នំខ្មែរ Archives - Kampuchea Thmey Daily

មកស្គាល់នំ៦មុខដែលពេញនិយមបំផុតនៅរមណីយដ្ឋានភ្នំឧដុង្គ
ភ្ញៀវទេសចរដែលតែងតែនិយមចូលចិត្តទៅកម្សាន្តនៅរមណីយដ្ឋានភ្នំឧដុង្គ ច្បាស់ជាស្គាល់ និងធ្លាប់ឃើញនូវនំ៦មុខខាងក្រោមនេះ ដែលធ្វើលក់ត្រៀបត្រាពីសំណាក់ប្រជាជនរស់នៅតំបន់ជើងភ្នំតែម្តង។«កម្ពុជាថ្មី» នឹងនាំលោកអ្នកទៅស្គាល់នូវនំទាំង៦ប្រភេទនេះ ព្រមទាំងរបៀបធ្វើនំនេះដូចតទៅ៖

នំដែលលក់នៅរមណីយដ្ឋានភ្នំឧដុង្គ មានលក់ត្រៀបត្រា អាចឲ្យគេដឹងនៅពេលដែលឃើញនំទាំងនេះ គឺជានំដែលមានប្រភពពីភ្នំឧដុង្គ ឬ ជាអត្តសញ្ញាណនៃរមណីយដ្ឋាននេះតែម្តង។ នំដែលពេញនិយមបំផុតមានដូចជា នំឃ្មោះ នំចង្កឹះ នំលម្អងចេក នំក្រឡោជី នំផ្កាចន្ទ និងនំសម្បុកចាប។ តើនំប៉ុន្មានប្រភេទនេះ មានរូបមន្តធ្វើបែបណាខ្លះ? តើលក្ខណៈធ្វើនំ នីមួយៗស្មុគស្មាញ ឬទេ?

១.នំឃ្មោះ

នំឃ្មោះ ធ្វើឡើងដោយមានគ្រឿងផ្សំុដូចជា សណ្តែកពណ៌លឿង ដូងដែលកោសរួច ស្ករស អំបិល។ បន្ទាប់ពីមានគ្រឿងទាំងអស់នេះ គឺត្រូវយកសណ្តែកពណ៌លឿងនោះ ទៅចម្អិនឲ្យឆ្អិនជាមុនសិន (កុំឲ្យជ្រាយពេក) រួចហើយគេដាក់គ្រឿងទាំងអស់នេះចូលគ្នានៅក្នុងឆ្នាំងមួយ ដាក់នៅលើចង្រ្កានអូស ឬ ធ្យូង។ ក្រោយពីដាក់រួចរាល់ហើយ គេចាប់ផ្តើមកូរគ្រឿងផ្សំទាំងនោះជាមួយនឹងភ្លើងសមល្មម រហូតទាល់តែគ្រឿងទាំងនោះឆ្អិនចូលគ្នា ក្លាយជាល្បាយមួយហើយ ទើបគេលើកដាក់មួយអន្លើ នៅពេលដែលវាឆ្អិន គេហៅថា ស្នូលនំឃ្មោះ។ នំនេះ ត្រូវការកម្លាំងកូរខ្លាំង ប្រសិនបើធ្វើលក់ ភាគច្រើនគេឲ្យមនុស្សប្រុសជាកូរ។

បន្ទាប់ពីស្នូលនំឃ្មោះឆ្អិន និងត្រជាក់ហើយ គេចាប់ផ្តើមយកស្នូលនោះ មកសូនតូចៗ ទំហំ និងប្រវែងប្រហែលប៉ុនកូនដៃ។ សូនរួច គេយកស្នូលទាំងនោះ ទៅដាក់ហាលថ្ងៃបន្តិច កុំឲ្យស្ងួតពេក ដើម្បីងាយស្រួលនៅពេលលាយជាមួយម្សៅបំពង។ បន្ទាប់ពីស្ងួតហើយ យកស្នូលនំនោះទៅបំណងជាមួយនឹងម្សៅ រួចបានជារូបរាងនំឃ្មោះយ៉ាងឆ្ងាញ់ពិសា។

