បណ្ដុះបណ្ដាល Archives - Kampuchea Thmey Daily

ក្រសួងការងារ ពង្រីកវេនសិក្សាមានលក្ខណៈបត់បែនសម្រួលដល់កម្មករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានសិក្សាជំនាញបន្ថែម
ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​ពង្រីក​វេន​សិក្សា​ឱ្យ​កាន់​តែ​មាន​លក្ខណៈ​បត់បែន ដើម្បី​ជួយ​សម្រួល​ដល់​យុវជន កម្មករ-និយោជិត និង​អ្នក​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ចូល​រៀន​ជំនាញ​ផ្សេងៗ បន្ថែម ទទួល​បាន​ឱកាស​ការងារ​ល្អ មាន​ប្រាក់ខែ​សមរម្យ​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ​កាន់តែ​ប្រសើរ។

ថ្លែង​ក្នុង​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី ៨ ក្រោម​ប្រធានបទ «TVET បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​» រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ១៦ ខែ​មិថុនា លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​សិស្ស​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ដូចជា កម្មករ-និយោជិត និង​អ្នក​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​លទ្ធភាព ពេលវេលា និង​ឱកាស​ចូលរៀន​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ក្រសួង​ការងារ បាន​ពង្រីក​វេន​សិក្សា​ឱ្យ​កាន់​តែ​មាន​លក្ខណៈ​បត់បែន​ដែល​មាន​ច្រើន​ជម្រើស​រហូតដល់ ៧ វេន ផ្សេងៗ គ្នា រួមមាន ថ្ងៃ​ចន្ទ​-​សុក្រ ចំនួន ៥ វេន ​(​វេន​ពេញ​មួយថ្ងៃ​ , វេន​ព្រឹក​ , វេន​រសៀល ​, វេន​ល្ងាច​/​យប់ រៀន ៣ ម៉ោង ​, វេន​ល្ងាច​/​យប់ រៀន ២ ម៉ោង​) , ការសិក្សា​ថ្ងៃ​សៅរ៍​-​អាទិត្យ​ពេញ​ម៉ោង ចំនួន ១ វេន និង​ការ​សិក្សា​តែ​ថ្ងៃអាទិត្យ​ពេញ​មួយថ្ងៃ ចំនួន ១ វេន។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា វគ្គ​សិក្សា​នីមួយៗ មាន​រយៈពេល​ខុសគ្នា ចាប់ពី ៤ ដល់ ១២ ខែ និង​មាន​វេន​ល្ងាច​/​យប់ និង​ចុង​សប្ដាហ៍ និង​អនុញ្ញាត​ឱ្យ​យុវជន និង​កម្មករ-និយោជិត អាច​ចុះ​ឈ្មោះ​វេន​ណាមួយ​ដែល​សមស្រប និង​ងាយស្រួល​សម្រាប់​ខ្លួន ខណៈ​ដែល​ពួកគេ​នៅតែ​អាច​បន្តធ្វើ​ការងារ និង​ធានា​បាន​នូវ​ស្ថិរភាព នៃ​ប្រភព​ចំណូល​របស់​ខ្លួន។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ចាប់​តាំងពី​រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១ លាន ៥ សែន​នាក់ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ រហូតមកដល់​ខែឧសភា ឆ្នាំ ២០២៥ នេះ មាន​អ្នក​ចុះឈ្មោះ​ចូលរៀន​ប្រមាណ ១២ ម៉ឺន ១ ពាន់​នាក់ សិស្ស​កំពុង​សិក្សា និង​បញ្ចប់​ការ​សិក្សា ៧ ម៉ឺន ៣ ពាន់​នាក់ និង​សិស្ស​ទទួល​បាន​ការងារ​ធ្វើ ១ ម៉ឺន ៨ ពាន់​នាក់។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ពេល​ចុះឈ្មោះ​ចូល​រៀន គឺ ទទួល​បាន​ការ​សិក្សា​ដោយ​ឥតគិតថ្លៃ និង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ក្នុង ១ ខែ ចំនួន ២៨ ម៉ឺន​រៀល។ ចំពោះ​យុវជន ឬ​កម្មករ-និយោជិត មកពី​គ្រួសារ​ទូទៅ មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទេ តែ​ទទួល​បាន​ការសិក្សា​ដោយ​ឥតគិតថ្លៃ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​សាធារណៈ ចំនួន ៣៧។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ ២០២៥ ក្រសួង បាន​អភិវឌ្ឍន៍​កញ្ចប់​ស្តង់ដារ​បណ្តុះបណ្តាល​ផ្អែកលើ​សមត្ថភាព​បាន​ចំនួន ២២២ គុណវុឌ្ឍិ លើ ៩៦ មុខជំនាញ និង​អភិវឌ្ឍន៍​កញ្ចប់​សិក្សា​ផ្អែកលើ​សមត្ថភាព​បាន​ចំនួន ១ ៩៧៩ មេរៀន លើ ៤៥ គុណវុឌ្ឍិ (CI) នៃ ៤៥ មុខ​ជំនាញ លើ​វិស័យ​អាទិភាព​ទាំង ១០ ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ៕

អត្ថបទ ៖ សំអឿន

The post ក្រសួងការងារ ពង្រីកវេនសិក្សាមានលក្ខណៈបត់បែនសម្រួលដល់កម្មករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានសិក្សាជំនាញបន្ថែម appeared first on Kampuchea Thmey Daily.

