នីតិសមុទ្រ Archives - Kampuchea Thmey Daily

បទវិភាគ៖ ចំណុចរបត់នៃជំហរកម្ពុជាក្នុងការដោះស្រាយអធិបតេយ្យដែនទឹកជាមួយប្រទេសថៃ
បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍ស្ដីពី«ដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទាមទារដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​ជាមួយប្រទេសថៃ» នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំស្ថាប័ន​នីតិបញ្ញត្តិ នីតិ​ប្រតិបត្តិ ព្រមទាំងមន្ត្រីរាជការតាមបណ្ដាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចេញ​ញត្តិគាំ​ទ្រ​ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលយ៉ាងព្រោងព្រាត។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីភាគីថៃបាន​សម្រេចដើរចេញពី​MOU ឆ្នាំ២០០១ ជាឯកតោភាគីកាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅ។

ការណ៍នេះបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជាមានគោលជំហររួមគ្នា​ជាធ្លុងមួយ​ពីលើដល់​ក្រោម ចាប់ពីថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋសាមញ្ញ និងចាប់ពីមន្ត្រីរាជការរហូតដល់កង​កម្លាំង​ប្រដាប់អាវុធ ក្នុងការគាំទ្រដំណោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ ដើម្បីដោះស្រាយ​ព្រំដែន​ទឹក និងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា​ជាមួយប្រទេសថៃ។ ជានិច្ចកាល កម្ពុជា តែងតែ​គោរព​ច្បាប់អន្តរជាតិ និងជៀសវាងដាច់ខាតនូវការប្រើប្រាស់កម្លាំងបាយ ​ឬយោធា​ដើម្បី​ដោះស្រាយ​ជម្លោះ។

ផ្ទុយទៅវិញ ភាគីថៃតែងតែបង្ហាញនូវឥរិយាបថត្រឡប់ត្រឡិន ក្រឡាស់ពាក្យសន្យា និងប្រកាន់​ជំហរមិនច្បាស់លាស់ក្នុងការដោះស្រាយជម្លោះអធិបតេយ្យជាមួយកម្ពុជា មិនថាជម្លោះដែនទឹក ឬ​ជម្លោះ​ដែនគោកឡើយ។ ភាគីថៃមិនដែលគោរពតាមស្មារតីដែលប្រទេសទាំងពីរបាន​ឯកភាពគ្នារួច​មក​ហើយ​នោះទេ ពោល គឺមិនគោរពកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា ឬអនុស្សរណៈ​នៃការ​យោគយល់គ្នា ដែលប្រទេសទាំងពីរជាហត្ថលេខីនោះឡើយ។ លើសពីនេះទៅទៀត ប្រទេសថៃ​ថែម​ទាំងបានប្រកាសលុបចោលជាឯកតោភាគីនូវMOU ឆ្នាំ២០០១ ដែលជាក្របខណ្ឌគតិយុត្តទ្វេភាគី​តែមួយ​គត់ ដែលប្រទេសទាំងពីរមានជាមូលដ្ឋានសម្រាប់ការចរចាតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា និងដែន​ទឹក​រវាងប្រទេសទាំងពីរ។ មូលហេតុគតិយុត្ត ​និងការរំលោភបំពានទាំងនេះហើយ ដែលបានជំរុញ​ឱ្យកម្ពុជាសម្រេចចិត្តជាប្រវត្តិសាស្ត្រ ក្នុងការដាក់ពាក្យប្ដឹងជាផ្លូវការ ដើម្បីបើកយន្តការ​ផ្សះផ្សាដោយ​ចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

ការដែលកម្ពុជារុញរឿងក្តីនេះទៅកាន់ឆត្រ UNCLOS ភ្លាមៗ គឺបានប្តូរទីលានប្រកួត​ និងបង្ខំឱ្យថៃត្រូវតែ​ចូលខ្លួនមកដោះស្រាយនៅលើតុចរចាអន្តរជាតិ។ ថៃមិនអាចប្រើប្រាស់ទម្ងន់ជារដ្ឋធំ ដើម្បីគំរាម​កំហែង​កម្ពុជាជាឯកតោភាគី ​ឬអូសបន្លាយពេលវេលា ដើម្បីកេងចំណេញយុទ្ធសាស្ត្របានតទៅទៀតឡើយ ព្រោះ​បើទោះជាថៃចង់​ ឬមិនចង់ ថៃមានកាតព្វកិច្ចច្បាប់អន្តរជាតិដាច់ខាត ត្រូវតែចូលខ្លួនមកបកស្រាយ និងដោះស្រាយនៅក្នុងដំណើរការផ្សះផ្សានេះ។

យន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមឆត្រ UNCLOS នេះ នឹងរួមចំណែក​យ៉ាង​សំខាន់​ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសម្រេចបាននូវដំណោះស្រាយប្រកប​ដោយ​យុត្តិធម៌ តម្លាភាព និងនិរន្តរភាព ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហ​ប្រតិបត្តិការ​ល្អក្នុង​តំបន់ សម្រាប់ជាផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ វាក៏ជាច្រកចេញដ៏​ល្អ​ដែលជួយឱ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អាចគេចផុតពីសម្ពាធនយោបាយផ្ទៃក្នុងផងដែរ។ ទោះជា​យ៉ាងណា លទ្ធផលចុងក្រោយយ៉ាងណានោះ គឺវាចំណុះខ្លាំងទៅលើការប្តេជ្ញាចិត្ត ភាពស្មោះត្រង់ និង​សុឆន្ទៈពិតប្រាកដពីភាគីថៃ។

យើងសង្ឃឹមថា ភាគីថៃនឹងមិនដើរតាមដានប្រវត្តិសាស្ត្រចាស់ ដែលនាំមកនូវភាពអាម៉ាស់ជាអន្តរជាតិ ដូចករណីរឿងក្តីប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ នោះឡើយ។ នៅក្នុងសតវត្សរ៍ទី២១ នេះ ថៃមិន​អាច​ធ្វើខ្លួនជារដ្ឋទំនើង​ ឬរដ្ឋព្រៃ ដែលមិនស្គាល់ ​និងមិនគោរពច្បាប់ទម្លាប់អន្តរជាតិនោះបានទេ៕

ដោយ៖ បណ្ឌិត គិន ភា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិភាគ៖ ចំណុចរបត់នៃជំហរកម្ពុជាក្នុងការដោះស្រាយអធិបតេយ្យដែនទឹកជាមួយប្រទេសថៃ appeared first on Kampuchea Thmey Daily.