បញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ Archives - Kampuchea Thmey Daily

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារចូលរួមអបអរសាទររាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជាដែល «ក្រមាខ្មែរ» ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ បានសម្តែងការអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជា ចំពោះការសម្រេចបានសមិទ្ធផល ដែលជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា នោះគឺ ក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូល «ក្រមាខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

សូមសម្តែងនូវមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅចូលរួមអបអរសាទរប្រកបដោយក្តីរំភើបរីករាយក្នុងចិត្តឥតឧបមា និងមានមោទកភាពជាតិ ខ្ពស់បំផុតជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងឱកាសដែល «ក្រមា» ត្រូវបានគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះក្នុងបញ្ជីតំណាង បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេចលេខ 19.COM7.b.27 នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) កន្លងទៅនេះ ដែលព្រឹត្តិការណ៍នេះក្លាយជា ព្រឹត្តិកាណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា និងប្រជាជនកម្ពុជាទាំងមូល»។

ការដាក់បញ្ចូល «ក្រមា» ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូនេះ គឺជាជោគជ័យដ៏ធំធេងថ្មីមួយទៀត សម្រាប់បេសកកម្មជាប្រវត្តិសាស្ត្រក្នុងការអភិរក្សនិងថែរក្សា ការពារនូវមរតកសម្បត្តិវប្បធម៌អរូបី ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ សម្រាប់ជាសម្បត្តិមនុស្សជាតិ ទាំងមូល និងជាការលើកកម្ពស់នូវដួងព្រលឹង នៃវប្បធម៌ដ៏ល្អផូរផង់ប្រកបដោយមោទកភាពជាតិ និងល្បីល្បាញ សុសសាយនៅលើឆាកអន្តរជាតិ។

ការទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់ថ្លៃថ្លានេះ មិនត្រឹមកើតចេញពី ការខិតខំប្រឹងប្រែងប្រកបដោយទំនួលខុសត្រូវខ្ពស់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការប៉ុណ្ណោះទេ តែជាការបង្ហាញឱ្យឃើញ ពីស្នាដៃឆ្នើមរួមគ្នាប្រសូតចេញពី ទឹកដៃដ៏ប៉ិនប្រសប់របស់ប្រជាសិប្បករក្រមា ក៏ដូចជាសហគមន៍ក្រមា សមាគមក្រមា ដែលបានខិតខំតស៊ូ ដោយសេចក្តីអំណត់ ព្យាយាមមោះមុត និងស្មារតីសាមគ្គី រហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូនជាតិ មាតុភូមិកម្ពុជានាពេលនេះ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ សូមសម្តែងនូវអំណរ ព្រះមហាករុណាទិគុណដ៏ស្មោះស្ម័គ្របំផុត ថ្វាយដល់ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និង ដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ព្រមទាំងដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានកសាង បន្សល់ទុក និងថែរក្សាការពារនូវសម្បត្តិវប្បធម៌ដ៏ល្អឯក និងជាអត្តសញ្ញាណជាតិជូនដល់ កូនចៅជំនាន់ក្រោយគ្រប់ៗជំនាន់៕

The post ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារចូលរួមអបអរសាទររាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជាដែល «ក្រមាខ្មែរ» ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ appeared first on Kampuchea Thmey Daily.

តើ ប្រាសាទកោះកេរ មានសង្ឃឹម បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឆ្នាំ២០២៣ នេះ ឬទេ?
ខណៈ កិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោក ឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅនៅ ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ចន្លោះថ្ងៃទី១០ ដល់ទី២៥ ខែកញ្ញា នេះ ប្រតិភូកម្ពុជាក៏បានចូលរួម និងកំពុងរង់ចាំដឹង និងទទួលលទ្ធផល នៃការស្នើសុំ ប្រាសាទកោះកេរ ចុះបញ្ជីទៅកាន់គណៈកម្មការបេតិកភណ្ឌពិភពលោក ផងដែរ។ តើ ប្រាសាទកោះកេរកម្ពុជា មានសង្ឃឹម បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ២០២៣ នេះ ឬយ៉ាងណា?

លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា នៅពេលនេះយើងមិនទាន់អាចសន្និដ្ឋានថា ប្រាសាទកោះកេរនឹងត្រូវប្រកាសថា នឹងបានចុះបញ្ជីបេតិកភណ្ឌពិភពលោកក្នុងប្រជុំខាងមុខ ឬយ៉ាងម៉េចទេ ព្រោះលទ្ធផលស្ថិតនៅលើការសម្រេចរបស់គណៈកម្មការបេតិកភណ្ឌពិភពលោកតតាមរយៈអ្នកជំនាញការ ត្រួតពិនិត្យ និងវាយតម្លៃ និងប្រជុំសម្រេច ចំណែកលទ្ធផលអាចនឹងបានដឹងនៅក្រោយថ្ងៃទី២៥ ខែកញ្ញានេះ។

លោក គង់ ពុទ្ធិការ បានឱ្យដឹងបន្ថែមថា៖ “តាមយោបល់របស់អ្នកជំនាញឯករាជ្យរបស់គណៈកម្មការបេតិកភណ្ឌពិភពលោក ដែលបានចុះពិនិត្យ ប្រាសាទកោះកេរផ្ទាល់ គេបានវាយតម្លៃល្អសម្រាប់ប្រាសាទកោះកេរក្នុងការស្នើសុំ។ ប៉ុន្តែគាត់គ្រាន់តែជាសំឡេងមួយ ក្នុងនាមជាអ្នកវាយតម្លៃឯករាជ្យ នៅមានគណៈកម្មការគេជាអ្នកវាយតម្លៃសម្រេចទៀត អ៊ីចឹងយើងអត់ហ៊ាននិយាយថា យោបល់គាត់អាចទុកចិត្ត ១០០ ភាគរយដែរ”។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារខាងលើ បានបញ្ជាក់បន្ថែមថា ចន្លោះពេលនេះ កម្ពុជាត្រៀមឯកសារដែលបានដាក់ស្នើសុំទៅគណៈកម្មការ និងត្រៀមចម្លើយមួយចំនួន ប្រសិនខាងគណៈកម្មការមានសំណួរអីពាក់ព័ន្ធនឹងរមណីយដ្ឋានកោះកេរ នោះប្រតិភូកម្ពុជានឹងឆ្លើយបំភ្លឺនៅពេលប្រជុំនោះ។

លោក គង់ ពុទ្ធិការ មានប្រសាសន៍បន្តថា​៖ “ការពិតទៅ យើងមិនអាចទាយទុកមុនយ៉ាងម៉េចបាន ប៉ុន្តែជាបច្ចេកទេសយើងបានខិតខំប្រឹងប្រែងអស់ហើយ ប៉ុន្តែការសម្រេចស្ថិតលើគណៈកម្មការ ដូចនេះយើងរង់ចាំការវិនិច្ឆ័យរបស់គណៈកម្មការទាំងអស់គ្នា។ យើងសង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នានឹងទទួលលទ្ធផលវិជ្ជមានជាមោទកភាពរបស់ប្រជាជនកម្ពុជាផង និងរបស់ជាតិយើងទាំងមូលផង”។

លោក គង់ ពុទ្ធិការ បានឱ្យដឹងថា ការសម្រេច ដាក់បញ្ចូលអ្វីមួយ ចុះបញ្ជីបេតិកភណ្ឌពិភពលោក របស់ គណៈកម្មការបេតិកភណ្ឌពិភពលោក មាន ៣កម្រិត៖ ទី១ កម្រិតអាក្រក់បំផុត គឺសម្រេចមិនឱ្យចុះបញ្ជីតែម្ដង។ កម្រិតទី២ សម្រេចឱ្យកែសម្រួលឯកសារបន្តិចបន្តួចណាមួយតាមការណែនាំរបស់គណៈកម្មការ និងអ្នកជំនាញ ហើយផ្ញើទៅវិញ រង់ចាំការសម្រេចម្ដងទៀត និងទី៣ បើបេតិកភណ្ឌដែលស្នើទៅនោះគ្រប់លក្ខខណ្ឌហើយ គឺគណៈកម្មការសម្រេចចុះបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតែម្ដង។

