បទយកការណ៍ Archives - Kampuchea Thmey Daily

​(បទយកការណ៍) ៥ ឆ្នាំនេះ មាន​សមិទ្ធផលជាតិ​ធំៗ​​ ៤ លេចធ្លោ​​​ ទទួល​បាន​ការ​សាទរពីពលរដ្ឋ​​
រដ្ឋាភិបាលអណ្ណត្តិទី ៦ សម្រេចបានសមិទ្ធផលធំៗជាច្រើន ដែលបានបម្រើដល់ផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ។

ស្រុកកោះសូទិននៅមិនឆ្ងាយពីក្រុងកំពង់ចាម។ ជាស្រុកមួយមានភូមិសាស្រ្តជាប់ដងទន្លេ ពលរដ្ឋកន្លងទៅជួបការលំបាកលើផ្លូវធ្វើដំណើរ ខណៈតំបន់ខ្លះត្រូវឆ្លងទូកដប្រឈមមុខគ្រោះថ្នាក់ផ្សេងៗ។

បច្ចុប្បន្នស្ថានភាពក្នុងមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើន។ ផ្លូវស្ពានត្រូវបានស្ថាបនាខ្វាត់ខ្វែងតភ្ជាប់ពីទីប្រជុំជនទៅតំបន់ជនបទ។

លោក អ៊ិន ដារ៉ា

ពលរដ្ឋរស់នៅភូមិព្រែករំដេងលិច ឃុំពង្រ ស្រុកកោះសុទិន លោក អ៊ិន ដារ៉ា បានឲ្យដឹងថា បើប្រៀបធៀបពីមុនមកឥលូវខុសគ្នាដូចមេឃនិងដី។ សមិទ្ធផលផ្លូវស្ពានត្រូវបានស្ថាបនាតភ្ជាប់ពីភូមិមួយទៅភូមមួយសម្រួលការធ្វើដំណើរបានយ៉ាងងាយស្រួល។

លោកយាយ ហង់ ណៃសេង រស់នៅភូមិទួលគ ឃុំទន្លេបិទ ក៏មើលឃើញអំពីការអភិវឌ្ឍក្នុងមូលដ្ឋាន។ ក្នុងវ័យជាង ៧០ ឆ្នាំ លោកយាយបានបញ្ជាក់ថា ក្នុងមួយជីវិតទើបតែសម័យនេះទេនៅក្នុងស្រុកភូមិដែលលោកយាយរស់នៅមានផ្លូវក្រាល​បេតុងយ៉ាងល្អស្អាត ទាំងអ្នកមានឡានមានម៉ូតូអាចជិះធ្វើដំណើរងាយស្រួលមិនពិបាកលុយទឹកលីកង់ដូចជំនាន់មុន។

លោក​យាយ ហង់ ណៃសេង

ក្រៅពីផ្លូវបេងតុងឡើងរលោងស្អាត ស្ពានបេតុងថ្មីមួយក៏កំពុងដំណើរការសាងសង់តភ្ជាប់ពីឃុំទន្លេបិទក្នុងស្រុកត្បូងឃ្មុំ និងឃុំពង្រក្នុងស្រុកកោះសូទិន ដែលគ្រោងប្រើប្រាស់រយៈពេលសាងសង់ ១៨ ខែ។

មេការមើលការខុសត្រូវការដ្ឋានសាងសង់ស្ពានលោក ព្រហ្ម ផេង ឲ្យដឹងថា កន្លងទៅនៅតំបន់នេះនៅខែទឹកឡើងមានការលំបាក ពលរដ្ឋត្រូវប្រើទូកដចម្លង ហើយក៏ធ្លាប់មានគ្រោះថ្នាក់មានអ្នកលង់ទឹកទៀតផង។

លោក ព្រហ្ម ផង

តាមរយៈស្ពានថ្មីដែលកំពុងសាងសង់នេះ លោករំពឹងថានឹងជួយបានច្រើន កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និង​ជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋបានល្អប្រសើរជាងមុន។

«មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម» គឺជាទិសស្លោកដែលប្រមុខរដ្ឋាភិបាលតែងតែរំលឹកជារឿយៗ។ គោលនយោបាយអភិវឌ្ឍផ្លូវស្ពានជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង ៤ ដែលក្នុងនោះមាន ទឹក ផ្លូវ ភ្លើង និងមនុស្ស។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងប្រទេស គឺជាការគិតគូរវែងឆ្ងាយរបស់ប្រមុខរដ្ឋាភិបាលដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ។ ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាការវិនិយោគដ៏ធំជាប្រវត្តិសាស្រ្តដែល​ចាយ​ទុន​រាប់ពាន់លានដុល្លារ។

លោក ស៊ុន ចាន់ថុល

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ការបោះទុនវិនិយោគលើផ្លូវល្បឿន​លឿន​បង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្រ្តីបានបន្តថា បើគ្មានសុខសន្តិភាព ស្ថិរភាពនយោបាយទេ ក៏មិនអាចទាក់ទាញអ្នកវិនិយោគហ៊ានយកលុយរាប់ពាន់លានដុល្លារមកបោះទុនវិនិយោគក្នុងគម្រោងដ៏ធំនេះដែរ។

ក្រៅពីសមិទ្ធផលផ្លូវស្ពានដែលមានការអភិវឌ្ឍរីកចម្រើនទូទាំងប្រទេស រដ្ឋាភិបាលអណ្ណតិទី ៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានសម្រេចជោគជ័យដ៏ធំមួយទៀត គឺការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩។ កម្ពុជាក៏ដូចជាពិភពលោកទាំងមូលប្រឈមមុខវិបត្តិសកលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពប្រជាពលរដ្ឋ។

រដ្ឋាភិបាលបានដាក់ចេញផែនការយុទ្ធសាស្រ្តដោយកៀរគរកម្លាំងជាតិសរុប បើកយុទ្ធនាការជាតិចាក់ស្រោចវ៉ាក់សាំងទូទាំងប្រទេស សំដៅបង្កើតឱ្យបានភាពស៊ាំសង្គមនិងសេដ្ឋកិច្ច ដើម្បីអាចឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញជាបណ្តើរៗ។ ជាលទ្ធផលសេដ្ឋកិច្ចកម្ពុជាមានកំណើនវិជ្ជមានក្នុងអត្រា ៣% នៅក្នុងឆ្នាំ ២០២១ និងក្នុងរង្វង់ ៥% នៅក្នុងឆ្នាំ ២០២២ ហើយរំពឹងថាឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនរង្វង់ ៦%។

សម្តេច​តេជោ ហ៊ុន សែន

ថ្លែងនៅក្នុងជំនួបជាមួយកម្មករ កម្មការិនីប្រមាណ ២ ម៉ឺននាក់នៅរាជធានីភ្នំពេញកាលពីថ្ងៃ ១៣ មិថុនា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា បើគ្មានយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងទេនោះ មិនដឹងថាកម្ពុជាមានវាសនាយ៉ាងណានោះទេ។ សម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាលខិតខំរកគ្រប់វិធី ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីជំងឺកូវីដ-១៩។

យោងតាមគេហទំព័រ Nikkei Asia បានចាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសកំពូលមួយ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ដោយផ្អែកលើសន្ទស្សន៍ Nikkei COVID-19 Recovery Index រួមមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាងគេក្នុងពិភពលោក និងយុទ្ធសាស្ត្រ «រស់នៅតាមគន្លងប្រក្រតីភាពថ្មីជាមួយកូវីដ-១៩»។

ឆ្នាំ២០២២ ក៏ជាឆ្នាំជោគជ័យមួយទៀតរបស់កម្ពុជា ដែលបានដឹកនាំរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។ ក្នុងនាមជាម្ចាស់ផ្ទះនិងជាប្រធានប្តូរវេន កម្ពុជាប្រឈមបញ្ហាក្តៅជាច្រើនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ានរួមមាន៖ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅពេលទទួលញញួរជាប្រធានអាស៊ានថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំដឹកនាំអាស៊ាន ដើម្បីឈានទៅសម្រេចសមិទ្ធផលសំខាន់ៗថែមទៀត។

ចាប់តាំងពីក្លាយជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានជោគជ័យជាប្រវត្តិសាស្រ្តចំនួនពីរដងរួចមកហើយ។ បទពិសោធ៍ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានដំបូងកាលពីឆ្នាំ២០០២ និងនៅឆ្នាំ ២០២២ ទោះបីមានការប្រឈមហើយស្មុគស្មាញជាងមុន ដូចជាស្ថានភាពនៅមីយ៉ាន់ម៉ា សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែកម្ពុជាបានគ្រប់គ្រងកិច្ចការដ៏លំបាកទាំងនេះបានយ៉ាងល្អ។

ដោយឡែកជោគជ័យដ៏ត្រចះត្រចង់របស់រដ្ឋាភិបាលនៅចុងអណ្ណិតទី ៦ គឺការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនិងប៉ារាហ្គេមជាលើកដំបូងក្នុងរយៈពេលជាង ៦៤ ឆ្នាំ។ ស្មារតីនៃស៊ីហ្គេមបានបង្រួបបង្រួបបេះដូងពលរដ្ឋខ្មែរគ្រប់គ្នាឲ្យមានមោទនភាព និងរំជួលអារម្មណ៍រហូតដល់ស្រក់ទឹកភ្នែក សម្រាប់មហាព្រឹត្តិការណ៍ដែលត្រូវចារទុកជាប្រវត្តិសាស្រ្តតកូនតចៅជំនាន់ក្រោយ។

កម្ពុជាជាប្រទេសក្រ ប៉ុន្ដែបេះដូងធំ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ ពាន់នាក់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា កេរ្តិ៍ឈ្មោះរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងត្រូវបានចងចាំបន្សល់ទុកឲ្យកូនខ្មែររាប់រយឆ្នាំទៅមុខទៀត។

ទាំងថ្នាក់ដឹកនាំ ពលរដ្ឋទូទាំងប្រទេសបានលើកពីតម្លៃនៃសន្តិភាព ទើបនាំឲ្យប្រទេសកម្ពុជាអាចឈានសម្រេចបានសមិទ្ធផលនិងអ្វីៗសព្វបែបយ៉ាងដូចពេលបច្ចុប្បន្ននេះ។ វត្តមានសន្តិភាពជំនួសឱ្យសង្គ្រាម បានផ្តល់ឱកាសឱ្យកម្ពុជាអភិវឌ្ឍគ្រប់វិស័យ។

ការដាក់ចេញយុទ្ធសាស្រ្តគន្លឹះនិងនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បាននាំមកឱ្យកម្ពុជានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមពេញលេញ ព្រមទាំងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យទាំងនៅទីក្រុង និងជនបទ៕

The post ​(បទយកការណ៍) ៥ ឆ្នាំនេះ មាន​សមិទ្ធផលជាតិ​ធំៗ​​ ៤ លេចធ្លោ​​​ ទទួល​បាន​ការ​សាទរពីពលរដ្ឋ​​ appeared first on Kampuchea Thmey Daily.

(បទ​យកការណ៍) កម្ពុជាឆ្លងផុតសម័យសិស្សរត់រកសាលា មកដល់សម័យសាលារត់មករកសិស្ស
សម្រាប់​កម្ពុជា​សន្ដិភាព​គឺជាការរកបាន​ដោយលំបាក។ ទើប​តែ​ជាង ២០ ឆ្នាំនេះ កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ មានឯកភាព​ទឹកដីក្រោមដំបូល​ដឹកនាំដោយរដ្ឋាភិបាលតែមួយ។

សង្រ្គាម​បាន​បំផ្លាញ​អ្វីៗ​គ្រប់យ៉ាង។ ក្រោយ​ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ គ្រប់​វិស័យត្រូវបាន​ស្តារ​ឡើង​វិញ​ដោយចាប់ផ្តើមពីចំណុចសូន្យ។

សន្តិភាព​ជំនួសឲ្យសង្គ្រាមបានផ្ដល់ឲ្យកម្ពុជា មានឱកាស​អភិវឌ្ឍជាតិឡើងវិញ​លើគ្រប់វិស័យ​រួម​ទាំង​ការ​អភិវឌ្ឋ​ធនធានមនុស្ស។ វិស័យអប់រំបានចាប់ផ្តើមពីស្ថានភាព «អ្នកចេះច្រើន​បង្រៀន​អ្នកចេះតិច អ្នក​ចេះតិចបង្រៀនអ្នកមិនចេះសោះ»។ បច្ចុប្បន្ននេះ កម្ពុជាបាន​ឆ្លងផុតសម័យ​កាលសិស្សរត់​រក​សាលា មកដល់​ជំនាន់សាលារត់​មករកសិស្ស។

អ្នកស្រី សុន ស៊ីមន ពលរដ្ឋរស់នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បាន​ឲ្យដឹងថា សុខសន្តិភាពបាន​នាំឲ្យប្រទេសជាតិមានការអភិវឌ្ឍតាំងពីផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ។ ​ សាលារៀន​ពង្រាយ​នៅ​​គ្រប់កន្លែង​មានតាំងពីថ្នាក់បឋម អនុវិទ្យាល័យ រហូតដល់វិទ្យាល័យ មិន​ពិបាក​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ផ្ទះ។

អ្នកស្រី សុន ស៊ីមន ពលរដ្ឋ​រស់នៅ​ស្រុកពញាក្រែក ខេត្ត​ត្បូងឃ្មុំ

ជា​បុគ្គលិកកំពុងបម្រើការងារនៅគ្រឹះស្ថានហិរញ្ញវត្ថុមួយកន្លែងនៅស្រុកជើងព្រៃ​ខេត្តកំពង់ចាម លោក ជុំ វណ្ណៈ បានប្រៀបធៀបភាពខុសគ្នា​ជំនាន់ដែល​​លោកនៅក្មេងសាលា​នៅ​ឆ្ងាយពីផ្ទះ ត្រូវ​ដើររាប់សិប​គីឡូម៉ែត្រ ខណៈបច្ចុប្បន្នរដ្ឋាភិបាលបានកសាងសាលារៀនតាមភូមិជនបទ ដែល​ផ្តល់ឱកាសដល់កូនចៅពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា។

លោក ជុំ វណ្ណៈ ក្រៅពីមើលឃើញ​ពី​ភាពរីកចម្រើននៃសាលារៀននៅតាមជនបទ ខណៈ​គុណភាព​នៃការ​អប់រំក៏ត្រូវបានពង្រឹងកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

លោក ជុំ វណ្ណៈ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម

ឃុំពង្រនៅក្នុងចំណោមឃុំទាំង ៨ នៅស្រុកកោះសូទិន ក្នុងខេត្តកំពង់ចាម។ មុនឆ្នាំ ២០១១ ឃុំ​នេះ​មិន​ទាន់​មាន​សាលា​​អនុវិទ្យាល័យនៅឡើយ​ទេ ហើយ​សិស្ស​ដែល​ចង់​បន្ត​សិក្សា​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយពីផ្ទះ​។

លោក ជួន សុភា អតីត​គ្រូបង្រៀននៅវិទ្យាល័យជីហែ ក្នុងស្រុកកោះសូទិន បាន​មកដឹកនាំរៀបចំ​បង្កើត​អនុវិទ្យាល័យ​ពង្រនៅ​ក្នុងឃុំ​ពង្រ​​នៅ​ឆ្នាំ ២០១១។ បច្ចុប្បន្នអនុវិទ្យាល័យពង្រ ​មានអគារសិក្សាចំនួនពីរខ្នង មាន ១១ បន្ទប់ និង​មាន​សិស្សសិក្សាសរុបចំនួន ៣៥០ នាក់។

លោក ជួន សុភា​ នាយកអនុវិទ្យាល័យ​ពង្រ

ខេត្តឧត្តរមានជ័យ​ស្ថិតនៅឆ្ងាយ​ដាច់ស្រយាល ក៏​ទទួលបានផ្លែផ្កាពី​ការ​រីកចម្រើន​លើការ​អភិវឌ្ឍ​​ធនធានមនុស្ស។ ខេត្ត​ភាគ​ឧត្តរ​នេះ​មាន ២៤ ឃុំ​សង្កាត់ ហើយ​មាន​សាលាកម្រិត​​អនុវិទ្យាល័យ​​​​នៅគ្រប់ឃុំសង្កាត់ ហើយ​ឃុំ​ខ្លះ​មាន​អនុវិទ្យាល័យ​​ដល់​ទៅ​ពីរកន្លែង។ ដោយឡែក​វិទ្យាល័យមានដល់ទៅ ៩ កន្លែង ក្នុង​ចំណោម​​ស្រុក​ទាំង ៥។

ថ្លែង​នៅក្នុង​សន្និសីទសារព័ត៌មាន​ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ដរបស់​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ” លោកស្រី មិន ធារី អភិបាលរង​នៃ​គណៈអភិបាល​ខេត្ត​ឧត្តមានជ័យ​លើក​ឡើង​ថា ការពង្រាយសាលារៀននៅតាមមូលដ្ឋានប្រជាពលរដ្ឋ បាន​ធ្វើឲ្យអត្រានៃ​ការចុះឈ្មោះ​ចូលរៀន​របស់សិស្ស​មានការកើនឡើង ខណៈអត្រាបោះបង់ថ្នាក់​ក៏បានថយចុះ។

