បណ្ដេញចេញ Archives - Kampuchea Thmey Daily

ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
ឯកសារពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយរបស់សហរដ្ឋអារិក ហៅកាត់ថា ICE បានបង្ហាញថាមានជនបរអន្តោប្រវេសន៍ចំនួន ១ ៤៤៥ ៥៤៩នាក់នឹងត្រូវបណ្ដេញចេញពីអាមេរិក ក្នុងនោះមានជនជាតិខ្មែរចំនួន ១ ៧៤៧នាក់។

ប្រទេសជិតខាងកម្ពុជាក៏មានក្នុងបញ្ជីនោះផងដែរដោយថៃមាន ៦១៩នាក់ ឡាវមាន ៤ ៨៥០នាក់ និងវៀតណាមមាន ៨ ៦៧៥នាក់។ ចំពោះប្រទេសដែលមានជនអន្តោប្រវេសន៍ត្រូវបណ្ដេញចេញច្រើនជាងមានប្រទេសហង់ឌុយរ៉ាស់ ជាង២៦ម៉ឺននាក់ ហ្គូតេម៉ាឡា ជាង២៥ម៉ឺននាក់ និងអ៊េលសាវ៉ាឌ័រជាង២០ម៉ឺននាក់។

ICE នឹងធ្វើការបញ្ជូនពលរដ្ឋទាំងនោះត្រលប់មកប្រទេសកំណើតវិញបន្ទាប់ពីនីតិវិធីចុងក្រោយនៃការបញ្ជូនចេញ។ រដ្ឋាភិបាលអាមេរិកជឿជាក់ថាប្រទេសទាំងនោះនឹងទទួលនូវការបញ្ជូនពលរដ្ឋពួកគេត្រលប់វិញ ដោយព្រមានថានឹងដាក់ប្រទេសដែលមិនព្រមទទួលទៅក្នុងប្រទេសដែលមិនសហការ ឬមានហានិភ័យដែលមិនព្រមធ្វើតាមច្បាប់។

ក្នុងឯកសារនោះបានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិក​ស្នើ​ឲ្យ​រដ្ឋាភិបាល​បរទេស​ចាត់​វិធានការ​សមស្រប​ដើម្បី​បញ្ជាក់សញ្ជាតិ​របស់​ជនដែល​សង្ស័យ ​រួម​មាន​ការសំភាសន៍ ការចេញឯកសារធ្វើដំណើរទាន់ពេល និងទទួលយកការវិលត្រឡប់របស់ជនជាតិរបស់ពួកគេ»។

កម្ពុជាថ្មីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី ដើម្បីឆ្លើយតបលើករណីនេះបាននៅឡើយទេ។ ដោយឡែកអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានប្រាប់កម្ពុជាថ្មីថា លោក​មិនទាន់ច្បាស់ពីចំនួននៅឡើយទេ តែថារដ្ឋាភិបាលកម្ពុជានឹងសហការទទួលយកជនជាតិខ្មែរត្រលប់មកវិញ។

លោកថា៖ «ជាគោលការណ៍រាជរដ្ឋាភិបាលយើងត្រូវទទួលយកបងប្អូនទាំងនោះត្រលប់មកវិញពីព្រោះពួកគាត់ជាជនជាតិយើង»។

គួរឱ្យដឹងថាបន្ទាប់ពីចូលកាន់តំណែងប្រធានាធិបតីអាមេរិកជាលើកទី២ លោក ដូណាល់ ត្រាំ បានប្ដេជ្ញានូវការសន្យារបស់ខ្លួនក្នុងការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ពីសហរដ្ឋអាមេរិកឱ្យអស់តាមរយៈការបញ្ជូនចេញទ្រង់ទ្រាយធំ។ យោងតាមការិយាល័យស្ថិតិរបស់ក្រសួងសន្ដិសុខមាតុភូមិអាមេរិក ជនអន្តោប្រវេសន៍ដែលគ្មានឯកសារប្រមាណ ១១លាននាក់កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក​៕

អត្តបទដោយ ហ៊ុន សិរីឌ្ឍន៍

The post ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក appeared first on Kampuchea Thmey Daily.