យុវជន​ខេត្តកោះកុង ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ពី​ប្រទេស​ថៃ​
​កោះកុង ​៖ ក្រុមយុវជន​នៅ​ខេត្តកោះកុង បានទទួល​ការជួយ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ចំនួន​៣​ជំនាញ​ពី​មន្ទីរ​ការងារ​ខេត្ត​ត្រាត ប្រទេស​ថៃ ដោយ​លោកស្រី​អភិបាលខេត្ត​កោះកុង​ក៏​ជំ​រុញឱ្យ​សិក្សា​ជំនាញ​វិស័យ​ទេសចរណ៍​ផងដែរ​។

ថ្នាក់ដឹកនាំ​ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស និង​អភិវឌ្ឍន៍​ជំនាញ​ខេត្ត​ត្រាត បាន​ស្មោះ​ចិត្ត​គាំទ្រ​ដល់​ការចែករំលែក​ចំណេះដឹង​ជំនាញ​សំខាន់ៗ​ដល់​យុវជន​ខេត្តកោះកុង ដើម្បី​ធ្វើជា​ទុន​រក​ការងារ​ធ្វើបាន​សមរម្យ និង​ទទួល​ប្រាក់ចំណូល​បាន​ច្រើន​។​

​លោកស្រី ផ្ល​ង​មង្គល ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស និង​អភិវឌ្ឍន៍​ជំនាញ​ខេត្ត​ត្រាត និយាយ​នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២៤​ថា ជំនាញ​ចំនួន​៣ នឹងត្រូវ​ផ្តល់​ចំណេះដឹង​ដល់​យុវជន​ខេត្តកោះកុង គឺ​ទី​១-​ជំនាញ​ការប្រើ​កម្មវិធី កម្មវិធី Microsoft office កម្រិត​ខ្ពស់ (Microsoft Excel Advance) ទី​២-​ជំនាញ​រៀបចំ​សណ្ឋាគារ និង​ទី​៣-​ជំនាញ​ជាង​ជួសជុល​ខ្នាតតូច​ដើម្បី​កសិកម្ម​។​

​លោកស្រី ផ្ល​ង​មង្គល លើកឡើង​ទៀតថា គម្រោង​កសាង​សម្ថ​ភាព និង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការងារ កម្ពុជា​/​ឡាវ​/​មី​យ៉ាន់​ម៉ា នេះ​អាចជួយ​បង្កើន​ចំណេះដឹង​វិជ្ជាជីវៈ​ពិតប្រាកដ​ដល់​ប្រជាជន​កម្ពុជា មានមុខ​របរការ​ងា​រ មាន​ប្រាក់ចំណូល ដែល​អាច​ផ្គត់ផ្គង់​ខ្លួនឯង និង​ក្រុមគ្រួសារ បាន​យ៉ាង​ប្រសើរ​។ ទៀតសោត ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ឲ្យ​មានការ​រីកចម្រើន និង​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ​។​

​ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស និង​អភិវឌ្ឍន៍​ជំនាញ​ខេត្ត​ត្រាត ក៏បាន​រម្លឹក​ដែរ​ថា ឆ្នាំ​២០២៣ ខេត្ត​ត្រាត​បាន​ចាត់​ឱ្យ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ជំនាញ ៣៣ ខេត្ត​ត្រាត បាន​ប្រជុំពិភាក្សា​អំពី​តម្រូវការ​ឲ្យ​មានការ​បណ្តុះបណ្តាល ដើម្បី​អភិវឌ្ឍ​ប្រជាជន​ខេត្តកោះកុង​អោយមាន​សក្ដានុពល និង​អាច​បង្កើន​ជំនាញ​ក្នុង​ការប្រកប​អាជីព​បាន​។​

​អ្នកអង្គម្ចាស់​បណ្ឌិត ស៊ីសុវត្ថិ ឬ​ទ្ធី​រ៉ាវ​ង្ស នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានចាត់ទុក​ការជួយជ្រោមជ្រែង​របស់​ភាគី​ថៃ​លើ​ការអប់រំ​សិក្សា​ជំនាញ​បច្ចេកទេស​ថា ជាការ​រួមចំណែក​មួយ​យ៉ាង​ធំធេង​សម្រាប់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស្អិតរ​មួ​ត ដើម្បី​ពង្រឹង​លើ​ការសិក្សា​ផ្នែក​ធនធានមនុស្ស​លើ​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​នៅ​ខេត្តកោះកុង​។​

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បាន​បន្តថា វគ្គ​សិក្សា​នេះ​មាន​រយៈពេល​៣០​ម៉ោង ដែល​ធ្វើឡើង​ក្នុង​ចន្លោះ​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤ សរុប​ចំនួន​៥​ថ្ងៃ ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន ២០​នាក់ ក្នុង​មួយ​ជំនាញ​សរុប​ចំនួន​៦០​នាក់ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង​។​

អ្នកអង្គម្ចាស់​បណ្ឌិត សម្លឹង​ឃើញថា វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​វិស័យ​អាទិភាព​មួយ​ដែល​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងន័យ​ជំ​រុ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​កំណើន​សេដ្ឋកិច្ចជាតិ​ទាំងមូល​។ ម្យ៉ាងទៀត ក៏​ជាការ​រក្សាបាន​កំលាំង​ពលកម្ម​ដែលមាន​ជំនាញ​ពិតប្រាកដ​អោយ​រីកដុះដាល​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន​។​

