នាវាមុជទឹក Archives - Kampuchea Thmey Daily

កូរ៉េ​ខាង​ត្បូង​នឹង​ដំណើរ​ការ​នាវាមុជ​ទឹក ​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ​លើកដំបូង​ យូរ​បំផុត​​មួយទសវត្សរ៍​ក្រោយ​
ស្របពេល​​មាន​ការ​គំរាម​កំហែង​ដោយ​ការបាញ់​មីស៊ីល​រយៈចម្ងាយ​​ខ្លី មធ្យម​ និង​ឆ្ងាយ​ ​របស់​កូរ៉េខាង​ជើង​ជា​បន្ត​បន្ទាប់ មិន​ថា​តាម​ដី​គោក​ ឬ​​ដែន​សមុទ្រតាម​បច្ចេកវិទ្យា​ថ្មីៗ មន្ត្រីទី​ក្រុង​​សេអ៊ូល​​ បាន​ឱ្យ​ដឹងកាល​ពី​ថ្ងៃ​អង្គារ​​ថា​ ប្រទេសកូរ៉េខាងត្បូង​នឹង​ចាប់​ផ្តើម​ឱ្យ​ដាក់​ដំណើរ​ការ​នាវាមុជទឹក​​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដំបូង​ ក្រោយ​ឆ្នាំ​២០៣០​ (ចន្លោះ​ឆ្នាំ​២០៣៣-៣៦) ក្រោម​កម្ម​វិធីថ្មីមួយ​ ដែល​មានគោលបំណងទប់ទល់​នឹង​ការគំរាមកំហែង​នុយ​ក្លេ​អ៊ែរ​និងការ​បាញ់​​មីស៊ីល​ចេញពីនាវាមុជទឹក​របស់​កូរ៉េ​ខាង​ជើង។

យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ ផ្សាយ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ ទីក្រុងសេអ៊ូល​ បាន​ស្វែង​ការ​ចូលរួម​ជាមួយក្រុម​ឥស្សរជន​​ប្រទេស​ផ្សេង​ៗទៀត ​ដែល​កំពុងប្រតិបត្តិការនាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ក្នុងចលនា​មួយអាច​ផ្លាស់​ប្តូរ​​​សន្តិ​សុខ​អាស៊ីល្អ​ជាង​មុន​​ និង​បង្កើន​ការ​ប្រណាំង​ប្រជែងអាវុធ​ក្រោមទឹកកាន់​តែ​​អស្ចារ្យ​។

នាវាមុជ​ទឹក ​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ​កូរ៉េខាង​ត្បូង។ រូបភាព៖ Reuters

ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង​ លោក​ Lee Jae Myung ប្រាប់​គណៈ​កម្មា​ធិការ ត្រួត​​ពិនិត្យ​យុទ្ធសាស្ត្រការពារជាតិ​នាពេលអនាគត​ ថា​៖ « នាវា​មុជ​ទឹក​ដើរ​ដោយថាមពលនុយក្លេអ៊ែរនឹងត្រូវបាន​សាងសង់ឡើង ​ដោយផ្អែក​លើសម្ព័ន្ធភាព​ដ៏រឹងមាំរវាង​កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក​។ វា​គឺជានិមិត្តរូប​នៃឆន្ទៈរបស់យើង​ក្នុងការទទួលខុសត្រូវ​ ចំពោះ​សន្តិ​ភាពនិងសន្តិសុខនៅលើឧបទ្វីបកូរ៉េ»។

ដោយ​ឡែក រដ្ឋម​ន្ត្រីក្រសួងការពារជាតិ​​​​កូរ៉េ​ខាងត្បូង​​ លោក Ahn Gyu-back ថា៖ « ការ​ដាក់​ចេញ​នូវផែនការមូលដ្ឋាន​របស់កូរ៉េខាងត្បូង​ គឺ​សម្រាប់ធានា​សុវត្ថិភាព​នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ នាវានេះ​នឹង​ប្រើ​ប្រាស់​ឥន្ធនៈ​អ៊ុយរ៉ាញ៉ូម​កម្រិតទាប​បំផុត និងសាងសង់​នៅ​កូរ៉េខាងត្បូងដោយ​​ផ្ទាល់​។ កម្មវិធីសាង​សង់​​នឹង​ទាញយក​អត្ថប្រយោជន៍​ពី​ឧស្សាហកម្មនុយ​ក្លេអ៊ែរ ការសាងសង់​នាវានិង​សមត្ថ​ភាព​ការពារ​ជាតិ​របស់កូរ៉េខាង​ត្បូង ខណៈ​ទី​ក្រុង​សេអ៊ូល​នឹង​រក្សា​​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​មិន​ទិញ ឬអភិវឌ្ឍអាវុធនុយក្លេអ៊ែរ​ទេ»។

លោក Ahn និយាយថា កូរ៉េខាងត្បូងនឹង​ធ្វើការយ៉ាងជិតស្និទ្ធជាមួយ​សហរដ្ឋអាមេរិកអំឡុងពេលដំណើរការ ដោយ​ប្រើ​ប្រាស់​​ប្រេង​ឥន្ធនៈ​អ៊ុយរ៉ាញ៉ូមមានកម្រិតទាប ដើម្បីធានា​ថា​មិនរីកសាយភាយ​អាវុធនុយ​ក្លេអ៊ែរ ហើយ​ក៏នឹងធ្វើ​ការជាមួយទីភ្នាក់ងារ​ថាមពលអាតូមិកអន្តរ​ជាតិផងដែរ​។

