បទឈប់បាញ់ Archives - Kampuchea Thmey Daily

បទវិភាគ៖ បើគ្មានបទឈប់បាញ់ទេ ដំណោះស្រាយផ្សេងៗក៏មិនអាចកើតមានដែរ
ជម្លោះ និងសង្គ្រាមរវាងថៃ-កម្ពុជាកាន់តែវិវត្តទៅរកស្ថានភាពអាក្រក់ ភាពឃោរឃៅ និងភាពសាហាវកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួនអ្នកស្លាប់ អ្នករបួស ជនភៀសសឹក ការបំផ្លាញ និងមហន្តរាយទ្រព្យសម្បត្តិនានា ដូចជា ប្រាសាទបុរាណ ផ្ទះសម្បែងរបស់ជនស៊ីវិល សាលារៀន ស្ពាន ថ្នល់ វត្តអារាម បណ្ឌលសុខភាព មន្ទីរពេទ្យ អគារពាណិជ្ជកម្ម។ល។ កាន់តែកើនឡើងជាបន្តបន្ទាប់។

លើសពីនេះទៀត ទឹកចិត្តនៃគូជម្លោះកាន់តែអាក្រក់ទៅៗ ដោយលែងមើលឃើញគ្នាក្នុងផ្លូវល្អហើយ បើទោះបីជាជាតិសាសន៍ទាំងពីរធ្លាប់និងបានរស់នៅជិតគ្នាតាំងពីរាប់រយពាន់ឆ្នាំមកហើយក៏ដោយ។ ជាការណ៍ពិត ជាតិសាសន៍ទាំងពីរនេះ មិនមែនថាមិនធ្លាប់មានរឿងល្អៗជាមួយគ្នាទេ បើទោះបីជាក្នុងអតីតកាលធ្លាប់មានរឿងខ្លះមិនល្អជាមួយគ្នាក៏ដោយ។ ជាក់ស្ដែង ក្នុងរជ្ជកាលខ្លះ មេដឹកនាំនៃប្រទេសទាំងពីរក៏ធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នាដែរ ដូចជា ទំនាក់ទំនងការទូត ពាណិជ្ជកម្ម ការវិនិយោគ ជាដើម ហើយប្រជាពលរដ្ឋនៃប្រទេសទាំងពីរក៏ទទួលបានសេចក្ដីសុខទៅតាមនោះដែរ។

ផ្ទុយទៅវិញ ក្នុងដំណាក់កាលនៃជម្លោះ និងសង្គ្រាមដែលកំពុងតែក្ដៅ កំហឹងកំពុងតែពុះកញ្ជ្រោល ដុតរោលអារម្មណ៍ និងផ្លូវចិត្តនៃជាតិសាសន៍ទាំងពីររាប់ចាប់តាំងពីថ្នាក់ដឹកនាំកំពូលដល់ជនសាមញ្ញ ពីចាស់ដល់ក្មេងអាយុ៥ទៅ៦ឆ្នាំ រួមទាំងអ្នកប្រាជ្ញ អ្នកជំនាញ អ្នកជំនួញ អ្នកសារព័ត៌មាន តារាល្បីៗ អ្នកលេងបណ្ដាញសង្គម និងបព្វជិតក៏ត្រូវបានអូសទាញមកឱ្យកាន់ជើងភាគីម្ខាងៗដែរ។ ជារួម សង្គមទាំងពីរលែងមើលឃើញគ្នាក្នុងផ្លូវល្អហើយ និយាយអ្វីក៏ខុស ធ្វើអ្វីក៏មិនត្រូវដែរ។ មិនតែប៉ុណ្ណោះ ភាគីជម្លោះកំពុងតែព្យាយាមបញ្ចុះបញ្ចូលប្រទេសជិតខាង និងប្រទេសជាមិត្តរបស់ខ្លួន សហគមន៍អន្តរជាតិឱ្យគាំទ្រខ្លួន និងជួយខ្លួនតាមដែលអាចធ្វើទៅបាន។

បើនិយាយពីមធ្យោបាយនៃការធ្វើសង្គ្រាមវិញ ខ្ញុំបានសង្កេតឃើញថាភាគីជម្លោះបាននិងកំពុងប្រើប្រាស់ស្ទើរគ្រប់ប្រភេទអាវុធ យុទ្ធោបករណ៍ដែលខ្លួនមាន ដូចជា យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក(ដ្រូន) រថក្រោះ រថពាសដែក កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់បែកចង្កោម កាំជ្រួចហ្វូងរយៈចម្ងាយឆ្ងាយ និងអាវុធទំនើបៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ សូម្បីតែផ្សែងពុល ចម្ពាមកៅស៊ូ សំឡេងខ្មោច សំឡេងរំខាន ឆ្កែឆ្កួត និងទឹកលាមក ជាដើម ក៏ត្រូវបានយកមកប្រើនៅក្នុងជម្លោះនិងសង្គ្រាមនេះដែរ។