នាយរងការិយាល័យម្នាក់នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ
មន្ត្រីនគរបាលជាតិថ្នាក់វរសេនីយ៍ត្រីមួយរូប ដែលមានតួនាទីជានាយរងការិយាល័យ ស្ថិតក្រោមចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវបានលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។

បើតាមប្រកាសរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យចំពោះវរសេនីយ៍ត្រី ឈុន ស៊ីណា អត្តលេខ៧២២២២ នាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋ នៃនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ។ ការសម្រេចបណ្ដេញចេញនូវមន្ត្រីនគរបាលជាតិរូបនេះ គឺក្រោមមូលហេតុថា ល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ប្រការ២ នៃប្រកាសដដែលនេះ បានបញ្ជាក់ថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមេសា ឆ្នាំ២០២៤តទៅ។

បើតាមសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃនេះដែរ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករងនៃអគ្កនាយកដ្ឋានអត្តសញ្ញាណកម្ម បានសរសេរដូច្នេះថា៖ «មន្ត្រីនគរបាលជាតិធ្វើខុស គឺត្រូវអនុវត្តតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ»។ លោកឧត្តមសេនីយ៍ឯក ចាត់ទុកថា នេះគឺជាដំណាក់កាលនៃការវះកាត់ចំពោះមន្ត្រីដែលមិនអាចអប់រំ កែប្រែ និងព្យាបាលបាន ទើបត្រូវវះកាត់នៅពេលនេះ។ លោកឧត្តមសេនីយ៍ឯក អគ្គនាយករង បន្តថា ប្រសិនបើនៅតែមិនកែប្រែ វិធានការនេះនឹងត្រូវអនុវត្តជាបន្តបន្ទាប់ចំពោះមន្ត្រីផ្សេងៗទៀតដែលប្រព្រឹត្តខុស។

លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង​ អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ក្នុងរយៈពេលនៃដើមខែមករា ឆ្នាំ២០២៤ មន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ ប្រមាណ៦០រូបហើយ ត្រូវបានដកហូតតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ក្រោយរកឃើញបានប្រព្រឹត្តល្មើសនឹងវិន័យកងកម្លាំងនគរបាលជាតិ និងមួយចំនួនទៀត បានរកឃើញមានសារធាតុញៀននៅក្នុងខ្លួន។ បើតាមការអះអាងពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នាពេលកន្លងមក វិធានការបណ្ដេញចេញមន្ត្រីពីក្របខ័ណ្ឌនគរបាលជាតិនេះ គឺដើម្បីបោសសំអាតឱ្យបានស្អាតរាល់មន្ត្រីអសកម្ម។

បច្ចុចប្បន្ន ក្រសួងមហាផ្ទៃ ក៏កំពុងអនុវត្តយុទ្ធនាការជុំវិញការធ្វើតេស្តរកសារធាតុញៀនលើកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ដែលយុទ្ធនាការធ្វើតេស្តរកសារធាតុញៀននេះ អនុវត្តតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានសង្កត់ធ្ងន់កាលពីពេលថ្មីៗនេះ ថា ការបោសសម្អាតគ្រឿងញៀនលើកងកម្លាំងប្រដាប់អាវុធ ត្រូវអនុវត្តមុនគេ ហើយមន្ត្រីពាក់ព័ន្ធត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗផងដែរ៕

The post នាយរងការិយាល័យម្នាក់នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ appeared first on Kampuchea Thmey Daily.

៩ឆ្នាំចុងក្រោយ កម្ពុជាបណ្ដេញជនបរទេសចេញពីប្រទេសជិត៣ម៉ឺននាក់ ក្នុងនោះវៀតណាមច្រើនជាងគេ
ជនជាតិវៀតណាមមានចំនួនច្រើនជាងគេ ក្នុងចំណោមជនបរទេសខុសច្បាប់ចំនួន២៧ ៣៣១នាក់ ដែលកម្ពុជាបានបណ្ដេញចេញពីដែនដីរបស់ខ្លួន  ក្នុងរយៈពេល៩ឆ្នាំចុងក្រោយ ពោលគឺរាប់ចាប់ពីឆ្នាំ២០១៤ មកដល់ចុងឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មានកម្រាស់ពីរទំព័រដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះ។

(រូបថតឯកសារ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា​ បញ្ជូនជនជាតិជប៉ុនចំនួន២៥នាក់ និងវត្ថុតាង ចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយជនទាំងនោះយកទឹកដីកម្ពុជាប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធទូរស័ព្ទ។)