លោក Ahn បន្ថែម​ថា​ ផែនការនេះមាន​គោលបំណង​ឱ្យនាវាដំបូង ដាក់ឱ្យដំណើរការនៅ​ក្រោយ​ឆ្នាំ​២០៣០ ។

រដ្ឋាភិបាលកូរ៉េ​ខាង​ត្បូង​និយាយថា ប្រព័ន្ធ​ជំរុញនុយក្លេអ៊ែរ​នឹង​ផ្តល់​ឱ្យ​នាវាមុជទឹក​ថ្មី​នូវសមត្ថភាព​ស្ថិត​នៅ​ក្រោម​ទឹក​បាន​​យូរជាងមុន និង​ធានាបាននូវ​ភាពចល័តខ្ពស់​ជាង​នាវាមុជទឹកដែល​មាន​ស្រាប់៕

សម្រួល៖ ណឺ មិនា

The post កូរ៉េ​ខាង​ត្បូង​នឹង​ដំណើរ​ការ​នាវាមុជ​ទឹក ​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ​លើកដំបូង​ យូរ​បំផុត​​មួយទសវត្សរ៍​ក្រោយ​ appeared first on Kampuchea Thmey Daily.

លក្ខណៈពិសេសរបស់នាវារុស្ស៊ីទាំង៣គ្រឿង ដែលនឹងមកកម្ពុជា នៅចុងសប្តាហ៍នេះ
តាមការគ្រោងទុក នាវារុស្ស៊ី៣គ្រឿង នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ដល់៩ខែមេសាឆ្នាំ២០២៦ ខណៈបើយោងតាមប្រភពពីកងទ័ពជើងទឹកកម្ពុជា, ដំណើរមកដល់នេះ គឺជាបេសកកម្មឈ្វេងយល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

នាវាទាំង៣នោះមានដូចជា នាវាចម្បាំង Gromkiy អមជាមួយនាវាមុជទឹក Petropavlovsk-Kamchatsky និងនាវាសណ្តោង ​Andrey Stepanov។

តើនាវានីមួយៗមានលក្ខណៈពិសេសអ្វីខ្លះ?

នាវាចម្បាំង Gromkiy

នាវាចម្បាំង Gromkiy (រូប៖ Reuters)

យោងតាមគេហទំព័រ Naval Technology, Gromkiy គឺជានាវាចម្បាំងធុនស្រាលទំនើបបំផុតមួយរបស់កងទ័ពជើងទឹករុស្ស៊ី ស្ថិតក្នុងថ្នាក់ Steregushchiy។ វាត្រូវបានបង្កើតឡើងដើម្បីបំពេញបេសកកម្មនៅតំបន់សមុទ្រក្បែរឆ្នេរ (Littoral zone) និងមានសមត្ថភាពខ្ពស់ក្នុងការវាយលុកទាំងលើទឹក ក្រោមទឹកនិងលើអាកាស។

នាវានេះត្រូវបានសង់ឡើងដោយប្រើប្រាស់សម្ភារៈសមាសធាតុពិសេស ជាមួយរូបរាងដែលជួយកាត់បន្ថយការចាប់សញ្ញាពីរ៉ាដា ធ្វើឲ្យសត្រូវពិបាករកឃើញ។

Gromkiy មានបណ្តោយ១០៤.៥ ម៉ែត្រ, ទទឹង១៣ម៉ែត្រ និងមានទម្ងន់ផ្ទុកពេញ ប្រហែល ២ ២២០ តោន។ វាអាចផ្ទុកកងទ័ពបានប្រហែល ៩០ ទៅ ១០០ នាក់។

វាមានសមត្ថភាពរត់បានល្បឿនអតិបរមាប្រហែល៥០គីឡូម៉ែត្រ/ម៉ោង ដោយអាចធ្វើដំណើរបានចម្ងាយប្រហែល ៧ ៤០០គីឡូម៉ែត្រ (ក្នុងល្បឿនសន្សំសំចៃ)។

Gromkiy បំពាក់ដោយមីស៊ីលប្រឆាំងនាវា Kh-35 Uran ចំនួន៨គ្រាប់ ដែលមានរយៈចម្ងាយរហូតដល់២៦០គីឡូម៉ែត្រ។ វាមានប្រព័ន្ធការពារអាកាស Redut VLS (១២ បំពង់បាញ់) ដែលអាចបាញ់មីស៊ីលរយៈចម្ងាយមធ្យម និងជិត ដើម្បីកម្ទេចយន្តហោះ ឬមីស៊ីលសត្រូវ។

វាថែមទាំងបំពាក់កាំភ្លើងស្វ័យប្រវត្តិក្បាលនាវាប្រភេទ A-190 ទំហំ ១០០មិល្លីម៉ែត្រ ដែលអាចបាញ់បាន ៨០ គ្រាប់ក្នុងមួយនាទី និងកាំភ្លើងយន្តហោះ AK-630M ចំនួន ២ ដើម សម្រាប់បាញ់កម្ទេចគោលដៅដែលមកក្បែរនាវា ព្រមទាំងប្រព័ន្ធតូរពីដូ (Torpedo) ប្រភេទ Paket-NK ដែលអាចប្រើសម្រាប់កម្ទេចទាំងនាវាមុជទឹក និងការពារពីតូរពីដូរបស់សត្រូវ ផងដែរ។

លើសពីនេះ នាវាចម្បាំងនេះ មានចំណតសម្រាប់ឧទ្ធម្ភាគចក្រ Ka-27 មួយគ្រឿងចុះចត សម្រាប់ជួយក្នុងការរុករក និងវាយប្រហារនាវាមុជទឹកផងដែរ។