ក្នុងពេលជម្លោះ និងសង្គ្រាមកំពុងតែក្ដៅនេះ ភាគីទាំងពីររកមើលមិនឃើញផ្លូវល្អដើម្បីបញ្ចប់ជម្លោះទេ។ ពួកគេគិតតែពីចង់កម្ទេចគ្នាទៅវិញទៅមកតាមដែលអាចធ្វើទៅបាន ទោះបីតាមវិធីដែលអសីលធម៌ ផ្ទុយនឹងច្បាប់សង្គ្រាម និងល្មើសច្បាប់អន្តរជាតិក៏ដោយ ពីព្រោះពួកគេចង់បានជោគជ័យនិងកិតក្តិយសរៀងៗខ្លួន។ បើទោះបីជាប្រធានអាស៊ាននិងរដ្ឋសមាជិកអាស៊ាន ប្រទេសមហាអំណាច ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិបានអំពាវនាវឱ្យមានបទឈប់បាញនិងវិលមកស្វែងរកដំណោះស្រាយដោយសន្តិវិធីវិញក៏ដោយ ក៏ភាគីជម្លោះនៅតែស្ទាក់ស្ទើរដែរ ជាពិសេស ភាគីដែលខ្លាំងជាង។ ក្នុងករណីខ្លះ ភាគីដែលមិនចង់បញ្ចប់សង្គ្រាមថែមទាំងខឹងជាមួយតួអង្គដែលចង់សម្របសម្រួលឱ្យមានបទឈប់បាញ់និងដំណោះស្រាយដោយសន្តិវិធីទៀតផង។

ខ្ញុំយល់ថា សង្គ្រាមនេះត្រូវតែប្រញាប់រិះរកវិធីបញ្ចប់ដោយផ្ដើមចេញពីឯកភាពគ្នាក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញជាមុនសិន និងបន្ទាប់មក ភាគីទាំងពីរត្រូវមូលមតិគ្នារិះរកវីធីដើម្បីស្វែងរកឫសគល់នៃម្លោះនិងនីតិវិធីដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី ជាពិសេស ប្រើយន្តការនិងបទដ្ឋានគតិយុត្តដែលមានស្រាប់របស់ភាគីទាំងពីរ និងការចរចាបន្ថែមទៀតក្នុងករណីចាំបាច់ ដូចជា ការទទួលយកធាតុចូលឬអន្តរាគមន៍ពីមហាអំណាចឬស្ថាប័នអន្តរជាតិពាក់ព័ន្ធជាដើម។

បើមិនដូច្នោះទេ ជម្លោះនេះវានឹងនៅតែបន្តរ៉ាំរ៉ៃទៅមុខទៀតតជំនាន់ ហើយពិតជាអាចរាលដាលកាន់តែធំទៅជាសង្គ្រាមភូមិសាស្ត្រនយោបាយ នៅពេលនោះ ប្រទេសទាំងពីរក្លាយទៅជាទីលានប្រយុទ្ធដើម្បីអំណាចពិភពលោក កន្លែងសាកអាវុធ យុទ្ធោបករណ៍របស់ប្រទេសផលិតអាវុធ និងអាចមានលទ្ធភាពក្លាយទៅជាសង្គ្រាមលោកក៏ថាបានដែរ។ បើដូច្នោះមែន ប្រជាជាតិនៃប្រទេសទាំងពីរគឺជាអ្នករងគ្រោះមុនគេ បន្ទាប់មកប្រជាជាតិក្នុងតំបន់និងពិភពលោកទាំងមូល ដែលអាចធ្លាក់ទៅក្នុងសភាពអាក្រក់បំផុតមួយដែលពិបាកស្ដារឡើងវិញ។

ហេតុនេះ សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ អគ្គបញ្ជាការកងទ័ព និងតួអង្គពាក់ព័ន្ធដទៃទៀតនៃប្រទេសទាំងពីរពិចារណាឡើងវិញ ដើម្បីអនុវត្តបទឈប់បាញ់និងស្វែងសន្តិភាពឱ្យបានកាន់តែឆាប់កាន់តែល្អសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។ លើសពីនេះទៀត សូមប្រជាជាតិនៃប្រទេសទាំងពីរកុំនាំគ្នាដុតរោលឱ្យជម្លោះនេះកាន់តែក្ដៅនិងកាន់តែអាក្រក់ទៅៗ បើមិនដូច្នោះទេ ជាតិសាសន៍ទាំងពីរនឹងចាញ់ទាំងអស់គ្នា រងគ្រោះនិងអន្តរាយទាំងអស់គ្នាដោយចៀសមិនរួច៕

ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា

The post បទវិភាគ៖ បើគ្មានបទឈប់បាញ់ទេ ដំណោះស្រាយផ្សេងៗក៏មិនអាចកើតមានដែរ appeared first on Kampuchea Thmey Daily.

