នាយឧត្ដមសេនីយ៍ នេត សាវឿន Archives - Kampuchea Thmey Daily

មនុស្សយ៉ាងហោច១០៣នាក់ត្រូវបានដកតំណែង និងបណ្ដេញចេញពីក្របខណ្ឌរដ្ឋ ក្រោយរកឃើញពាក់ព័ន្ធគ្រឿងញៀន
មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសរុបចំនួន១០៣នាក់ ត្រូវបានដកហូតមុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌរដ្ឋ ក្រោយរកឃើញថាជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ នេះបើតាមរបាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ថ្លែងរាយការណ៍ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានលើកឡើងពីការចូលរួមយ៉ាងម៉ឺងម៉ាត់ពីគ្រប់ក្រសួង-ស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវបទបញ្ជាលេខ០១បបស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានថ្លែងឱ្យដឹងថា គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ រហូតមកទល់បច្ចុប្បន្ននេះ មានមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសរុបចំនួន១៣១ ៤៧៣នាក់ បានធ្វើតេស្តរកសារធាតុញៀន ដោយក្នុងនោះ រកឃើញវិជ្ជមានចំនួន១០៤នាក់។ តាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី អ្នកដែលរកឃើញមានផ្ទុកសារធាតុញៀនទាំងនេះ គឺ១០៣នាក់ត្រូវបានបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ខណៈកំពុងបន្តនីតិវិធីចំនួន១នាក់។

លោកឧបនាយករដ្ឋមន្ត្រី ថា នេះគឺជាការឆ្លើយតបទៅនឹងគោលការណ៍«សម្អាតផ្ទះយើង»និង«សម្អាតចកចេញពីផ្ទៃបឹង របស់ប្រមុខរាជរដ្ឋាភិបាល សំដៅជំរុញអភិបាលកិច្ច ភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្តបន្ទាប់ដែលគិតត្រឹមឆ្នាំ២០២៥កន្លងទៅមានចំនួន១០លើករួចមកហើយ ក្នុងគោលបំណងជំរុញ កៀរគរឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់ថ្នាក់ វិស័យឯកជន និងពលរដ្ឋទូទាំងប្រទេស ដើម្បីប្រមូលផ្តុំកម្លាំងសរុប វិធានការសរុប បង្កើតឱ្យបាននូវចលនាជាតិរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

ឆ្នាំ២០២៥កន្លងទៅ និន្នាការនៃឧក្រិដ្ឋកម្មគ្រឿងញៀនជាសកល នៅតែបន្តប្រែប្រួលស្មុគស្មាញ និងមានកំណើនគួរឱ្យបារម្ភ ជាពិសេសការប្រែប្រួលទាំងរូបភាពនិងសកម្មភាពនៃការផលិត ការកែច្នៃ ការជួញដូរ ច្រកដឹកជញ្ជូនឆ្លងកាត់ និងការពង្រីកភូមិសាស្ត្រនៃការប្រើប្រាស់។

ដោយពិនិត្យឃើញថា មហន្តរាយដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្តរីករាលដាល ទាំងក្នុងតំបន់និងលើពិភពលោក រួមទាំងកម្ពុជាផងនោះ លោក នេត សាវឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ ឆ្នាំ២០២៦ ក្នុងគោលដៅ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃគ្រឿងញៀន ព្រមទាំងកសាងសង្គមដែលមានសុខុមាលភាពនិងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងការពារកិត្តិយស៕

ដោយ៖ ធឿន វ៉ាន់សុង

The post មនុស្សយ៉ាងហោច១០៣នាក់ត្រូវបានដកតំណែង និងបណ្ដេញចេញពីក្របខណ្ឌរដ្ឋ ក្រោយរកឃើញពាក់ព័ន្ធគ្រឿងញៀន appeared first on Kampuchea Thmey Daily.