នាវាមុជទឹក Petropavlovsk-Kamchatsky

នាវាមុជទឹក Petropavlovsk-Kamchatsky (រូប៖ ក្រសួងការពារជាតិរុស្ស៊ី)

យោងតាមគេហទំព័រ Weapon Systems, នាវាមុជទឹក Petropavlovsk-Kamchatsky ស្ថិតក្នុងថ្នាក់ Improved Kilo ដែលអង្គការណាតូ ដាក់រហស្សនាមឲ្យថា «Black Hole» ព្រោះតែវាមានសមត្ថភាពធ្វើចលនាក្រោមទឹកដោយស្ងាត់បំផុត រហូតដល់រ៉ាដាសត្រូវពិបាកនឹងរកឃើញ។

ជាមួយនឹងប្រវែង ៧៤ម៉ែត្រនិងល្បឿន ៣៧.០៤ គីឡូម៉ែត្រ/ម៉ោង, Petropavlovsk-Kamchatsky ដើរដោយម៉ាស៊ីនម៉ាស៊ូត-អគ្គិសនី (Diesel-Electric) មានទម្ងន់ផ្ទុក ២ ៣៥០ តោន (លើទឹក) និង ៣ ៩៥០ តោន (ក្រោមទឹក), មុជបានជម្រៅអតិបរមា ៣០០ ម៉ែត្រ អាចស្ថិតនៅក្រោមទឹកបាន ៤៥ ថ្ងៃជាប់គ្នា ដោយមិនបាច់ឡើងមកលើ។

ចំណុចដែលធ្វើឲ្យ Petropavlovsk-Kamchatsky ខុសពីនាវាមុជទឹក Kilo-class ជំនាន់ចាស់ គឺការបំពាក់អាវុធទំនើបៗជាង។ នាវាមុជទឹកនេះ បំពាក់ដោយមីស៊ីល Kalibr-PL បាញ់ចេញពីបំពង់តូរពីដូ។ មីស៊ីលនេះអាចវាយប្រហារគោលដៅលើដីគោកបានចម្ងាយរហូតដល់ ២ ៥០០ គីឡូម៉ែត្រ។ មិនត្រឹមប៉ុណ្ណឹង វាក៏អាចដឹកមីនសមុទ្របានចំនួន ២៤ គ្រាប់ផងដែរ។

នាវាសណ្តោង Andrey Stepanov

នាវាសណ្តោង Andrey Stepanov (រូប៖ Reddit)

យោងតាមប្រភពពីគេហទំព័រ Marine Traffic, Andrey Stepanov គឺជាប្រភេទនាវាជំនួយពហុបំណងទំនើបបំផុតមួយរបស់កងទ័ពជើងទឹករុស្ស៊ី ស្ថិតក្នុងគម្រោង Project 23470។ វាត្រូវបានរចនាឡើងមិនត្រឹមតែសម្រាប់សណ្តោងនាវាប៉ុណ្ណោះទេ ប៉ុន្តែទាំងសម្រាប់បេសកកម្មសង្គ្រោះ និងផ្គត់ផ្គង់នៅមហាសមុទ្រឆ្ងាយៗផងដែរ។

វាមានបណ្តោយ ៦៩.៧ ម៉ែត្រ, ទទឹង ១៥ ម៉ែត្រ, ល្បឿនអតិបរមាប្រហែល ២៦ គីឡូម៉ែត្រ/ម៉ោង ជាមួយរយៈចម្ងាយប្រតិបត្តិការប្រហែល ១៤ ៨០០ គីឡូម៉ែត្រ។

Andrey Stepanov មានទម្ងន់ផ្ទុកប្រហែល ៣ ២០០ តោន អាចប្រតិបត្តិការនៅកណ្ដាលសមុទ្របាន ៣០ ថ្ងៃ ជាប់ៗគ្នា។

នាវានេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាសម្រាប់បេសកកម្មចម្រុះដូចជាសំបកនាវាប្រភេទ Arc4 ដែលអនុញ្ញាតឲ្យវាធ្វើដំណើរឆ្លងកាត់ទឹកកកដែលមានកម្រាស់រហូតដល់ ០.៦ ម៉ែត្រ (ស័ក្តិសមសម្រាប់តំបន់ប៉ូល)។

វាបំពាក់ដោយកាំភ្លើងបាញ់ទឹកកម្លាំងខ្លាំង សម្រាប់ជួយពន្លត់អគ្គិភ័យលើនាវាផ្សេងទៀត និងមានឧបករណ៍បូមទឹកចេញពីនាវាដែលជិតលិច។ វាមានដងស្ទូចធំនៅផ្នែកខាងក្រោយដែលអាចលើកទម្ងន់បានរហូតដល់ ២០ តោន សម្រាប់លើកដាក់ទំនិញ ឬសម្ភារៈជួសជុល។

Andrey Stepanov មានទាំងទីលានចុះចតឧទ្ធម្ភាគចក្រនៅផ្នែកខាងក្រោយនាវា ដើម្បីដឹកអ្នករបួស ឬដឹកជញ្ជូនសម្ភារៈបន្ទាន់ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

​នាវា​មុជ​ទឹក​​តៃវ៉ាន់តម្លៃ​១.៥៨ប៊ីលាន​ដុល្លា បញ្ចប់ការ​ធ្វើតេស្តសាកល្បង​​​

The post លក្ខណៈពិសេសរបស់នាវារុស្ស៊ីទាំង៣គ្រឿង ដែលនឹងមកកម្ពុជា នៅចុងសប្តាហ៍នេះ appeared first on Kampuchea Thmey Daily.

