បដិសេធ Archives - Kampuchea Thmey Daily

ច្រកអន្តរជាតិដូង បដិសេធការចោទប្រកាន់យកលុយពីពលករមកលេងស្រុក មុនចូលឆ្នាំថ្មី
ថ្មីៗ នេះ ប្រធាន​ច្រក​អន្តរជាតិ​ដូង ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​ធ្វើការ​បដិសេធ​ទាំងស្រុង​រាល់​ការ​ចោទប្រកាន់​ពី​បណ្ដាញ​សង្គម​នានា ថា​បាន​យក​ប្រាក់​ពី​ពលករ​ដែល​ត្រឡប់​មក​លេង​ស្រុកកំណើត​មុន​ពេល​ចូលឆ្នាំថ្មី។

ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ​មាន​អាខោន Facebook មួយ​ឈ្មោះ បោយ រើ​យ ដែល​ស្ត្រី​ម្ចាស់​អា​ខោ​ន បាន​លើក​ឡើង​ថា អ្នកណា​ថា​ច្រក​ឡែ​ម​មិន​យកលុយ​ពី​ពលករ​ដែល​ត្រឡប់​ចូល​មក​លេង​ស្រុកកំណើត តាមពិត​គេ​ហ្វ្រី​តែ​អ្នកមាន​ប៉ាស្ព័រ​តែប៉ុណ្ណោះ ដោយឡែក​សម្រាប់​ពួកគាត់​ទិញ​សំបុត្រ ៥០០ បាត និង​ទិញ​សំបុត្រ​ចេញ ១០០ បាត​ថែមទៀត ដូច្នេះ​គឺ​ត្រូវ​អស់ ៦០០ បាត ឯ​ប្រភព​ខ្លះ​ទៀត បាន​បញ្ជាក់​ថា អស់ ១.៣០០ បាត ទើប​គេ​ព្រម​បំពេញ​ឯកសារ​ឲ្យ។

ជុំវិញ​រឿងអាស្រូវ​ខាង​លើ​នេះ លោក​ឧត្ដមសេនីយ៍​ត្រី ផាត់ វីរៈ ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រក​អន្តរជាតិ​ដូង បាន​បំភ្លឺ​ថា ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​របស់ អា​ខោ​ន ខាងលើ នា​ពេល​កន្លងមក គឺ​លោក​សូម​ធ្វើការ​បដិសេធ​ទាំងស្រុង ព្រោះ ១.​មន្ត្រី​អន្តោប្រវេសន៍​ពុំ​មាន​លេស​ណាមួយ​ដើម្បី​ទារ​លុយ​ពី​ពលករ​នោះ​ទេ។ ២.​មន្ត្រី​អន្តោប្រវេសន៍​នីមួយៗ ​មាន​ប័ណ្ណ​សម្គាល់​ខ្លួន មានឈ្មោះ មាន​អត្តលេខ និង​មាន​ឯកសណ្ឋាន​ត្រឹមត្រូវ។ ៣.​រូបភាព​ខាងលើ​ដែល​ម្ចាស់​គណនី​យក​មក​បង្ហោះ និង​អម​ជាមួយ​ខ្លឹមសារ គឺ​មិនមែន​ស្ថិត​ក្នុង​រង្វង់​ភូមិសាស្ត្រ​ប្រតិបត្តិការ​របស់​ច្រក​អន្តរជាតិ​ដូង​ឡើយ និង ៤.​ចំពោះ​ពលករ​ដែល​មិន​ចង់​អស់​លុយ​គឺ​ភាគី​ថៃ តម្រូវ​ឲ្យ​ពួកគាត់​ស្នើសុំ​លិខិត​បើក​ផ្លូវ​ចេញពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក អម​ជាមួយ​នឹង​ឯកសារ​ពាក់ព័ន្ធ​ផង​ដែរ។ ប៉ុន្តែ​ពលករ​មួយចំនួន​ពុំ​មាន​ឯកសារ​ទាំង​នោះ​ឡើយ។ ថ្មីៗ នេះ​ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បានចេញ​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី ​៣១ ខែមីនា ឆ្នាំ ​២០២៥ ដោយបាន​បញ្ជាក់ថា ​ប្រទេស​ថៃ​បាន​ឯកភាព​ជាមួយ​ក្រសួង​ការងារ​ថៃ ធ្វើការ​លើកលែង​មិន​យក​ប្រាក់​ទៅលើ​ពលករ​ខ្មែរ ឡាវ និង​ភូមា ដោយ​អនុញ្ញាត​ចាប់ពី​ថ្ងៃទី​ ១ ខែមេសា ដល់​ថ្ងៃទី ​១៥ ខែឧសភា ឆ្នាំ​ ២០២៥ គឺ​លើកលែងតែ​ម្ដង​គត់។

