នគរបាលជាតិ Archives - Kampuchea Thmey Daily

លោក ទូច សុខៈ ថា ពុំមានការបន្ថយសក្តិមន្ត្រីនគរបាលឡើយ បើទោះមានការកំណត់ថ្មីអំពីឋានន្តរសក្តិក៏ដោយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍តាមសំណើរបស់ក្រសួងមហាផ្ទៃ ក្នុងការកំណត់ឡើងវិញអំពីឋានន្តរសក្តិចំពោះមន្ត្រីនគរបាលជាតិបន្តវេនឱ្យស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល។ ការកំណត់ថ្មីអំពីឋានន្តរសក្តិនេះ ត្រូវបានអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បញ្ជាក់ថា ពុំតម្រូវឱ្យមានការបន្ថយសក្តិមន្ត្រីនគរបាលជាតិនោះឡើយ។

ការកំណត់ថ្មីនេះ បានកំណត់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផ្កាយបួន សម្រាប់តែមុខតំណែងអគ្គស្នងការនគរបាលជាតិប៉ុណ្ណោះ ខណៈអគ្គស្នងការរង និងអគ្គនាយកនៃអគ្គនាយកដ្ឋាននានា មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក (ផ្កាយបី)។

អគ្គនាយករង ប្រធានសេនាធិការដ្ឋាន និងប្រធាននាយកដ្ឋានកណ្តាល កំណត់ត្រឹមឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ហើយឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) សម្រាប់តំណែងអនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាល និងប្រធាននាយកដ្ឋាន។

សម្រាប់ស្នងការនគរបាលរាជធានីខេត្ត ក៏ត្រូវបានកំណត់ត្រឹមផ្កាយមួយដូចគ្នានេះដែរ ខណៈបច្ចុប្បន្នភាគច្រើន ស្នងការនគរបាលខេត្តពាក់ផ្កាយពីរ។ ស្នងការរងនគរបាលរាជធានីខេត្ត និងអនុប្រធាននាយកដ្ឋាន ឋានន្តរសក្តិ វរសេនីយ៍ឯក។ នាយការិយាល័យ អធិការក្រុង ស្រុក ខណ្ឌ មានឋានន្តរសក្តិ វរសេនីយ៍ទោ ខណៈដែលនាយរងការិយាល័យ អធិការរង ឋានន្តរសក្តិ ជាវរសេនីយ៍ត្រី។ ដោយឡែក នាយផ្នែក មេប៉ុស្តិ៍តាមឃុំសង្កាត់ មានឋានន្តរសក្តិ អនុសេនីយ៍ឯក។

ថ្លែងប្រាប់ «កម្ពុជាថ្មី» នៅរសៀលថ្ងៃសុក្រ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានពន្យល់ថា ការកំណត់ថ្មីអំពីឋានន្តរសក្តិចំពោះមន្ត្រីនគរបាលជាតិ ឱ្យស្របទៅតាមមុខតំណែងនីមួយៗ គឺមិនធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងាររបស់មន្ត្រីនគរបាលជាតិ ដែលកំពុងស្ថិតក្នុងមុខតំណែង ក៏ដូចជាពាក់ឋានន្តរស័ក្តិក្នុងពេលបច្ចុប្បន្ននេះឡើយ។

លោក បាននិយាយថា «មិនមានការរុះរើ ឬរៀបឡើងវិញ ឬក៏បន្ថយឋានន្តរស័ក្តិនោះទេ»។ បើតាមអ្នកនាំពាក្យរងរូបនេះ ការកំណត់ថ្មីនេះ សំដៅដល់ការអនុវត្តទៅលើអ្នកបន្តវេន ពោលគឺមន្ត្រីនគរបាលជាតិ ដែលនឹងត្រូវឡើងមកកាន់តាមមុខតំណែងនីមួយៗពេលខាងមុខ ដោយមន្ត្រីនគរបាលជាតិនោះ មិនត្រូវមានឋានន្តរសក្តិលើសពីការកំណត់នេះដាច់ខាត៕

ដោយ៖ ធឿន វ៉ាន់សុង

The post លោក ទូច សុខៈ ថា ពុំមានការបន្ថយសក្តិមន្ត្រីនគរបាលឡើយ បើទោះមានការកំណត់ថ្មីអំពីឋានន្តរសក្តិក៏ដោយ   appeared first on Kampuchea Thmey Daily.

