នាយករដ្ឋមន្ត្រីស្ដីទី Archives - Kampuchea Thmey Daily

ក្រោយមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសវិញ លោក ប្រាក់ សុខុន ទទួលបានភារកិច្ចបន្ថែមជានាយករដ្ឋមន្ត្រីស្ដីទី
ក្រោយវិលត្រឡប់មកកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិ​​បត្តិការអន្តរជាតិម្ដងទៀត លោក ប្រាក់​ សុខុន ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ភារកិច្ចបន្ថែមមួយទៀត គឺភារកិច្ចជានាយករដ្ឋមន្ត្រីស្ដីទី ក្នុងករណីសម្ដេចធិបតី និងលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន នាយករដ្ឋមន្ត្រីស្ដីទី ទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស។

នៅក្នុងសេចក្ដីសម្រេចកែសម្រួលរបៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចដូច្នេះ៖« ឯកឧត្ដម ប្រាក់​ សុខុន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី ពេលនាយករដ្ឋមន្ត្រី និងឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន អវត្តមាន។ »។

គួរឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានកំណត់ចំនួននាយករដ្ឋមន្ត្រីស្ដីទីចំនួន២រូប។ កាលណោះ ប្រមុខរាជរដ្ឋាភិបាល ប្រគល់ភារកិច្ច​ឱ្យលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន  ត្រូវទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី ក្នុងករណីសម្ដេចធិបតី នាយករដ្ឋមន្ត្រីអវត្តមានពីប្រទេស។ ចំណែក លោក អូន ព័ន្នមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ត្រូវបានកំណត់ភារកិច្ចឱ្យទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី ក្នុងករណីនាយករដ្ឋមន្ត្រី និងលោក នេត សាវឿន នាយករដ្ឋមន្ត្រីស្ដីទី មិនមានវត្តមាននៅក្នុងប្រទេស។

ដោយឡែក សម្រាប់សេចក្ដីសម្រេចកែសម្រួលរបៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចុះថ្ងៃទី២៧ ខែវិច្ឆិកា បង្ហាញឱ្យឃើញថា ​ចំនួននាយករដ្ឋមន្ត្រីស្ដីទីមានដល់ទៅ៣រូប ដោយក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ជាឧបនាយករដ្ឋមន្ត្រីស្ដីទីលំដាប់ទី១ ចំណែកលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជានាយករដ្ឋមន្ត្រីស្ដីទីលំដាប់ទី២ និងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្នមុនីរ័ត្ន។

ក្នុងន័យនេះ លោក អូន ព័ន្នមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី នៅក្នុងករណីដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកឧបនាយករដ្ឋមន្ត្រី ដែលជានាយករដ្ឋមន្ត្រីស្ដីទីលំដាប់ទី១ និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាយករដ្ឋមន្ត្រីស្ដីទីលំដាប់ទី២ អវត្តមានពីប្រទេស៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ក្រោយមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសវិញ លោក ប្រាក់ សុខុន ទទួលបានភារកិច្ចបន្ថែមជានាយករដ្ឋមន្ត្រីស្ដីទី appeared first on Kampuchea Thmey Daily.