នយោបាយអាមេរិក Archives - Kampuchea Thmey Daily

អត្រា​នៃ​ការ​គាំទ្រ​​ប្រធានាធិបតី ត្រាំ បន្ត​​ធ្លាក់ចុះទាប​បំផុត​ដល់៣៩%​
លទ្ធផល​នៃ​ការ​ស្ទង់មតិ​​​មួយ បាន​​​​​​រក​ឃើញ​ថា ការ​គាំ​ទ្រ​របស់ប្រជាជន​​អាមេរិក​ចំពោះ លោក​​​ប្រធានាធិបតី​ ដូណាល់ ត្រាំ បានធ្លាក់ចុះក្នុង​​ពេល​​ថ្មីៗ​នេះ ដល់​កម្រិតមួយ​ដែល​​ទាប​បំផុតក្នុង​អាណត្តិ​បច្ចុប្បន្ន​របស់​លោក ខណៈ​​អ្នកបោះ​ឆ្នោត​មក​ពីគណបក្សសាធារណរដ្ឋ​របស់​លោក​​អស់​ជំនឿចិត្ត​ លើ​ការ​គ្រប់​គ្រង​សេដ្ឋ​កិច្ចរបស់​រដ្ឋ​បាល​សហរដ្ឋ​អាមេរិក​រូប​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​​ Reuters។

ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ កាន់​បាល់ឱប ដែលហៀបបោះទៅ​ក្មេងប្រុស​ម្នាក់​។ White House

ការ​ស្ទង់​មតិ​រយៈ​ពេល​បីថ្ងៃបាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ បង្ហាញថា​ ៣៩%នៃ​មនុស្ស​ពេញ​វ័យរបស់​សហរដ្ឋ​អាមេរិក​បាន​យល់​ស្រប ​​លើ​ការ​អនុវត្ត​ការងារ​របស់​លោក​ ត្រាំ ​ធ្លាក់​ចុះ​ពី៤១%កាលពីដើម​ខែ​ធ្នូ។ ​ការ​រក​ឃើញនោះ​បន្ត​ទៀត​​ថា ចាប់​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ការ​វាយ​តម្លៃ​ការ​ងារ​នានា​របស់​ប្រធានាធិបតី​រូប​នេះ​ កាន់​តែ​ធ្លាក់​ចុះ​រហូត​ដល់ ៣៨% ​ជា​តួ​លេខដែល​​ទាប​បំផុត​ក្នុង​ឆ្នាំ​នេះ​។

មេដឹក​នាំ​គណបក្ស​សាធារណរដ្ឋ​បាន​វិល​ត្រឡប់​មកកាន់​អំណាច​វិញក្នុង​ខែ​មករា ​ជា​មួយ​អត្រាសេដ្ឋកិច្ច​ចំនួន​៤៧% ប៉ុន្តែ​​ប្រជា​ប្រិយ​ភាព​របស់​​គាត់​​បាន​ធ្លាក់​​ចុះ​​ចាប់​​តាំង​​ពី​ពេល​​​ឡើង​កាន់​អំណាច​​មកម្ល៉េះ​ ជា​ពិសេស​​ទាក់​ទង​​នឹង​​ការ​​គ្រប់​គ្រង​សេដ្ឋកិច្ច​​តែ​ម្តង​។

ត្រាំ​ បាន​ឈ្នះ​ការ​បោះ​ឆ្នោតជា​​ប្រធានាធិបតី​កាល​ពីឆ្នាំ​មុន​ ហើយ​សន្យា​ថា​នឹង​កែ​ប្រែ​សេដ្ឋកិច្ច​ដែល​រង​នូវ​​អតិផរ​ណា​ខ្ពស់ ​ក្រោម​ការ​ដឹក​នាំរបស់​​អតីត​ប្រធានាធិបតី​លោក Joe Biden ។ ប៉ុន្តែ​អតិផរណា​ត្រូវ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្រោមការ​ដឹក​នាំ​របស់​លោក​ត្រាំ​ទៅ​វិញ​៕

​​ណឺ មិនា​

The post អត្រា​នៃ​ការ​គាំទ្រ​​ប្រធានាធិបតី ត្រាំ បន្ត​​ធ្លាក់ចុះទាប​បំផុត​ដល់៣៩%​ appeared first on Kampuchea Thmey Daily.

​បិទរដ្ឋាភិបាល​៤២ថ្ងៃ អាមេរិក​លុបជើង​ហោះ​ហើរ​​ប្រមាណ​២០០០០​ ត្រាំទាមទារ​ឲ្យកែ​ការបោះឆ្នោតនៅព្រឹទ្ធសភា​​​
​នៅ​យប់ថ្ងៃ​ពុធ​ម៉ោងនៅសហរដ្ឋអាមេរិក​ក្នុងអំឡុង​ពេល​​នៃ​ការ​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ប្រធានាធិបតី​​លើ​ច្បាប់​ចំណាយថវិកា​​ និង​បើក​រដ្ឋាភិបាល​​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​ឡើង​វិញ ក្រោយ​ពី​បិទ​​​​អស់រយៈពេល​៤២ថ្ងៃ ​ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយថា ​​​​ការ​បិទ​រដ្ឋាភិបាល​​ដែល​​​បង្ក​ឡើង​ដោយ​ព្រឹទ្ធ​សមាជិក​​​មក​ពី​​​​គណបក្ស​​ប្រ​​ជា​ធិបតេយ្យ បាន​បណ្តាល​​ឲ្យ​ជើង​ហោះ​ហើរ​​​ប្រមាណ​​​​២០០០០ត្រូវលុប​ចោល​ ឬក៏ពន្យារពេល​។

​​​​​លោក ត្រាំ និយាយថា៖«ក្នុងរយៈពេល ៧សប្តាហ៍ចុងក្រោយនេះ ការបិទរបស់គណបក្សប្រជាធិបតេយ្យបានបង្កគ្រោះថ្នាក់យ៉ាងធំធេង​។ ពួកគេបានបណ្តាលឱ្យជើងហោះហើរចំនួន ២0,000 ត្រូវបានលុបចោល ឬពន្យារពេល។ ពួកគេបាន​​​ធ្វើ​ដំណើរ​ជាច្រើនលើក​​​ យឺតពេល​ មនុស្សឈឺចាប់យ៉ាងខ្លាំង»​។

​លោក ដូណាល់​ ត្រាំ​ បានស្តីបន្ទោស​​ទៅគណបក្ស​ប្រជាធិបតេយ្យ​ដែល​​ធ្វើ​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​រយៈពេល​យូរ​ជាប្រវត្តិសាស្រ្ត​ បណ្តាល​ឲ្យ​បុគ្គលិករដ្ឋសហព័ន្ធជាច្រើន​​ត្រូវ​​ផ្អាក​ពីការងារ បាត់​បង់​ចំណូល ហើយ​មន្ត្រី​យោធា​ក៏​មិ​ន​ទទួលបាន​ប្រាក់​​ខែ​ពីរដ្ឋសហព័ន្ធ​។​

ទោះបី​ជា​មានការស្តីបន្ទោស​បែបនេះ ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​ចំពោះ​​ការដាក់ស្នើ​​ច្បាប់ចំណាយថវិកា​របស់​រដ្ឋបាល​ដូណាល់ ត្រាំ ដោយ​ការ​កាត់​​​ចេញ​​នូវ​កញ្ចប់ថែទាំ​សុខ​ភាព​ ដែល​​គណបក្ស​នេះ​យល់ថា វា​បាន​ជួយ​​ដល់​ប្រជាជន​ និង​កម្មករ​ដែលមានចំណូលទាប​ឲ្យទទួលបានសេវា​សុខ​ភាព​ពេញលេញ​​។ ​

