សេដ្ឋកិច្ចវៀតណាម បាន​កើនឡើងប្រមាណ ៨,២២ ភាគរយ នៅត្រីមាសទី ៣ ឆ្នាំ ២០២៥៕

The post ​ធនាគារកណ្ដាលថៃ៖ សេដ្ឋកិច្ចធ្លាក់ចុះនៅត្រីមាសទី៣ appeared first on Kampuchea Thmey Daily.

ធនាគារកណ្ដាលថៃកាត់អត្រាការប្រាក់ ខណៈសេដ្ឋកិច្ចបន្តដុនដាប
ធនាគារកណ្ដាលថៃបាន​សម្រេច​កាត់បន្ថយអត្រាការប្រាក់ ដោយ​លើកឡើងពីហានិភ័យនៃសេដ្ឋកិច្ច និងភាពងាយរងគ្រោះរបស់សហគ្រាសធុនតូច និងមធ្យម ចំពេលដែល​ស្ថានភាព​សេដ្ឋកិច្ចរបស់ប្រទេសបន្តដុនដាបដោយ​បញ្ហាប្រឈម​​ផ្សេងៗ។

តាមការចុះផ្សាយរបស់កាសែត The Nation គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុថៃ (MPC) នៃធនាគារកណ្ដាល​ថៃ បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីកាត់បន្ថយអត្រាការប្រាក់គោលនយោបាយ ០,២៥ ភាគរយ មកត្រឹម ១,៥០ ភាគរយ។ ​

អត្រាថ្មីនេះចូលជាធរមាន​ភ្លាមៗ។ លេខាធិការ​ MPC លោក Sakkapop Panyanukul បានប្រកាសពីការសម្រេចចិត្តកាលពីថ្ងៃពុធ ដោយ​និយាយថា ខណៈសេដ្ឋកិច្ចថៃ​រំពឹងថានឹង​កើនឡើង ប៉ុន្តែយឺតយ៉ាវ ដូចការព្យាករទុកសម្រាប់ឆ្នាំ ២០២៥ និង ឆ្នាំ ២០២៦ វិធានការពន្ធថ្មីរបស់សហរដ្ឋអាមេរិក​នឹង​បង្កផលប៉ះពាល់ដល់រចនាសម្ព័ន្ធសេដ្ឋកិច្ច និងការប្រកួតប្រជែងរបស់ថៃ។​

ចំណាត់ការរបស់គណៈកម្មាធិការ​ ​មានគោលបំណងបង្កើតបរិយាកាសរូបិយវត្ថុដែល «មានផាសុកភាព» បន្ថែមទៀត ដើម្បីជួយអាជីវកម្មថៃឱ្យ​សម្របខ្លួន និងបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុលើក្រុមដែលងាយរងគ្រោះ។

គួរគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃបាន​ញំញីទៅដោយ​បញ្ហា​ប្រឈមផ្សេងៗរួចទៅហើយ​ ​រួមទាំងបំណុលគ្រួសារខ្ពស់ ពន្ធគយរបស់សហរដ្ឋអាមេរិក វិបត្តិទេសចរណ៍ ព្យុះនយោបាយក្នុងស្រុក និងចុងក្រោយ​បំផុតគឺភាពតានតឹងព្រំដែនជាមួយកម្ពុជា។ ការណ៍ទាំងអស់នេះ បាន​ជះឥទ្ធិពលលើដំណើរការអាជីវកម្មថៃ រួមទាំងការបិទទ្វាររោងចក្រឬអាជីវកម្ម ហើយ​ប៉ះពាល់ដល់ការងារ និងទំនុកចិត្តវិនិយោគិន៕

The post ធនាគារកណ្ដាលថៃកាត់អត្រាការប្រាក់ ខណៈសេដ្ឋកិច្ចបន្តដុនដាប appeared first on Kampuchea Thmey Daily.