បើទោះបីជា​មាន​ការ​បដិសេធ និង​ស្រាយ​បំភ្លឺ​ពី​លោក​ឧត្ដមសេនីយ៍​ត្រី ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រក​អន្តរជាតិ​ដូង យ៉ាងណាក៏ដោយ ក៏​ប្រភព​មួយ​ចំនួន​នៅតែ​មាន​ការ​សង្ស័យ និង​ធ្វើការ​រិះគន់​ទៅលើ​ច្រក​នេះ​ដដែល លុះត្រា​ណា​តែ​ក្រសួង​ដាក់​កម្លាំង​អធិការកិច្ច​ដើម្បី​ធ្វើ​ការ​ពិនិត្យសង្កេត​ដោយផ្ទាល់ ទើប​អាច​យក​ជា​ផ្លូវការ​បាន ដោយសារតែ​កន្លងមក​ច្រក​នេះ​តែងតែ​មាន​រឿងអាស្រូវ​ជាប់​ជាប្រចាំ៕

អត្ថបទ ៖ សោ និយមរ័ត្ន

The post ច្រកអន្តរជាតិដូង បដិសេធការចោទប្រកាន់យកលុយពីពលករមកលេងស្រុក មុនចូលឆ្នាំថ្មី appeared first on Kampuchea Thmey Daily.

ក្រសួងអប់រំ បដិសេធចំពោះការផ្សាយថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាត្រូវបានលក់ឱ្យឈ្មួញក្រោមរូបភាពដោះដូរដី
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសច្រានចោល និងបដិសេធចំពោះព័ត៌មានរបស់ VOD Khmer ដែលបានផ្សាយថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានលក់ឱ្យឈ្មួញ ក្រោមរូបភាពដោះដូរដី ព្រមទាំងឱ្យ VOD Khmer ត្រួតពិនិត្យ និងកែតម្រូវព័ត៌មានឡើងវិញជាបន្ទាន់។ នេះបើតាមការផុសលើហ្វេសប៊ុកផេកក្រសួងអប់រំ។

ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពី VOD Khmer បានផ្សាយកាលពីថ្ងៃទី៧ ខែវិច្ឆិកា នៅលើបណ្តាញសង្គម Facebook, Tik Tok និង YouTube Channel ដែលមានខ្លឹមសារថា “វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថាសាលាតិចណូ ត្រូវគេលក់ ឱ្យឈ្មួញហើយក្រោមរូបភាពដោះដូរដី”។ ជុំវិញករណីនេះ ក្រសួងអប់រំ ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតបង្អួចកិត្តិយសគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងបំពុល បរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។

ក្រសួងអប់រំបញ្ជាក់ថា សព្វថ្ងៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពិសោធន៍ លើកកម្ពស់គុណភាពសាស្ត្រាចារ្យ អ្នកស្រាវជាវជាបន្តបន្ទាប់ដើម្បីបណ្តុះបណ្តាលធនធានមនុស្សកាន់តែប្រសើរ។ ជាមួយគ្នានេះ វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ក៏បានពង្រីកសាខាបន្ថែមទៀតផងដែរ។ បច្ចុប្បន្ន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កំពុងដំណើរការបណ្តុះ បណ្តាលនិស្សិតនៅទីតាំងចំនួន ៣ រួមមានទី១. ទីតាំងគោល ស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ, ទី២. សាខាសាលាតិចណូ-សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងទី៣. វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង។ ដោយឡែក វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តកំពង់ចាម គ្រោងនឹងដាក់ឱ្យដំណើរការ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាវិមានឈ្នះឈ្នះ កំពុងសាងសង់។