គួរបញ្ជាក់ថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុង ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។

កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំងពីរនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។

ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះ ក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post តើ ប្រាសាទកោះកេរ មានសង្ឃឹម បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឆ្នាំ២០២៣ នេះ ឬទេ? appeared first on Kampuchea Thmey Daily.

វិច្ឆិកា ជាខែដែលមរតកវប្បធម៌ខ្មែរ បានបញ្ចូលក្នុងបញ្ជី យូណេស្កូ ច្រើនជាងគេ
កម្ពុជាគឺជាប្រទេសដែលចំណាស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានខឿនវប្បធម៌ អរិយធម៌តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្ដែង សម្បត្តិមរតកវប្បធម៌អរូបីកម្ពុជា ជាង១០ ត្រូវបានទទួលស្គាល់ជាសាកល និងត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការ អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ ហៅកាត់ យូណេស្កូ (UNESCO: United Nations Educational Scientific and Cultural Organization)។

ក្នុងនោះយើងកត់សម្គាល់ឃើញថា វិច្ឆិកា ជាខែដែល យូណេស្កូ បានចុះសម្បត្តិមរតកវប្បធម៌អរូបិកម្ពុជា ចូលបញ្ជីបេតិកភណ្ឌអរូបីនៃ​មនុស្សជាតិ ច្រើនជាងគេ ដែលមានរហូតទៅដល់៤ ដូចជា៖

១. របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្កការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។

​របាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរ ជាសិល្បៈសក្ការៈដ៏ចំណាស់មួយ ដែលមានរៀបរាប់ទាំងក្នុងសិលាចារឹកនិងតាមចម្លាក់ប្រាសាទ។ របាំនេះសម្រាប់សម្តែងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនដល់ព្រះនគរ និងក្នុងព្រះរាជពិធីសំខាន់ៗរបស់ព្រះមហាក្សត្រនិងប្រមុខរដ្ឋ។ របាំព្រះរាជទ្រព្យបានផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយគង់វង្សរហូតដល់សព្វថ្ងៃ ដោយសារការខិតខំប្រឹងប្រែងរបស់ព្រះមហាវីរក្សត្រ និង ព្រឹទ្ធាចារ្យសិល្បៈខ្មែរ ហើយវីរក្សត្រីយ៍ដែលមានស្នាព្រះហស្ថនិងគុណបំណាច់ដ៏ធំធេងមិនអាចបំភ្លេចបានគឺ ព្រឹទ្ធាចារ្យសិល្បៈនិងជាមរតកមនុស្សរស់ សម្តេចព្រះរាជបុត្រី ព្រះរាជ ទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី កាលលោកនៅមានព្រះជន្ម ដែលបានខិខំលះបង់អស់ព្រះកម្លាំងកាយពល ក្នុងការជួយអភិរក្ស និងលើកស្ទួយរបាំព្រះរាជទ្រព្យឲ្យពណ្ណរាយ និងមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងលើឆាកជាតិនិងអន្តរជាតិ។

២. ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។

ល្ខោនស្រមោលស្បែកធំ គឺជាទម្រង់ល្ខោនមួយ ដែលស្ថិតក្នុងចំណោមល្ខោនដ៏ចំណាស់ និងសក្ការៈនៅក្នុងប្រទេស ហើយជាទម្រង់នៃល្ខោន ស្បែករបស់ខ្មែរ ដែលមានបីប្រភេទគឺល្ខោនស្រមោលស្បែកធំ ល្ខោនស្រមោលស្បែកតូច និងស្បែកពណ៌។ ល្ខោនស្រមោលស្បែកធំគឺសម្តែងបានតែរឿងរាមកេរ្ត៍ ដែលជាទេពកថាបុរាណ ដែលមានលក្ខណៈសក្ការៈ ហើយតាមទំនៀមរៀងមក គេសម្តែងល្ខោនស្រមោលស្បែកធំ តែក្នុងពិធីធំដុំ ដែលមានលក្ខណៈជាជំនឿ ជាកិច្ចឧទ្ទិសបួងសួង ឬបន់ស្រន់ជាដើម…។