​​ច្បាប់​​ចំណាយ​ថវិកា​នោះ​ត្រូវរាំងស្ទុះ​ក្នុង​ព្រឹទ្ធសភា​ដោយសារ​តែ​ព្រឹទ្ធសភា​អាមេរិក​មានសមាជិក​១០០រូប ក្នុងនោះ​​គណបក្ស​​សាធារណៈរដ្ឋ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ មានសមាជិក​៥៣ ខណៈព្រឹទ្ធសមាជិក​មក​ពីគណបក្ស​​ប្រជាធិបតេយ្យ​មាន៤៧ រួម​ទាំង​​​សមាជិក​ឯករាជ្យ​ពីររូបផង ហើយ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ចាត់ទុក​ជាបាន​ការ​នៅពេលដែលព្រឹទ្ធសមាជិក​​​​ចំនួន​៦០រូប​​បានបោះឆ្នោត​គាំទ្រ។​

ព្រោះតែ​ហេតុដូចនេះ​ ទើប​គណបក្ស​ប្រជាធិបតេយ្យ​​មានអំណាច​ត​ថ្លៃ​​ជាមួយ​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​​តែ​ងតែ​តាមយាយី​​​គោលនយោបាយ​​​ដាក់ចេញ​​​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​។ ប៉ុន្តែ​ទោះជាបែបណា សមាជិក​ព្រឹទ្ធសភា​​៨រូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ចុងក្រោយ​បាន​ចេញ​មក​គាំទ្រ​​ ដោយសារ​តែមានការ​ចរចា​​​កិច្ច​ព្រមព្រៀង​ថ្មីមួយដែលលោក ត្រាំ សុខចិត្តបន្ត​​គោលនយោ​​បាយ​​សុខភាព​រហូតដល់​ខែមករា​ឆ្នាំ​២០២៦។​

​លោក ដូណាល់ ត្រាំ បាន​និយាយថា៖«​គ្មាននរណាម្នាក់ធ្លាប់បានឃើញអ្វីដូចនេះទេ។ នេះជាការបន្ថែមដ៏ងាយស្រួលមួយ ប៉ុន្តែពួកគេមិនចង់ធ្វើវាទេ។ អាក្រក់ណាស់ ពួកអ្នកប្រជាធិបតេយ្យបានដកហូតបុគ្គលិករដ្ឋាភិបាលជាង ១លាននាក់ពីការបង់ប្រាក់របស់ពួកគេ និងកាត់ផ្តាច់អត្ថប្រយោជន៍ ស្លាកអាហារសម្រាប់ប្រជាជនអាមេរិករាប់លាន និងរាប់លាននាក់ទៀតដែលត្រូវការប្រាក់ ពួកគេបានបណ្តាលឱ្យអ្នកម៉ៅការសហព័ន្ធ និងអាជីវកម្មខ្នាតតូចរាប់ម៉ឺននាក់មិនបានទទួលប្រាក់ខែ»។

​នៅ​ក្នុងការ​និយាយនោះ លោក ដូណាល់ ត្រាំ ក៏បានអំពាវនាវ​ឲ្យព្រឹទ្ធសមាជិក​​គណបក្ស​​សាធារណៈរដ្ឋធ្វើការ​ដើម្បីកែ​ប្រែ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ពី​៦០​សំឡេង មក​៥១សំឡេង​វិញ៕​

រ៉ាន់ រើយ

The post ​បិទរដ្ឋាភិបាល​៤២ថ្ងៃ អាមេរិក​លុបជើង​ហោះ​ហើរ​​ប្រមាណ​២០០០០​ ត្រាំទាមទារ​ឲ្យកែ​ការបោះឆ្នោតនៅព្រឹទ្ធសភា​​​ appeared first on Kampuchea Thmey Daily.

​​​ត្រាំ​​ចុះ​ហត្ថលេខា​លើក្រឹត្យ​​ដាក់​ដំណើរការ​​ច្បាប់ចំណាយ បើក​រដ្ឋាភិបាល​អាមេរិកពីថ្ងៃនេះ​​
ទីបំផុត​រដ្ឋាភិបាល​សហ​​​ព័ន្ធ​របស​សហរដ្ឋអាមេរិក រៀបចំ​បើក​ដំណើរការ​ប្រក្រតី​ភាព​ឡើង​វិញ បន្ទាប់​ពី​សមាជិក​​រដ្ឋសភា​​​​ បាន​អនុម័ត​ច្បាប់ចំណាយ​​ក្រោយ​ជាប់គាំង​អស់រយៈពេល​៤២ថ្ងៃ​ចាប់តាំងពីដើម​ខែ​តុលាមក ដោយ​ព្រឹទ្ធ​សមាជិក​​នៃគណបក្ស​ប្រជាធិបតេយ្យ​​មិនគាំទ្រ​ ព្រោះតែ​​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​លុប​ចោល​​​កញ្ចប់​ធានារ៉ាប់រងសុខ​ភាព។

​លោក ត្រាំ​ ផ្សាយផ្ទាល់​​​ពេលចុះ​ហត្ថលេខា​លើក្រឹត្យ​​ដាក់​ឲ្យប្រើច្បាប់។

​​​​នៅ​​យប់ថ្ងៃ​ពុធ​​ម៉ោង​នៅសហរដ្ឋអាមេរិក ត្រូវវេលា​ព្រឹក​​ថ្ងៃ​ព្រហស្បត្តិ៍​ម៉ោងនៅប្រទេសកម្ពុជា សភា​សហរដ្ឋអាមេរិក​បាន​បោះឆ្នោត​គាំទ្រ​លើ​ច្បាប់ចំណាយ​របស់​រដ្ឋាភិបាលសហព័ន្ធ​​ ក្រោយ​ពី​មាន​ការ​​​យល់ព្រម​ពី​​ព្រឹទ្ធសភា​កាល​ពី​២ថ្ងៃមុន ដោយ​ការ​​ចរចា​​​លើ​កិច្ច​ព្រម​ព្រៀង​មួយ​​រវាង​គណបក្ស​សាធារណៈរដ្ឋ និង គណបក្ស​​ប្រជាធិបតេយ្យ ហើយ សមាជិក​ព្រឺទ្ធសភា​​៨រូប​​បាន​ចេញ​មក​គាំទ្រ​​​កិច្ច​ព្រមព្រៀង​នោះ​។

​កិច្ច​ព្រម​ព្រៀង​នោះ​ហើយ បាន​បើក​ផ្លូវ​ឲ្យ​​សមាជិក​សភា​បោះឆ្នោត​​លើ​​ច្បាប់​ចំណាយ​​នៅថ្ងៃ​នេះ​។ ​

​តាមសេចក្តី​រាយការណ៍​របស់​ Fox News ​ក្រោយ​ការ​អនុម័ត​ភ្លាមៗ ​ច្បាប់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​​វិមាន​ប្រធានាធិបតី​យ៉ាងប្រញាប់​ ដើម្បី​ឲ្យ​​​​​ប្រធានាធិបតី​ ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​​​ និង​ចូលជាធរមាន ដែល​គេ​ឃើញ​ថា ច្បាប់​នេះ​នឹង​​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​​​ដែល​មានរយៈពេលយូរបំផុត​ក្នុងប្រវត្តិសាស្រ្តអាមេរិក​រហូតដល់​៤២ថ្ងៃ។

​​ប្រធានាសភា​អាមេរិក លោក ​Mike Johnson បា​ន​ប្រាប់​​​បណ្តាញសារព័ត៌មាន Fox News ថា​ ​៖«លោក​ប្រធានាធិបតី ត្រាំ​ធ្វើការងារ​​២៤ម៉ោង ​ជារៀងរាល់ថ្ងៃ​​ដើម្បី​កាត់បន្ថយការឈឺ​​ចាប់»។

​លោក ត្រាំ ញញឹមពេលចុះ​ហត្ថលេខា​លើ​ក្រឹត្យដាក់​ឲ្យប្រើច្បាប់ចំណាយ​ថវិកា​ បើក​រដ្ឋាភិបាលវិញ​។​ Fox News