ចំពោះមុខបញ្ហាក្នុងខឿនសន្តិសុខ រដ្ឋមន្ត្រីមហាផ្ទៃ ទាមទារឱ្យកម្លាំងនគរបាលបង្កើនស្មារតីប្រុងប្រយ័ត្ន និងខិតខំបំពេញការងារ
យកឱកាសក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៨១ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែឧសភានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្រើនរំលឹកដល់កងកម្លាំងនគរបាលឱ្យបង្កើនស្មារតីប្រុងប្រយ័ត្ន និងខិតខំបំពេញការងារ ខណៈមានការវិវត្តដ៏ស្មុគស្មាញក្នុងបរិបទសកលបច្ចុប្បន្ន ក៏ដូចជាក្នុងបរិបទសង្គមកម្ពុជា រាប់ទាំងបញ្ហាប្រឈមនានាដែលកំពុងបន្តជះឥទ្ធិពលអវិជ្ជមានមកលើសន្តិសុខជាតិ។

លោក ស សុខា លើកឡើងតាមរយៈលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិ ថា ក្នុងឆ្នាំ២០២៦ សភាពការណ៍នូវសកលលោកនៅតែបន្តស្ថិតក្នុងស្ថានភាពស្មុគស្មាញ និងប្រែប្រួលមិនអាចប៉ាន់ស្មានបានឡើយ បើទោះជាតិច ឬច្រើន ពិតជាបង្កផលប៉ះពាល់ដល់ប្រទេសកម្ពុជា។ ទន្ទឹមនេះ​ ក៏នៅមានបញ្ហាសេសសល់ និងបញ្ហាប្រឈមមួយចំនួន ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ខឿនសន្តិសុខជាតិ ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់ផ្ទៃក្នុងប្រទេស ដោយលោកបានគូសរំលេចពីស្ថានការណ៍ផុយស្រួយនៅព្រំដែនកម្ពុជា-ថៃ ការចិញ្ចឹមមហិច្ឆតាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរបៀបបដិវត្តពណ៌ សកម្មភាពនៃបទល្មើសលួច ឆក់ ប្លន់ អំពើជួញដូរមនុស្ស គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម។

សកម្មភាពទាំងអស់នេះ លោក ថា បានពាក់ព័ន្ធយ៉ាងសំខាន់ចំពោះតួនាទី ភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ ដែលទាមទារឱ្យកម្លាំងនគរបាលទាំងអស់គ្នាបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងខិតខំបំពេញការងារដោយប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ និងមនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារនូវសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្តីភាព។

ប្រមុខក្រសួងមហាផ្ទៃ បានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ត្រូវបន្តអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាព ពង្រឹងការដឹកនាំ និងគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសបន្តអនុវត្ត កំណែទម្រង់ លើកកម្ពស់គុណភាព សមត្ថភាពប្រតិបត្តិការ ដើម្បីសម្រេចបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្រ ក្នុងនាមជាសេវាករនៃវិស័យសន្តិសុខ និងជាបង្អែកយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ។

យ៉ាងណាមិញ លោក ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងស្មារតី និងមនសិកាស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ដែលកន្លងមក បានចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ បទដ្ឋានគតិយុត្ត គោលការណ៍ បទបញ្ជា និងវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ៕

The post ចំពោះមុខបញ្ហាក្នុងខឿនសន្តិសុខ រដ្ឋមន្ត្រីមហាផ្ទៃ ទាមទារឱ្យកម្លាំងនគរបាលបង្កើនស្មារតីប្រុងប្រយ័ត្ន និងខិតខំបំពេញការងារ appeared first on Kampuchea Thmey Daily.