២.នំចង្កឹះ

គ្រឿងផ្សំរបស់នំចង្កឹះ គឺម្សៅមី ម្សៅដំណើប ខ្ទិះដូង ពងមាន់ ស្ករស និងល្ងខ្មៅ ឬ ល្ងស។ ចំពោះវិធីធ្វើវិញ គេយកគ្រឿងផ្សំទាំងនោះដាក់លាយចូលគ្នា កុំឲ្យជ្រាយពេក រួចហើយចាប់សូនម្សៅនោះ ទំហំប៉ុនចង្កឹះ ប្រវែងអាចខ្លីជាងចង្កឹះបន្តិច។ ក្រោយពីនោះ គេចាប់ផ្តើមយកម្សៅដែលសូនរួច ទៅបំពងនៅក្នុងខ្លាញ់ក្តៅ ជាការស្រច។​

៣.នំលម្អងចេក

គ្រឿងផ្សំនៃការធ្វើនំលម្អងចេក មានដូចជា ដូងខ្ចី ល្ង ស្ករត្នោត និងម្សៅដំណើប។ ចំណែក វិធីធ្វើ​វិញនោះ គឺម្សៅដំណើប ត្រូវលាយជាមួយទឹក រួចសង្កត់ឲ្យស្ងួតទឹក ហើយទុកមួយអន្លើសិន។ ចំពោះដូងខ្ចីវិញ ត្រូវកោសដោយដៃ យកសរសៃវែងៗ បន្ទាប់មកកូរជាមួយស្ករត្នោត និងល្ងឲ្យគ្រឿងបញ្ចូលគ្នា (គេហៅថាស្នូលនំលម្អងចេក)។ នៅពេលដែលចម្អិន គេយកម្សៅដំណើបដែលស្ងួតនោះ មករោយនៅលើខ្ទះក្តៅ បន្ទាប់មកដាក់ស្នូលនំចូលជាការស្រេច។

៤.នំក្រឡោជី

គ្រឿងផ្សំរបស់នំក្រឡោជី មិនខុសប្លែកពីនំលម្អងចេកទេ គ្រាន់តែវិធីធ្វើខុសគ្នាប៉ណ្ណោះ។ វិធីធ្វើនំក្រឡោជី គឺដូងខ្ចីមិនបាច់កោសវែងៗដូចនំលម្អងចេកឡើយ បន្ទាប់មកកូរគ្រឿងទាំងអស់ចូលគ្នាឲ្យឆ្អិន និងស្អិត ទើបលើកដាក់មួយអន្លើ។ បន្ទាប់ពីស្នូលនំត្រជាក់ហើយ គេចាប់ផ្តើមសូនស្នូលនោះមូលៗ តូចល្មម។

ចំពោះម្សៅដំណើបវិញគេត្រូវបែងចែកជាពីរ។ ទី១ ត្រូវលាយជាមួយទឹកឲ្យជាល្បាយល្មម (វិធីធ្វើស្រដៀងវេចនំគម) ទី២ យកម្សៅនោះទៅឆា ដើម្បីទុកប្រឡាក់ជាមួយនំដែលឆ្អិនហើយ។ ក្រោយពីម្សៅដំណើបលាយរួចហើយ គេចាប់ផ្តើមទឹកឲ្យពុះ រួចសូនម្សៅដំណើបជាបន្ទះស្តើង បន្ទាប់ពីនោះ ដាក់ស្នូលដែលសូនរួចចូល រួចហើយដាក់ចូលក្នុងទឹកដែលពុះនោះ នៅពេលឆ្អិនទើបស្រង់ឲ្យត្រជាក់។ ក្រោយពីស្រង់រួច គេចាប់ផ្តើមយកនំក្រឡោជី ទៅប្រឡាក់ជាមួយម្សៅដំណើបដែលឆារួច ជាការស្រេច។

