នាយកុយ Archives - Kampuchea Thmey Daily

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់
តាមរយៈសារកាលពីម្សិលមិញនេះ លោក ជួង ជី ហៅ នាយ កុយ បានជូនដំណឹងឱ្យជ្រាបជាសាធារណៈថា លោកមានបញ្ហាសុខភាពត្រូវធ្វើការវះកាត់ជាបន្ទាន់ ដោយហេតុនេះ លោកសុំការអធ្យាស្រ័យទៅដល់អ្នកដែលអញ្ជើញលោកទៅសម្តែង ចំពោះការខកខាន។

សំណេរជូនដំណឹង ភ្ជាប់នឹងរូបថតកំពុងសម្រាកត្រៀមវះកាត់ ពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួន តារាកំប្លែងជើងចាស់រូបនេះ បានត្រឹមតែសុំការអធ្យាស្រ័យចំពោះការខកខានការសម្តែង ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមជុំវិញស្ថានភាពសុខភាពរបស់លោកនោះឡើយ។

តែយ៉ាងណា ក្រោយដឹងដំណឹងនេះ មហាជន រួមនិងអ្នកសិល្បៈជាច្រើន បានសម្តែងក្តីបារម្ភ និងជូនពរដល់តារាកំប្លែងរូបនេះឱ្យឆាប់ធូរស្បើយពីជំងឺផងដែរ។

នាយ កុយ ជាតារាកំប្លែងចាស់វស្សារបស់កម្ពុជា ដែលមានឈ្មោះបោះសំឡេងប៉ុន្មានទសវត្សរ៍មកហើយ ដែលមានទេពកោសល្យសិល្បៈច្រើន ទាំងទម្រង់បុរាណ សម្តែង និងកំប្លែង។ ក្រៅពីឆាកសម្តែង លោកក៏ធ្លាប់ដើរតួក្នុងភាពយន្តចម្រៀង រឿងកុន និងទើបតែដើរតួឯកក្នុងភាពយន្តដែលដឹកនាំដោយផលិតករល្បីឈ្មោះ លោក ឆាយ បូរ៉ា ឆ្នាំ២០២៣ កន្លងទៅ ក្នុងរឿង «អ៊ំចនម៉ែដោះ»។ ខណៈក្នុងភាពយន្តមួយរឿងនេះ លោកបានបង្ហាញចំណេះដឹងផ្នែកសិល្បៈច្រើនបែបផងដែរ មានទាំងរបាំ ល្ខោនបាសាក់ ក៏ដូចជាក្បាច់គុនខ្មែរផងដែរ។

បច្ចុប្បន្ន បើទោះជាលោកមានវ័យជ្រេហើយក៏ដោយ ប៉ុន្តែដោយក្តីស្រលាញ់មិនចង់ឃ្លាតឆ្ងាយពីសិល្បៈ លោកនៅតែបន្តអាជីពរបស់ខ្លួន ខណៈប្រជាប្រិយភាពតារាកំប្លែងជើងចាស់រូបនេះ នៅតែទទួលបានការគាំទ្រពីសំណាក់មហាជន៕

The post អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់ appeared first on Kampuchea Thmey Daily.

អ្នកនាង ខាត់ សុឃីម លុតជង្គង់ថ្វាយបង្គំនាយ កុយ និយាយទាំងអួលដើមក
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុ ឃីម បានបង្ហាញពីសកម្មភាពដឹងគុណចំពោះសិល្ប:រៀមច្បងគឺតារាកំប្លែងនាយ កុយ ដែលធ្លាប់បានផ្តល់ឱកាសបណ្តុះបណ្តាលឲ្យបានលេងកំប្លែងនិងច្រៀងភ្លេងការជាមួយ។

តាមរយ:ទិដ្ឋភាពដែលត្រូវបានមហាជនយកទៅចែករំលែកនៅលើបណ្តាញសង្គមគ្រាដែល អ្នកនាង ខាត់ សុឃីម និងតារាកំប្លែងនាយ កុយ ចូលរួមកិច្ចសម្ភាសន៍នៅក្នុងកម្មវិធីមួយបានបញ្ជាក់ថា តារាពហុជំនាញរូបនេះ​បានដឹងគុណយ៉ាងខ្លាំងនៅចំពោះមុខនាយកុយ។ ក្រៅពីកន្ត្រកផ្លែឈើជូននាយ កុយ គឺអ្នកនាង ខាត់ សុឃីម បានលុតជង្គង់ថ្វាយបង្គំនាយ កុយ ជាមួយការនិយាយទាំងអួលដើម.ក។