​នាវា​មុជ​ទឹក​​តៃវ៉ាន់តម្លៃ​១.៥៨ប៊ីលាន​ដុល្លា បញ្ចប់ការ​ធ្វើតេស្តសាកល្បង​​​
តៃវ៉ាន់​បាន​បញ្ចប់​ការ​សាក​ល្បងដំណើរការ​នាវា​មុជ​ទឹកផលិត​ក្នុងស្រុក​ដំបូង​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ចំពេល​មាន​ភាព​តាន​តឹង​​នៅច្រក​សមុទ្រ​តៃវ៉ាន់​​។ គម្រោង​នាវាមុជ​ទឹក​តៃវ៉ាន់ ដែលបំពាក់​គ្រឿងបន្លាស់​​​ពីបស្ចឹមប្រទេស​​​នេះ​​ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​​គោល​បំណង​ពង្រឹង​​សមត្ថភាព​យោធា​របស់ខ្លួន​។

នាវាមុជទឹកតៃវ៉ាន់។ Reuters

កោះ​តៃវ៉ាន់ ដែល​ចិន​តែង​អះ​អាង​ថា​ជាទឹក​ដី​របស់ខ្លួន បានអនុវត្តនូវ​​​កម្ម​​វិធី​​នាវា​​មុជទឹកខ្នាត​តូច​​ ដែល​​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​ធ្វើ​ទំនើប​កម្ម​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​។ ខណៈ​​ទី​ក្រុង​ប៉េ​កាំង​ ធ្វើ​សម​យុទ្ធ​យោធា​ស្ទើរ​តែ​រាល់​ថ្ងៃ​ ក្នុង​ការ​ទាមទារ​អធិបតេយ្យ​ភាព​របស់​ខ្លួន​។​

កម្ម​វិធី​នាវា​មុជ​ទឹក​​នេះ ជា​របក​គំ​ហើញ​ថ្មី​សម្រាប់​តៃ​វ៉ាន់ មាន​អ្នក​ជំនាញនិង​បច្ចេក​វិទ្យាមក​ពី​ប្រទេស​មួយ​ចំនួន​ រួម​ទាំង​សហរដ្ឋ​អាមេរិក និង​ចក្រភពអង់គ្លេស​។

ក្រុមហ៊ុន CSBC Corp របស់​តៃវ៉ាន់បើក​ទំព័រ​ថ្មី ​​ឈាន​មុខ​គេ​ ក្នុង​ការ​សាង​សង់​​អ្វី​ដែល​បាន​គ្រោង​ទុក មាន​នាវាមុជ​ទឹក​​ចំនួន​៨​​ ពិសេស​ក្រុម​ហ៊ុន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា កប៉ាល់​ទី​មួយ​ដែល​មានឈ្មោះ​ថា Narwhal បាន​បញ្ចប់​ការ​សាក​ល្បង​ក្រោម​ទឹក​ជា​លើក​ដំបូង​នៅ​សមុទ្រ។

ក្រុម​ហ៊ុននិយាយ​ថា៖​ «នាវា​មុជ​ទឹក​នេះ​គឺ​ជា​សមត្ថភាព​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ក្នុង​ការ​​​រារាំង​​ឥទ្ធិពល​ចិន​តាម​​ផ្លូវ​ទឹក​​។ វាបាន​សាកល្បង​នៅ​ឯ​កំពង់​ផែ​ Kaohsiung ភាគ​ខាង​ត្បូង​តៃវ៉ាន់»។

តៃវ៉ាន់​បានបន្ត​ទៀត​ថា​ ខ្លួនសង្ឃឹម​ថា​នឹង​អាច​ដាក់​ពង្រាយ​យ៉ាង​ហោច​ណាស់​នាវា​មុជ​ទឹក​ដែល​បង្កើត​ក្នុងស្រុក ​បែប​នេះ​ចំនួន​ពីរ​ នៅ​ឆ្នាំ​២០២៧ ជា​ពិសេស​អាច​បំពាក់​នូវ​មី​ស៊ីល​នៅ​ជំនាន់​ក្រោយៗ​ទៀត​។

គួរ​បញ្ជាក់​ថា នាវា​មុជ​ទឹក​ទី​មួយនេះ​​មានតម្លៃ ១.៥៨ប៊ីលាន​ដុល្លា នឹង​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រយុទ្ធ​ដោយ​ក្រុមហ៊ុន Lockheed Martin Corp ​ផលិត​ដោយ​សហរដ្ឋអាមេរិក​ទម្ងន់ធ្ងន់ ម៉ាក Mark-៤៨ ៕

ប្រែ​សម្រួល៖ ណឺ មិនា

The post ​នាវា​មុជ​ទឹក​​តៃវ៉ាន់តម្លៃ​១.៥៨ប៊ីលាន​ដុល្លា បញ្ចប់ការ​ធ្វើតេស្តសាកល្បង​​​ appeared first on Kampuchea Thmey Daily.