៥.នំផ្កាចន្ទ

នំផ្កាចន្ទមានគ្រឿងផ្សំដូចជា ម្សៅខ្សាយ ម្សៅមី ស្ករស ពងមាន់ ខ្ទិះដូង និងល្ង។ វិធីធ្វើនំនេះ គឺលាយគ្រឿងផ្សំទាំអអស់ចូលគ្នា ឲ្យរាវបន្តិច (កុំរាវខ្លាំងពេក) បន្ទាប់មក ជ្រលក់ម្សៅជាពុម្ពផ្កាចន្ទ នៅលើខ្លាញ់ក្តៅ ក្រោយមកទើបគេលើកនំនោះ ដាក់ក្នុងកូនចានឲ្យវាចេញរាងកោង និងក្បាច់ផ្កាចន្ទ។

៦.នំសម្បុកចាប

គ្រឿងផ្សំរបស់របស់នំសម្បុកចាប មានដូចជា ម្សៅដំណើប ម្សៅខ្សាយ ខ្ទិះដូង ពងមាន់ ស្ករស។ របៀបធ្វើនំសម្បុកចាបវិញ គឺលាយម្សៅ និងគ្រឿងទាំងនោះចូលគ្នា ក៏ប៉ុន្តែកុំឲ្យម្សៅរាវពេក។ រួចហើយយកម្សៅនោះ ទៅដាក់ក្នុងត្រឡោកដែលគេចោះរន្ធតូចៗ យកទៅសម្រក់ក្នុង ខ្លាញ់ក្តៅ ធ្វើជារង្វង់ ដែលមើលទៅដូចជាសម្បុកចាបពិតប្រាកដអញ្ចឹង ដូច្នេះហើយទើបគេដាក់ឈ្មោះថា នំសម្បុកចាប។

យ៉ាងណាមិញ ប្រជាជននៅតំបន់នោះមួយចំនួនធំបានប្រកបរបរលក់នំទាំងនេះតាំងពីយូរលង់ណាស់មកហើយ គឺលក់តជំនាន់ពីដូនតាមកតែម្តង។ ជាពិសេសនារដូវបុណ្យទាន ប្រជាជនអាចរកកម្រៃពីការលក់នំបានច្រើនគួរសម ក៏ប៉ុន្តែក្រៅពី រដូវបុណ្យទាន និងថ្ងៃឈប់សម្រាក មិនមានភ្ញៀវទេសចរទៅលេងរមណីយដ្ឋានភ្នំឧដុង្គ ប្រជាជនមួយចំនួនក៏ធ្វើនំទាំងនេះលក់នៅរាជធានីភ្នំពេញ តាមបណ្តាផ្សារមួយចំនួន ដូចជាផ្សារធំថ្មី ផ្សារអូឫស្សី ផ្សារដើមគរ។ល៕

ដោយ៖ អុន ស្រីមាន

The post មកស្គាល់នំ៦មុខដែលពេញនិយមបំផុតនៅរមណីយដ្ឋានភ្នំឧដុង្គ appeared first on Kampuchea Thmey Daily.

ប្រវត្តិឈ្មោះ​នំ​ «ក្រឡាន» ​មានពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ភាគតិចភូមា​ភៀសខ្លួន​មករស់​នៅស្រុកខ្មែរ
ប្រជាជនខ្មែរមួយចំនួនធំ​បានស្គាល់ និងធ្លាប់ភ្លក់រសជាតិនំក្រឡានខ្មែរដុតចេញ​ពីបំពង់ឬស្សី ដែលបងប្អូនប្រជាពលរដ្ធគ្រប់ខេត្តក្រុងតែងនិយមចូលចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ នំនេះបានទាក់ទាញដល់ភ្ញៀវទេសចរណ៍អន្តជាតិឲ្យជាប់ចិត្តផងដែរ មានលក់នៅតាមទីកន្លែង​កម្សាន្ដ ទេសចរណ៍ផ្សេងៗ តាមចំណតរថយន្ត ឬតំបន់នានាដែលនិយមចូលចិត្តនំនេះ។ តើឈ្មោះនំក្រឡានខ្មែរមានប្រភព និងកកើតឡើងតាំងពីពេលណា?

