ធានារ៉ាប់រង Archives - Kampuchea Thmey Daily

វិស័យធានារ៉ាប់រងនៅកម្ពុជា ដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម
ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការធានារ៉ាប់រងជាកាតព្វកិច្ច នៅខេត្តសៀមរាប នាថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ នេះ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា វិស័យធានារ៉ាប់រងនៅកម្ពុជា កំពុងក្លាយជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យដែលត្រូវបានធានាជូនបណ្ដាប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។

លោក ប៊ូ ច័ន្ទភីរូ បានបន្តថា ទោះបីជាសេដ្ឋកិច្ចសកលលោកបន្តជួបប្រទះនូវបញ្ហាប្រឈមយ៉ាងណាក្ដី សេដ្ឋកិច្ចកម្ពុជា អាចរក្សាបាននូវកំណើនល្អប្រសើរ ដែលស្ថិតក្នុងរង្វង់ ៦% ក្នុងឆ្នាំ ២០២៤។ ស្របតាម “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១” និង “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០២៥-២០៣០” របស់រាជរដ្ឋាភិបាលកម្ពុជា វិស័យធានារ៉ាប់រងនៅកម្ពុជា បាននិងកំពុងដើរតួនាទីជាសមាភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យដែលត្រូវបានធានាជូនបណ្ដាប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។

លោកបញ្ជាក់ថា តាមរយៈការអង្កេត និងវាយតម្លៃរបស់និយ័តករធានារ៉ាប់រងកម្ពុជាមានកត្តាចំនួន ៣ ដែលបណ្ដាលឲ្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចនៅមានកម្រិតទាបរួមមាន ៖ ទី១.ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋាន ពុំទាន់បានជ្រាបពីកាតព្វកិច្ចដែលត្រូវទិញធានារ៉ាប់រងសម្រាប់ការប្រកបអាជីវកម្ម។ ទី២.ការផ្សព្វផ្សាយពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចដល់សាធារណជន ព្រមទាំងតួអង្គពាក់ព័ន្ធ ពុំទាន់មានភាពទូលំទូលាយ និងទី៣.ក្រសួង-ស្ថាប័នដែលមានសមត្ថកិច្ចអនុវត្ត ពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ច នៃការអនុវត្តការធានារ៉ាប់រងនេះនៅឡើយ។

ក្នុងឱកាសនោះដែរ លោក លី សារី អភិបាលរងខេត្តសៀមរាប បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការធានារ៉ាប់រងជាកាតព្វកិច្ច ដែលមានធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ធានារ៉ាប់រងភារៈទទួលខុសត្រូវដឹកជញ្ជូនអ្នកដំណើរ និងធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់ខេត្តសៀមរាប តាមរយៈការផ្តល់សេវាធានារ៉ាប់រងជូនដល់ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ម្ចាស់ការដ្ឋានសាងសង់ សហគ្រាស សិប្បកម្ម និងរោងចក្រ ដែលប្រកបអាជីវកម្មក្នុងមូលដ្ឋានខេត្តសៀមរាប មានតម្រូវការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនៅតាមបណ្ដារាជធានី-ខេត្តដទៃទៀត និងឆ្លងកាត់ព្រំដែនផងដែរ។

គួរជម្រាបថា ដើម្បីចូលរួមពង្រឹងការអនុវត្តច្បាប់ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” ដោយបានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាផែនការអាទិភាពមួយតាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ អំពី អ្វីទៅជាការធានារ៉ាប់រង? តើមានការធានារ៉ាប់រងអ្វីខ្លះ? ដែលត្រូវបានកំណត់ជាកាតព្វកិច្ចក្នុងច្បាប់៕
អត្ថបទ ៖ គឿនវេត

The post វិស័យធានារ៉ាប់រងនៅកម្ពុជា ដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនធានារ៉ាប់រង Phillip គ្រោងនឹងចុះហត្ថលេខាផ្តល់សេវាធានារ៉ាប់រងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្រុមហ៊ុនធានារ៉ាប់រង Phillip General Insurance គ្រោងនឹង​ចុះ​ហត្ថលេខា​ផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រង និងការអប់រំផ្នែកហិរញ្ញវត្ថុ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់របស់លោក Jeffrey Chew នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ក្នុងជំនួបសម្តែងការគួរសមជាមួយលោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍គាំទ្ររបស់ក្រុមហ៊ុន ដោយលើកឡើងថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធស្ថិតក្នុងចំណោមក្រុមដែលងាយរងផលប៉ះពាល់នៅក្នុងសេដ្ឋកិច្ច។ ក្រុមហ៊ុនធានារ៉ាប់រង Phillip នឹងក្លាយជាក្រុមហ៊ុនឯកជនទីពីរ ដែលចូលរួមជាមួយរដ្ឋាភិបាលក្នុងការជំរុញការចុះឈ្មោះ និងផ្តល់អត្ថប្រយោជន៍ថ្មីៗបន្ថែមទៀតសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោក Jeffrey Chew បានលើកឡើងថា ក្រុមហ៊ុយល់ឃើញថា សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​មាន​សក្តានុពល​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។ យើង​មាន​បំណង​ផ្តល់​ការ​ធានា​រ៉ាប់រង សេវាហិរញ្ញវត្ថុ និង​ចំណេះ​ដឹង​ហិរញ្ញវត្ថុ ដើម្បី​ឱ្យ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទទួលបានការការពារកាន់តែប្រសើរ។