​​ក្រោយ​ការ​បោះឆ្នោត​​សភា​បាន​បញ្ចប់​ភ្លាម ​លោក ​Mike Johnson ​បាន​យក​​​ច្បាប់នោះ​ទៅកាន់​សេតវិ​មានដើម្បី​ឲ្យ​​ប្រធានាធិបតី ត្រាំ ចុះ​ហត្ថលេខា។​​ នេះយោង​សេចក្តីរាយការណ៍​ដែលបាន​ផ្សាយ​៣០នាទី​មុន​នេះ​។

​ពួកគេ​​បាន​បើក​ប្រាក់ខែ​ឲ្យ​កងទ័ព, ផ្តល់មូលនិធិដល់ WIC, ទាំង​អស់​​ផ្សេងទៀត​។ ពួក​គេ​​​នឹង​ធ្វើការ​​២៤ម៉ោង​លើ២៤​​ម៉ោង​ដើម្បី​​ឲ្យ​រដ្ឋាភិបាល​ដំណើរ​ការវិញ​កាន់តែឆាប់​​​ធ្វើទៅបាន​​ ហើយ​​​ យើង​នឹងផ្តល់​ឲ្យ​ពួកគេ​​នូវរាល់​ជំនួយ​​ដែលយើង​អាច​​​ផ្តល់បាន ពី​​​សភា​និង​ព្រឹទ្ធសភា​»។

​តាមការ​ស្រង់សម្តី ​​លោក Mike Johnson និយាយថា៖«​នេះ​ជា​​ភាព​ជាអ្នកដឹកនាំ! នេះ​ជាការ​រួបរួម​គ្នា! នេះ​គឺ​ជ័យជម្នះ​!»។

ការ​បិទ​រដ្ឋាភិបាល​ជាង​១ខែកន្លងមកនេះ បានប៉ះពាល់​ដល់​ការងាររបស់​រដ្ឋាភិបាល​​​​​ ប៉ះពាល់​ការងារនៅតាម​ស្ថានទូត​ ជាពិសេស​​ប៉ះពាល់​ដល់​វិស័យអាកាសចរណ៍​ដែលបុគ្គលិក​ប្រមាណ​៥០ភាគរយ​ត្រូវបានផ្អាក ធ្វើឲ្យ​ការធ្វើដំណើរ​តាមផ្លូវអាកាស​​​ត្រូវលុបចោល​យ៉ាងច្រើន៕​

រ៉ាន់ រើយ

The post ​​​ត្រាំ​​ចុះ​ហត្ថលេខា​លើក្រឹត្យ​​ដាក់​ដំណើរការ​​ច្បាប់ចំណាយ បើក​រដ្ឋាភិបាល​អាមេរិកពីថ្ងៃនេះ​​ appeared first on Kampuchea Thmey Daily.

ព្រឹទ្ធសភា​អាមេរិក​​បន្ត​​​រាំង​ខ្ទប់​​​ច្បាប់ចំណាយ​របស់​លោក ត្រាំ​ ដែលលុប​​​កញ្ចប់​សុខាភិបាល​
​ព្រឹទ្ធសភា​អាមេរិក​​​នៅ​​​ល្ងាច​ថ្ងៃ​ចន្ទ​ម៉ោង​​នៅ​សហរដ្ឋអាមេរិក (ត្រូវ​ព្រឹកថ្ងៃ​អង្គារ​ម៉ោង​នៅទីក្រុង​ភ្នំពេញ) បាន​​​​​រាំង​ខ្ទប់​​​​​ច្បាប់ចំណាយ​​​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ​ដោយ​ការ​ទាមទារ​​ឲ្យលោក​ ត្រាំ ដាក់​បញ្ចូល​​កញ្ចប់​សុខ​ភាព​​​ទៅ​កម្ម​វិធី​ជាតិឡើងវិញ​ជាថ្នូរ​ទទួលបា​ន​ការគាំទ្រ​នោះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​។ Reuters

​ការ​បិទ​រដ្ឋាភិបាល​របស់​សហរដ្ឋអាមេរិក បាន​ឈាន​ដល់​ថ្ងៃទី​​៦ រហូតដល់​ថ្ងៃ​អង្គារ​នេះ ខណៈ​ការ​បោះឆ្នោត​​​​​នៅ​ក្នុង​ព្រឹទ្ធសភា​​ជាលើក​ទី​២ មិនទទួលបាន​បាន​ការគាំទ្រ​គ្រប់គ្រាន់​​​​សម្រាប់​ការ​យល់​ព្រម​​​​លើ​ច្បាប់ចំណាយ​ថវិកា​ប្រចាំឆ្នាំ​របស់​រដ្ឋាភិបាល​សហ​​រដ្ឋអាមេរិក​នោះទេ​។

​​ការ​បោះឆ្នោត​​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​អាច​អនុញ្ញា​ត​ឲ្យ​ច្បាប់​អនុវត្តបាន គឺ​ត្រូវទទួលបាន​ការ​គាំទ្រ​​​យ៉ាង​តិច​បំផុត​​៦០​សំឡេង ក្នុងចំណោម​ចំនួន​ព្រឹទ្ធសមាជិកស​រុប​​១០០​រូប​។ ​ខណៈពេលនេះ ព្រឹទ្ធសមាជិក​មក​ពី​គណបក្ស​​សាធារណរដ្ឋ​​របស់​​លោក​ ដូណាល់់ ត្រាំ មាន​ចំនួន​៥៣​ ហើយ ​ព្រឹទ្ធ​សមាជិក​​មក​ពី​​គណបក្ស​​​ប្រជាធិបតេយ្យចំនួន​៤៥ ​ហើយ​សមាជិក​ព្រឹទ្ធសភា​២​រូប​ទៀត​ ជា​​អ្នក​ឯករាជ្យ​ ដែល​ត្រូ​វបាន​គេ​ដឹងថា បាន​ចូលដៃ​ជាមួយ​គណបក្ស​​ប្រជាធិបតេយ្យ​ដើម្បី​ជំទាស់​ចំនួន​​​​ច្បាប់ថវិកា​របស់​រដ្ឋបាល​ដូណាល់ ត្រាំ។

​សំណើ​ច្បាប់​​ថវិកា​លើក​ទី​២​ ​របស់​ រដ្ឋាភិបាល​ត្រាំ ដែលស្នើ​ទៅកាន់​​​ព្រឹទ្ធសភា ​​បានទទួលការ​​​បោះឆ្នោត​​ ៥២​ទល់​​៤២​ ប៉ុណ្ណោះ​នៅថ្ងៃចន្ទ ដែល​មិន​គ្រប់កូរ៉ុម​សម្រាប់​​​ចូល​ជាធរមានទេ។

​​​អ្វី​ជា​ការ​ទាម​ទារ​​ដាច់ខាត​របស់​ព្រឹទ្ធសមាជិកមក​ពីគណបក្ស​ប្រជាធិបតេយ្យ​ជា​ថ្នូរ​សម្រាប់​ការ​គាំទ្រ​​​​​ច្បាប់ថវិកា​​របស់​​​រដ្ឋាភិបាល​​សហរដ្ឋអាមេរិក គឺ ការ​បន្ត​​កម្មវិធី​​ថែរក្សា​សុខភាព ឬ​ហៅ​ថា Obamacare ​ដែល​​​គេ​មើល​ឃើញ​ថា បាន​ជួយ​ប្រជាជន​ដែល​មាន​ចំណូល​ទាប​​​និង​មធ្យម​ទទួលបា​នសេវា​សុខ​ភាព​​​ដោយស្មើភាព​។