​ដោយឡែក​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ស្វាគមន៍​ចំពោះ​ភាគី​ថៃ​ដែលមាន​បំណង​ចង់​ជួយ​ពង្រឹងសមត្ថភាព​ដល់​យុវជន​ក្នុង​ខេត្តកោះកុង តាមរយៈ​ការទទួល​ចំណេះដឹង​ជំនាញ​ច្បាស់លាស់​។ លោកជំទាវ មើលឃើញថា វិស័យ​ទេសចរណ៍​ក៏​កំពុងមាន​ការរីកចម្រើន​ផងដែរ ដោយ​ស្នើសុំ​ដល់​យុវជន​ចាប់អារម្មណ៍​សិក្សា​ជំនាញ​នេះ ព្រោះ​ឱកាស​ការងារ​ក៏មាន​ច្រើន​សម្រាប់​ទាញយក​ប្រាក់ចំណូល​៕

អត្ថប​ទ ៖ សិរី​វឌ្ឍនៈ

The post យុវជន​ខេត្តកោះកុង ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ពី​ប្រទេស​ថៃ​ appeared first on Kampuchea Thmey Daily.

មន្ត្រីអាស៊ាន ៦ ប្រទេស ទទួលបានការបណ្ដុះបណ្ដាលការគ្រប់គ្រង​ស្វ័យប្រវត្តិកម្មលើកកម្ពស់ជំនាញដើរឱ្យទាន់ឧស្សាហកម្ម ៤.០
មន្ត្រី​សមាជិក​អាស៊ាន​មកពី ​៦​ ប្រទេស ​រួមមាន​ឥណ្ឌូណេស៊ី​, ប្រ៊ុយណេ​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា​, ហ្វីលីពីន និង​កម្ពុជា​ ចំនួន​ ១៥​ រូប ​ទទួលបាន​ការ​បណ្ដុះបណ្ដាល​ជំនាញ​សរសេរ​កម្មវិធី PLC program ដើម្បី​ធ្វើឱ្យ​ប្រតិបត្តិការ​ នៃ​ប្រព័ន្ធ​គ្រប់គ្រង​ស្វ័យប្រវត្តិកម្ម​នៅក្នុង​គម្រោង​ឧស្សាហកម្ម ឬ​ខ្សែ​ចង្វាក់​ផលិតកម្ម​ប្រកបដោយ​ប្រសិទ្ធភាព ចំណេញ​ពេលវេលា និង​សន្សំសំចៃ​ ពិសេស​ដើម្បី​លើក​កម្ពស់​ជំនាញ​បច្ចេកទេស​ឱ្យ​ដើរ​ទាន់​ឧស្សាហកម្ម​បួន​ចុច​សូន្យ​( ៤.០)។

ថ្លែង​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី “Sequence Control”​ក្រោម​គម្រោង ASEAN-ROK TVET Mobility Programme ​កាលពី​ថ្ងៃទី ​៣០​ សីហា​ នេះ លោក ហ៊ីង ស៊ី​ដេ​ត អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ​ ត្រូវបាន​រៀបចំ​ឡើង​តាម​ស្មារតី ​នៃ​កិច្ចព្រមព្រៀង​រវាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​កូរ៉េ ​និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ​ ហើយ​នេះ​ជា​ជំនាន់​ទី ៣ ហើយ​ ដែល​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវបាន​ជ្រើសរើស​ជា​ដៃគូ​ក្នុង​ក្របខណ្ឌ​អាស៊ាន​-​កូរ៉េ ក្នុងការ​បណ្តុះ​បណ្តាល​សិស្ស សិក្ខាកាម​ មកពី​បណ្តា​ប្រទេស​អាស៊ាន​ ដើម្បី​កាត់បន្ថយ​គម្លាត​ នៃ​សមត្ថភាព​ការងារ​ក្នុងចំណោម​ប្រទេស​នានា​ នៃ​តំបន់​អាស៊ាន។

លោក​បាន​បន្តថា ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល ៣ ​ខែ​ ចាប់ពី​ថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ​ ២០២៤ ដល់​ថ្ងៃទី ​១១ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ ​ក្នុងនោះ​រយៈពេល ២​ ខែ​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ និង​រយៈពេល ១​ ខែ ត្រូវអនុវត្ត​ការងារ​ជាក់ស្តែង​នៅតាម​រោងចក្រ​/ សហគ្រាស។

គួរ​បញ្ជាក់​ថា ​សិក្ខាកាម​ចំនួន​ ១៥ ​នាក់ មកពី ​៦​ ប្រទេស​ផ្សេងគ្នា​រួមមាន​ ៤ នាក់​ មកពី​កម្ពុជា ១ នាក់​មកពី​ប្រ៊ុយណេ ២ នាក់ មកពី​ឥណ្ឌូណេស៊ី ២ ​នាក់​ មកពី​ម៉ាឡេស៊ី ៣​ នាក់​ មកពី​ហ្វីលីពីន​ និង​ ៣​នាក់​ មកពី​ប្រទេស​មី​យ៉ាន់​ម៉ា៕

អត្ថបទ ៖ សំអឿន

The post មន្ត្រីអាស៊ាន ៦ ប្រទេស ទទួលបានការបណ្ដុះបណ្ដាលការគ្រប់គ្រង​ស្វ័យប្រវត្តិកម្មលើកកម្ពស់ជំនាញដើរឱ្យទាន់ឧស្សាហកម្ម ៤.០ appeared first on Kampuchea Thmey Daily.