ថ្នាក់ដឹកនាំនគរបាលជាតិ ចុះសួរសុខទុក្ខ នាំយកថវិកាចំនួន ១០០លានរៀល ឧបត្ថម្ភវីរនគរបាលបង្ក្រាបគ្រឿងញៀន កំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម
គណៈប្រតិភូមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើដំណើរឆ្លងដែនចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភចំនួន ១០០លានរៀល ទៅប្រគល់ជូនដោយផ្ទាល់ដល់វីរនគរបាលមួយរូប ដែលរងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន និងកំពុងសម្រាកព្យាបាលនៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ការចុះសួរសុខទុក្ខនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកជំទាវ។

សូមគូសបញ្ជាក់ផងដែរថានេះគឺជាលើកទី២ហើយដែលលោកឧត្តមសេនីយ៍ឯកឃឹងសារ៉ាត់បានដឹកនាំនាយនគរបាលចុះមកសាកសួរសុខទុក្ខលោកអនុសេនីយ៍ឯកធាងឧត្តមដល់ទីកន្លែងបន្ទាប់ពីលោកបានទទួលការព្យាបាលនៅប្រទេសវៀតណាម។

វីរនគរបាលដែលកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់  លោកអនុសេនីយ៍ឯក ធាង ឧត្តម (អត្តលេខ ៦៨៧៣១) បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបសំបុកឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប្រដាប់អាវុធ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ នាឱកាសនៃការចុះសួរសុខទុក្ខ  លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាននាំយកនូវបណ្ដាំសួរសុខទុក្ខ ក្ដីព្រួយបារម្ភ និងការនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ជូនដល់លោក  ធាង  ឧត្តម  និងក្រុមគ្រួសារ។

លោកនាយកមន្ទីរ បានគូសបញ្ជាក់យ៉ាងមុតមាំថា៖ «វត្តមានរបស់គណៈប្រតិភូនាពេលនេះមិនត្រឹមតែជាការនាំយកនូវថវិកាឧបត្ថម្ភប៉ុណ្ណោះទេប៉ុន្តែគឺជាការឆ្លុះបញ្ចាំងឱ្យឃើញថាថ្នាក់ដឹកនាំនគរបាលជាតិមិនបោះបង់មន្ត្រីរបស់ខ្លួនចោលក្នុងគ្រាមានការលំបាកឡើឡើយ»។ បន្ថែមពីនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានវាយតម្លៃខ្ពស់បំផុតចំពោះវីរភាព និងការហ៊ានលះបង់សាច់ស្រស់ឈាមស្រស់របស់លោកអនុសេនីយ៍ឯក ធាង ឧត្តម ដែលមិនរុញរាប្រឈមមុខនឹងឧក្រិដ្ឋជនប្រដាប់អាវុធ ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្ដេជ្ញាចិត្តលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា។

ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងការព្យាបាលជាបន្តបន្ទាប់ គណៈប្រតិភូបានប្រគល់ថវិកាឧបត្ថម្ភសរុបចំនួន១០០លានរៀល ដែលជាការចូលរួមវិភាគទានពី លោកនាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ, លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

លោកអនុសេនីយ៍ឯក  ធាង  ឧត្តម និងក្រុមគ្រួសារ បានសម្ដែងនូវក្ដីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមេត្តាធម៌របស់ថ្នាក់ដឹកនាំ ដែលបានផ្តល់ភាពកក់ក្តៅដល់ទីកន្លែងដោយមិនបោះបង់អោយរូបលោកនៅឯកោ និងបានជួយទំនុបបំរុងលើការស្នាក់នៅសម្រាកព្យាលរបួសនៅប្រទេសវៀតណាមនាពេលកន្លងមក រហូតដល់សុខភាពរបស់លោកបានប្រសើរជាបន្តបន្ទាប់។  ។ នៅទីបញ្ចប់ លោកអនុសេនីយ៍ឯក  ធាង  ឧត្តម បានលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ សូមប្រទានពរជ័យជូនដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈប្រតិភូទាំងអស់ ជាពិសេស លោកឧត្តមសេនីយ៍ឯក  ឃឹង  សារ៉ាត់  ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជនជានិច្ចនិរន្តរ៍៕ អត្ថបទ៖ សុភា