សូមបញ្ជាក់ថា កាលពីថ្ងៃ១១ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសច្បាស់ៗ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែបថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មិនមានការលក់ដី ដោះដូរឱ្យឈ្មួញដូចការផ្សាយរបស់ VOD Khmer ឡើយ។ សម្តេចធិបតីបញ្ជាក់ថា វិទ្យាស្ថាននេះនៅរក្សាដដែល ហើយបច្ចុប្បន្ននិស្សិតនៅទីនោះមានការកើនឡើងច្រើន ដូចនេះ ក៏មានការពង្រីកសាខាមួយទៀតនៅលើមហាវិថីវិមានឈ្នះឈ្នះ៕

The post ក្រសួងអប់រំ បដិសេធចំពោះការផ្សាយថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាត្រូវបានលក់ឱ្យឈ្មួញក្រោមរូបភាពដោះដូរដី appeared first on Kampuchea Thmey Daily.

ក្រសួងទេសចរណ៍ បដិសេធការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េ ពីករណីពលរដ្ឋកូរ៉េ ត្រូវបានបង្ខាំង និងចាប់ជំរិតនៅកម្ពុជា
នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានប្រកាសបដិសេធចំពោះទូរទស្សន៍កូរ៉េមួយ ដែលបានចុះផ្សាយចោទប្រកាន់ថា ពលរដ្ឋកូរ៉េបានរងគ្រោះ ដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។

តាមរយៈលិខិតដែលបានចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា ន្លងមក អគ្គស្នងការនគរបាលជាតិ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយប្រឌិត ដោយទូរទស្សន៍កូរ៉េ ចំពោះការចោទប្រកាន់ខាងលើដែលជាព័ត៌មានមិនពិតនិងធ្វើឱ្យមានការភាន់ច្រឡំពី សាធារណមតិជាតិ និងអន្តរជាតិមកលើកម្ពុជា។ ចំណែកក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីប្រកាស ព័ត៌មានជាបន្តបន្ទាប់ បដិសេធចំពោះការផ្សព្វផ្សាយដោយបណ្តាញព័ត៌មានពីក្រៅប្រទេសមួយចំនួន ដែលមូលបង្កាច់លាបពណ៌មកលើកម្ពុជាថាបណ្តែតបណ្តោយឱ្យមានការជួញដូរមនុស្ស ការបង្ខាំងមនុស្ស ដោយខុសច្បាប់ ការធ្វើទារុណកម្មលើពលករបរទេស និងការបង្ខំឱ្យធ្វើការពាក់ព័ន្ធនឹង Call Center ខុសច្បាប់ជាដើម។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ ក្រសួងទេសចរណ៍ បានស្នើសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ជឿជាក់លើវិធានការ និងចំណាត់ការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានឆន្ទៈយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងរាល់បទល្មើសទាំងឡាយ និងប្រយុទ្ធប្រឆាំងដាច់ខាត នឹងចរន្តព័ត៌មានក្លែងក្លាយ។

ក្នុងលិខិតដដែល ក្រសួងទេសចរណ៍ បានជម្រាបថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបន្ត រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះ ដ៏សំខាន់នៃការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។ ជាក់ស្តែង នៅឆ្នាំ២០២៣ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ចំនួនជាង ៥,៤៥ លាននាក់ កើនឡើង ១៣៩,៥%។ សម្រាប់រយៈពេលប្រាំបួនខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ ៤,៨ សម្រាហយដែល ២២,២% ក្នុងនោះមានទេសចរកូរ៉េចំនួន ១៤៤,២៩៣ នាក់ កើនឡើង ១៤,៨% កើនឡើង២២,២% ក្នុនោះមានទេសចរណ៍កូរ៉េចំនួន ១៤៤ ២៩៣នាក់ កើនឡើង១៤,៣% ធៀបនឹងរយពេលដូចគ្នានៅឆ្នាំ២០២៣។

តាមការព្យាករណ៍កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានអំពាវនាវភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមឱ្យបានច្រើនកុះករក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា និងពិធីបុណ្យសមុទ្រនៅខេត្តកំពត ពីថ្ងៃទី ១៣-១៥ ខែធ្នូ នាពេលខាងមុខ។