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន
គ្រាន់តែនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ទៅដល់ទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូងភ្លាម, កូរ៉េខាងជើង ស្រាប់តែព្រមានសងសឹកភ្លែត ដោយចោទថា អាមេរិក កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខជាតិរបស់ខ្លួន និងប្រកាសថា កងកម្លាំងទីក្រុងព្យុងយ៉ាង ត្រៀមរួចជាស្រេចក្នុងការធ្វើសកម្មភាព។

នាវាមុជទឹកអាមេរិក USS Alexandria (រូបថត៖ AP)

តាមការចុះផ្សាយរបស់ Al Jazeera, នាវាមុជទឹកអាមេរិក USS Alexandria បានចូលចតនៅកំពង់ផែទីក្រុងប៊ូសានកាលពីថ្ងៃចន្ទទី១០ខែកុម្ភៈឆ្នាំ២០២៥ ក្នុងបេសកកម្មផ្តល់គ្រឿងផ្គត់ផ្គង់ដល់កងទ័ពរបស់ខ្លួនដែលឈរជើងនៅទីនោះ ហើយវាក៏ជាឱកាសសម្រាប់កងទ័ពជើងទឹកនៃប្រទេសទាំងពីរ ដោះដូរព័ត៌មាននិងយុទ្ធសាស្រ្តជាមួយគ្នាផងដែរ។

យ៉ាងណា សកម្មភាពនេះ ធ្វើឲ្យទីក្រុងព្យុងយ៉ាង ក្តៅស្លឹកត្រចៀកមិនស្ទើរទេ ខណៈក្រសួងការពារជាតិកូរ៉េខាងជើង ចេញសេចក្តីថ្លែងការណ៍ថា វត្តមានរបស់នាវាមុជទឹកនុយក្លេអ៊ែរអាមេរិកនៅឧបទ្វីបកូរ៉េ គឺជាការបង្ហាញយ៉ាងច្បាស់ក្រឡែត អំពីភាពស្រែកឃ្លានរបស់អាមេរិក ចង់ឲ្យមានការប្រឈមមុខដាក់គ្នា។

នាវាមុជទឹកអាមេរិក USS Alexandria (រូបថត៖ Yonhap)

ក្រសួងបន្តថា «យើងពិតជាបារម្ភខ្លាំងណាស់ ចំពោះសកម្មភាពយោធាដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក ដែលអាចនាំឲ្យមានការប្រឈមមុខគ្នាផ្នែកយោធាដ៏ស្រួចស្រាវនៅក្នុងតំបន់ជុំវិញឧបទ្វីបកូរ៉េ។ កូរ៉េខាងជើងនឹង អនុវត្តសិទ្ធិស្របច្បាប់ដោយមិនស្ទាក់ស្ទើរ ក្នុងការដាក់ទណ្ឌកម្មចំពោះអ្នកបង្កហេតុ»។

ការព្រមាននេះកើតឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ខឹងសម្បាចំពោះភាពជាដៃគូយោធារវាងសហរដ្ឋអាមេរិក, ជប៉ុននិងកូរ៉េខាងត្បូង ហើយប្តេជ្ញាចាត់វិធានការសងសឹក ក្នុងនោះរួមទាំងការពង្រឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ។

លោក គីម ជុងអ៊ុន (រូបថត៖ KCNA)

លោក គីម ថ្លែងថា សម្ព័ន្ធភាពយោធាត្រីភាគីនោះ បានបង្កជាការគំរាមយ៉ាងធំចំពោះកូរ៉េខាងជើង ព្រោះវាជាផែនការរៀបចំឡើងដោយសហរដ្ឋអាមេរិក ដើម្បីប្រែក្លាយតំបន់នេះឲ្យក្លាយទៅជាប្លុកយោធាដូចទៅនឹងអង្គការណាតូ ហើយបង្កអស្ថិរភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងចោទជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះបរិយាកាសសន្តិសុខចំពោះកូរ៉េខាងជើង។

ស្របពេលជាមួយគ្នានោះ លោកគីម ប្រកាសថា ដើម្បីឆ្លើយតបទៅការគំរាមកំហែងទាំងនេះ ទីក្រុងព្យុងយ៉ាងនឹងពង្រីកថែមទាំងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា នាវាមុជទឹក USS Alexandria គឺស្ថិតក្នុងកងនាវាចរប៉ាស៊ីហ្វិករបស់អាមេរិក។ វាមានសមត្ថភាពវាយប្រហារយ៉ាងលឿន បំពាក់ដោយមីស៊ីល Tomahawk៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គីម ជុងអ៊ុន គំរាមពង្រឹងកម្មវិធីនុយក្លេអ៊ែរ ​សងសឹកសម្ព័ន្ធភាពយោធា អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង

The post កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន appeared first on Kampuchea Thmey Daily.

អង់គ្លេស ចាប់បានសំឡេង ភ័យស្មានតែរុស្ស៊ីតាមដាននាវាមុជទឹកខ្លួន ការពិតជាផោមត្រីបាឡែន សោះ
ស្តាប់ទៅដូចជាកំប្លែងបន្តិចប៉ុន្តែវាជារឿងពិត! ក្រោយការស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ ជុំវិញសំឡេងចម្លែក ដែលដំបូងឡើយកងទ័ពជើងទឹកអង់គ្លេស ចោទថាជាការតាមដានរបស់រុស្ស៊ីលើនាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួននោះ តាមពិតទៅវាគឺជា ផោមត្រីបាឡែន ទៅវិញទេ។

