មន្ត្រីនាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា រយៈពេលជាង៣សប្តាហ៍នេះ
តបតាមការអំពាវនាវរបស់នាយកដ្ឋានសុខុមាលភាពសង្គមជិត១ខែនេះគ្រួសារក្រីក្រនិងជនងាយរងគ្រោះដោយជម្ងឺកូវីដ១៩បានសម្រុកមកផ្ទៀងផ្ទាត់ឈ្មោះនៅឃុំសង្កាត់តាមមូលដ្ឋានទូទាំងប្រទេសដែលរស់នៅស្នាក់អាស្រ័យដើម្បីបន្តទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលរយៈពេល៣ខែទៀតគិតចាប់តាំងពីថ្ងៃទី២៤មករា រហូតដល់២៥មេសាឆ្នាំ២០២១ខាងមុខនេះ