បន្ថែមពីនេះ ក្រសួងទេសចរណ៍ ស្នើឱ្យបណ្តាញសារព័ត៌មានពាក់ព័ន្ធ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានឱ្យបានត្រឹមត្រូវត្រូវ ដោយត្រូវកែតម្រូវ និងបញ្ឈប់រាល់ការផ្សាយព័ត៌មានមិនពិតដែលធ្វើ ឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕

The post ក្រសួងទេសចរណ៍ បដិសេធការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េ ពីករណីពលរដ្ឋកូរ៉េ ត្រូវបានបង្ខាំង និងចាប់ជំរិតនៅកម្ពុជា appeared first on Kampuchea Thmey Daily.

ស៊ីអាយស៊ី ផាតនើរ បដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់សារព័ត៌មានបរទេសមួយ
គណៈកម្មការស្តារក្រុមហ៊ុននិងមូលនិធិ នៃក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតនើរ) សូមបដិសេធយ៉ាងដាច់អហង្ការ និងច្រាន ចោលទាំងស្រុងនូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់សារព័ត៌មានបរទេសមួយ ទាក់ទងនឹងក្រុមហ៊ុន តាមការចុះ ផ្សាយវីដេអូមួយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤។

នៅក្នុងវីដេអូនោះ សារព័ត៌មានបរទេសនោះ បានស្រង់សម្ដីអ្នកវិភាគម្នាក់ថា លោកជំទាវ ពេជ្រ  ចន្ទមុនី្ន មានជាប់ ពាក់ព័ន្ធនឹងលោក គុយ វ៉ាត អតីតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដោយព្យាយាមផ្សាភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំទៅនឹងករណីផ្សេងៗ ដូចជាករណីលោក គុយ វ៉ាត ជាដើម បើទោះបីជាលោកជំទាវ និងលោក គុយ វ៉ាតមិនដែលស្គាល់គ្នា និងមិនដែលជួបគ្នាសូម្បីតែមួយដង។ យើងខ្ញុំយល់ឃើញថាការភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំ និងក្រុមហ៊ុន ឬព្រឹត្តិការណ៍ផ្សេងៗ ដោយមិនមានមូលដ្ឋានជាក់លាក់ នេះជាទង្វើគ្មានសីលធម៌ គ្មានក្រមសីលធម៌វិជ្ជាជីវៈជាអ្នកវិភាគ និងជាអ្នកសារព័ត៌មាននោះទេ។
ទន្ទឹមនឹងនេះ សារព័ត៌មាននោះក៏បានចុះផ្សាយផងដែរថា លោក សុខ ពិសិដ្ឋ ជាសមាជិកក្រុមប្រឹក្សា ភិបាលចាស់របស់ក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដែលនេះជាការចុះផ្សាយមិនពិត និងខ្វះការស្រាវ ជ្រាវ។

ក្រុមហ៊ុនសូមបញ្ជាក់ថា មុនពេលកើតមានវិបត្តិសន្ទនីយភាពសាច់ប្រាក់របស់ក្រុមហ៊ុន លោក សុខ ពិសិដ្ឋ  មិនមានតំណែងណាមួយក្នុងគណៈប្រតិបត្តិ ឫក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ នោះទេ។ លោកត្រូវបានតែងតាំងជាប្រធានគណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ របស់ក្រុមហ៊ុន ចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្រោមការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា ដើម្បីអនុវត្តភារកិច្ចជំនួសក្រុមប្រឹក្សាភិបាលចាស់ ក្នុងកិច្ចការដោះស្រាយបញ្ហាដែលក្រុមហ៊ុនកំពុងប្រឈម និងស្តារក្រុមហ៊ុន និងមូលនិធិឡើងវិញ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទំនាក់ទំនងឬតាមរយៈតេឡេក្រាម +855 77 870 056 ឬ អ៊ីម៉ែល info@cic-capitalpartners.com.kh អាស្រ័យហេតុនេះ សូមសាធារណជនវិនិយោគិន និងអ្នកសារ ព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន៕

The post ស៊ីអាយស៊ី ផាតនើរ បដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់សារព័ត៌មានបរទេសមួយ appeared first on Kampuchea Thmey Daily.