ក្រុមហ៊ុន​ធានា​រ៉ាប់រង Phillip គ្រោង​នឹង​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់ ជា​មួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជា​ស្ថាប័ន​បង្គោល​របស់​រាជរដ្ឋាភិបាល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ដើម្បីផ្តល់សេវាគាំទ្រ ដែលមានដូចជាការធានារ៉ាប់រងម៉ូតូសម្រាប់ភាគីទីបី និង​ការផ្តល់​សេវា​ធានា​រ៉ាប់រង​គ្រោះ​ថ្នាក់ផ្ទាល់ខ្លួនដោយឥតគិតថ្លៃ ព្រមទាំងការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

The post ក្រុមហ៊ុនធានារ៉ាប់រង Phillip គ្រោងនឹងចុះហត្ថលេខាផ្តល់សេវាធានារ៉ាប់រងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ៖ វិស័យធានារ៉ាប់រងដើរតួនាទីសំខាន់ក្នុងការ​ការពារប្រជាជន គាំទ្រអាជីវកម្ម រួមចំណែកភាពធន់ក្នុងតំបន់
លោក រស់ សីលវ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុ​ប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ គូស​បញ្ជាក់​ថា «វិស័យ​ធានារ៉ាប់រង ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​ប្រជាជន គាំទ្រ​អាជីវកម្ម និង​រួមចំណែក​ដល់​ភាព​ធន់​ក្នុង​តំបន់​អាស៊ាន»។

ការ​គូស​បញ្ជាក់​នេះ​ក្នុង​កិច្ចប្រជុំ​និយ័តករ​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ២៨ រួម​ជាមួយ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ៥១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ខេត្ត​សៀមរាប ក្នុង​នាម​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​កិច្ចប្រជុំ ក្រោម​ប្រធានបទ«ជំរុញ​កំណើន​សមូហភាព និង​ភាព​ធន់ ដើម្បី​ជម្នះ​ឧបសគ្គ​ដែល​កំពុង​កើតមាន» នា​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ។

នា​ឱកាស​នោះ លោក រស់ សីលវ៉ា បាន​បន្ត​ថា ប្រធានបទ នៃ​កិច្ចប្រជុំ ឆ្នាំនេះ បាន​ឆ្លុះបញ្ចាំង​ពី​តួនាទី​ដ៏​សំខាន់ នៃ​វិស័យ​ធានារ៉ាប់រង ក្នុង​ការ​ជួយ​ដល់ ស្ថិរភាព និង​ការ​អភិវឌ្ឍ​រយៈពេល​វែង​របស់​អាស៊ាន។ ការងារ​របស់​និយ័តករ និង​អ្នកដឹកនាំ​ឧស្សាហកម្ម បាន​រួម​ចំណែក​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​ហិរញ្ញវត្ថុ ទំនុក​ចិត្ត​ផ្នែក​សេដ្ឋកិច្ច និង​ការ​ការពារ សម្រាប់​គ្រួសារ និង​អាជីវកម្ម​ទូទាំង​តំបន់។

លោក​បន្ត​ទៀត​ថា សម្រាប់​អនាគត បញ្ហា​សំខាន់ៗ ជាច្រើន នឹង​តម្រូវ​ឲ្យ​មាន​កិច្ច​សហការ​បន្ត ក្នុង​នោះ ហានិភ័យ​ទាក់ទង​នឹង​អាកាសធាតុ​កំពុង​ក្លាយ​ជា​ប្រភព​ដ៏​សំខាន់ នៃ​ហានិភ័យ​ហិរញ្ញវត្ថុ ដែល​ប៉ះពាល់​ដល់​ភាព​ធន់ និង​ស្ថិរភាព​ហិរញ្ញវត្ថុ នៃ​គ្រួសារ អាជីវកម្ម និង​សេដ្ឋកិច្ច​ជាតិ​។ បណ្ដា​ប្រទេស​អាស៊ាន នៅតែ​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ ព្យុះ គ្រោះ​រាំងស្ងួត និង​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។ ជាពិសេស​ការ​ផ្លាស់ប្ដូរ​ឌីជីថល និង​បច្ចេកវិជ្ជា​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​កំពុង​រៀបចំ​ឡើងវិញ​នូវ​វិស័យ​ធានារ៉ាប់រង។ សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឈាន​ដល់​ប្រាក់​ចំណូល​ប្រហែល ១៣៥ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២៥។