ចំណែកឯនាយ កុយ ឯណោះ​វិញភ្លាមៗ ក្រៅតែពីក្តីរំភើបចិត្តក៏បានពោលពាក្យអរគុណដោយក្តីខ្សិកខ្សួលអួលដើម.កផងដែរ។ ទង្វើនេះបានធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជនសរសើរតារាស្រីអ្នកនាងខាត់សុឃីម ថានេះពិតជាគំរូដ៏ល្អសម្រាប់អ្នកសិល្ប:ផ្សេងៗទៀត។

អ្នកនាង ខាត់ សុឃីម បានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួនថា «ពិតជារំភើបណាស់ពេលវេលាចេះតែរំកិលទៅមុខដូច្នេះចង់និយាយអ្វីធ្វើអ្វីតបអ្វីកុំចាំហួស ពេលបាននិយាយថាស្តាយក្រោយ»។

អ្នកនាង​បន្តថា កេរ្តិ៍ឈ្មោះកិត្តិយសក្រអូបបញ្ច្រាស់ខ្យល់ ការដឹងគុណមិនស្រយុតទេ , អំពើល្អមិនវង្វេងម្ចាស់ទេហើយ អំពើអាក្រក់ក៏មិនវង្វេងម្ចាស់ដែរ។

ចំណែក​លោក យ៉ែម សំអូន ក៏​បានបញ្ចេញមតិដែរថា គ្រូប្រៀបដូចជាឪពុកទីពីរត្រឹមមួយថ្ងៃគឺគ្រូមួយជីវិត៕

អត្ថបទ៖ ចាន់រ៉ា

The post អ្នកនាង ខាត់ សុឃីម លុតជង្គង់ថ្វាយបង្គំនាយ កុយ និយាយទាំងអួលដើមក appeared first on Kampuchea Thmey Daily.

នាយ កុយ សុំទោសជាសាធារណៈពាក់ព័ន្ធ​ការស្លៀកពាក់បែបសាសនិកអ៊ិស្លាមថត MVមិនសមរម្យ
ភ្នំពេញ: តារាកំប្លែងជើងចាស់ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាលោក ជួង ជី ហៅនាយ កុយ បានចេញ មុខបកស្រាយ និងសុំទោសភ្លាមៗនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ចំពោះកំហុសឆ្គងក្នុងការថតសម្តែង MVមិនសមរម្យដែល​ធ្វើឲ្យប៉ះ​ពាល់ដល់អារម្មណ៍របស់បងប្អូនសាសនិកអ៊ិស្លាម។

ការចេញមុខសុំទោសជាសាធារ:ពីសំណាក់តារាកំប្លែងល្បីឈ្មោះនាយ កុយ នាពេលនេះបន្ទាប់ពីមានការរិះគន់​ដោយបង្ហាញ​ការមិនសប្បាយចិត្តរបស់បងប្អូនខ្មែរអ៊ិស្លាមក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក្រោយឃើញសកម្មភាពរបស់នាយ កុយ និងនាយ ក្រឹម ស្លៀកពាក់បែបសាសនិកឥស្លាមថតសម្តែង MVរបស់ផលិតកម្មមួយ​លក្ខណ:មិនសមរម្យនាំឲ្យប៉ះពាល់កិត្តិយសរបស់ពួកគេ។

តាមរយ:វីដេអូសុំទោសរបស់តារាកំប្លែងនាយកុយ បានរៀបរាប់ថា នាយគ្មានចេតនាមើលងាយចំពោះបងប្អូបសាស​និកអ៊ិស្លាមទេហើយអ្វីដែលនាយ និងនាយក្រឹមសម្តែងនោះគឺធ្វើឡើងទៅតាមការដឹកនាំ របស់ផលិតកម្មដែលគេ​តម្រូវឲ្យនាយស្លៀកពាក់បែបនេះ។ នាយបន្តថា «សម្រាប់ខ្ញុំពុំមានបំណងអាក្រក់ ឬចេតនាមិនល្អណាមួយ ចំពោះបងប្អូនខ្មែរអ៊ិស្លាមទេហើយការសម្តែងនេះ គឺធ្វើតាមគេដែលហៅទៅតែប៉ណ្ណោះ»។