ធនគារ​កណ្ដាល​ថៃ​ ទម្លាក់អត្រាការប្រាក់សំខាន់ ជុំវិញកង្វល់សេដ្ឋកិច្ចដោយសារពន្ធ
ធនាគារកណ្តាលថៃ បានទម្លាក់អត្រាការប្រាក់សំខាន់របស់ខ្លួន ចំនួន ០,២៥ ភាគរយ ជាលើក​ទី​២​ជាប់​ៗ​គ្នាកាលពីថ្ងៃពុធ ​ដើម្បីជួយជំរុញសេដ្ឋកិច្ចដើរអូសជើង ចំពេលគោលនយោបាយពន្ធគយខ្ពស់របស់សហរដ្ឋ​អាមេរិក​បង្កើនភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ ​នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ បានបោះឆ្នោតគាំទ្រ​ក្នុងសម្លេង​ ៥ ទល់​នឹង​ ២ ដើម្បីកាត់បន្ថយអត្រា «Repo Rate» (អត្រា​ដែល​​ធនាគារ​កណ្ដាល​គិត​លើ​កម្ចី​សម្រាប់​ធនាគារ​ពាណិជ្ជ​ដើម្បី​ដោះដូរ​មូលបត្រ) ប្រមាណ ២៥ ពិន្ទុ ពោលគឺ ០,២៥ ភាគរយ ឱ្យ​មកនៅ​​ត្រឹម​ ១,៧៥ ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល២ឆ្នាំ។ កាលពីខែកុម្ភៈ ធនាគារកណ្ដាលថៃ បានទម្លាក់អត្រាការប្រាក់ដដែល ២៥ ពិន្ទុ រួចហើយ។

ទេសាភិបាលធនាគារកណ្ដាលថៃ លោក Sethaput Suthiwartnaruput ​បាននិយាយ​ក្នុងសុន្ទរកថា កាលពីថ្ងៃអង្គារថា៖ «វាច្បាស់ណាស់ថា ព្យុះកំពុងបក់បោកមកពីសង្រ្គាមពាណិជ្ជកម្ម។ តម្រូវការផ្តោតលើស្ថេរភាព គឺខ្ពស់»។

​ក្នុងសេចក្តីថ្លែងការណ៍​ចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ​នៅថ្ងៃពុធនេះ ធនាគារកណ្តាល​បាននិយាយថា រំពឹងថាសេដ្ឋកិច្ចថៃ​នឹងកើនឡើងក្នុងល្បឿនយឺតជាងការរំពឹងទុក ​ក្រោម​ហានិភ័យធ្លាក់ចុះកាន់តែច្រើន ដោយសារតែភាពមិនច្បាស់លាស់​ក្នុងគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសធំៗ និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ។

ធនាគារបានទម្លាក់ការព្យាករដោយ​ថា សេដ្ឋកិច្ចថៃនឹងកើនត្រឹម ២ ភាគរយ ឆ្នាំនេះ ធៀប​នឹង​ ២,៥ ភាគរយ ក្នុងការព្យាករកាលពីលើកមុន។

គួរគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃបាន​ជួបនឹងបញ្ហាប្រឈមធំៗផ្ទួនៗគ្នា​ ដោយ​កាលពីដើមឆ្នាំ គឺពាក់ព័ន្ធនឹងករណីជួញដូរមនុស្សលើតួសម្ដែងចិន​ ក្រោយមកគឺការរញ្ជួយដីនៅចុងខែមីនា និងបន្ទាប់មកទៀត គឺការដាក់ពន្ធគយបដិការ ៣៦ ភាគរយ លើទំនិញថៃ របស់សហរដ្ឋអាមេរិក​ ដែលជាទីផ្សារនាំចេញដ៏សំខាន់បំផុត របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ​។

​តាមការព្យាករដដែលរបស់ធនាគារកណ្ដាល កំណើនសេដ្ឋកិច្ចថៃអាចធ្លាក់ចុះដល់កម្រិតទាប ១,៣ ភាគរយ ប្រសិន​បើ​ថៃ​បរាជ័យក្នុងការចរចាជាមួយរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបញ្ឈប់ការអនុវត្តពន្ធគយ ៣៦ ភាគរយ ចាប់ពីដើមខែកក្កដា តទៅ។​

