នាយត្រង់ដឺ Archives - Kampuchea Thmey Daily

ម្ចាស់សំណើចខ្យល់បំពង់ស៊ីមុំាង នាយត្រង់ដឺ តស៊ូរហូតក្លាយជាតារាកំប្លែងល្បីប្រចាំប្រទេសកម្ពុជា
តារា​កំប្លែង​មាន​ឈ្មោះ​ដើម​ យិន បឿន ហៅ នាយត្រង់ដឺ ជា​តារា​មួយ​រូប​មាន​ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​សម័យ​សង្គមរាស្ត្រនិយម និង​សម័យ​សាធារណរដ្ឋ​ខ្មែរ។ ក្នុង​ចំណោម​តារា​កំប្លែង​ជាច្រើន នាយ ត្រង់ដឺ ជា​សិល្បករ​កំប្លែង​មួយ​ដួង​មាន​ឈ្មោះ​ល្បីល្បាញ​គួរ​ឲ្យ​កត់សម្គាល់។ តារា​កំប្លែង​ជំនាន់​ដើម និង​ជា​ម្ចាស់​សំណើច​ខ្យល់​បំពង់​ស៊ីមុំាង រូប​នេះ មាន​រូបរាង​ស្គម​កំព្រឹង កម្ពស់​ខ្ពស់​ល្មម មុខ​ស្រួច បើ​ឃើញ​ល្មមៗ ក៏​ចង់​សើច​ដែរ។

ងាក​មក​ចាប់​អារម្មណ៍​ពី​ប្រវត្តិ​ខ្លះៗ របស់​លោកតា យិន បឿន ហៅ នាយ​ត្រង់ដឺ ដោយ​យោង​តាម ​«ក្រុម​ព្រះសុរិយា» ដែល​បាន​ខិតខំ​ស្រាវជ្រាវ​ជា​ច្រើន​ឆ្នាំ​មក​យ៉ាង​លំបាក បាន​អះអាង​ថា នាយ​ត្រង់ដឺ ជា​តារា​កំប្លែង​ពោរពេញ​ដោយ​សមត្ថភាព និង​មាន​បច្ចេកទេស​ផ្ទាល់ខ្លួន​មួយ គឺ​សើច​ចេញ​ខ្យល់។

នាយ ត្រង់ដឺ ឈ្មោះ​ដើម​ហៅ​ថា យិន បឿន កើត​នៅ​ឆ្នាំ ១៩៤២ មាន​ស្រុក​កំណើត​នៅ​ត្មាត​ពង ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ នាយ ត្រង់ដឺ មាន​ប្រពន្ធ​ម្នាក់ (មិន​បាន​រៀប​អាពាហ៍ពិពាហ៍​) រស់នៅ​បាត់ដំបង ដោយ​ទទួល​បាន​កូន​ម្នាក់។ ភរិយា​នាយ ត្រង់ដឺ កាច និង​ប្រច័ណ្ឌ​ពេក ក៏​បាន​បែក​គ្នា​ជាមួយ​លោក​ពី​ពេលនោះ​មក។ លោកតា យិន បឿន មាន​ឪពុក​ឈ្មោះ យិន ឈន ជា​អ្នក​សិល្បៈ​ដ៏​ល្បី កើត​នៅ​ត្មាត​ពង ស្រុក​សង្កែ ខេត្ត​បាត់ដំបង និង​ម្ដាយ​ឈ្មោះ ឌុច បូ រស់នៅ​ច្រាប​ក្រសាំង ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង។ ក្រោយ​ឪពុក នាយ ត្រង់ដឺ ទទួល​មរណភាព ម្ដាយ​របស់​លោក ក៏​ចូលធ្វើ​ជា​ទាហាន។