នាយ កុយបន្តថា រឿងដែលកើតឡើងនេះបណ្តាលពីឈុតសម្តែងទើបនាំឲ្យមានផលប៉ះពាល់ដល់អា រម្មណ៍របស់បង​ប្អូនខ្មែរឥស្លាម។ប៉ុន្តែបន្ទាប់ពីផ្ទុះការរិះគន់និងសម្តែងការមិនពេញចិត្តពីមហាជន​ជាច្រើននោះពេលនេះខាងភាគី​ផលិតកម្មក៏បាន​កាត់ ចោលត្រង់ឈុតនេះអស់ហើយ ហើយដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញាចេះស្ទាត់គង់មានភ្លេច។

តារាកំប្លែងនាយ កុយ បានលើកឡើងទៀតថា ក្រោយកើតមានរឿងនេះឡើង នាយពិតជាមានការសោកស្តាយណាស់ ព្រោះមិនដឹងកាលពីដំបូងថា ការថតសម្តែងបែបនេះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍បង ប្អូនខ្មែរអ៊ិស្លាមឡើយ។ ដូច្នេះនាយមានតែការសុំទោសចំពោះមហាជនទូទាំងប្រទេសពិសេសបងប្អូនជនជាតិខ្មែរអ៊ិស្លាមតែម្តង។

សូមជម្រាបថា ការរិះគ ន់នេះបន្ទាប់ពីមានការចែក រំលែកវីដេអូខ្លីមួយ ដែលបង្ហាញពីសកម្មភាពនាយកុយ និងនាយ ក្រឹម ស្លៀកសម្លៀកបំពាក់បែបជាជាតិខ្មែរអ៊ិស្លាមរាំក្នុងបទរ៉េបនៅក្នុង MVរបស់ផលិតកម្មក្នុងស្រុកមួយ៕

អត្ថបទ ៖ ចាន់រ៉ា

The post នាយ កុយ សុំទោសជាសាធារណៈពាក់ព័ន្ធ​ការស្លៀកពាក់បែបសាសនិកអ៊ិស្លាមថត MVមិនសមរម្យ appeared first on Kampuchea Thmey Daily.

នាយកុយ នាយក្រឹម ចូល​រួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ នៅខណ្ឌព្រែក​ព្នៅ
នៅ​ថ្ងៃ២១ ឧសភា ឆ្នាំ២០២២នេះ គឺជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ របស់គណបក្សនីមួយៗ ដែលឈរឈ្មោះបោះឆ្នោត។ សម្រាប់គណបក្សប្រជាជនជនកម្ពុជា ក៏បានធ្វើសមកម្មភាពឃោសនា​រក​សម្លេងឆ្នោត​យ៉ាងខ្លាំងក្លានាថ្ងៃដំបូងនេះផងដែរ។

ជាក់ស្តែងនៅព្រឹកថ្ងៃ២១ ឧសភា ឆ្នាំ២០២២នេះ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដឹកនាំ​ដោយ​លោកឃួង ស្រេង សមាជិកគណកម្មាធិការកណ្តាល ប្រធានគណកម្មាធិការគណបក្សប្រជាជនជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បាន​ដង្ហែរក្បួនឃោសនារកសម្លេងឆ្នោតនៅខណ្ឌព្រែកព្នៅ ដោយមានសមាជិក សមាជិកា និងអ្នកចូលរួមគាំទ្រ ដង្ហែរក្បួនប្រមាណជិត៥០០០នាក់។ អ្វីចាប់អារម្មណ៍​ក៏​មាន​តារា​កំប្លែង​ពីរ​នាក់គឺ​នាយ​ក្រឹម និង​នាយក្រុម​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នោះ​ដែរ។

យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ខណ្ឌព្រែកព្នៅ បាន​ធ្វើ​ពិជី​ជួបជុំគ្នានៅដីទំនេរមួយកន្លែងក្បែរទីស្នាក់ការ គណបក្សប្រជាជនជនកម្ពុជា ខណ្ឌព្រែកព្នៅ ផ្លូវជាតិលេខ៥ ខណ្ឌព្រែកព្នៅ រួចបន្តក្បួនដង្ហែរឃោសនាក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ​ទាំងមូល។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅថ្ងៃសៅរ៍ទី២១ ឧសភានេះ ជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដោយ​បានមកជួបជុំគ្នានៅខណ្ឌព្រែកព្នៅនេះ ដើម្បីបើកយុទ្ធនាការបោះឆ្នោត សម្រាប់ខណ្ឌ១៣ផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ ក៏បានជួបជុំឃោសនារកសម្លេងឆ្នោតដូចគ្នាផងដែរ ជាមួយនឹង មានអ្នកចូលរួមឃោសនាយ៉ាងច្រើនលើសលប់។