បច្ចុប្បន្ន នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ​ កំពុងព្យាយាមធានាការចរចាជាមួយរដ្ឋបាល​ ត្រាំ ហើយរដ្ឋាភិបាលរបស់​លោកស្រី ក៏កំពុងពិចារណាវិធានការជំរុញសេដ្ឋកិច្ចផ្សេងៗ ដើម្បីកាត់បន្ថយផលប៉ះពាល់ក្នុងស្រុក៕

The post ធនគារ​កណ្ដាល​ថៃ​ ទម្លាក់អត្រាការប្រាក់សំខាន់ ជុំវិញកង្វល់សេដ្ឋកិច្ចដោយសារពន្ធ appeared first on Kampuchea Thmey Daily.

ធនាគារកណ្ដាលថៃ ព្រមានពីផលប៉ះពាល់នៃពន្ធលើកំណើន​សេដ្ឋកិច្ច ​​ប៉ុន្តែមិនខ្លាំងដូច​កូវីដ១៩​
មន្ត្រីធនាគារកណ្តាលថៃជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃនឹងរងផលប៉ះពាល់ដោយសារពន្ធគយរបស់សហរដ្ឋអាមេរិក​ ទោះបី​ជាមិនខ្លាំងដូចអំឡុង​វិបត្តិជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ​។ ​នេះបើតាម​ការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ជំនួយការទេសាភិបាលនៃក្រុមគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ លោក Sakkapop Panyanukul បាន​ថ្លែងថា ​ផលប៉ះពាល់​នឹងមានធ្ងន់ធ្ងរ និងអូសបន្លាយ ទោះបីវាមិនធ្ងន់ក្នុងសភាពដូចពេល​កូវីដ១៩ក្ដី។

លោកបានប្រាប់សន្និសីទសារព័ត៌មាន​ថា ពន្ធរបស់សហរដ្ឋអាមេរិកបាន​ផ្អាក​ផលិតកម្មមួយចំនួន និងពន្យារពេលការសម្រេចចិត្តវិនិយោគ ហើយ​ផលប៉ះពាល់​ពន្ធទៅលើការនាំចេញរបស់​ថៃ នឹង​​ចេញច្បាស់នៅត្រីមាសទី២ឆ្នាំនេះ។

លោក​ Sakkapop បាន​បន្ត​ថា​៖ «​ភាព​មិន​ប្រាកដ​ប្រជា​នៃ​គោល​នយោបាយ​ពាណិជ្ជកម្ម​សកល ​គឺ​ជា​ផលប៉ះពាល់ធ្ងន់ធ្ងរ​ និង​អូសបន្លាយ ​ដែល​នឹង​ប៉ះពាល់​ដល់​ប្រទេស​ថៃ​តាម​របៀប​​ជា​ច្រើន​»។

លោកបាន​គូសបញ្ជាក់ថា៖ «មុនពេលសហរដ្ឋអាមេរិក​ប្រកាសពន្ធគយបដិការ ៣៦ ភាគរយ​ លើការនាំចូលពីប្រទេសថៃ ​យើង​បានព្យាករ​កំណើន GDP (ផលិតផលក្នុងស្រុកសរុប) លើសពី ២,៥ ភាគរយ សម្រាប់ឆ្នាំ ២០២៥។ ប៉ុន្តែដោយសារផលប៉ះពាល់នៃពន្ធនេះ កំណើន​រំពឹងថានឹងទាបជាង ២,៥ ភាគរយ»។ លោក Sakkapop បាន​បន្តយ៉ាងដូច្នេះថា៖ «ផលប៉ះពាល់នឹងមិនតូចតាចនោះទេ ប៉ុន្តែវាក៏នឹងមិនធ្ងន់ធ្ងរដូចអំឡុងពេលកូវីដដែរ»។

ជំនួយការទេសាភិបាលនៃក្រុមគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ លោក Sakkapop Panyanukul