តារា​កំប្លែង​ស្គម​កំព្រឹង នាយ ត្រង់ដឺ មាន​បងប្អូន​បង្កើត​ចំនួន ៤ នាក់ (ស្រី​ម្នាក់)។ បច្ចុប្បន្ន​មាន​តែ​ប្អូន​ប្រុស​របស់​នាយ ត្រង់​ដឺ ឈ្មោះ ត្រង់អង ម្នាក់​ប៉ុណ្ណោះ នៅ​រស់រាន​មាន​ជីវិត។ លោក យិន សុគន្ធ ហៅ ត្រង់អង មាន​ឈ្មោះ​ពី​កំណើត ឈឿន ជា​កូន​ទី ៤ និង​ជា​ប្អូនប្រុស​ពៅ​របស់​លោក ត្រង់ដឺ សព្វថ្ងៃ​មាន​អាយុ​ជិត ៨០ ឆ្នាំ រស់នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ លោក ត្រង់អង ជា​អតីត​មន្ត្រី​យោធា​សម័យ​សាធារណរដ្ឋ​ខ្មែរ និង​ជា​ប្អូន​ប្រុស​តែ​ម្នាក់​គត់​របស់​លោក ត្រង់ដឺ ដែល​នៅ​មាន​ជីវិត​ដល់​សព្វថ្ងៃ។

លោក យិន សុគន្ធ ហៅ ត្រង់អង ក៏​ធ្លាប់​ចូលរួម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​មួយ​ចំនួន នៅ​ទសវត្ស ៦០ និង ៧០ ដូច​ជា​រឿង «នាង​កែវ​ណា​ម៉ា​ក្បាល​សេះ , រឿង ដំណើរ​ផ្សងព្រេង​របស់​ត្រង់ដឺ , រឿង កាត់​កន្ទុយ​លាប​កំបោរ និង រឿង កំពូល​បុរស​មុខ​ពីរ»។ លោក យិន សុគន្ធ មាន​ភ័ព្វវាសនា​ខ្ពស់​ណាស់ បាន​រួច​ផុត​ពី​ការ​កាប់​សម្លាប់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ខណៈ​បងប្រុស​របស់​លោក បាន​លាចាក​លោក​ទាំង​អយុត្តិធម៌ ក្នុង​របប​ឃោរឃៅ​នោះ ពី​ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។

លោក យិន បឿន ឬ នាយ ត្រង់ដឺ ពុំ​បាន​សិក្សា​រៀន​សូត្រ​ច្រើន​ទេ ដោយសារ​សង្គ្រាម។ នាយ ត្រង់ដឺ បាន​ឈប់​រៀន ហើយ​ធ្វើ​ជា​អ្នក​ចម្លង​ទូក​នៅ​កំពង់ដ​ស្ទឹង​សង្កែ ក្នុង​ភូមិ​កំណើត​របស់​លោក។

តារា​កំប្លែង​មុខ​ស្រួច នាយ ត្រង់ដឺ នៅ​ទសវត្ស​ឆ្នាំ ៦០ បាន​ចាប់ផ្ដើម​ជីវិត​ផ្សងព្រេង មក​រស់នៅ​រាជធានី​ភ្នំពេញ។ មក​ដល់ ភ្នំពេញភ្លាម ដោយសារ​មិន​មាន​ចំណេះ​ជំនាញ​នឹង​គេ លោក​ក៏​ចាប់​អាជីព​ជា​អ្នក​វាយ​សារា​ស្បែក​ជើង​តាម​ហាង​កាហ្វេ រោងភាពយន្ត និង​រោង​ល្ខោន​នានា។ ក្រៅពី​កិច្ចការ​នេះ លោក​ក៏បាន​ឆ្លៀត​ពេល​ទៅ​ធ្វើ​កម្មករ​សំណង់​បន្ថែម​ទៀត ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត និង​ផ្គត់ផ្គង់​គ្រួសារ​នៅ​ឯ​ស្រុក។ ជីវភាព​នៅតែ​មិន​ប្រសើរ និង​មិន​អំណោយ​ផល​ដល់​ជីវិត​របស់​លោក យិន បឿន ឡើយ ទើប​លោក​សុំ​លោកស្រី អ៊ុន វ៉ាង បម្រើការ​ជា​កូន​ឈ្នួល​ក្នុង​វង្ស​ល្ខោន​របស់​លោកស្រី ក្នុង​នាម​ជា​អ្នក​រូត​វាំងនន។