បទ​ឈប់បាញ់​​អ៊ីស្រាអែល-ហាម៉ាស​​បន្ត​សុពល​ភាពទៀត ដែលស្ទើរតែ​​ផ្ទុះ​​កាល​ថ្ងៃសៅរ៍​​
ចំណាប់ខ្មាំងអ៊ីស្រាអែល៣នាក់​​ទៀត​ដែលក្រុមហាម៉ាសចាប់ខ្លួន​ក្នុងការវាយប្រហារ​ចូលអ៊ីស្រាអែល​​​កាលថ្ងៃទី​៧​​តុលា​​​ឆ្នាំមុន និងជនជាតិប៉ាឡេស្ទីន​៣៦៩នាក់ ដែលអ៊ីស្រាអែលឃុំខ្លួន នឹងត្រូវបានដោះលែងដោះដូរគ្នាជាផ្នែកនៃបទឈប់បាញ់នៅហ្គាហ្សាដែលផុយស្រួ​យបំផុត​​​​​​រក​​​តែ​ផ្ទុះ​សង្គ្រាម​ជាថ្មី​នោះ​​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី១៥ខែកុម្ភៈនេះ។

(រូបភាព៖ AP)

​អ៊ីស្រាអែល​បានគំរាម​យ៉ាង​ខ្លាំង​នៅមុន​ថ្ងៃ​សៅរ៍​ ដែល​ថា បើ​ក្រុមហាម៉ាស​មិនដោះលែង​​ចំណាប់​ខ្មាំង​​ដូច​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​​បទឈប់បាញ់​ទេ នោះ​សង្គ្រាម​នឹង​ផ្ទុះ​ឡើង​ជាថ្មី ដោយ​អឺស្រា​អែលបាន​ត្រៀម​​កម្លាំងទ័ព​រួច​​ហើយ​។

ចំណាប់ខ្មាំងដែលត្រូវដោះលែងនៅថ្ងៃសៅរ៍​ត្រូវបានកំណត់អត្តសញ្ញាណថា ជាជនជាតិអាមេរិក-អ៊ីស្រាអែលឈ្មោះ Sagui Dekel-Chen, រុស្ស៊ី-អ៊ីស្រាអែល Alexandre Sasha Troufanov និងជនជាតិអាហ្សង់ទីន-អ៊ីស្រាអែល Yair Horn។ ខណៈពេលដែលឈ្មោះរបស់ប៉ាឡេស្ទីនដែលនឹងត្រូវដោះលែងមិនត្រូវបានប្រកាសនោះទេ។ បើតាមតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាមានចំណាប់ខ្មាំង ៣៣៣ នាក់ដែលបានចាប់ខ្លួននៅហ្គាហ្សានឹងត្រូវបញ្ជូនទៅវិញ ១០នាក់នឹងត្រូវបានដោះលែងនៅតំបន់ខាងលិច ម្នាក់នៅហ្សេរុយសាឡឹមខាងកើត និង ២៥នាក់នឹងត្រូវបញ្ជូនទៅហ្គាហ្សា ឬអេហ្ស៊ីប។

គួរបញ្ជាក់ថាការដោះដូរចំណាប់ខ្មាំងនេះនឹងផ្ដល់ក្ដីសង្ឃឹមបន្ថែមទៀតដល់គ្រួសារអ៊ីស្រាអែលផ្សេងទៀត ដែលសាច់ញាតិរបស់ពួកគេនៅតែត្រូវបានឃុំខ្លួននៅហ្គាហ្សា។ លើសពីបន្ទាប់ពីការដោះលែងអ្នកទោសបន្ថែមទៀតក្នុងបទឈប់បាញ់នេះត្រូវបានគេរំពឹងថានឹងផ្លាស់ទីទៅដំណាក់កាលទីពីរនៃបទឈប់បាញ់នៅថ្ងៃទី ១ ខែមីនា ទោះបីជាវានៅតែមិនទាន់ច្បាស់ថាតើវានឹងដំណើរការយ៉ាងដូចម្តេចក៏ដោយ។

រហូតមកដល់ពេលនេះ ចំណាប់ខ្មាំងអ៊ីស្រាអែល ២១ នាក់ និងប៉ាឡេស្ទីនជាង ៧៣០ នាក់ត្រូវបានដោះលែងក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើមនៅថ្ងៃទី ១៩ខែមករា៕

(រូបភាព៖ AP)

(រូបភាព៖ AP)

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post បទ​ឈប់បាញ់​​អ៊ីស្រាអែល-ហាម៉ាស​​បន្ត​សុពល​ភាពទៀត ដែលស្ទើរតែ​​ផ្ទុះ​​កាល​ថ្ងៃសៅរ៍​​ appeared first on Kampuchea Thmey Daily.

Netanyahu គំរាមបញ្ចប់បទឈប់បាញ់ និងប្រយុទ្ធឲ្យក្រុមហាម៉ាសស្គាល់ដៃ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានព្រមានក្រុមហាម៉ាសថា លោកនឹងបញ្ចប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា បើក្រុមនេះ មិនព្រមដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ត្រឹមរសៀលថ្ងៃសៅរ៍ទី១៥ខែកុម្ភៈឆ្នាំ២០២៥ទេនោះ។ មិនត្រឹមប៉ុណ្ណឹងលោកគំរាមទៀតថា កងទ័ពអ៊ីស្រាអែល នឹងចាប់ផ្តើមបើកការប្រយុទ្ធយ៉ាងសាហាវសាជាថ្មីឲ្យចលនាប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះស្គាល់ដៃ បើពួកគេមិនធ្វើតាមឱសានវាទ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu (រូបថត៖ Reuters)