ដើមឡើយ ធនាគារកណ្តាលបានព្យាករ​ថា ពន្ធគយរបស់សហរដ្ឋអាមេរិក ៣៦ ភាគរយ​ លើការនាំចូលពីប្រទេសថៃ នឹងប៉ះពាល់ដល់ក្រុមហ៊ុន​នាំចេញដែលដឹកជញ្ជូនដោយផ្ទាល់ទៅសហរដ្ឋអាមេរិក​។ យ៉ាងណាមិញ កាលពីថ្ងៃទី ៩ មេសា ប្រធានាធិបតីអាមេរិក លោក​​ ដូណាល់ ត្រាំ បាន​ប្រកាសផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ដោយ​ទម្លាក់មកត្រឹមជាពន្ធមូលដ្ឋាន ១០ ភាគរយ នាពេល​បច្ចុប្បន្ន ដើម្បីទុកពេលសម្រាប់ការចរចា។ ​មន្រ្តីអ្នកចរចា​ថៃ​​​រំពឹង​ថា​នឹង​ជួប​សមភាគី​អាមេរិក​នៅ​ក្រុង​វ៉ាស៊ីនតោន​សប្តាហ៍​ក្រោយ។​

​ធនាគារកណ្តាលថៃ បាន​ព្យាករ​​ពីកំណើននៃការនាំចេញចន្លោះ ២-៣ ភាគរយ នៅឆ្នាំនេះ  ​ដោយ​ឥទ្ធិពល​ចម្បងរបស់ពន្ធគយ ទំនង​នឹងមានខ្លាំងនៅឆ្នាំក្រោយ​ ប្រសិនបើរដ្ឋបាល ត្រាំ នៅតែបន្តអនុវត្តវា។ ​ប៉ុន្តែក្នុង​ករណី​អាក្រក់​បំផុត ធនាគារ​គិត​ថា ​ការ​នាំ​ចេញ​អាច​នឹង​​ធ្លាក់ចុះនៅឆ្នាំ​ក្រោយ។

លោក Sakkapop បាននិយាយថា ពន្ធគយរបស់សហរដ្ឋអាមេរិកនឹងប៉ះពាល់ដល់ប្រទេសថៃតាមរយៈបណ្តាញសេដ្ឋកិច្ចសំខាន់ៗចំនួន ៥ គឺ ទីផ្សារហិរញ្ញវត្ថុ ការវិនិយោគ ការនាំចេញ ​កំណើន​នៃការប្រកួតប្រជែង និងលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក​។ លោកថា វិស័យ​ដែល​​​នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ គឺ​ការ​នាំ​ចេញ​ និង​ការ​ផលិត៕

The post ធនាគារកណ្ដាលថៃ ព្រមានពីផលប៉ះពាល់នៃពន្ធលើកំណើន​សេដ្ឋកិច្ច ​​ប៉ុន្តែមិនខ្លាំងដូច​កូវីដ១៩​ appeared first on Kampuchea Thmey Daily.

ធនាគារកណ្ដាលថៃ កាត់អត្រាការប្រាក់​​​ជាថ្មី ដើម្បីជំរុញសេដ្ឋកិច្ច
ធនាគារកណ្ដាលថៃ នៅថ្ងៃពុធនេះ បាន​ប្រកាសកាត់បន្ថយអត្រាការប្រាក់ប្រមាណ ០,២៥ ភាគរយ មក​នៅត្រឹម ២ ភាគរយ តាម​ការ​អំពាវនាវ​របស់​ភាគីផ្សេងៗរួមទាំង​រដ្ឋាភិបាល​ ដើម្បីជំរុញសេដ្ឋកិច្ច ដែល​មាន​កំណើន​យឺតយ៉ាវជាង​ការរំពឹង​ទុក​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍។

​ធនាគារកណ្តាលបាននិយាយ​ក្នុងសេចក្ដីថ្លែងការណ៍​យ៉ាងដូច្នេះថា​ ​គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ បានបោះឆ្នោតគាំទ្រ ៦ ទល់នឹង​ ១ ​ដើម្បីបន្ទាបអត្រាការប្រាក់ ​ដើម្បីគ្រប់គ្រងហានិភ័យដែលកំពុងកើនឡើងចំពោះសេដ្ឋកិច្ច។

