នំម៉ាក់ប្រាវ Archives - Kampuchea Thmey Daily

នំម៉ាក់ប្រាវ ចម្រុះពណ៌គួរឱ្យចង់ទទួលទាន ស្ទើរបាត់មុខពី ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នំខ្មែរមួយប្រភេទ ឈ្មោះ នំម៉ាក់ប្រាវ ជានំធ្វើឡើងពីសាច់ដូងចាស់ របស់អ្នកខេត្តបាត់ដំបង ស្ទើរតែបាត់មុខទៅ ហើយ ដោយសារតែការធ្វើនំនេះត្រូវការភាពអំណត់របស់អ្នកធ្វើ។

នំម៉ាក់ប្រាវ ប្រើប្រាស់ពីសាច់ដូងចាស់ៗ ជាមួយស្ករស និងប្រើប្រាស់ពណ៌ចម្រុះទៅ តាមចំណង់ចំណូលចិត្តរបស់អ្នកផលិត និងសម្រាប់ការជ្រើសរើសពីសំណាក់អ្នកទិញផងដែរ។ អ្នកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននំប្រភេទនេះ ស្ទើរតែបាត់ឈ្មោះ និងរូបរាងពីក្នុងខេត្តបាត់ដំបង ទៅ ហើយ ដោយសារតែគ្មានអ្នកធ្វើ និងដោយសារត្រូវការពេលវេលា។

អ្នកស្រី សាន់ សុគន្ធា ជាបុគ្គលិកសិក្សាមួយរូប រស់នៅ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ថា ក្រៅ ពីការងាររដ្ឋ អ្នកស្រីឆ្លៀតរកសុីនៅ ផ្ទះខ្លះ ដូចជាការធ្វើនំ ម៉ាក់ប្រាវ នេះជាដើម។

អ្នកស្រីបានបង្ហាញពីរៀបធ្វើនំនេះ ដោយមានគ្រឿងផ្សំ​ដូចជា ដូង​រលាក់​ទឹក ស្ករស សាច់ជូរ ល័​ក្ខ។ វិធី​ធ្វើ​ គឺយកដូង​រលាក់​ទឹក កោស​ជា​សរសៃ​វែងៗ ដាំទឹក​ឱ្យ​ពុះ​ដាក់​សាច់ជូរ​បន្តិច ហើយ​សាច់ដូង​ស្រោះ​ភ្លាមៗ ចាក់ទឹក​ត្រជាក់​លាង​មួយ​ទឹក​ដាក់​​សម្រស់។​ បន្ទាប់មក យក​ដូង​ប្រឡាក់​ជាមួយ​ស្ករស​ដាក់​វាន់​នី​កូរ​ឱ្យ​ស្ងួត​ទឹក ហើយ​ជាប់​ជា​ដុំៗ ហើយ​យកទៅ​ ហាលថ្ងៃ​ឱ្យ​ឡើង​ក្រាម។

អ្នកស្រី សាន់ សុគន្ធា រៀបរាប់បន្តថា ចង់​ធ្វើជា​ពណ៌​នៅ ពេលដែល​កូរ​ដូង ត្រូវដាក់​ល័​ក្ខ​តាម​ពណ៌​ដែល​ចូលចិត្ត រៀប​ដាក់​កែវ​អប់ផ្កា​ម្លិះ ឬ​​ផ្សែង​ទៀន៕

អត្ថបទ៖ សោ និយមរ័ត្ន

The post នំម៉ាក់ប្រាវ ចម្រុះពណ៌គួរឱ្យចង់ទទួលទាន ស្ទើរបាត់មុខពី ខេត្តបាត់ដំបង appeared first on Kampuchea Thmey Daily.