តាមការចុះផ្សាយរបស់ RT, សេចក្តីប្រកាសរបស់លោក Netanyahu ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខរយៈពេលបួនម៉ោងកាលពីថ្ងៃអង្គារទី១១ខែកុម្ភៈ ដោយក្នុងអំឡុងពេលនោះ លោកនិងរដ្ឋមន្ត្រីសំខាន់បានសម្រេចជាឯកច្ឆ័ន្ទ បន្តសង្រ្គាមទ្រង់ទ្រាយធំនៅហ្គាហ្សាឡើងវិញ ប្រសិនបើក្រុមហាម៉ាសមិនគោរពតាមអ្វីដែលកំណត់។

នេះគឺជាការឆ្លើយតបទៅសេចក្តីប្រកាសរបស់ក្រុមហាម៉ាស ដែលថា ពួកគេសូមផ្អាកដោះលែងចំណាប់ខ្មាំងសិន ព្រោះចោទថា អ៊ីស្រាអែល បានរំលោភបទឈប់បាញ់តាមរយៈការរារាំងជំនួយមនុស្សធម៌។

ក្រុមហាម៉ាសជាមួយចំណាប់ខ្មាំង (រូបថត៖ Reuters)

យ៉ាងណា ការគំរាមរបស់លោក Netanyahu នោះទៀតសោត គឺកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្លុតទៅក្រុមហាម៉ាសឲ្យដោះលែងចំណាប់ខ្មាំងទាំង​អស់​នៅហ្គាហ្សា ​ត្រឹមពេលថ្ងៃត្រង់​ថ្ងៃសៅរិ៍​សប្ដាហ៍​នេះដូចគ្នា បើ​មិន​ដូច្នោះ​ទេ​​​នឹង​មាន​ការ​លុប​ចោល​បទឈប់បាញ់​ រួច​ការ​វាយ​ប្រហារ​នឹង​ផ្ទុះ​ឡើង​តែ​ម្ដង។

លោក ត្រាំ និយាយថា «តាមដែលខ្ញុំបារម្ភ បើចំណាប់ខ្មាំងទាំងអស់មិនត្រូវបានត្រឡប់មកវិញនៅថ្ងៃសៅរ៍នៅម៉ោង​១២​ថ្ងៃ​ត្រង់ ខ្ញុំគិតថាវាជាពេលវេលាសមស្រប។ ខ្ញុំនឹងនិយាយថា លុបចោលវា ហើយការភ្នាល់ទាំងអស់ត្រូវបានបិទ ហើយទុក​ឲ្យ​សង្គ្រាម​ផ្ទុះឡើង។ ខ្ញុំចង់និយាយថា ពួកគេគួរតែត្រឡប់​មកវិញនៅម៉ោង​១២​នៅថ្ងៃសៅរ៍»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

មេ​ដឹក​នាំ​វ័យ​៧៨​​ឆ្នាំរូបនេះ ​បន្ថែម​ថា លោក​ចង់​ឲ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ទ្រង់ទ្រាយធំ មិន​មែន​ដោះលែង​ម្ដង​ពីរបីនាក់​​នោះ​ឡើយ។

សូមជម្រាបថា ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងចំនួន២១នាក់ហើយ ដើម្បីដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណេតាន់យ៉ាហ៊ូ៖ ត្រាំ គឺ​ជាមិត្ត​ដ៏​ល្អ​បំផុត​របស់​អ៊ីស្រាអែល ល្អ​ជាង​ប្រធានាធិបតី​ណាណា​ទាំង​អស់

The post Netanyahu គំរាមបញ្ចប់បទឈប់បាញ់ និងប្រយុទ្ធឲ្យក្រុមហាម៉ាសស្គាល់ដៃ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍ appeared first on Kampuchea Thmey Daily.

​ប្រជាជន​ហ្គាហ្សា​៥០ម៉ឺននាក់ ត្រឡប់ទៅតំបន់​ភាគ​ខាង​ជើងវិញ​​ក្នុងរយៈពេល​៧២ម៉ោង​​
ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ប្រជាជនប៉ាឡេស្ទីនជាង ៥០ម៉ឺននាក់ដែលបានភៀសខ្លួនពីការវាយប្រហាររបស់អ៊ីស្រាអែល បានត្រឡប់ទៅតំបន់ហ្គាហ្សាភាគខាងជើងវិញបន្ទាប់ពីមានបទឈប់បាញ់​ដែលចូលជាធរមាន​​កាលថ្ងៃទី​១៩ខែ​មករា​​នេះ​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​Xinhua នៅថ្ងៃទី៣០ខែមករានេះ។

(រូបភាព៖ CBC)

ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជាងកន្លះលាននាក់ ដែលបានផ្លាស់ទីលំនៅបានត្រឡប់មកផ្ទះរបស់ពួកគេវិញក្នុងរយៈពេល៧២​ម៉ោងចុងក្រោយនេះ ពីភាគខាងត្បូង និងកណ្តាលទៅកាន់តំបន់ហ្គាហ្សា និងតំបន់ភាគខាងជើងតាមរយៈផ្លូវ Al-Rashid និង Salah Al-Din ។