The post ថ្នាក់ដឹកនាំនគរបាលជាតិ ចុះសួរសុខទុក្ខ នាំយកថវិកាចំនួន ១០០លានរៀល ឧបត្ថម្ភវីរនគរបាលបង្ក្រាបគ្រឿងញៀន កំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម appeared first on Kampuchea Thmey Daily.

​ក្រោយល្បីរឿងយកលុយ២លានដុល្លារពីជនបរទេស លោក គង់ វុទ្ធី ពាក់ផ្កាយ២ ត្រូវបានបន្ថយឋានន្តរស័ក្ដិមកនៅត្រឹម​ពលបាលត្រី
អគ្គនាយក​រង​ នៃ​អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណ​កម្ម ឧត្ដមសេនីយ៍ទោ  គង់ វុទ្ធី ត្រូវបានប្រមុខរដ្ឋស្ដីទី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ថយឋានន្តរសក្ដិមកនៅត្រឹម ពលបាលត្រី។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែមេសា ប៉ុន្តែទើបផ្សពផ្សាយព្រោតព្រាតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នេះ។

គួរកត់សម្គាល់ថា កន្លងទៅនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការផ្សាយថា អគ្គនាយក​រង​ នៃ​អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណ​កម្ម គង់ វុទ្ធី ទទួលលុយ​ ២លាន​ដុល្លារ​ ដេីម្បី​រត់​ការ​ការងារឱ្យ​ជនបរទេស​ ប៉ុន្តែជាង១ឆ្នាំមិនបានលទ្ធផល ហើយមិនព្រមប្រគល់លុយត្រឡប់។

The post ​ក្រោយល្បីរឿងយកលុយ២លានដុល្លារពីជនបរទេស លោក គង់ វុទ្ធី ពាក់ផ្កាយ២ ត្រូវបានបន្ថយឋានន្តរស័ក្ដិមកនៅត្រឹម​ពលបាលត្រី appeared first on Kampuchea Thmey Daily.

លោកស្រី លីម ដារ៉ែន ជួន ណារិន្ទ បន្តឧបត្ថម្ភស្បៀងអាហារ ជ្រូកចំនួន២០ក្បាល ជូនទៅកាន់វីរកងនគរបាលជាតិ និងកងទ័ពជាតិជួរមុខ
ក្នុងនាមអ្នកសមរភូមិក្រោយ លោកស្រី លីម ដារ៉ែន ជួន ណារិន្ទ បានបន្តជំនួយស្បៀងអាហារ ជ្រូកចំនួន២០ក្បាល ជួយទៅកាន់វីរកងនគរបាលជាតិ និងកងទ័ពជាតិជួរមុខ សម្រាប់ធ្វើអាហារទទួលទាន ដើម្បីបន្តកម្លាំងកាយរឹងមាំ ការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា ពីការរំលោភបំពានពីសំណាក់រដ្ឋបរទេសដទៃ។

ជ្រូកទាំង២០ក្បាល ដែលបានប្រគល់ជូននោះ រួមមាន ៖ ០៥ក្បាល ជូនកម្លាំងកងទ័ពឈរជើងនៅទិសតាថាវ និងភ្នំពេញ៣៩៨, ០៥ក្បាល ជូនកម្លាំងកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ, និង១០ក្បាលទៀត ជូនទៅកាន់កម្លាំងនគរបាលឈរជើងលើភ្នំប្រាសាទព្រះវិហារ ( ក្នុងនោះ កម្លាំងនគរបាលអន្ដរាគមន៍, កម្លាំងនគរបាលទេសចរណ៍, កម្លាំងនគរបាលបេតិកភណ្ឌ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៧៩៥ )។