ក្រសួងវប្បធម៌ បដិសេធ ខ្លឹមសារ និងទម្រង់លិខិតរដ្ឋបាលក្លែងក្លាយ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបដិសេធទាំងស្រុងចំពោះខ្លឹមសារ និងទម្រង់លិខិត លេខ១៩ស.ជ.ណ. ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដែលជនអនាមិកបានផ្សព្វផ្យាយ គឺជាលិខិតក្លែងក្លាយ។

ក្រសួងវប្បរនិងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញ សេចក្តីបដិសេធ ក្រោយទទួលបានលិខិតលេខ១៩ស.ជ.ណ. ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ពីប្រជាពលរដ្ឋដែលបានផ្ដល់ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងសូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារ និងទម្រង់លិខិត ដែលជនអនាមិកបានផ្សព្វផ្សាយនេះ គឺជាលិខិតក្លែងក្លាយ។

ក្រសួងសូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្វែងរកជនអគតិដែលបានក្លែងបន្លំលិខិតរដ្ឋបាលសាធារណៈ ឬជនទាំងឡាយណាដែលប្រើប្រាស់លិខិតក្លែងក្លាយនេះ ជាប្រយោជន៍បុគ្គល ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

គួរបញ្ជាកថា សេចក្ដីជូនដំណឹងក្លែងក្លាយនោះ បានសរសេរថា៖ “ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើការប្រមូលយកវត្ថុបុរាណទាំងអស់ដែលបងប្អូនប្រជាពលរដ្ឋ និងសាធារណជនបានរក្សាទុក ដើម្បីយកមករក្សាទុកក្នុងសារមន្ទីរជាតិ ទុកជាសម្បត្តិបេតិកភណ្ឌជាតិ និងទុកជាកេរដំណែលសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា”។

The post ក្រសួងវប្បធម៌ បដិសេធ ខ្លឹមសារ និងទម្រង់លិខិតរដ្ឋបាលក្លែងក្លាយ appeared first on Kampuchea Thmey Daily.

អភិបាលស្រុក​រំដួល ចេញមុខ​បដិសេធន៍​ច្រានចោល​ទាំងស្រុង ករណី​ព័ត៌មាន​ថា បែកធ្លាយ​មន្ត្រី​ក្រោម​ឱវាទ​ទម្លា​យ​រឿងអាស្រូវ
ស្វាយរៀង ៖ លោក សុខា រ៉ា​ម អភិបាលស្រុក​រំដួល បាន​ចេញមុខ​បដិសេធន៍​ទាំងស្រុង​លើ​ករណី បណ្តាញ​ព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ចោទប្រកាន់​រូបលោក ដែល​មាន​ចំណងជើង​ថា «​លោក សុខា រ៉ា​ម អភិបាលស្រុក​រំដួល ត្រូវ​មន្ត្រីក្រោមឱវាទ​ទម្លាយ​រឿង​ស៊ីដាច់​លុយ​ជំនួយ​កូ​វីដ​១៩ របស់​សម្តេច​តេ​ជោ និង​ទម្លាយ​រឿង​មួយចំនួន​ចោទប្រកាន់​ទៅលើ​លោក គឺជា​រឿង​មិន​ពិត។

នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១ លោក​សុខា រ៉ា​ម អភិបាលស្រុក​រំដួល​បាន ធ្វើ​សន្និសិទ​កាសែត បដិសេធន៍ ការ​ចុះផ្សាយ​ព័ត៌មាន តាម​បណ្តាញ​ព័ត៌មាន​មួយចំនួន កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ

-​ទី​១ កាត់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​មន្ត្រី មូលហេតុ​មាន​វិបត្តិ​កូ​វីដ​១៩​រដ្ឋបាល​ស្រុក​មិន​មាន​ប្រមូល​ថវិកា​ណា បាន​ដោយ​ទិ​ផ្សារ​ត្រូវ​បិទ​ខ្ទប់​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ ក្នុង​១​ឆ្នាំ​ប្រមូល​បាន​១​សែន ទៅ​២​សែន​រៀល គ្រាន់តែ​បង់​រតនាគារ និង​បង់​ភាគរយ​ទៅ​ក្រសួងមហាផ្ទៃ អស់ហើយ ទើប​គ្មាន​ប្រាក់​លើកទឹកចិត្ត​។