បច្ចុប្បន្ននេះការអប់រំកំពុងបាញ់ឆ្ពោះទៅតាមទីជនបទ តាមរយៈ​ការដាក់ចេញ​គោលដៅ​ឃុំ​មួយ​មានអនុវិទ្យាល័យមួយ ស្រុកមួយមានវិទ្យាល័យច្រើន។ ក្រៅពីដាក់គោលដៅឃុំមួយ យ៉ាង​ហោច​ណាស់​មាន​អនុវិទ្យាល័យមួយ ប្រមុខ​រដ្ឋាភិបាល​ក៏ដាក់មហិច្ឆតា​ចង់ពង្រីក​សាកលវិទ្យាល័យ​រដ្ឋតាមបណ្តា​​ខេត្ត​បន្ថែមទៀត ក្រៅ​ពី​​សាកលវិទ្យាល័យ​ឯកជន​ដែល​មានស្រាប់។

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា

នៅក្នុង​ពិធីសម្ពោធ​សាកលវិទ្យាល័យ​នៅខេត្តក្រចេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់​ថា ការ​រៀបចំ​សាកលវិទ្យាល័យ​តាមខេត្ត ដើម្បី​កាត់បន្ថយ​ការ​លំបាក​របស់​សិស្ស​ដែល​​ត្រូវ​ធ្វើចំណាក​ស្រុកមកសិក្សានៅទីក្រុងភ្នំពេញ។

​សម្តេច​បាន​បញ្ជាក់ថា ក្រោយ​ដាក់ចេញ​គោលការណ៍​ឃុំ​មួយ​អនុវិទ្យាល័យ​មួយ ស្រុក​មួយ​វិទ្យាល័យច្រើន ​មហិច្ឆតា​​របស់រ​ដ្ឋាភិបាល​គឺ​​ខេត្ត​មួយ​​ត្រូវ​មាន​សាកលវិទ្យាល័យ​រដ្ឋ​មួយ​បន្ថែមទៀត។ ​

ដើម្បីតម្រង់ទិសដៅ​អភិវឌ្ឍសេដ្ឋកិច្ចនិង​សង្គម​ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់ចេញ​យុទ្ធសាស្ត្រ​ចតុកោណចំនួន ៤ ដំណាក់កាលរួចមកហើយ។ នៅគ្រប់ដំណាក់កាលនីមួយៗ «ការអភិវឌ្ឍ​ធនធាន​មនុស្ស » ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង ៤ ដែលមាន ផ្លូវ ទឹក ភ្លើង និង​មនុស្ស។

ចាប់ពីដំណាក់កាល​ទី ៣ មក រាជរដ្ឋាភិបាល​បានកំណត់ «វិស័យ​ធនធាន​មនុស្ស» ជា​វិស័យ​អាទិភាព​ចម្បងបំផុតក្នុងការយកចិត្តទុកដាក់​ដើម្បី​កាត់បន្ថយភាពក្រីក្រ។

លោក រស់ សុវាចារ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​លើក​ឡើង​ពី​​កំណែ​ទម្រង់​លើ​​វិស័យ​អប់រំក្នុងការ​លើក​កម្ពស់​ឱកាសសិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​មនុស្ស​គ្រប់គ្នា។

ការ​ដាក់​ចេញ​កំណែ​ទម្រង់​​វិស័យ​អប់រំ​ បាន​ធ្វើ​ឲ្យ​អត្រា​អក្ខរកម្ម​ជន​មនុស្ស​​ពេញ​វ័យ ១៥ ឆ្នាំ​ឡើង​ទៅ​សម្រេច​បានអត្រា ៨៧.៨% ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​អនក្ខរជន​ទទួល​បាន​ជោគជ័យ តាម​រយៈ​ការ​ផ្តល់​ការអប់រំ ទាំង​ចំណេះដឹង ចំណេះ​ធ្វើ សីលធម៌ សុជីវធម៌ ដល់​សិស្សានុសិស្ស​ដែល​ជា​ទំពាំងស្នង​ឫស្សី​ជា​អ្នក​បន្ត​វេន​ប្រទេសជាតិ។

ក្រៅ​ពី​ការ​ពង្រីកសាលារៀន រដ្ឋាភិបាល​ក៏​បានពង្រឹ​ងគុណភាពអប់រំ និង​ការ​យកចិត្តទុកដាក់ក្នុងការលើកកម្ពស់ជីវភាពគ្រូបង្រៀនផង​ដែរ។

ប្រាក់បៀវត្សរបស់គ្រូបង្រៀន​ត្រូវបានបង្កើន។ នៅ​ឆ្នាំ ២០១៥ ប្រាក់បៀវត្ស​គ្រូ​បង្រៀន​ទទួល​បាន​ចន្លោះពី​ ៥ សែន​រៀល ដល់ ១ លាន ២ សែន​រៀល។ នៅ​ឆ្នាំ ២០២២ ទទួលបាន​ពី ១ លាន ២ សែន​រៀល ដល់ ២ លាន ១ សែន​រៀល និង​ឆ្នាំ ២០២៣ រដ្ឋាភិបាល​ដំឡើង​ប្រាក់បៀវត្ស​គ្រូ​បង្រៀន​ទទួល​បា​​នយ៉ាង​តិច ១ លាន ៥ សែន​រៀល។

បើតាម​របាយការណ៍​របស់​ក្រសួងអប់រំ យុវជន និងកីឡា គិតត្រឹមឆ្នាំសិក្សា ២០២១-២០២២ នៅទូទាំងប្រទេសមាន​សាលាមត្តេយ្យសិក្សា និងសាលារៀនចំណេះទូទៅទាំងសាធារណៈ និងឯកជនមានសរុប​ចំនួន​ ១៨ ៤៣០ កន្លែង ក្នុងនោះមត្តេយ្យសិក្សាសហគមន៍មាន​ចំនួន ៣ ០៨៣ កន្លែង សាលាសាធារណៈមាន​ចំនួន ១៣ ៦៨១ កន្លែង និងសាលាឯកជនមាន​ចំនួន ១ ៦៦៦ កន្លែង​។ ដោយឡែក​គ្រឹះស្ថានឧត្តមសិក្សានៅទូទាំង​ប្រទេសមានចំនួន ១៣០ កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋមាន ៤៨ កន្លែង និងឯកជនមាន​ ៨២ កន្លែង។

ប្រមុខ​រដ្ឋាភិបាល​ក៏បាន​ផ្តល់​អំណោយ​ជា​អគារ​សិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំាបាច់ និងសម្រួល​ដល់ការសិក្សារបស់សិស្សានុសិស្ស។ ​ គិត​ត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ សំណង់អគារសិក្សាដែលជាអំណោយរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានចំនួន ៤ ៤៨៧ ខ្នង ស្មើនឹង ២៨ ៨១០ បន្ទប់៕

The post (បទ​យកការណ៍) កម្ពុជាឆ្លងផុតសម័យសិស្សរត់រកសាលា មកដល់សម័យសាលារត់មករកសិស្ស appeared first on Kampuchea Thmey Daily.

បទយកការណ៍៖ គុណវិបត្តិនៃការអុជធូប ក្នុងព្រះពុទ្ធសាសនា
ការអុជធូប ត្រូវបានគេមានជំនឿថា ដើម្បីបង្កើតបរិយាកាសវេទមន្តសម្រាប់បន់ស្រន់ អញ្ជើញ ហៅ ឬ ពាំនាំពាក្យពេចន៍ទៅកាន់បារមី នៃអាទិទេព និងវិញ្ញាណមានវត្តមាននៅជុំវិញអាសនៈ​ ឬកន្លែងដែលគេកំពុងបួងសួងនោះ រហូតអ្នកខ្លះមិនព្រម ឬមិនអស់ឡើយ បើពួកគាត់បានទៅកន្លែងទីសក្ការៈ ឬទៅវត្ត ធ្វើបុណ្យ ប្រគេនចង្ហាន់ ឬបង្សុកូលជូន​ញាតិមិត្តដែលបានចែកឋានហើយ​ ប៉ុន្តែមិនបានអុជធូបនោះ។ ក្នុងនោះអ្នកខ្លះនិយមអុជធូបម្ដង ឬមួយទីតាំង ចាប់ពីចំនួន ៣ ៥ ៧ ៩ សរសៃ ឬច្រើនជាងនេះទៀតក៏មាន បើទោះជាត្រូវប្រជៀត ឈរចាំអុជ ឬដោតធូប ព្រមទាំងអាចប្រឈមការរលាក និងត្រូវផ្សែងធូបឆួលច្រមុះ និងផ្សារភ្នែកក្ដី។

តើពុទ្ធបញ្ញត្តិបានចែង ឬតម្រូវឱ្យពុទ្ធសាសនិកត្រូវតែអុជធូប ដើម្បីបន់ស្រន់ ឬឧទ្ទិសអ្វីមួយ ឬទេ? តើផ្សែងធូបនាំឱ្យប៉ះពាល់អ្វីខ្លះ? បើមិនអុជធូប តើបរិស័ទអាចធ្វើអ្វីដើម្បីឧទ្ទិសបុណ្យកុសលនោះ?

ព្រះចៅអធិការ វត្តរស្មីសាមគ្គីរតនារាម ស្ថិតនៅ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ព្រះគ្រូរស្មីសិរីវឌ្ឍនមុនី មាន​សង្ឃដីកា ទាក់ទងការបូជា ឬអុជធូប ក្នុងព្រះពុទ្ធសាសនា អត់បានសម្ដែងថា ត្រូវបូជា ៣ សរសៃ ៥ សរសៃ ៧ សរសៃ ឬ ៩ សរសៃអ្វីទេ។ ការបូជានេះ អាស្រ័យលើសទ្ធារៀងៗខ្លួន ដោយអ្នកខ្លះគិតថា អុជធូប ៣ សរសៃដើម្បីរំលឹកគុណ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ, អ្នកខ្លះអុជធូប ៥ សរសៃ ដើម្បីនឹកគុណព្រះពុទ្ធ ៥ អង្គជាដើម។

ព្រះគ្រូរស្មីសិរីវឌ្ឍនមុនី មានថេរដីកាបន្តថា៖ “ក្នុងព្រះពុទ្ធសាសនា មានសម្ដែងការបូជាប្រទីប ដូចជាអុជទៀន អុជប្រទីបជាដើម ដែលការបូជាប្រទីបបាននូវចក្ខុ គឺភ្នែកភ្លឺល្អ។ ឯការបូជាធូបនេះ ក្នុងព្រះពុទ្ធសាសនា អត់មានទេ។ ទម្លាប់នេះតាម​ជំនឿព្រហ្មញ្ញសាសនាផង តាមទំនៀមទម្លាប់ប្រពៃណី និងជំនឿដូនតាពីដើមតគ្នាមក។ ឯការអុជធូបឧទ្ទិសដល់វិញ្ញាក្ខន្ធជីដូនជីតាញាតិមិត្តនេះ ព្រះពុទ្ធក៏អត់មានសម្ដែងទេ ទោះបីយើងមិនបានអុជធូប ក៏អាចឧទ្ទិសបានដែរ ព្រោះព្រះពុទ្ធសម្ដែងថា ទក្ខិណានុប្បទាន (អំណោយដែលគេឧទ្ទិសផលនៃទក្ខិណាទាន ចំពោះទៅបុគ្គលដែលទៅកាន់បរលោកហើយ) ប្រកបដោយអង្គ ៣៖ ទី១ ការធ្វើទានដល់បុគ្គលដែលមានសីល, ទី២ ការតាំងចិត្តឧទ្ទិសដោយខ្លួនឯង, ទី៣ ទាល់តែវិញ្ញាក្ខន្ធពពួកញាតិហ្នឹងមកអនុមោទនាទទួលយក”។

ព្រះគ្រូរស្មីសិរីវឌ្ឍនមុនី មានតួនាទី ព្រះគ្រូវិន័យធម៌ ស្រុកកោះធំ ខេត្តកណ្ដាល អង្គនេះ មានព្រះដីកាបន្តថា គុណសម្បត្តិ​នៃការអុជធូបគឺមិនមានទេ ព្រោះការអុជធូបមិនមានសារៈសំខាន់ ឬថាបានបូជាដល់ព្រះសម្មាសម្ពុទ្ធ ឬអាចឧទ្ទិសដល់វិញ្ញាណក្ខន្ធញាតិមិត្តនោះទេ។ ការអុជធូបគ្រាន់តែជាទំនៀមទម្លាប់ធ្វើតាមៗគ្នារហូតមក ដែលការអុជធូបនេះជារបៀប​បូជាព្រហ្មញ្ញាសាសនាចំតែម្ដង ដូចជាខាងគ្រូបាធ្យាយ ខាងអារុក្ខអារក្សផ្សេងៗ ដែលនិយមលើការបន់ស្រន់នេះ ចំណែកឯផ្លូវព្រះពុទ្ធសាសនា អត់មានតម្រូវអុជធូបទេ។

ព្រះគ្រូរស្មីសិរីវឌ្ឍនមុនី មានសង្ឃដីកាថា៖ “ការអុជធូបមានគុណវិបត្តិ ដូចជានៅសាលាឆាន់ ក្នុងវិហារ នៅកុដិជាដើម គឺធ្វើឱ្យប៉ះពាល់សុខភាពព្រះសង្ឃ និងពុទ្ធបរិស័ទ ទាំងផ្លូវដង្ហើម និងភ្នែក ហើយធ្វើឱ្យប៉ះពាល់បរិស្ថាន កម្ទេចធូបធ្លាក់ ឬហុយ​ចូលភ្នែកចូលច្រមុះ ផ្សែងធូបធ្វើឱ្យវិហារ សាលាឆាន់ កុដិ ជញ្ជាំង ពិដាន សន្ធិយា (វាំងនន) ក្រណាត់បូជាផ្សេងៗ ពេលត្រូវផ្សែង ប្រែជាខ្មៅ ខូចសោភណ្ឌភាព ហើយផ្សែងធូប ក៏ប៉ះពាល់ព្រះពុទ្ធបដិមា ធ្វើឱ្យអាប់ពណ៌សម្បុរជាដើម”។

ព្រះគ្រូរស្មីសិរីវឌ្ឍនមុនី មានព្រះដីកាបន្តថា៖ “គុណវិបត្តិខ្លាំងជាងនេះទៅទៀតនោះ គឺទ្រព្យសម្បត្តិអាចរលាយ ដោយបង្កទៅជាអគ្គិភ័យឆេះកុដិ ឆេះវិហារ ឆេះផ្ទះជាដើម ដោយសារធូបហ្នឹងដែរ។ ការអុជទៀនក៏ប៉ះពាល់ដែរ តែបើអុជហើយពន្លត់​មិនអីទេ បើអុជធូប ច្រើនតែអុជហើយដើរចេញ។ ដូចសម័យបច្ចុប្បន្ន មានភ្លើងអគ្គសនីហើយ យើងអាចរៀបអំពូលភ្លើងអគ្គិសនី បូជាជាប្រទីបក៏បានដែរ។ ការអុជធូបមានការប៉ះពាល់ច្រើន ដូចនេះបើញាតិញោមចៀសបាន កាន់តែល្អ”។

ព្រះចៅអធិការវត្តរស្មីសាមគ្គីរតនារាម ដែលបួសតាំងពីឆ្នាំ២០០៤ ពោលគឺបួសសាមណេរ ៧​ វស្សា និងបួសភិក្ខុ ១១​វស្សា អង្គដដែលនេះ មានសង្ឃដីកាថា បើថាអុជធូបដើម្បីឧទ្ទិស បន់ស្រន់នោះ គឺអត់ត្រូវនឹងព្រះពុទ្ធសាសនាទេ ព្រោះព្រះអង្គបានត្រាសសម្ដែងក្នុងគម្ពីរព្រះត្រៃបិដក ភាគ ៤៤ ទំព័រ ៩៦ ថា ធម៌ទាំង៥ មាន អាយុ ពណ៌សម្បុរ សេចក្ដីសុខ កម្លាំង យសសក្ដិ មិនបានកើតឡើងដោយការបន់ស្រន់ទេ គឺកើតឡើងដោយការខិតខំប្រព្រឹត្តិផ្ទាល់។ បើពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនា យល់ថា ការអុជធូប ដើម្បីជាការឧទ្ទិស ឬបន់ស្រន់នោះ គឺខុសធម៌ព្រះពុទ្ធសាសនាហើយ។

ព្រះគ្រូរស្មីសិរីវឌ្ឍនមុនី មានព្រះថេរដីកាថា៖ “ការបូជាចំពោះព្រះសម្មាសម្ពុទ្ធ មានព្រះពុទ្ធបដិមាជាតំណាងនោះ តាម​រយៈ​ការបូជាធូប ឬអុជធូបនោះ គឺមិនត្រូវទេ ព្រោះព្រះអង្គបានត្រាស់សម្ដែងហើយថា បើសាវ័កណាចង់បូជា ព្រះតថាគត មាន ២ យ៉ាងគឺ អាមិសបូជា និងបដិបត្តិបូជា។ អាមិសបូជា គឺសំដៅ បច្ច័យទាំង ៤ មានត្រៃចីវរ អាហារបិណ្ឌបាត្រ សេនាសនៈ ទីកន្លែងសក្ការៈតម្កល់ព្រះពុទ្ធរូប គិលានភេសជ្ជៈ ថ្នាំកែរោគ ឬភេសជ្ជៈ និងផ្កាជាដើម”។

