បណ្ឌិត សំ សំអាង Archives - Kampuchea Thmey Daily

ទីប្រឹក្សាក្រសួងវប្បធម៌ ប្រាប់គន្លឹះ កម្ពុជារៀបចំ បើក-បិទ ស៊ីហ្គេម ប៉ារ៉ាហ្គេម ជាគំរូអាស៊ាន
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជានឹងបញ្ចប់កិច្ចការសំខាន់មួយទៀត គឺម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាជនមានពិការភាពអាស៊ីអាគ្នេយ៍ “អាស៊ានប៉ារ៉ាហ្គេម លើកទី១២” បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅថ្មីៗនេះ។ តាំងពីព្រឹត្តិការណ៍បើក-បិទ ស៊ីហ្គេម និងបើក ប៉ារ៉ាហ្គេម ត្រូវបានរៀបចំស្ដង់ដាខ្ពស់ ព្រមទាំងបានបង្ហាញកិត្យានុភាពកម្ពុជាដល់អន្តរជាតិ តាមរយៈផ្ទាំងទស្សនីភាពអត្តសញ្ញាណជាតិ ព្រមទាំងបទភ្លេងស្ដង់ដាអន្តរជាតិដ៏សម្បូរបែប រៀបចំ និពន្ធដោយកូនខ្មែរ។

បណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអនុគណៈកម្មការតន្ត្រី នៃគណៈកម្មាធិការជាតិ អូឡាំកពិកម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍គំរូ បើមិនអាស៊ី ក៏ជាព្រឹត្តិការណ៍គំរូរបស់អាស៊ានដែរ មានន័យថា ហោចណាស់ ១០ ប្រទេសទៀត នឹងយកកម្ពុជាជាគំរូ ឬគិតថាត្រូវធ្វើតាមឱ្យទាន់ ឬឈ្នះកម្ពុជា។ បណ្ឌិត សំ សំអាង បញ្ជាក់បន្ថែមថា ដើម្បីសម្រេចបានសមិទ្ធផលបែបនេះ ដោយសារធនធានដើមខ្មែរមានគុណភាព ខណៈការរៀបចំ ក៏មិនមែនធ្វើដោយស្មានៗ ពោលគឺបានមើលគំរូជាច្រើន។​

បណ្ឌិត សំ សំអាង មានប្រសាសន៍ថា៖ “ក្នុងការរៀបចំបទភ្លេងស៊ីហ្គេមនេះ រដ្ឋាភិបាលបានបញ្ជូនខ្ញុំទៅសង្កេត ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ [ប្រទេសវៀតណាម], ប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី ក៏ខ្ញុំទៅសង្កេត ដើម្បីដឹងថា គេធ្វើម៉េច ហើយយើងត្រូវធ្វើម៉េច។ ចំពោះការរៀបចំរបស់កម្ពុជា គឺល្អលើសគេដាច់ឆ្ងាយ អ៊ីចឹងហើយបានខ្ញុំថា ព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា ជាព្រឹត្តិការណ៍គំរូ ហើយប្រទេសដទៃត្រូវព្រួយថា ត្រូវធ្វើម៉េចឱ្យបានដល់ខ្មែរ”។​

ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានឱ្យដឹងថា ការសម្រេចបាននេះ ដោយសារខ្មែរយើងគ្រប់គ្នាមានពលីកម្មដើម្បី​គោលបំណងជាតិតែមួយ ហើយយើងរួមគ្នា យើងជួយគិត យើងជួយធ្វើ យើងរួមទទួលខុសត្រូវដើម្បីជាតិខ្មែរ។ ទាំងអស់នេះ គឺដោយសារយើងមានសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