អ៊ីស្រាអែលបានចាប់ផ្តើមអនុញ្ញាតឱ្យជនភៀសខ្លួនត្រឡប់ទៅភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីបវិញកាលពីថ្ងៃចន្ទ បន្ទាប់​ពីមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស់ដែលបានផ្អាកការប្រយុទ្ធរយៈពេល​១៥ខែ។

តាមរយៈបទឈប់បាញ់នេះកងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ ដែលជាកងពលតូច Al-Qassam នឹងដោះលែងអ្នកជាប់ឃុំជនជាតិអ៊ីស្រាអែលបីនាក់នៅថ្ងៃព្រហស្បតិ៍នេះ។ ចំណែកវិទ្យុសាធារណៈរបស់អ៊ីស្រាអែលបានរាយការណ៍ថាអ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១១០នាក់ជាថ្នូរនឹងគ្នា។

យោងតាមអាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សា មន្ទីរពេទ្យបានទទួលសាកសពចំនួន ៦៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលក្នុងនោះមាន ៥៩នាក់បានរកឃើញពីកម្ទេចថ្ម ពីរនាក់បានស្លាប់ដោយសាររបួស និងអ្នកស្លាប់ថ្មីពីរនាក់។ អាជ្ញាធរបាននិយាយថា ចំនួននេះនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៣ កើនដល់ ៤៧៤១៧ នាក់ និងអ្នករងរបួសចំនួន ១១១៥៧១នាក់ ៕

(រូបភាព៖ VCG)

(រូបភាព៖ Xinhua)

(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

The post ​ប្រជាជន​ហ្គាហ្សា​៥០ម៉ឺននាក់ ត្រឡប់ទៅតំបន់​ភាគ​ខាង​ជើងវិញ​​ក្នុងរយៈពេល​៧២ម៉ោង​​ appeared first on Kampuchea Thmey Daily.

​រក​ឃើញ​សាកសព​រាប់​សិប​នាក់​នៅ​តំបន់​ហ្គាហ្សា​ចំពេល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស
ប្រជាជនប៉ាឡេស្ទីនបានរកឃើញសាកសពរាប់សិបនាក់ដែលកប់នៅក្រោមគំនរបាក់បែកក្នុងហ្គាហ្សា ហើយកំពុងស្វែងរក​ការ​បាត់​ខ្លួន​រាប់ពាន់នាក់ទៀត ខណៈដែលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសឈានដល់ថ្ងៃទី២​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera កាលពីថ្ងៃទី២០ខែមករានេះ។

(រូបភាព៖ AP)

សាកសពចំនួន១៣៧​ត្រូវបានគេរកឃើញនៅទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សានៅថ្ងៃទី២​នៃបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស ជាមួយនឹង ការដោះលែងចំណាប់​ខ្មាំង​បីនាក់ដំបូងដែលកាន់កាប់ដោយក្រុមហាម៉ាស និងអ្នកទោស​​ប៉ាឡេស្ទីន​៩០នាក់ ពីពន្ធនាគាររបស់អ៊ីស្រាអែល។ .

យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៧០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ និងជាង១១​​ម៉ឺនានក់​នាក់រងរបួស។ ប៉ុន្តែ​ទីភ្នាក់ងារ​ការពារ​ជនស៊ីវិល​ប៉ាឡេស្ទីន​បាន​និយាយ​ថា​ ខ្លួន​បាន​ប៉ាន់​ស្មាន​ថា​មាន​សាកសព​ចំនួន ១ម៉ឺន​នាក់​នៅ​ក្រោមស្ថិតនៅក្រោមគំនរបាក់បែក។

លោក Mahmoud Basal អ្នកនាំពាក្យនៃ​កង​កម្លាំង​សង្គ្រោះបន្ទាន់ស៊ីវិលប៉ាឡេស្ទីនប្រចាំតំបន់ហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់សាកសពចំនួន ២៨៤០ នាក់ ត្រូវបានរលាយមិនអាចរកឃើញ។ ទន្ទឹមនឹងនេះ អ្នកស្រុកជាច្រើនដែលបានផ្លាស់ទីលំនៅត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានរកឃើញថាពួកគេស្ទើរតែមិនអាចស្គាល់ស្រុកកំណើតពួកគេបានដោយសារតែការបំផ្លិចបំផ្លាញពីសង្គ្រាមជាង១៥ខែ។

(រូបភាព៖ AP)

ការវាយតម្លៃការខូចខាតរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយក្នុងខែនេះបានបង្ហាញថាការបោសសម្អាតកម្ទេចកម្ទីជាង ៥០ លានតោនដែលបន្សល់ទុកបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលអាចចំណាយពេល ២១ ឆ្នាំ និងចំណាយប្រាក់រហូតដល់ ១.២ពាន់លានដុល្លារ។

របាយការណ៍របស់អង្គការសហប្រជាជាតិកាលពីឆ្នាំមុនបាននិយាយថា ការសាងសង់ផ្ទះដែលត្រូវបានខូចខាតនៅហ្គាហ្សាឡើងវិញអាចចំណាយពេលយ៉ាងហោចណាស់រហូតដល់ឆ្នាំ ២០៤០ ប៉ុន្តែអាចបន្តអស់រយៈពេលជាច្រើនទសវត្សរ៍។ មន្ត្រីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា ការអភិវឌ្ឍន៍នៅតំបន់ហ្គាហ្សាត្រូវបានកំណត់ត្រឡប់ថយក្រោយមកវិញក្នុងរយៈពេល៦៩ឆ្នាំ ដោយសារតែជម្លោះ៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ​រក​ឃើញ​សាកសព​រាប់​សិប​នាក់​នៅ​តំបន់​ហ្គាហ្សា​ចំពេល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស appeared first on Kampuchea Thmey Daily.