ជា​រៀងរាល់​ថ្ងៃ លោក យិន បឿន តែងតែ​និយាយ​លេង​ផ្ដោះផ្ដង​ជាមួយ​អ្នក​ល្ខោន​នានា ដែល​ធ្វើ​ឲ្យ​គេ​ផ្ទុះ​សំណើច​គ្រប់ៗគ្នា។ លោកស្រី អ៊ុន វ៉ាង ឃើញ​ហើយ​ចាប់​អារម្មណ៍ ​ក៏​ហៅ​លោក យិន បឿន សាកល្បង​សម្ដែង​ជា​តួ​ត្លុក​សម្រាប់​កំដរ​ឆាក។ លោក យិន បឿន បាន​បំពេញ​តួនាទី​នេះ​ដោយ​ជោគជ័យ ដែល​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន។ អ្នកស្រី អ៊ុន វ៉ាង ក៏បាន​ដាក់​នាម​ថ្មី​ជូន​លោក ឲ្យ​សម​នឹង​នាទី​ជា​អ្នក​កំប្លែង​ថា «នាយ ត្រង់ដឺ»។ ជីវភាព​របស់ នាយ ត្រង់ដឺ កាន់តែ​ល្អ​ប្រសើរ​បន្តិច នាយ ក៏បាន​រៀប​អាពាហ៍ពិពាហ៍​ភរិយា​ថ្មី នៅ​ឆ្នាំ ១៩៦៤ ជាមួយ​នារី​របាំ នៃ​វង្ស​ល្ខោន​នោះ ដោយ​ទទួល​បាន​កូន​ចំនួន ៤ នាក់។

កំឡុង​ឆ្នាំ ១៩៦៣ នាយ ត្រង់ដឺ មាន​សំណាង​បាន​ទទួល​តួនាទី​ជា​តួ​កំប្លែង​ក្នុង​ខ្សែ​ភាពយន្ត​តាមរយៈ​ផលិតករ​ល្បីៗ ជាច្រើន ដែល​បាន​ឃើញ​ទេពកោសល្យ និង​បច្ចេកទេស​កំប្លែង​របស់​លោក​នៅ​ក្នុង​វង្ស​ល្ខោន អ្នកស្រី អ៊ុន វ៉ាង។ ខ្សែ​ភាពយន្ត​ដំបូង​ៗ​របស់​លោក យិន បឿន ឬ នាយ ត្រង់ដឺ រួមមាន ៖ ១–រឿង​គួរ​ឲ្យ​ចុក​ឈាម, ២–រឿង​ខ្យង​សាំង ,៣–រឿង​ភរិយា​ពីរ ជា​ដើម…។

នៅ​ឆ្នាំ ១៩៦៨ លោក ត្រង់ដឺ មាន​សំណាង​ដ៏​វិសេសវិសាល ដោយ​បាន​ចូលរួម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​រឿង «រស់​ដោយ​សប្បាយ» ថ្វាយ សម្ដេច​ព្រះ​នរោត្តម​សីហនុ។ ហើយ​ក្នុង​ឆ្នាំ ១៩៦៩ លោក ត្រង់ដឺ ក៏បាន​ចូលរួម​បង្ហាញ​ខ្លួន​ក្នុង​ឆាក​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី ១ ដែរ។ តាំងពី​ពេលនោះ​មក កិត្តិនាម​របស់​លោក​ល្បីល្បាញ​រន្ទឺ​ពេញ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​មហាជន​ចូលចិត្ត និង​ចង់​ទស្សនា​ការ​សម្ដែង​របស់​លោក​ជា​ខ្លាំង។ គ្រានោះ​ហើយ​ដែល​ជីវភាព​របស់​លោក​កាន់តែ​រីកចម្រើន​ទៅៗ ដោយ​បាន​ចាប់ផ្ដើម​ទិញ​ផ្ទះ​វិឡា​មួយ​ខ្នង និង​ឡាន​មួយ​គ្រឿង សម្រាប់​ប្រើប្រាស់។

នាយ ត្រង់ដឺ ចាប់ផ្ដើម​សិក្សា​រក​ជំនាញ​ថ្មី​មួយ​ទៀត ដោយ​សហការ​ជាមួយ​មិត្តភ័ក្ដិ​ជិតដិត​របស់​លោក គឺ លោក កាត សំណាង ដើម្បី​សាកល្បង​ដឹកនាំ​ខ្សែភាពយន្ត។ ខ្សែ​ភាពយន្ត​ដំបូង​ដែល​លោក​បាន​ដឹកនាំ​នោះ គឺ រឿង «ខ្ញុំ​សើច ហើយ​ខ្ញុំ​យំ»។