លោក រស់ សីលវ៉ា បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់​និយ័ត​ករ និង​ប្រតិបត្តិ​ករ​អាស៊ាន​ទាំងអស់ ជាពិសេស​និយ័តករ​ធានារ៉ាប់រង​របស់​ប្រទេស​ទីម័រ​ខាងកើត ដែល​ជា​សមាជិក​វ័យក្មេង​បំផុត នៃ​គ្រួសារ​អាស៊ាន ក៏ដូចជា​អ្នក​តំណាង​មកពី​អង្គការ​ក្នុង​តំបន់ និង​អន្តរជាតិ ដែល​បាន​ចូលរួម ឆ្លុះបញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​រួមគ្នា​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​ជំរុញ​វិស័យ​ធានារ៉ាប់រង​ក្នុង​សហគមន៍​អាស៊ាន។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃ​និយ័តករ​ធានារ៉ាប់រង​កម្ពុជា លើក​ឡើង​ដែរ​ថា និយ័តករ​ធានារ៉ាប់រង ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ស្ថិរភាព ការ​ការពារ​ម្ចាស់​គោលនយោបាយ និង​ធានា​ថា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅតែ​មាន​ភាព​រឹងមាំ និង​រួមបញ្ចូល។ តាមរយៈ​ការ​ធ្វើការ​រួមគ្នា អាច​ពង្រឹង​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ លើក​កម្ពស់​ការ​ច្នៃប្រឌិត និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ទីផ្សារ​ធានារ៉ាប់រង​ដែល​មាន​ទាំង​ភាព​ធន់ និង​ឆ្លើយតប​ការ​ផ្លាស់ប្ដូរ​តម្រូវការ​របស់​ប្រជាជន​ផង​ដែរ។

លោក​បាន​បន្ត​ថា កិច្ចប្រជុំ​និយ័តករ​ធានារ៉ាប់រង​អាស៊ាន​នេះ បាន​បម្រើការ​ជា​វេទិកា​ដ៏​មាន​តម្លៃ​សម្រាប់​ការ​សន្ទនា ការ​សហការ និង​ការ​ផ្លាស់ប្ដូរ​ការ​អនុវត្ត​ល្អ​បំផុត ដើម្បី​ពង្រឹង​ចក្ខុវិស័យ​រួម​ឆ្ពោះ​ទៅ​រក​ឧស្សាហកម្ម​ធានារ៉ាប់រង​អាស៊ាន​ដ៏​រឹងមាំ រួមបញ្ចូល​គ្នា និង​និរន្តរភាព។ តាមរយៈ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួមគ្នា អាស៊ាន អាច​បន្ត​កសាង​ទំនុក​ចិត្ត ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និង​ជំរុញ​របៀបវារៈ​រួម​ឆ្ពោះ​ទៅកាន់​អនាគត​កាន់តែ​មាន​សុវត្ថិភាព និង​វិបុលភាព​សម្រាប់​ទាំងអស់​គ្នា៕

អត្ថបទ ៖ គឿនវេត

The post មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ៖ វិស័យធានារ៉ាប់រងដើរតួនាទីសំខាន់ក្នុងការ​ការពារប្រជាជន គាំទ្រអាជីវកម្ម រួមចំណែកភាពធន់ក្នុងតំបន់ appeared first on Kampuchea Thmey Daily.

វេទិកានិយ័តករ-អគ្គនាយកធានារ៉ាប់រង ធ្វើឡើងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំវេទិកានិយ័តករ-អគ្គនាយកធានារ៉ាប់រង ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា។ វេទិកានេះ មានការចូលរួមក្រោមអធិបតីភាព លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ព្រមទាំងក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាផងដែរ។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងក្នុងមតិស្វាគមន៍ថា គោលបំណងដែលរៀបចំវេទិកានេះឡើងមក គឺដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យធានារ៉ាប់រង ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន រវាងប្រតិបត្តិករ និងនិយ័តករ ក្នុងការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ធានាបានដល់ការអភិវឌ្ឍក្នុងវិស័យនេះទាំងមូលប្រកបដោយចីរភាព និងបរិយាបន្ន។

អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា មានប្រសាសន៍ថា៖ “ដើម្បីវិស័យទាំងមូលអភិវឌ្ឍន៍បាន យើងត្រូវតែយល់គ្នា ដោះស្រាយរួមគ្នាគ្មានភាគីណាមួយដើរតែឯងទេ គឺត្រូវតែដើររួមគ្នា”។ លោក ប៊ូ ច័ន្ទភីរូ ជឿជាក់ថា តាមរយៈវេទិកានេះ រាល់កង្វល់នានានឹងត្រូវលើកយកមកពិភាក្សា និងដោះស្រាយរួមគ្នាបាន ទោះបីជាមិនអាចដោះស្រាយបាននៅថ្ងៃនេះ ក៏ត្រូវយកបញ្ហាដោះស្រាយឱ្យបាន។ លោកបញ្ជាក់ទៀតថា ក្នុងឱកាសនេះ គឺដោះស្រាយបញ្ហារួម បញ្ហាទីផ្សារទាំងមូល ពោល គឺមិនមែនជាវេទិកាសម្រាប់ដោះស្រាយបញ្ហារបស់ក្រុមហ៊ុននីមួយៗនោះទេ។

