បញ្ញាសិប្បនិម្មិត(AI) Archives - Kampuchea Thmey Daily

ChatGPT ក្លាយជា​គូប្រជែងជាមួយ Google លើ​ម៉ាស៊ីន​ស្វែងរក
ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត OpenAI កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ប្រកាស​ពី​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​​មុខងារ​ «ម៉ាស៊ីនស្វែងរក» ដំណើរការ​ដោយ​អ៊ិនធឺណិតលើ​ ChatGPT សម្រាប់​មនុស្ស​គ្រប់គ្នា​ ដែលនេះ​​បង្ហាញ​ពី​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង​​សម្រាប់ម៉ាស៊ីនស្វែងរក​របស់​​​ Google។ នេះបើតាម​ការចុះ​ផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន​ AFP។

កន្លង​មក​នៅខែ​តុលា ក្រុមហ៊ុន​ OpenAI បានចាប់ផ្ដើម​បំពាក់​មុខងារ​ម៉ាស៊ីនស្វែងរក​ លើ​កម្មវិធីឆ្លើយឆ្លងសារ​ដោយ​ស្វ័យប្រវត្តិ ​ChatGPT ដែល​ប្រើ AI បង្កើត​​ ​ប៉ុន្តែមាន​តែ​​អ្នក​ប្រើ​ប្រាស់ដែល​បង់លុយប៉ុណ្ណោះ​ ដែល​​អាច​ចូល​ប្រើ​វា​  បាន​​។ ​​​

ក្រុមហ៊ុន​បច្ចេកវិទ្យា​ដដែល បាន​និយាយ​ថា មុខងារ​ថ្មីអាចឱ្យអ្នកប្រើប្រាស់ទទួលបាន «ចម្លើយរហ័ស និងទាន់ពេលវេលា» ជាមួយនឹងតំណភ្ជាប់ទៅកាន់ប្រភពគេហទំព័រដែលពាក់ព័ន្ធ។ ដើម្បីអាច​ប្រើវាបាន​ អ្នក​ប្រើ​ប្រាស់​ត្រូវ​មាន​ ឬ​បង្កើតគណនី ហើយ​ចូល​ប្រើ​ប្រាស់​។

គេ​​មើលឃើញថា​ មុខងារថ្មី​របស់​ ChatGPT ស្រដៀងនឹងលទ្ធផលស្វែងរករបស់​ Google និង Google Maps ប៉ុន្តែគ្មានការផ្សាយពាណិជ្ជកម្មនោះទេ​។ វាក៏​ស្រដៀងគ្នា​ផងដែរ​ ទៅ​នឹង​លទ្ធផល​ស្វែងរក​​របស់ Perplexity ដែលជាម៉ាស៊ីនស្វែងរក​ដំណើរការដោយ AI ​ដូចគ្នា។

គេ​មើលឃើញ​ថា ​ការដំណើរការ​មុខងារថ្មី​របស់​ ChatGPT គឺ​ជា​ការ​គំរាម​កំហែង​ដល់​ Google ដែល​ជា​ម៉ាស៊ីនស្វែងរក​បែប​ប្រពៃណី​ និងដំណើរការ​យ៉ាងពេញនិយម​ជា​យូរឆ្នាំមក​ហើយ​។

កន្លងមក​ នាយកប្រតិបត្តិក្រុមហ៊ុន​ OpenAI លោក Sam Altman បាន​អះអាងថា​ លោក​កំពុងដឹកនាំក្រុមហ៊ុនឆ្ពោះទៅរកការក្លាយជាក្រុមហ៊ុនអ៊ិនធឺណិតយក្ស។ ថ្មីៗនេះ លោក​បានធានាការវិនិយោគតម្លៃ ១៥៧ ប៊ីលាន​ដុល្លារ​ ពី​​ក្រុមហ៊ុនបច្ចេកវិទ្យា​ Microsoft ក្រុមហ៊ុនផ្ដល់សេវាកម្ម​អ៊ិនធឺណិត ​SoftBank និងក្រុមហ៊ុនផលិតបន្ទះឈីប​ Nvidia ជាដើម​។

គួរ​គូស​បញ្ជាក់ថា​ ការបន្ថែមលក្ខណៈពិសេសរបស់ម៉ាស៊ីនស្វែងរកលើ ChatGPT នឹងទាក់ទាញអ្នកប្រើប្រាស់ ប៉ុន្តែវា​ក៏​បង្កើនតម្រូវការកុំព្យូទ័រ និងការចំណាយយ៉ាងច្រើនផងដែរ​៕

The post ChatGPT ក្លាយជា​គូប្រជែងជាមួយ Google លើ​ម៉ាស៊ីន​ស្វែងរក appeared first on Kampuchea Thmey Daily.