លោក នេត សាវឿន ស្នើតុលាការដាក់ទោសឱ្យធ្ងន់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន
ដើម្បីចូលរួមលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនឱ្យកាន់តែសកម្មថែមទៀត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧបនាយករដ្ឋមន្ត្រី នេត​ សាវឿន បានស្នើដល់ស្ថាប័នតុលាការ ដាក់ទោសឱ្យធ្ងន់លើបទល្មើសគ្រឿងញៀន ហើយជួយទប់ស្ដាត់ការដោះលែងចំពោះឧក្រិដ្ឋជនគ្រឿងញៀន។

ការស្នើសុំរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដូច្នេះ ក្រោយសង្កេតឃើញថា និន្នាការនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅតែមានកំណើនខ្លាំង ទាំងនៅក្នុងក្របខណ្ឌអន្តរជាតិ តំបន់ និងអនុតំបន់ ហើយបានបន្តគំរាមកំហែង និងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់កម្ពុជា។

ជាការកត់សម្គាល់របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់គ្រឿងញៀនក្នុងស្រទាប់យុវវ័យបានរាលដាលគួរឱ្យព្រួយបារម្ភ បង្កជាផលប៉ះពាល់ដល់សុខភាព សន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ និងនាំឱ្យមានក្តីកង្វល់យ៉ាងខ្លាំងដល់ពលរដ្ឋនៅតាមមូលដ្ឋាន និងសង្គមជាតិទាំងមូល។ ក្នុងនោះ ការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ត្រូវបានរកឃើញ និងបង្ក្រាបជាបន្តបន្ទាប់ ជាមួយនឹងវត្តមានសារធាតុគីមីផ្សំជាច្រើនត្រូវបានរកឃើញនៅទីតាំងទាំងនោះ។

ឆ្លើយតបនឹងសភាពការណ៍ ក៏ដូចជាបញ្ហាខាងលើ និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួនសម្រាប់ការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។

តាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃទី៩ ខែតុលានេះ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានណែនាំគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ ត្រូវលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន និងកន្លែងមិនទាន់រៀបរយផ្សេងៗ រួមទាំងក្នុងក្លឹបកម្សាន្ដ ខុនដូ បារ KTV ផ្ទះសំណាក់ ជាដើម។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញអាជ្ញាធរដែនដី ត្រូវគ្រប់គ្រងឱ្យបានម្ចាស់អាជីវកម្មពិតប្រាកដ ដោយត្រូវមានកិច្ចសន្យាច្បាស់លាស់ និងចាត់វិធានការបង្ក្រាបជាបន្ទាន់ នៅពេលមានព័ត៌មានអំពីការប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងទីតាំងសប្បាយដ្ឋានទាំងនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច បង្កើនការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅសង្ស័យនានា ហើយខិតខំលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ បណ្ដុះបណ្តាលជំនាញ និងក្រមសីលធម៌ ដើម្បីឈានទៅទប់ស្កាត់រាល់អំពើពុករលួយ និងភាពអសកម្មនានា នៅពេលចុះបង្ក្រាបករណីគ្រឿងញៀន។ ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានស្នើដល់សា្ថប័នតុលាការដាក់ទោសឱ្យធ្ងន់ និងជួយទប់ស្កាត់ការដោះលែងចំពោះឧក្រិដ្ឋជនគ្រឿងញៀន។

លិខិតណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដដែលនេះ បានជំរុញដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គ្មានគ្រឿងញៀនឱ្យកាន់តែផុសផុលថែមទៀត ជាពិសេសជំរុញអ្នកសេពគ្រឿងញៀន ចូលទៅរកការព្យាបាលនៅតាមមូលដ្ឋានសេវាសុខាភិបាលសាធារណៈ ឬមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

លើសពីនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតាមដានការចូលរួមរាយការណ៍ពីប្រជាពលរដ្ឋ ដោយបច្ចុប្បន្ន អាជ្ញធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កំពុងរៀបចំតម្លើងប្រព័ន្ធ hotline រាយការណ៍ពីករណីប្រើប្រាស់ ជួញដូរគ្រឿងញៀន ដោយរក្សាការសម្ងាត់ និងសុវត្ថិភាពជូនបុគ្គលរាយការណ៍ ជាពិសេសអនុវត្តឱ្យមានប្រសិទ្ធភាពទិសស្លោក ៣កុំ ១ រាយការណ៍ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍)៕

The post លោក នេត សាវឿន ស្នើតុលាការដាក់ទោសឱ្យធ្ងន់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន appeared first on Kampuchea Thmey Daily.