ព្រះវិន័យធម៌ ស្រុកកោះធំ គណៈធម្មយុត្តិក ខេត្តកណ្ដាល អង្គនេះ មានថេរដីកាបន្តថា៖ “ចំណែក បដិបត្តិបូជា ញាតិ​ញោម​ដែលប្រាថ្នាបូជាដល់ព្រះសម្មាសម្ពុទ្ធ គឺអាចរក្សាសីលប្រាំឡើងទៅ ហើយប្រតិបត្តិកុសលកម្ម ១០ ហើយធ្វើនមស្ការ ព្រះរតនត្រៃថ្វាយបង្គំពេលព្រឹក និងពេលល្ងាច។ បានរក្សាសីស បានធ្វើសេចក្ដីល្អ ប្រកបដោយក្ដីមេត្តា ចំពោះសព្វសត្វមនុស្សលោក ឬអ្នកនៅជុំវិញខ្លួនហ្នឹង នេះជាកុសល ដែលពុទ្ធបរិស័ទអាចតាំងចិត្តឧទ្ទិសដល់វិញ្ញាណក្ខន្ធដូនតាមញាតិមិត្តបាន”។

លោក ខុម សុខឃាង គ្រូបង្រៀននៅ អគារធិការដ្ឋាន ពុទ្ធិកសាសនាជាតិ ក្រសួងធម្មការ និងសាសនា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ព្រះពុទ្ធសាសនាមានក្បួនកំណត់ក្នុង (បិដកលេខ៧៤) ជាដើម តែមិនតម្រូវឱ្យពុទ្ធសាសនិកអុជធូបឧទ្ទិសដល់ញាតិទេ។ ទាក់ទងការឧទ្ទិសទាន ឧទ្ទិសកុសល មិនចាំបាច់ទាល់តែយើងមានធូបទៀនទេ ព្រោះទៀនធូបនេះ អត់មានពាក់ព័ន្ធជាមួយការឧទ្ទិសកុសលទេ។ ប្រសិទ្ធភាពនៃការឧទ្ទិសកុសល ឧទ្ទិសទាន មិនទាក់ទងនឹងការបូជាធូបទៀនទេ គឺទាក់ទងនឹង ទក្ខិណានុប្បទាន។

លោកគ្រូ ខុម សុខឃាង មានប្រសាសន៍បន្តថា៖ “យើងអាចធ្វើទានជាមួយព្រះសង្ឃដែលមានសីល សាមណេរ ភិក្ខុ យាយជី តាជី ឬអ្នកដែលមានចាប់ពីសីល ៥ ឡើងទៅ ហើយយើងអាចឧទ្ទិសកុសល ឧទ្ទិសបុណ្យ ឧទ្ទិសទាន ដល់វិញ្ញាណក្ខន្ធញាតិមិត្តទាំងឡាយណា ដែលអាចមកទទួលកុសលទាននោះបាន”។

អតីតព្រះសង្ឃ ធ្លាប់បួសបាន ១៧ វស្សា និងជាអាចារ្យរូបនេះ លើកឡើងថា បើនិយាយតាមវិទ្យាសាស្ត្រ ឬតាមអ្វីដែលយើងអាចមើលឃើញ គឺការអុជធូប មិនសូវល្អចំពោះការបូជា។ អុជទៅហុយផ្សែង កើតជារឿងមិនល្អច្រើន។ តែមិនមែន​ថា អុជ​ធូបទៀន សុទ្ធតែអាក្រក់ ឬកើតរឿងមិនល្អទេ គ្រាន់តែអាចមានសំណល់មួយចំនួនដែលមានប៉ះពាល់បរិស្ថាន ដូចជាផ្សែងធុំក្លិនមិនល្អ ផ្សារភ្នែក កាកសំណល់មិនល្អ ប៉ះពាល់ច្រើន។

លោកគ្រូ ខុម សុខឃាង បញ្ជាក់ថា៖ “យើងញែកការធ្វើបុណ្យ និងធូប ឱ្យដាច់! បុណ្យផ្សេង សំណល់ដែលសល់ពីធូបនោះផ្សេង បើយើងដាក់ឡូកឡំគ្នា វាទៅជារឿងមួយនិយាយមិនដាច់។ ជាទូទៅ បើរបស់ណាយើងបូជាធ្វើសក្ការៈទៅហើយ មិនកើតជាផលប៉ះពាល់ យើងធ្វើទៅ បូជាទៅល្អ ចិត្តក៏ស្ងប់ក្នុងការបូជាហ្នឹងទៀត។ តែបើយើងបូជាហើយ បានបុណ្យ បានកុសល តែវាប៉ះពាល់អីផ្សេង វាមិនស្ងប់ វាមិនល្អ”។

អតីតនិស្សិត បានបញ្ចប់ បរិញ្ញាបត្រពីរ គឺផ្នែកបាលីសំស្ត្រឹត និងផ្នែកគ្រប់គ្រងសេដ្ឋកិច្ច រូបនេះ មានប្រសាសន៍បញ្ជាក់​ថា ការបូជាគ្រឿងសក្ការៈ តាមរយៈនៃការអុជធូបនេះជាដើម បើតាមមតិលោកអ្នកប្រាជ្ញអ្នកចេះដឹងជាច្រើន ជាទូទៅលោកឱ្យ​យើងជាពុទ្ធសាសនិកពិចារណាដែរ។ បើយើងអាចចៀសរួច យើងចៀស, បើចៀសមិនរួច យើងអាចអុជត្រឹម ១ សរសៃ អីក៏បាន។ បើចង់អុជធូប ៣ សរសៃ ៥ សរសៃ គប្បីមើលតាមកាលៈទេសៈ ព្រោះក្នុងកម្មវិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បើម្នាក់អុជធូបតែ ១ សរសៃ នោះគ្នា រយនាក់ ពាន់នាក់ ក៏អុជធូប រយសរសៃ ពាន់សរសៃ… នាំឱ្យផ្សែងច្រើនខ្លាំងប៉ះពាល់បរិស្ថាន។

លោកគ្រូ ខុម សុខឃាង មានប្រសាសន៍ថា៖ “គ្រាន់តែតាំងចិត្តបូជាព្រះរតនត្រៃ ក៏បានបុណ្យ តែបើអុជធូបឱ្យតែហុយផ្សែង អុជហើយផឹកស្រវឹង អួតអាង និយាយដើម ពេបជ្រាយ កេងប្រវញ្ចគេ នោះជារឿងផ្សេង។ ជាការណ៍ល្អ បើយើង​ជៀស​វាងការបូជាដោយគ្រឿងផ្សែងហ្នឹងគឺ ល្អ, យើងប្ដូរមកបូជាផ្កាភ្ញី ជាប្រទីបផ្សេងៗវិញជាការប្រសើរជាងបង្កបញ្ហាទាំងខ្លួនឯង និងអ្នកដទៃ ដែលការធ្វើនោះទទួលបានបុណ្យកុសលដែរ តែមិនទូលំទូលាយ”។

អតីតនិស្សិតបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងធុរកិច្ច រូបនេះមានប្រសាសន៍បន្តថា៖ “ការបូជាធូបទៀននេះ ក្នុងព្រះត្រៃបិដក បានសម្ដែងពីអានិសង្ឃដែរ។ បើយើងថាមិនល្អ អ៊ីចឹង ម៉េចព្រះមិនបដិសេធចោលទៅ? មិន​មែន​​ជាការបដិសេធគម្ពីរដីកាអីទេ គ្រាន់តែយើងនិយាយពីទិដ្ឋភាពជាក់ស្ដែង។ ធម៌ទាំងឡាយណាដែលកើតជាប្រយោជន៍អស់កាលជាយូរអង្វែង យើងរក្សាទៅ គឺបានទាំងបុណ្យកុសល និងមានគុណសម្បត្តិទៀត តែបើធម៌ទាំងឡាយណាមានគុណសម្បត្តិហើយ អាចជះឥទ្ធិពលមិនល្អហ្នឹង យើងលះបង់ចោលទៅ។ និយាយឱ្យស្រួលស្ដាប់ គឺធ្វើបុណ្យ ប្រកបដោយបញ្ញា”។

ព្រះភិក្ខុធម្មសេនា ហាក់ សៀងហៃ ជាអតីតសមណនិស្សិតពីប្រទេសស្រីលង្កា បច្ចុប្បន្នជាស្ថាបនិក និងប្រធានអង្គការ ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា មានសង្ឃដីកាថា គេប្រើប្រាស់ធូបនៅឥណ្ឌា និងអាស៊ីខាងត្បូង តាំងពី ៣៣០០ ឆ្នាំ មុនគ្រិស្តសករាជ ហើយបន្ទាប់មកការអុជធូបបានចូលមកចិន នៅ ២០០០ ឆ្នាំ មុន គ្រិស្ដសករាជ ដែលគេប្រើដើម្បីគោរព​ថ្វាយបង្គំទីសក្ការៈ ហើយក្លាយជាប្រពៃណីបួងសួងបន់ស្រន់។ ការអុជធូប មានប្រភពពីព្រហ្មញ្ញសាសនា ដែលមានការបូជាយញ្ញ ដូចជា បូជាឈាម បូជាសត្វ បូជាភ្លើង បូជាផ្សែង ជាដើមដល់ព្រះព្រហ្ម ដែលមានទាក់ទងនឹងការអុជធូបផងដែរ។

ព្រះតេជព្រះគុណ ហាក់ សៀងហៃ មានសង្ឃដីកាបន្ថែមថា៖ “ថ្វីដ្បិតយើងមិនដែលឃើញមានរូបចម្លាក់បង្ហាញពីការបូជា​អុជធូបនៅតាមជញ្ជាំងប្រាសាទនានា តែបើយើងក្រឡេកមើលប្រវត្តិសាស្ត្រ យើងដឹងថា ព្រះមហាក្សត្រ ឬអ្នកដឹកនាំខ្មែរជំនាន់ដើមមានទាំងអ្នកកាន់ព្រហ្មញ្ញសាសនា មានទាំងអ្នកកាន់ព្រះពុទ្ធសាសនា រហូតមានជម្លោះសាសនា ដែលបញ្ហានេះត្រូវបានដោះស្រាយដោយការសំយោគបញ្ចូលគ្នា រហូតដល់បច្ចុប្បន្ន ទើបមានការអុជធូបក្នុងព្រះពុទ្ធសាសនាបែបនេះ”។

គួរបញ្ជាក់ថា ធូប​​​ភាគ​ច្រើន​ផ្សំ​ពី​ជ័រ​ឈើ​ សាច់​ឈើ ប្រេង​ក្រអូប​ ​ឬ​ម្សៅ​ផ្សំ​ពី​សមាស​ធាតុ​​ផ្សេង​ៗ សុទ្ធ​សឹង​តែ​​បញ្ចេញ​​ផ្សែង​ ដែល​ធ្វើ​ឱ្យ​ខ្យល់​ដង្ហើម​ដែល​មនុស្ស​​នៅ​ក្បែរ​នោះ​ស្រូប​យក និង​បង្ក​ជា​ប្រតិកម្ម​​ផ្សេង​ៗ​។ បើ​ទោះ​ជា វា​ផ្តល់​នូវ​ក្លិន​ក្រអូប​គួរ​ជា​​ទី​ទាក់​ទាញ ប៉ុន្តែ​ផ្អែក​តាម​ការ​សិក្សា​ជា​ច្រើន​​បាន​បង្ហាញ​នូវ​​ផល​​ជា​អវិជ្ជមានច្រើន​ជាង ​សុទ្ធ​សឹង​ជា​ចំណុច​​​គប្បី​ស្វែង​យល់​​ពី​បញ្ហា​ទាំង​នោះ​​មាន​ដូច​ជា​៖ ​រកាំ​ភ្នែក ឈឺក្បាល វិល​មុខ ស្ងួត​ស្បែក រលាក​បំពង់​ក ជំងឺមហារីក ហឺត បេះដូង រលាក​សួត ហើយ​បូក​រួម​អាលែកហ្ស៊ី​រ៉ាំរ៉ៃ​ ​បណ្ដាល​ទៅ​ជា​មហារីក​សួ ជាដើម ពិសេស​ប៉ះពាល់ដល់អ្នក​មាន​ផ្ទៃពោះ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post បទយកការណ៍៖ គុណវិបត្តិនៃការអុជធូប ក្នុងព្រះពុទ្ធសាសនា appeared first on Kampuchea Thmey Daily.

បទយកការណ៍៖ សកម្មភាពសមត្ថកិច្ច និងពលរដ្ឋ មកចម្ការរបស់លោកខឹម វាសនា កាន់តែពុះកញ្ជ្រោលឡើងហើយ!
កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាបរាប់រយនាក់កំពុងឈរជើងនៅជុំវិញបរិវេណមុខរបងចម្ការរបស់លោក ខឹម វាសនា យ៉ាងតឹងតែងបំផុត ហើយពលរដ្ឋក៏កំពុងសម្រុកមកដាក់បណ្តឹង ដើម្បីស្វែងរកបងប្អូនកូនចៅរបស់ពួកគេផងដែរនៅពេលនេះ។

នៅព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ មានការប្រឈមមុខគ្នាមួយរវាងសមត្ថកិច្ចដែលឈរជើងនៅទីតាំងដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងអ្នកគាំទ្រ លោក ខឹម វាសនា រហូតដល់មានការឃាត់ខ្លួនស្ត្រី ទាំង៦រូប ដែលបានចេញពីចម្ការ លោក ខឹម វាសនា ហើយបានមកប៉ះសម្តី ជាមួយសមត្ថកិច្ច។ សមត្ថកិច្ចបានឃាត់ខ្លួនពួកគេ បន្ទាប់ពីបានប្រើពាក្យជេរប្រមាថមកលើមន្ត្រីសាធារណៈ។ បន្ទាប់ពីឃាត់ខ្លួន ពួកគេត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដោយឡែក នៅចម្ការរបស់លោក ខឹម វាសនា ដែលមានមនុស្ស ប្រុស ស្រី ក្មេង ចាស់ រាប់ម៉ឺននាក់ប្រមូលផ្តុំគ្នា ដោយ​សារការជឿឃាសនា ថា មាន ទឹកជន់លិចនោះ បានចាកចេញពីដីចម្ការរបស់លោក ខឹម វាសនា ជាបន្តបន្ទាប់ ប្រហែលជិត ១ម៉ឺននាក់ហើយក្នុងរយៈ៤ថ្ងៃ គឺ ចាប់ពីថ្ងៃទី៣០ ខែ សីហា រហូត ដល់ថ្ងៃទី២ខែកញ្ញាឆ្នាំ២០២២។ តែទោះយ៉ាង​ណា សមត្ថកិច្ចនៅតែដាក់កម្លាំងព័ន្ធជុំវិញចម្ការរបស់លោក ខឹម វាសនា ទាំង២ទីតាំងនៅដដែល ហើយមានការដឹកជញ្ជូន​ប្រជាពលរដ្ឋដែលគាត់ស្ម័គ្រចិត្ត ចេញជាបន្តបន្ទាប់។ ក្នុងនោះ ក៏មានឪពុក ម្តាយ បងប្អូន ខ្លះបានមករកកូនចៅដែលបានបាត់ខ្លួនចេញពីផ្ទះ ខណៈដែលមានការឡាយតាមផេករបស់លោក ខឹម វាសនា ចេញពីទីតាំងដីចម្ការ ក៏ត្រូវបានបងប្អូន ឪពុក ម្តាយ ដែលបានបាត់កូនខ្លះ៥ ថ្ងៃ ខ្លះ១សប្តាហ៍ ឃើញភ្លាមក៏បាននាំគ្នាមកដាក់ពាក្យនៅទីស្នាក់ការរបស់រដ្ឋបាលសាលាខេត្ត ដែលមានក្រុមការងារសម្របសម្រួលដឹកជញ្ជូន និងទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ។

នៅទីតាំងដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គេឃើញមានកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទកំពុងឈរត្រៀបត្រាជុំវិញបរិវេណនៅខាងមុខ និងចំហៀងដីចម្ការរបស់លោក ខឹម វាសនា យ៉ាងតឹងរឹងបំផុត។ កាលពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២២ គេឃើញមានវត្តមានលោក ទៀ សីហា អភិបាលខេត្ត និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប បានដឹកនាំកម្លាំងសមត្ថកិច្ច និងចាក់ធុងបាស មានទាំងមេក្រូ ចូលទៅក្នុងទីតាំងដីចម្ការរបស់លោក ខឹម វាសនា ដើម្បីធ្វើការផ្សព្វផ្សាយប្រកាសតាមមេក្រូឱ្យប្រជាពលរដ្ឋដែលចាញ់ឧបាយកលឃោសនារបស់លោក ខឹម វាសនា ថា មានទឹកជំនន់លិចលង់ប្រទេសកម្ពុជា ឈប់ចាញ់បោកតទៅទៀត និងវិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ ។ ក្រោយពីប្រកាសសេចក្តីជូនដំណឹង មានសកម្មជនជំនិតលោក ខឹម វាសនា បានទៅប្រាប់លោកអភិបាលស្រុកបន្ទាយស្រីឲ្យដកធុងបាសចេញពីទីតាំងនោះភ្លាម ព្រោះថ្លង់ដល់ដំណេករបស់ពួកគេ។ចំណែក សកម្មជនរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលយាមកាមនៅខាងមុខរបងចេញចូលរបស់ខ្លួន មិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចេញចូលបានឡើយ។

ចំពោះបងបងប្អូន ប្រជាពលរដ្ឋដែលមករង់ចាំឪពុក ម្តាយ កូន ចៅ ប្តី ប្រពន្ធ គឺមកពីខេត្តឆ្ងាយៗ ដូចជា ខេត្តបាត់ដំបង , ខេត្តឧត្តរមានជ័យ , ខេត្តកំពង់ចាម , ខេត្តកំពង់ស្ពឺ , ខេត្តតាកែវ , ខេត្តកំពត , ខេត្តពោធិសាត់ ,ខេត្តរតនៈគីរី និង ខេត្តកណ្តាល រួមទាំងទីក្រុងភ្នំពេញផងដែរ បានមកឈរត្រៀបត្រានៅមុខសា្នក់ការកណ្តាល ដើម្បីចាំទទួលកូន។

រីឯ លោកតា លោកយាយ ២ នាក់ ប្តីប្រពន្ធ ដែលមានអាយុ៧៦ឆ្នាំ ដូចគ្នា រស់នៅខេត្តបាត់ដំបង បានចេញពីទីតាំងដីចម្ការរបស់លោក ខឹម វាសនា ដោយគ្មានបង្ខិតបង្ខំពីសមាជិកគណបក្សនោះឡើយ។ ពួកគាត់បាននិយាយថា ការហូបចុកនៅក្នុងដីចម្ការរបស់លោក ខឹម វាសនា ក្នុងមួយថ្ងៃ៣ពេល ហើយចំពោះការស្នាក់នៅ និងបត់ដៃបត់ជើងវិញ វាមិនខុសដូចកាលពីជំនាន់ខ្មែរក្រហមឡើយ។ ព័ត៌មានចុងក្រោយបានឲ្យដឹងថា មកទល់ពេលនេះ បណ្ដឹងស្វែងរកក្រុមគ្រួសារ មានរហូតដល់រាប់រយបណ្តឹងដែលសមត្ថកិច្ចកំពុងតែទទួលបណ្ដឹងរបស់ពលរដ្ឋជារៀងរាល់ថ្ងៃ៕

ដោយ៖ កុសល

The post បទយកការណ៍៖ សកម្មភាពសមត្ថកិច្ច និងពលរដ្ឋ មកចម្ការរបស់លោកខឹម វាសនា កាន់តែពុះកញ្ជ្រោលឡើងហើយ! appeared first on Kampuchea Thmey Daily.

បទយកការណ៍៖ ចំណុចពិសេស ដែលភាពយន្តខ្មែរអាចប្រជែង ជាមួយភាពយន្តបរទេស
បណ្ដាផលិតកម្មផលិតភាពយន្តខ្នាតធំ ឬភាពយន្តបញ្ចាំងរោងកម្ពុជា កំពុងប្រឹងវារលូនតោងហែលដណ្ដើមទីផ្សារក្នុងស្រុកជាមួយភាពយន្តបរទេស ខណៈភាពយន្តបរទេសទាំងនោះត្រូវបានជ្រើសរើស ឬជាភាពយន្តល្បីពីបរទេសស្រាប់។

ទន្ទឹមពេលវិស័យភាពយន្តកម្ពុជាមិនទាន់រីកចម្រើន ឬមិនអាចចំណាយប្រហែលពាក់កណ្ដាលនៃភាពយន្តប្រទេសជិតខាង តើភាពយន្តខ្មែរគួរមានចំណុចទាក់ទាញអ្វីដើម្បីប្រជែងលើសមរភូមិផ្ទាំងសំពត់សនេះ?

ស្ថាបនិក គេហទំព័រ ឧស្សាហកម្មភាពយន្តខ្មែរ និងជាកវីនិពន្ធឆ្នើមដែលធ្លាប់មានស្នាដៃសរសេរប្រលោមលោក ភាពយន្តភាគ ភាពយន្តអប់រំខ្លី ទទួលជ័យលាភីជាច្រើននោះ លោក យូ សុភា បានឱ្យ “កម្ពុជាថ្មី” ដឹងថា ដើម្បីប្រឡងប្រជែងជាមួយភាពយន្តបរទេស ជាពិសេសគឺប្រទេសថៃ ផលិតករខ្មែរយើងគួរតែផលិតរឿងមានលក្ខណៈបែបវប្បធម៌ ឆ្លុះបញ្ចាំងពីអ្វីដែលយើងមានប្រៀបលើជាតិគេ ហើយគេធ្វើមិនបាន ហើយពុំមានដូចជាយើង ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ បឹងទន្លេសាប ជាពិសេសទឹកចិត្តដ៏ទូលាយរបស់ជនជាតិខ្មែរយើងដែលមិនរើសអើងចំពោះអ្នកជំងឺកូវីដ​ដែលធ្វើដំណើរតាមកប៉ាល់នោះជាដើម។

លោក យូ សុភា មានប្រសាសន៍ថា៖ “ភាពយន្តមួយល្អត្រូវពឹងផ្អែកលើ៖ អត្ថបទរឿង ការដឹកនាំរឿង តួអង្គ ការចាប់ប្លង់ថត ការតុបតែងមុខ សម្លៀកបំពាក់ ការប្រើប្រាស់សំឡេងរបស់តួអង្គទៅតាមសាច់រឿង ការកាត់ត ការបញ្ចូលភ្លេងប្រកប បទចម្រៀងស្របតាមដំណើររឿង។ល។ ចំណែកអត្ថបទរឿងដុំមួយដែលល្អត្រូវមានឈុត៖ កម្សត់ កំប្លែង រន្ធត់ញាប់ញ័រ ការអប់រំ។ ការចំណាយទុនក៏ជាកត្តាសំខាន់មួយដែលអាចញ៉ាំងឱ្យភាពយន្តមានគុណភាពកាន់តែល្អដែរ ជាពិសេសត្រូវតែមានធាតុថ្មី ប្លែកភ្នែកមិនធ្លាប់មាន បង្កប់ក្នុងរឿងដើម្បីទាក់ទាញទស្សនិកជន”។

សាស្តាចារ្យអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ រូបនេះយល់ឃើញថា ភាពយន្តខ្នាតធំកម្ពុជាបច្ចុប្បន្ន ពុំសូវមានដំណើរការល្អទេ ព្រោះផលិតករពុំហ៊ានចំណាយទុនទៅលើវិស័យនេះ ដោយខ្លាចពុំទទួលបានផលចំណេញមកវិញសមតាមបំណង ជាពិសេសការមើលឃើញពីចំនួនអ្នកនិយមទស្សនាភាពយន្តតាមរោងមានចំនួនតិចតួច ក៏ជាឧបសគ្គដែលនាំឱ្យរាំងស្ទះដល់ឆន្ទៈរបស់ផលិតករ។ លើសពីនេះទៀត ការបែងចែកផលកម្រៃទៅឱ្យខាងរោងភាពយន្តក៏ជាបញ្ហាមួយដែលនាំឱ្យមានការកាន់តែថយចុះនៃផលចំណេញពីវិស័យនេះផងដែរ។

សព្វថ្ងៃយើងឃើញថា ទស្សនិកជន ជា​ពិសេស​យុវជន​ខ្មែរ កាន់​តែ​ចាប់​អារម្មណ៍​ទស្សនា​ភាពយន្តកម្ពុជា​ជា​បន្ត​បន្ទាប់ ទន្ទឹម​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ផលិតករ​ខ្មែរ​ បង្កើនគុណភាពភាពយន្តរបស់ខ្លួន។

ចំណែក CEO ផលិតកម្ម Sastra Film អ្នកស្រី ប៊ុន ចាន់និមល មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា បច្ចុប្បន្ន លោកស្រីសង្កេតឃើញភាពយន្តភាគខ្មែរមានសំទុះគាំទ្រពីប្រជាជនច្រើន បើប្រៀបធៀបជាង ៥ ឆ្នាំមុន។ ប៉ុន្តែចំពោះភាពយន្តបញ្ចាំងរោង បរិមាណនៅមានចំនួនតិច ហើយគុណភាពមានការឡើងចុះ មិនទាន់ឋេរ ពោលមានរឿងខ្លះល្អ មានរឿងខ្លះគុណភាពនៅទាប។

លោកស្រី ប៊ុន ចាន់និមល មានប្រសាសន៍ថា៖ “ភាពយន្តល្អ អាស្រ័យលើគុណភាពផលិត។ គុណភាពនៃការផលិតនេះ យើងមិនអាស្រ័យថាទាល់តែរឿងនោះចំណាយលុយច្រើនទេ គុណភាពគឺសំដៅភាពសមរម្យដែលអាចទទួលយកបាន ដូចជាគុណភាពរូបភាពដែលមានកម្រិតត្រជាក់ភ្នែក ការថតត្រូវក្បួនខ្នាតកុន Script (អត្ថបទភាពយន្ត) ដំណើររបស់រឿងមានភាពទាក់ទាញ តួសម្ដែងលេងមិនឆ្គង ការផលិតយកចិត្តទុកដាក់ខ្ពស់។ ជារួម ខ្ញុំចង់និយាយថា ធ្វើការដោយយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយនៃភាពយន្ត វាអត់ទាក់ទងនឹងលុយទេ គឺវាទាក់ទងនឹងការយកចិត្តទុកដាក់ខ្ពស់ពីមនុស្សគ្រប់ផ្នែក”។

អ្នក​និពន្ធ​ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ Sastra Film​ រូបនេះ លើកឡើងថា ភាពយន្តខ្មែរមិនចាំបាច់ប្រជែងជាមួយភាពយន្តគេទេ ព្រោះបើយើងប្រជែងជាមួយគេ គឺពិបាក ប៉ុន្តែយើងគួរបង្កើតអ្វីជារបស់ខ្លួនឯង ហើយមានលក្ខណៈពិសេស។

លោកស្រី ប៊ុន ចាន់និមល បញ្ជាក់បន្ថែមថា៖ “យើងគួរគិតថា តើយើងអាចធ្វើអ្វីបាន? យើងមើលលើសមត្ថភាពយើង ហើយខ្ញុំគិតថា រឿងរបស់យើងមានអ្វីច្រើនដែលយើងអាចបញ្ចេញបាន ហើយមែនទែន មិនបាច់ចាំទាល់តែដូចគេទេ។ ខ្ញុំឧទាហរណ៍អ៊ីចេះ បើធ្វើឱ្យដូចគេ ទស្សនិកជនខ្មែរទៅមើលរឿងថៃហើយ អ៊ីចឹងយើងត្រូវធ្វើអ្វីដែលជារបស់ខ្មែរ ហើយយើងធ្វើឱ្យមានគុណភាពចេញពីការយកចិត្តទុកដាក់”។

ថ្វីដ្បិត​ការ​ផលិត​ភាពយន្ត​កម្ពុជា​មាន​ការ​កើន​ឡើង ប៉ុន្តែគេ​សង្កេត​ឃើញ​ថា និន្នាការ​នៃ​ការ​ផលិត​កុន​របស់​ផលិតករ​ខ្មែរ ហាក់​ដូច​ជា​មិន​មាន​ភាព​សម្បូរ​បែប​នៅ​ឡើយ​។ ភាពយន្ត​ខ្មែរ​ដែល​ត្រូវ​បាន​ផលិត ​និង​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន ភាគ​ច្រើន​គឺ​ជា​រឿង​ខ្មោច និង​រឿង​កំប្លែង។

សមាគមផលិតករភាពយន្តខ្មែរ បង្កើតឡើងដោយមានគោលបំណង កែប្រែវិស័យភាពយន្ដកម្ពុជាឱ្យក្លាយទៅជាឧស្សាហកម្មភាពយន្ដ។ នៅក្នុងឱកាសប្រកាសបើកសមាគម លោក លៀក លីដា ប្រធានសមាគម បានថ្លែងថា ដើម្បីអាចកែប្រែវិស័យភាពយន្តកម្ពុជាបាន គឺត្រូវស្វែងរកទុនទៅដាក់ជាមួយផលិតករពិតប្រាកដ ឬអ្នកមានជំនាញផលិតភាពយន្ដច្បាស់លាស់។ លោកលើកឡើងថា ម្ចាស់ទុនដែលមានធនធានខ្លាំង គួរផ្ដល់ឱកាសសម្រាប់ផលិតករភាពយន្ដខ្មែរឱ្យបានច្រើន។

លោក លៀក លីដា មានប្រសាសន៍ថា៖ “ដូចជាផលិតកម្មខ្ញុំ ចេញក្នុង ១ ឆ្នាំ ៣ ទៅ ៤ រឿង ហើយផលិតកម្មផ្សេងគេប្រហែលជាគិតថា អូហ៍! ម្ចាស់ផលិតកម្មដឹកទាំងអស់ហើយ។ តែអត់ទេ ក្រោយពីយើងសន្សំបាន យើងមានធនធាន យើងជឿជាក់លើផលិតករដទៃទៀត ហើយផ្ដល់់ឱកាសឱ្យគាត់ដឹកបានច្រើន”។

ផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture និងជាសមាគមផលិតករភាពយន្តខ្មែរ រូបនេះ លើកឡើងថា ក្នុងរយៈពេល ៣ ឆ្នាំដំបូង សមាគមផលិតករភាពយន្តខ្មែរ មិនត្រូវឱ្យសមាជិកបង់ប្រាក់វិភាគទាននោះទេ តែតម្រូវឱ្យមានការចូលរួមយ៉ាងសកម្មពីសមាជិកគ្រប់រូប ដើម្បីរកយុទ្ធសាស្ដ្រថ្មី រុញឱ្យវិស័យភាពយន្ដខ្មែរដើរលឿនទៅមុខ។

ពិតណាស់បច្ចុប្បន្ន វិស័យ​ភាពយន្ត​ខ្មែរមាន​សំទុះ​ឡើង​ជាង​មុន​ ​ទាំង​ចំនួន​អ្នក​ទស្សនា​ ព្រមទាំង​ចំនួន​ភាពយន្ត។ ប៉ុន្តែ​បើ​និយាយ​ពី​គុណភាព​វិញ គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ភាពយន្ត​​ប្រទេស​ដទៃក្នុង​តំបន់ ដូច​ជា​ភាពយន្តចិន ​កូរ៉េ និង​ថៃ​ជា​ដើម។

ងាកមកជួប ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ុក បូរក្ស មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា កត្តាចម្បងនៃគុណភាពភាពយន្តគឺ ការសរសេរ និពន្ធអត្ថបភាពយន្ត ឱ្យមានភាពទាក់ទាញ ធ្វើឱ្យទស្សនិកជនចង់មើល មានភាពចង់តាមដាន។ ដើម្បីសរសេរអត្ថបទភាពយន្តមួយល្អ មិនមែនសរសេរតែមួយខែ ឬពីរខែទេ គឺត្រូវការពេលច្រើនសរសេរ ត្រូវការកែសម្រួល ត្រូវការការប្រឹក្សាយោបល់ច្រើន រួមទាំងកត្តាដើមទុន។

លោក ប៉ុក បូរក្ស មានប្រសាសន៍ថា៖ “ការកសាងភាពយន្តមួយនៅក្នុងស្រុកបច្ចុប្បន្ននេះ [ទុន] មិនលើសទេពី ៦ ម៉ឺន ទៅ ៧ ម៉ឺន​ [ដុល្លារ] ឬអាចចន្លោះពី ៣ ម៉ឺន [ដុល្លារ] ទៅអីហ្នឹង។ អ៊ីចឹងយើងសួរទៅវិញថា រឿងគេចាយអស់ប៉ុន្មាន? រឿងខ្លះចាយអស់រាប់លានដុល្លារ សូម្បីតែប្រទេលជុំវិញយើងនៅក្នុងតំបន់ហ្នឹងគេចាយរាប់​លាន​ដុល្លារ។ តើកម្រិតគុណភាពនៃការផលិត ការផ្ចិតផ្ចង់គុណភាព គេប៉ុនណា? ទី២ តួអង្គក៏ដូចគ្នា គេចំណាយច្រើន គេខំជ្រើសរើសតួអង្គ សាកកាមេរ៉ា យកមកបណ្តុះបណ្តាលហាត់សមជាច្រើនដង។ តែខាងភាពយន្តកម្ពុជាយើងអត់ទេ ពេលខ្លះត្រូវការថត ជូនតែប៉ារ៉ូលទៅតួអង្គ ដល់ថ្ងែថត ក៏មកថតលេងតាមតែលទ្ធភាពទៅរួច”។

ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រូបនេះមើលឃើញថា បច្ចុប្បន្នផលិតករភាពយន្តខ្មែរបាន និងកំពុងខិតខំ ផលិតកសាងគុណភាពភាពយន្តរបស់ខ្លួន ដោយមានការហ៊ានបង្កើនទុនចំណាយលើសពី ២០-៣០ ម៉ឺនដុល្លារ ហើយទទួលបានកម្រិតបច្ចេកទេសល្អ រូបភាពល្អ ខ្លឹមសារក៏ធ្វើបានល្អច្រើន រហូតដល់ ប្រទេសជិតខាងទទួលយកទៅចាក់បញ្ចាំង។