លោក ឃួង ស្រេង ក្នុងឱកាសនោះក៏​បានអរគុណចំពោះអាជ្ញាធរសង្កាត់ ដែលកន្លងមកបានលះបងកម្លាំងកាយចិត្ត ដើម្បីបំរើប្រជាពលរដ្ឋ ទាំងការអភិវឌ្ឍមូលដ្ឋានអោយរីកចំរើន និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អ ពិសេសនៅក្នុងឆ្នាំ២០១៧រហូតមកដល់ឆ្នាំ២០២២នេះ៕

អត្ថបទ៖ ស្រីរ័ត្ន

The post នាយកុយ នាយក្រឹម ចូល​រួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ នៅខណ្ឌព្រែក​ព្នៅ appeared first on Kampuchea Thmey Daily.

នាយ កុយ បញ្ជាក់មូលហេតុចាកចេញ​ពីក្រុងស៊ីវិល័យ​ទៅ​រស់​នៅឯស្រុកកំណើត
តារាកំប្លែងជើងចាស់ល្បីល្បាយប្រចាំប្រទេស នាយ កុយ ខណ:ដែលស្ងប់ស្ងាត់បាត់មុខពី សិល្បៈមួយរយៈអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតក៏ស្រាប់តែឮដំណឹងថាលោក បានឈប់នៅភ្នំពេញដោយទៅរស់នៅឯស្រុកកំណើត។

ប្រភពនិយាយថា នាយ កុយ បានឈប់រស់នៅភ្នំពេញហើយ ដោយគាត់មករស់នៅស្រុកកំណើតគាត់វិញគឺនៅភូមិព្រែកជ្រូក ស្រុកស្អាងខេត្តកណ្តាល។

ដំណឹងនេះមានមហាជនជាច្រើនតែងតែឆ្ងល់ថាហេតុអី្វតារាកំប្លែងជើងចាស់រូបនេះបែជាមករស់នៅស្រុកកំណើតម្នាក់ដោយមិនមានប្រពន្ធកូនមកជាមួយឡើយមូលហេតុអ្វី?ឬនាយលក់ផ្ទះនៅភ្នំពេញអស់ហើយ?។

បកស្រាយនូវចម្ងល់នេះត្រូវបាន នាយកុយ បញ្ជាក់ថា ដោយសារតែផ្ទះនៅភ្នំពេញដែលមានចំនួន២កន្លែងត្រូវបានគាត់ជួលឱ្យក្រុមហ៊ុន ក្នុងតម្លៃបាន១ ខែ៧០០ទៅ៨០០ដុល្លារដូច្នេះ១ខែអាចបានទទួលបានចំណូលជាង១ពាន់ដុល្លារ ទើបទុកលុយ១ពាន់ជាងនេះមក​រស់នៅ​ឯស្រុកស្អាងវិញព្រោះមាន​ផាសុកភាព មាន​កន្លែង​ហាត់ប្រាណ មាន​កន្លែង​ដើរយកខ្យល់អាកាសជាដើម។

នាយ កុយ ​បន្ថែមទៀតថា កាលពីមុន​អាចរស់នៅបានដោយសារតែ​មិន​ទាន់មាន​កូ​វីដ​-១៩ហើយ​ឥឡូវ​កូវីដ-១៩​ ហើយសិល្បៈក៏ត្រូវបាន​បិទ​ខ្ទប់​មិន​ដឹង​រក​អ្វីទេ ភ្លេង​ការ កាត់សក់​។ ដូច្នេះ​យើង​យក​លុយ​ជាង​១​ពាន់​នេះមក​ដេក​ចាយ​នៅ​ស្អាង​វិញហើយ​ឡាយលក់ផលិតផលនេះ ​ផលិតផល​នោះ​ផងទៅ​៕

អត្ថបទៈ ចាន់រ៉ា

The post នាយ កុយ បញ្ជាក់មូលហេតុចាកចេញ​ពីក្រុងស៊ីវិល័យ​ទៅ​រស់​នៅឯស្រុកកំណើត appeared first on Kampuchea Thmey Daily.