​ប៉ុន្តែ​​សម្រាប់​ប្រធានាធិបតី​សហរដ្ឋអមេរិក លោក ដូណាល់ ត្រាំ ​កម្មវិធី​ថែទាំង​សុខភាព​​​របស់​គណបក្ស​ប្រជាធិបតេយ្យ​ គឺ​ជាការ​ខ្ទះខ្ជាយ​ថវិកា​រដ្ឋយ៉ា​ង​ធំសម្បើមដែល​ទាញទម្លាក់​សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយ​ធ្វើ​ឲ្យ​​​និយោជក​​ (ថៅកែ​)​ ចំណាយ​ប្រាក់​ច្រើន​​​ណាស់​សម្រាប់​ការ​ទិញ​​​​ធានារ៉ាប់រងសុខ​ភាព​​សម្រាប់​និយោជិត​ (កម្មករ)​របស់​ពួកគេ​។​

​កាល​​​ឃោសនា​​រកសំឡេង​គាំទ្រ​​កាល​ឆ្នាំ​២០២៤​ លោក ដូណាល់ ត្រាំ បាន​ចាត់ទុក​ កញ្ចប់ថែទាំសុខភាព​នេះ ជា​​ អ្នកសម្លាប់​វិស័យការងារ​នៅសហរដ្ឋអាមេរិក​ទៀត​ផង​។

​នៅ​មុន​នេះ​​ប្រមាណ​២ម៉ោង លោក ដូណាល់ ត្រាំ ទាម​ទារ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​បើក​រដ្ឋាភិបាល​របស់​លោកឡើងវិញ ហើយ លោកគម្រាម​ថា ​ការ​ងារ​​​​រដ្ឋសហព័ន្ធ​​ច្រើន​ថែមទៀត​​នឹង​ត្រូវ​​ផ្អាក៕​​

​រ៉ាន់ រើយ​

​ព្រឹទ្ធសមាជិក លោក Chuck Schumer មក​ពីគណបក្ស​ប្រជា​ធិបតេយ្យ​ដែល​ដឹកនាំ​ប្រឆាំង​ច្បាប់​ចំណាយ​របស់​លោក ត្រាំ។ Reuters

The post ព្រឹទ្ធសភា​អាមេរិក​​បន្ត​​​រាំង​ខ្ទប់​​​ច្បាប់ចំណាយ​របស់​លោក ត្រាំ​ ដែលលុប​​​កញ្ចប់​សុខាភិបាល​ appeared first on Kampuchea Thmey Daily.

​[វិចារណ​កថា] តើជម្លោះ​រវាង​​ ដូណាល់ ត្រាំ និង​​ Elon Musk ជាអវសាន​នយោបាយត្រាំឬ?
​ជម្លោះ​ថ្មី​​ៗ​ដែល​ទើប​ផ្ទុះ​ឡើង​ក្នុង​ប៉ុន្មានថ្ងៃចុងក្រោយ​រវាង​​​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​​ ​កំពូលមហាសេដ្ឋី​​​​ លោក Elon Musk ដែល​ជា​មនុស្ស​ជំនិត​បំផុត​​របស់​​ដូណាល់ ត្រាំ គឺ​ជា​​​ការ​បន្ទច់​បង្អាក់យ៉ាងខ្លាំង​ចំពោះ​​​​គោលនយោបាយ​​នានា​របស់​​​ប្រធានាធិបតីអាមេរិក​ដែល​និយាយលឿន​ជា​ងទង្វើ​​​រូប​នេះ។

​លោក Elon Musk និង​ប្រធានាធិបតី​ ដូណាល់ ត្រាំ ក្នុងពេលល្អូកល្អិន​អំឡុង​ពេលឃោសនា​រក​ការគាំទ្រ។​ Reuters

​លោក ដូណាល់ ត្រាំ ​បាន​ទទួល​ការ​វាយប្រហា​រ​​លើ​ប្រជាប្រិយភាព​ជាលោក​ដំបូង​ក្នុង​រារាំង​ដំណើរ​​​​ឆ្ពោះទៅមុខ​របស់​គោល​នយោបាយ​របស់​លោក ​​គឺ​ នៅពេលដែល​ ការ​ចាញ់ឆ្នោត​​​ក្នុងការ​បោះឆ្នោត​ជ្រើស​រើស​​ប្រធានចៅក្រម​តុលាការ​កំពូល​​ នៅ​រដ្ឋ Wisconsin កាល​ថ្ងៃទី​១ខែមេសា ​ដោយ​ការ​ចាញ់​ឆ្នោត​​ចៅក្រម លោកស្រី​ Susan Crawford ដែល​ជា​បេក្ខនារី​​តំណាង​ពីគណបក្ស​​ប្រជាធិបតេយ្យ​។

ការ​ចាញ់ឆ្នោ​​ត​​សម្រាប់​តំណែង​​ប្រធានចៅ​​ក្រម​​​នៃ​តុលាការ​កំពូលនោះ គឺ​ជា​ការ​រារាំង​គោលនយោបាយ​​របស់​លោក ដូណាល់​ ត្រាំ យ៉ាងខ្លាំង។ ម្យ៉ាងវិញ​ទៀត​ ការ​ដូរជំហរ​​​របស់​ប្រពលរដ្ឋ​អាមេរិក​​​ក្នុងរដ្ឋ Wisconsin ​ពី​ការ​គាំទ្រ​គណបក្ស​​​​សាធារណៈរដ្ឋដែលលោក​ ត្រាំ ទើប​ឈ្នះឆ្នោត​​ប្រធានាធិបតី​កាល​ពី​ខែ​​វិច្ឆិកា គឺ​ជា​ការ​បង្ហាញ​ការ​មិនពេញ​ចិត្តចំពោះ​គោលនយោបាយ​របស់​លោក ដូណាល់ ត្រាំ ដែល​ធ្វើទុក្ខបុកម្នេញ​​ ទាំងប្រជាពលរដ្ឋខ្លួន​ឯង និង​ អុកឡុក​​​អន្តរជាតិ។

ក្នុងការ​បោះឆ្នោត​នោះ គណបក្ស​សាធារណៈរដ្ឋ ដោយ​មាន​ការ​ជ្រុមជ្រែង​ពី​មហាសេដ្ឋីកំពូល Elon Musk ​បាន​រៃអង្គាស​​ប្រាក់​រហូត​ដល់​ប្រមាណ​១០០លានដុល្លារ​សម្រាប់​ការ​ឃោសនា​​​គាំទ្រ​ លោក​ Brad Schimel ដែល​ជាបេក្ខជន​តំណាង​ដោយ​គណបក្ស​សាធារណៈរដ្ឋ សម្រាប់តំណែង​ប្រធានចៅក្រម​តុលាការ​កំពូលនោះ។

​ក្នុងជម្លោះ​​ជាមួយ​ប្រធានាធិបតី​ ដូណាល់ ត្រាំ ចុង​ក្រោយ​របស់​មហាសេដ្ឋី​ Elon Musk ​គឺ​ជា​សញ្ញា​បង្ហាញថា ​នយោបាយ​​របស់​លោក ដូណាល់ ត្រាំ ធ្លាក់​ប្រជាប្រិយភាព​ខ្លាំង ​​ដែល​អាច​នាំ​ទៅ​ដល់​ការ​បាត់បង់​អំណាច​​នៅចុង​ឆ្នាំ​២០២៦ ពេលដែលសហរដ្ឋអាមេរិក​រៀបចំ​បោះឆ្នោត​​សភាជាន់​ទាប ឬ​ហៅថា ការ​បោះឆ្នោត​ពាក់​កណ្តាលអាណត្តិ។​

បច្ចុប្បន្ន​នេះ សភា​ជាតិសហរដ្ឋអាមេរិក បាន​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណៈរដ្ឋ​របស់​លោក ដូណាល់ ត្រាំ ដែល​មើល​ទៅ​សភា​​ស្រប​ទៅនឹង​អ្វីដែលលោក ដូណាល់ ត្រាំ បាន​ស្នើ ប៉ុន្តែ​ក្នុងករណី​ ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិនៅខែ​វិច្ឆិកា​ឆ្នាំ​២០២៦ បានធ្លាក់​ទៅលើ​គណបក្ស​​ប្រជាធិបតេយ្យ នោះ​លោក ត្រាំ នឹង​ប្រឈម​ការ​ចោទ​សួរដេញដោលច្រើន រហូត​ដល់ការ​បោះឆ្នោតទម្លាក់​​ពីអំណាច​ថែមទៀត។