៣. ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់ អង្គការយូណេស្កូ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ចាប៉ីដងវែង ជាសិល្បៈប្រពៃណីបែបប្រជាប្រិយមួយនៅក្នុងសង្គមខ្មែរ។ ចាប៉ីបានជ្រាបចូលយ៉ាងជ្រៅក្នុងជីវិតរស់នៅ ប្រពៃណី និងជំនឿរបស់ ប្រជាជនខ្មែរ តាមរយៈនៃការសង្កេតឃើញគេលេងក្នុងពិធីប្រពៃណីសំខាន់ៗដូចជា កិច្ចជាវខាន់ស្លាក្នុងពិធីមង្គល ពិធីកោរជុក ពិធីបំបួស និងបុណ្យកឋិនជាដើម។ ចាប៉ីអាចលេងម្នាក់ឯង ឬលេងជាក្រុមនៅក្នុងវង់ភ្លេងអារក្ស និងភ្លេងការបុរាណផងដែរ។ ម្យ៉ាងទៀតជួនកាលអ្នកលេង ចាប៉ីក៏ត្រូវច្រៀងឆ្លងឆ្លើយជាមួយដៃគូ ដោយការចោទឆ្លើយគ្នាទៅវិញទៅមក ជាអាថ៌មានប្រស្នាផ្សេងៗ ជាកាព្យឃ្លោងដោយឥតព្រាងទុក។ ម្ល៉ោះហើយអ្នកច្រៀងចាប៉ីច្រើនជាមនុស្សដែលធ្លាប់បួសរៀន ឬជាអ្នកយល់ដឹងច្រើនពីអក្សរសាស្រ្ត ពូកែចាប់ចុងចួន ចេះកំប្លុកកំប្លែង និងមាន បញ្ញាឈ្លាសវៃ ត្បិតត្រូវចេះចាំរឿងច្រើន ហើយត្រូវបង្កើតទំនុកច្រៀងភ្លាមៗស្របតាមបរិយាកាសនៃពិធី។

៤. ល្ខោនខោលវត្តស្វាយអណ្តែត តំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០១៨។

ល្ខោនខោល ជាល្ខោនមួយបែបដែលពាក់មុខខ្មុកសម្តែង ហើយជាទូទៅតួអង្គសុទ្ធតែមនុស្សប្រុស និងសម្តែងបានតែក្នុង ឈុតឆាករឿង រាមកេរ្តី៍តែប៉ុណ្ណោះ។ល្ខោននេះធ្វើកាយវិការតាមសំឡេងពោលហើយកំដរដោយភ្លេងពិណពាទ្យ។  ផ្អែកទៅលើការសិក្សាតាមរយៈសិលាចារឹកបុរាណ អ្នកស្រាវជ្រាវយល់ថាល្ខោនខោលមានដើមកំណើតពីល្ខោន ភាណី ជាប្រភេទល្ខោនដែលមានអ្នកពោលរៀបរាប់សាច់រឿង ហើយ ឃើញមានយ៉ាងហោចណាស់ក៏ចាប់ពី សម័យអង្គរ ស.វ ៩-១៤ មកដែរ។ សព្វថ្ងៃនេះ យើងសង្កេតឃើញថាការសម្តែងល្ខោនខោលគឺមានពីរបែប ម្យ៉ាងគឺដើម្បីកំសាន្ត ឬជាប់នឹងកិច្ចសាសនាបន្តិចបន្តួច និងល្ខោនដែលនៅជាប់នឹងជំនឿក្នុងសហគមន៍។

