នុយក្លេអ៊ែរស៊ីវិល Archives - Kampuchea Thmey Daily

សន្និសញ្ញា​មិន​រីកសាយ​ភាយ​អាវុធ​នុយ​ក្លេ​អ៊ែរ (NPT) ប្រឈម​​រំលោភ​កាន់​តែ​ខ្លាំង​​ក្លា​
គិតត្រឹមដើមឆ្នាំ២០២៦ សន្ធិ​សញ្ញាមិនរីកសាយភាយអាវុធ​នុយ​ក្លេ​អ៊ែរ​ (NPT) ប្រឈមមុខនឹងភាពតានតឹងធ្ងន់ធ្ងរ​​នៃ​ការ​រំលោភបំពាន​​ដោយសារតែជម្លោះ​ប្រដាប់​អាវុធ​​​ដ៏ខ្លាំងក្លាកំពុងបន្ត និងការ​បែកបាក់នៃជំនឿ​​ទុក​ចិត្ត​ខាង​ភូមិ​សាស្ត្រ​នយោបាយ នាំ​ឱ្យ​មានការព្រមាន​ថាសន្ធិសញ្ញា​នេះ​ស្ថិត​​ក្រោម​ការ​រស់រានមានជីវិត ឬកំពុងរលាយ​បាត់។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ និង​គេ​ហទំព័រ UN ផ្សាយ​ចុង​ខែ​មេសា ឆ្នាំ​២០២៦ ហានិភ័យ​នៃការរំលោភ​បំពានបាន​កើនឡើង ដោយសារ​តែការ​គំរាមកំហែង​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរក្នុង​សង្គ្រាម​ ការ​ដួលរលំនៃការគ្រប់គ្រងអាវុធ​ទ្វេភាគី និង​ការលើកទឹកចិត្តកាន់តែខ្លាំងឡើង​សម្រាប់រដ្ឋដែល​មិនមាន​នុយ​ក្លេ​អ៊ែរ​ ដើម្បីបន្ត​សមត្ថភាព​បរមាណូ​។

សម័យ​ប្រជុំកំពូល​របស់​អង្គការ​សហប្រជាជាតិ។ រូបភាព៖ Reuters

គួរ​បញ្ជាក់​ថា សន្ធិសញ្ញា​មិន​រីក​រាលដាល​អាវុធ​នុយក្លេអ៊ែរ (NPT) ពឹង​ផ្អែក​លើ​គោល​ការណ៍ ​បី គឺ​ការ​មិន​រីក​សាយ​ភាយ​អាវុធ ការ​រំសាយ​អាវុធ និង​ការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​​​​​​ស៊ីវិល កំពុង​ត្រូវ​បាន​ដាក់​សម្ពាធ​តាម​វិធី​ជាច្រើន៖

១. ការគំរាមកំហែងដោយផ្ទាល់ពីសង្គ្រាមក្នុងតំបន់

សង្គ្រាម​នៅអ៊ុយក្រែន៖ ការឈ្លានពានរបស់រុស្ស៊ីបានរំលោភលើស្មារតីនៃ NPT ជាពិសេសនៅក្នុងពន្លឺនៃអនុស្សរណៈទីក្រុង Budapest ឆ្នាំ ១៩៩៤ ដែលរុស្ស៊ីបានប្តេជ្ញាគោរពសន្តិសុខរបស់អ៊ុយក្រែន បន្ទាប់ពីខ្លួនបានបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែរ។

អស្ថិរភាពនៅមជ្ឈិមបូព៌ា៖ នៅឆ្នាំ២០២៦ សក្តានុពល​សម្រាប់​ជម្លោះ​ដោយផ្ទាល់រវាងអ៊ីរ៉ង់និងអ៊ីស្រាអែលបង្កហានិភ័យដ៏ធំមួយ។ អ៊ីរ៉ង់បានខិតទៅជិតកម្រិតអាវុធនុយក្លេអ៊ែរ ដោយកម្រិតខ្ពស់​បណ្តាលឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង​ពី «ការផ្ទុះឡើង» ដែលអាចកើតមាន។