​នៅ​ក្នុងជម្លោះ​ឆ្លងឆ្លើយ​គ្នា​តាមបណ្តាញសង្គម លោក Elon Musk បានទាំងរិះគន់សមាជិកសភាអាមេរិកដែលបានបោះឆ្នោតគាំទ្រគម្រោងថវិកាលោកត្រាំ ដែលលោកចាត់ថា ជាការជំរុញអោយសហរដ្ឋអាមេរិក​​ជាប់បំណុល​ «វណ្ឌ ក» ហើយសន្យាថានឹងជំរុញអោយពួកសមាជិកសភាសាធារណរដ្ឋដែលបោះឆ្នោតគាំទ្រគម្រោងថវិកាលោកត្រាំនេះអោយបាត់កៅអី នៅក្នុងពេលបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៦។

​​មាន​មតិ​ខ្លះ​លើក​ឡើង​ថា ​ជម្លោះ​​ពាក្យសម្តី​តាមរយៈ​កា​របង្ហោះសារឌឺដងគ្នា​​រវាង​ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង លោក Elon Musk គឺ​ជា​​ល្បិច​កិច​កល​​​ក្នុងឈុត​ឆាក​នយោបាយ​ ដើម្បី​ក្រឡុក​ទីផ្សារ​ភាគហ៊ុន​​​ឲ្យ​មាន​ការ​ប្រែប្រួល​ប៉ុណ្ណោះ ព្រោះ​ពួក​គេ​ទាំងពីរ​គឺ​ជា​អ្នក​ទទួលបាន​អត្ថប្រយោជន៍​ពី​កា​រប្រែប្រួល​នោះ៕

ដោយ រ៉ាន់ រើយ

The post ​[វិចារណ​កថា] តើជម្លោះ​រវាង​​ ដូណាល់ ត្រាំ និង​​ Elon Musk ជាអវសាន​នយោបាយត្រាំឬ? appeared first on Kampuchea Thmey Daily.

​​រដ្ឋបាល​ត្រាំជូនដំណឹងពីការ​បិទ​​ការិយាល័យ​​ការពារហិរញ្ញវត្ថុ​​អ្នកប្រើប្រាស់​ (CFPB)
រដ្ឋបាល​​​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ​បានបញ្ជា​​ឲ្យ​​​​ ការិយាល័យ​​ការ​ពារ​​ហិរញ្ញវត្ថុ​​​​អ្នក​ប្រើប្រាស់ (Consumer Financial Protection Bureau)​ ​​បញ្ឈប់​ការ​​ងារ​ស្ទើរ​ទាំងអស់របស់​ខ្លួន ដែល​ជា​​ការ​បិទ​ដ៏​មាន​ប្រសិទ្ធភាព​​នូវ​​​​​ភ្នាក់ងារ​​ដែល​​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​​រដ្ឋបាល​​ Barak Obama ដើម្បី​ការពារ​អ្នក​ប្រើប្រាស់ ​បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​​ និង​រឿងអាស្រូវ​​ក្នុងការ​ផ្តល់​កម្ចី​​​​ទិញ​លំនៅឋាន​​​។

ការិយាល័យ​​ការ​ពារ​​ហិរញ្ញវត្ថុ​​​​អ្នក​ប្រើប្រាស់ CFPB​។ FB

​​សារព័ត៌មាន AP ​​បាន​ផ្សាយ​ដោយ​​​​ស្រង់​ការ​បញ្ជាក់​របស់​លោក Russell Vought ដែល​ទើប​​​តែងតាំង​​​ថ្មី​ជា​នាយក​​នៃ​ការិយាល័យ​​​គ្រប់គ្រង​និង​ថវិកា ​​ដោយ​ លោក​ដូណាល់ ត្រាំ សម្រាប់​​ការ​ដឹកនាំ​ CFPB​ បាន​អះអាង​​ពី​ ការ​បញ្ឈប់ការងារលើ​​នីតិវិធី​​ដែលបានស្នើឡើង ដែល​​​នឹងឈាន​ទៅ​បញ្ចប់​នីតិវិធី​​​ផ្សេងៗ​ទៀត​ដែលមិនទាន់​បាន​បញ្ចប់​។​

​តាមរយៈ​ការ​អះអាង​នោះ​ ការងារ​ណា​កំពុង​ស៊ើបអង្កេតត្រូវ​បញ្ចប់​ ហើយ​​ក៏​មិន​លើ​ក​ករណី​​​ស៊ើបអង្កេត​​ថ្មី​នោះដែ​រ​។​​​​ ទីភ្នាក់ងារនេះគឺ​ជា​គោលដៅរបស់​បក្ស​សាធារណៈ​រដ្ឋ ដែល​គេ​ចាត់​ទុក​ថា​ជា​ក្រុម​អភិរក្ស ចាប់តាំងពីលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានជំរុញឱ្យបញ្ចូលវាទៅក្នុងបទ​បញ្ញត្តិ​កំណែទម្រង់ហិរញ្ញវត្ថុឆ្នាំ២០១០​​ ក្រោយ​​វិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៧-២០០៨។

លោក Russell Vought ដែល​ទើប​​​តែងតាំង​​​ថ្មី​ជា​នាយក​​នៃ​ការិយាល័យ​​​គ្រប់គ្រង​និង​ថវិកា​ បញ្ជាឲ្យ​បុគ្គលិក​ធ្វើ​ការ​ពីចម្ងាយ។ USA Today

នៅថ្ងៃ​​​អាទិត្យ​ មន្ត្រី​រដ្ឋបាល​​​របស់​លោក ដូណាល់ ត្រាំ ​​បាន​ផ្ញើ​អ៊ីម៉ែល​​ បញ្ជាក់​ច្បាស់​ៗថា ​ការិយាល័យ​កណ្តាល​​របស់​​ CFPB ​ក្នុងទីក្រុង​វ៉ាស៊ីនតោន DC នឹង​ត្រូវ​បិទ​​ក្នុងសប្តាហ៍​នេះ​​ចន្លោះ​ពីថ្ងៃទី​១០​ដល់​ថ្ងៃទី​១៤​ខែ​កុម្ភៈ ប៉ុន្តែ​​​បរាជ័យ​ក្នុង​ការ​​បញ្ជាក់​ពី​មូល​ហេតុ​ដែលនាំ​ទៅដល់​ការបិទ​នោះទេ។

​AP បាន​ផ្សាយថា យោង​តាម​អ៊ីម៉ែល​​ដែលផ្ញើ​​ទៅកាន់​​​បុគ្គលិក​នៅ​ការិយាល័យកណ្តាល​​​របស់ CFPB បាន​លើក​ឡើង​ថា៖​«បុគ្គលិក​និង​​​អ្នក​ម៉ៅការ​បន្ត​​ ត្រូវ​ធ្វើ​ការ​ពីចម្ងយ​ ដរាបណា​​​មាន​ការ​ជូនដំណឹង​ថ្មី»។​​

បទ​បញ្ជា​នេះ​​ស្រដៀងគ្នា​ទៅ​នឹង​ការ​ខិតខំ​ប្រឹង​​​ប្រែង​របស់​​​ប្រធានាធិបតីដូណាល់ ត្រាំ ដើម្បី​រំលាយ​​​ចោលនូវ​ភ្នាក់ងារ​​​សហរដ្ឋអាមេរិក​សម្រាប់​​ការ​អភិវឌ្ឍន៍​អន្តរជាតិ ( USAID) ដែល​កំពុង​ក្លាយ​ជា​ដំបៅសង្គម​អាមេរិក​​ ដោយសារ​បុគ្គលិក​​​និង​​ព្រឹទ្ធសភា​ ក៏ដូចជា​សមាជិក​រដ្ឋសភា​អាមេរិក​កំពុង​​តវ៉ា​ប្រឆាំង​ការសម្រេចចិត្តនេះ។