លោក ប៉ុក បូរក្ស មានប្រសាសន៍បន្ត៖ “ឥឡូវយើងឧទាករណ៍ដូចជារឿង The Clock របស់ផលិតកម្ម LD ចុះ ដែលជារឿងទទួលបានពានរង្វាន់នៅក្នុងមហោស្រពភាពយន្តជាតិ របស់យើង។ យើងបានយកទៅចាក់ដោយស្មើមុខស្មើមាត់ជាលក្ខណៈ Commercial (ការធ្វើពាណិជ្ជកម្ម) នៅប្រទេស សិង្ហបុរី នៅឥណ្ឌូនេស៊ី នៅម៉ាឡេស៊ី ហើយឥឡូវនេះឥណ្ឌាកំពុងទាក់ទង ភូមាក៏កំពុងទាក់ទង។ អ៊ីចឹងមានន័យថា វាអាស្រ័យលើដើមទុនហ្នឹងឯង គួបផ្សំនឹងសមត្ថភាពអ្នកផលិត ធ្វើឱ្យរឿងនឹងកាន់តែល្អ ហើយអាចងាយស្រួលក្នុងការពង្រីកទីផ្សារទៅក្រៅប្រទេសបាន”។

លោក ប៉ុក បូរក្ស លើកឡើងថា ភាពយន្តទាំងអស់ដែលបញ្ចាំងនៅបរទេសក៏ដូចកម្ពុជា គឺមានមួយភាពយន្តចំនួនក៏អត់មានទទួលការគាំទ្រដែរ មិនមែនភាពយន្តគេទាំងអស់ទទួលបានការគាំទ្រទេ។ ពេលខ្លះ ដល់ថ្នាក់ផលិតករនៅក្នុងតំបន់ប្រើពាក្យមួយថា ជោគជ័យនៃភាពយន្ត ដូច Lucky draw (ការចាប់ឆ្នោតផ្សងសំណាង) បើសំណាងគឺធ្វើទៅបានជោគជ័យ ជួនកាលផលិតករខ្លះធ្វើរឿងមួយមានខ្លឹមសារល្អ ប៉ុន្តែទស្សនិកជនអត់ទទួលយក ក៏មិនជោគជ័យដែរ។

ពិតណាស់ ភាពយន្តកម្ពុជា​ត្រូវ​ការភាពរីក​ចម្រើន​ប្រកប​ដោយ​គុណភាព​ល្អ​បន្តទៀត ដើម្បី​រក្សាវត្តមានរបស់ខ្លួន ក៏ដូចជាដណ្ដើមទីផ្សារក្នុងស្រុកជាមួយបណ្ដាភាពយន្តបរទេសល្បី​។ ទស្សនិកជន គប្បីគាំទ្រ ជួយជាវសំបុត្រទស្សនា ដោយទុកឱកាស និងលទ្ធភាពដើម្បីភាពយន្តជាតិបានវិវឌ្ឍទៅមុខបន្ត គួរយោគយល់ពីភាពខ្វះខាត និងការខិតខំប្រឹងប្រែងរបស់ផលិតករ កុំប្រៀបធៀបជាមួយភាពយន្តបរទេសដែលមានទីផ្សារធំ និងមានទុនផលិតលើសភាពយន្តខ្មែររាប់សិប ឬរយដង ឬត្រូវសួរថា តើបរទេសទាំងនោះអាចផលិតភាពយន្តបានពាក់កណ្ដាលខ្មែរទេ បើគេមានទុនផលិតដូចយើង? ត្រូវមោទភាពដែលខ្លួនជាខ្មែរ មានភាពយន្តខ្មែររសជាតិខ្មែរ ទស្សនា លើមាតុភូមិរបស់ខ្លួន។​ ជាមួយគ្នានេះ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវជួយសម្រួលនូវតម្រូវការ និងបញ្ហាប្រឈមនានា ឯផលិតករ​ភាពយន្ត​​ជំនាញត្រូវ​ចែករំលែក រួម​គ្នា​បង្កើន​ការ​បណ្ដុះ​បណ្ដាល​​វិស័យ​ភាពយន្ត​ ទៅ​​ផលិតករ​ភាពយន្ត​នានា​ដែល​នៅ​ខ្វះ​ខាត​។ ចំណែក​ផលិតករ​ភាពយន្ត​ខ្មែរ​ថ្មីៗក៏​ត្រូវ​​បើក​ចិត្ត ទទួល​យក​ការ​កែលម្អ ការបណ្ដុះ​បណ្ដាល​បន្ថែម ដើម្បី​បង្កើន​គុណភាព​ភាពយន្ត​របស់​ខ្លួន ​ក្នុងពិភពទីផ្សារសេរី​សាកលភាវូបនីយកម្ម៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post បទយកការណ៍៖ ចំណុចពិសេស ដែលភាពយន្តខ្មែរអាចប្រជែង ជាមួយភាពយន្តបរទេស appeared first on Kampuchea Thmey Daily.

បទយកការណ៍៖ មិនធ្លាប់មាន គ្រូរបាំហ្មត់ចត់ លុតជង្គង់សំពះសិស្ស ចំពោះមុខមហាជន (មានវីដេអូ)
ថ្វីដ្បិតសម័យបច្ចុប្បន្ន គរុកោសល្យ និងវិធីសាស្ត្រអប់រំបានកែប្រែ ដែលធ្វើឱ្យសិស្សហ៊ានសួរនាំ ឬនិយាយលេងសើចជាមួយគ្រូ ប៉ុន្តែចំពោះអ្នកសិក្សា​វិជ្ជាក្បួនខ្នាតបុរាណខ្មែរទាំងផ្នែករូបិយ និងអរូបិយ តែងគោរព​ប្រណិតប័ត និងខ្លាចគ្រូបាអាចារ្យជាពន់ពេក ជាពិសេសសិស្សរបាំក្បាច់បុរាណ។ គេតែងដំណាលតគ្នាថា គ្រូរបាំ​ក្បាច់បុរាណ តែងមានបុគ្គលិកលក្ខណៈ ទន់ភ្លន់ តែមានរបៀប ម៉ឺងម៉ាត់ខ្លាំង មានរំពាត់មួយសម្រាប់គោះចង្វាក់ ចាំកាច់ដៃកាច់ជើងបង្វឹកបង្ហាត់សិស្សឱ្យរាំពត់ពេនពីក្បាលដល់ចុងជើង គឺទាល់តែសិស្សរាំត្រូវក្បាច់សុក្រឹតទើបគ្រូព្រម បើរាំមិនត្រូវ សិស្សអាចនឹងត្រូវរំពាត់ ឬការស្ដីបន្ទោស ហើយបើទោះជាសិស្សរាំល្អក្ដី ក៏គ្រូមិនសរសើរ។

ប៉ុន្តែតើមាន អានុភាពអ្វី បានជាធ្វើឱ្យ គ្រូរបាំដ៏ល្បី និងហ្មតចត់ម្នាក់ លុតជង្គង់សំពះសិស្ស នៅលើឆាកមហោស្រពចតុម្មុខ នៅចំពោះមុខមហាជន បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍មហោស្រពល្ខោនព្រះរាជទ្រព្យ រឿង ព្រះបាទជ័យវរ្ម័នទី៧? នេះជាការណ៍ចម្លែក និងមិនធ្លាប់មានកន្លងមក។

ដោយសម្ដីរួសរាយរាក់ទាក់ គ្រូទទួលបន្ទុកបច្ចេកទេស នៃសាលាសិល្បៈ នរោត្តម បុប្ផាទេវី និងជាអ្នកដឹកនាំរឿង ដឹកនាំសម្តែងល្ខោនព្រះរាជទ្រព្យ លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ធ្លាប់រាំសម្ដែងគ្រប់កម្មវិធីតូចធំតាំងពីតូចរហូតពេញវ័យ និងមកដល់វ័យចំណាស់នេះ ក៏ដូចជាធ្លាប់ទៅសម្ដែងនៅបរទេសផងនោះ លោកស្រីធ្លាប់ឃើញការទះដៃពីទស្សនិកជនតែពេលបើក និងបិទបញ្ចប់កម្មវិធីសម្ដែងប៉ុណ្ណោះ។ ប៉ុន្តែការសម្ដែងលើកនេះ លោកស្រីចម្លែកក្នុងចិត្ត ពោលឱ្យតែដល់ក្បាច់រាំពិសេស ក៏ដូចជាលឺចម្រៀងរបាំមានខ្លឹមសារ ទស្សនិកជនយល់ និងទះដៃអបអររហូតសឹងឥតដាច់ពីដើមដល់ចប់ ធ្វើឱ្យអ្នកគ្រូភាន់ភាំងភ្លឹករំភើបមិននឹកស្មានថាមានការគាំទ្រដល់ថ្នាក់ហ្នឹង។

អ្នកគ្រូ ឱម យុវណ្ណឌី មានប្រសាសន៍បន្តថា៖ “ចំពោះខ្ញុំ លុតជង្គង់សំពះសិល្បករ ខ្ញុំមិនដែលធ្វើទេ។ បទពិសោធន៍ខ្ញុំធ្វើជាគ្រូបង្ហាត់របាំបុរាណជាង ៣០ ឆ្នាំមកនេះ ការលើកដៃសំពះតបមាន តែបើថាខ្ញុំថ្លែងអំណរគុណជាគុណូបការគុណ គឺមិនដែលទេ នេះជាលើកទី១។ ខ្ញុំពេញចិត្តទឹកចិត្តពួកគាត់ដែលចូលរួមហាត់ជាមួយខ្ញុំ គាត់បានដាក់ខ្លួនជាឧបករណ៍ ជាមាសគីឡូ ឱ្យខ្ញុំដុត ដុំ ច្នៃ។ គាត់ធ្វើតាមខ្ញុំគ្រប់យ៉ាងទាំងអស់ ទាំងដែលពួកគាត់មិនមែនសិស្សសាលាវិចិត្រសិល្បៈ គាត់ជាប់សិក្សាចំណេះដឹងទូទៅ ជាប់ការងារផ្សេង ជាវ័យកំពុងពេញសប្បាយ បែរជាឆ្លៀតហាត់របាំបុរាណថ្ងៃសៅរ៍អាទិត្យ ហើយមកត្រូវលុតដុំ កាច់ពត់ រមួលឈឺ ត្រូវខ្ញុំស្ដីឱ្យគ្រប់យ៉ាង…”។

អ្នកគ្រូ មានប្រសាសន៍បញ្ជាក់ថា៖ “ត្រង់នេះហើយ ខ្ញុំគិតថា ពួកគាត់មានគុណូបការៈសម្រាប់សិល្បៈវប្បធម៌ បានធ្វើឱ្យប្រទេសជាតិ ទស្សនិកជនកក្រើក ធ្វើឱ្យរំជើបរំជួលសឹងពេញទីក្រុង ពេញប្រទេស។ ដូច្នេះធ្វើឱ្យខ្ញុំត្រូវតែលើកដៃសំពះអរគុណពួកគាត់ ដើម្បីឱ្យពួកគាត់ក្លាយជារលកក្រោយមានកម្លាំងមានសក្ដានុពលបន្តទៀត នៅពេលបាត់បង់គ្រូទៅ។ នេះជាអនុស្សាវរីយ៍មួយដែលខ្ញុំបង្កឱ្យពួកគាត់ចងចាំ ព្រោះ ខ្ញុំមិនមែនអមតៈ យើងមើលមិនឃើញថ្ងៃណាទេ ជាឱកាសខ្ញុំបង្ហាញឱ្យទស្សនិកជនឃើញថា អ្នកខំធ្វើអ្នកខំកសាង គឺសង្ឃឹមលើអ្នកបន្តវេន លើរលកក្រោយ ជាសរសរទ្រូង”។

មន្ត្រីចូលនិវត្តន៍ ដែលបច្ចុប្បន្នមានតួនាទីជា ទីប្រឹក្សាជំនួយការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានឋានៈស្មើ អគ្គនាយករង នៃក្រសួង រូបនេះ បញ្ជាក់ថា ផ្ទាំងទស្សនីយភាព ល្ខោនក្បាច់បុរាណខ្មែរ រឿង ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានចូលរួមពីយុវជនជាច្រើន តាំងពីថ្នាក់បឋមសិក្សា ព្រមទាំងបណ្ដាសមាគមសិល្បៈវប្បធម៌ដែលមានទម្រង់ដាច់ៗពីគ្នា ដែលពួកគាត់មានជំនាញ ដូចជាខាង យុទ្ធខមក្រម ល្បុកតោ ល្ខោនស្បែក ខោល សមាគមន៍ហ្វូណន់ សមាគមសក្ដិសិទ្ធិ មានរហូតសមាគមនៅដល់ខេត្តសៀមរាប ជាដើម។

អ្នកគ្រូ ឱម យុវណ្ណឌី មានប្រសាសន៍ថា៖ “ខាងសមាគមចូលរួម ពួកគាត់សុទ្ធតែចេះជំនាញពួកគាត់ តែពួកគាត់មិនយកចំណេះគាត់មកអាងចាងទេ ពួកគាត់ធ្វើខ្លួនសាមញ្ញ ធ្វើតាមការដឹកនាំរបស់ខ្ញុំទាំងអស់ ទើបបង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះ។ ខ្ញុំគោរពទឹកចិត្តដ៏ស្អាតស្អំ បរិសុទ្ធរបស់ពួកគាត់។ ដូច្នេះខ្ញុំមិនអាចព្រងើយកន្តើយនឹងការផ្ដល់តម្លៃដល់ពួកគាត់។ ម្រាមដៃដប់ ជង្គង់ខ្ញុំលុត គឺមានតម្លៃណាស់”។

វីដេអូ លោកស្រី ឱម យុវណ្ណឌី លុតជង្គុងសំពះសិស្ស នៅចំពោះមុខមហាទស្សនិកជន

កន្លងមក លោកស្រី ឱម យុវណ្ណឌី ធ្លាប់ដំឡើង និងដឹកនាំ ទស្សនីយភាពខ្នាតធំជាច្រើន មានដូចជារឿង ហ្លួងព្រះស្ដេចកន រឿង ប្រវត្តភ្នំដូនពេញ បង្ហាញស្នាដៃកសាងរាជធានីភ្នំពេញ របស់ដូនពេញ និងព្រះបាទពញាយ៉ាត របាំ ទេវៈស្រីសួគ៌ របាំ ទេពនិករកន្សែង ក៏ដូចជារបាំក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិធំៗ ក្នុងទទួលភ្ញៀវអន្តរជាតិធំៗ បុណ្យឯករាជ្យជាតិ បុណ្យចូលទីវង្គត់របស់ព្រះករុណា បុណ្យឡើងគ្រងរាជព្រះមហាក្សត្រ បុណ្យថ្វាយព្រះពរចម្រើនព្រះជន្មជាដើម។

មកជួបតួអង្គ ព្រះបាទជ័យវរ្ម័នទី៧ កញ្ញា សាវ៉ាត ស្រីទ្បែន បានប្រាប់ “កម្ពុជាថ្មី” ដោយសម្ដីទន់ភ្លន់ថា រយៈពេលហាត់រៀន និងសម្ដែងគឺយូរ ប៉ុន្តែពេលសម្ដែងចប់ ពេលវេលាដើរលឿនណាស់។ ពេលសម្ដែងចប់ភ្លាម កញ្ញាមានអារម្មណ៍ចង់យំ រំភើបព្រោះក្រុមខ្លួនជាសិស្សសមាគម និងមានគ្នាច្រើនមកពីប្រភពផ្សេងៗគ្នា តែអាចធ្វើឱ្យទស្សនិកជនពេញចិត្តបាន។

កញ្ញា សាវ៉ាត ស្រីឡែន លើកឡើងបន្តថា៖ “នៅពេលអ្នកគ្រូ លុតជង្គង់លើកដៃសំពះសិល្បករ ខ្ញុំមានអារម្មណ៍ក្ដុកក្ដួលសឹងស្រក់ទឹកភ្នែក។ បើតាមដឹង គ្រូចាស់ៗពួកគាត់អត់សូវចូលចិត្តសរសើរនៅមុខសិស្ស គឺពួកគាត់ចូលចិត្តរិះគន់ដើម្បីឱ្យពួកយើងបង្កើនខំប្រឹងបានរីកចម្រើន ហើយអ្នកគ្រូ។ លើកទី១ ខ្ញុំឃើញ អ្នកគ្រូធ្វើអ៊ីចឹង ចំពោះពួកយើង។ ខ្ញុំពិតជាសូមអរគុណអ្នកគ្រូ លោកគ្រូ និងព្រះអង្គ [ស៊ីសុវត្ថិ តេស្សូ] ដែលខិតខំ ដឹកនាំ ទូន្មានពួកខ្ញុំបានល្អ។ មើលទៅ គាត់ហត់ខ្លាំងមែនទែន”។