សេចក្ដីបំភ្លឺព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសរសេរដូច្នេះថា “ចាប់តាំងពីឆ្នាំ២០១៤ដល់បច្ចុប្បន្ន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសខុសច្បាប់ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ២៧,៣៣១នាក់ មាន១០៧សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ”។

គួររំលឹកបន្តិចថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា សហការជាមួយសមត្ថកិច្ចជប៉ុន បញ្ជូនជនជាតិជប៉ុនចំនួន២៥នាក់ និងវត្ថុតាងចេញពីប្រទេសតាមរយៈយន្តហោះ Malaysia Airlines ក្រោយជនជាតិជប៉ុនមួយក្រុមនោះ យកទឹកដីកម្ពុជាប្រព្រឹត្តទង្វើឆបោកតាមប្រព័ន្ធទូរស័ព្ទលើជនជាតិជប៉ុនដូចគ្នា ហើយត្រូវស្ថានទូតជប៉ុនប្រចាំកម្ពុជាស្នើឱ្យសមត្ថកិច្ចជំនាញជួយឃាត់ខ្លួន។

តាមសេចក្ដីបំភ្លឺព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដដែល ក៏បានសរសេរក្នុងន័យអះអាងអំពីដែនសមត្ថកិច្ចក្នុងការអនុវត្តន៍ច្បាប់លើបរទេសខុសច្បាប់ដែលវត្តមាននៅលើដែនដីរបស់កម្ពុជាដូច្នេះថា “រាល់ជនបរទេសដែលឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ ត្រូវអនុវត្តន៍ច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដោយត្រូវឃាត់ខ្លួន និងបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា”៕

ដោយ៖ង៉ិល ណារ៉ាត់

The post ៩ឆ្នាំចុងក្រោយ កម្ពុជាបណ្ដេញជនបរទេសចេញពីប្រទេសជិត៣ម៉ឺននាក់ ក្នុងនោះវៀតណាមច្រើនជាងគេ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនហោះហើរ Qantas បណ្តេញបុគ្គលិកជិត ២ ០០០ នាក់ ដោយខុសច្បាប់ក្នុងអំឡុងពេលជំងឺរាតត្បាត
តុលាការប្រកាសជាឯកច្ឆ័ន្ទថា ក្រុមហ៊ុន Qantas ពិតជាបានបញ្ឈប់បុគ្គលិកដោយខុសច្បាប់នៅអាកាសយានដ្ឋានចំនួន ១០ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ មែន ។

សេចក្តីសម្រេចនេះបង្ហាញថា ក្រុមហ៊ុន Qantas បានបំពានច្បាប់ការងារយុត្តិធម៌របស់ប្រទេស អូស្ត្រាលី ដែលការពារសិទ្ធិបុគ្គលិក ។ បន្ទាប់មក ក្រុមហ៊ុន Qantas បានចេញសុំទោស ប៉ុន្តែអះអាងថា វាជាវិធានការហិរញ្ញវត្ថុចាំបាច់ក្នុងអំឡុងពេលកូវីត ។

បុគ្គលិកទាំងនោះរួមមាន អ្នកកាន់ឥវ៉ាន់ និងអ្នកអនាម័យ នៅព្រលានយន្តហោះទូទាំងប្រទេស អូស្ត្រាលី ព្រោះអាជីវកម្មកំពុងធ្លាក់ចុះ ។ ទន្ទឹមនេះ ក្រុមហ៊ុន Qantas ក៏មានបញ្ហាទាក់ទងនឹងការលក់សំបុត្រដែលគេលុបចោលផងដែរ ។

មួយវិញទៀត លោក Alan Joyce ដែលជាប្រធានរបស់ Qantas យូរមកហើយ ទើបតែចាកចេញពីក្រុមហ៊ុនកាលពីសប្តាហ៍មុន ចំពេលមានភាពចម្រូងចម្រាសកាន់តែខ្លាំង ។ ចំណែកអ្នកស្នងតំណែងរបស់គាត់ Vanessa Hudson គឺជាមេដឹកនាំស្ត្រីដំបូងគេរបស់ក្រុមហ៊ុនអាកាសចរណ៍ ហើយបានសន្យាថានឹងស្តារកេរ្តិ៍ឈ្មោះដ៏អាក្រក់របស់ខ្លួនឡើងវិញ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ BBC

ចុចអាន៖ បុគ្គលល្បី ៥ រូប ធ្លាប់ត្រូវបណ្ដេញចេញពីការងារមុនទទួលជោគជ័យ

The post ក្រុមហ៊ុនហោះហើរ Qantas បណ្តេញបុគ្គលិកជិត ២ ០០០ នាក់ ដោយខុសច្បាប់ក្នុងអំឡុងពេលជំងឺរាតត្បាត appeared first on Kampuchea Thmey Daily.