ប្រភពពីកងទ័ពជើងទឹកអង់គ្លេស បានប្រាប់សារព័ត៌មាន New York Post កាលពីថ្ងៃចន្ទទី២៧ខែមករាឆ្នាំ២០២៥ថា ខ្លួនចាប់បានរលកសញ្ញានៃសំឡេងចំនួន២ នៅចន្លោះកោះ Applecross និង Raasay នៃប្រទេសស្កុតឡែន ក្នុងរយៈពេលប៉ុន្មានថ្ងៃដាច់ពីគ្នា។ រលកសំឡេងដំបូងគឺស្ថិតនៅប៉ែកខាងជើង ហើយប៉ុន្មានថ្ងៃក្រោយមក មានរលកសំឡេងមួយទៀតស្ថិតនៅប៉ែកខាងត្បូង ដូច្នេះហើយ ទើបអង់គ្លេស សម្រេចចិត្តចេញសេចក្តីព្រមានឲ្យកងទ័ពជើងទឹករបស់ខ្លួន មានការប្រុងប្រយ័ត្ន។

ពីដំបូង ឧត្តមនាវីឯកម្នាក់សន្មត់ថា អគ្គនាយកដ្ឋានស្រាវជ្រាវទឹកជ្រៅរបស់យោធារុស្ស៊ី (GUGI) ប្រហែលជាកំពុងព្យាយាមដាក់ពង្រាយឧបករណ៍ចាប់សញ្ញា ដើម្បីតាមដាននិងប្រមូលព័ត៌មានពីនាវាមុជទឹករបស់កងទ័ពជើងទឹកអង់គ្លេស រួមមានទាំងនាវា Vanguard ផងដែរ។

យ៉ាងណា ឥឡូវអង់គ្លេសសន្មត់ហើយថា «ក្រោយការវិភាគយ៉ាងល្អិតល្អន់, នោះគឺជារលកសំឡេងសត្វសមុទ្រស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រពីមូលដ្ឋាននាវាមុជទឹក។ ត្រីបាឡែន បានបញ្ចេញឧស្ម័ននៅពេលដែលយើងចាប់រលកសញ្ញាបាន»។

បានជាអង់គ្លេសបារម្ភខ្លាំងចំពោះសកម្មភាពរុស្ស៊ីនៅឯសមុទ្រព្រោះថា នាវាមុជទឹកទាំងនេះ គឺជាកម្លាំងដ៏សំខាន់ដើម្បីកម្លាសត្រូវ ជាពិសេសខ្មាំងដែលមានអាវុធនុយក្លេអ៊ែរ។

ម្យ៉ាងនេះមិនមែនទើបលើកដំបូងឡើយដែលត្រីបាឡែនបង្កឲ្យមានការភាន់ច្រឡំ ពោលកាលពីឆ្នាំ២០១៩ ត្រីបាឡែនមួយហ្វូង ត្រូវបានគេប្រទះឃើញនៅឆ្នេរសមុទ្រភាគខាងជើងប្រទេសន័រវេស ដែលគេច្រឡំថាជា «ចារកម្មរុស្ស៊ី» និងចំណាយពេលតាមដានរាប់ឆ្នាំ ដល់ចុងក្រោយទើបដឹងការពិត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះល្បាតរបស់បារាំង រងការគំរាម​និង​ការតាមដាន​ពីយោធារុស្ស៊ីនៅសមុទ្រ​បាល់​ទិក​​

The post អង់គ្លេស ចាប់បានសំឡេង ភ័យស្មានតែរុស្ស៊ីតាមដាននាវាមុជទឹកខ្លួន ការពិតជាផោមត្រីបាឡែន សោះ appeared first on Kampuchea Thmey Daily.

នាវាមុជទឹករុស្ស៊ី លេចវត្តមាននៅហ្វីលីពីន បង្កក្តីបារម្ភ
នៅថ្ងៃចន្ទទី២ខែធ្នូឆ្នាំ២០២៤ ប្រទេសហ្វីលីពីន បានបញ្ជាក់ពីវត្តមាននាវាចម្បាំងរុស្ស៊ី នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ហើយត្បិតតែវាមិនបំពានច្បាប់អន្តរជាតិក៏ដោយ ប៉ុន្តែលោកប្រធានាធិបតី Marcos Jr ចាត់ទុកថា នេះគឺជារឿងគួរឲ្យព្រួយបារម្ភជាទីបំផុត។

(រូបថត៖ Inquirer)

អ្នកនាំពាក្យកងទ័ពជើងទឹកហ្វីលីពីនឧត្តមនាវីទោ Roy Vincent និយាយថា នាវាចម្បាំងប្រភេទវាយប្រហារឈ្មោះ Ufa 490 បានធ្វើដំណើរកាត់តាមសមុទ្រហ្វីលីពីនខាងលិច តាមទិសដៅមកពីប្រទេសម៉ាឡេស៊ី ហើយត្រូវចាប់បានសញ្ញាតាំងតែពីថ្ងៃទី២៨ខែវិច្ឆិកាមកម្ល៉េះ ក្នុងចម្ងាយ១៥០គីឡូម៉ែត្រ ភាគខាងលិចនៃឆ្នេរសមុទ្រខេត្ត Mindoro។

ជាការឆ្លើយតប កងទ័ពជើងទឹកហ្វីលីពីនបានបញ្ជូននាវាចម្បាំងនិងយន្តហោះដើម្បីតាមនាវាមុជទឹកនេះ។

យ៉ាងណា ក្រោយមកមានការបញ្ជាក់ថា នាវាមុជទឹក Ufa 490 កំពុងរង់ចាំអាកាសធាតុល្អ មុនពេលបន្តដំណើរឆ្ពោះទៅកាន់ទីក្រុង Vladivostok នៃប្រទេសរុស្ស៊ីវិញ។