នៅ​ឆ្នាំ ១៩៧២ នាយ ត្រង់ដឺ មាន​លទ្ធភាព​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន​មួយ ដោយ​បាន​ដាក់​នាម​ថា «ត្រង់ដឺភាពយន្ត»។ ខ្សែ​ភាពយន្ត​ដំបូង នៃ​ផលិតកម្ម «ត្រង់ដឺភាពយន្ត» របស់​លោក យិន បឿន ជា​ស្នាដៃ​និពន្ធ និង​ដឹកនាំ​ដោយ​លោក​ផ្ទាល់ គឺ រឿង«ដៃដែក ៣២»។ កាលនោះ លោក យិន បឿន ស្នើ​សុំ​អញ្ជើញ​លោកស្រី ឌី សាវ៉េត សម្ដែង​ជា​តួឯក​ជាមួយ​លោក​ក្នុង​ខ្សែ​ភាពយន្ត​នេះ​តែម្ដង។

លោក យិន បឿន ហៅ នាយ ត្រង់ដឺ បាន​ទទួល​ជោគជ័យ​ជា​ហូរហែ​ដូចជា«រឿង​កាត់​កន្ទុយ​លាប​កំបោរ ,រឿង​ឪពុក​ក្មេក​រើស​កូនប្រសា ,និង​រឿង​មាន់​រងាវ​ពីរ​ដង បង​ទៅ​រក​អូន»។ រយៈពេល​ជាង ១០ ឆ្នាំ ពី​ឆ្នាំ ១៩៦៣ ដល់​ឆ្នាំ ១៩៧៥ លោក ត្រង់ដឺ បាន​សម្ដែង​ខ្សែ​ភាពយន្ត​ជាង ១០០ រឿង។ ក្នុង​នោះ ក៏​មាន​ខ្សែ​ភាពយន្ត​ជិត ១០ រឿង​ដែរ ដែល​លោក​សម្ដែង​ជា​តួឯក​ក្រៅពី​ផលិតកម្ម​របស់​លោក​មាន​ដូចជា «រឿង​ធនញ្ជ័យ ,រឿង​សំគម​បាញ់​លលក ,រឿង​កម្ជិល​អាំង​ផេះ និង​រឿង​អា​ខ្វាក់​អា​ខ្វិន​ជាដើម…»។

តារា​កំប្លែង នាយ ត្រង់ដឺ ក៏បាន​បន្សល់ទុក​មរតក​មួយ ដោយ​លោក​បាន​ច្រៀង​ចម្រៀង​ដាក់​បញ្ចូល​ក្នុង​ខ្សែ​ភាពយន្ត ហើយ​ចម្រៀង​ទាំងនោះ​បន្សល់ទុក​ដល់​សព្វថ្ងៃ​ដូចជា បទ«៣២ លក់​គុយទាវ និង​បទ ត្រង់ដឺ លក់​ប្រហុក»។

នាយ ត្រង់ដឺ បាន​ចូលរួម​សម្ដែង​ស្ទើរ​គ្រប់​ផលិតកម្ម​ទាំងអស់ ដូចជា ផលិតកម្ម​រន្ទះ​ពេជ្រ​ភាពយន្ត របស់​អ្នកស្រី លី ប៊ុនយីម ,ផលិតកម្ម​បក្សី​ឋានសួគ៌​ភាពយន្ត​របស់​លោក អ៊ីវង្ស ហែម , ផលិតកម្ម ឥន្ទ្រិយ​ទេព​ភាពយន្ត របស់​លោក ពាវ ឆាយលាង ,ផលិតកម្ម​ហិមពាន្ត​ភាពយន្ត របស់​អ្នកស្រី លី យូស្រាំង ,ផលិតកម្ម​ព្រះខ័ន្ទ​ពេជ្រ​ភាពយន្ត របស់​លោក លី វ៉ា ,ផលិតកម្ម​ប្រាសាទ​មាស​ភាពយន្ត របស់​លោក សារ៉ាវុទ្ធ ,ផលិតកម្ម​កងចក្រ​ភាពយន្ត របស់​លោក អ៊ួងកន្ធន់,ផលិតកម្ម វិស្ណុភាពយន្ត របស់​លោក វាន់ វណ្ណៈ,ផលិតកម្ម​អប្សរា​ភាពយន្ត​របស់​លោកស្រី លី សុងហេង ,ផលិតកម្ម​សុវណ្ណគិរី​ភាពយន្ត របស់ ហ៊ុយ គឹង និង​ផលិតកម្ម​កង​ពេជ្រ​ភាពយន្ត របស់​លោក ឈា នុ ជាដើម…។