ជាមួយគ្នានេះ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងថា វេទិកានិយ័តករ-អគ្គនាយកធានារ៉ាប់រង នេះ គឺជាវេទិកាមួយដែលអាចជជែកពិភាក្សាគ្នានូវបញ្ហាប្រឈមនានាដែលប្រតិបត្តិករក្នុងទីផ្សារបានជួបប្រទះ ជាវេទិកាដែលអាចរកដំដោះស្រាយរួមក្នុងគោលដៅអភិវឌ្ឍន៍ទីផ្សារប្រកបដោយប្រសិទ្ធភាព ចីរភាព និងមានភាពធន់។ លោកបានបន្តថា សមាគមធានារ៉ាប់រងកម្ពុជា ក៏បានសម្របសម្រួលប្រមូលផ្តុំនូវការកំណត់បញ្ហាប្រឈមដែលប្រតិបត្តិករបានជួបប្រទះ ដោយដាក់បញ្ជីបញ្ហា និងបែងចែករវាងបញ្ហារបស់ក្រុមហ៊ុន និងបញ្ហាសម្រាប់វិស័យទាំងមូល។

លោក ហ៊ុយ វ៉ាថារ៉ូ បន្ថែមថា បញ្ហាមួយចំនួនលោកយល់ថាមិនទាន់អាចដោះស្រាយបានទាំងស្រុងនោះទេ ប៉ុន្តែយ៉ាងហោចណាស់ក៏បានយល់គ្នាថា អ្វីទៅជាបញ្ហាពិតប្រាកដ? ទោះបីមិនអាចដោះស្រាយបាននៅក្នុងវេទិកានេះក៏ពិតមែន ក៏អាចទទួលបានការណែនាំបន្ថែម និងអនុសាសន៍មួយចំនួន ដើម្បីឆ្លើយតបការលើកឡើងរបស់ប្រតិករដែរ។ លោកបញ្ជាក់ថា វេទិកានេះ ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍទីផ្សារកម្ពុជា។

សូមជម្រាបថា ក្នុងវេទិកានិយ័តករ-អគ្គនាយកធានារ៉ាប់រង ក៏មានកិច្ចពិភាក្សាចំនួន២ ផងដែរ។ ទី១  កិច្ចពិភាក្សាលើបញ្ហាប្រឈមរបស់សមាគមធានារ៉ាប់រងកម្ពុជា និងទី២ កិច្ចពិភាក្សាលើបញ្ហាប្រឈមរបស់សមាគមជើងសាធានារ៉ាប់រងកម្ពុជា៕

អត្ថបអទ៖ អុន ស្រីមាន

The post វេទិកានិយ័តករ-អគ្គនាយកធានារ៉ាប់រង ធ្វើឡើងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា appeared first on Kampuchea Thmey Daily.

ប្រជាជនថៃសម្រុក​ស្នើសុំ​ធានា​រ៉ាប់​រង​គ្រោះ​រញ្ជួយ​ដី​បន្ទាប់​ពី​រញ្ជួយ​ដីកាលពី​ខែ​មីនា
យោងតាមសមាគមធានារ៉ាប់រងទូទៅថៃ (TGIA) បានឱ្យដឹងថា ការស្នើសុំធានារ៉ាប់រងនៅក្នុងប្រទេសថៃទាក់ទងនឹងការ​រញ្ជួយ​ដី​ដ៏ខ្លាំង​ក្លាកាលពីថ្ងៃទី ២៨ ខែមីនា អាចនឹងមានចំនួនទឹកប្រាក់សរុបរហូតដល់ ៥០ ពាន់លានបាត (ប្រហែល ១.៥៣ ពាន់លានដុល្លារ)។ នេះបើយោងតាមការចេញផ្សាយរបស់ Reinsurance News នៅថ្ងៃទី០៧ខែកក្កដានេះ។

រូបតំណាង

គួររម្លឹកថា ការរញ្ជួយដីដែលមានកម្រិត ៧.៧ រ៉ិចទ័រ វាយប្រហារប្រទេសមីយ៉ាន់ម៉ាគឺជាកម្លាំងខ្លាំងបំផុតដែលបំផ្លិចបំផ្លាញប្រទេសមីយ៉ាន់ម៉ាយ៉ាងធ្ងន់ធ្ងរ មនុស្សរាប់ពាន់នាក់បានស្លាប់ និងខូចខាតរចនាសម្ព័ន្ធធ្ងន់ធ្ងរ។ ប្រទេសថៃក៏មានផលប៉ះពាល់ផងដែរ ដោយរញ្ជួយ​ដី​បាន​ឈាន​ដល់​ទី​ក្រុង​បាងកក បណ្តាល​ឱ្យ​បាក់​អគារ​៣០​ជាន់​ដែល​កំពុង​សាងសង់ សម្លាប់​មនុស្ស​យ៉ាងតិច​៩២​នាក់ និង​ច្រើន​នាក់​ទៀត​រង​របួស ។