បើតាមការបញ្ជាក់ពីវិទ្យាស្ថានកងទ័ពជើងទឹកអាមេរិកកាលពីសប្តាហ៍មុន, តាមពិតទៅ មិនមែនតែនាវាមុជទឹក Ufa ទេ, ពោលគឺរុស្ស៊ីក៏បានដាក់ពង្រាយនាវាជួយសង្គ្រោះមួយគ្រឿងទៀតផងដែរឈ្មោះ Alatau ឲ្យធ្វើប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង ក្រោយការបំពេញទស្សនកិច្ចមូលដ្ឋានកងទ័ពជើងទឹក Kota Kinabalu របស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ខែវិច្ឆិកា។

មិនត្រឹមប៉ុណ្ណឹង នាវាចម្បាំងរុស្ស៊ី ក៏បានឈប់សំចតលើកដំបូងនៅកំពង់ផែប្រទេសឥណ្ឌូណេស៊ីផងដែរ កាលពីដើមខែវិច្ឆិកា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមនាវាចម្បាំងរុស្ស៊ី ទៅដល់គុយបា បានមួយថ្ងៃ ស្រាប់តែអាមេរិក បញ្ជូននាវាមុជទឹកទៅដែរ

The post នាវាមុជទឹករុស្ស៊ី លេចវត្តមាននៅហ្វីលីពីន បង្កក្តីបារម្ភ appeared first on Kampuchea Thmey Daily.

អស់ពីយន្តហោះចម្បាំងនិងរថក្រោះ ពេលនេះ អ៊ុយក្រែន ចង់បាននាវាមុជទឹក លោកខាងលិចទៀត
ក្រោយពេលស្នើសុំយន្តហោះចម្បាំងផងនិងរថក្រោះផង ពេលនេះទីក្រុងកៀវ បានបង្ហាញបំណងចង់បាននាវាមុជទឹកទៀត ជាក់ស្តែងក្នុងបទសម្ភាសជាមួយអ្នកកាសែត Natalya Moseychuk កាលពីចុងសប្តាហ៍ មេទ័ពជើងទឹកអ៊ុយក្រែនលោក Aleksey Neizhpapa បាននិយាយថា ខ្លួនចង់បាននាវាមុជទឹករបស់លោកខាងលិច ដើម្បីយកមកពង្រឹងកម្លាំងនៅក្នុងសមុទ្រខ្មៅ។

លោក Aleksey Neizhpapa (រូបថត៖ Top War)

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី៦ខែកក្កដា លោកមេទ័ពអះអាងថា “ការដាក់ពង្រាយនាវាមុជទឹក អាចពង្រឹងទីតាំងរបស់អ៊ុយក្រែន នៅទូទាំងសមុទ្រខ្មៅ អំឡុងពេលមានជម្លោះជាមួយរុស្ស៊ី។ យើងកំពុងគិតអំពីរឿងនេះ នាវាមុជទឹកគឺចាំបាច់ណាស់សម្រាប់យើង វាគួរតែជាផ្នែកមួយនៃកងទ័ពជើងទឹក។ យ៉ាងណា ប្រទេសនេះមិនត្រូវការនាវាមុជទឹកខ្នាតធំពេកទេ ព្រោះថាវាគ្មានប្រយោជន៍អ្វីឡើយនៅក្នុងសមុទ្រខ្មៅ”។

ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២មក បណ្តាប្រទេសលោកខាងលិច បានផ្គត់ផ្គង់សព្វាវុធគ្រប់បែបយ៉ាងដល់ទីក្រុងកៀវ ប៉ុន្តែបែរជានិយាយថា ខ្លួនមិនជាប់ពាក់ព័ន្ធទៅនឹងជម្លោះនេះទៅវិញ។

នាវាមុជទឹកអាមេរិក (រូបថត៖ កងទ័ពជើងទឹកអាមេរិក)

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែសង្គ្រាមអូសបន្លាយពេលឈានចូលឆ្នាំទី៣ហើយនោះ មានរបាយការណ៍លេចឡើងជាបន្តបន្ទាប់ថា មហាអំណាចលោកខាងលិច លែងសូវគាំទ្រអ៊ុយក្រែនដូចមុន ហើយការផ្គត់ផ្គង់សព្វាវុធនិងគ្រាប់រំសេវ ក៏ពិបាកទៅៗដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg កាលពីដើមសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានត្អូញត្អែរថា សភាអាមេរិក បានអនុម័តកញ្ចប់ជំនួយទឹកប្រាក់ ៦១ពាន់លានដុល្លារឲ្យទីក្រុងកៀវរួចទៅហើយកាលពីខែមេសា ហេតុអ្វីក៏ក្រដឹកមកម្ល៉េះ។

លោក ហ្សេលេនស្គី (រូបថត៖ AP)

យ៉ាងណាក្តី លោក ហ្សេលេនស្គី ក៏បាន​ប្រកាស​​​នៅ​ក្នុង​សន្និសទី​កាសែត​មួយ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤ ថា លោក​កំពុង​រៀបចំ​គម្រោង​​សំខាន់​ ដែល​ត្រៀម​​នឹង​​បិទ​បញ្ចប់​​សង្គ្រាម​ជាមួយ​ប្រទេស​រុស្ស៊ីដែរ។