សូមជម្រាបថា ៖ កាលពីពេលថ្មីៗនេះ មុនពេលផ្តល់ស្បៀងអាហារជ្រូក២០ក្បាលខាងលើ លោកស្រីនិងស្វាមីក៏បានឧបត្ថម្ភស្បៀងអាហារមួយចំនួនធំមានជាសាច់គោ សាច់ក្រក សាច់ផាត់ ក៏ដូចជាថវិកា ជូនទៅកាន់កងនគរបាល និងកងទ័ពជួរមុខផងដែរ។

លោកស្រី ដារ៉ែន ភរិយាលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជានិច្ចជាកាលលោកស្រី តែងតែបានផ្តល់ជាបន្តបន្ទាប់នូវជំនួយឧបត្ថម្ភជាច្រើន មានជាសម្ភារ ថវិការ ក៏ដូចជាស្បៀងអាហារចំបាច់នានា ជូនទៅកាន់វីរកងនគរបាលជាតិ និងវីរកងទ័ពដែលឈរជើងនៅសមរភូមិមុខ។

សកម្មភាពនេះ គឺជាការរួបរួមចំណែកជាមួយរាជរដ្ឋាភិបាល នឹងគៀកស្មាជាប់ជាមួយកងកម្លាំងប្រយុទ្ធជួរមុខ បន្តស្មារតីសាមគ្គីគ្នាជាថ្លុងមួយ ដើម្បីការពារប្រទេសជាតិឲ្យបានរឹងមាំបំផុត ពីខ្មាំងសត្រូវឈ្លានពានទាំងឡាយ៕អត្ថបទ៖សុភា

The post លោកស្រី លីម ដារ៉ែន ជួន ណារិន្ទ បន្តឧបត្ថម្ភស្បៀងអាហារ ជ្រូកចំនួន២០ក្បាល ជូនទៅកាន់វីរកងនគរបាលជាតិ និងកងទ័ពជាតិជួរមុខ appeared first on Kampuchea Thmey Daily.

តួកគីបន្តគាំទ្រលើការអប់រំបណ្តុះបណ្តាលកម្លាំងនគរបាលជាតិកម្ពុជា
តួកគីសន្យាបន្តគាំទ្រដល់ការអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិកម្ពុជា តាមរយៈការទទួលយកមន្ត្រីនគរបាលកម្ពុជាទៅសិក្សា និងបណ្ដុះបណ្ដាលនៅប្រទេសតួកគី។ ការសន្យានេះបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតតួកគី លោកស្រី អ៊ុលគុល កូចាអែហ្វែ នៅក្នុងជំនួបពិភាក្សាជាមួយប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោកនាយឧត្តមសេនីយ៍ ឯក មនោសែន។

ជំនួបដែលបានធ្វើឡើងនថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ រវាងលោកស្រី អ៊ុលគុល កូចាអែហ្វែ (Ulku Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ជាមួយលោកនាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា គឺបានផ្ដោតលើពិភាក្សាការងារអំពីកិច្ចសហការ និងការគាំទ្រលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិកម្ពុជា។

កន្លងមក បណ្ឌិត្យសភានគរបាលជាតិតួកគីបានផ្តល់អាហារូបករណ៍ដល់មន្ត្រីនគរបាលជាតិកម្ពុជាចំនួន២ជំនាន់រួចមកហើយ។ ក្នុងនោះ បើតាមលោកនាយឧត្តមសេនីយ៍ ឯក មនោសែន គឺជំនាន់ទី១ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ តួកគីបានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាចំនួន៨នាក់ ដែលមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន៤នាក់។