ក្រុមល្ខោនខោលប្រភេទទី១មានដូចជាក្រុមល្ខោនលោកតា ជា ហ៊ា ខេត្តបាត់ដំបងដែលជាក្រុមជួលសម្តែងកម្សាន្តក្នុងពិធីបុណ្យទាននានា។ ចំណែកនៅរាជធានីភ្នំពេញ មានក្រុមល្ខោននៃនាយកដ្ឋានសិល្បៈទស្សនីយភាពនិងសាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមល្ខោនខោលយុវជនល្ខោនខោលកម្ពុជា ហើយនៅខេត្តកំពង់ធំមានក្រុមល្ខោនខោលមន្ទីរវប្បធម៌ខេត្ត ដែលច្រើនតែតម្លើងល្ខោននេះ សម្រាប់សម្តែងលេងកម្សាន្តក្នុងឱកាសពិសេសនានាក្នុងកម្រិតជាតិ។

ចំណែកល្ខោនប្រភេទទី២នោះ គឺជាប់ជាពិសេសនឹងសហគមន៍វត្តស្វាយអណ្តែត ហើយល្ខោនវត្តនេះពុំមែនគ្រាន់តែសម្តែងសម្រាប់ការកម្សាន្តសប្បាយប៉ុណ្ណោះទេ គេក៏សម្តែងនៅក្នុងបរិបទជំនឿដែលគេជឿថា ពេលសម្តែងល្ខោននេះ នឹងទទួលបាននូវសេចក្តីសុខ ចម្រុងចម្រើន បញ្ចៀសឧបទ្រពចង្រៃហើយពិសេសនោះគឺទទួលបានទឹកភ្លៀងគ្រប់គ្រាន់ និង ភោគផលល្អបរិបូរណ៍សម្រាប់រដូវដាំដុះខាងមុខ។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរសម្បត្តិមរតកវប្បធម៌អរូបីកម្ពុជា ដែលត្រូវបានបញ្ចូលក្នុងបញ្ជី បេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រារព្ធ ព្រឹត្តិការណ៍ រាត្រីចងចាំ ដែលលើកទី១ បានធ្វើឡើងនៅ លើទឹកដីអង្គរឆ្នាំ២០១៩ ដែលមានមនុស្សចូលរួមប្រមាណជាងពីរម៉ឺននាក់។ ចំណែកនៅឆ្នាំ ២០២១នេះ កម្ពុជា នឹង រៀបចំព្រឹត្តិការណ៍ រាត្រីចងចាំលើកទី២ នៅចុងខែវិច្ឆិកា ផ្សាយតាមបណ្ដាញសង្គម ក្នុងបរិបទប្រក្រតីភាពថ្មី នៃការបង្ការខ្លួនពីជំងឺកូវីដ-១៩៕

អត្ថបទ៖ ច័ន្ទ វីរៈ​

The post វិច្ឆិកា ជាខែដែលមរតកវប្បធម៌ខ្មែរ បានបញ្ចូលក្នុងបញ្ជី យូណេស្កូ ច្រើនជាងគេ appeared first on Kampuchea Thmey Daily.

អបអរសាទរខួប៤ឆ្នាំការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជី​​បេតិក​ភណ្ឌ​​អង្គការយូណេស្កូ
ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួប៤ ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​នៃ​មនុស្សជាតិរបស់ អង្គការយូណេស្កូ(៣០ វិច្ឆិកា ២០​១៦-៣០ វិច្ឆិកា ២០២០) នៅទីក្រុង អា​ឌី​ស អាបាបា ប្រទេសអេត្យូពី។

ចាប៉ីដងវែង ជាឧបករណ៍​តន្ត្រី​វ័យ​ចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទ​អង្គរវត្តផង​ដែ​រ​។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើត​បទ​ថ្មី​ៗ​ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ​ដ​ល់​​ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។

The post អបអរសាទរខួប៤ឆ្នាំការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជី​​បេតិក​ភណ្ឌ​​អង្គការយូណេស្កូ appeared first on Kampuchea Thmey Daily.