ប្រធាន TGIA លោក Somporn Suebthawilkul បាននិយាយថា បន្ទាប់ពីគ្រោះមហន្តរាយនេះប្រជាជនបានសម្រុកស្នើសុំធានារ៉ាប់រង ដោយការស្នើសុំធានារ៉ាប់រងទាមទារសំណងប្រហែល ១៥០,០០០ ត្រូវបានរំពឹងទុក រហូតដល់ខែកញ្ញា ដែលរួមបញ្ចូលតម្រូវការរញ្ជួយដី និងការធានារ៉ាប់រងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

គួរបញ្ជាក់ថាគ្រោះមហន្តរាយនេះបានធ្វើឱ្យមនុស្សកាន់តែច្រើនចាប់អារម្មណ៍ក្នុងការទិញការធានារ៉ាប់រងគ្រោះរញ្ជួយដី និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ វាក៏បង្ហាញពីបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងការការពារកម្មករផងដែរ ដោយសារកម្មករដែលរងរបួស ឬស្លាប់ជាច្រើន មិនមានការធានារ៉ាប់រង៕

រញ្ជួយដីបាក់អគារកំពុងសាងសង់ក្នុងទីក្រុងបាងកកកាលពីថ្ងៃទី២៨ខែមីនា។ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ប្រជាជនថៃសម្រុក​ស្នើសុំ​ធានា​រ៉ាប់​រង​គ្រោះ​រញ្ជួយ​ដី​បន្ទាប់​ពី​រញ្ជួយ​ដីកាលពី​ខែ​មីនា appeared first on Kampuchea Thmey Daily.

និយ័តករធានារ៉ាប់រងកម្ពុជា បន្តផ្សព្វផ្សាយផលិតផលធានារ៉ាប់រងយានយន្ត និងសុខភាព
និយ័តករធានារ៉ាប់រងកម្ពុជានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំ​សិក្ខាសាលាផ្ស​ព្វផ្សាយអំពី “ផលិតផលធានារ៉ាប់រងយានយន្ត និងផលិតផល​ធានារ៉ាប់​រងសុខភាព” នៅខេត្តប៉ៃលិន។ សិក្ខាសាលានេះរៀបចំឡើងក្រោមវត្តមានលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ និយ័តករធានារ៉ាប់រងកម្ពុជា។

ជាសិក្ខាសាលាដែលរៀបចំឡើង ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីអត្ថប្រយោជន៍​របស់ផលិតផលធានារ៉ាប់​រង​យានយន្ត និងផលិតផលធានារ៉ាប់រងសុខភាព ឱ្យបានកាន់តែទូលំ​ទូលាយដល់សាធារណជន នៅក្នុងខេត្តប៉ៃលិន ក្នុងការការពារផលប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជន​លើការប្រើប្រាស់​សេវាធានារ៉ាប់រង។

សិក្ខាកាមដែលចូលរួមក៏បានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់​រងយានយន្ត និងផលិត ផលធានារ៉ាប់រងសុខភាព ដែលជាផលិតផលផ្តល់នូវអត្ថប្រយោជន៍ដែល​ធានានូវហានិភ័យលើទ្រព្យ សម្បត្តិ ភារៈទទួលខុសត្រូវរបស់អ្នកត្រូវបានធានា គ្រោះថ្នាក់បុគ្គល និងសុខភាព។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា មានប្រសាសន៍កាលពីពេលថ្មីៗនេះថា នៅក្នុងឆ្នាំ ២០២៤ សំណង​ធានារ៉ាប់រងសរុបចំនួន ៩១ លានដុល្លារអាមេរិក ត្រូវបានទីផ្សារធានារ៉ាប់រង​ទូទាត់ជូនទៅបុគ្គល និងធុរកិច្ច ដែលជួបប្រទះ និងហានិភ័យ ក្នុងនោះទឹកប្រាក់សំណងប្រមាណ ៥៣ លានដុល្លារ ត្រូវ​បានទូទាត់ក្រោមបណ្ណសន្យារ៉ាប់រងយានយន្ត, ទ្រព្យសម្បត្តិ ឬអគ្គិភ័យ, ធានារ៉ាប់រងសុខភាព, គ្រោះថ្នាក់បុគ្គល នាវា ការដឹកជញ្ជូន វិស្វកម្ម និងហានិភ័យផ្សេងៗ។

លោក ហ៊ុយ វ៉ាថារ៉ូ បន្ថែមថា ទឹកប្រាក់សំណង ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងក្រុមហ៊ុន​ធានារ៉ាប់រងខ្នាតតូច បានទូទាត់ជូនអតិថិជនរបស់ខ្លួន ក្រោមបណ្ណសន្យាធា​នារ៉ាប់រង​អាយុជីវិត មាន​រហូតដល់ទៅ ៣៥ លានដុល្លារអាមេរិក ភាគច្រើននៃសំណងទាំងនោះ ត្រូវបានទូទាត់​សម្រាប់​​​អត្ថប្រយោជន៍ដល់កាលកំណត់ នៃបណ្ណសន្យារ៉ាប់រង និងករណី​មរណភាព និងពិរភាព។