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»
កាលពី​ព្រឹក​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ ២០២៤ នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សាលា​ភូមិន្ទ​រដ្ឋបាល បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី «ភាព​ជា​អ្នកដឹកនាំ និង​នវានុវត្តន៍ ជំនាន់​ទី ៦»។

កម្មវិធី​ព្រឹក​នេះ មាន​វត្តមាន​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ក្រសួង​មុខងារ​សាធារណៈ គណៈ​គ្រប់គ្រង នៃ​សាលា​ភូមិន្ទ​រដ្ឋបាល តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា តំណាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា តំណាង​ធនាគារ​ពិភពលោក គ្រូ​បង្គោល និង​សិក្ខាកាម សរុប​ប្រមាណ ១៥០ នាក់។

ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្ដម Igor Driesmans ឯកអគ្គរាជទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាង​ដៃគូ​អភិវឌ្ឍន៍ បាន​មាន​មតិ​ស្វាគមន៍​គណៈ​ធិបតី និង​អង្គ​សិក្ខាកាម ដោយ​ធ្វើការ​រៀបរាប់​ពី​សាវតារ នៃ​កិច្ច​សហ​ប្រតិបត្តិការ ព្រមទាំង​គម្រោង​កន្លង​មក​ដែល​ធ្លាប់​បាន​រៀបចំ​ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​មុខងារ​សាធារណៈ និង​សាលា​ភូមិន្ទ​រដ្ឋបាល។

បន្ទាប់មក ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល បាន​រៀបរាប់​ក្នុង​របាយការណ៍​ថា សាលា​ភូមិន្ទ​រដ្ឋបាល បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ជូន​ដល់​សិក្ខាកាម​ជាន់​ខ្ពស់​បាន​ចំនួន ៥ ជំនាន់ មក​ហើយ ដែល​ជា​លទ្ធផល សិក្ខាកាម​ចំនួន ៨៥១ នាក់ (ស្រី ១៤០ នាក់) បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ជោគជ័យ​ស្មើនឹង ៩៨%។ ដោយឡែក​សម្រាប់«វគ្គ​បណ្ដុះបណ្ដាល​ភាព​ជា​អ្នកដឹកនាំ និង​នវានុវត្តន៍» ជំនាន់​ទី ៦ នា​ពេលនេះ នឹង​ធ្វើ​ការ​បណ្ដុះបណ្ដាល​សិក្ខាកាម​ជាន់ខ្ពស់​ដែល​មាន​មុខតំណែង​ចាប់ពី​ប្រធាន​នាយកដ្ឋាន រហូតដល់​រដ្ឋលេខាធិការ ឬ មុខតំណែង​ប្រហាក់ប្រហែល អភិបាលក្រុង ស្រុក នាយក​រដ្ឋបាល ខេត្ត ឬ​មុខ​តំណែង​ប្រហាក់ប្រហែល តាម​បណ្ដា​ក្រសួង​-​ស្ថាប័ន ចំនួន ៣០ គណៈកម្មការ​ជាតិ​ដឹកនាំ​ការដ្ឋាន​កែទម្រង់​ទាំង ៥ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ចំនួន ២៥ រាជធានី​-​ខេត្ត ព្រមទាំង​មាន​មន្ត្រី​ជាន់ខ្ពស់ នៃ​ស្ថានទូត​អូស្ត្រាលី ចំនួន ១ រូប សរុប​ចំនួន ១៦២ នាក់ (ស្រី ២៩ នាក់)។ ការ​បណ្ដុះបណ្ដាល​មាន​រយៈពេល ៧ សប្ដាហ៍ ដោយ ៦ សប្ដាហ៍ សិក្សា​តាម​ប្រព័ន្ធ​អនឡាញ និង ១ សប្ដាហ៍ សិក្សា​ផ្ទាល់​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល។

ក្រោយ​បាន​ស្តាប់​របាយការណ៍​របស់​វាគ្មិន​ទាំងពីរ​ខាងលើ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ​សាលា​ភូមិន្ទ​រដ្ឋបាល និង​ដៃគូ​អភិវឌ្ឍន៍ ដែល​បាន​វិវឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​បេសកកម្ម បណ្ដុះបណ្ដាល​អនាគត​អ្នកដឹកនាំ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ឲ្យ​ទទួល​បាន​នូវ​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត ស្រប​តាម​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ និង​សង្គម។

ជាមួយ​គ្នា​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​គូស​បញ្ជាក់​សង្កត់​ធ្ងន់​ថា ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នា​ពេលនេះ រៀបចំ​ឡើង​ដើម្បី​ឆ្លើយតប​នឹង​អាទិភាព​គន្លឹះ​ទី ១ នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី ១ គឺ មនុស្ស ហើយក៏​ស្រប​ទៅ​នឹង​ការងារ​អាទិភាព​ដែល​មាន​ចែង​ក្នុង​មុំ​ទី ១ មុំ​ទី ២ នៃ​ស្នូល​យុទ្ធសាស្ត្រ​បញ្ចកោណ សំដៅ​ដល់​ការ​ពង្រឹង និង​ការ​កែទម្រង់​ស្ថាប័ន តាមរយៈ​ការ​ពង្រឹង​សមត្ថភាព នៃ​ភាព​ជា​អ្នកដឹកនាំ និង​ការ​រៀបចំ​សម្រាប់​អ្នកដឹកនាំ ព្រមទាំង​ការ​លើក​កម្ពស់​សមត្ថភាព​ធនធាន​មនុស្ស​ប្រកប​ដោយ សមត្ថភាព ជំនាញ ឆន្ទៈ ម្ចាស់ការ ក្រមសីលធម៌ វិជ្ជាជីវៈ ស្រប​តាម​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៕

The post ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦» appeared first on Kampuchea Thmey Daily.