បណ្ឌិត សំ សំអាង មានប្រសាសន៍បន្តថា៖ “ខ្មែរយើងដែលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ប៉ារ៉ាហ្គេមនេះ គឺមានលក្ខណៈ ត្រៀមជានិច្ច មិនមែន អាសន្នជានិច្ចទេ អ៊ីចឹងហើយបានយើងបានជោគជ័យ។ យើងធ្វើការជាក្រុម តាមទស្សនៈដើម្បីមោទកភាព ដើម្បីជាតិ ដើម្បីខ្មែរ ដើម្បីបង្ហាញបរទេសថា ខ្មែរធ្វើបាន។ គឺខ្មែរយើងបានគិតរឿងហ្នឹង ១ឆ្នាំ ២ឆ្នាំទៅហើយ ដោយយើងមាន ២ដំណាក់កាល ហើយដំណាក់កាលទី២ ប្រើបច្ចេកវិទ្យាយើងសហការជាមួយភាគីចិន។ យើងគំហុកធ្វើ​ទាំងសិល្បករ អ្នករាំ អ្នកច្រៀង អ្នកល្ខោន រួមទាំងកងទ័ពទៀត ដែលមានចំនួនសរុបទៅដល់ជាង ៣ ៤ ពាន់នាក់។ យើងហាត់រាល់ថ្ងៃ ជួនកាលទៅដល់ម៉ោង ១១ ១២ យប់ ហាត់ទាំងក្ដៅ ទាំងភ្លៀង។ ខ្ញុំសូមអរគុណខ្មែរយើងដែលចូលរួម ដែលយល់ច្បាស់ពីទិសដៅ ពីគោលបំណង​ដើម្បីមោទកជាតិ មុខមាត់ខ្មែរ”។

ប្រធានអនុគណៈកម្មការតន្ត្រី នៃគណៈកម្មាធិការជាតិ អូឡាំកពិកម្ពុជា រូបនេះ បញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បើកបិទ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើភ្លេងថ្មីច្រើន មិនក្រោម ៥០ បទ មានទាំងភ្លេងកំដរវប្បធម៌ ៤ផែនរួមមាន ផែនកកើតទឹកដី ផែនភាពរុងរឿងអាណាចក្រអង្គរ ផែនស្នាមញញឹមខ្មែរ និងផែនអនាគតកម្ពុជា។ ភ្លេងកំដរកីឡា ក៏ដូចជាភ្លេង ដង្ហែទង់ជាតិកម្ពុជា, ពិធីគោរពទង់ជាតិ, ពេលដង្ហែទង់ស៊ីហ្គេម, ពេលគណៈធិបតីអញ្ជើញដើរចូលមក, ពេលគេឧទ្ទេសនាម សម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្ដម ថោង ខុន, ពេលឧទ្ទេសនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី, ពេលរត់គប់ភ្លើង, ពេលសច្ចាប្រណិធាន, ពេលដុតភ្លើងគប់ ជាដើម ពោលគ្មានសកម្មភាពណាមួយដែលគ្មានភ្លេងទេ។

បណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ លើកឡើងថា ភ្លេងដែលលោកបង្កើត ដោយមានបញ្ចូលឧបករណ៍ភ្លេងបុរាណខ្មែរ ហើយមានស្ដង់ដារអន្តរជាតិ ដោយសារដោយបានរៀនសូត្រ រហូតសញ្ញាបត្របណ្ឌិតផ្នែកភ្លេង, ជាអ្នកនិពន្ធបទភ្លេង ដឹកនាំវង់ភ្លេង ដែលដឹងស្ដង់ដាភ្លេងអន្តរជាតិ និងមានបទពិសោធន៍ផ្នែកភ្លេងនៅបរទេសជាង ៣០ ឆ្នាំ ដូចជានៅសហរដ្ឋអាមេរិកជិត ប្រទេសអូទ្រីស ជប៉ុន ហ្វីលីពិន។

គួរឱ្យដឹងថា សាស្ត្រាចារ្យ ​សាកលវិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ លោក​​ កែវ​ ដូរី​វណ្ណ​ ជាម្ចាស់​សំឡេង​ ខ្លុយ​, សាស្រ្តាចារ្យ​ កែវ​ សុនន្ទកវី​ ជាម្ចាស់​សំឡេង​ ឃឹម​ រនាត​ គង​ ស្គរ​ សម្ភោ​និង រនាត​ភ្លោះ​។ ​សាស្ត្រាចារ្យ​ កែវ​ ដូរី​វណ្ណ​ ជាអ្នក​សម្របសម្រួល​ បទ​ភ្លេង​ក្នុង​​វគ្គ​ កកេីត​ទឹក​ដី​ខ្មែរ​ និង​ ភាព​រុងរឿងនៃ​អាណាចក្រ​អង្គរ។​