តួអង្គ ព្រះបាទជ័យវរ្ម័នទី៧ រូបនេះរំភើបខ្លាំងដែលបានសម្ដែងជាតួអង្គដ៏ធំនេះ និងមិននឹកស្មានថាខ្លួនឯងអាចកាន់តួនេះបានដែរ ដោយសារក្បាច់ខ្លាំង ប៉ុន្តែនៅពេលខំប្រឹង កញ្ញាក៏អាចធ្វើបាន ពោលគឺជោគជ័យ នៅពេលធ្វើពីទឹកចិត្ត។ ស្រីឡែន បញ្ជាក់ថា ដំបូងកញ្ញាភ័យណាស់ គិតថា ការសម្ដែងល្ខោនក្បាច់បុរាណលក់សំបុត្រ អត់មានអ្នកទិញចូលទស្សនា។ ប៉ុន្តែបែរជាផ្ទុយពីការគិតស្រឡះ គឺមានទស្សនិកជនច្រើន មានការកោតសរសើរ មានការសុំថតច្រើន អត់ដែលគិតថា ខ្លួនឯងមានថ្ងៃហ្នឹង។

កញ្ញា សាវ៉ាត ស្រីឡែន លើកឡើងបន្តថា៖ “ខ្ញុំរំភើបដែលបងប្អូនទាំងអស់គ្នាគាំទ្រច្រើន ដោយសារខ្ញុំគិតថា សម័យថ្មីបច្ចុប្បន្ន អត់សូវមានយុវជន និងអ្នកខ្វាយខ្វល់រឿងសិល្បៈបុរាណទេ ដោយសារគេនិយមសម័យ តែបែរជាផ្ទុយពីការគិត។ ខ្ញុំមានអារម្មណ៍ថា ប្រទេសខ្មែរយើងមានវប្បធម៌ល្អហើយ ប្រជាជនមានទឹកចិត្តបេះដូងស្រឡាញ់គាំទ្រវប្បធម៌ខ្លួនឯង ធ្វើឱ្យខ្ញុំមោទនភាពប្រទេសខ្លួនឯង សិល្បៈជាតិខ្លួនឯង និងប្រជាជនខ្លួនឯង និងខិតខំថែរក្សា អភិរក្សបន្តទៀត”។

ចំណែកសម្ដែងតួអង្គ ព្រះនាងឥន្រ្ទទេវី កញ្ញា ថុន សុផានី បានប្រាប់ “កម្ពុជាថ្មី” ដោយការគួរសមថា កញ្ញាអត់ដែលសម្ដែងឆាកធំបែបនេះទេ ហើយកញ្ញាសប្បាយចិត្ត និងរំភើបខ្លាំងពេលឃើញទស្សនិកជនជាតិ និងអន្តរជាតិ ចាស់ ក្មេងគាំទ្រសិល្បៈបុរាណ ដែលកញ្ញាអត់នឹកស្មានថា សំបុត្រលក់អស់មុនថ្ងៃសម្ដែងឡើយ។

ទាក់ទងការលត់ជង្គង់សំពះរបស់ គ្រូរបាំ កញ្ញា ថុន សុផានី បញ្ជាក់ថា៖ “ខ្ញុំឡើងទឹកភ្នែក ខ្ញុំឡើងយំ គ្រាន់តែអ្នកគ្រូលុតជង្គង់មក ខ្ញុំឡើងយំហ្មង សូម្បីឥឡូវ គ្រាន់តែនិយាយ ខ្ញុំក៏អួលដើមកដែរបង។ អ្នកគ្រូពិបាកមែនទែន ដោយសារតែពេលហាត់សម ២ ៣ ខែហ្នឹង មានអារម្មណ៍យូរមែនទែន សម្រាប់ពួកខ្ញុំ ទាំងការហៅមនុស្សមកហាត់សម ទាំងការគ្រប់គ្រងតួសម្ដែងរហូតជាង ២០០ នាក់ អ្នកគ្រូតែម្នាក់ឯង ជាមួយព្រះអង្គ [ស៊ីសុវត្ថិ តេស្សូ] គាត់ស្រែកផង ផ្ដែផ្ដាំ បង្ហាត់បង្រៀនផង អ្នកគ្រូមកទាំងឈឺទៀត។

សុផានី លើកឡើងបន្តថា៖ “ពេលជិតសម្ដែងហ្នឹង អ្នកគ្រូអត់ស្រួលខ្លួនប៉ុន្មានថ្ងៃ តែគាត់មានវត្តមានមករហូត គាត់មកអង្គុយចាំសិស្សរហូត។ ហាត់សមហ្នឹងមិនស្រួលទេ ទម្រាំប្រមូលមនុស្សឱ្យបានជុំគ្នា ព្រោះអ្នកខ្លះជាប់រៀន អ្នកខ្លះធ្វើការ… ពេលអ្នកគ្រូលុតជង្គង់ហ្នឹង ពួកខ្ញុំយំយកតែម្ដង គ្រូដូចជាម្ដាយទី២ របស់យើងអ៊ីចឹង”។

តួអង្គព្រះនាងឥន្ទ្រទេវី រូបនេះ សូមថ្លែងអំណរគុណប្រជាជនខ្មែរដែលតែងតែគាំទ្រសិល្បៈខ្មែរ ទស្សនិកជនជាកម្លាំងចិត្ត ជាអ្នកលើកទឹកចិត្តខ្លាំង ដ្បិតសំឡេងទះដៃ សំឡេងហ៊ោរបស់ទស្សនិកជន ធ្វើឱ្យសិកល្បករ-ការិនីនៅលើឆាកមានកម្លាំងចិត្តខ្លាំង។

កញ្ញា ថុន សុផានី បញ្ជាក់ថា៖ “ពួកខ្ញុំប៉ុន្មានថ្ងៃហ្នឹង ត្រូវហាត់សមផង រៀបចំពិធីសំពះគ្រូផង សមឆាក សមគ្រឿងស្លៀកពាក់… ឡើងហត់នឿយល្មើយរៀងៗខ្លួនហើយ។ ប៉ុន្តែពេលឡើងឆាក ឃើញបងប្អូនមកច្រើនអ៊ីចឹង កម្លាំងមិនដឹងមកពីណា ឡើងពេញប៊ឹបតែម្ដង រាំចូលជាមួយបងប្អូនទស្សនិកជន ឯការភ័យ និងការនឿយហត់អត់ដឹងបាត់អស់ទៅណា”។

សិល្បៈបុរាណដែលតែងតែខ្សត់ខ្សោយអ្នកគាំទ្រ បែរជាល្ខោនក្បាច់បុរាណលើកនេះ ត្រូវបានមហាជនជាវសំបុត្រ ទាំង៣ តម្លៃ មានតម្លៃ ២ ម៉ឺនរៀល ៤ ម៉ឺនរៀល និង ១០ ម៉ឺនរៀល អស់ទាំង ៤ វេនមុនកំណត់ ខណៈការសម្ដែងទាំង ២ ថ្ងៃនោះ ជួនគ្នានឹងកម្មវិធីកម្រិតអន្តរជាតិល្បីធំចំនួន ៣ គឺ កម្មវិធី I am a singer Cambodia ការប្រកួតផ្ដាច់ព្រ័ត្រ Miss Grand Cambodia និងការប្រកួតផ្ដាច់ព្រ័ត្រកម្មវិធី Idol Cambodia។

ក្នុងចំណោមអ្នកគាំទ្រគ្រប់ស្រទាប់ លោកស្រី ជួប សុភា ជាមន្ត្រីរាជការ បានឱ្យ កម្ពុជាថ្មី ដឹងថា នេះជាលើកទី១ ដែលលោកស្រី បានទស្សនាផ្ទាំងទស្សនីយភាពសិល្បៈបុរាណខ្មែរដ៏អស្ចារ្យបែបនេះ និងលោកស្រីរំភើបពេលឃើញ អ្នកគ្រូរបាំដល់ថ្នាក់ លុតជង្គង់សំពះអរគុណសិស្ស។ លោកស្រី បញ្ជាក់ថា ដំបូងអ្នកស្រី គ្រោងយកតែកូនស្រីកណ្ដាលមួយ មកជាមួយទេ តែកូនប្រុសបងក៏សុំមកដែរ ខំពឹងមិត្តភក្ដិឱ្យជួយទិញសំបុត្រថែមទម្រាំបាន។

លោកស្រី ជួប សុភា លើកឡើងថា៖ “មានណា យកទាំងកូនពៅអាយុជាង ៣ ខួបមកទៀត។ ដំបូងខ្ញុំបារម្ភខ្លាចកូនតូចរករឿង ឬយំក្នុងរោងតើ តែអត់សោះ គេចេះមើលដែរ ហើយទះដៃរហូត”។

លោកស្រី បន្តថា៖ “សម័យកូវីដ សេដ្ឋកិច្ចប៉ះពាល់ខ្លះដែរ តែនៅតែខំទិញសំបុត្រចូលមើល។ សំបុត្រ១ តម្លៃ ៤ ម៉ឺនរៀលហ្នឹង ខ្ញុំមិនស្ដាយទេ ពេលបានឃើញគេសម្ដែងល្អមើលអ៊ីចឹង ធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចស្ថិតក្នុងសម័យអង្គរដ៏រុងរឿងរបស់ខ្មែរ។ ខ្ញុំមើលបណ្ដើរ ព្រឺសម្បុរ ចង់យំបណ្ដើរ… ខ្ញុំចង់ឱ្យមានការសម្ដែងសិល្បៈបុរាណខ្មែរផ្សេងៗទៀត”។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍មហោស្រពល្ខោនព្រះរាជទ្រព្យ រឿង ព្រះបាទជ័យវរ្ម័នទី៧ សម្ដែង ៤ វេន រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី២៧ និង២៨ ខែសីហា ឆ្នាំ ២០២២ ដោយមានតាំងពិព័រណ៌​សិល្បៈបុរាណនានាផងដែរ។ ព្រឹត្តិការណ៍នេះ រៀបចំដោយសាលារបាំនរោត្តម បុប្ផាទេវី សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post បទយកការណ៍៖ មិនធ្លាប់មាន គ្រូរបាំហ្មត់ចត់ លុតជង្គង់សំពះសិស្ស ចំពោះមុខមហាជន (មានវីដេអូ) appeared first on Kampuchea Thmey Daily.

បទយកការណ៍៖ ហេតុអ្វី នារីសម័យថ្មី ចូលចិត្ត ផ្សងព្រេង គេងព្រៃ ឡើងភ្នំ?
គ្រាន់តែឡើងអគារខ្ពស់ក្នុងម្លប់តាមជណ្ដើរជើង ក៏មនុស្សយើងភាគច្រើននិយាយថា ហត់ ពិបាក ឬ រោយជើងដែរ។ ចុះទម្រាំតែត្រូវយួរស្ពាយរបស់របរធ្ងន់ជាប់ខ្លួនសឹង១ថ្ងៃពេញ ហើយដើរព្រៃគ្មានផ្លូវរាបស្មើ ឡើងភ្នំគ្មានជណ្ដើរ ត្រូវតោងវល្លិ៍ ឈ្មុសឈ្មុលកាត់ព្រៃ ស្មៅ បន្លារ ប្រឈមសត្វធាតុនានាទៀតនោះ តើលំបាកយ៉ាងណា?

ដូច្នេះហើយ ទើបគេគិតថា មានតែបុរសទេ ដែលអាចទៅពុះពារការលំបាកៗទាំងនោះ។ ប៉ុន្តែអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺដំណើរឡើងភ្នំ ដេកព្រៃនេះ ត្រូវបានទទួលការពេញនិយមពី យុវតី ផងដែរ។

ហេតុអ្វី នារីសម័យថ្មី ចូលចិត្ត និងហ៊ាន ផ្សងព្រេង គេងព្រៃ ឡើងភ្នំ? តើនាង ជួបហេតុការណ៍អ្វីខ្លះ?

យុវតី សម្ដីស្រាល មុខរួសរាយរាក់ទាក់ មួយរូប បានឱ្យ “កម្ពុជាថ្មី” ដឹងថា នាងបានដើរព្រៃលើកដំបូងនៅក្នុងឆ្នាំ២០១៩ តាមរយៈក្រុមទេសចរណ៍។ កាលនោះទៅតំបន់អារ៉ែង ហើយនឹងបានឡើងភ្នំម្រេចកង្កែប បោះតង់នៅលើនោះ។ នាងទៅកាលនោះ ព្រោះចង់ស្គាល់តំបន់អារ៉ែង ដោយសារតំបន់នោះល្បីយូរហើយ។

កញ្ញា អ៊ុក បញ្ញា ស្រដីថា៖ “ខ្ញុំធ្លាប់ដើរព្រៃឡើងភ្នំបានច្រើនកន្លែងដែរ មានដូចជាភ្នំម្រេចកង្កែប ខ្នងផ្សារ ភ្នំត្បែងនៅព្រះវិហារ ភ្នំឱរ៉ាល់ ភ្នំព្រះនៅវាលវែង ភ្នំថ្មចាំង ខ្នងក្រពើ និងឆាយយោង។ កន្លែងខ្លះ ទៅមួយយប់ពីរថ្ងៃ កន្លែងខ្លះទៅពីរយប់បីថ្ងៃ ហើយកន្លែងខ្លះបីយប់បីថ្ងៃ ទៅតាមចម្ងាយជិត ឬឆ្ងាយ”។

យុវតី វ័យជាង ២០ឆ្នាំ រូបនេះបញ្ជាក់ថា ការដើរព្រៃមិនមែនជាការងាយស្រួលទេ ព្រោះទាមទារឱ្យយើងតស៊ូអត់ធ្មត់ ហើយចំណាយកម្លាំងច្រើនក្នុងការឡើង ការដើរផ្លូវវែងឆ្ងាយ ហើយលំបាកទៀត សរុបមកគឺត្រូវតែប្រយ័ត្ន និងបត់បែនគ្រប់ជំហាន គ្រប់កាលៈទេស។

បញ្ញា និយាយបន្តថា៖ “បទពិសោធន៍ល្អដែលបានជួបនៅពេលដើរព្រៃ គឺបានមើលទេសភាពព្រៃឈើព្រៃ ភ្នំស្អាតៗ វាលស្មៅល្វឹងល្វើយ ទឹកជ្រោះ ទឹកអូរ ជ្រលងភ្នំដងអូរ និងសត្វព្រៃជាដើម ។ល។ បន្ថែមពីហ្នឹងគឺស្គាល់រាប់អានមិត្តភក្តិថ្មីៗថែមទៀត ការចេះជួយយកអាសារគ្នា ការចែករំលែក ឬក៏អាចហៅថា រួមសុខទុក្ខសប្បាយរីករាយជាមួយគ្នាជាមួយនឹងធម្មជាតិ។ មួយវិញទៀតការដើរព្រៃ ធ្វើឱ្យខ្ញុំចេះពីរបៀបដើរព្រៃថា ត្រូវរៀបចំអ្វីខ្លះមុនចេញដំណើរ”។

កញ្ញា អ៊ុក បញ្ញា បានឱ្យដឹងថា នៅលើកក្រោយ នាងចង់ឡើងភ្នំសំកុស និងភ្នំទំព័រដែលកម្រិតនៃការឡើងលំបាកជាងមុន។ មូលហេតុដែលនាងចង់ទៅ ដោយសារភ្នំទាំងពីរនេះគឺភ្នំខ្ពស់ជាងគេ បន្ទាប់ពីភ្នំឱរ៉ាល់ ព្រោះនាងចង់បានបទពិសោធន៍ឡើងភ្នំដែលខ្ពស់ៗជាងគេនៅកម្ពុជា។

ចំណែកយុវតី វ័យជាង ២០ឆ្នាំ មួយរូបទៀត បានឱ្យដឹងថា នាងដើរព្រៃលើកដំបូងបង្អស់នៅក្នុងឆ្នាំ២០២២នេះ តាមរយៈការរៀបចំដោយក្រុមទេសចរណ៍ គឺនៅខ្នងភ្នំក្រពើ និងទឹកជ្រោះឆាយយោង ដោយសារនាងចង់ឃើញទេសភាពស្រស់ស្អាតនៅទីនោះ។

កញ្ញា ខាត់ សិរីវុធ បាននិយាយបន្តថា៖ “ខ្ញុំមិនធ្លាប់បានទៅដើរព្រៃឡើងភ្នំទេពីមុនមក ឃើញគេ និងមិត្តភក្ដិទៅបាន ខ្ញុំក៏សាកល្បង ចង់ទៅដូចគេដែរ។ ការដើរភ្នំវាពិតជាពិបាកមែន តែខ្ញុំចូលចិត្ត ព្រោះខ្ញុំចង់ចំណាយពេលជាមួយធម្មជាតិ និងទទួលបានឣារម្មណ៍ស្រស់ស្រាយ ហើយស្គាល់មនុស្សថ្មីៗ”។

ទាក់ទងនឹងសុវត្ថិភាពខ្លួនជាស្រី សិរីរុធ លើកឡើងថា៖ “សុវត្ថិភាពផ្ទាល់់ខ្លួនមិនគួរឱ្យបារម្ភទេ ព្រោះខ្ញុំទៅជាមួយមិត្តស្រីស្គាល់គ្នាស្រាប់ គេងតង់ជាមួយគ្នា ហើយបើយើងទៅតែស្រីម្នាក់ឯង ក៏ក្រុមដើរព្រៃរៀបចំមិនឱ្យយើងគេងជាមួយប្រុសដែរ។ តែពេលដើរព្រៃ ពួកយើងហាក់ដូចជាបងប្អូនស្គាល់គ្នាពីយូរអ៊ីចឹង។ យើងចែករំលែក ជួយគ្នា និងលេងសើចជាមួយគ្នាដោយស្មោះសរ”។