-​ទី​២ ចំពោះ​ប្រេងសាំង ដរាបណា មន្ត្រី​គាត់​មាន​បេសកកម្ម ទើប​ផ្តល់ជូនបាន។ -​ទី​៣ ការ​កាត់លុយ​មន្ត្រី​ក្នុង​១​ខែ ១​ម៉ឺន​រៀល គឺ​ដោយមាន​ការ​ឯកភាព​តាម​កិច្ចប្រជុំ គណ​អភិបាលស្រុក និង​មន្ត្រី​យកប្រាក់​សម្រាប់​ជួល​អ្នកយាម​សាលាស្រុក។

-​ទី​៤ ការតែងតាំង​តំណែង​មន្ត្រី​តាម​បក្សពួក​និង​យក​ប្រាក់ គឺ​គ្មាន​ទេ ដោយ​ការតែងតាំង​មុខតំណែង ត្រូវ​ឆ្លង​កិច្ចប្រជុំ​វាយតម្លៃ​ពី​គណ​អភិបាលស្រុក​ទាំង​៥​រូប​ជាមុនសិន​។

-​ទី​៥ បញ្ជា​ឲ្យ​អនុប្រធាន​ការិយាល័យ​សុរិយោដី​ស្រុក​ដើរ​គាប​សង្កាត់​មេឃុំ មិន​ឲ្យ​បញ្ជាក់​លើ​ឯកសារ​លក់​ទិញ​ដីធ្លី នេះ​គឺជា​ការពិត​ដោយ នីតិវិធី ការលក់​ទិញ​ដីធ្លី មន្ត្រី​ការិយាល័យ​សុរិយោដី​ស្រុក ជា​អ្នករៀបចំ​ឯកសារ ចុះហត្ថលេខា ដោយ​អភិបាលស្រុក​បញ្ជូនទៅ បង់​ពន្ធដារ​ជូន​រដ្ឋ នេះ​ជា​ឯកសារ​គតិយុត្តិ​។

-​ទី​៦ ការបំបាត់​លុយ​របស់​សម្តេច​តេ​ជោ ឧបត្ថម្ភ​ដល់​ការហូបចុក​ប្រចាំថ្ងៃ ២​ម៉ឺន​រៀល ជូន​អ្នកធ្វើ​ចត្តាឡី​ស័ក គឺ​ផ្តល់​ជូន​តែ​ពលករ​មកពី​ប្រទេស​ថៃ ដែល​មាន​ឯកសារ​ចេញពី​ព្រំដែន ដែលមាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​អភិបាលរង​ខេត្ត​ទទួលបន្ទុក​ជា​អ្នកគ្រប់គ្រង ដូច្នេះ​គ្មាន​ថវិកា​ផ្តល់​កម្លាំង​សមត្ថកិច្ច​នោះទេ​។

-​ទី​៧ ការ​កិបកេង​យក​លុយ​សម្តេច​តេ​ជោ ឧបត្ថម្ភ​អាហារ​កងកម្លាំង​យាម​ទីតាំង​ច​ត្តា​ឡី​ស័ក គឺ​គ្មាន​ទេ គឺ​សម្ភារៈ​របស់​លោក​ជំទាវ​សង្គហ​បណ្ឌិត ម៉ែន សំអន ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ មិនមែន​ផ្តល់ជូន​កងកម្លាំង​ទេ​។

-​ទី​៨ ចំពោះ​ថា​គំរាម​ដក​មន្ត្រី​ពី​តំណែង​ពិសេស​ដក​មេឃុំ គ្រប់​ឃុំ បើ​មិន​ធ្វើតាម​ខ្លួន​បញ្ជា នោះ​គឺ អ្នក​គ្មាន​យល់​ទាល់តែសោះ តំណែង​មេឃុំ គ្មាន​ពាក់​ព័ន្ធ​ជាមួយ​អភិបាល​ស្រុ​ទេ គឺ​មេឃុំ ជា​នីតិបុគ្គល ជាប់ឆ្នោត មាន​អាណត្តិ​៥​ឆ្នាំ ហើយ​នោះ​ជា​សិទ្ធិ​របស់​គណបក្ស។