ចំពោះ​ស្នាដៃ​របស់ នាយ ត្រង់ដឺ បាន​ចូលរួម​សម្ដែង​តួ​កំប្លែង​ក្នុង​ខ្សែ​ភាពយន្ត​ជាច្រើន​ដូចជា រឿង ចម្ប៉ា​ថោង(ឆ្នាំ ១៩៦៩) ,រឿង​អាប៊ុល​អាសេម (ឆ្នាំ១៩៦៩) ,រឿង​ចន្ទ​គ្រឹហ្វា (ឆ្នាំ ១៩៦៩) ,រឿង​សំគម​បាញ់​លលក(ឆ្នាំ ១៩៧០) ,រឿង​សុវណ្ណ​បញ្ចា(ឆ្នាំ ១៩៧០) ,រឿង​រតនាវង្ស (ឆ្នាំ ១៩៧០) រឿង​បញ្ចពណ៌​ទេវី (ឆ្នាំ ១៩៧១) ,រឿង​ព្រះពាយផាត់ (ឆ្នាំ ១៩៧១) ,រឿង​អនអើយស្រីអន(ឆ្នាំ ១៩៧២) ,រឿងអាលេវ(ឆ្នាំ១៩៧២) ,រឿងភក្តីស្នេហ៍(ឆ្នាំ ១៩៧៣) ,រឿង​ជ័យ​ប្រាជ្ញ (ឆ្នាំ១៩៧៣) ,រឿង​ដៃដែក ៣២ (ឆ្នាំ ១៩៧៣) ,រឿង​អា​ខ្វាក់​អា​ខ្វិន (ឆ្នាំ ១៩៧៤), រឿង​ចៅ​ចាក់ស្មុគ(ឆ្នាំ ១៩៧៤), រឿង​មាន់​រងាវ​ពីរ​ដង បង​មក​រក​អូន (ឆ្នាំ ១៩៧៤) ,រឿង​ពុះ​ទ្រូង​អូន​ទៅ(ឆ្នាំ ១៩៧៥) ជាដើម…។

ខ្សែ​ភាពយន្ត​ខ្មែរ​ក្នុង​ឆ្នាំ ១៩៧៥ ស្ទើរតែ​គ្រប់​រឿង​ទាំងអស់ ផលិតករ​ភាពយន្ត​តែងតែ​បាន​ដាក់​បញ្ចូល​បន្ថែម​រសជាតិ ដោយ​បាន​បញ្ចូល​ឈុត​ឆាក​កំប្លែង​នានា ដើម្បី​ញាំង​ឲ្យ​ខ្សែភាពយន្ត​ទាំងនោះ​ល្អ​ប្រសើរ។ ក្នុង​នោះ ទស្សនិកជន​ខ្មែរ​រាប់​លាន​នាក់ បាន​ផ្ទុះ​សំណើច សើច​ក្អាកក្អាយ រីករាយ ដោយសារ​តែ​កាយវិការ​កំប្លែង​របស់​តារា​កំប្លែង​នានា តាមរយៈ​ពាក្យ​សំដី ទឹកមុខ និង​កាយវិការ​រវើក​របស់​ពួកគាត់៕

អត្ថបទ ៖ ពិសី

The post ម្ចាស់សំណើចខ្យល់បំពង់ស៊ីមុំាង នាយត្រង់ដឺ តស៊ូរហូតក្លាយជាតារាកំប្លែងល្បីប្រចាំប្រទេសកម្ពុជា appeared first on Kampuchea Thmey Daily.