សេចក្តីរាយការណ៍​នោះ​ បាន​​លើក​ឡើង​ថា ​ដោយសារ​តែ​​​ CFPB បង្កើត​ឡើង​ដោយ​ការ​អនុម័ត​​របស់​​​​រដ្ឋសភា ​វា​ក៏​ត្រូវ​​ទាមទារ​​​នៅ​​ការ​​​អនុម័ត​​បញ្ចប់​ដោយ​រដ្ឋសភា​ដែរ​ដើម្បី​ឲ្យ​វា​ស្រប​តាមនីតិវិធី​ច្បាប់។ ​ប៉ុន្តែ​​​ប្រមុខ​ដឹកនាំ​​ភ្នាក់ងារ​នេះ​​​មាន​ឆន្ទានុសិទ្ធិ​លើ​វិធានការ​អនុវត្ត​ច្បាប់​ណា​ដែល​ត្រូវ​ធ្វើ​ប្រសិនបើ​មាន។

ការ​បញ្ជា​ឲ្យ​បិទ​នេះ​​កើន​ឡើង​ក្រោយ​លោក Elon Musk បានបង្ហោះសារ​នៅ​លើ​បណ្តាញសង្គម​ X កាលថ្ងៃសុក្រ​ ដោយ​​សរសេ​រថា «CFPB RIP» ហើយ គេហទំព័រ​​​​របស់​ CFPB លើ​បណ្តាញ​អ៊ីនធឺណែត​ ​ត្រូវ​បាន​បិទ​​​​នៅ​ថ្ងៃអាទិត្យ ដោយ​​ជំនួស​មកវិញ​នៅ​សា​រ​ថា «ទំព័រ​នោះ​រកមិនឃើញ (page not found)»។​

កាលពីល្ងាចថ្ងៃសៅរ៍ផងដែរ Vought បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា CFPB នឹងមិនដកប្រាក់ជុំបន្ទាប់របស់ខ្លួនពី ​មូលនិធី​​បម្រុង​​សហព័ន្ធ (Federal Reserve) ដោយបន្ថែមថា ទុនបម្រុងបច្ចុប្បន្នរបស់ខ្លួន មាន​ចំនួន ៧១១​.៦​ លានដុល្លារគឺ «លើស»។ សភាបានបញ្ជាឱ្យការិយាល័យនេះត្រូវបានផ្តល់មូលនិធិដោយ Fed ដើម្បីការពារខ្លួន​ពីសម្ពាធនយោបាយ។

លោក Vought បាននិយាយនៅលើ X ថា​ «ការ​​​ញែក​ចេញ​នេះ ដែល​ជា​ការ​ចូលរួម​​ដ៏​វែង​​​ចំពោះ ការ​មិន​ទទួលខុសត្រូវ​​របស់ CFPB ​ដល់​ពេល​នេះ​ត្រូវ​បាន​បិទ​បញ្ចប់​»។​

CFPB និយាយថាខ្លួនទទួលបានជំនួយផ្នែកហិរញ្ញវត្ថុជិត ២០​ពាន់លានដុល្លារសម្រាប់អ្នកប្រើប្រាស់អាមេរិកចាប់តាំងពីការបង្កើតរបស់ខ្លួនក្នុងទម្រង់នៃការលុបចោលបំណុល ផ្តល់​សំណង និងប្រាក់កម្ចីកាត់បន្ថយ។ កាល​ពី​ខែ​មុន ការិយាល័យ​បាន​ប្តឹង​ក្រុមហ៊ុន Capital One ពី​បទ​ចោទ​ថា​បាន​បំភាន់​អតិថិជន​អំពី​ការ​ផ្តល់​ជូន​គណនី​សន្សំ​ការ​ប្រាក់​ខ្ពស់​របស់​ខ្លួន និង «បោកប្រាស់» អតិថិជន​ពី​ការ​បង់​ការ​ប្រាក់​ដែល​បាត់បង់​ជាង២​ពាន់​លាន​ដុល្លារ​៕​

ដោយ រ៉ាន់ រើយ

The post ​​រដ្ឋបាល​ត្រាំជូនដំណឹងពីការ​បិទ​​ការិយាល័យ​​ការពារហិរញ្ញវត្ថុ​​អ្នកប្រើប្រាស់​ (CFPB) appeared first on Kampuchea Thmey Daily.

លោក ដូណាល់ ត្រាំ ផ្តាច់របប​ទទួលបាន​ព័ត៌មាន​សន្តិសុខ​ជាតិ​​របស់​អតីត​មន្ត្រី​កំពូលៗ​
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់ប្រភពពីសេតវិមាន បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​បញ្ចប់​ការ​ទទួលបាន​ព័ត៌មាន​សន្តិសុខ​​ សម្រាប់​មន្ត្រី​កំពូល​​របស់​រដ្ឋបាល​​អតីត​ប្រធានាធិបតី ចូ បៃ​ដិន ដែលលោក​ ត្រាំ ​អះអាងថា ជា​«ការសង​សឹក​» ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​។ Reuters

​ការ​បញ្ចប់​ការ​ទទួលបាន​ការ​សង្ខេប​​​ព័ត៌មាន​​សន្តិសុខ​ជាតិ សម្រាប់​​ថ្នាក់​ដឹកនាំ​កំពូល​ៗ​ក្នុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី ចូ បៃដិន រួម​មាន លោក Antony Blinken អតីតរដ្ឋមន្ត្រីការបរទេស និងលោក Jake Sullivan ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិ។

តាមសេចក្តីរាយការណ៍​នោះ លោក Lisa Monaco អគ្គមេធាវីរងរបស់អតី​​ត​ប្រធានាធិបី​​ ចូ បៃដិន និង​ដែលបានជួយសម្របសម្រួលការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ចំពោះការវាយប្រហារកាលពីថ្ងៃទី៦ខែមករា ឆ្នាំ២០២១ មកលើវិមានរដ្ឋសភា​​ ឬ​ហៅថា​វិមាន​ Capitol របស់សហរដ្ឋអាមេរិក។

​លោ Letitia James អគ្គមេធាវី​​​ក្រុង​ ញូវយ៉ក និង Alvin Bragg ​មេធាវី​​ប្រចាំ​តំបន់ Manhattan ដែល​អ្នក​ទាំងពីរ​ជាអ្នក​ចេញ​មុខ​​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​លោកដូណាល់ ត្រាំ ក្នុងហេតុការណ៍​​ហិង្សា​កាល​ថ្ងៃទី​៦ខែមករា​នោះ ក៏ត្រូវ​លោក ដូណាល់ ត្រាំ ផ្តាច់ចោល​របប​ក្នុងការទទួលបាន​ព័ត៌មាន​សន្តិសុខដែរ។​

ការផ្លាស់បូរចុង​ក្រោយនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពី លោក ដូណាល់ ត្រាំ​ បាន​​លុប​ចោល​​របប​ទទួល​​បាន​ព័ត៌មានសន្តិសុខ​​របស់​អតីត​ប្រធានាធិបតី​ចូបៃ​ដិន ដែល​ជាផ្នែក​នៃការសងសឹក​ចំពោះ​លោក ចូ បៃ​ដិន ដែលបានផ្តាច់របប​លោក ដូណាល់ ត្រាំ​ ក្រោយ​ឡើង​កាន់អំណាច​ដូចគ្នា។

​លោក ចូ បៃដិន បាន​ផ្តាច់​របប​ទទួលបានសង្ខេប​​ស្តីពីព័ត៌មានសន្តិសុខ​ ដោយសារ​តែ​យោង​ទៅ​លើ​ហេតុការណ៍​ដែល​លោក ត្រាំ ត្រូវ​បាន​ចោទ​ថា បានញុះ​ញុង​បង្ក​ហិង្សា​នៅ​​វិមាន​រដ្ឋសភា​ក្នុងថ្ងៃ​ដែល​សមាជិកសភា និង ព្រឹទ្ធសភា​អង្គុយ​ប្រជុំរួម​គ្នា​ដើម្បី​បញ្ជាក់​ថា លោក ​ចូ បៃ​ដិន ឈ្នះឆ្នោត​កាល​ពីខែ​វិច្ឆិកា​ឆ្នាំ​២០២០។