ដូច្នេះ​លោក សុខា រ៉ា​ម អភិបាលស្រុក​រំដួល “​សូម​បដិសេធ​ន៏​ទាំងស្រុង សូម​ឲ្យ​សាធារណជន​មេត្តា​ជ្រាប​” សូម​មើល​លិខិត​បំភ្លឺ និង​វីដេអូ​ធ្វើសន្និសីទ​កាសែត ដូចខាងក្រោម​៖៕

ដោយ ៖ ​ភក្ដី

The post អភិបាលស្រុក​រំដួល ចេញមុខ​បដិសេធន៍​ច្រានចោល​ទាំងស្រុង ករណី​ព័ត៌មាន​ថា បែកធ្លាយ​មន្ត្រី​ក្រោម​ឱវាទ​ទម្លា​យ​រឿងអាស្រូវ appeared first on Kampuchea Thmey Daily.

មេឃុំ​ព្រែក​ខ្សាច់ ច្រានចោល​ព័ត៌មាន​ថា​មាន​សកម្មភាព​កាប់​ព្រៃកោងកាង​ជាង​២០០​ហិច​តា​
​កោះកុង​៖ លោក​មេឃុំ​ព្រែក​ខ្សាច់ បដិសេធ​ច្រានចោល​នូវ​ព័ត៌មាន​ដែលមាន​សកម្មភាព​លួច​កាប់​រុករាន​ដី​ព្រៃកោងកាង​ជាង​២០០​ហិច​តា​នៅ​ចំណុច​ភ្នំ​ពយ​អគ្គី​នេត្រ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ខ្សាច់ ហើយ​លោក​ចាត់ទុកថា​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក និង​ចុះផ្សាយ​ព័ត៌មាន​ដែល​រឿងរ៉ាវ​យូរ​ឆ្នាំ​មកហើយ​នេះ​គឺ​ក្នុង​ន័យ​ញុះញង់​បង្ក​ឱ្យ​អសន្តិសុខ​សណ្តាប់ធ្នាប់​នៅ​មូលដ្ឋាន​របស់​ខ្លួន​។

លោក រៀម រុំ មេឃុំ​ព្រែក​ខ្សាច់ នៃ​ស្រុក​គិរីសាគរ ខេត្តកោះកុង បាន​ពន្យល់​នៅ​ថ្ងៃទី​១ ដើមខែ​មិថុនា ឆ្នាំ​២០២១​នេះ​ថា គ្មាន​ទៀត​ទេ​សកម្មភាព​របស់​ក្រុម​ពលរដ្ឋ​ខិលខូច​លួច​ទន្ទ្រាន​កាប់​ដីព្រៃ​កោង​ការដែល​លាតសន្ធឹង​ចាប់ពី​ភ្នំ​ពយ​អគ្គី​នេត្រា​ដល់​ព្រែក​រូង​។ ដូច្នេះ​លោក​សុំ​បដិសេធ​ទាំងស្រុង គ្រា​ព័ត៌មាន​នេះ​ចាស់​តាំងពី​ឆ្នាំ​២០២០​មកម្ល៉េះ​យកមក​កក​កាយ​ឡើងវិញ​។​

​លោក​បន្តទៀតថា រាល់​ការ​បង្ហោះ​ព័ត៌មាន និង​ផ្សព្វផ្សាយ​លក្ខណៈ​ប្រឌិត​២​ទៅ​៣​ថ្ងៃ​មកនេះ គឺ​ក្នុង​បំណង​ធ្វើឱ្យ​ខូច​សេចក្តីថ្លៃថ្នូរ បម្រើ​ប្រយោជន៍​មនុស្ស​មួយក្រុម​តូច ព្រមទាំង​បង្ក​ការភ័ន្តច្រឡំ​យ៉ាងខ្លាំង​ពី​សាធារណជន​ទូទៅ​មកលើ​រូបលោក​ទាំង​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ពី​ការអភិវឌ្ឍន៍ និង​កាតព្វកិច្ច​ចំពោះមុខ​ការពារ​ថែរក្សា​ព្រៃឈើ​ក្នុង​សហគមន៍​។