គួរបញ្ជាក់ថា ទាំងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះ រដ្ឋាភិបាលកម្ពុជា រ៉ាប់រងរាល់ការចំណាយលើការស្នាក់នៅ ហូបចុក របស់ប្រតិភូកីឡា និងអត្តពលិកអាស៊ានទាំងអស់ ព្រមទាំងមិនយកថ្លៃសំបុត្រទស្សនាការប្រកួតកីឡាគ្រប់វិញ្ញាសា រួមទាំង សំបុត្រទស្សនាព្រឹត្តិការណ៍ បើក-បិទ ផងដែរ។ កាលព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរិទ្ធិ ១២៧គ្រឿង ធ្វើឱ្យកម្ពុជាឈរនៅចំណាត់ថ្នាក់ប្រទេសទី៤ ក្នុងចំណោម ១១ប្រទេស ហើយជាលទ្ធផលល្អលើសពីការប្រកួតកីឡា SEA Games មុនៗ និងលើសពីការរំពឹងទុក។

ចំពោះ លទ្ធផល ប៉ារ៉ាហ្គេម លើកទី១២ គិតត្រឹមរសៀលថ្ងៃទី៨ ខែមិថុនានេះ កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ៦៦ គ្រឿង ក្នុងនោះមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ១៩ គ្រឿង និងមេដាយសំរិទ្ធិ  ៣៨ គ្រឿង ដែលនឹងអាចទទួលបានមេដាយបន្ថែមបន្តទៀត ខណៈកាលឆ្នាំ​២០០១៖ មាស​១ ប្រាក់​១ សំរិទ្ធ​១ សរុប ​៣​គ្រឿង, ឆ្នាំ​២០០៣៖ មាស១ ប្រាក់៥ សំរិទ្ធ​៣ សរុប​ ៩​គ្រឿង, ឆ្នាំ​២០០៥៖ ប្រាក់​៣ សំរិទ្ធ​២ សរុប​​ ៥គ្រឿង, ឆ្នាំ​២០០៨៖ ​ប្រាក់​១​ សរុប ​១​គ្រឿង, ឆ្នាំ​២០០៩៖ មាស១ ប្រាក់​២ សំរិទ្ធ​៤ សរុប ​៧​គ្រឿង, ឆ្នាំ​២០១១៖ ប្រាក់​៥ សំរិទ្ធ​២ សរុប​ ៧​គ្រឿង, ឆ្នាំ​២០១៤៖ មាស​៣ ប្រាក់​៤ សំរិទ្ធ​២ សរុប​ ៩​គ្រឿង, ឆ្នាំ២០១៥៖ មាស​១ ប្រាក់​២ សំរិទ្ធ​៦ សរុប ​៩​គ្រឿង, ឆ្នាំ​២០១៧៖ ប្រាក់៥ សំរិទ្ធ​៥ សរុប ​១០​គ្រឿង, ឆ្នាំ​២០២០៖ ការ​ប្រកួត​ត្រូវ​បាន​លុប​ចោល ដោយសារ​កូវីដ-១៩, ឆ្នាំ​២០២២៖ មាស​៧ ប្រាក់​១០ សំរិទ្ធ​១១ សរុប​ ២៨​គ្រឿង៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post ទីប្រឹក្សាក្រសួងវប្បធម៌ ប្រាប់គន្លឹះ កម្ពុជារៀបចំ បើក-បិទ ស៊ីហ្គេម ប៉ារ៉ាហ្គេម ជាគំរូអាស៊ាន appeared first on Kampuchea Thmey Daily.

កម្ពុជាផលិតជាង ៥០ ភ្លេងខ្មែរស្ដង់ដារអន្តរជាតិ សម្រាប់ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣
បន្ទាប់ពីកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ ស៊ីហ្គេម លើកទី៣២ កន្លងទៅថ្មីៗនេះ នៅថ្ងៃទី៣ ខែមិថុនានេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលមានព្រឹត្តិការណ៍បើក-បិទ ដោយបង្ហាញកិត្យានុភាពកម្ពុជាដល់អន្តរជាតិ តាមរយៈផ្ទាំងទស្សនីភាព និងភ្លេងស្ដង់ដាអន្តរជាតិ និពន្ធដោយជនជាតិខ្មែរ និងប្រើឧបករណ៍ភ្លេងខ្មែរ មិនក្រោម ៥០ បទ។

បណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអនុគណៈកម្មការតន្ត្រី នៃគណៈកម្មាធិការជាតិ អូឡាំកពិកម្ពុជា បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បើកបិទ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើភ្លេងថ្មីច្រើន មិនក្រោម ៥០ បទទេ ដោយគ្រាន់តែកាលបើកស៊ីហ្គេម មានភ្លេងជាង ២០ បទ ចំណែកពេលបិទស៊ីហ្គេម លោកបានផលិត ៥ បទ និងបានត្រៀមភ្លេងសម្រាប់ ព្រឹត្តិការណ៍ បើកបិទ ប៉ារ៉ាហ្គេម បន្តទៀត។​

បណ្ឌិត សំ សំអាង មានប្រសាសន៍៖ យើងមិនកំណត់ចំនួនបទភ្លេងទេ យើងមាន ២ព្រឹត្តិការណ៍គឺ ភ្លេងកំដរកីឡា និងកម្មវិធីភ្លេងកំដរវប្បធម៌។ ចំពោះភ្លេងកំដរកីឡា ក៏ខ្ញុំធ្វើដែរ បើយើងនិយាយពីព្រឹត្តិការណ៍បើកស៊ីហ្គេម គឺមានជាង ២០បទ ព្រោះមានបទខ្លីៗដូចជា ពេលគេដង្ហែទង់ជាតិកម្ពុជាក៏មានភ្លេង, ពិធីគោរពទង់ជាតិក៏មានភ្លេង, ពេលដង្ហែទង់ស៊ីហ្គេម យើងមានភ្លេង, សូម្បីគណៈធិបតីអញ្ជើញដើរចូលមក ក៏មានភ្លេង, ពេលគេឧទ្ទេសនាម សម្ដេចពិជ័យសេនា [ទៀ បាញ់] ឯកឧត្ដម ថោង ខុន ក៏យើងមានភ្លេង, ពេលយើងឧទ្ទេសនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី [ហ៊ុន សែន] ក៏យើងមានភ្លេង, ពេលរត់គប់ភ្លើង ក៏យើងមានភ្លេង, ពេលសច្ចាប្រណិធាន យើងមានភ្លេង, ពេលដុតភ្លើងគប់ យើងមានភ្លេង… គឺថាគ្មានសកម្មភាពណាមួយដែលយើងគ្មានភ្លេងទេ។ ចំណែកភ្លេងកំដរវប្បធម៌ ចែកជា ៤ផែនទៀត គឺទី១ ផែនកកើតទឹកដី ផែនទី២ ភាពរុងរឿងអាណាចក្រអង្គរ ផែនទី៣ ស្នាមញញឹមខ្មែរ និងផែនទី៤ អនាគតកម្ពុជា”។

ប្រធានអនុគណៈកម្មការតន្ត្រី នៃគណៈកម្មាធិការជាតិ អូឡាំកពិកម្ពុជា រូបនេះ លើកឡើងថា ភ្លេងដែលលោកបង្កើត ដោយមានបញ្ចូលឧបករណ៍ភ្លេងបុរាណខ្មែរ ហើយមានស្ដង់ដារអន្តរជាតិ ដោយសារដោយបានរៀនសូត្រ និងមានបទពិសោធន៍ផ្នែកភ្លេងនៅបរទេសជាង ៣០ ឆ្នាំ។

បណ្ឌិត សំ សំអាង មានប្រសាសន៍ថា៖ “ខណៈខ្ញុំនៅអាមេរិកជិត ២០ឆ្នាំ នៅប្រទេសអូទ្រីស ជាង ១ឆ្នាំ ជប៉ុន ២ឆ្នាំកន្លះ នៅ ហ្វីលីពិន ៤ឆ្នាំ។ ហើយខ្ញុំរៀនបានសញ្ញាបត្របណ្ឌិតផ្នែកភ្លេង ជាអ្នកនិពន្ធបទភ្លេង ដឹកនាំវង់ភ្លេង ដែលខ្ញុំដឹងស្ដង់ដាភ្លេងអន្តរជាតិ។ ខ្ញុំមិនមែនធ្វើដោយស្មានៗទេ ខ្ញុំមើលគំរូច្រើនណាស់​។ ខ្ញុំសុំបើរង្វង់ក្រចកបន្តិច ក្នុងការរៀបចំបទភ្លេងស៊ីហ្គេមនេះ រដ្ឋាភិបាលបានបញ្ជូនខ្ញុំទៅសង្កេត ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ [ប្រទេសវៀតណាម] ប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី ក៏ខ្ញុំទៅសង្កេត ដើម្បីដឹងថា គេធ្វើម៉េច ហើយយើងត្រូវធ្វើម៉េច។ ចំពោះការរៀបចំរបស់កម្ពុជា គឺល្អលើសគេដាច់ឆ្ងាយ”។​

ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានឱ្យដឹងថា កម្ពុជាបានសហការជាមួយភាគីចិន ដោយពេលយើងប្រគំ ថត តាមឧបករណ៍ភ្លេងៗនីមួយៗរួចហើយ បានផ្ញើភ្លេងទាំងអស់ទៅភាគីចិន ឱ្យរៀបចំ និងថ្លឹងភ្លេងទាំងអស់ដាក់ជាមួយគ្នា ឱ្យមានកម្រិតអន្តរជាតិ គុណភាពខ្ពស់។

បណ្ឌិត សំ សំអាង មានប្រសាសន៍ថា៖ “ដើម្បីសម្រេចបានសមិទ្ធផលបែបនេះ ដោយសារធនធានដើមខ្មែរយើងមានគុណភាព។ ​ជាទស្សនៈ និងការពិត គឺបើយើងមិនមានគុណភាព យើងមិនអាចបញ្ចេញផលិតផលមានគុណភាពបានទេ។ ធនធានដើមខ្មែរយើងមានគុណភាព ហើយយើងសហការបច្ចេកវិទ្យាជាមួយចិនទៀត បង្ហាញអត្តសញ្ញាណជាតិខ្មែរ ជាមោទកភាពក្នុងឆាកអន្តរជាតិ ឆ្លុះបញ្ចាំងថា ខ្មែរអាចធ្វើបាន”។

បណ្ឌិត សំ សំអាង ចាត់ទុកស្នាដៃក្នុងព្រឹត្តិការណ៍បើកបិទស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ជា មហាស្នាដៃ ព្រោះរយៈពេល ៦៤ឆ្នាំ មកនេះ កម្ពុជាអត់ដែលធ្វើលក្ខណៈរបៀបហ្នឹង គឺជាលើកទី១ និងជាមោទនភាពជាតិខ្មែរ ដែលធ្វើឱ្យខ្មែរទាំងក្នុង និងក្រៅប្រទេសមានចិត្តរំភើបជាទីបំផុត។

គួរឱ្យដឹងថា សាស្ត្រាចារ្យ ​សាកលវិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ លោក​​ កែវ​ ដូរី​វណ្ណ​ ជាម្ចាស់​សំឡេង​ ខ្លុយ​, សាស្រ្តាចារ្យ​ កែវ​ សុនន្ទកវី​ ជាម្ចាស់​សំឡេង​ ឃឹម​ រនាត​ គង​ ស្គរ​ សម្ភោ​ និងរនាត​ភ្លោះ​។ ​សាស្ត្រាចារ្យ​ កែវ​ ដូរី​វណ្ណ​ ជាអ្នក​សម្របសម្រួល​ បទ​ភ្លេង​ក្នុង​​វគ្គ​ កកេីត​ទឹក​ដី​ខ្មែរ​ និង​ ភាព​រុងរឿងនៃ​អាណាចក្រ​អង្គរ។​

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រារព្ធចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ កាលព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កម្ពុជាបានលេចត្រដែតលើឆាកអន្តរជាតិ ពិសេសពិធីបើកដ៏ទាក់ទាញ និងប្រកបដោយផ្ទាំងទស្សនីយភាពរំភើបរញ្ជួយចិត្ត អង្រួនដួងវិញ្ញាណ នៃអ្នកទស្សនាទាំងក្នុង និងក្រៅទីលាន ទាំងក្នុង និងក្រៅប្រទេស។ ជាលទ្ធផលបច្ចេកទេស កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរិទ្ធិ ១២៧គ្រឿង ធ្វើឱ្យកម្ពុជាឈរនៅចំណាត់ថ្នាក់ប្រទេសទី៤ ក្នុងចំណោម ១១ប្រទេស ហើយជាលទ្ធផលល្អលើសពីការប្រកួតកីឡា SEA Games មុនៗ និងលើសពីការរំពឹងទុក៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post កម្ពុជាផលិតជាង ៥០ ភ្លេងខ្មែរស្ដង់ដារអន្តរជាតិ សម្រាប់ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ appeared first on Kampuchea Thmey Daily.