រយៈពេល៦ខែ ជនបរទេសជាង១ពាន់នាក់ ភាគច្រើនជាជនជាតិចិន ត្រូវបានបណ្ដេញចេញពីកម្ពុជា
រយៈពេល៦ខែ ឆ្នាំនេះ មានជនបរទេសប្រមាណជាង១ពាន់នាក់ ដែលភាគច្រើនជាជនជាតិចិន ត្រូវបានបណ្ដេញចេញពីកម្ពុជាជាបន្តបន្ទាប់។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោក គៀត ចន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធី​ប្រកាសផ្ទេរភារកិច្ច​ និងតែតាំងមុខតំណែងមន្ត្រីនគរបាលជាតិ។

បើតាមលោក គៀត ចន្ទថារិទ្ធ ក្នុងចំណោមជនបរទេសសរុបចំនួន១០៣៨នាក់ ដែលបានបណ្ដេញចេញពីកម្ពុជានេះ គឺរួមមាន ជនជាតិចិនចំនួន៥៤៩នាក់ ឥណ្ឌូនេស៊ីចំនួន១៦៩នាក់ វៀតណាមចំនួន១២៩នាក់ ថៃចំនួន២៦នាក់ ម៉ាឡេស៊ី ២៥នាក់ និងជនជាតិបរទេសផ្សេងៗមួយចំនួនទៀត។ លោក គៀត ចន្ទថារិទ្ធ បានបញ្ជាក់ថា ជនបរទេស ដែលត្រូវបានបណ្ដេញចេញនេះ ក្រោយរកឃើញថា បានរស់នៅ និងធ្វើការនៅកម្ពុជាដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តល្មើសច្បាប់។

អគ្គនាយកអន្តោប្រវេសន៍រូបនេះ បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងរយៈពេលមួយឆមាស ក្នុងឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានពិនិត្យ និងអនុញ្ញាតិឱ្យជនបរទេសប្រមាណជិត៣សែននាក់ ឱ្យបន្តរស់នៅកម្ពុជា ខណៈការផ្តល់ទិដ្ឋាកាចេញមានជាង២ពាន់នាក់ និងផ្តល់ឱ្យជនបរទេសមិនមែនជាអន្តោប្រវេសន៍ស្នាក់នៅបណ្តោះអាសន្ន រយៈពេលយូរជាង២សែន៨ម៉ឺននាក់។​

ទន្ទឹមនេះ មានជនបរទេសជិត២៦ម៉ឺននាក់បានមកសុំប័ណ្ណធ្វើការងារនៅប្រទេសកម្ពុជាផងដែរ ខណៈការស្នើសុំនេះ គឺមានការសហការគ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឱ្យនគរបាលអន្តោប្រវេសន៍បន្តខិតខំបំពេញកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មបន្ថែមទៀត ជាពិសេសកិច្ចការត្រួតពិនិត្យជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីធានាដល់សន្តិសុខជាតិ។ លោករដ្ឋលេខាធិការ លើកឡើងថា កិច្ចការងារដែលនគរបាលអន្តោប្រវេសន៍បានធ្វើនាពេលកន្លងមកនេះ បានល្អប្រសើរក៏ពិតមែន ប៉ុន្តែវាក៏នៅមានភាពចន្លោះប្រហោង ដែលត្រូវតែបំពេញ និងត្រូវទប់ស្កាត់ឱ្យបានបន្ថែមផងដែរ៕

The post រយៈពេល៦ខែ ជនបរទេសជាង១ពាន់នាក់ ភាគច្រើនជាជនជាតិចិន ត្រូវបានបណ្ដេញចេញពីកម្ពុជា appeared first on Kampuchea Thmey Daily.