សម្រាប់ជំនាន់ទី២ ឆ្នាំសិក្សា២០២៥-២០២៦ តួកគីបានផ្តល់អាហារូបករណ៍បន្ថែមទៀតចំនួន១០នាក់។ ជំនាន់ទី២នេះ មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥នាក់ និងថ្នាក់បរិញ្ញាបត្រ៥នាក់​ ដែលសរុបទាំង២ជំនាន់នេះ គឺមន្ត្រីនគរបាលជាតិកម្ពុជាចំនួន១៨នាក់ ក្នុងនោះមានប្រុស១២រូប និងស្រីចំនួន៦រូប ទទួលបានឱកាសទៅសិក្សានៅប្រទេសតួកគី។

បន្ថែមពីនេះ តួកគី ក៏បានផ្តល់វគ្គបណ្តុះបណ្តាលខ្លីដល់គ្រូនគរបាលជាតិកម្ពុជាទៅសិក្សានៅតួកគី តាមរយៈសមាគមបណ្ឌិត្យសភានគរបាលអន្តរជាតិ (INTERPA) គឺវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះសម្រាប់អ្នកប្រើប្រាស់យានអាកាសគ្មានមនុស្សបើកខ្នាតតូចបំផុត និងប្រភេទយានអាកាសគ្មានមនុស្សបើកខ្នាតតូច (ដ្រូន)។

ផ្អែកលើកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានស្នើសុំលោកស្រីឯកអគ្គរដ្ឋទូត បន្តជួយគាំទ្រលើការអប់រំបណ្ដុះបណ្ដាលនេះបន្ថែមទៀត ដែលជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា តួកគីនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្ឌិត្យសភាជាបន្តទៀតផងដែរ។

លោក ឯក មនោសែន បានបង្ហាញនូវការជឿជាក់ថា កិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាលរវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងស្ថានទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ក្រោមការដឹកនាំរបស់លោកស្រីឯកអគ្គរដ្ឋទូតនឹងកាន់តែស៊ីជម្រៅនិងផ្តល់នូវអត្ថប្រយោជន៍ជូនគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់គ្នា កាន់តែស្និទ្ធិស្នាល សាមគ្គីភាព និងភាតរភាព៕

The post តួកគីបន្តគាំទ្រលើការអប់រំបណ្តុះបណ្តាលកម្លាំងនគរបាលជាតិកម្ពុជា appeared first on Kampuchea Thmey Daily.

នគរបាលកម្ពុជាចំនួន១៨រូបជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី
និស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពសមស្របតាមលក្ខខណ្ឌតម្រូវចំនួន១៨រូប ទទួលបានឱកាសទៅសិក្សានៅប្រទេសតួកគី។

ឱកាសទៅសិក្សានៅប្រទេសតួកគីពេលនេះ ធ្វើឡើងតាមរយៈអាហារូបករណ៍ដែលតួកគីផ្តល់ឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ដែលចែកជា២ជំនាន់។ តាមរបាយការណ៍របស់លោកនាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ជំនាន់ទី១ គឺក្នុងឆ្នាំសិក្សា២០២៤-២០២៥ តួកគីបានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាចំនួន៨កន្លែង ដែលក្នុងនោះមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤កន្លែង សិក្សារយៈពេល២ឆ្នាំ និងថ្នាក់បរិញ្ញាបត្រចំនួន៤កន្លែង សិក្សារយៈពេល៥ឆ្នាំ នៅមហាវិទ្យាល័យសន្តិសុខមាតុភូមិ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្នាក់ដឹកនាំនគរបាល នៃបណ្ឌិត្យសភានគរបាលជាតិតួកគី។

ដោយឡែក ឆ្នាំសិក្សា២០២៥-២០២៦ នាយឧត្តមសេនីយ៍ ឯក មនោសែន បន្តឱ្យដឹងថា តួកគីបានផ្តល់អាហារូបករណ៍បន្ថែមទៀតដល់បណ្ឌិត្យសភានគរបាលកម្ពុជាចំនួន១០កន្លែង ដែលជាជំនាន់ទី២ មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥កន្លែង និងថ្នាក់បរិញ្ញាបត្រ៥កន្លែង។ សរុបទាំង២ជំនាន់នេះ គឺតួកគីបានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាចំនួន១៨កន្លែង ស្មើនឹងនិសិត្សចំនួន១៨រូប ក្នុងនោះមានប្រុស១២រូប និងស្រីចំនួន៦រូប។