កញ្ញា សិរីវុធ មិនទាន់ដឹងថានឹងត្រូវទៅណាទៀតទេនៅលើកក្រោយ តែនាងចង់ទៅកន្លែងណាដែលពិបាកទៅជាងមុនបន្ថែមទៀត ព្រោះនាងចង់ចំណាយពេល សម្រាក និងស្រស់ស្រាយជាមួយធម្មជាតិ។

ពិតមែនហើយ ព្រៃភ្នំ ជាតំបន់ពោរពេញដោយរុក្ខជាតិ ព្រៃឈើ ជាជម្រកហ្វូងសត្វនានា ដែលមិនសូវមានប្រជាពលរដ្ឋប្រមូលផ្ដុំរស់នៅ។

កញ្ញា ប៉ី បានឱ្យដឹងថា នាងឡើងភ្នំដំបូងនៅ Bangli-Songan ប្រទេស ឥណ្ឌូនេស៊ី ចំណែកភ្នំនៅក្នុងស្រុកខ្មែរដំបូង គឺខ្នងផ្សារ នៅពេលនាងឯកាខ្លាំងបំផុស កាលឆ្នាំ ២០១៨។ ពេលបានឡើងភ្នំ នាងហាក់បីដូចជាកំពុងមានទំនាក់ទំនងជាមួយនឹងធម្មជាតិ មានអារម្មណ៍ថា មិនឯកា។

កញ្ញា ប៉ី និយាយថា៖ “ការដើរព្រៃ រឺឡើងភ្នំ ខ្ញុំធ្លាប់បាន ៤ដងហើយ ១. ភ្នំ Bangli-Songan ២. ភ្នំខ្នងផ្សារ ៣. ឱរ៉ាល់ ៤. ភ្នំខ្នងក្រពើ ឆាយយ៉ោង។ សម្រាប់នៅស្រុកខ្មែរ ទៅច្រើនថ្ងៃបំផុតចាប់ពី ៤ ថ្ងៃចុះក្រោម។ ការដើរព្រៃ តាមបទពិសោធន៍ដែលខ្ញុំបានជួបរឿងល្អនោះគឺ បានសម្រាកពីការឈឺចាប់មួយចំនួន ឃើញទេសភាពធម្មជាតិ និងសំឡេងស្ងប់ស្ងាត់ ជាពិសេសបានជួប និងរាប់អានមនុស្សថ្មី”។

យុវតី វ័យជាង ២០ឆ្នាំ រូបនេះ បានឱ្យដឹងថា ឧបសគ្គសម្រាប់មនុស្សស្រីរាងពិបាកបន្តិច ជាពិសេសសុខភាពប្រចាំខែរបស់ស្រ្តីចំពេលឡើងភ្នំ និងការជួបសត្វទាក។ ទោះយ៉ាងណា នាងមិនបានបោះបង់ ព្រោះមានការតាំងចិត្ត។ លើកក្រោយ នាងចង់ទៅកន្លែងថ្មីៗ និងមិនសូវមានមនុស្សបានទៅដល់ ទោះកម្រិតលំបាកបែបណាក៏បាន។

កញ្ញា ប៉ី បានលើកឡើងថា៖ “សម្រាប់បងប្អូនដែលចូលចិត្តដើរព្រៃ សូមចូលរួមជួយ និថែរក្សាបរិស្ថាន និងបងប្អូនមិនចូលចិត្តដើរព្រៃ គួរតែសាក រឺចូលរួមដើរព្រៃដើម្បីជាបទសោធន៍សម្រាប់ជីវិតខ្លួនឯង ក៏ដូចជាការចូលរួមការពារធម្មជាតិ និងជួយជីវភាពប្រជាជនសហគមន៍យើងដែរ”។

មែនហើយ ព្រៃភ្នំ មិនមែនគ្រាន់តែជាទីឆ្ងាយពីផ្ទះទេ គឺថែមទាំងមិនមានផ្សារ ឬតូបលក់ទំនិញ ដែលយើងអាចយក ឬទិញអ្វីតាមតម្រូវការ បើទោះជាមានលុយច្រើនក្ដី។

ប្រជាសហគមន៍ និងជាអ្នកនាំភ្ញៀវដើរព្រៃ ឡើងភ្នំ លោក ព្រំ ជ័យ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ដើមឡើយ លោកជាកសិករ និងទើបបន្ថែមរបរថ្មីជាអ្នកនាំភ្ញៀវឡើងភ្នំនៅដើមឆ្នាំ ២០២០ ខណៈមានភ្ញៀវទេសចរផុស​ផុល​​ទៅកម្សាន្តនៅតំបន់ ខ្នងផ្សារ ខ្នងក្រពើ ជួរភ្នំក្រវ៉ាញ។

និយាយដោយញញឹមញញែមតិចៗ លោក ព្រំ ជ័យ បានឱ្យដឹងថា ប៉ុន្មានឆ្នាំនេះ អ្នកនិយមដើរព្រៃកើនច្រើន ក្នុងនោះក៏មាននារីវ័យក្មេង ដែលមានមកជាក្រុមមិត្តភក្ដិ ក្រុមគ្រួសារ ឬក្រុមហ៊ុនក៏មាន ដែលមានទាំងអ្នកដើរនៅដើមសប្ដាហ៍ និងថ្ងៃចុងសប្ដាហ៍ ឬថ្ងៃសម្រាក មានចាប់ពីរយៈពេលពី ២ថ្ងៃ មួយយប់ ឡើងដល់ ៥ថ្ងៃ ឬមួយអាទិត្យពេញក៏មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ព្រំ ជ័យ បានឱ្យដឹងបន្ថែមថា៖ “ភ្ញៀវស្រីៗខ្លះ ស្ពាយរបស់របរខ្លួនឯង ហើយខ្លះ ជួលឱ្យពួកខ្ញុំនៅសហគមន៍ជួយស្ពាយឱ្យ ពេលឡើងភ្នំ។ កន្លែងណាប្រុសៗទៅបាន ទោះលំបាកទៅក៏ដោយ ក៏ពួកស្រីអាចទៅបានដែរ ដូចអត់ដែលឃើញមានអ្នកណាខ្លាច ឬនៅចាំកន្លែង មិនទៅទេ។ ស្រីៗខ្លះ ជួយបេះសត្វទាក ឱ្យប្រុសៗទៀត ក៏មាន”។

ទោះការដើរ និងស្នាក់ក្នុងព្រៃមានភាពលំបាកច្រើន ក៏ពិតមែន ប៉ុន្តែ លោក ព្រំ ជ័យ បានឱ្យដឹងថា ភ្ញៀវស្រីដែលលោកធ្លាប់ជួប គឺមិនដែលលឺភ្ញៀវណានិយាយថា ពួកគេរាងចាល ឬឈប់ លែងមកព្រៃទៀតនោះទេ មានតែលឺពួកគេសួរគ្នាថា លើកក្រោយទៅណាទៀត។ ពេលបានលឺបែបនេះ លោកមានភាពរីករាយ ព្រោះភ្ញៀវពេញចិត្តសេវារបស់លោក និងមានសង្ឃឹមបានចំណូលពីរបរនេះបន្តទៀត ដើម្បីជួយផ្គត់ផ្គង់ដោះស្រាយជីវភាពគ្រួសារ។

យើងសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសកំលុងសាកលលោកជួបវិបត្តិកូវីដ-១៩ និងមានការរឹតបន្តិចការចេញចូលបរទេសនោះ គោលដៅទេសចរណ៍នៅតំបន់ព្រៃភ្នំ នៃសហគមន៍អេកូទេសចរណ៍ បាន និងកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរ រួមទាំងនារីដែរ ដើរកម្សាន្តឥតដាច់ ពិសេសនៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក។ នារីខ្មែរតាំងពីបុរាណកាល មានភាពទន់ភ្លន់ តែមិនទន់ជ្រាយ រឹងមាំម៉ឺងម៉ាត់ រហូតអាចចេញច្បាំងតតាំងបច្ចាមិត្តការពារទឹកដីថែមទៀត៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post បទយកការណ៍៖ ហេតុអ្វី នារីសម័យថ្មី ចូលចិត្ត ផ្សងព្រេង គេងព្រៃ ឡើងភ្នំ? appeared first on Kampuchea Thmey Daily.

បទយកការណ៍៖ ល្ខោនហ្លួងថ្មី ប្រើក្បាច់ថ្មីមិនធ្លាប់ឃើញ ទម្រង់រាំសតវត្សរ៍ទី១២
ទស្សនីយភាពល្ខោនហ្លួង រឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” ជាស្នាដៃសិល្បៈខ្នាតធំ បន្តពី របាំក្បាច់បុរាណ “ព្រះនាងឥន្ទ្រទេវី និងជ័យរាជទេវី” ដែលមានការគាំទ្រ និងលើកសរសើរជាខ្លាំងពីមន្ត្រីជាន់ខ្ពស់ បញ្ញវន្ត និង​មហាជនគ្រប់ស្រទាប់។ ល្ខោនហ្លួង ឬល្ខោនព្រះរាជទ្រព្យ ឬបច្ចុប្បន្នហៅថា ល្ខោនក្បាច់បុរាណខ្មែរ នេះ មានតួរហូតជាង ១៥០រូប នឹងបង្ហាញខ្លួនជូនទស្សនិកជនទស្សនាកម្សាន្ត និងឈ្វេងយល់ពីវប្បធម៌ដល់កំពូលរបស់ខ្មែរនាសម័យចក្រភពអង្គរ ដែលគ្រោងសម្ដែងជាលើកដំបូង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីបានខកខានដោយសារវិបត្តិនៃជំងឺកូវីដ-១៩។

គ្រូទទួលបន្ទុកបច្ចេកទេស នៃសាលាសិល្បៈ នរោត្តម បុប្ផាទេវី និងជាអ្នកដឹកនាំរឿង និងដឹកនាំសម្តែង ល្ខោនព្រះរាជទ្រព្យនេះ លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ដោយរួសរាយរាក់ទាក់ថា មូលហេតុនៃការសម្រេចដំឡើងល្ខោនព្រះរាជទ្រព្យរឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ត្រទេវី” គឺផុសចេញពីអារម្មណ៍ក្ដីស្រឡាញ់ និងការធ្លាប់លឺពីកិត្យានុភាព សក្ដានុពល ស្ដេចទាំង៣អង្គ គឺរួមទាំងព្រះនាងជ័យរាជទេវី ផងនោះ តាមសិលាចារិក និងឯកសារនានា ដែលធ្វើគួរជាទីភ្ញាក់ផ្អើល គោរព លើកតម្កើង និងផ្សព្វផ្សាយ។

លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍បន្តថា៖ “ដោយខ្ញុំជាអ្នកជំនាញឯកទេសទម្រង់របាំព្រះរាជទ្រព្យ ខ្ញុំក៏នឹកឃើញ​យកមកច្នៃប្រឌិត អភិវឌ្ឍក្បាច់ទាំងប៉ុន្មានមកប្រមូលផ្ដុំ ឱ្យកើតជារឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” នេះឡើង” ដោយខ្ញុំខឹតខំសម្អិតសម្អាង ក៏ដូចជាអភិវឌ្ឍទាំងក្បាច់រាំតាមជញ្ជាំងប្រាង្គប្រសាទ ទាំងបទចម្រៀងមរតកដើម ដែលកប់បាត់អស់រយៈពេលជិត ៥០ឆ្នាំ យកមកចងក្រងកើតជាទស្សនិយភាពរឿងប្រវត្តិសាស្ត្រក្នុងសម័យអង្គរ”។

គ្រូទទួលបន្ទុកបច្ចេកទេស នៃសាលាសិល្បៈ នរោត្តម បុប្ផាទេវី មានប្រសាសន៍ថា ល្ខោនក្បាច់នេះ មានក្បាច់រាំថ្មី អត់ជាន់នឹងក្បាច់មរតកដើមទេ។ ក្បាច់មរតកដើមមានលក្ខណៈល្អស្អាតគ្រប់គ្រាន់អស់ហើយ ហើយក្បាច់ដែលលោកស្រីបង្កើត និងអភិវឌ្ឍថ្មីនេះ គឺលោកស្រីមើល និងដកស្រង់ចេញពីជញ្ជាំងប្រាសាទអង្គរ។

លោកស្រី ​ឱម យុវណ្ណឌី មានប្រសាសន៍បន្តថា៖ “គំនិតខ្ញុំ ខ្ញុំចង់យកទម្រង់ក្បាច់រំជំនាន់សតវត្សទី១២ មកប្រើ ប៉ុន្តែក្បាច់រាំ ឬកាយវិកការលើជញ្ជាំងប្រាសាទ ជារូបចម្លាក់នៅស្ងៀម ខ្ញុំបានយកក្បាច់នោះមកបំបែកបង្កើតឱ្យមានចលនារាំរស់រវើក។ អ៊ីចឹងយើងនឹងឃើញមានភាពខុសប្លែក ថ្មី និងភាពល្អ សូម្បីតែក្បាច់លើកដៃលើកជើងរាំ ក៏ជាក្បាច់នៅសម័យអង្គរដែរ។ អ៊ីចឹង ខ្ញុំចង់ឱ្យក្បាច់រាំនៅសម័យអង្គររស់ឡើងវិញ រឿងក៏សម័យអង្គរ ក្បាច់ក៏សម័យអង្គរ”។

និងជាអ្នកដឹកនាំរឿង និងដឹកនាំសម្តែង ល្ខោនព្រះរាជទ្រព្យនេះ បញ្ជាក់ថា ក្បាច់រាំក្នុងល្ខោននេះ ជាក្បាច់រាំថ្មី ប្លែក តាំងពីចម្រៀង តាំងពីពាក្យពេចន៍ តាំងពីការតុបតែងខ្លួន និងសំលៀកបំពាក់។

លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍បន្ថែមថា៖ “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានគាំទ្រតាមយើងខ្ញុំអ្នកឯកទេស​ក្បាច់បុរាណ ក្នុងការស្រាវជ្រាវលើកក្បាច់ថ្មីនេះដែរ ព្រោះក្បាច់ថ្មីអស់នេះ ដកស្រង់ចេញពី ក្បាច់ឆាកបញ្ចុះ ៤ ៥០០ ក្បាច់របស់ក្បួនខ្នាតតម្រានាដសាស្ត្រនៃរបាំព្រះរាជទ្រព្យ។ ក្បាច់ថ្មីមែន ប៉ុន្តែពណ៌សម្បុរ ភាសាក្បាច់ចេញមកមាននិយមន័យ តាមធម្មជាតិ ជាចរិតខ្មែរ ទម្រង់សម័យអង្គរ”។

ពិតណាស់ របាំព្រះរាជទ្រព្យ មានន័យថា របាំជាទ្រព្យប្រទានរបស់ព្រះរាជា រាជវង្សខ្មែរបង្កើត ជាទ្រព្យដ៏វិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ។ របាំព្រះរាជទ្រព្យ ជាស្នាព្រះហស្ដ ព្រះមហាក្សត្រីយានី “ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា” ច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្តម។ របាំព្រះរាជទ្រព្យ ជារបាំប្រចាំព្រះរាជាណាចក្រកម្ពុជា មានភាពល្បីល្បាញខាងប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ មានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ មើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា “ស្ដេចរបាំ”។

អ្នកអម្ចាស់ ស៊ីសុវត្ថិ តេស្សូ ជាព្រះប្រធានសាលា និង ក្រុមរបាំអង្គរសក្តិសិទ្ធ មានព្រះរាជបន្ទូលដល់ “កម្ពុជាថ្មី” ដោយរួសរាយរាក់ទាក់បានដឹងថា បន្ទាប់ពីការយាងសោយព្រះពិរាល័យនៃ សម្តេចព្រះរាជបុត្រី ព្រះរៀម ទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី ក្នុងឆ្នាំ ២០១៩ សមាគមវប្បធម៌កម្ពុជា ដែលទ្រង់បានបង្កើតឡើងជាច្រើនឆ្នាំកន្លងមក បានពង្រីកវិសាលភាពការងាររបស់ខ្លួននាពេលបច្ចុប្បន្ន និងប្តូរឈ្មោះមកជា សាលារបាំ នរោត្តម បុប្ផាទេវី ដោយមានព្រះនាមរបស់ទ្រង់ជាព្រះកិត្តិយស។ សាលារបាំ នរោត្តម បុប្ផាទេវី មានបេសកកម្មក្នុងការបង្កើតឱកាសដល់ប្រជាជនកម្ពុជាគ្រប់រូបបានរៀនរបាំបុរាណខ្មែរដោយមិនគិតថ្លៃ និងផ្តល់ការបណ្តុះបណ្តាលតាមតាមក្បួនខ្នាត និងគុណភាពសម្រាប់អ្នកដែលចង់ប្រកបអាជិពជាអ្នករបាំ។