ក្នុងឆ្នាំ ២០២៤ ទីផ្សារធានារ៉ាប់​រងកម្ពុជា បានកើនឡើងដល់ប្រមាណ ៣៥៧ លាន​ដុល្លារ នៃបុព្វលាភធានារ៉ាប់រងដុល និងបានផ្ដល់ការធានាជូនប្រជាពលរដ្ឋប្រមាណ ១,៧ លាន បណ្ណសន្យារ៉ាប់រង ជាទឹកប្រាក់ធានា​ចំនួនជាង ៨៥ ពាន់លានដុល្លារ។

គិតត្រឹមដំណាច់ឆ្នាំ ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់បានវិនិយោគទឹកប្រាក់ចំនួន ៨១៩ លានដុល្លារ ក្នុងសេដ្ឋកិច្ចកម្ពុជា ក្នុងនោះ ៩០% ត្រូវបានវិនិយោគតាមរយៈ​ការដាក់ជាប្រាក់បញ្ញើ​ក្នុងប្រព័ន្ធធនាគារ៕

The post និយ័តករធានារ៉ាប់រងកម្ពុជា បន្តផ្សព្វផ្សាយផលិតផលធានារ៉ាប់រងយានយន្ត និងសុខភាព appeared first on Kampuchea Thmey Daily.

​តារា​ហូលីវូដ​ចេញមុខ​រិះគន់​​​​​វិស័យ​ធានារ៉ាប់រង​លំនៅឋាន​​​​នៅ​​​ LA
យោង​​តាមការ​ផ្សាយ​របស់ Geo News  តារា​​សម្តែង​​​​​ហូលីវូដ (Hollywood) ​លោក Tyler Perry ​បានរិះគន់​​ក្រុម​ហ៊ុន​ធានារ៉ាប់រង​​​​ចំពោះ​ការ​​បោះបង់​ចោល​ជនរងគ្រោះ​​​ក្នុង​​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​កន្លែង​​​​នៅ​​ Los Angeles ដែលបំផ្លាញ​ដល់​ផ្ទះប្រជាជន​​​ជា​ង​១ម៉ឺន​ខ្នងដែល​​បង្ក​​ឲ្យ​មាន​ការ​ជជែក​វែកញែក​ពី​ការ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​​​​ទូទៅ​​​​។

លោក Tyler Perry ដែលល្បីល្បាញ​នៅក្នុងរឿងភាគ Diary Of A Mad Black Woman។ Geo News

លោក Tyler Perry បាន​និយាយ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ចំពោះ​ការ​បោះ​បង់​ចោល​ជន​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​នៅ​ Los Angeles។ លោក Tyler Perry ​ជា​​តារាសម្តែងហូលីវូដ​ដែល​ទទួលបានភាពល្បីល្បាញដោយសារការ​សម្តែង​​​នៅក្នុងរឿងភាគ Diary Of A Mad Black Woman ។ នេះ​បើ​យោង​តាមការ​ផ្សាយ​ដដែល​។

ដោយរំឮកពីឧប្បត្តិហេតុនៃអគ្គីភ័យដ៏សាហាវ​​ក្នុងរយៈពេល​ជិត​​​១​សប្តាហ៍​​កន្លងមក​នេះ លោក Tyler បាន​សរសេរ​​នៅ​លើ​បណ្តាញ​សង្គម​Instagram របស់​ខ្លួន​ថា៖«​មើល​ទៅ​កូនស្រីប្រើទុយោសួនច្បារដើម្បីព្យាយាមការពារផ្ទះរបស់ឪពុកម្តាយអាយុ​៩០​ឆ្នាំរបស់នាងព្រោះការធានារ៉ាប់រងរបស់ពួកគេត្រូវបានលុបចោលគឺគ្រាន់តែជាការសោកស្តាយចំពោះខ្ញុំ»​។

តាម​ការ​ចុះ​ផ្សាយ​នោះ​ លោក Tyler Perry បានគូសបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងបានលុបចោលគោលការណ៍របស់ពួកគេសម្រាប់អ្នករស់នៅតំបន់ Altadena, Pacific Palisades និងដីដែលងាយនឹងភ្លើងឆេះផ្សេងទៀត មុនពេលដែលភ្លើងបានចាប់ផ្តើមពីថ្ងៃទី៧​​​ខែមករា ឆ្នាំ២០២៥​។

តារាសម្តែងវ័យ៥៥​ ឆ្នាំរូបនេះបានបន្ថែមថា៖«តើនរណា​ផ្សេងទៀតយល់ឃើញថា វាគួរឱ្យរន្ធត់ដែលក្រុមហ៊ុនធានារ៉ាប់រងអាចយកប្រាក់រាប់ពាន់លានដុល្លារពីសហគមន៍ជាច្រើនឆ្នាំ»​។