​ទោះបី​ផ្តាច់របប​នោះ លោក ដូណាល់ ត្រាំ ត្រូវ​បាន​រកឃើញ​ថា ទទួលបាន​ព័ត៌មាន​សន្តិសុខ​ក្នុង​​គេហដ្ឋាន​របស់​លោក ហើយ បង្ក​ទៅជាក្តីក្តាំ​នៅពេលក្រោយមកទៀត។

​មាន​ការ​ព្រួយបារម្ភថា ការសងសឹកគ្នា​របស់​​​មេដឹកនាំ​អាមេរិក បានធ្វើឲ្យបាត់បង់​ប្រពៃ​ណី​ដែលអតីត​ប្រធានាធិបតីនិង​មន្ត្រី​កំពូលៗ ត្រូវទទួលបាន​ការសង្ខេបពីព័ត៌មានសន្តិសុខ​ជាតិ ​និង​ផ្តល់យោបល់​ដល់​ប្រធានាធិបតី​ដែលកំពុង​កាន់តំណែង​៕

ដោយ រ៉ាន់ រើយ

The post លោក ដូណាល់ ត្រាំ ផ្តាច់របប​ទទួលបាន​ព័ត៌មាន​សន្តិសុខ​ជាតិ​​របស់​អតីត​មន្ត្រី​កំពូលៗ​ appeared first on Kampuchea Thmey Daily.

ហេតុអ្វី​​ ដូណាល់ ​ត្រាំ ជាសត្រូវ​របស់​​ភ្នាក់ងារ​អន្តរជាតិ​​ចំនួន​៤​​?​
​ក្រោយ​កាន់​អំណាចជិត​២០ថ្ងៃ រហូ​ត​មក​ដល់​ពេលនេះ ប្រធានា​​ធិបតី​សហរដ្ឋ​​អាមេរិក លោក  ដូណាល់ ត្រាំ (Donald Trump) បាន​បង្គាប់​ឲ្យ​​​មន្ត្រីនៃ​រដ្ឋ​បាល​របស់​លោក​​ដកខ្លួន​ចេញ​ពី​​​ភ្នាក់ងារ​នៃ​អង្គការ​សហប្រជាជាតិ​​​យ៉ាងហោច​ណាស់​ចំនួន​៤ ដែលបង្កការ​រំជើប​រំជួល​យ៉ាង​ខ្លាំង​ក្នុងសកលលោក​ ហើយ​ការ​ដក​ខ្លួន​​ទំនង​​មានច្រើនទៀត​ក្រោម​រដ្ឋបាល​លោក​​​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៃ​គណបក្ស​​សាធារណៈរដ្ឋ បាន​ចុះ​ហត្ថលេខា​​លើ​​​បទបញ្ជា​​​​ប្រតិបត្តិ​ (Executive Order) ក្រោយ​គ្រង​​តំណែង​កៅអីសេតវិមាន​។ Reuters

​រដ្ឋ​បាល​​​សហរដ្ឋ​អាមេរិក​ហាក់​មើល​ឃើញ​ខុស​គ្នា​​ចំពោះ​​​​​​ឥទ្ធិពល​​របស់​ពួកគេ​ក្នុងពិភពលោក​តាមរយៈ​ការ​សម្រេច​ចិត្ត​របស់​ដ្ឋបាល​និមួយៗ​។ រដ្ឋ​បាល​ដឹកនាំ​​ដោយ​លោក ដូណាល់ ត្រាំ នៃ​គណបក្ស​​សាធារណៈរដ្ឋ បាន​មើល​ឃើញ​​​​​ភ្នាក់​ងារ​អន្តរជាតិ​​​មួយចំនួន​​ជាសត្រូវរបស់​សហរដ្ឋអាមេរិក ប៉ុន្តែ​​​រដ្ឋបាល​ដឹកនាំ​ដោយ​គណបក្ស​​ប្រជាធិបតេយ្យ​វិញ មើល​ឃើញ​ថា ការ​ដកខ្លួន​របស់​អាមេរិក​ចេញ​ពីភ្នាក់ងារ​នៃ​អង្គការ​សហប្រជាជាតិ​ធ្វើ​ឲ្យឥទ្ធិពល​នៃ​ប្រទេសមហាអំណាចដែល​ជាគូ​ប្រជែង​​​​កើន​ឡើង​ខ្លាំង​ទៅវិញ។

រហូត​ដល់​ពេល​​នេះ​​ ថ្វីត្បិត​តែ​​​​សហរដ្ឋអាមេរិក​មិន​ទាន់​ដកខ្លួន​ចេញពីទីភ្នាក់ងារទាំងអស់របស់​ស្ថាប័ន​ពហុភាគី​​​​នៃ​​របស់​អន្តជាតិ និង​អង្គការសហប្រជាជាតិ ប៉ុន្តែរដ្ឋបាលរបស់លោក​​ដូណាល់ ត្រាំ បានដកខ្លួនចេញពីអង្គការអន្តរជាតិ​មួយចំនួន​រួច​ទៅ​ហើយ​ និងកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធជាមួយអង្គការសហប្រជាជាតិ។

អង្គការសុខភាពពិភពលោក (WHO)៖ លោក ដូណាល់ ត្រាំ នៅ​ចុង​អាណត្តិទី​១​របស់​គាត់ ពោល​គឺ​នៅឆ្នាំ​២០២០ បានប្រកាស​ដកសហរដ្ឋអាមេរិក​​ពី​ WHO  ដោយ​បាន​ចោទ​ប្រកាន់​​អង្គការ​អន្តរជាតិ​មួយនេះ​ថា លម្អៀងទៅ​រក​ចិន​ចំពោះ​ការគ្រប់គ្រង​​ស្ថានភាព​​ការ​រីករាលដាល​​ជំងឺ​កូវីដ​​១៩ និងលាក់​​បាំង​​ពីប្រភព​​នៃ​វីរុសឆ្លង​​​​ដែល​លោក​ចោទ​ថា មានប្រភព​ចេញពី​ប្រទេសចិន ប៉ុន្តែ​អង្គការ​នេះ​បរាជ័យ​ក្នុងការ​​អះ​អាង​​​​ដូច​អ្វីដែលអាមេរិក​ចង់បាន​។ ​ក៏ប៉ុន្តែ​ ក្រោយ​លោកចាញ់ឆ្នោត​​ក្នុងឆ្នាំ​​ខែ​វិច្ឆិកា​ឆ្នាំ​២០២០ និង​ត្រូវ​ផ្ទេរ​អំណាច​ទៅ​​​​ឲ្យ​លោក ចូ បៃ​ដិន ថ្ងៃទី​​២០ខែ​មករា​ឆ្នាំ​២០២១  លោកប្រធានាធិបតី ចូ បៃ​ដិន បានបដិសេធការសម្រេចចិត្ត​របស់លោកដូណាល់ ដោយ​បញ្ចូល​អាមេរិក​ទៅ​អង្គការ​នេះ​វិញ​ក្រោយ​លោក​ចូល​កាន់តំណែង​​។

ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC) – ​លោក ដូណាល់ ត្រាំ ​បាន​ប្រកាស​ដក​សហរដ្ឋអាមេរិកបានចាកចេញ​ស្ថាប័ន​នេះ​នៅឆ្នាំ២០១៨​ក្នុង​ពាក់​កណ្តាល​អាណត្តិ​ទី​១​របស់គាត់​ ដោយរិះគន់ក្រុមប្រឹក្សានេះ​ថា​លម្អៀងប្រឆាំងនឹងអ៊ីស្រាអែល និងអនុញ្ញាតឱ្យមាន​ការ​រំលោភ​សិទ្ធិមនុស្ស​ក្នុងរដ្ឋ​ជាសមាជិក ក៏ដូចជា ក្នុង​ប្រទេស​ចិន ​វ៉េណេ​ហ្ស៊ុយអេឡា​ និង គុយបា​ ជាដើម។ ​ប៉ុន្តែ​​រដ្ឋបាល​​របស់​ប្រធានាធិបតី​ ចូ បៃ​ដិន ​ក្រោយ​ចូលកាន់​អំណាច​ភ្លាម​ៗ បាន​បញ្ចូល​អាមេរិក​ជា​រដ្ឋអង្កេត​ការ​ណ៍​ ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០២១ និង​ក្លាយ​ជាសមាជិក​ពេញ​សិទ្ធិ​​​វិញ​ក្នុងខែ​មករា​ឆ្នាំ​២០២២​ ដោយ​សំអាង​ថា ​អាមេរិក​គួ​រតែ​មាន​​សំឡេង​ក្នុង​​ការ​ជជែក​អំពី​​សិទ្ធិមនុស្ស​ជាសកល។​ ​រដ្ឋបាល​របស់​លោក ចូ បៃ​ដិន យល់​ថា ទំនាក់​ទំនង​ UNHRC នឹ​ង​ធ្វើ​ឲ្យសហរដ្ឋ​អាមេរិក​​ជំរុញ​​ឲ្យ​មាន​កំណែទម្រង់​​ក្នុង​បញ្ហា​សិទ្ធិមនុស្ស​​ ប្រសើរជាជាង​​​ចាកចេញ​ ដែល​ទុក​ឲ្យ​ប្រទេស​​​ដែល​មាន​​​​​​​ប្រវត្តិ​រំលោភ​សិទ្ធិមនុស្ស​​កាន់តែ​បាន​ដៃ​។​ ទោះ​យ៉ាងណា​ ក្រោយ​ទទួល​បាន​អំណា​ចវិញ រឿង​ដែល​លោក​ដូណាល់ ត្រាំ ធ្វើបន្ទាន់​បំផុត​ គឺ​ដក​អាមេរិក​​ចេញ​ពី​​​អង្គការ​អន្តរជាតិ​មួយនេះ​។

អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (​UNESCO)៖  រឿង​រ៉ាវ​នៅ​​អង្គការ​​យូណេស្កូ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ ហាក់​ស្មុគស្មាញ​​បន្តិច​​សម្រាប់​សហរដ្ឋ​​​អាមេរិក។​ ​​ការ​ចេញ​បញ្ជា​របស់​លោក​ដូណាល់ ត្រាំ រដ្ឋបាល​​របស់​លោក​​ដក​​​​​សិក្សា​​ដកខ្លួន​​ពី​អង្គការ​នេះ​ក្នុងរយៈពេល​៩០ថ្ងៃ​ហាក់​ដូចជាកក្រើក​​ និង​រំជើបរំជួល​ក្នុងអាណត្តិថ្មី​​របស់​គាត់ ​ប៉ុន្តែ​​លោក​ដូណាល់​ត្រាំ បាន​ធ្លាប់​ទាញអាមេរិក​ចេញ​ពី​អង្គការ​នេះកាល​ពី​ខែ​មករា​​​ឆ្នាំ២០១៩​​ម្តងហើយ ដោយលើកឡើងពីភាពលំអៀងប្រឆាំងនឹងអ៊ីស្រាអែល និងការគ្រប់គ្រងមិនត្រឹមត្រូវ។ ​ប៉ុន្តែ​បើ​សិក្សា​តាម​ប្រវត្តិ ប្រធានាធិ​បតី​អាមេរិក​​មុន​ៗ​ ក៏ធ្លាប់​​​​អនុវត្ត​បែបនេះ​ដែរ ដូចជា អតីត​ប្រធានាធិបតី​ Ronald Reagan ដែល​បាន​ប្រកាស​ដក​អាមេរិក​ចេញ​នៅក្នុងឆ្នាំ​១៩៨៤​ ដោយ​ចោទថា អង្គការ​នេះ​ថា គ្រប់​គ្រង​មិន​ត្រឹមត្រូវ និង​​លម្អៀង​​ប្រឆាំង​​និង​​​បស្ចឹមប្រទេស​ ប៉ុន្តែ​អតី​ត​ប្រធានាធិបតី​ George W. Bush បា​ន​បញ្ចូល​អាមេរិក​ជាសមាជិក​វិញនៅឆ្នាំ​២០០៣។​ សហរដ្ឋ​អាមេរិក​ឈប់បង់វិភាគទាន​​ដល់​​អង្គការ​នេះ​តាំង​ពី​ឆ្នាំ​២០១១ ​ពេលដែល​​​​​​អង្គការ​នេះ​​​​​ទទួលស្គាល់​និង​បញ្ចូល​ប៉ាឡេស្ទីន​ជា​រដ្ឋ​សមាជិកពេញសិទ្ធិ​។​ រហូត​ដល់​ពេល​នេះ​អាមេរិក​​នៅ​ជំពាក់​​អង្គការ​យូណេស្កូ​ជាង​៦០០លានដុល្លារ​ទៀត។​ ទោះ​យ៉ាងណា រដ្ឋបាល​ ចូ បៃ​ដិន បាន​​​បញ្ចូល​​អាមេរិក​ជាសមាជិក​វិញ​នៅឆ្នាំ​២០២៣ ដោយ​លើក​ឡើង​​​ពីកង្វល់​ដែល​ចិន​មានឥទ្ធិពល​ខ្លាំង​​លើអង្គការ​នេះ​។

កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស (Paris Climate Agreement)៖ ទោះបីជាមិនមែនជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានគាំទ្រដោយអង្គការសហប្រជាជាតិ។ លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៧ ដោយលើកហេតុផលថាវាមិនយុត្តិធម៌ចំពោះអាជីវកម្មអាមេរិក។ ដោយ​ចង់​​មាន​​ឥទ្ធិពល​សហរដ្ឋ​អាមេរិក​ក្នុង​សកល​ជាពិសេស​សង្កត់​​​មហាអំណាច​ចិន​លើ​​សកម្មភាព​អភិវឌ្ឍ​​​ប៉ះពាល់​ដល់​បរិស្ថាន ប្រធានាធិបតី ចូ បៃដិន​ បាន​ចូល​រួម​វិញ​នៅ​ឆ្នាំ ២០២១ ក្រោយ​​ឡើង​កាន់​កៅអីសេតវិមាន​។

ខណៈពេលដែលលោក ដូណល់ ត្រាំ រិះគន់ស្ថាប័នអង្គការសហប្រជាជាតិ និងសកលលោក សហរដ្ឋអាមេរិកនៅតែជាសមាជិកនៃអង្គការសហប្រជាជាតិ និងទីភ្នាក់ងារជាច្រើនរបស់​អង្គការ​សហ​​ប្រជាជាតិ​ រួមទាំងក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតផងដែរ។ ​រហូត​មក​ទល់​ពេលនេះ អាមេរិក​នៅ​បន្តជាសមាជិកពេញសិទ្ធិ​នៅ​ក្នុង

អង្គការសហប្រជាជាតិ (UN)

ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC)

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)

ក្រុមធនាគារពិភពលោក (WB Group)

កម្មវិធីស្បៀងអាហារពិភពលោក (WFP)

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)

អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)

អង្គការពាណិជ្ជកម្មពិភពលោក (WTO) ទោះបីជា​វា​មិនមែនជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិក៏ដោយ វាត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិ​៕​

ដោយ រ៉ាន់ រើយ​

The post ហេតុអ្វី​​ ដូណាល់ ​ត្រាំ ជាសត្រូវ​របស់​​ភ្នាក់ងារ​អន្តរជាតិ​​ចំនួន​៤​​?​ appeared first on Kampuchea Thmey Daily.