បុគ្គលល្បី ៥ រូប ធ្លាប់ត្រូវបណ្ដេញចេញពីការងារមុនទទួលជោគជ័យ
បុគ្គលល្បីៗទទួលបានជោគជ័យក្នុងការងារ និងជំនួញរាប់លានដុល្លារមិននឹកស្មានថាពួកគាត់ធ្លាប់បរាជ័យក្នុងការងារសោះ ។ ពួកគាត់ទាំង ៥ នាក់ខាងក្រោមសុទ្ធជាបុគ្គលជោគជ័យដែលធ្លាប់ត្រូវបណ្ដេញចេញពីការងារ ៖

១. Steve Jobs

Steve Jobs បានចាប់ផ្ដើមបង្កើតកុំព្យូទ័រ Apple នៅយានដ្ឋានរបស់គាត់ក្នុងឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៨០ Apple ក្លាយជាអាជីវកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ និងជាក្រុមហ៊ុនដែលធ្វើការជួញដូរជាសាធារណៈយ៉ាងទូលំទូលាយ ។ នៅក្នុងសុន្ទរកថាឆ្នាំ ២០០៥ Steve បាននិយាយនៅ Stanford ថា កាលពីឆ្នាំមុនគាត់ដាក់ចេញការបង្កើតដ៏ល្អបំផុតគឺ Macintosh ហើយលោកទើបតែមានអាយុ ៣០ ឆ្នាំប៉ុណ្ណោះមុនត្រូវគេដេញចេញ ។

គ្រានោះ Apple កំពុងដំណើរការល្អ Steve គិតថាចង់ជួលមនុស្សម្នាក់ដែលមានសមត្ថភាពមករួមដៃធ្វើការជាមួយគ្នា មួយឆ្នាំដំបូងគ្រប់យ៉ាងទៅមុខយ៉ាងរលូន ប៉ុន្តែក្រោយមកចក្ខុវិស័យរបស់ពួកគេអំពីអនាគតចាប់ផ្ដើមខុសគ្នា ហើយសូម្បីក្រុមប្រឹក្សាភិបាលក៏ចូលខាងអ្នកផ្សេងដែរដូច្នេះ Steve ក៏ចាកចេញទៅទាំងអស់សង្ឃឹម ។ ដល់ឆ្នាំ ១៩៩៧ ទើបលោកត្រឡប់មកវិញអភិវឌ្ឍន៍ iPod, iPhone, និងiPad ។

២. Oprah Winfrey

មុនពេល Oprah ក្លាយជាតារាទូរទស្សន៍គាត់ត្រូវបានដេញចេញពីការងាររាយការណ៍ព័ត៌មាននៅ WJZ-TV របស់ Baltimore ដោយសារតែគាត់មិនសក្តិសមម្រាប់ព័ត៌មានទូរទស្សន៍ ។ Oprah គឺជាផលិតករទូរទស្សន៍ តារាសម្តែង អ្នកនិពន្ធ និងសប្បុរសជន អ្នកស្រីត្រូវគេស្គាល់ច្រើនបំផុតពីកម្មវិធីរបស់គាត់គឺ “The Oprah Winfrey Show” ដែលចាក់ផ្សាយពីទីក្រុងឈីកាហ្គោ អស់រយៈពេល ២៥ ឆ្នាំ ។

៣. JK Rowling

អ្នកស្រី JK គឺជាអ្នកនិពន្ធរឿង “Harry Potter” ដ៏ល្បីគាត់ធ្លាប់ធ្វើការជាលេខារហូតត្រូវគេដេញចេញព្រោះលួចសរសេររឿងប្រលោមលោកក្នុងម៉ោងការងារ ។ ក្រោយមកក្នុងឆ្នាំ ២០០០ សៀវភៅ ៣ រឿងរបស់ Harry Potter លក់ចេញ ៣៥ លានក្បាល និងរកប្រាក់ចំណូលសរុបបាន ៤៨០ លានដុល្លារ ។

៤. Walt Disney

The Kansas City Star បានដេញលោក Disney ចេញកាលពីគាត់មានអាយុខ្ទង់ ២០ ឆ្នាំដោយសារតែមិនមានគំនិតច្នៃប្រឌិតគ្រប់គ្រាន់ ។ បច្ចុប្បន្នក្រុមហ៊ុន The Walt Disney មានតម្លៃ ៥៩ ពាន់លានដុល្លារបូករួមទាំង សួនកម្សាន្ត ការបោះពុម្ពផ្សាយ ភាពយន្ត និងទូរទស្សន៍ខ្សែកាប ។