តាមការ​បូក​សរុប​​​​នៃ​ការ​ឆេះ​ អគ្គិភ័យ​ជា​ច្រើន​កន្លែង​ នៅ Los Angeles បានឆាបឆេះលើផ្ទៃដីសរុប ១៥៧៨២ហិកតាហើយ ដោយបំផ្លាញសំណង់អគារនិងផ្ទះសម្បែងជាង ១២ ០០០ខ្នង និងជំរុញឲ្យមនុស្ស ១៨០ ០០០នាក់ ត្រូវជម្លៀសខ្លួន។ ក្នុងចំណោម​​ការ​ឆេះ​ទាំង​នោះ ភ្លើងឆេះព្រៃ​ នៅ​តំបន់​ Palisades មានទំហំធំជាងគេ ពោលគឺវាចាប់ផ្តើមកាលពីថ្ងៃទី៧ខែមករា ក្នុងតំបន់ Pacific Palisades ហើយឥឡូវ វាបានឆាបឆេះដុតកម្ទេចលើផ្ទៃដី ៩៥១០ហិកតា។

យោងតាម​ការផ្សាយ​របស់​ Los Angeles Times ក្រុមហ៊ុន​ធានារ៉ាប់រង​​នៅ​កាលីហ្វ័រញ៉ាមិន​បាន​គិត​គួរ​​​​​កែសម្រួល​​ឡើង​វិញ​នូវ​គោល​នយោបាយ​​ផ្ទះ​​បន្ទាប់​ពីផុតសុពលភាព ​ទោះបី​​ជា​​​ពួកគេ​ត្រូវ​ជួនដំណឹង​​ដោយ​​​ទុករយៈពេល​៧៥ថ្ងៃ​។ ទោះបី​ជា​បែបណា​ក្តី​​​ គោល​នយោបាយ​​នៅ​មាន​ជាធរមាន​ អាចត្រូវ​បាន​លុបចោល​​ដោយសារ​ហេតុផល​​​មិន​បង់បុព្វលាភ ឬក៏ឆបោក​។​

តាមការ​ចុះ​ផ្សាយ​ដដែល​ បាន​បង្ហាញ​ថា ​​​​ក្រុមហ៊ុន​ធានារ៉ាបរង​​បាន​ទម្លាក់​ចូល​​​​​ការស្នើសុំបណ្ណធានារ៉ាប់រង​​​រាប់​សែន​ ​នៅទូទាំង​រដ្ឋ​កាលីហ្វ័រញ៉ា ក្នុង​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​​​ការកើន​ឡើង​ហានិភ័យ​ដោយសារ​ខ្វល់​ខ្លាំំង​ និង​ការ​រួម​ចំណែក​​ពី​ការប្រែប្រួល​អាកាសធាតុ។

នាយកដ្ឋាន​​ធានារ៉ាប់រង​​​បាន​និយាយថា ​ប្រជាជន​​រស់​នៅ​​​តំបន់​​ភ្លើងឆេះ អាច​ជាកម្មវត្ថុ​នៃ​ការ​មិន​​​​កែសម្រួល​ឡើង​វិញ​ភ្លាមៗ ដែល​នឹង​​បណ្តាល​​ឲ្យ​ផ្អាក​មិនផ្តល់​សំណង​​៕​

ដោយ រ៉ាន់ រើយ​

រថយន្តឆេះ​ក្នុង​ហេតុ​​ការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​ the Palisades។ Reuter

The post ​តារា​ហូលីវូដ​ចេញមុខ​រិះគន់​​​​​វិស័យ​ធានារ៉ាប់រង​លំនៅឋាន​​​​នៅ​​​ LA appeared first on Kampuchea Thmey Daily.

ដោយសារតែចង់បានលុយ​ធានា​រ៉ាប់រង​រាប់​លាន​ដុល្លារ បុរស​តៃវ៉ាន់សុខចិត្ត​កាត់ជើងចោល
និស្សិត​មហាវិទ្យាល័យ​នៅ​តៃវ៉ាន់​ម្នាក់ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ក្រុមហ៊ុន​ធានា​រ៉ាប់រង ដោយ​អះអាង​ថា ​ជើង​របស់​គាត់​ត្រូវ​កាត់​ចេញ​ដោយសារ​របួស​កក​ ខណៈពេលដែឡរូបគេកំពុងតែ​ជិះ​ម៉ូតូ​ពេល​យប់។ នេះបើយោងតាមសារព័ត៌មាន The Strait Times បានចុះផ្សាយ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

យោងតាមការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់តៃវ៉ាន់ (CIB) សិស្សម្នាក់នេះត្រូវបានគេស្គាល់ឈ្មោះថា Chang ដោយរូបគេមានចេតនាយកជើងខ្លួនឯងទៅត្រាំទឹកកកស្ងួតអស់រយៈពេលជាយូរ បណ្តាលឲ្យមានការកកយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យមានការកាត់ចេញជាបន្ទាន់។