នាយ កុយ ភ្ញាក់​ផ្អើលពេល​ជួប​លោកតា​វ័យ​ជាង​៨០​ឆ្នាំ​ពីរ​នាក់​អាចនៅបញ្ជាស៊ីក្លូបាន​
តារា​កំប្លែង​ជើងចាស់​មាន​ប្រជាប្រិយភាព​នាយ កុយ បានបង្ហាញ​អារម្មណ៍​រំភើប​និង​សប្បាយ​ចិត្តខ្លាំង​ដែល​បាន​ជួប​ហើយ​ធ្វើបុណ្យ​ជា​មួយ​លោកតា​វ័យ​ជរា​២​រូប​ដោយ​ចៃដន្យ​។​

ក្រៅ​តែ​បង្ហាញ​អារម្មណ៍​រំភើប​តារា​កំប្លែង​ល្បីឈ្មោះនាយ កុយ ក៏បាន​បំផុសស្មារតី​ដល់​មហាជន​និង​យុវ​វ័យ​ឲ្យ​នាំគ្នា​ធ្វើបុណ្យ​ចែករំលែក​ក្តីស្រលាញ់ ​ឬ​ដាក់​ទាន​ដល់​ជន​ចាស់ជរា​ព្រមទាំង​អ្នក​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​ជាង​ខ្លួន​ផងដែរ​។​

នាយ កុយ បាន​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​២​ស​ន្លឹកដោយ​បង្ហាញ​ស្នាមញញឹម​ថា អត់​ពី​លោក ឪពុក​អ្នក​ម្ដាយ​ទៅ​មានតែ​ធ្វើបុណ្យជាមួយ​ចាស់ៗ​ទៅ ​ក្រែង​ជាតិក្រោយ​យើង​មានសំណាង​ដូចជា​តិ​នេះ​ទៀត ​អំពើ​ល្អ​វា​មិន​សាបសូន្យ​ទេ​កូនក្មួយ​អរគុណ​សន្តិ​ភាព​។​

នាយ កុយ បានបញ្ជាក់​ថា ​ពេល​មក​ទិញ​ឥវ៉ាន់​នៅ​ផ្សារ​ធំថ្មី​ខ្ញុំ​ក៏​ជួប​អ៊ុំម្នាក់​គាត់​ជា​កម្មករ​ធាក់​ស៊ីក្លូ​អាយុ​គាត់​៨៤​ឆ្នាំ។ ខ្ញុំ​ក៏បាន​ជូន​ថវិកា​គាត់​ហើយ​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​សុខភាព​គាត់​​នៅ​បញ្ជា​ស៊ីក្លូ​បាន​ទៀត​។​ នាយ​បាន​បន្តទៀតថា​ក្រោយមក​ទៀត​ខ្ញុំ​បានចេញ​មកពីផ្សារ​ថ្មី​មកដល់​ម្ដុំ​វិមានឯករាជ្យ​ក៏​បាន​ជួប​អ៊ុំម្នាក់ទៀត​កំពុងតែ​បញ្ជា​ស៊ីក្លូ​។​ ​ភ្លាមនោះ​ខ្ញុំ​ក៏បាន​បក់ដៃ​ហៅ​គាត់​ឈប់​ក៏​ជូន​ថវិកា​គាត់​មួយចំនួន​ហើយ​ខ្ញុំ​សួរ​អាយុ​គាត់​ទៀត​ គាត់​ក៏​ប្រាប់​អាយុ​គាត់​៨៦ឆ្នាំ ​ហើយ​ខ្ញុំ​សួរ​គាត់​ថា​អ៊ុំ​អត់​ដែល​ឈឺ​អី​ទេ ​គាត់​ឆ្លើយថា​គាត់​អត់​ដែល​ឈឺ​អី​ទេ​ក្មួយ​ អញ្ចឹង​បាន​ថា​អាយុ​គ្រាន់តែ​តួលេខ​ទេ​សំខាន់​សុខ​ភាព​អាច​បញ្ជា​ស៊ីក្លូ​បាន​។ ​តាមរយៈ​នេះមានមហាជន​ជាច្រើន​បាន​បង្ហាញ​ការគាំទ្រ​គ្រប់គ្នា​៕

អត្ថបទ​ ៖​ ចាន់​រ៉ា​

The post នាយ កុយ ភ្ញាក់​ផ្អើលពេល​ជួប​លោកតា​វ័យ​ជាង​៨០​ឆ្នាំ​ពីរ​នាក់​អាចនៅបញ្ជាស៊ីក្លូបាន​ appeared first on Kampuchea Thmey Daily.