យុវតីមកពីគ្រួសារក្រីក្រនៅខេត្តស្វាយរៀង ពេញចិត្តវគ្គបណ្ដុះបណ្ដាលបច្ចេកទេស​របស់រាជរដ្ឋាភិបាល
យុវតី ឈឹម រចនា ដែល​កំពុង​រៀន​ជំនាញ​ការ​ដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន ស្វាយរៀង បាន​លើក​ឡើង​ថា ខ្លួន​ពេញចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល ហើយ​រូបគេ​សង្ឃឹម​ថា ការ​រៀន​ជំនាញ​វិជ្ជាជីវៈ នឹង​អាច​ផ្លាស់ប្ដូរ​ស្ថានភាព​គ្រួសារ​របស់​គេ​នា​ពេល​អនាគត។

យុវតី​រូប​នេះ ថា «ដោយសារតែ​ខ្ញុំ​ពេញចិត្ត ពីព្រោះ​វា​ជា​ឱកាស​សម្រាប់​យុវជន​ដែល​មាន​ជីវភាព​ខ្វះ​ខាត​អាច​រៀន​ជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃ ថែមទាំង​មាន​ប្រាក់ឧបត្ថម្ភ​ថែមទៀត»។

យុវតី​រូប​នេះ បន្ថែម​ថា ក្នុង​រយៈពេល ៣ សប្ដាហ៍ ក្នុង​ការ​ចាប់ផ្ដើម​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ ខ្លួន​បាន​សិក្សា​នូវ​ជំនាញ​ទន់ ប្រមុម ការ​ត​ចរន្ត​ក្នុង​គេហដ្ឋាន និង​ការ​សិក្សា​ការ​វាស់​តង់ស្យុង​ផ្សេងៗ ជាច្រើន​ទៀត។ កម្មវិធីសិក្សា​ទាំងនេះ កញ្ញា សង្ឃឹម​ថា សិក្ខាកាម​អាច​ស្រូប​យក​ចំណេះ​ជំនាញ​បាន​ឆាប់រហ័ស និង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​យុវជន​ឱ្យ​មក​សិក្សា​បាន​គ្រប់ៗ គ្នា​ផង​ដែរ​។

យុវតី ឈឹម រចនា ថា «ក្រៅពី​សិក្សា​លើ​មុខវិជ្ជា​ទាក់ទង​នឹង​ជំនាញ ក្នុង​នោះ​ដែរ គ្រូបង្រៀន ក៏បាន​ផ្តោត​លើ​ការ​បង្រៀន​ការ​ធ្វើ​ការងារ​ជា​ក្រុម ឱ្យ​ចេះ​សហការ​គ្នា ស្រលាញ់​គ្នា និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ផង​ដែរ ត្បិត​ការ​ចុះ​កម្មសិក្សា និង​ការ​ចូល​រោង​ជាង​អនុវត្ត​មិន​ទាន់​បាន​ចាប់ផ្ដើម​នៅ​ឡើយ»។ យុវតី រចនា បន្ថែម​ថា នារី ក៏​អាច​រៀន​ជំនាញ​ដំឡើង​បណ្ដាញ​អគ្គិសនី​បាន​ដែរ ត្បិត​ជំនាញ​នេះ​ភាគច្រើន​សំបូរ​តែ​បុរស​រៀន​នា​ពេល​កន្លងមក។ យុវតី​រូប​នេះ បាន​សម្រេច​ចិត្ត​រៀន​ជំនាញ​ដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ​នេះ​ដោយ​ខ្លួនឯង ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា គាត់​អាច​ធ្វើ​បាន និង​ជោគជ័យ​លើ​ជំនាញ​នេះ។

ជាមួយ​គ្នា​នេះ យុវតី ឈឹម រចនា ក៏បាន​បន្ត​ទៀត​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ របស់​រាជរដ្ឋាភិបាល ជា​ក្តី​សង្ឃឹម​តែមួយគត់ អាច​ឱ្យ​ខ្លួន​បាន​សិក្សា​ជំនាញ​ទាំង​ដែល​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ហើយ​អាច​មាន​ជំនាញ​មួយ​ច្បាស់លាស់ អាច​រក​ការងារ​បាន​ធ្វើ មាន​ប្រាក់ចំណូល​សមរម្យ។ យុវតី​រូប​នេះ រំពឹង​ថា ខ្លួន​នឹង​ជា​អ្នក​ស្រោចស្រង់​ជីវភាព​គ្រួសារ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន ខណៈ​ឪពុកម្ដាយ​កាន់តែ​ជរា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