៥. Thomas Edison

Thomas Edison ជាអ្នកបង្កើតអំពូលអគ្គិសនី ទូរលេខ និងកាមេរ៉ារូបភាពចលនាដំបូង ។ នៅយប់មួយក្នុងឆ្នាំ ១៨៦៧ គាត់កំពុងធ្វើការជាមួយនឹងថ្មអាស៊ីដ ពេលនោះគាត់បានធ្វើកំពប់អាស៊ីដស៊ុលហ្វួរីកទៅលើឥដ្ឋ វាហូរទៅតុចៅហ្វាយគាត់នៅខាងក្រោម នៅព្រឹកបន្ទាប់ Thomas ត្រូវបានបណ្តេញចេញតែម្ដង ។

ដូច្នេះយើងមិនគួរអស់សង្ឃឹមជាមួយការបរាជ័យក្នុងជីវិតឡើយ ព្រោះវាមិនបានមកកំណត់វាសនារបស់អ្នកតស៊ូទេ យើងគ្រប់គ្នាគប្បីមើលអ្នកទាំង ៥ ខាងលើជាគំរូទើបជាការប្រសើរ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ កញ្ញា Zoe Gabriel ក្លាយជាម៉ូដែលប្រចាំម៉ាក Charles & Keith ក្រោយរងការមាក់ងាយ

The post បុគ្គលល្បី ៥ រូប ធ្លាប់ត្រូវបណ្ដេញចេញពីការងារមុនទទួលជោគជ័យ appeared first on Kampuchea Thmey Daily.

ប្រកាន់សកម្មភាព ៥នេះ កុំបាច់ឆ្ងល់ហេតុអី ធ្វើការកន្លែងណា ក៏នៅមិនបានយូរ
មិនមាន​ក្រុមហ៊ុនណាមួយ​មានពេល​ចេះតែចង់រើសបុគ្គលិកថ្មីរហូតទេ។ ការរក្សាបុគ្គលិកក្នុងរយៈពេលសមរម្យមួយ អាចធ្វើឲ្យក្រុមហ៊ុនចំណេញទាំងពេលលវេលា និងផ្នែកផ្សេងទៀត។ យ៉ាងណាមិញ បើស្ថាប័នសម្បូរចំនួនបុគ្គលិក តែក្រុមហ៊ុននៅតែប្រឈមបញ្ហាមិនឈប់ឈរ ប្រហែលត្រូវបញ្ឈប់ចេញខ្លះ។

ខាងក្រោមជាគុណវិបត្តិនៃបុគ្គលិកអគុណភាព ទោះធ្វើការទីណា ក៏នៅមិនបានយូរនឹងគេ ហើយនាំឲ្យក្រុមហ៊ុនបណ្ដេញចោល​ដោយមិនអាច​តវ៉ាឡើយ៖

១. គ្មានក្រមសីលធម៌ការងារ

ចំណុចនេះសង្កត់ធ្ងន់ទៅលើ អត្តចរិត បូករួមនឹងគ្មានភាពស្មោះត្រង់ និងការលួចបន្លំជាដើម។ សកម្មភាពទាំងនេះ អាចជះផលអាក្រក់ជាច្រើនទៅខាងក្រៅ ធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុនអាប់ឱន និងលេចធ្លាយរឿងផ្ទៃក្នុងនានាថែមទៀត។ មិនតែប៉ុណ្ណោះវាអាចបំផ្លាញដល់វប្បធម៌ និងការរីកចម្រើនរបស់ក្រុមហ៊ុនផងដែរ។

២. មិនបំពេញតាមកាតព្វកិច្ច

បុគ្គលិកធ្វើការឲ្យក្រុមហ៊ុន រីឯក្រុមហ៊ុនត្រូវផ្ដល់ប្រាក់កម្រៃឲ្យបុគ្គលិក។ វាជាកិច្ចព្រមព្រៀងការងារ។ ផ្ទុយទៅវិញបើបុគ្គលិកទាំងឡាយមិនអាចធ្វើការបានជោគជ័យទៅតាមកាតព្វកិច្ចដែលខ្លួនត្រូវបំពេញទេ គេក៏មិនសក្តិសមទទួលប្រាក់កម្រៃមកវិញដែរ។ មិនថាអាជីវកម្មតូចឬធំ មិនអាចយកលុយប្រើ ឬបង់ឲ្យបុគ្គលិក ដែលមិនអាចធ្វើការងារទៅតាមតួនាទីខ្លួននោះឡើយ។ ជាពិសេសក្រោយពីពួកគេបរាជ័យ បន្ទាប់ពីធ្វើការហ្វឹកហាត់ជាច្រើនដងយ៉ាងណាក្ដី។