​បើយោងតាម​មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ឈ្មោះ​ «ក្រឡាន» ជានំប្រពៃណីខ្មែរមួយ​ ធ្វើពីអង្ករដំណើប​ច្រកចូលក្នុងបំពង់ឬស្សី​ព្រមទាំង​បិទច្នុកដោយប្រើសំបក​ដូង ឬស្លឹក​ចេកហើយយកវាដុតរោលពីខាងក្រៅជុំវិញសំ​បកឬស្សី។ ពាក្យក្រឡាន​មានប្រភពចេញពីជនជាតិភាគតិច (កូឡា) របស់ប្រទេសភូមា ដែលបានរត់ភឿសខ្លួន និងបានរស់​នៅលើទឹកដីខេត្តប៉ៃលិនសព្វថ្ងៃ។ ជនជាតិដើមភាគតិច កូឡា បរិភោគ​អង្ករដំណើប​​ជាអាហារប្រចាំថ្ងៃខុសពីជនជាតិខ្មែរ​ ដែលបរិភោគអង្ករខ្សាយ។

ប្រភពដដែលអះអាងថា ជនជាតិកូឡាពីសម័យ​មុន ប្រកបរបរទទួលទានដោយការ រករ៉ែ (ត្បូង មាស ពេជ្រ បរបាញ់សត្វ កាប់ឈើ)។ នៅពេលដែលពួកគេទៅព្រៃម្តងៗ ពួកគេមិនចាំបាច់យកទៅជាមួយនៅ ឆ្នាំង ក្អម ដែលធ្វើអំពីដីឥដ្ឋឡើយ ពីព្រោះរបស់ទាំងនេះវាធ្ងន់ផុយស្រួយងាយបាក់បែក។ នៅពេលពួកគេចម្អិនអាហារ ពួកដើររកកាប់ដើមឬស្សីណាដែលមានប្រហោងធំៗ យកមកដាំស្ល ដោយដាក់បំពង់ឬស្សីបញ្ឈររួចដុតភ្លើងជាការស្រេច។

ចំណែកឯជនជាតិខ្មែរយើងដែលបានទៅរករ៉ែ និងកាប់ឈើជាមួយជនជាតិភាគតិចកូឡា នាសម័យ​នោះ ក៍យល់ឃើញថា បាយដំណើបដែលចម្អិនក្នុងបំពង់ឬស្សី​មានរសជាតិ​ឆ្ងាញ់ខុស​ពីបាយ​ដំណើប​ដែលចម្អិនក្នុងឆ្នាំងធម្មតា។ នៅពេលដែលពួកគេត្រលប់ពីព្រៃវិញពួកគេបានផ្សព្វផ្សាយ​​ពីវិធីចម្អិនដំណើបក្នុងបំពង់ឬស្សីដល់អ្នកភូមិ។

ចាប់ពីពេលនោះមក ខ្មែរយើងបានហៅឈ្មោះនំនេះថា «នំក្រឡាន» ឱ្យស្រដៀង​និងឈ្មោះ​ជនជាតិ​ភាគតិច កូឡា។ ពីជំនាន់មួយទៅជំនាន់មួយ គ្រឿងផ្សំផលិតក្រឡាន មានការវិវត្ត​ជាបន្ត​បន្ទាប់​រហូតដល់បច្ចុប្បន្ននេះ ដែលគ្រឿងផ្សំរបស់វាមានដូចជា៖ អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និងអំបិលបន្តិចបន្ទួច យកស្លឹកចេក រឺស្រកីដូងធ្វើច្នុក ដុតក្នុងចង្ក្រានធ្វើពីរបាដែក។ រយៈពេលដុតអាស្រ័យលើទំហំបំពង់ឬស្សី។

ក្រឡានត្រូវបានគេចាត់ទុកជានំប្រពៃណី និងជាផលិតផលទេសចរណ៍មួយផងដែរ ដោយសារវាមានរសជាតិឈ្ងុយឆ្ងាញ់ ពេញនិយម និងមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ និងយូរលង់ណាស់​មកហើយ។ នំនេះមានតំលៃចាប់ពី ១ ០០០ រៀល ឡើងទៅ យោងតាមទំហំតូចឬធំ គេសង្កេតឃើញ មានលក់នំក្រឡាននេះ នៅតាមទីផ្សារចំណតឡាន រមណីយដ្ឋាន និងទីប្រជុំជនផ្សេងៗទៀត៕