គួរ​ជម្រាប​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លង​ទៅ បាន​បោះជំហាន​ទៅ​មួយ​ដំណាក់កាល​ទៀតហើយ ដោយ​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​បើក​បវេសនកាល​ចូល​រៀន​ជា​ផ្លូវការ​នៅ​ទូទាំង​ប្រទេស៕

The post យុវតីមកពីគ្រួសារក្រីក្រនៅខេត្តស្វាយរៀង ពេញចិត្តវគ្គបណ្ដុះបណ្ដាលបច្ចេកទេស​របស់រាជរដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

យុវជនជាង ៤ រយនាក់ កំពុងសិក្សាជំនាញវគ្គខ្លី នៅវិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនតាកែវ
គិត​ត្រឹម​ចុង​ខែ​មករា ឆ្នាំ ២០២៤ នេះ មាន​យុវជន ៥១២ នាក់ បាន​មក​ដាក់​ពាក្យ​សុំ​ចូល​រៀន​ជំនាញ​ឯកទេស​វិជ្ជាជីវៈ​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ ក្នុង​នោះ​សិស្ស​ដែល​កំពុង​សិក្សា​ក្នុង​ជំនាញ​របស់​ខ្លួន​មាន​ចំនួន ៤៤៥ នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក មៀច បូរិទ្ធ នាយករង​វិទ្យាស្ថាន​ពហុបច្ចេកទេស​តេ​ជោ​សែន​តាកែវ។

លោក មៀច បូរិទ្ធ បញ្ជាក់​ថា នេះ​ជា​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី ៧ ដែល​ដឹកនាំ​ដោយ សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បី​ផ្តល់​ឱកាស​ស្មើ​គ្នា​ជូន​ដល់​យុវជន​មកពី​គ្រួសារ​មាន​បណ្ណ​សមធម៌ បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ ទទួល​បាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​បច្ចេកទេស ហើយ​មាន​ឱកាស​ការងារ​កាន់តែ​ល្អ​ប្រសើរ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល និង​ជីវភាព​រស់នៅ។

លោក មៀច បូរិទ្ធ បន្ថែម​ថា សម្រាប់​ការ​បណ្ដុះបណ្ដាល​ជំនាញ​វគ្គ​ខ្លី​គឺ​ត្រូវ​បាន​ផ្តល់​ជូន​នូវ​ការ​សិក្សា​មិន​គិត​កម្រៃ​នោះ​ទេ ថែមទាំង​មាន​ប្រាក់​ឧបត្ថម្ភ ២៨ ម៉ឺន​រៀល ក្នុង​មួយ​ខែ ទៀត​ផង ដល់​សិស្ស​ដែល​មកពី​គ្រួសារ​ក្រីក្រ។ លោក​បញ្ជាក់​ថា សម្រាប់​ជំហាន​ទី ១ គិត​ត្រឹម​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ២០២៤ នេះ មាន​យុវជន​មកពី​គ្រួសារ​ក្រីក្រ ១៤៣ នាក់ ក្នុង​នោះ គ្រួសារ​ក្រីក្រ​ប្រភេទ ១ មាន ១៦ នាក់ ស្រី ៥ នាក់។ គ្រួសារ​ក្រីក្រ​ប្រភេទ ២ មាន ៦៤ នាក់ ស្រី ១៤ នាក់។ គ្រួសារ​ងាយ​រង​ហានិភ័យ​មាន ៦៣ នាក់ ស្រី ១៦ នាក់ និង​យុវជន​ពិកា​មាន ២ នាក់ ផង​ដែរ។

ក្រៅពី​ទទូច​សុំ​ឲ្យ​យុវជន​មិន​ទាន់​មាន​ចំណេះ​ជំនាញ​ច្បាស់លាស់ មក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​បច្ចេកទេស​នេះ ថ្នាក់​ដឹកនាំ​វិទ្យាស្ថាន បាន​ជំរុញ​ដល់​យុវជន​កំពុង​សិក្សា ត្រូវ​ខិតខំ​ក្រេប​យក​ចំណេះ​ដឹង ជំនាញ​ដែល​ខ្លួន​កំពុង​ចាប់​យក ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​មាន​ចំណេះ​ជំនាញ​ច្បាស់លាស់​សម្រាប់​ប្រកប​របរ​ចិញ្ចឹមជីវិត និង​មាន​ជីវភាព​រីកចម្រើន​គ្រប់​ក្រុម​គ្រួសារ ស្រប​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល​បាន​ដៅ​ទុក។

សូម​បញ្ជាក់​ថា កម្មវិធី​បណ្ដុះបណ្ដាល​ថ្នាក់​ជាតិ​ស្ដីពី​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​បាន​បើក​ជា​ផ្លូវការ កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០២៣ និង​បាន​បោះ​ជំហាន​មួយ​ដំណាក់កាល​ទៀត​ហើយ​ពោល​គឺ កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ​ថ្មីៗ​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​បើក​បវេសនកាល​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​វគ្គ​ដំបូង​ជា​ផ្លូវការ៕

អត្ថបទ ៖ វីរៈ

The post យុវជនជាង ៤ រយនាក់ កំពុងសិក្សាជំនាញវគ្គខ្លី នៅវិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនតាកែវ appeared first on Kampuchea Thmey Daily.