​លោក រៀម រុំ បញ្ជាក់ដែរថា មាន​ជនខិលខូច​មួយ​ក្តាប់​តូច​ព្យាយាម​ញុះញុង់​បំប៉ោង​ព័ត៌មាន​ដែល​ខុសពី​ការពិត​ពីព្រោះ​តែ​ភាព​ច្រណែន​គ្នីគ្នា​ទៅមក​តាមរយៈ​ការកាប់​រុករាន​ដី​ព្រៃកោងកាង​ទាំង​បំពាន​ច្បាប់​។ ចំណែក​ផ្ទៃដី​ព្រៃ​រង​ប៉ះពាល់​កន្លងទៅ មានតែ​ទំហំ​ជាង​២​ហិច​តា​ប៉ុណ្ណោះ បែរជា​និយាយថា​ជាង​២០០​ហិច​តា និង​ថែមទាំង​លក់ដូរ​តម្លៃ​៣​ពាន់​ទៅ​៤៥០០​ដុល្លារ​ទៅវិញ​។

​ជាក់ស្តែង​រូបលោក ក៏បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋបាល​ស្រុក និង​មន្ត្រី​ជំនាញ​បរិស្ថាន​ចុះ​ពិនិត្យ​ជាក់ស្តែង និង​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​បន្តបន្ទាប់​កុំឱ្យ​បន្តធ្វើ​សកម្មភាព ដើម្បី​បម្រុង​ទុក​អភិវឌ្ឍន៍ ឬ​តម្រូវការ​ចាំបាច់​ណាមួយ​ទៅ​អនាគត​។ អ្វី​រឹតតែ​បដិសេធ​ទៀត គឺ​លោក​ពុំបាន​ហ៊ាន​ចុះហត្ថលេខា​ទទួលស្គាល់​លិខិត​ទិញ​លក់​ដី​នៅ​តំបន់​សហគមន៍​ដូច​ការចោទប្រកាន់​ឡើយ ករណី​បើ​មាន​គឺមាន​កាល​អាណត្តិ​អតីត​មេឃុំ​មុនៗ​ឯណោះ​។

រឿងរ៉ាវ​បទល្មើស​ធនធានធម្មជាតិ គឺ​លោក ហ៊ុន ម៉ា​ឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ទទួលស្គាល់ថា​ជា​ព័ត៌មាន​ចាស់​ហើយ​ត្រូវបាន​គេ​ផ្សាយ​ឡើងវិញ​ឱ្យមាន​ការយល់ច្រឡំ​ដល់​មហាជន​។ មែនទែនទៅ តំបន់​ទំនាស់​ខាងលើ មួយផ្នែក​បានក្លាយ​ជា​ដី​សហគមន៍​ហើយ ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​កាត់​ប្រគល់​ដល់​រដ្ឋបាល​ខេត្តកោះកុង​ជា​អ្នកគ្រប់គ្រង​ថែរក្សា​។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត អះអាង​បន្ថែម​ថា សកម្មភាព​កាប់បំផ្លាញ​យក​ធ្វើ​កម្មសិទ្ធិ​ពី​ជនខិលខូច​កន្លងទៅ​ពិត​ជាមាន​ប្រាកដ​មែន ប៉ុន្តែ​មិន​ច្រើន​ដល់​ខ្ទង់​រាប់រយ​ហិច​តា​ឡើយ​។ សំណុំ​រឿងនេះ ក៏​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ខេត្តកោះកុង ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ស្វែង​រកមុខ​ជន​ពាកព័ន្ធ​ឲ្យ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ស្តីពី​កិច្ចការពារ​ធនធានធម្មជាតិ៕

ដោយ ៖ សិរី​វឌ្ឍនៈ

The post មេឃុំ​ព្រែក​ខ្សាច់ ច្រានចោល​ព័ត៌មាន​ថា​មាន​សកម្មភាព​កាប់​ព្រៃកោងកាង​ជាង​២០០​ហិច​តា​ appeared first on Kampuchea Thmey Daily.