បទល្មើសល្បែងស៊ីសង Archives - Kampuchea Thmey Daily

ត្រឹម១០ថ្ងៃក្នុងខែមីនា ជនងប់នឹងល្បែងជិត៣០នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន
កម្លាំងនគរបាលបន្តបង្ក្រាបបទល្មើសល្បែងស៊ីសង ដោយគិតត្រឹមរយៈពេល១០ថ្ងៃក្នុងខែមីនា ឆ្នាំ២០២៦នេះ អ្នកពាក់ព័ន្ធចំនួន២៨នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ក្នុងពេលបង្ក្រាបករណីល្បែងស៊ីសងចំនួន៨ករណី។ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ប្រតិបត្តិការបង្ក្រាបនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា។

របាយការណ៍ បានឱ្យដឹងថា ក្នុងចំណោមជនងប់ល្បែងទាំងនោះ គឺមានមនសុ្ស១២នាក់ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ រីឯមនុស្ស១៦នាក់ទៀតបានទទួលការអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ ហើយអនុវត្តឱ្យត្រឡប់ទៅផ្ទះវិញ។

តាមរបាយការណ៍ដដែល ករណីល្បែងស៊ីសងខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាបបាននោះ មាននៅក្នុងមូលដ្ឋានខេត្តកណ្ដាល ក្រចេះ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង កំពត និងខេត្តបន្ទាយមានជ័យ។

គួររំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ កម្លាំងនគរបាលជាតិបានបង្ក្រាបករណីល្បែងស៊ីសងចំនួន២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់បញ្ជូនទៅតុលាការ ខណៈមួយចំនួនទៀតបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៕

The post ត្រឹម១០ថ្ងៃក្នុងខែមីនា ជនងប់នឹងល្បែងជិត៣០នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន appeared first on Kampuchea Thmey Daily.

សមត្ថកិច្ច នៅតែបន្តបង្ក្រាបករណីល្បែងស៊ីសងនិងក្មេងទំនើង
រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់នៅ៤ទីតាំង ដោយឃាត់ខ្លួនបាន២២នាក់។

តាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមអ្នកងប់ល្បែងទាំងនោះ គឺ៤នាក់ ត្រូវសមត្ថកិច្ចអនុវត្តវិការរដ្ឋបាល ដោយអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ប៉ុន្តែ១៨នាក់ទៀតបានបញ្ជូនទៅតុលាការ។

រយៈពេលដូចគ្នានេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏បានបន្តបង្រ្កាបករណីក្រុមក្មេងទំនើងជិត១០ករណីផងដែរ ដោយបានឃាត់ខ្លួនមនុស្សជាង១០នាក់។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់នោះទៅតុលាការ។

ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ ដែលសមត្ថកិច្ចបង្ក្រាបបាននោះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត តាកែវ ពោធិ៍សាត់ និងខេត្តត្បូងឃ្មុំ។ លទ្ធផលនេះបញ្ជាក់ច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយអាជ្ញាធរ និងកម្លាំងនគរបាលមានសមត្ថកិច្ចនៅតែបន្តបង្ក្រាបដោយគ្មានដកដៃគ្រប់បទល្មើសក្នុងសង្គម ទាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង៕

The post សមត្ថកិច្ច នៅតែបន្តបង្ក្រាបករណីល្បែងស៊ីសងនិងក្មេងទំនើង appeared first on Kampuchea Thmey Daily.

សមត្ថកិច្ចបង្ក្រាបករណីអ្នកងប់ល្បែងបានជាង១៤៩នាក់ ក្នុងខែមិថុនា
ក្នុងរយៈពេលមួយខែមិថុនា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបង្ក្រាបករណីអ្នកងប់ងល់នឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសចំនួន៦២ករណី ដោយឃាត់ខ្លួនមនុស្សបានចំនួន​​១៤៩នាក់ មានស្រី៥៧នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានរឹបអូសបានវត្ថុតាងមានជាអាទិ៍ម៉ូតូ១៧គ្រឿង កុំព្យូទ័រ៥គ្រឿង និងសម្ភារផ្សេងមួយចំនួនទៀត។ លោក បានឱ្យដឹងទៀតថា ក្នុងចំណោមការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន១៨ករណី មានមនុស្ស៤៥នាក់ ស្រី២០នាក់ និងអនុវត្តលើវិធានការរដ្ឋបាលចំនួន៤៤ករណី មានមនុស្ស១០៤នាក់ ស្រី៣៧នាក់។

ក្នុងរយៈពេលដូចគ្នានេះ អ្នកនាំពាក្យរង លោក ទូច សុឃៈ បានឱ្យដឹងដែរថា សមត្ថកិច្ចក៏បានបន្តបង្ក្រាបក្រុមក្មេងទំនើងនៅទូទាំងប្រទេសបានចំនួន៩០ករណី ដោយឃាត់ខ្លួនមនុស្សសរុបចំនួន២៨៩នាក់ ស្រី២៧នាក់។ នៅក្នុងចំណោមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាប អ្នកពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌមាន៥១ករណី ស្មើនឹង១៧៦នាក់ ស្រី១៧នាក់ ដោយអ្នកទាំងនោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីខេត្ត។

ខណៈអ្នកពាក់ព័ន្ធមួយចំនួនទៀត សមត្ថកិច្ចបានអនុវត្តវិធានការរដ្ឋបាល ដោយណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន៣៩ករណី ស្មើ១១៣នាក់ និងស្រីចំនួន១០នាក់។ នេះបើតាមអ្នកនាំពាក្យរងដដែល។