នាយកសាលាបច្ចេកទេសខេត្តរតនគីរី ៖ ជនជាតិដើមភាគតិច ចាប់អារម្មណ៍ជំនាញសម្អាងកាយ ភាគច្រើន
លោក សែម ប៉ាត នាយក នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគីរី បាន​លើក​ឡើង​ថា ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគីរី បាន​ចាប់​អារម្មណ៍​លើ​ជំនាញ​សម្អាង​កាយ​ជាងគេ​ក្នុងចំណោម​ជំនាញ​ទាំង ៥ របស់​មជ្ឈមណ្ឌល​វិជ្ជាជីវៈ ដែល​បាន​ដាក់​ចេញ​សម្រាប់​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ របស់​រាជរដ្ឋាភិបាល។

ការ​លើក​ឡើង​នេះ បន្ទាប់ពី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ កន្លង​ទៅ បាន​បើក​បវេសនកាល​ជា​ផ្លូវការ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ។

បើ​តាម លោក សែម ប៉ាត មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគីរី ទទួល​បាន​យុវជន​ជា​ជនជាតិ​ដើម​ភាគតិច​ចុះឈ្មោះ​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ប្រមាណ ៦១ នាក់។ ភាគច្រើន​​ជនជាតិ​ទាំងនោះ មកពី​ជនជាតិ ព្រៅ កាវ៉ែត ទំពួន គ្រឹង ចារ៉ាយ កាចក់ និង​ឡាវ។ ពួកគេ​ភាគច្រើន បាន​ចុះ​ឈ្មោះ​ចូលរៀន​ជំនាញ​សម្អាង​កាយ និង​បន្ទាប់​មក​ទៀត​មាន​មុខជំនាញ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ ដំឡើង​បណ្ដាញ​អគ្គិសនី សេវាកម្ម​សម្អាង​កាយ និង​សេវាកម្ម​កាត់សក់។

លោក សែម ប៉ាត បន្ត​ថា ចាប់​តាំងពី សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១.៥ លាន​នាក់ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លង​ទៅ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគីរី បាន​ទទួល​យុវជន​មក​ចុះ​ឈ្មោះ​ចូលរៀន​ចំនួន ២៤០ នាក់ ស្រី ៩៧ នាក់ លើ​ជំនាញ​ចំនួន ៥ ដែល​ជា​ជំនាញ​មាន​តម្រូវការ​ទីផ្សារ​ការងារ​ខ្ពស់ តាម​បណ្ដា​ក្រុមហ៊ុន​សហគ្រាស និង​ទទួល​ប្រាក់ចំណូល​សមរម្យ​នា​ពេល​បច្ចុប្បន្ន​នេះ។ មជ្ឈមណ្ឌល ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ទទួល​សិស្ស​ចូលរៀន​តាំងតែ​ពី​ថ្ងៃ​ទី ១៥ ខែ​មករា មក​ម្ល៉េះ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ទៅ​ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចំនួន ១ លាន ៥ សែន​នាក់ ដែល​មាន​រយៈពេល ៤ ខែ សិក្សា​ដោយ​ឥតគិតថ្លៃ។ ម្យ៉ាងវិញទៀត យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ២៨ ម៉ឺន​រៀល រហូតដល់​បញ្ចប់​ការ​សិក្សា៕

The post នាយកសាលាបច្ចេកទេសខេត្តរតនគីរី ៖ ជនជាតិដើមភាគតិច ចាប់អារម្មណ៍ជំនាញសម្អាងកាយ ភាគច្រើន appeared first on Kampuchea Thmey Daily.

១ សប្ដាហ៍ ក្រសួងការងារ បើកវគ្គបណ្ដុះបណ្ដាលយុវជនក្រីក្រ និងងាយរងហានិភ័យ ជាង ៦៧០ ថ្នាក់ មានសិស្សជិត ២ ម៉ឺននាក់
រយៈពេល ១ សប្ដាហ៍ ពោល ចាប់ពី​ថ្ងៃ​ទី ១៥ រហូតដល់​ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ ២០២៤ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយ​រង​ហានិភ័យ និង​យុវជន​មកពី​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ ឬ កម្មករ-និយោជិត ប្រមាណ​ជាង ៦៧០ ថ្នាក់ ទៅ​លើ​មុខជំនាញ​ចំនួន ១០ ដែល​មាន​សិស្ស​ប្រមាណ​ជិត ២ ម៉ឺន​នាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២២ មករា នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី ២១ មករា​នេះ ក្រសួង បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយ​រង​ហានិភ័យ និង​យុវជន​មកពី​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ ឬ កម្មករ-និយោជិត សរុប​ចំនួន ៦៧៣ ថ្នាក់ ដែល​មាន​សិស្ស​ចូល​រៀន​សរុប ១៩ ៨០៦ នាក់ (​ស្រី ៧ ០៧៤ នាក់​) ទៅ​លើ​វិស័យ​ចំនួន ១០ ក្នុង​នោះ​ផ្នែក​សំណង់ ចំនួន ១៨៩ ថ្នាក់ អគ្គិសនី និង​ថាមពល ចំនួន ១៤ ថ្នាក់​, អេឡិចត្រូនិក​ចំនួន ៤១ ថ្នាក់​, កម្មន្តសាល​ចំនួន ៥៣ ថ្នាក់​, មេកានិក​ទូទៅ​/​មេកានិក​រថយន្ត ចំនួន ១០៤ ថ្នាក់​, ធុរកិច្ច និង​ព័ត៌មានវិទ្យា ១០១ ថ្នាក់​, សេវាកម្ម​ចំនួន ៣២ ថ្នាក់​, បរិក្ខារ​ត្រជាក់ និង​កម្តៅ ចំនួន ៦០ ថ្នាក់ ទេសចរណ៍​ចំនួន ៤១ ថ្នាក់​, និង កសិកម្ម និង កសិ​-ឧស្សាហកម្ម​ចំនួន ៣៨ ថ្នាក់។