សារព័ត៌មានតៃវ៉ាន់ឯណោះក៏បានរាយការណ៍ដែរថា ក្រោយមកលោក Chang បានស្វែងរកសំណងពីគោលនយោបាយធានារ៉ាប់រងចំនួនប្រាំបីផ្សេងគ្នា ដែលស្មើនឹងទឹកប្រាក់ចំនួន ៤១.២៦ លានដុល្លារតៃវ៉ាន់ (១.៣ លានដុល្លារអាមេរិក) សម្រាប់របួសដែលគាត់បានអះអាងថាបានកើតឡើង ខណៈពេលកំពុងជិះម៉ូតូរបស់គាត់ក្នុងអាកាសធាតុត្រជាក់នៅកោះតៃវ៉ាន់។

ការស៊ើបអង្កេតបានបង្ហាញថា ដោយសារតែឥទ្ធិពលរបស់មិត្តរួមសាកលវិទ្យាល័យឈ្មោះ Liao រូបគេបានបង្កើតរឿងឆបោកធានារ៉ាប់រង បន្ទាប់ពីជឿថាសមាជិកក្រុមក្មេងទំនើងមួយចំនួននៅពីក្រោយគាត់។ ការិយាល័យរដ្ឋអាជ្ញាក្រុងតៃប៉ិបាននិយាយកាលពីសប្តាហ៍មុនថា ទាំង Chang និង Liao ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងបោកប្រាស់។

យោងតាមឯកសាររបស់ព្រះរាជអាជ្ញា កាលពីថ្ងៃទី ២៦ ខែមករាឆ្នាំមុន Chang និង Liao បានទទួលទឹកកកស្ងួត បន្ទាប់មកបន្តទៅផ្ទះរបស់ Liao ដើម្បីត្រាំជើងរបស់ Chang នៅក្នុងធុងអស់រយៈពេលជាង១០ ម៉ោង និងមាន Liao ជាអ្នកជួយថតរូប។  បន្ទាប់​ពី​មាន​ការ​ប៉ះពាល់ Chang បាន​មាន​ការ​ហើម​ជើង  គាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី ២៨ ខែ​មករា ហើយ​បាន​កាត់​ក្បាល​ជង្គង់​នៅ​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ។ ក្រោយមក គាត់បានដាក់ពាក្យបណ្តឹងទាមទារសំណង និងទទួលបានជោគជ័យក្នុងការទទួលបាន ២៣០,០០០ ដុល្លារតៃវ៉ាន់ពីក្រុមហ៊ុនធានារ៉ាប់រងមួយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀតមានការងឿងឆ្ងល់ និងរាយការណ៍ករណីនេះទៅអាជ្ញាធរ ក្នុងពេលដែលគោលនយោបាយធានារ៉ាប់រងរបស់គាត់ត្រូវបានទិញភ្លាមៗ មុនពេលការទាមទារត្រូវបានធ្វើឡើង ដោយខ្លះនៅដាច់ពីគ្នាពីរបីសប្តាហ៍ប៉ុណ្ណោះ។ នៅពេលដែល CIB បានពិនិត្យមើលករណីនេះ គេបានរកឃើញថា រូបភាពដែលទទួលបានពីមន្ទីរពេទ្យដែល Chang ត្រូវបានគេព្យាបាលបានបង្ហាញពីរបួសដែលមិនធម្មតាសម្រាប់ជនរងគ្រោះដែលកកឈាមធម្មតា។

រូបថតទាំងនោះបានបង្ហាញថា Chang មិនបានពាក់ស្រោមជើង ឬស្បែកជើងនៅពេលគាត់រងរបួសនោះទេ ដែលអ្នកស៊ើបអង្កេតបានសន្និដ្ឋានថា របួសនេះអាចបង្កើតដោយមនុស្សប៉ុណ្ណោះ។

ទីភ្នាក់ងារនេះក៏បានបង្ហាញពីទិន្នន័យចុងក្រោយ ពីរដ្ឋបាលអាកាសធាតុកណ្តាលរបស់តៃវ៉ាន់ ដែលបង្ហាញពីសីតុណ្ហភាពនៅថ្ងៃកើតហេតុគឺចន្លោះពី ៤៣-៦២.៥ អង្សាហ្វារិនហៃ (៦.១-១៦.៩អង្សាសេ) ដែលមិនបំពេញលក្ខខណ្ឌត្រជាក់ខាងក្រោមដែលត្រូវការដើម្បីបង្កក។ ដីកាស្វែងរកដែលត្រូវបានប្រតិបត្តិក្នុងខែវិច្ឆិកាក៏បានបង្ហាញពីប្រអប់ polystyrene ដែលធ្លាប់ដាក់ទឹកកកស្ងួត ក៏ដូចជាធុងដែល Chang បានប្រើផងដែរ៕

អត្ថបទ​៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសជនជាតិចិនម្នាក់ មានជំងឺមហារីកត្រចៀក ដោយសារតែមានទម្លាប់អាក្រក់មួយ

The post ដោយសារតែចង់បានលុយ​ធានា​រ៉ាប់រង​រាប់​លាន​ដុល្លារ បុរស​តៃវ៉ាន់សុខចិត្ត​កាត់ជើងចោល appeared first on Kampuchea Thmey Daily.