ការ​ពង្រីកឆ័ត្រនុយក្លេអ៊ែរ៖ ដើម្បីឆ្លើយតបទៅនឹងជម្លោះ ប្រទេសនៅអឺរ៉ុប​ ​ដូចជាបារាំងបានស្នើឱ្យពង្រីក ឆ័ត្រ​នុយក្លេអ៊ែររបស់​ខ្លួន​ទៅកាន់សម្ព័ន្ធមិត្ត​អឺរ៉ុបកាន់តែច្រើន។

២. ការ​បំបែក​ការ​គ្រប់គ្រង​អំណាចសំខាន់ៗឆ្នាំ២០២៦

ការផុតកំណត់នៃសន្ធិសញ្ញា New START៖ សន្ធិសញ្ញា New START រវាង​សហរដ្ឋអាមេរិកនិងរុស្ស៊ី កំណត់ឃ្លាំងអាវុធនុយក្លេអ៊ែរ​ធំ​ជាង​គេ​បំផុត​របស់ពិភពលោក​បាន​ផុតកំណត់នៅខែកុម្ភៈ ឆ្នាំ២០២៦។ ការដួលរលំនេះ ទំនងគ្មាន​ការ​ជំនួស នឹងលុបបំបាត់​របាំងការពារដ៏សំខាន់ ដែល​អនុញ្ញាតឱ្យមានការពង្រីកក្បាល​គ្រាប់​នុយក្លេអ៊ែរដោយ​គ្មាន​ការត្រួតពិនិត្យ។

ទំនើបកម្ម និងការពង្រីក៖ រដ្ឋដែល​មានអាវុធនុយក្លេអ៊ែរមិន​ត្រឹមតែ​មាន​ទំនើបកម្មប៉ុណ្ណោះទេ ប៉ុន្តែក្នុងករណីខ្លះ​កំពុងពង្រីក​ឃ្លាំងអាវុធ​  ដោយប្រទេសចិនកំពុង​បង្កើនសមត្ថភាព​របស់ខ្លួនយ៉ាងឆាប់រហ័ស។

ការរិចរិលនៃការផ្អាក​៖ រុស្ស៊ី និងសហរដ្ឋអាមេរិកបាន​ពិភាក្សាអំពី​ការ​បន្តការធ្វើតេស្តនុយក្លេអ៊ែរ ដោយគំរាមកំហែងដល់ការផ្អាករយៈពេល ៣០ឆ្នាំ។

៣. ហានិភ័យនៃការរីកសាយភាយអាវុធនុយក្លេអ៊ែរកើនឡើង និងការមិនពេញចិត្តចំពោះ NPT

ការកើនឡើងនៃការការពារសុវត្ថិភាពនុយក្លេអ៊ែរ៖ ការបរាជ័យនៃការធានាសន្តិសុខអន្តរជាតិ (ដូចនៅអ៊ុយក្រែន) ជំរុញឱ្យប្រទេសដូចជាកូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត ជជែកវែកញែកយ៉ាងសកម្ម ឬឆ្ពោះទៅរកការទទួលបានសមត្ថភាពវដ្ត​ឥន្ធនៈ​នុយក្លេអ៊ែរ។

ការឯកភាពគ្នា​ដ៏តានតឹង៖ សន្និសីទពិនិត្យឡើងវិញ​នៃ NPT ឆ្នាំ ២០២៦ កំពុងប្រព្រឹត្តទៅក្រោមភាពតានតឹង​ខ្លាំង ដោយប្រទេសជាច្រើន ជាពិសេសប្រទេស​នៅ​ភាគខាងត្បូង កំពុង​សួរថាហេតុអ្វីបានជាពួកគេ​គួរតែប្រកាន់ខ្ជាប់នូវបទដ្ឋានមិនរីកសាយភាយអាវុធ ខណៈ​មហា​អំណាច​មិន​អាច​បំពេញកាតព្វកិច្ច​រំសាយអាវុធរបស់​ពួកគេផង។

៤. បញ្ហាប្រឈមផ្នែកបច្ចេកទេសនិងនយោបាយ

​​ការបញ្ចូល​​បច្ចេកវិទ្យាថ្មីៗនិង​មិនអាច​គ្រប់គ្រង៖ ការរួមបញ្ចូលគ្នា​នៃបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាល្បឿនលឿនជាង​សំឡេង (Hypersonic) ធ្វើឱ្យ កាន់តែពិបាកក្នុង​ការបែងចែករវាងប្រព័ន្ធ​អាវុធធម្មតានិងអាវុធនុយក្លេអ៊ែរ បង្កើនហានិភ័យនៃការគណនាខុស​ អំឡុងពេលមាន​វិបត្តិ។