ធនាគារដដែល​បាន​បន្តថា​៖ «​សេដ្ឋកិច្ចថៃ​រំពឹងថានឹងកើនឡើងក្នុងល្បឿនយឺតជាងការប៉ាន់ស្មានពីមុន ដោយសារវិស័យឧស្សាហកម្មរង​សម្ពាធ​ដោយបញ្ហាជាប្រព័ន្ធ​ និងការប្រកួតប្រជែងពីផលិតផលបរទេស ក៏ដូចជាហានិភ័យខ្ពស់ពីគោលនយោបាយពាណិជ្ជកម្មនៃប្រទេសមាន​សេដ្ឋកិច្ចធំៗ ទោះបីជាសេដ្ឋកិច្ច​ថៃ ត្រូវបាន​ជំរុញ​តម្រូវការក្នុងស្រុក និងទេសចរណ៍ក៏ដោយ»។

ទិន្នន័យចេញផ្សាយ​កាលពីសប្តាហ៍មុនបានបង្ហាញថា ​សេដ្ឋកិច្ចថៃបាន​កើនឡើង​ ២,៥ ភាគរយ ​កាលពីឆ្នាំ ២០២៤ ដោយ​តិច​ជាងការរំពឹង​ទុក ២,៩ ភាគរយ ​ហើយ​​បាន​ត្រឹមតែពាក់កណ្ដាល​នៃកំណើន​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​​ប៉ុណ្ណោះ។

ការសម្រេចចិត្ត​កាត់បន្ថយ​អត្រាការប្រាក់​នាពេល​នេះ ធ្វើឡើង​ក្រោយ​មានការអំពាវនាវកាលពីថ្ងៃអង្គារដោយគណៈរដ្ឋមន្ត្រីសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយធានាឱ្យអតិផរណាស្ថិតក្នុងរង្វង់គោលដៅ ១-៣ ភាគរយ។​ កាលពីសប្ដាហ៍មុន មូលនិធិរូបិយវត្ថុអន្តរជាតិក៏បាន​និយាយផងដែរថា ថៃត្រូវការបន្ថយ​អត្រាការប្រាក់ឱ្យទាបជាចាំបាច់ ​ដើម្បីកាត់បន្ថយការចំណាយលើការខ្ចីប្រាក់ និងបង្កើនសមត្ថភាពរបស់អ្នកខ្ចីក្នុងការសងបំណុល ចំពេល​បំណុលគ្រួសារថៃស្ថិត​ក្នុង​កម្រិត​ខ្ពស់។

អត្រា​អតិផរណា​រួម​របស់​​ថៃ​ មាន​កម្រិត​ទាប​ថេរ ដោយ​មាន​អត្រា​ជា​មធ្យម ០,៤ ភាគរយ ​កាល​ពី​ឆ្នាំ​មុន ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ ដោយសារតែកម្សោយតម្រូវការក្រោយកូវីដ១៩ និង​ការប្រកួតប្រជែង​តម្លៃខ្លាំង​ ជុំវិញ​លំហូរទំនិញ​ពីបរទេស។

អត្រាអតិផរណា​កាលពីខែមករា (២០២៥) គឺ ១,៣ ភាគរយ យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មបានព្យាករ​អតិផរណាជាមធ្យម ០,៨ ភាគរយ នៅឆ្នាំនេះ ចំពេល​សេដ្ឋកិច្ចថៃបន្តងើបឡើងវិញយឺតយ៉ាវ​ជាងប្រទេស​ផ្សេងៗ​ទៀត​ក្នុងតំបន់​៕

The post ធនាគារកណ្ដាលថៃ កាត់អត្រាការប្រាក់​​​ជាថ្មី ដើម្បីជំរុញសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

ធនាគារកណ្ដាលថៃកាត់បន្ថយ​អត្រាការប្រាក់​ ០,២៥ ភាគរយ ចំពេល​សេដ្ឋកិច្ច​បន្ត​ដើរអូស​ជើង​
ធនាគារ​កណ្ដាល​ថៃ​ បាន​ចេញ​វិធានការ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នា​ថ្ងៃ​ពុធ​នេះ​ ដោយ​កាត់​អត្រាការ​ប្រាក់គោល​​ជា​លើក​ដំបូង​​ក្នុងរយៈពេល​៤​ឆ្នាំ​ ចំពេល​ដែល​សេដ្ឋកិច្ចរបស់​ប្រទេស​​ស្ថិត​នៅ​ក្នុងស្ថានភាព​មិន​សូវ​ស្រួល​ ដោយសារ​តែ​បំណុល​គ្រួសារ​ខ្ពស់​ កម្សោយ​ផលិត​កម្ម​ និង​ការ​ប្រើប្រាស់​ និង​ភាព​រឹង​មាំ​នៃ​ប្រាក់​បាត​។

តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃបានបោះឆ្នោតគាំទ្រ​ក្នុងសម្លេង​ ៥ ទល់​នឹង​ ២ ដើម្បីកាត់បន្ថយអត្រា «Repo Rate» (អត្រា​ដែល​​ធនាគារ​កណ្ដាល​គិត​លើ​កម្ចី​សម្រាប់​ធនាគារ​ពាណិជ្ជដើម្បី​ដោះដូរ​មូលបត្រ) ប្រមាណ ២៥ ពិន្ទុ ពោលគឺ ០,២៥ ភាគរយ ឱ្យ​មកនៅ​​ត្រឹម​ ២,២៥ ភាគរយ។

អត្រា «Repo Rate» របស់​ធនាគារ​កណ្ដាល​ថៃ​ បាន​ស្ថិត​​នៅ​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ១០ ឆ្នាំ​ (២,៥០ ភាគរយ​) រាប់​តាំង​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០២៣ មក​ម្ល៉េះ​។ ​ធនាគារ​​ដដែល​បាន​កាត់​បន្ថយ​អត្រាការប្រាក់​ជា​លើក​ចុង​ក្រោយ​ តាំង​តែ​ពីខែឧសភា​ ឆ្នាំ​ ២០២០។

ការ​បោះ​ជំហាន​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​ធនាគារ​កណ្ដាល​ថៃ​នា​ពេល​នេះ​ ធ្វើ​ឡើង​ក្រោយ​រដ្ឋាភិបាលថៃ​​ ដែល​ដឹក​នាំដោយ​គណបក្ស​ភឿថៃ រដ្ឋមន្រ្តី​ ក៏ដូចជា​ស្ថាប័ន​ផ្សេង​ៗ​ បាន​ទទូច​ទាម​ទារ​រាប់​ខែ​ ឱ្យ​ធនាគារ​កាត់​បន្ថយ​អត្រាការប្រាក់ ប៉ុន្តែ​រង​ការ​ជំទាស់​។ រដ្ឋាភិបាល​លើក​ឡើង​​នា​ពេល​កន្លង​មកថា​ ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​មាន​សារៈសំខាន់​ ក្នុង​ការ​ជួញ​សម្រួល​លើថ្លៃ​ប្រាក់​កម្ចី​ ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ដែល​​កំពុង​​បន្ត​ដើរ​អូស​ជើង​។

ចំណែក​ឯ​ប្រធានសភាពាណិជ្ជកម្មថៃ លោក Sanan Angubolkul បានថ្លែង​​កាល​ពី​សប្ដាហ៍មុន​ថា​ ​ការ​ចំណាយ​តិច​លើ​អត្រាការប្រាក់​នៃ​​កម្ចី​ នឹងជួយអាជីវកម្មថៃ​ដែលកំពុងប្រឈមនឹងការចំណាយខ្ពស់ និងប្រាក់បាតដ៏រឹងមាំ ដែល​ប៉ះពាល់​ដល់​​ការ​នាំ​ចេញ​របស់​ថៃ​។

ជាមួយ​គ្នា​នោះ ក៏​មាន​មន្រ្តី​ថៃ​ជាច្រើន​ធ្លាប់​បាន​ជំរុញ​ការកាត់​អត្រាការប្រាក់​ផង​ដែរ​ ដោយ​​ហេតុ​ថា​ អតិផរណា​ស្ថិត​នៅ​ក្រោម​គោលដៅ​ ១-៣ ភាគរយ​ របស់​ធនាគារ​រួច​ទៅ​ហើយនាពេល​បច្ចុប្បន្ន​។ បើតា​ម​បាងកកប៉ុស្តិ៍​ តម្លៃទំនិញប្រើប្រាស់​នៅ​ខែសីហាបានកើនឡើង ០,៣៥ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ​​

ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ​ ទេសាភិបាលធនាគារកណ្តាលថៃ លោក​ Sethaput Suthiwartnaruput បាន​ប្រកាន់​ជំហរ​ថា​ អត្រា​ការ​ប្រាក់​ទាប​នឹង​មិន​ជួញ​​ជំរុញ​សេដ្ឋកិច្ចខ្លាំង​ ដូច​ការ​ធ្វើ​កំណែទម្រង់​រចនា​សម្ព័ន្ធ​ធំ​ៗ​នោះ​ទេ​។ ប៉ុន្តែ​លោកបាន​គូស​បញ្ជាក់​ថា​ ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​ទាក់​ទង​នឹង​អត្រាការ​ប្រាក់​ នឹង​​ផ្អែក​លើ​​ទស្សនវិស័យសម្រាប់ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងស្រុក ​ក៏ដូចជា​អតិផរណា។ ​

គួរគូសបញ្ជាក់​ថា​ ​សេដ្ឋកិច្ចថៃ​មាន​កំណើន​​យឺតយ៉ាវ ដែល​រួម​ចំណែកមួយ​ភាគ​ធំ​​ដោយ​បំណុលគ្រួសារ​ និងថ្លៃ​កម្ចីខ្ពស់។ គិតត្រឹមខែមិថុនា ថៃមានបំណុល​ «គ្រួសារ​ធៀប​នឹង​ GDP» ប្រមាណ ៨៩,៦ ភាគរយ​ ឬ​​មាន​បំណុលគ្រួសារគិត​ជា​ប្រាក់​សុទ្ធ​ ៤៨៨,៩០ ប៊ីលាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​ថៃ​ក្លាយ​ជា​ប្រទេស​មាន​បំណុល​គ្រួសារ​ច្រើន​ជាង​គេ​បំផុត​១​មួយ​។ ​

ធនាគារកណ្តាលថៃ​ បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ របស់ខ្លួន ដល់ ២,៧ ភាគរយ ពី​ប្រមាណ​ ២,៦ ភាគរយ ដែល​ខ្លួន​បាន​ព្យាករ​កាល​ពី​លើក​មុន​។ ​កត្តាជំរុញសំខាន់នៃកំណើន រួម​មាន​វិស័យ​ទេសចរណ៍ ការប្រើប្រាស់ឯកជន ​និង​ភាព​ប្រសើរ​ឡើង​នៃ​ការ​នាំចេញ​ ដែល​ជំរុញ​ដោ​យតម្រូវការខ្ពស់​នៃ​អេឡិចត្រូនិក​។

យ៉ាង​ណា​មិញ​ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ នៅ​តែ​និយាយ​ថា​ ការស្ទុះងើបឡើងវិញមិនស្មើគ្នានៅ​គ្រប់​វិស័យនោះ​ទេ​ ដោយ​ការ​​តែ​ការ​នាំ​ចេញ​ផលិត​ផល​មួយ​ចំនួន​ ផលិតកម្មរោងចក្រ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមកំពុង​បន្ត​រង​នូវ​បញ្ហា​រចនាសម្ព័ន្ធ​។ អ្នក​វិភាគ​ពន្យល់​ថា​ កាលណា​ការប្រាក់​ខ្ពស់​នៅ​ នោះ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុនអាជីវកម្ម ឬ​បុគ្គល កាត់​បន្ថយ​ការ​ខ្ចី​ទៅ​វិនិយោគ​ ឬ​ចំណាយ​ផ្សេង​ៗ​ ដែល​ធ្វើ​ឱ្យ​តម្រូវ​ការ​ចុះ​ខ្សោយ៕

The post ធនាគារកណ្ដាលថៃកាត់បន្ថយ​អត្រាការប្រាក់​ ០,២៥ ភាគរយ ចំពេល​សេដ្ឋកិច្ច​បន្ត​ដើរអូស​ជើង​ appeared first on Kampuchea Thmey Daily.