Google៖ វៀតណាមអាច​ចំណេញសេដ្ឋកិច្ចជិត ៨០ ប៊ីលាន​ដុល្លារ​ ពី AI ​នៅ​ ២០៣០
របាយការណ៍​ពី​ក្រុមហ៊ុនបច្ចេកវិទ្យា​ Google ​ថ្មីៗនេះ បាន​បង្ហាញថា វៀតណាមអាចទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច​រហូត​ដល់​ ៧៩,៣ ប៊ីលាន​ដុល្លារ​ ពីបញ្ញាសិប្បនិម្មិត(AI) នៅ​ឆ្នាំ​ ២០៣០ ដែល​ស្មើរ​នឹង​ជិត​ ១២ ភាគរយ​នៃ​​ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ប្រសិនបើ​បច្ចេកវិទ្យា​ AI ត្រូវបានដាក់​ឱ្យ​ប្រើប្រាស់យ៉ាងទូលំទូលាយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

ការ​រក​ឃើញ​នៃ​របាយការណ៍​នេះ​ ត្រូវ​បាន​ចែក​រំលែក​ក្នុង​វេទិកា «បង្កើតអនាគតនៃ AI សម្រាប់វៀតណាម» កាល​ពី​សប្ដាហ៍​មុន​ ដែល​រៀប​ចំដោយ​មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ​ (NIC) និងក្រសួងផែនការ និងវិនិយោគ (MPI) វៀតណាម​ ក្រោម​ភា​ព​ជាដៃគូជាមួយ Google ។

របាយការណ៍​បាន​សង្កត់​ធ្ងន់​ពី​តម្រូវ​ការដែល​​ថា វៀតណាម​ត្រូវ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល​ ​បង្កើត​កម្លាំងការងារដែល​​ត្រៀម​ខ្លួន​រួច​ស្រេច​សម្រាប់​វិស័យ​ ​AI និងពង្រីកលទ្ធភាព​ប្រើ​ប្រាស់​បច្ចេកវិទ្យា AI នៅ​គ្រប់​ផ្នែក​នៃ​សេដ្ឋកិច្ច។​

​វា​ក៏​បានលើកឡើងផងដែរ​ ពីយុទ្ធសាស្ត្រដើម្បីបិទគម្លាតចំណេះដឹងផ្នែកឌីជីថល និង AI ដែល​បើក​ឱ្យ​កម្លាំងការងារ​វៀតណាមអាចប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាពសម្រាប់ការជំរុញកំណើនសេដ្ឋកិច្ច។ ដោយផ្តោតលើការអប់រំ​ឌីជីថល និងការបង្កើនជំនាញកម្លាំងពលកម្ម វៀតណាមអាចបង្កើនអត្ថប្រយោជន៍សេដ្ឋកិច្ចនៃ AI និងពន្លឿនការផ្លាស់ប្តូរឌីជីថលរបស់ខ្លួន។

កន្លងមក​ មន្រ្តីវៀតណាម​បាន​លើក​ឡើង​ពី​គោលដៅ​របស់​ប្រទេស​​ ក្នុង​ការ​ឆ្ពោះ​ទៅ​ក្លាយ​ជា​មជ្ឈមណ្ឌល​ AI ប្រចាំ​អាស៊ាន​ ចំពេល​ដែល​បច្ចេកវិទ្យា​ប្រភេទ​នេះ​កំពុង​រីក​សាយ​ភាយ​យ៉ាង​ឆាប់​រហ័ស​។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីទាញយកសក្តានុពលនៃការផ្លាស់ប្តូររបស់ AI យ៉ាងពេញលេញ អ្នកជំនាញ Google ស្នើថា វៀតណាមគួរតែផ្តោតលើការរក្សា និងអភិវឌ្ឍ​អ្នក​ជំនាញ​ក្នុងស្រុក ដោយពង្រីកលទ្ធភាពទទួលបានការអប់រំ​ឌីជីថល​ និងលើកកម្ពស់កម្មវិធីបណ្តុះបណ្តាលសហគ្រាស។ ដើម្បីបង្កើនប្រសិទ្ធភាពផលប្រយោជន៍សេដ្ឋកិច្ចរបស់ AI វៀតណាមក៏ត្រូវផ្តល់អាទិភាពដល់ការអភិវឌ្ឍកម្លាំងពលកម្មឌីជីថលផងដែរ។

អ្នក​ជំនាញ​បន្ត​ថា​ ការបិទគម្លាតជំនាញឌីជីថលតាមរយៈការបណ្តុះបណ្តាលឯកទេស និងការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា នឹងបើកឱកាសសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេស៕