ការធ្វើអាវុធ​នីយកម្មថាមពលនុយក្លេអ៊ែរស៊ីវិល៖ តម្រូវការថាមពល​នុយក្លេអ៊ែរកើនឡើង ​ផ្តល់ឱកាសសម្រាប់ប្រទេសនានាក្នុងការប្រើ​ប្រាស់កម្មវិធីថាមពលស៊ីវិល​ជាគម្រប សម្រាប់ការកសាងសមត្ថភាព ដើម្បី​ផលិត​សម្ភារៈកម្រិតអាវុធ៕

ប្រែសម្រួល៖ ណឺ មិនា

The post សន្និសញ្ញា​មិន​រីកសាយ​ភាយ​អាវុធ​នុយ​ក្លេ​អ៊ែរ (NPT) ប្រឈម​​រំលោភ​កាន់​តែ​ខ្លាំង​​ក្លា​ appeared first on Kampuchea Thmey Daily.

រុស្ស៊ីផ្ដល់អាហារូបករណ៍៣កន្លែងសម្រាប់ជំនាញទាក់ទងនឹងនុយក្លេអ៊ែរស៊ីវិលដល់និស្សិតកម្ពុជា
រដ្ឋសហព័ន្ធរុស្ស៊ីបានសម្រេចផ្ដលអាហារូបករណ៍ចំនួន៤០កន្លែងដល់សិស្ស និស្សិតកម្ពុជា ទៅសិក្សាជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅប្រទេសរុស្ស៊ី។

ក្នុងសេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសហព័ន្ធរុស្ស៊ី សម្រាបឆ្នាំសិក្សា ២០២៥-២០២៦ ក្រសួងអប់រំឱ្យដឹង​ថាក្នុងអាហារូបករណ៍៤០កន្លែងនោះ មាន១កន្លែងសម្រាប់ជំនាញ​ទាក់ទងនឹងសិល្បៈ ៣កន្លែងទាក់ទងនឹងជំនាញនុយក្លេអ៊ែរស៊ីវិល និង៣៦កន្លែងទាក់ទងនឹងវេជ្ជសាស្ត្រ វិស្វកម្មយន្តហោះ មេកានិក ស្ថាបត្យកម្ម នីតិសាស្ត្រ កសិកម្មជាដើម។

បេក្ខជនដែលមានបំណងចូលរួមកម្មវិធីអាហារូបករណ៍នេះត្រូវចុះឈ្មោះតាមរយៈ https://education-in-russia.com រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឬអាចទាក់ទងទៅកាន់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីនៅមហាវិថីព្រះនរោត្តម ទល់មុខក្រុងអប់រំបាន៕

The post រុស្ស៊ីផ្ដល់អាហារូបករណ៍៣កន្លែងសម្រាប់ជំនាញទាក់ទងនឹងនុយក្លេអ៊ែរស៊ីវិលដល់និស្សិតកម្ពុជា appeared first on Kampuchea Thmey Daily.

អ្នកការ​ទូត​​មហាអំណាច​អឺរ៉ុប​និង​អ៊ីរ៉ង់​ជួបគ្នា​លើក​ដំបូងថ្ងៃនេះ ដើម្បី​ស្ទង់​​ប្រតិកម្ម​​ពី​​លោក ​ត្រាំ​
​អ្នកការទូតអ៊ឺរ៉ុប និងអ៊ីរ៉ង់ជួបប្រជុំគ្នានៅថ្ងៃសុក្រ​នេះដើម្បីពិភាក្សាថាតើពួកគេអាចចូលរួមក្នុងកិច្ចពិភាក្សា​​ស៊ីជម្រៅ​​ផ្សេង​ៗ​ទៀត​​​នៅក្នុងសប្តាហ៍​ក្រោយ​ៗ​​នេះ​​ ដើម្បី​បន្ថយ​​ភាព​តាន​តឹង​នៅក្នុងតំបន់ រួមទាំង​ការ​ពិភាក្សា​ជុំវិញកម្មវិធីនុយក្លេអ៊ែរដែលមានជម្លោះរបស់ទីក្រុងតេអេរ៉ង់ មុនពេលដែលលោក ដូណាល់ ត្រាំ វិលត្រឡប់ទៅកាន់សេតវិមាន​នៅ​ដើម​ឆ្នាំ​​​២០២៥​។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់ Majid Takhteravanchi​។ tehrantimes