រថយន្តដឹកជំនួយមនុស្ស​ធម៌​​៦០០​គ្រឿង​​ក្នុង​១ថ្ងៃ​ នឹង​ចូល​តំបន់​ហ្កាហ្សា​​​​ដែលជួប​វិបត្តិ​​ខ្លាំង​​
ប្រភពពីប៉ាឡេស្ទីនបានបញ្ជាក់ថា ឡានជំនួយមនុស្សធម៌ដំបូងពីប្រទេសអេហ្ស៊ីបបានចូលដល់តំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យ ខណៈ​ដែលបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើមចូលជាធរមាន។ នេះបើយោងតាមការ​ចេញផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន​ Xinhua នៅថ្ងៃទី២០ខែមករានេះ។

(រូបភាព៖ Xinhua)

ប្រភពបានប្រាប់ Xinhua ថា ជំនួយមនុស្សធម៌ដំបូងបានចូលទៅក្នុងតំបន់មាត់សមុទ្រតាមរយៈច្រកព្រំដែន Kerem Shalom នៅភាគខាងត្បូង​ហ្គាហ្សា។​ នៅព្រឹកថ្ងៃដដែល ទូរទស្សន៍ Nile ដែលគ្រប់គ្រងដោយរដ្ឋអេហ្ស៊ីប បានបង្ហាញវីដេអូនៃរថយន្តជំនួយរាប់សិបគ្រឿង ឆ្លងកាត់ផ្នែកឆ្លងកាត់​ច្រក​ព្រំដែន​នៅ​Rafah​របស់អេហ្ស៊ីប និងត្រូវបានត្រួតពិនិត្យដោយ​អាជ្ញាធរអ៊ីស្រាអែល មុនពេលឆ្លងកាត់ភាគីប៉ាឡេស្ទីន ដើម្បីចូលទៅកាន់តំបន់ហ្គាហ្សា។

គណៈប្រតិភូមកពី​ប្រទេសសម្រុះសម្រួល រួម​មាន កាតា និងសហរដ្ឋអាមេរិក រួមទាំងអ្នកផ្សេងទៀតមកពីប៉ាឡេស្ទីន និងអ៊ីស្រាអែល បានមកដល់ទីក្រុងគែរកាលពីថ្ងៃអាទិត្យ ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស់។

ដោយផ្អែកលើកិច្ចព្រមព្រៀងឈប់បាញ់ រថយន្ត​ដឹកជំនួយ​មនុស្សធម៌​ប្រហែល៦០០គ្រឿងដែលផ្ទុកដោយសម្ភារៈ​ចាំបាច់​​​សម្រាប់​តម្រូវ​ការ​ប្រចាំថ្ងៃ រួមទាំងរថយន្តដឹកប្រេងចំនួន៥០គ្រឿង នឹងចូលទៅក្នុងហ្គាហ្សាជារៀងរាល់ថ្ងៃ ដើម្បីបន្ធូរបន្ថយ​វិបត្តិ​មនុស្សធម៌នៅហ្គាហ្សា។

ដំណាក់កាលដំបូងរយៈពេល៤២ថ្ងៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបាន​​ចុះ​ហត្ថលេខា​​​កាលពីថ្ងៃពុធតាមរយៈការសម្រុះ​​សម្រួល​​នៃប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក បានចាប់ផ្តើមចូលជាធរមានកាលពីថ្ងៃអាទិត្យបន្ទាប់ពីក្រុមហាម៉ាសបានផ្តល់បញ្ជីឈ្មោះស្ត្រីជនជាតិអ៊ីស្រាអែលបីនាក់ដែលនឹងត្រូវបានដោះលែង។

ជាមួយគ្នានេះដែរ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់បានចាប់ផ្តើមចូលជាធរមានហើយ៕

(រូបភាព៖ Xinhua)

(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

The post រថយន្តដឹកជំនួយមនុស្ស​ធម៌​​៦០០​គ្រឿង​​ក្នុង​១ថ្ងៃ​ នឹង​ចូល​តំបន់​ហ្កាហ្សា​​​​ដែលជួប​វិបត្តិ​​ខ្លាំង​​ appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល-ហាម៉ាស ដោះដូរអ្នកទោសនិងចំណាប់ខ្មាំងគ្នា សរុបជិត១០០នាក់
ជាផ្នែកនៃបទឈប់បាញ់ដំណាក់កាលទីមួយរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស, កាលពីថ្ងៃអាទិត្យទី១៩ខែមករាឆ្នាំ២០២៥ អ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន៩០នាក់ ចំណែកក្រុមហាម៉ាសឯណោះ ក៏បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលវិញ ៣នាក់ផងដែរ។

(រូបថត៖ Reuters)