៣. ខកខានមិនមកធ្វើការ

ការខកខាន មិនមកធ្វើការជាញឹកញាប់ពេក ជាហេតុផលធំបំផុតមួយក្នុងការបញ្ឈប់ពីការងារយ៉ាងរហ័ស។ ការខកខានមិនមកធ្វើការ អាចប៉ះពាល់ទៅដល់ផលិតភាពការងារ និងប៉ះពាល់​ដល់បុគ្គលិកដទៃទៀតផងដែរ។

៤. មិនអាចអនុវត្ដទៅតាមគោលការណ៍

ក្នុងផ្នែកប្រតិបត្ដិការរបស់ក្រុមហ៊ុននីមួយៗ ពឹងផ្អែកទៅលើបុគ្គលិកដែលអាចបង្កើតទិន្នផលការងារនៃបុគ្គលិកដែលអាចអនុវត្ដតួនាទីទៅតាមគោលនយោបាយផ្ទៃក្នុង។ ប៉ុន្តែបើគោលការណ៍ផ្សេង ហើយអនុវត្តផ្សឹង ក្រុមហ៊ុនមិនវរទៅហើយទេ?

៥. អត្តចរិតផ្ទាល់ខ្លួន

បុគ្គលិកខ្លះ តែងតែមានបញ្ហាពីខ្លួនឯងដូចជា ខ្វះទំនាក់ទំនងជាមួយមិត្ដរួមការងារនិងមេកោយ ឬមិនចុះសម្រុងជាមួយអ្នកដទៃ រឹងរូសពិបាកនិយាយគ្នា។ល។ ទាំងនេះសុទ្ធតែអាចបំផ្លាញផលប្រយោជន៍ក្រុមហ៊ុន និងក្រុមការងារទាំងមូល៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បុគ្គលិក ៣ ប្រភេទនេះ ថៅកែគួរបញ្ឈប់ភ្លាមៗកុំបាច់ចាំស្អែក

ចុចអាន៖ ៥ ចំណុច ចាំបាច់បំផុត បង្ការការលាឈប់របស់បុគ្គលិកល្អៗ

The post ប្រកាន់សកម្មភាព ៥នេះ កុំបាច់ឆ្ងល់ហេតុអី ធ្វើការកន្លែងណា ក៏នៅមិនបានយូរ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​សម្រេចលុប​អាជ្ញាប័ណ្ណ​អង្គភាពសារព័ត៌មានអង្គរ ធូដេ (Angkor Today)
ឯកឧត្ដម ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅព្រឹកថ្ងៃទី២៥​ ខែកុម្ភៈ ឆ្នាំ២០២១នេះបាន​សម្រេច​លុប​អាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន អង្គរ ធូ​ដេ (Angkor Today) របស់លោក អ៊ុង គង្គា ក្រោយ​ការ​ផ្សាយ​ព័ត៌មាន​បំពុលសង្គមថា «​កម្ពុជា​លក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​របស់​ចិន​ក្នុងតម្លៃ​១២០​ដុល្លារ​»​។​

ចំណែកជនជាតិ​ចិន​ឈ្មោះ Shen Kaidong ក៏​ត្រូវបាន​ក្រសួងមហាផ្ទៃ សម្រេច​បណ្តេញ​ចេញពី​កម្ពុជា និងហាមឃាត់មិនឲ្យចូលមក​កម្ពុជាសាជាថ្មីផងដែរ។

គួរំលឹកថា កាលពីថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ២០២១នេះ អង្គភាពសារព័ត៌មាន អង្គរ ធូ​ដេ (Angkor Today)​បានចេញ​ផ្សាយព័ត៌មានមួយដែលមានចំណងជើងថា «​កម្ពុជា​លក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​របស់​ចិន​ក្នុងតម្លៃ​១២០​ដុល្លារ​»​ ដែលការចេញផ្សាយនេះ ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋា​ភិបាល​កម្ពុជា និងបង្ក​ភាពចលាចល​ក្នុងសង្គម៕

អត្ថបត ៖ សុខុម ​​​

The post រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​សម្រេចលុប​អាជ្ញាប័ណ្ណ​អង្គភាពសារព័ត៌មានអង្គរ ធូដេ (Angkor Today) appeared first on Kampuchea Thmey Daily.