ការ​វិល​ត្រឡប់​​មកកាន់​អំណាច​​របស់​លោក ដូណាល់ ត្រាំ​ នៅ​ក្នុងអាណត្តិថ្មី​ខាងមុខ​នេះ បាន​​ធ្វើ​ឲ្យ​ពិភព​លោក​ហាក់​ប្រែប្រួល​លើ​វិស័យការទូត​ ដែល​មាន​ទំនោ​រទៅ​រក​ដំណោះស្រាយ​លើ​បញ្ហា​ដែលជាប់​គាំង​នាំ​ឲ្យពិភពលោក​មាន​វិបត្តិសង្គ្រាម។ ប៉ុន្តែ​ កម្មវិធី​នុយក្លេ​អ៊ែរ​អ៊ីរ៉ង់​ដែល​លោក​ដូណាល់ ត្រាំ ប្រកាស​ដក​ខ្លួន​កាល​ឆ្នាំ​២០១៨ គឺ​ជា​ទំនោរ​មួយ​​នាំ​ឲ្យ​អ៊ីរ៉ង់​ងាក​ទៅ​រក​រុស្ស៊ី​កាន់តែ​ខ្លាំង​។

​សេចក្តី​រាយ​ការណ៍​​​លោក​ខាង​លិច​ បាន​លើក​ឡើង​ថា ​កិច្ចប្រជុំ​ការទូត​​អឺរ៉ុប​​និង​​អ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវ​នៃ​​ប្រទេសស្វីស ជាកន្លែងដែលមហាអំណាចពិភពលោក និងអ៊ីរ៉ង់បាន​សម្រេច​ដោយ​​ជោគជ័យលើកដំបូងក្នុងកិច្ចចរចានុយក្លេអ៊ែរកាលពីជាងមួយទសវត្សរ៍មុន មុនពេលឈានដល់កិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៥។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់ Majid Takhteravanchi ជួបជាមួយអ្នកការទូតកំពូលមកពីចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង ដែលហៅថា E3 នៅថ្ងៃសុក្រ បន្ទាប់​ពី​បានជួបជាមួយប្រធានសម្របសម្រួលសហភាពអឺរ៉ុបកាលពីល្ងាចថ្ងៃព្រហស្បតិ៍។

កម្រិតនៃការមិនទុកចិត្តគ្នារវាងភាគីទាំងពីរត្រូវបានគូសបញ្ជាក់នៅពេលដែលប្រទេស E3 កាលពីថ្ងៃទី២១ខែវិច្ឆិកាបានជំរុញទៅមុខជាមួយនឹងដំណោះស្រាយប្រឆាំងនឹងអ៊ីរ៉ង់ដែលបានប្រគល់ភារកិច្ចឱ្យអង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ ក្នុងការរៀបចំរបាយការណ៍ «​គ្រប់​ជ្រុងជ្រោយ​»​ ស្តីពីសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅនិទាឃរដូវឆ្នាំ ២០២៥ ទោះបី​មាន​ភាព​មិនត្រូវ​គ្នា​ខ្លះ​ក៏ដោយ ប៉ុន្តែ​ដាក់​កម្ហិត​​ការ​សន្យា​​របស់​អ៊ីរ៉ង់​ដើម្បី​ទប់ស្កាត់​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​។

E3 ដែលជាភាគីអ៊ឺរ៉ុបនៃកិច្ចព្រមព្រៀងឆ្នាំ​២០១៥ បានប្រកាន់ជំហរតឹងរ៉ឹងលើអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសចាប់តាំងពីទីក្រុងតេអេរ៉ង់បង្កើនការគាំទ្រផ្នែកយោធាដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេតែងតែទទូចថាពួកគេចង់រក្សាគោលនយោបាយសម្ពាធ និងការសន្ទនា។