អ្នកអម្ចាស់ ស៊ីសុវត្ថិ តេស្សូ មានព្រះរាជបន្ទូល បន្តថា៖ “ក្រោយពី សម្ដេចព្រះរាម បានសោយទិវង្គត ហើយគម្រោងព្រះរាជបុត្ររបស់ទ្រង់ ព្រមទាំងអ្នកគ្រូ យុវណ្ណឌីន អ្នកគ្រូ សាវ៉ៃ ចង់បន្តស្នាព្រហស្ត ពីព្រះអង្គ។ មុនសុគត សម្ដេចព្រះរាម បានរៀបចំរបាំព្រះរាជទ្រព្យក្បាច់ ១០០ ឆ្នាំមុន លោកបានស្រាវជ្រាវរហូត និងធ្វើអ្វីដែលថ្មី ឱ្យរបាំព្រះរាជទ្រព្យ មានសកម្មភាពរស់រវើក ដែលគោរពតាមទម្រង់ដើមរបស់ខ្មែរ”។

អ្នកអម្ចាស់ ស៊ីសុវត្ថិ តេស្សូ មានព្រះរាជបន្ទូល បន្តថា៖ “ប៉ុន្មានឆ្នាំមុន អ្នកគ្រូ យុវណ្ណឌី បានបង្កើត របាំ “ព្រះនាងឥន្ទ្រទេវី និងព្រះនាងជ័យរាជទេវី”។ ពេលខ្ញុំឃើញរបាំហ្នឹង ខ្ញុំពិភាក្សាជាមួយគាត់ថា គួរយករបាំហ្នឹងបង្កើតជាសាច់រឿង [ល្ខោន] វិញ កុំមានតែរបាំ ព្រោះសម្ដេចព្រះរាម លោកច្រើនតែបង្កើតជាសាច់រឿងវែង។ អ៊ីចឹង តាមគំរូ សម្ដេចព្រះរាម ធ្លាប់ធ្វើហ្នឹង អ្នកគ្រូ គាត់សរសេរបន្តពីរបាំទៅជារឿង។ យើងបានថែមតួអង្គ ព្រះបាទជ័យវរ្ម័នទី៧ ហើយយើងស្រាវជ្រាវប្រវត្តិសាស្ត្រជំនាន់ហ្នឹងឃើញ ព្រះអង្គ [ព្រះបាទជ័យវរ្ម័នទី៧] មានបញ្ហាសង្គ្រាមជាមួយប្រទេសចម្ប៉ា។ អ៊ីចឹង អ្នកគ្រូ យុវណ្ណឌី បានរៀបចំចម្រៀងបន្ថែម។ ល្ខោននេះជារឿងប្រវត្តិសាស្ត្រ ដែលយើងរៀបចំក្នុងទម្រង់ល្ខោនព្រះរាជទ្រព្យ ឬល្ខោនក្បាច់បុរាណ”។

គួរបញ្ជាក់ថា របាំសំដៅយកប្រធានបទជាគោល គឺគ្មានសាច់រឿង ដូចជា របាំអប្សរា របាំទេពមនោរម្យ របាំជូនពរជាដើម។ ចំណែកល្ខោន សំដៅយកសាច់រឿងជាគោល ដូចជាល្ខោនរឿង រាមកេរ្តិ៍ ល្ខោនរឿងព្រះវេស្សន្តរ ល្ខោនរឿងព្រះស័ង្ខជាដើម។

មកជួបតួអង្គ ព្រះបាទជ័យវរ្ម័នទី៧ កញ្ញា សាវ៉ាត ស្រីទ្បែន បានប្រាប់ “កម្ពុជាថ្មី” ដោយសម្ដីទន់ភ្លន់ថា កញ្ញាពិតជាមានអារម្មណ៍រំភើប ដែលបានសម្តែងជាតួអង្គដ៏ធំមួយស្ថិតក្នុងចំណោមស្តេចល្បីៗទាំងអស់ក្នុងប្រវត្តិសាស្រ្តខ្មែរ។ កញ្ញាយល់ឃើញថា ល្ខោនក្បាច់បុរាណរឿង “ព្រះបាទជ័យរវ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” នេះ ល្អខ្លាំង ពីព្រោះសាច់រឿងមានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការបណ្តុះចិត្តគំនិតកូនខ្មែរឱ្យយល់ដឹងពីតម្លៃរបស់ជាតិខ្មែរ ដោយនៅក្នុងរឿងនេះបានឆ្លុះបញ្ចាំងពីការស្លៀកពាក់តុបតែងខ្លួនមិនថាស្តេច ឬសិស្សានុសិស្ស ស្នាដៃក្នុងការបង្កើត និងការកសាងផ្សេងៗ របស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្រ្ទទេវី និងព្រះនាងជ័យរាជទេវី ដែលសុទ្ធសឹងតែជាវីរបុរស វីរនារីរបស់ខ្មែរ។

កញ្ញា សាវ៉ាត ស្រីឡែន បានលើកឡើងថា៖ “អ្វីដែលរឹតតែអស្ចារ្យទៅទៀតនោះ សាច់រឿងនេះគឺទាក់ទងនឹងប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ខ្មែរ ដែលបានបង្រៀន និងបង្ហាញឱ្យមនុស្សនាយុគសម័យថ្មី របស់ខ្មែរឱ្យចេះមានទឹកចិត្តស្នេហា ការពារ ថែរក្សា លះបង់ បូជាជីវិត ដើម្បីការពារជាតិមាតុភូមិ ដូចទ្រង់ទាំង៣អង្គដែរ”។

កញ្ញា ស្រីឡែន បង្ហាញឱ្យដឹងថា សម្រាប់ក្បាច់ដែលត្រូវបានដំឡើងថ្មីក្នុងរឿងនេះ គឺសុទ្ធតែជាក្បាច់ធ្ងន់ៗ អំណាច ហើយគ្រប់ក្បាច់ទាំងអស់គឺសុទ្ធតែសម្រិតសម្រាំងពីជញ្ជាំងប្រាសាទផ្ទាល់ដោយហ្មត់ចត់ និងតាមក្បួនខ្នាតត្រឹមត្រូវ។

ស្រីឡែន បញ្ជាក់បន្ថែមថា៖ “ក្នុងការហាត់តួអង្គនេះ សម្រាប់ខ្ញុំគឺមានការលំបាក ព្រោះក្បាច់ខ្លាំងៗ ហើយមានច្រើនក្បាច់ ដែលត្រូវការចងចាំច្រើន ទាំងក្បាច់ក្នុងចិត្ត និងការរាំសម្ដែងចេញតាមរយៈទឹកមុខ ក្បាល ដៃ ជើង ដងខ្លួន។ តែនាងខ្ញុំប្តេជ្ញាចិត្តថា ព្យាយាមហាត់ពត់លត់ដុំខ្លួនឱ្យរីកចម្រើនគ្រប់ក្បាច់ ដើម្បីឱ្យសាកសមទៅនឹងការលះបង់កម្លាំងកាយកម្លាំងចិត្តរបស់អ្នកគ្រូដែលគាត់ខិតខំបង្ហាត់ និងដើម្បីបំពេញតួនាទីជាប្រជាជនខ្មែរ និងកុំឱ្យរបាំបុរាណខ្មែរបាត់បង់”។

ចំណែកសម្ដែងតួអង្គ ព្រះនាងឥន្រ្ទទេវី កញ្ញា ថុន សុផានី បានប្រាប់ “កម្ពុជាថ្មី” ដោយការគួរសមថា របាំព្រះរាជទ្រព្យពិតជាអស្ចារ្យខ្លាំងណាស់ សូម្បីតែសាច់ភ្លេង ទំនុកច្រៀង ពាក្យពេជន៍ និងក្បាច់នីមួយៗក្នុងសាច់រឿងនៃរបាំមួយនេះ ហើយកញ្ញាសប្បាយចិត្ត និងមានមោទនភាពយ៉ាងខ្លាំងដែលបានចូលរួមសម្ដែងនៅក្នុងរបាំព្រះរាជទ្រព្យនេះ និងកាន់តែរំភើបបំផុតដែលអ្នកគ្រូ ឱម យុវណ្ណឌី បានផ្ដល់ឱកាសឱ្យនាងធ្វើជាតួអង្គ ព្រះនាងឥន្រ្ទទេវី។

កញ្ញា ថុន សុផានី លើកឡើងបន្តថា៖ “ចំពោះក្បាច់របាំដែលបានតំឡើងថ្មីនេះវិញ ខ្ញុំយល់ឃើញថា ប្លែកភ្នែកមែនទែន ព្រោះខ្ញុំធ្លាប់តែឃើញក្បាច់ទាំងអស់នេះនៅតាមចម្លាក់ជញ្ជាំងសម័យអង្គរ ដែលសម័យបច្ចុប្បន្ន ស្ទើរតែបាត់បង់អស់ជាបន្តបន្ទាប់ ប៉ុន្តែជាក់ស្ដែងដោយសារតែការស្រឡាញ់ថែរក្សាកេរ្តិ៍តំណែលពីដូនតា ទើបអ្នកគ្រូបានបង្កើតស្នាដៃមួយនេះឡើងសាជាថ្មីម្ដងទៀត ដោយមានការចូលរួមពីពួកខ្ញុំផងដែរ”។

តួអង្គព្រះនាងឥន្ទ្រទេវី រូបនេះលើកឡើងបន្តថា សម្រាប់ក្បាច់នីមួយៗគឺមានផលលំបាកខ្លាំងមែនទែន ព្រោះក្បាច់ទាំងអស់នេះសុទ្ធតែជាក្បាច់ដំឡើងថ្មី ក្បាច់នាសម័យអង្គរ ពិបាកក្នុងការពត់ពេន។ ប៉ុន្តែទោះបីជាលំបាកខ្លាំងយ៉ាងណា ក៏នាងនៅតែតស៊ូក្នុងការហ្វឹកហាត់ ដើម្បីទទួលបាននូវក្បាច់ និងខ្នាតថ្មីល្អៗពីអ្នកគ្រូ។

កញ្ញា ថុន សុផានី លើកឡើងបន្តថា៖ “គោលដៅអនាគត នាងខ្ញុំចង់ក្លាយជានាដការីរបាំបុរាណមួយរូប បើទោះបីជាខ្ញុំមានជំនាញផ្សេងទៀតក្រៅពីសិល្បៈក៏ដោយ ក៏នាងខ្ញុំនៅតែជួយថែរក្សារកេរ្តិ៍មរតកកេរ្តិ៍ដំណែលពីដូនតា មិនឱ្យយបាត់បង់ឡើយ ហើយនាងខ្ញុំនឹងចូលរួមចែករំលែកវប្បធម៌ខ្មែរឱ្យប្រទេសជិតខាង និងក្មេងៗជំនាន់ក្រោយៗទៀតបានយល់ដឹង បានឃើញ បានឮពីកិត្យានុភាពនៃសិល្បៈខ្មែរឱ្យបានច្រើន”។

តារាសម្ដែង កញ្ញា នី មុនីនាថ សម្ដែងជាតួអង្គ ព្រះនាងជ័យរាជទេវី ប្រាប់ “កម្ពុជាថ្មី” ដោយទន់ភ្លន់ថា នេះជាមហាកិត្តិយសសម្រាប់នាង ជាអតីតសិស្សសាលាវិចិត្រសិល្បៈ ដែលខានហាត់របាំជាង១០ឆ្នាំហើយ ប៉ុន្តែនៅឆ្នាំ ២០២២នេះ គឺជាភាពអស្ចារ្យមែនទែនសម្រាប់នាង ដែលនឹងបង្ហាញទម្រង់សិល្បៈបុរាណខ្មែរដែលនាងធ្លាប់ហាត់រៀនពីក្មេងមក ក្នុងល្ខោនព្រះរាជទ្រព្យរឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី”។

កញ្ញា នី មុនីនាថ លើកឡើងបន្តថា៖ “ដោយសារខ្ញុំផ្អាកការហាត់ និងរបាំព្រះរាជទ្រព្យនេះជាយូរមកហើយ គឺអស់រយៈពេល ១៧ ឆ្នាំ អ៊ីចឹង ការរាំ អាចជាមិនទន់ភ្លន់ និងស្រស់ស្អាតដូចការហាត់រាំជាប់លាប់នោះទេ ហើយមានភាពពិបាកកាច់ពត់ដៃជើង ដោយសារយើងអាយុរៀងច្រើនដែរ ហើយបានបោះបង់ និងមិនបានហាត់ពត់លុតដុំ គឺពិតជាពិបាកហាត់ និងចាប់ក្បាច់នីមួយៗ”។

កញ្ញា នី មុន្នីនាថ លើកឡើងបន្តថា នាងបានខិតខំហាត់រាំដើម្បីត្រៀមសម្ដែងល្ខោនក្បាច់បុរាណនេះមែនទែន បើទោះជានាងរវល់ការងារខ្លាំងក្តី ក៏នៅតែព្យាយាម ដូចជាពេលនៅផ្ទះ ខំឆ្លៀតហាត់ពត់ដៃពត់ជើងតាមក្បាច់បាតនៃរបាំ ខំប្រឹងបន្ថែមទៀត ហើយព្យាយាមមើលនូវក្បាច់រាំដែលអ្នកគ្រូបានផ្ញើមកឱ្យ ដោយសាររវល់ច្រើន ការហាត់រៀនមានរយៈពេលខ្លី អត់សូវបានជួបគ្នាច្រើន។

របាំ​ព្រះ​រាជ​ទ្រព្យ​ គឺជារបាំក្បាច់បុរាណរបស់កម្ពុជា ដែលមានដើមកំណើតនៃការសម្តែងក្នុងអំឡុងសតវត្សរ៍ទី៣ នៃ គ្រិស្ដសករាជ ដែលប្រហែលជាកើតមានវត្តមានដំណាលគ្នានៃក្រុមភ្លេងពិណពាទ្យ ក្នុងសម័យកាល អាណាចក្រនគរភ្នំ។ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ ត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ក្នុងការចុះបញ្ជីស្នាដៃរបស់កម្ពុជា ទៅក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតកវប្បធម៌អរូបីយតំណាងឱ្យមនុស្សជាតិ របស់អង្គការ UNESCO នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣។

លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍ថា លោកស្រីមានមោទនភាពចំឡែក និងកាន់តែមានលទ្ធផលល្អក្នុងការកសាងសិល្បៈវប្បធម៌ ដោយល្ខោនក្បាច់បុរាណនេះ ត្រូវបានចូលរួមសម្ដែងដោយ អ្នកវិទ្យាសាស្ត្រ បញ្ញវន្ត សិល្បៈមហាជន និស្សិត សិស្សានុសិស្សតាំងពីបឋមសិក្សា ដល់វិទ្យាល័យ បុគ្គលិកអង្គការ ក្រុមហ៊ុន ធនគារ រួមគ្នាកសាងស្នាដៃល្ខោនក្បាច់បុរាណរឿងប្រវត្តសាស្ត្រនេះ។

លោកស្រី ឱម យុវណ្ណឌី សូមឧទ្ទិសស្នាដៃរបាំ ល្ខោនក្បាច់បុរាណ ដល់វិញ្ញាណក្ខន្ធ លោកពុក ឱម គឹមហួត អ្នកម្ដាយ អ៊ុន បូ ដែលបានបង្កើត និងជាគ្រូបានបង្ហាញគ្រប់ក្បាច់គ្រប់របាំព្រះរាជទ្រព្យ ព្រមទាំងដួងវិញ្ញាណមហាបុព្វបុរស ក្នងនោះមានដូចជា ព្រះនាងឥន្ទ្រទេវី និង ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី ជាមាតាវប្បធម៌ បង្កើតក្បួនខ្នាតក្បាច់របាំព្រះរាជទ្រព្យ សូមទទួលយក និងផ្ដល់សព្វសាធុកាពរដល់កូនចៅបន្តធ្វើស្នាដៃសិល្បៈវប្បធម៌បន្តទៀត។

គួររម្លឹកថា កន្លងមក លោកស្រី ឱម យុវណ្ណឌី ធ្លាប់ដំឡើង និងដឹកនាំ ទស្សនីយភាពខ្នាតធំជាច្រើន មានដូចជារឿង ហ្លួងព្រះស្ដេចកន រឿង ប្រវត្តភ្នំដូនពេញ បង្ហាញស្នាដៃកសាងរាជធានីភ្នំពេញ របស់ដូនពេញ និងព្រះបាទពញាយ៉ាត របាំ ទេវៈស្រីសួគ៌ របាំ ទេពនិករកន្សែង ក៏ដូចជារបាំក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិធំៗ ក្នុងទទួលភ្ញៀវអន្តរជាតិធំៗ បុណ្យឯករាជ្យជាតិ បុណ្យចូលទីវង្គត់របស់ព្រះករុណា បុណ្យឡើងគ្រងរាជព្រះមហាក្សត្រ បុណ្យថ្វាយព្រះពរចម្រើនព្រះជន្មជាដើម៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post បទយកការណ៍៖ ល្ខោនហ្លួងថ្មី ប្រើក្បាច់ថ្មីមិនធ្លាប់ឃើញ ទម្រង់រាំសតវត្សរ៍ទី១២ appeared first on Kampuchea Thmey Daily.