មេ​ដឹក​នាំ​អ៊ុយក្រែនបញ្ជាក់​ថា គម្រោង​​បញ្ចប់​សង្គ្រាម​​នេះ នឹង​មាន​ការ​គាំទ្រ​​ភាគ​ច្រើន​លើពិភពលោក បន្ទាប់​​ពី​​ការ​ចូលរួម​ក្នុង​​កិច្ច​ប្រជុំ​សន្ដិភាព​​នៅ​ស្វីស កាល​ពី​ពាក់​កណ្ដាល​ខែ​​មិថុនា​កន្លង​ទៅ។ លោក បន្ត​ថា អ៊ុយក្រែន​គ្មា​ន​ពេល​ច្រើន​ទៀត​ទេ ខណៈ​ចំនួន​ទាហាន និង​ជន​ស៊ីវិល ដែល​បាត់​បង់​ជីវិត ចេះ​តែ​កើន​ឡើង​​ឥត​ឈប់​ឈរ។ យ៉ាង​ណា​មិញ លោក​មិន​​ទាន់​បញ្ជាក់​លម្អិត​ពី​គម្រោង​នោះ​ថា​ជា​អ្វី​ឲ្យ​ប្រាក​ដ​នោះ​ឡើយ តែ​លោក ហ្សេលេនស្គី បាន​ប្រាប់​ថា វា​​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​​នា​ប៉ុន្មាន​ខែ​ខាង​មុខ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ហ្សេលេនស្គី ថា កំពុង​រៀបចំ​គម្រោង​​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី​ហើយ

The post អស់ពីយន្តហោះចម្បាំងនិងរថក្រោះ ពេលនេះ អ៊ុយក្រែន ចង់បាននាវាមុជទឹក លោកខាងលិចទៀត appeared first on Kampuchea Thmey Daily.

តៃវ៉ាន់​ ប្រុងខ្លួន ក្រោយនាវាមុជទឹកនុយក្លេអ៊ែរចិន ចូលកៀក
អ្នកនេសាទតៃវ៉ាន់ បានប្រទះឃើញនាវាមុជទឹកនុយក្លេអ៊ែររបស់ចិន លេចវត្តមាននៅខ្សែបន្ទាត់កណ្តាលជិតឆ្នេររបស់ខ្លួន ហើយថែមទាំងថតរូបទុកទៀតផង ជាហេតុធ្វើឲ្យកងកម្លាំងស្វ័យការពារទីក្រុងតៃប៉ិ ប្រុងខ្លួន និងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

នាវាមុជទឹកចិន (រូបថត៖ Liberty Times)

រូបថតប៉ុន្មានសន្លឹក ដែលបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានបង្ហាញឲ្យឃើញនូវនាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Type-094 របស់កងទ័ពជើងទឹកចិន ដែលកំពុងងើបពីទឹកបណ្តែតខ្លួន នៅក្បែរខ្សែបន្ទាត់កណ្តាល ដែលពុះចែកច្រកសមុទ្រតៃវ៉ាន់។

កាសែត Liberty Times បានដកស្រង់សម្តីអ្នកនេសាទម្នាក់ដែលនិយាយថា នាវាមុជទឹកស្រាប់តែងើបក្បាលឡើងមកបណ្តែតខ្លួន ហើយក៏មាននាវា​កងទ័ព​ជើង​ទឹក​ចិនមួយគ្រឿងនៅផ្ទៃខាងលើ ​បាន​ចូល​ទៅ​ជិត រួចនាវាទាំងពីរក៏បែរក្បាល ឆ្ពោះដំណើរទៅចិនដីគោកវិញ។

(រូបថត៖ អ្នកនេសាទ)

ទោះបីជាយ៉ាងណាក៏ដោយ នាវាមុជទឹកនុយក្លេអ៊ែរនេះត្រូវបានគេសន្មត់ថា មានបញ្ហាបច្ចេកទេស ព្រោះវាមិនជ្រមុជទឹក តែបែរជាងើបឡើងបណ្តែតខ្លួនទៅវិញ។

ពាក់ព័ន្ធបញ្ហានេះ មេដឹកនាំអង្គភាពការពារជាតិតៃវ៉ាន់ លោក Co Lap Hung ប្រកាសថា កងកម្លាំងខ្លួនកំពុងពិនិត្យនិងតាមដានស្ថានការណ៍យ៉ាងដិតដល់ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ខណៈក្រសួងការពារជាតិចិន ក៏មិនធ្វើអត្ថាធិប្បាយលើរឿងនេះដែរ។

(រូបថត៖ Rappler)

សូមបញ្ជាក់ថា ច្រក​សមុទ្រ​តៃវ៉ាន់ គឺជា​ទីតាំង​ដ៏គ្រោះថ្នាក់ផ្នែកភូមិសាស្រ្តសម្រាប់ការធ្វើដំណើររបស់​នាវា​មុជ​ទឹក។ រាល់ដង នៅពេលធ្វើដំណើរពីភាគខាងត្បូងទៅខាងជើង នាវាមុជទឹកចិន មិនឆ្លងកាត់ទីនេះទេ ពោលគឺត្រូវឆ្លងកាត់ច្រកសមុទ្រ Bashi និង Miyako វិញ។

ដូច្នេះហើយទើបគេសន្និដ្ឋានថា វត្តមាននាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Type-094 នាពេលនេះ គឺមិនមែនជារឿងធម្មតាឡើយ ជាពិសេសគឺការបង្ហាញវត្តមាននៅទីតាំងដែលក៏មានសហរដ្ឋអាមេរិក តាមឃ្លាំមើលផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ស៊ី ជីនពីង ថា អាមេរិក​ចង់​ឲ្យ​ចិន​វាយ​ប្រហារ​តៃវ៉ាន់

The post តៃវ៉ាន់​ ប្រុងខ្លួន ក្រោយនាវាមុជទឹកនុយក្លេអ៊ែរចិន ចូលកៀក appeared first on Kampuchea Thmey Daily.