មន្ត្រីអ៊ីរ៉ង់បីនាក់បាននិយាយថា គោលបំណងចម្បងរបស់ទីក្រុងតេអេរ៉ង់ នឹងត្រូវស្វែងរកមធ្យោបាយដើម្បីធានា «ការដកទណ្ឌកម្ម» ដែលបានដាក់តាំងពីឆ្នាំ២០១៨​បន្ទាប់ពីប្រធានាធិបតី ត្រាំ​ បានបដិសេធកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥​រវាងអ៊ីរ៉ង់ និងមហាអំណាចទាំងប្រាំមួយ៕​

ដោយ រ៉ាន់ រើយ​

The post អ្នកការ​ទូត​​មហាអំណាច​អឺរ៉ុប​និង​អ៊ីរ៉ង់​ជួបគ្នា​លើក​ដំបូងថ្ងៃនេះ ដើម្បី​ស្ទង់​​ប្រតិកម្ម​​ពី​​លោក ​ត្រាំ​ appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់​រំពឹង​ចរចា​កម្មវិធី​នុយក្លេអ៊ែរ​​ឡើង​វិញ​ឆាប់​ៗ ​ក្រោយអាក់​ខាន​ជាង​កន្លះ​ទសវត្សរ៍​​រួតរឹតដោយ​វិបត្តិ​
រដ្ឋមន្ត្រី​កា​របរទេសអ៊ីរ៉ង់​ បាន​អះអាង​ថា ការ​ចរចា​​កម្មវិធី​​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នឹង​ត្រូវចាប់ផ្តើម​ឡើង​វិញ​បន្ទាប់​ពី​ជាប់​គាំង​​​អស់រយៈពេល​ជាង​៦ឆ្នាំ ក្រោយ​​សហរដ្ឋ​អាមេរិក​​ដក​ខ្លួន​ចេញ​ជាឯកតោ​ភាគី​​កាល​ឆ្នាំ​២០១៨ ក្រោម​រដ្ឋ​បាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​។

លោក Abbas Araghchi រដ្ឋមន្ត្រី​ការបរទេ​ស​អ៊ីរ៉ង់​។ AP

លោក Abbas Araghchi រដ្ឋមន្ត្រី​ការបរទេ​ស​អ៊ីរ៉ង់ បាន​និយាយថា អ៊ីរ៉ង់ និងបណ្តាប្រទេសនៅអឺរ៉ុបនឹងចាប់ផ្តើមការចរចាឡើងវិញឆាប់ៗនេះលើផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមឆ្នាំ ២០១៥ (JCPOA) ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានក្លាយជាមិនអាចអនុវត្តតាមបាន បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនជាឯកតោភាគីចេញពី​កិច្ច​ព្រម​ព្រៀង​នេះ​រួច​បន្ត​​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អ៊ីរ៉ង់​ និង​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​​​​កើត​ឡើង​។

លោក Araghchi បាននិយាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា៖«ឥឡូវនេះ បណ្តាប្រទេសនៅអឺរ៉ុប​បង្ហាញចំណាប់អារម្មណ៍របស់ពួកគេក្នុងការបន្តការចរចា។ យើងទំនងជានឹងចាប់ផ្តើមធ្វើការលើ​រឿង​នេះ​​ក្នុងពេលឆាប់ៗនេះ»​។

ប្រទេស​អ៊ីរ៉ង់​​បាន​បង្កើត​អរិភាព​យ៉ាង​ខ្លាំង​​​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ក្នុង​រយៈពេល​​ជាង​១ឆ្នាំ​ចុងក្រោយ​ បន្ទាប់​ពី​​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស​ដែល​អ៊ីរ៉ង់​ឧបត្ថម្ភ​គាំទ្រ​ បាន​​វាយ​ប្រហារ​​អ៊ីស្រាអែល​នៅថ្ងៃទី​៧ខែ​តុលា​​ឆ្នាំ​២០២៣ ដោយសម្លាប់​មនុស្ស​យ៉ាងហោច​​១២០០​នាក់​និង​ចាប់​ចំណាប់​ខ្មាំង​​ជាង​២៤០​នាក់។ ចាប់​តាំង​ពីពេល​នោះមក អ៊ីស្រាអែល​​បាន​បង្កើន​ការ​វាយ​ប្រហារ​តាមរយៈ​ការ​ប្រកាស​សង្គ្រាម​​ជាមួយ​ក្រុមហាម៉ាស ព្រម​ទាំង​ពង្រីក​សង្គ្រាម​ទៅកាន់​ប្រទេស​លីបង់ និង វាយ​ប្រហារ​អ៊ីរ៉ង​ម្តងម្កាល​ផងដែរ។