អត្ថបទ៖ ឌឿនចាន់ ថារី

The post ប្រវត្តិឈ្មោះ​នំ​ «ក្រឡាន» ​មានពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ភាគតិចភូមា​ភៀសខ្លួន​មករស់​នៅស្រុកខ្មែរ appeared first on Kampuchea Thmey Daily.

អន្សម​ខ្មែរ​ផ្សំគ្រឿង​ឆ្ងាញ់​ពិសេស ​មានលក់​នៅ​ខេត្តស្ទឹងត្រែង​ និងតាមអនឡាញ ទទួលការគាំទ្រច្រើន
នំអន្សមខ្មែរត្រូវបានយកមកកែច្នៃផ្សំគ្រឿងយ៉ាងពិសេស មានរសជាតិឈ្ងុយឆ្ងាញ់មានលក់នៅខេត្តស្ទឹងត្រែង និងតាមអនឡាញ អ្នកធ្លាប់បានភ្លក់ទទួលស្គាល់ និងស្ងើចសរសើរអំពីរសជាតិនៃអន្សម។

សព្វថ្ងៃនេះ គ្រួសារមួយនៅខេត្តស្ទឹងត្រែងបានវេចនំអន្សមលក់នៅផ្ទះក្នុងខេត្តស្ទឹងត្រែងនិងតាមប្រព័ន្ធសង្គមហ្វេសប៊ុក នំអន្សមត្រូវបានកែច្នៃ និងបន្ថែមគ្រឿងផ្សំយ៉ាងពិសេស ធ្វើឲ្យមានរសជាតិខុសប្លែកពីធម្មតាឈ្ងុយឆ្ងាញ់ហើយដាក់លក់តាមអនឡាញរហូតទទួលបានជោគជ័យ។ ថែមទាំងមានអ្នកគាំទ្រកុម្ម៉ង់ច្រើនវេចខ្ចប់នំអន្សមផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅក្រៅខេត្តមិនគ្រប់គ្រាន់តាមតម្រូវការឡើយ។

លោកស្រីង៉ែត សុភា វ័យ ៥៦ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង អ្នកផ្ដើមគំនិតវេចខ្ចប់អន្សមលក់ បានរៀបរាប់ប្រាប់ថា ដើមឡើយលោកស្រីវេចលក់ធម្មតាក្នុងពេលមានជំងឺកូវីដ១៩ ហើយបានដាក់លក់តាមអនឡាញត្រឹម ៣០​នំអន្សមប៉ុណ្ណោះក្នុងមួយថ្ងៃ នំអន្សមមួយលក់តម្លៃមួយម៉ឺនរៀល។

ក្រោយមានអតិថិជនច្រើនគាំទ្រនៅក្នុងខេត្តបានបន្តលក់តាមអនឡាញ ធ្វើឱ្យមានគេស្គាល់កាន់តែច្រើនជក់ចិត្ត និងទទួលស្គាល់រសជាតិឆ្ងាញ់ផងនោះរហូតក្នុងមួយថ្ងៃលោកស្រីវេចចាប់ពី៥០ទៅ៦០គីឡូអង្ករស្មើនំអន្សមពី២៥០ទៅ៣០០នំ។
លោកស្រីបានរៀបរាប់ប្រាប់ឲ្យដឹងទៀតថា អ្នកដែលកុម្ម៉ង់ទិញនំអន្សមរបស់គាត់ភាគច្រើនគឺជាអ្នកនៅតាមបណ្ដាខេត្តផ្សេងនិងអ្នកទីក្រុងភ្នំពេញ។