លោក​បាន​បន្ត​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ ២០២៤ កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ មាន​អ្នក​ចុះ​ឈ្មោះ​សរុប​ចំនួន ២៥ ៩០៧ នាក់ (​ស្រី ៩ ០១១ នាក់​) ក្នុង​នោះ រាជធានី​ភ្នំពេញ​ចំនួន ៩ ៧២៩ នាក់ (​ស្រី ៣ ២៤០ នាក់​), បាត់ដំបង ៣ ៣៤៥ នាក់ (​ស្រី ១ ៤២៣ នាក់​), សៀមរាប ១ ៨៤៦ នាក់ (​ស្រី ៥០៥ នាក់​), ព្រះសីហនុ ១ ០០៧ នាក់ (​ស្រី ៣៥៥ នាក់​), កណ្ដាល ៩២៤ នាក់ (​ស្រី ២៤៣ នាក់​), និង​បណ្ដា​ខេត្ត​ផ្សេងៗ​ចំនួន ៩ ០៥៦ នាក់ (​ស្រី ៣ ២៤៥ នាក់​)។ ក្នុង​នោះ​ផ្នែក​សំណង់​សរុប​មាន​ចំនួន ៣ ៩៨៩ នាក់ (​ស្រី ៥៩៤ នាក់​), អគ្គិសនី និង​ថាមពល ៥៩៥ នាក់ (​ស្រី ៥៦ នាក់​), អេឡិចត្រូនិក ៤៩០ នាក់ (​ស្រី ៩១ នាក់​), កម្មន្តសាល ១៨០ នាក់ (​ស្រី ១៣ នាក់​), មេកានិច​ទូទៅ​/​មេកានិច​រថយន្ត ៣ ៩១៦ នាក់ (​ស្រី ១៦២ នាក់​), ធុរកិច្ច និង​ព័ត៌មានវិទ្យា ៨ ៣៨១ នាក់ (​ស្រី ៤ ៤០៦ នាក់​) , សេវាកម្ម ១ ៤៨២ នាក់ (​ស្រី ១ ២៧២ នាក់​), បរិក្ខារ​ត្រជាក់ និង​កម្តៅ ៣ ៩៣០ នាក់ (​ស្រី ១២៩ នាក់​), ទេសចរណ៍ ១ ៧៣៩ នាក់ (​ស្រី ១ ៣៤១ នាក់​), និង កសិកម្ម និង កសិ​-​ឧស្សាហកម្ម ១ ២០៥ នាក់ (​ស្រី ៩៤៧ នាក់​)។

កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ប្រមាណ ១ លាន ៥ សែន​នាក់ របស់​រាជរដ្ឋាភិបាល បាន​បើក​វគ្គ​ជា​លើកដំបូង​នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ ដោយ​មាន​យុវជន​ចុះ​ឈ្មោះ​ចូលរៀន​ប្រមាណ​ជិត ២ ម៉ឺន​នាក់ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​នេះ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។

លោក កត្តា អ៊ន បាន​ជំរុញ​ឱ្យ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ បន្ត​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ជា​បន្តបន្ទាប់​ទៀត ដើម្បី​ទទួល​បាន​នូវ​ជំនាញ​មួយ​ច្បាស់​លាស់​សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ និង​ក្រុម​គ្រួសារ។

លោក កត្តា អ៊ន បាន​បន្ថែម​ថា ការ​ចុះ​ឈ្មោះ​ចូលរៀន​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់​ទេ ហើយ​ចំពោះ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​បន្ថែមចំនួន ២៨ ម៉ឺន​រៀល ក្នុង ១ ខែ។ ប៉ុន្តែ​យុវជន​មកពី​សេដ្ឋកិច្ច​ក្នុង ឬ ក្រៅ​ប្រព័ន្ធ ឬ កម្មករ​-​និយោជិត ដែល​មាន​បំណង​ចង់​រៀន​ជំនាញ​បន្ថែម ក៏​អាច​ចុះឈ្មោះ​ចូលរៀន​ដោយ​ឥតគិតថ្លៃ​បាន​ដែរ តែ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដូច​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ទេ។

លោក​បាន​បញ្ជាក់​ថា យុវជន អាច​ចុះឈ្មោះ​ចូលរៀន​នៅ​តាម​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​ក្រសួង​ការងារ ឬ តាមរយៈ TVET 1.5M ដោយ​អាច​ទាញ​យក​កម្មវិធី​នេះ​ពី APPSTORE (IOS) និង​PlayStore និង​ពី APPGallery ផង​ដែរ៕

អត្ថបទ ៖ សំអឿន

The post ១ សប្ដាហ៍ ក្រសួងការងារ បើកវគ្គបណ្ដុះបណ្ដាលយុវជនក្រីក្រ និងងាយរងហានិភ័យ ជាង ៦៧០ ថ្នាក់ មានសិស្សជិត ២ ម៉ឺននាក់ appeared first on Kampuchea Thmey Daily.