យោង​តា​ម​ការ​ចុះ​ផ្សាយ​​របស់​​​សារព័ត៌មា​អីរ៉ង់ អឺរ៉ុបនិងសហរដ្ឋអាមេរិកបានស្វាគមន៍ចំពោះសំណើ​របស់​ប្រទេស​អ៊ី​​រ៉ង់​ដែលចង់​បាន​ការ​ចរចា​​កម្មវិធី​នុយក្លេអ៊ែរ​នោះ​បន្ត​ដំណើរ​ការ​ឡើង​វិញ​​។

យោងតាមរដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង ចាប់តាំងពីលោក Ebrahim Raisi ដែល​គ្រោះ​ថ្នាក់ដោយសារ​ការ​ធ្លាក់​យន្តហោះ​កាល​​ខែ​ឧសភាឆ្នាំ​នេះ​​ ឡើងកាន់តំណែងជាប្រធានាធិបតី កិច្ចចរចារវាងអ៊ីរ៉ង់ និងអាមេរិកត្រូវបានធ្វើឡើងតាមរយៈការសម្រុះសម្រួលរបស់អូម៉ង់ ប៉ុន្តែដំណើរការនេះត្រូវបានផ្អាក។

រដ្ឋាភិបាលនៃ​[ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានស្នើឱ្យចាប់ផ្តើមកិច្ចចរចាឡើងវិញនៅទីក្រុងញូវយ៉ក [នៅខាងក្រៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃទី ២៤-៣០ខែកញ្ញា​​ឆ្នាំ​នេះ៕​

The post អ៊ីរ៉ង់​រំពឹង​ចរចា​កម្មវិធី​នុយក្លេអ៊ែរ​​ឡើង​វិញ​ឆាប់​ៗ ​ក្រោយអាក់​ខាន​ជាង​កន្លះ​ទសវត្សរ៍​​រួតរឹតដោយ​វិបត្តិ​ appeared first on Kampuchea Thmey Daily.

សិក្សាជំនាញនុយក្លេអ៊ែរស៊ីវិល មិនមែនដើម្បីផលិតអាវុធទេ តែមានគុណតម្លៃរបស់វា
ក្នុងនាមជានិស្សិត ដែលទើបតែនឹងបញ្ចប់ការសិក្សាផ្នែកជំនាញនុយក្លេអ៊ែរស៊ីវិល យុវតី ស៊ីវ គឹមលី យល់ឃើញថា នេះជាជំនាញមួយដែលល្អ ព្រោះជំនាញនុយក្លេអ៊ែរ មិនផ្តោតតែអាវុធនុយក្លេអ៊ែរទេ គឺវាទាក់ទងនឹងអ្វីផ្សេងៗទៀត ដូចជាការសិក្សាទាក់ទងនឹងវិទ្យុសកម្មចំណីអាហារ កសិកម្ម និង សុខាភិបាលជាដើម។ នេះបើតាមនិស្សិតដែលទើបតែ​បញ្ចប់ការសិក្សាជំនាញនុយក្លេអ៊ែរស៊ីវិលរូបនេះ ផ្តល់បទសម្ភាសជាមួយ កម្ពុជាថ្មី ។

កញ្ញា ស៊ីវ គឹមលី និស្សិតម្នាក់ក្នុងចំណោម៤នាក់ ដែលទើបនឹងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ជំនាញនុយក្លេអ៊ែរស៊ីវិល ពី​សាលា Bauman Moscow State Technical University សហព័ន្ធរុស្ស៊ី បង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្ត បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញនេះ ហើយទទួលបានការទទួលស្គាល់ពីមហាជន ដោយសារតែខ្ញុំជាមនុស្សស្រី សិក្សាជំនាញនេះ”។

បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញដែលកម្ពុជាទើបតែមាននិស្សិត ៦រូបប៉ុណ្ណោះ បញ្ចប់ការសិក្សាដោយជោគជ័យ យុវតីរូបនេះ លើកឡើងដែរថា ប្អូនចង់យកចំណេះដឹងដែលខ្លួនមាន ទៅបម្រើការងារដែលជាតម្រូវការសង្គមជាតិ ក៏ដូចជាស្រាវជ្រាវបន្ថែមលើនុយក្លេអ៊ែរស៊ីវិល ដើម្បីអាចចែករំលែកដល់ពលរដ្ឋខ្មែរ បានយល់បន្ថែមពាក់ព័ន្ធនឹងជំនាញនេះ។

គួរឱ្យដឹងដែរថា «ជំនាញនុយក្លេអ៊ែរស៊ីវិល» គ្រាន់តែលឺឈ្មោះ យើងប្រហែលជានឹកគិតដល់ការផលិតអាវុធ ប៉ុន្តែថាមពលនុយក្លេអ៊ែរ ត្រូវបានគេស្គាល់ថាជាថាមពលអាតូមិច ជាអ្វីដែល​ទទួលបាន​ពី​ប្រតិកម្មនុយក្លេអ៊ែរ ហើយប្រតិកម្មនេះ អាចកើតឡើងដោយឯកឯង ឬបង្កដោយមនុស្ស។ ថាមពលនេះ មានប្រយោជន៍សម្រាប់ការផលិតអគ្គិសនី រួមនឹងវិស័យផ្សេងទៀតផងដែរ ដូចជា ឱសថឧស្សាហកម្ម ឬអាវុធជាដើម។ ចំពោះការប្រើប្រាស់ថាមពលនេះវិញ គឺមានទាក់ទង​នឹង​ហានិភ័យមួយចំនួនដែរ ហេតុនេះហើយ ត្រូវដឹងឱ្យបានស៊ីជម្រៅលើថាមពលមួយនេះ ដើម្បីរក្សាសុវត្ថិភាព។

ទន្ទឹមនេះ និស្សិតបញ្ចប់ការសិក្សាជំនាញថាមពលនុយក្លេអ៊ែររូបនេះ បញ្ជាក់ឱ្យដឹងដែរថា ដើម្បីសិក្សាលើមុខជំនាញនេះ គឺតម្រូវឱ្យមានមូលដ្ឋានគ្រឹះខ្លាំងលើគណិតវិទ្យា គីមីវិទ្យា និងរូបវិទ្យា ដែលសំដៅលើរូបវិទ្យាទំនើប។ បើចំពោះថា ធ្វើយ៉ាង​ណា ដើម្បីអាចដឹង ឬស្នើរអាហាររូបករណ៍ទៅសិក្សានៅសហព័ន្ធលើជំនាញនេះបាន ប្អូនស្រីបានឱ្យដឹងថា ការតាមដានពីព័ត៌មានអាហាររូបករណ៍គឺជារឿងចម្បង ដែលភាគច្រើននៅអំឡុងខែមីនា នឹងមានដំណឹងអាហាររូបករណ៍។

ចំពោះឯកសារដែលត្រូវត្រៀម សម្រាប់អ្នកដែលមានបំណងចង់សិក្សាលើជំនាញនេះ គឺត្រូវមានលិខិតឆ្លងដែន
សំបុត្រ​បញ្ជាក់​សុខភាព​ដែល​បញ្ជាក់ថា មិនមានជំងឺថ្លើម និងជំងឺអេសដ៍ រួចភ្ជាប់ជាមួយនឹងឯកសារអាហាររូបករណ៍ ដែល​ត្រូវបំពេញ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីនាពេលកន្លងមក មាន​ផែនការ​បង្កើត មជ្ឈមណ្ឌលព័ត៌មាន​នុយក្លេអ៊ែរ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនាពេលអនាគត៕

The post សិក្សាជំនាញនុយក្លេអ៊ែរស៊ីវិល មិនមែនដើម្បីផលិតអាវុធទេ តែមានគុណតម្លៃរបស់វា appeared first on Kampuchea Thmey Daily.