ការដោះដូរនេះធ្វើឡើងនៅភាគខាងលិចទីក្រុងហ្គាហ្សា ហើយគេឃើញមានក្រុមគ្រួសារចំណាប់ខ្មាំងនាំគ្នារង់ចាំដោយក្តីអន្ទះសា ចង់ជួបមុខសាច់ញាតិជុំគ្នាជាថ្មី។

ក្នុងកិច្ចព្រមព្រៀននេះ ក្រុមហាម៉ាសនិយាយថា រាល់ចំណាប់ខ្មាំងម្នាក់នឹងត្រូវដូរជាមួយអ្នកទោសប៉ាឡេស្ទីន៣០នាក់ ហើយការដោះដូរលើកក្រោយ នឹងធ្វើឡើងនៅថ្ងៃសៅរ៍។

(រូបថត៖ Reuters)

តាមការបញ្ជាក់ពីកងកម្លាំងការពារអ៊ីស្រាអែល (IDF), ចំណាប់ខ្មាំងអ៊ីស្រាអែលទាំង៣ដែលត្រូវដោះលែងគឺមានដូចជា Doron Steinbrecher អាយុ៣១ឆ្នាំ, Emily Damari អាយុ២៨ឆ្នាំ, Romi Gonen អាយុ២៤ឆ្នាំ។  ពួកគេត្រូវបានក្រុមហាម៉ាស ឃុំឃាំងអស់រយៈពេល១៥ខែមកហើយ ហើយក្រោយការដោះលែង អ្នកទាំង៣ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sheba Medical Center ក្នុងទីក្រុង Tel Aviv ដើម្បីពិនិត្យខុសភាព។

ជុំវិញរឿងនេះដែរ អ្នកនាំពាក្យ IDF លោក Daniel Hagari ថ្លែងប្រាប់សន្និសីទកាសែតថា ក្នុងបទឈប់បាញ់ដំណាក់កាលដំបូងនេះ ចំណាប់ខ្មាំងពី៣ទៅ៤នាក់ នឹងត្រូវបានដោះលែងរៀងរាល់សប្តាហ៍។ យ៉ាងណាក្រុមហាម៉ាស សង្កត់ធ្ងន់ថា ខ្លួននឹងគោរពតាមបទឈប់បាញ់នេះឲ្យបានខ្ជាប់ខ្ជួនបំផុត ខ្លាចតែអ៊ីស្រាអែលទេ។

(រូបថត៖ Reuters)

សូមបញ្ជាក់ជាថ្មី ដំណាក់កាលដំបូងនៃបទ​ឈប់​បាញ់នេះ​នឹងមានរយៈពេល៦សប្តាហ៍ ហើយ​ក្នុងអំឡុងពេលនោះ ​​ចំណាប់​ខ្មាំង​ចំនួន​៣៣នាក់ក្នុងចំណោមចំណាប់ខ្មាំង៩៨​នាក់ដែលនៅសល់​ពី​ការដោះលែង​កាល​ពី​បទ​ឈប់​បាញ់​ចុង​ខែ​វិច្ឆិកា​និង​ដើម​ឆ្នាំ​២០២៣ នឹងត្រូវ​ដោះដូរ​ជាមួយ​​អ្នកទោសនិងអ្នកជាប់ឃុំប៉ាឡេស្ទីនជិត២០០០នាក់។ ចំណាប់ខ្មាំង​ទាំង​៣៣​នាក់​ជា​ ស្ត្រី កុមារ និង​បុរសអាយុលើសពី​៥០ឆ្នាំ។

​អ្នក​ទោស​របស់​ប៉ាឡេស្ទីន​ដែល​នឹងត្រូវ​ដោះលែង​​រាប់បញ្ចូលទាំងអ្នកទោសប្រុស ស្រី និងក្មេងជំទង់៧៣៧​ នាក់ ដែលខ្លះជាសមាជិកនៃក្រុមសកម្មប្រយុទ្ធដែលត្រូវបានកាត់ទោសពីការវាយប្រហារសម្លាប់ជនជាតិអ៊ីស្រាអែលរាប់សិបនាក់ ក៏ដូចជាជនជាតិប៉ាឡេស្ទីនរាប់រយនាក់មកពីហ្គាហ្សានៅក្នុងការឃុំឃាំងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​

The post អ៊ីស្រាអែល-ហាម៉ាស ដោះដូរអ្នកទោសនិងចំណាប់ខ្មាំងគ្នា សរុបជិត១០០នាក់ appeared first on Kampuchea Thmey Daily.

មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់ហ្គាហ្សាអបអរការប្រកាសបទឈប់បាញ់
​ប្រជាជន​​ប៉ាឡេស្ទីន​រាប់​ពាន់​នាក់​ បានស្រែកនិងឱបក្រសោបគ្នា​​​បង្ហាញ​ពី​ភាព​​​សប្បាយរីករាយ​​​ ខណៈដែលព័ត៌មានបានផ្សព្វផ្សាយថា កិច្ចព្រមព្រៀងឈប់បាញ់ និងការដោះលែងអ្នកជាប់ឃុំត្រូវបានឈានដល់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងគោលបំណងបញ្ចប់សង្រ្គាមជាង​១៥ខែ​នៅក្នុងទឹកដីប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយររបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៦ខែមករានេះ។

(រូបភាព៖ AP)

អ្នកសម្រុះសម្រួលកាតាបានប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងផ្លាស់ប្តូរអ្នកទោសអ៊ីស្រាអែលសម្រាប់អ្នកទោសប៉ាឡេស្ទីនដែលឃុំខ្លួននៅក្នុងគុកអ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានប្រកាសពីកិច្ចព្រមព្រៀងនៅទីក្រុង Doha កាលពីថ្ងៃពុធ។ លោក​ថា បទ​ឈប់​បាញ់​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​មករា ហើយកិច្ចព្រមព្រៀងនេះនឹងនាំទៅដល់ការដោះលែងអ្នកទោសអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន និងការកើនឡើងនៃជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា។

ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់បានប្រមូលផ្តុំគ្នាដើម្បីច្រៀង ច្រៀង និងគ្រវីទង់ជាតិបានប្រមូលផ្ដុំគ្នានៅខាងក្រៅមន្ទីរពេទ្យ Al-Aqsa Martyrs របស់ Deir el-Balah ជាកន្លែងដែលអ្នកស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមជាច្រើនត្រូវបាននាំយកមក។ ហ្វូងមនុស្សធំក៏បានប្រមូលផ្តុំគ្នានៅ Khan Younis ភាគខាងត្បូង Gaza ដោយមានបុរសក្មេងៗដើរលេងតាមហ្វូងមនុស្សនៅលើស្មារបស់អ្នកដទៃវាយស្គរ និងអបអរសាទរ។

គួរបញ្ជាក់ថាកិច្ចព្រមព្រៀងដែលបានប្រកាសកាលពីថ្ងៃពុធត្រូវបានគេរំពឹងថានឹងបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងទឹកដីប៉ាឡេស្ទីន ហើយអ្នកដែលត្រូវចាប់ឃុំខ្លួននៅហ្គាហ្សាត្រូវបានដោះលែងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។

សង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤៦៧០៧ នាក់ និងរបួស ១១០២៦៥ នាក់ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។ យ៉ាងហោចណាស់មនុស្ស ១១៣៩ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសនៅថ្ងៃនោះ ហើយជាង ២០០នាក់ត្រូវបានចាប់ជាឈ្លើយសឹក។

យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤៦៧០៧ នាក់នៅហ្គាហ្សាត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលនៅលើហ្គាហ្សា។ អ៊ីស្រាអែលបានបើកការវាយប្រហារដ៏បំផ្លិចបំផ្លាញជាការឆ្លើយតបទៅនឹងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលក្នុងនោះមនុស្សយ៉ាងហោចណាស់១១៣៩ នាក់ត្រូវបានសម្លាប់ នេះបើយោងតាមស្ថិតិរបស់អ៊ីស្រាអែល ហើយប្រហែល ២៥០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនជាឈ្លើយ។

(រូបភាព៖ AP)

ពាក់ព័ន្ធនឹងបទឈប់បាញ់នេះមានប្រតិកម្មសំខាន់ៗមួយចំនួនពីជុំវិញពិភពលោកដូចជា៖

ប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយនៅឯសេតវិមានថា៖ «ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សានឹងបញ្ឈប់ ហើយឆាប់ៗនេះ ចំណាប់ខ្មាំងត្រឡប់ទៅផ្ទះរបស់ពួកគេវិញ កិច្ចព្រមព្រៀងនេះនឹងនាំប៉ាឡេស្ទីននូវទៅរកផ្លូវដែលអាចជឿទុកចិត្តបានទៅកាន់រដ្ឋរបស់ពួកគេ និងធ្វើឲ្យអនាគតរបស់ពួកគេត្រឡប់ទៅធម្មតាវិញ» ។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំបានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ Truth Social ថា៖ «យើងមានកិច្ចព្រមព្រៀងមួយសម្រាប់ចំណាប់ខ្មាំងនៅមជ្ឈិមបូព៌ា។ ពួកគេនឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះ។ សូមអរគុណ!។ ហើយនៅក្នុងការប្រកាសទីពីរលោកថា ៖«ជាមួយនឹងកិច្ចព្រមព្រៀងនេះ ក្រុមការងារសន្តិសុខជាតិរបស់ខ្ញុំ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេសប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់យើង ដើម្បីធ្វើឱ្យប្រាកដថា តំបន់ហ្គាហ្សាលែងក្លាយជាជម្រកសុវត្ថិភាពភេរវករទៀតហើយ។»

ចំណែកលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មានថា៖« អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រកិច្ចព្រមព្រៀងនេះ និង បង្កើនការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាពដល់ប្រជាជនប៉ាឡេស្ទីនរាប់មិនអស់ដែលបន្តរងទុក្ខ។»

ជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan, នាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed bin Abdulrahman Al Thani, ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sisi រួមទាំងប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីរបស់ប្រទេសមួយចំនួនទៀតក៏ធ្វើការប្រតិកម្មជំវិញបទឈប់បាញ់នេះដែរ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់ហ្គាហ្សាអបអរការប្រកាសបទឈប់បាញ់ appeared first on Kampuchea Thmey Daily.