The post Google៖ វៀតណាមអាច​ចំណេញសេដ្ឋកិច្ចជិត ៨០ ប៊ីលាន​ដុល្លារ​ ពី AI ​នៅ​ ២០៣០ appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន ម៉ាណែត ឱ្យប្រកាន់យកប្រជាជនជាអភិក្រមស្នូល ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដល់ការចាប់យកអភិក្រមប្រជាជនជាស្នូលនៅក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «យើងពិតជាមានសិទ្ធិនៅក្នុងការទាញប្រយោជន៍អំពីវឌ្ឍនភាពនៃបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនេះយើងក៏ត្រូវមានការទទួលខុសត្រូវនៅក្នុងការធានាតុល្យភាព និងធានានូវអត្ថប្រយោជន៍ ដែលបច្ចេកវិទ្យាអាចបម្រើដល់មនុស្សជាតិ»។ ដូច្នេះ សម្ដេចធិបតី ចាត់ទុកថា ការប្រកាន់អភិក្រមដែលយកប្រជាជនជាស្នូលក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ហើយក៏ត្រូវជំរុញការផ្លាស់ប្តូរឥរិយាបថរបស់អ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងស្ថាប័នឯកជនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចាប់យក និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវមានដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម ខណៈសាធារណជនទូទៅ បានសម្ដែងការភ័យខ្លាច និងការព្រួយបារម្ភរួចទៅហើយថា សិទ្ធិ និងឯកជនភាពរបស់ពួកគេ អាចនឹងត្រូវបានរំលោភបំពាន ដោយសមត្ថភាពដ៏ខ្លាំងសម្បើម នៃកម្មវិធីដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត។ លើសពីនេះ សាធារណៈជន ក៏បានបារម្ភអំពីការបាត់បង់ការងារ នាពេលអនាគត និងបញ្ហាប្រឈមផ្សេងៗទៀតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ពេលខ្លះការវិវត្តបែបនេះ បែរជាបង្កឱ្យមានការខាតបង់យ៉ាងច្រើនដល់សង្គម និងរដ្ឋាភិបាល ហើយជាពិសេសក៏អាចបង្កឱ្យមានការបែងចែកនៅក្នុងសង្គម ភាពច្របូកច្របល់ និងអស្ថិរភាព ដែលអាចប៉ះពាល់ដល់ភាពសុខដុមនៃសង្គម ក៏ដូចជាសន្តិភាពដែលបានមកដោយលំបាកថែមទៀត៕

The post សម្ដេច ហ៊ុន ម៉ាណែត ឱ្យប្រកាន់យកប្រជាជនជាអភិក្រមស្នូល ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី៖ បញ្ញាសិប្បនិម្មិតផ្ដល់វឌ្ឍនភាពសង្គម តែក៏នាំបញ្ហាប្រឈមគួរឱ្យកត់សម្គាល់
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ញាសិប្បនិម្មិតបានផ្ដល់នូវកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពនៅក្នុងសង្គម ក៏ប៉ុន្តែបញ្ញាសិប្បនិម្មិតនេះ ក៏បាននាំមកនូវបញ្ហាប្រឈមគួរឱ្យកត់សម្គាល់ផងដែរ។

ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រី​អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤នេះ នាខេត្តសៀមរាប សម្ដេចធិតបី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើតម្រូវការទាំងការយកមកប្រើប្រាស់ និងការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបច្ចេកវិទ្យាលេចឡើងថ្មីៗ ដែលកំពុងផ្លាស់ប្តូរទិដ្ឋភាពនៃការអភិវឌ្ឍ។ សម្ដេចធិបតី បានថ្លែងថា បច្ចេកវិទ្យាដើរតួនាទី ជាឧបករណ៍សម្រាប់ការវិវត្តរបស់មនុស្ស ដូច្នេះជាការចាំបាច់ដែលយើងជំរុញវឌ្ឍនភាពបច្ចេកវិទ្យាក្នុងលក្ខណៈមួយដែលផ្តល់អាទិភាពដល់បរិយាបន្ន ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់សម្រាប់តម្រូវការរបស់មនុស្ស។

សម្ដេចធិបតី បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យមួយដែលបានកំណត់ដោយបច្ចេកវិទ្យាឈានមុខរីកចម្រើនយ៉ាងឆាប់រហ័ស និងការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត ទៅក្នុងសង្គម មានការជាប់ពាក់ព័ន្ធយ៉ាងជ្រៅសម្រាប់អនាគតរបស់អាស៊ាន និងដៃគូរបស់យើង។

សម្ដេចធិបតី សង្កត់ធ្ងន់ថា​ បញ្ញាសិប្បនិម្មិតបានបង្ហាញពីឱកាសដែលមិនធ្លាប់មានពីមុនមកសម្រាប់កំណើនសេដ្ឋកិច្ច នវានុវត្តន៍ និងវឌ្ឍនភាពសង្គមនៅក្នុងតំបន់។ តែទោះជាយ៉ាងណាក៏ដោយ វាក៏នាំមកនូវបញ្ហាប្រឈមគួរឱ្យកត់សម្គាល់ផងដែរ រួមមាន ការគិតគូរលើក្រមសីលធម៌ បរិយាបន្ន តម្លាភាព ភាពយុត្តិធម៌ ការព្រួយបារម្ភអំពីឯកជនភាពទិន្នន័យ និងតម្រូវការសម្រាប់ការរៀបចំកម្លាំងពលកម្មឡើងវិញ៕

The post សម្ដេចធិបតី៖ បញ្ញាសិប្បនិម្មិតផ្ដល់វឌ្ឍនភាពសង្គម តែក៏នាំបញ្ហាប្រឈមគួរឱ្យកត់សម្គាល់ appeared first on Kampuchea Thmey Daily.