បដិដុល្លារូបនីយកម្ម​ Archives - Kampuchea Thmey Daily

ត្រាំ គំរាមដាក់ពន្ធ​​ ១០០ ភាគរយ​ លើ​ប្លុក BRICS
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​ ដែល​នឹង​ឡើង​កាន់​អំណាច​នៅខែមករា ឆ្នាំ​ក្រោយ​ បាន​គំរាម​កំហែងដាក់​ពន្ធ​ ១០០ ភាគរយ​ លើ​អង្គការកិច្ចសហប្រតិបត្តិការនៃ​​ប្រទេស​ BRICS ប្រសិន​បើ​ប្លុកសេដ្ឋកិច្ច​មួយ​នេះ​ បង្កើត​​រូបិយប័ណ្ណ​​ផ្ទាល់​ខ្លួន​ដើម្បី​ជំរុញបដិដុល្លារូបនីយកម្ម​។

លោក​បាន​សរសេរ​នៅ​លើបណ្ដាញ​សង្គមដែល​លោក​បង្កើតឡើង​ Truth Social កាល​ពី​ថ្ងៃ​សៅរ៍​ថា​៖ «គំនិតដែលថាប្រទេស BRICS កំពុងព្យាយាម​ងាកចេញ​ឆ្ងាយពីប្រាក់ដុល្លារ ខណៈ​យើងនៅ​ឈរមើល​នោះ គឺចប់​ហើយ​»។ ​

លោក​បន្តថា៖ «យើងទាមទារឱ្យមានការប្តេជ្ញាចិត្តពីប្រទេសទាំងនោះ​ថា ពួកគេនឹងមិនបង្កើតរូបិយប័ណ្ណ BRICS ថ្មី ឬ​ប្រើរូបិយប័ណ្ណផ្សេងទៀត ដើម្បីជំនួសប្រាក់ដុល្លារអាមេរិកដ៏អស្ចារ្យ​នោះ​ទេ​ បើ​មិន​ដូច្នេះទេ ពួកគេ​នឹងប្រឈមមុខនឹងពន្ធ ១០០ ភាគរយ​ ហើយ​គួរ​តែ​ត្រៀម​និយាយ​ពាក្យ​លា​ទៅកាន់​ការ​លក់​​​ក្នុង​សេដ្ឋកិច្ចដ៏​អស្ចារ្យរបស់សហរដ្ឋអាមេរិក»។

ការ​គំរាម​កំហែងរ​បស់​លោក​ ត្រាំ​ គឺ​ចំៗ​ទៅ​លើ​ប្រទេស​សមាជិក​របស់​ BRICS ដែល​រួមមាន​ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ជាដើម​។ ប្រទេស​ផ្សេង​ៗ​ទៀត​ក៏ត្រៀម​ចូលរួម​ផងដែរ​ ដែល​រួមមាន​ តួកគី ឥណ្ឌូណេស៊ី ថៃ វៀតណាម ម៉ាឡេស៊ី អាល់ហ្សេរី បេឡារូស គុយបា បូលីវី ​អ៊ូសបេគីស្ថាន កាហ្សាក់ស្ថាន ​​ នីហ្សេរីយ៉ា និងអ៊ូហ្គង់ដា។

គេ​មើល​ឃើញ​ថា​ ការគំរាម​កំហែង​របស់​ប្រធានាធិបតីជាប់ឆ្នោត​ដដែល​ មិនមែន​ជា​អ្វីដែល​គួរ​ឱ្យ​ភ្ជាក់ផ្អើល​នោះទេ​​ ព្រោះ​នៅ​ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ លោក ត្រាំ​ បាន​សន្យា​រួម​មក​ហើយ​ថា​ លោក​នឹង​ដាក់ពន្ធ​ ១០០ ភាគរយ​ លើ​គ្រប់​មុខ​ទំនិញ​របស់ប្រទេស​ ដែល​ចង់ងាកចេញ​ពី​ការប្រើប្រាស់​លុយដុល្លារ ឬធ្វើបដិដុល្លារូបនីយកម្ម​។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ​​​ប្រាក់ដុល្លារអាមេរិក ​រួម​ចំណែក​ប្រហែល ៥៨ ភាគរយ​ នៃទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ពិភពលោក ហើយទំនិញសំខាន់ៗដូចជាប្រេង ក៏ត្រូវ​បាន​ជួញដូរ​ដោយ​ប្រើ​ប្រាក់ដុល្លារ​ជា​ចម្បង​ផងដែរ​។ ​ការសិក្សា​រក​ឃើញថា​ ភាព​ខ្លាំងនៃ​តួនាទី​​របស់​ប្រាក់ដុល្លារ នឹង​មិនធ្វើ​ឱ្យ​រូបិយប័ណ្ណមួយ​នេះ​ងាយ​រង​គ្រោះនោះទេ។

កន្លង​មក​ រុស្ស៊ី​ ដែល​ជា​សមាជិកធំ​របស់​​ BRICS បាន​ជំរុញ​ឱ្យ​ប្លុក​នេះ​កាត់​បន្ថយ​ឥទ្ធិពល​របស់​លោក​ខាង​លិច​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុរបស់​ពិភព​លោក​ រួម​ទាំង​ការ​ធ្វើ​បដិដុល្លារូបនីយកម្ម​ ​​ការ​ងាកចេញ​ពី​ប្រព័ន្ធផ្ទេរប្រាក់របស់​លោកខាងលិច​ដូចជា​ប្រព័ន្ធ​ SWIFT និងស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​គ្រប់គ្រងដោយលោកខាង​លិច​ ដូចជា IMF ជាដើម​។ រុស្ស៊ី​ក៏ជំរុញ​លើ​ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណរបស់​ប្រជាជាតិ​ក្នុង​ប្លុក BRICS សម្រាប់ការ​ទូទាត់​ពាណិជ្ជកម្ម​ផងដែរ​ ខណៈ​គេ​មើល​ឃើញថា​ ការធ្វើ​បែប​នេះ អាច​ឱ្យ​រុស្ស៊ី​គេច​ពន្ធ​ ឬ​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​។

គួរ​គូស​បញ្ជាក់ផងដែរ​ថា​ ការ​គំរាម​កំហែង​របស់​លោក​ ត្រាំ​ ធ្វើ​ឡើង​ដោយ​ស្រប​តាម​ការ​រំពឹង​ទុក​របស់​អ្នកវិភាគជាច្រើន​​នា​ពេល​កន្លង​មក​ ដែល​ព្រមាន​ឱ្យ​ប្រទេស​សមាជិក BRICS រៀង​ៗ​ខ្លួន​ ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​ ត្រូវ​ប្រុង​ប្រយ័ត្ន​ជំហរ​របស់​ប្លុក​នេះ​ ដោយ​ខ្លាច​ក្រែង​ ទទួល​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​រដ្ឋបាល​របស់​ លោក ត្រាំ៕

The post ត្រាំ គំរាមដាក់ពន្ធ​​ ១០០ ភាគរយ​ លើ​ប្លុក BRICS appeared first on Kampuchea Thmey Daily.