នាយឧត្តមសេនីយ៍ នេត សាវឿន ស្នើកងកម្លាំងបន្តយកចិត្តទុកដាក់ពង្រឹងសណ្តាប់ធ្នាប់សន្តិសុខ សម្រាប់ការឃោសនាបោះឆ្នោត
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានថ្លែងអំណរគុណកងកម្លាំងពាក់ព័ន្ធដែលបានចូលរូមប្រចាំបញ្ជា និងស្នើឲ្យកងកម្លាំងតាមខេត្តបន្តយកចិត្តទុកដាក់ជួយពង្រឹងសណ្តាប់ធ្នាប់សន្តិសុខ តាមបណ្តាខេត្តឲ្យបានល្អ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។

ការស្នើបែបនេះ គ្រាដែលឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ​បាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ ​កាលពីព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣នេះ បាន​​អញ្ជើញដឹកនាំវេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

នៅក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានកោតសសើរកងកម្លាំងមានគ្រប់កងឯកភាពទាំងអស់ ដែលប្រចាំការទ្រសភាពការណ៍ និងសហការគ្នាបានយ៉ាងល្អ ហើយសូមបន្តខិតខំប្រឹងប្រែងការងារនេះ ឲ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីឲ្យដំណើរការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃយុទ្ធនាការឃោសនាបោះឆ្នោតឆ្នោត និងថ្ងៃបោះឆ្នោតប្រព្រឹត្តទៅដោយជោគ​ជ័យតបតាមការចង់បានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនទាំងមូល។

យោងតាមសេចក្តីសម្រេច ស្តីពី ការចាត់តាំងក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រា​ប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ មានភារកិច្ចដូចខាងក្រោម៖

-ជួយដល់លេខាធិការដ្ឋាន នៃ គ.ស.អ ក្នុងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដល់ការបោះឆ្នោត ការអនុវត្តបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន ក្នុង និងក្រោយការបោះឆ្នោត។

-ប្រមូលព័ត៌មាន និងរបាយការណ៍ពីបណ្តាក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងពីយន្តការរចនាសម្ព័ន្ធ សន្តិសុខបោះឆ្នោតគ្រប់ថ្នាក់ ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោត និងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីរាយការណ៍ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ សុំការចង្អុលដឹកនាំបន្ត។

-តាមដាន ក្តាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើងនៅតាមបណ្តារាជធានី ខេត្តទាំងមុន ក្នុង និងក្រោយការបោះឆ្នោត ធ្វើការវិភាគ វាយតម្លៃ រាយការណ៍ដោះស្រាយបានទាន់ពេលវេលា។

-ធ្វើរបាយការណ៍រៀងរាល់ថ្ងៃ អំពីស្ថានការណ៍សន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ជូនប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ ដើម្បីរាយការណ៍ជូនប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត។

-ក្រុមប្រចាំបញ្ជានេះ ត្រូវបំពេញភារកិច្ចប្រចាំការប្តូរវេនវិលជុំ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ចប់បេសកកម្ម និងត្រូវបំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់ប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ ៕

The post នាយឧត្តមសេនីយ៍ នេត សាវឿន ស្នើកងកម្លាំងបន្តយកចិត្តទុកដាក់ពង្រឹងសណ្តាប់ធ្នាប់សន្តិសុខ សម្រាប់ការឃោសនាបោះឆ្នោត appeared first on Kampuchea Thmey Daily.