អ្នករស់នៅក្នុងខេត្តស្ទឹងត្រែងមួយចំនួនក៏បានកម្មង់នំអន្សមរបស់គាត់យកទៅលក់បន្តផងដែរ។
ចំពោះការវេចខ្ចប់វិញនោះមានអនាម័យហើយផ្សំគ្រឿងដោយគំនិតកែច្នៃខ្លួនឯងមានដាក់ស្នូលពងទាប្រៃ សាច់ជ្រូកបីជាន់ សណ្ដែកខៀវអង្ករដំណើបលេខ១លាងឱ្យស្អាតអប់ស្លឹកតយនិងបន្ថែមគ្រឿងផ្សេងទៀត។

លោកស្រីបានរៀបរាប់ទៀតថា រាល់ថ្ងៃនេះលក់តាមអនឡាញមានគេកុម្ម៉ង់ទិញច្រើនណាស់ធ្វើសឹងមិនទាន់ផង ក្នុងមួយថ្ងៃមានអ្នកជួយវេចខ្ចប់នំរហូតដល់ទៅជិត១០ នាក់ដើម្បីបំពេញតម្រូវការ។ អ្នកស្រី ភា រុណ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែងបានចូលរួមវេចខ្ចប់នំអន្សមនៅផ្ទះ។

លោកស្រីង៉ែតសុភាបានរៀបរាប់ប្រាប់ឱ្យដឹងថា សព្វថ្ងៃគាត់គ្មានការងារធ្វើ បានមកជួយវេចខ្ចប់នំអន្សមនៅផ្ទះលោកស្រីដោយទទួលបានប្រាក់កម្រៃ ៤០.០០០ម៉ឺនរៀលក្នុងមួយថ្ងៃ។

អ្នកស្រីពិតជារំភើបចិត្តណាស់ដោយមានការងារធ្វើ ជារៀងរាល់ម៉ោង ៧ព្រឹកអ្នកស្រីនិងអ្នកផ្សេងទៀតបានមកដល់ផ្ទះលោកស្រីង៉ាតសុភាដើម្បីជួយវេចខ្ចប់នំនិងចម្អិនដាក់លក់រហូតដល់ថ្ងៃរសៀលទើបរួចរាល់។

លោកស្រីង៉ែតសុភាបាននិយាយបន្ថែមទៀតថា មុខរបរធ្វើនំអន្សមខ្មែរនេះដំបូងឡើយគ្រាន់កែអផ្សុកតែប៉ុណ្ណោះ តែធ្វើយូរៗទៅមានគំនិតច្នៃផ្សំគ្រឿងលក់បន្តិចបន្តួចតាមអនឡាញមិននឹកស្មានថាមានគេកុម្ម៉ង់ទិញច្រើនបែបនេះសោះ។បន្ទាប់ពីតម្រូវការធ្វើនំអន្សមដ៏ច្រើនធ្វើឱ្យគាត់បង្កើតការងារដល់ស្ត្រីពិសេសគឺស្ត្រីមេម៉ាយគ្មានទីពឹងនិងបុរសគ្មានការងារធ្វើដើម្បីទទួលបានប្រាក់ចំណូលដោះស្រាយជីវភាពរបស់ពួកគេ។

សូមរំឭកថា ពិធីបុណ្យចូលឆ្នាំខ្មែរធ្វើឡើងនៅខែមេសាជារៀងរាល់ឆ្នាំ សង្គមខ្មែរតែងតែវេចនំអន្សមនៅតាមគ្រួសារនីមួយៗទុកទទួលទាន ឬយកទៅវត្ត។

អន្សមគឺជាប្រពៃណីខ្មែរស្ទើគ្រប់រូបនៅក្នុងក្រុមគ្រួសារ តែងតែវេចនៅពេលមាន បុណ្យទានដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ រៀបពិធីអាពាហ៍ពិពាហ៍ជាដើម៕

អត្ថបទ៖ ងិនលីម

The post អន្សម​ខ្មែរ​ផ្សំគ្រឿង​ឆ្ងាញ់​ពិសេស ​មានលក់​នៅ​ខេត្តស្ទឹងត្រែង​ និងតាមអនឡាញ ទទួលការគាំទ្រច្រើន appeared first on Kampuchea Thmey Daily.