មកទល់ពេលនេះ និស្សិតខ្មែរ ៦រូបហើយ បានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល នៅរុស្ស៊ី
ដោយសារតែ​មាន​សុខ​សន្តិភាព​ពេញលេញ​ កម្ពុជា​មានឱកាស​គ្រប់គ្រាន់​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ លើ​វិ​ស័យ​ផ្សេងៗ​ ​ដើម្បី​ចូលរួម​បង្កើន​ល្បឿន​អភិវឌ្ឍ​ជាតិ​ ​ហើយការ​សិក្សាស្រាវជ្រាវ​ការ​អនុវត្ត​ ​និង​ការ​លើក​ក​ម្ពស់​ការយល់​ដឹង​អំពី​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​នុយ​ក្លេអ៊ែ​រនេះ ​ក៏មាន​សារៈសំខាន់​ដែរ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។ នេះ​​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅ ក្នុងឱកាសអបអរ​ចំពោះនិស្សិត ២រូប ដែលបានបញ្ចប់ការសិក្សាផ្នែកនេះ ក្នុងឆ្នាំ២០២១។​

គួររំលឹកថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ អតីតនិសិ្សតសាលាតិចណូ ២រូប គឺលោក កែវ មករា និងលោក កឹម ចាន់ប៉ាលី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញនុយក្លេអ៊ែរស៊ីវិល (ជំនាន់ទី១) ដោយជោគជ័យ ពី​សាកលវិទ្យាល័យ Peter the Great St.Petersburg Polytechnic University ទីក្រុង St.Petersburg សហព័ន្ធរុស្ស៊ី។

ក្នុងឆ្នាំ២០២៣ នេះវិញ ក៏មាននិស្សិតខ្មែរ ៤រូបផ្សេងទៀត ជានិស្សិតជំនាញនុយក្លេអ៊ែរស៊ីវិល (ជំនាន់ទី២) បញ្ចប់ការសិក្សាផ្នែកថាមពលនុយក្លេអ៊ែរដោយជោគជ័យនោះ រួមមាន លោក ញូង ម៉ានិត, កញ្ញា គី ទិត្យម៉ារីណែត, កញ្ញា សុីវ គីមលី និង កញ្ញា ណោង ជាលីណា ។ បញ្ញវន្តទាំង៤រូបនោះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញនេះ ពី​សាកលវិទ្យាល័យលំដាប់កំពូលទាំងពីររបស់រុស្សី ។

គួរបញ្ជាក់ដែរថា ស្របតាមផែនការនៃការបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ ការយល់ដឹងជាសាធារណៈ អំពីបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នាពេលអនាគត។ បច្ចុប្បន្ន កម្ពុជានៅមាននិស្សិតខ្មែរប៉ុន្មានរូបទៀត ដែលកំពុងសិក្សាជំនាញ Nuclear Power Engineering and Thermal Physics នៅរុស្ស៊ី ៕

The post មកទល់ពេលនេះ និស្សិតខ្មែរ ៦រូបហើយ បានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល នៅរុស្ស៊ី appeared first on Kampuchea Thmey Daily.

យុវតីខ្មែរដំបូង ៣រូប បញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ដោយជោគជ័យ
យុវតី ៣រូប ក្នុងចំណោមបញ្ញវន្តខ្មែរ ៤រូប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី២) ដោយជោគជ័យ ពី​សាកលវិទ្យាល័យលំដាប់កំពូលទាំងពីរបស់ រុស្សី គឺសាកលវិទ្យាល័យ Bauman Moscow State Technical University ទីក្រុង Moscow និងសាកលវិទ្យាល័យ National Research Nuclear University MEPhI ទីក្រុង Obninsk  ប្រទេសរុស្ស៊ី ។ នេះបើតាមការផ្សព្វផ្សាយរបស់ មជ្ឈមណ្ឌល CAM-ATOM ។

បញ្ញវន្តខ្មែរទាំងនេះ រួមមាន កញ្ញា គី ទិត្យម៉ារីណែត, កញ្ញា សុីវ គីមលី, កញ្ញា ណោង ជាលីណា ដោយឡែកមួយរូបទៀត ភេទប្រុស គឺលោក ញូង ម៉ានិត សុទ្ធសឹងតែបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ជំនាញថាមពល​នុយក្លេអ៊ែរស៊ីវិល ជំនាន់ទី២ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យ ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល នៅកម្ពុជានាពេលខាងមុខ។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីនាពេលកន្លងមក មានផែនការបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនាពេលអនាគត និងធ្លាប់មានបញ្ញវន្តខ្មែរប៉ុន្មានរូបហើយ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ៕

The post យុវតីខ្មែរដំបូង ៣រូប បញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ដោយជោគជ័យ appeared first on Kampuchea Thmey Daily.