បណ្ឌិត្យសភានគរបាលជាតិតួកគី (TNPA) គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលទទួលខុសត្រូវលើគ្រប់ទម្រង់នៃការបណ្តុះបណ្តាលមន្រ្តីនគរបាល រួមទាំងថា្នក់ដឹកនាំកម្រិតមធ្យម និងថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុតនៃអង្គភាពនគរបាលជាតិតួកគី ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣៧ ក្រោមឈ្មោះវិទ្យាស្ថាននគរបាលនិងបានប្តូរឈ្មោះជាបណ្ឌិត្យសភានគរបាលជាតិតួកគី បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សាតួកគីក្នុងឆ្នាំ១៩៨៤ ហើយបានក្លាយជាសមាជិកនៃក្រុមប្រឹក្សាអន្តរសាកលវិទ្យាល័យតួកគីក្នុងឆ្នាំ២០០១ ដោយការធ្វើវិសោធនកម្មច្បាប់។

លើកឡើងក្នុងពិធីសំណេះសំណាល កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្ត និងជំរុញដល់ក្រុមនិស្សិតនគរបាលកម្ពុជាដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគីនេះ ត្រូវខិតខំរៀនសូត្រ គោរពវិន័យ អភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាធនធានមនុស្សដ៏ពូកែរបស់ជាតិ និងប្រជាជន ធ្វើយ៉ាងណាកុំធ្វើឱ្យរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃខកបំណងឱ្យសោះ៕

The post នគរបាលកម្ពុជាចំនួន១៨រូបជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី ថា នគរបាលប្រកៀកស្មាដ៏រឹងមាំជាមួយកងទ័ព ដើម្បីការពារអធិបតេយ្យជាតិ
នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងកាលៈទេសៈកម្ពុជារងការប៉ុនប៉ងឈ្លានពានពីយោធាថៃ កងកម្លាំងនគរបាលជាតិបានចូលរួមគាំទ្រ និងប្រកៀកស្មាដ៏រឹងមាំជាមួយកម្លាំងកងទ័ព ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

ថ្លែងចេញពីពិធីប្រគល់សញ្ញាបត្រដល់សិស្ស និងនិស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីតួនាទីនិងភារកិច្ចយ៉ាងសំខាន់របស់កងកម្លាំងនគរបាលជាតិ ក្នុងការធានាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពក្នុងសង្គម។

ក្រៅពីការធានាសន្តិសុខផ្ទៃប្រទេស សម្ដេចធិបតី ក៏បានលើកឡើងពីចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហការបានយ៉ាងល្អ រវាងកងកម្លាំងនគរបាលជាតិជាមួយកម្លាំងកងទ័ព ដើម្បីការពារអធិបតេយ្យជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីជាស្ថិតនៅក្នុងដំណាក់កាលដែលសភាពការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់ និងក្នុងដំណាក់កាលមានជម្លោះព្រំដែនជាមួយប្រទេសថៃ កម្លាំងនគរបាលការពារព្រំដែនបានចូលរួមគាំទ្រយ៉ាងសកម្ម និងកិច្ចសហការបានយ៉ាងល្អជាមួយកងយោធពលខេមរភូមិន្ទ ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។

សម្ដេចធិបតី បានកោតសរសើរ និងការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនៅគ្រប់ជំនាន់ទាំងអស់ ដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ភាពសុខសាន្ត និងសុខុមាលភាពជូនសង្គមជាតិទាំងមូល៕

The post នាយករដ្ឋមន្ត្រី ថា នគរបាលប្រកៀកស្មាដ៏រឹងមាំជាមួយកងទ័ព ដើម្បីការពារអធិបតេយ្យជាតិ appeared first on Kampuchea Thmey Daily.