លទ្ធផលនៃការបង្រ្កាបក្រុមក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ក្នុងខែមិថុនាកន្លងទៅនេះ លោក ថា បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។ ជាការកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ សកម្មភាពល្បែងស៊ីសងបានលេចឡើងមិនត្រឹមតែជាលក្ខណៈប្រពៃណី ដូចជាលេងបៀ អាប៉ោង ជល់មាន់ ឬចាក់កន្ទុយលេខនោះទេ ពោលគឺក្រុមមេល្បែង ពួកកាងល្បែងបានប្រើវិធីសាស្រ្តអូសទាញមនុស្សឱ្យលេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈការទូទាត់ប្រាក់ឈ្នះចាញ់ល្បែងបានធ្វើឡើងយ៉ាងងាយស្រួលតាមមធ្យោបាយធនាគារ។

ដើម្បីជម្នះនិន្នាការបែបនេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ និងតម្រង់ទិសជាប្រចាំឱ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាប និងចាប់អ្នកពាក់ព័ន្ធយកមកផ្តន្ទាទោស និងអនុវត្តវិធានការស្របតាមច្បាប់។ ដោយឡែក ករណីក្រុមក្មេងទំនើង បន្ថែមលើបទបញ្ជាឱ្យបង្ក្រាបយ៉ាងមុឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហើបពីការត្រៀមអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦ ដោយព្រលយថា ច្បាប់នេះក៏នឹងក្លាយជាយន្តការកាត់បន្ថយក្មេងទំនើងពីក្នុងសង្គមផងដែរ៕

The post សមត្ថកិច្ចបង្ក្រាបករណីអ្នកងប់ល្បែងបានជាង១៤៩នាក់ ក្នុងខែមិថុនា appeared first on Kampuchea Thmey Daily.

ប្រវត្តិ​មេប៉ូលិស​ថៃ​សំខាន់ៗ ជាប់​ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម​​​គ្រឿង​ញៀន ឆបោក​អនឡាញ ស៊ីសំណូក លាង​លុយ​…
ព្រះរាជាណាចក្រថៃ​មានប្រវត្តិ​​​​កត់​ត្រា​នូវ​បទ​ល្មើស​​គ្រឿង​ញៀន ការ​ស៊ីសំណូក ​បទឧក្រិដ្ឋ​​​​​​ធ្វើទារុណកម្ម ​ឆបោក​ និង​ការ​លាងលុយ​ខុសច្បាប់​​ដែល​ជាប់​ពាក់​ព័ន្ធ​​ថ្នាក់​ដឹកនាំ​នគរបាល​ជាតិថៃ និង​​​​នាំ​ទៅ​​​ដល់កា​រកើន​ឡើង​បញ្ហា​អសន្តិសុខ​ដ៏​ខ្លាំង​​រហូតមក​ដល់​បច្ចុប្បន្ន​នេះដែលនាំ​​ទៅដល់​ជម្លោះ​ពាក្យសម្តី​​រវាង​ នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ និង អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ Anutin Charnvirakul។

រូបភាព​បង្ហាញ​ពីសកម្ម​ភាព​បង្រ្កាបគ្រឿងញៀន​​ដែលរីករាលដាល​នៅថៃ។ FB

​បទ​ល្មើស​​​សំខាន់ៗ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ​​ដោយសារ​ព័ត៌មាន​បរទេស មាន Associated Press របស់​សហរដ្ឋអាមេរិក សារព័ត៌មាន The Asahi Shimbun របស់​ប្រទេស​ជប៉ុន ទីភ្នាក់ងារ​​​សារព័ត៌មាន​បារាំង AFP ​និង​សារព័ត៌មាន​​ក្នុងស្រុក​ជាដើម។​

​ជាក់ស្តែង​ណាស់ ករណី​ថ្មីៗបំផុត អតីត​អគ្គស្នងការ​​​រង​នគរ​បាល​ជាតិថៃឈ្មោះ Surachate Hakparn ​​មាន​ជាប់​ពាក់​ព័ន្ធ​​​ការ​ស៊ីសំណូក​ជាហូរហែរ​ក្នុងការ​​​ចុះ​បង្ក្រាបបទ​ល្មើស​តាម​ប្រព័ន្ធ​អន​ឡាញ​ ដែល​ធ្វើ​ឲ្យ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ រីក​ដុះ​ដាល​យ៉ាងខ្លាំង​ក្នុង​ប្រទេសថៃ និង​នាំ​ទៅដល់​បញ្ហា​អសន្តិសុខ​។

​លោក Surachate Hakparn ដែលត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ក្រៅថា «Big Joke» ​បាន​ជាប់​ផុង​នៅ​ក្នុងការ​ចុះ​បង្ក្រាប​បណ្តាញ​បទ​ល្មើស​​​​​ល្បែង​តាមអន​ឡាញ ហើយ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លាង​លុយ។

សារព័ត៌មាន AFP បាន​រាយការណ៍​កាលថ្ងៃទី​១២ខែ​មីនាឆ្នាំ​២០២៥នេះ ឲ្យ​ដឹងថា ទម្រង់នៃការភ្នាល់ភាគច្រើនគឺខុសច្បាប់នៅក្នុងប្រទេសថៃ។ លោក Surachate ដែល​បាន​កាន់តួនាទី​នោះ​ជា​យូរ​ ហើយ​​ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​ក្នុង​រដ្ឋាភិបាល​ដែល​ចូល​បក្ស​សម្ព័ន្ធ​ដោយ​កងទ័ព​មុន។

អតីត​អគ្គស្នងការ​​​រង​នគរ​បាល​ជាតិថៃឈ្មោះ Surachate Hakparn។ PSB world

​​អគ្គស្នងការរង​រូបនេះ ​ត្រូវ​បាន​តែង​តាំង​ដោយ​ឧបនាយក​រដ្ឋមន្ត្រីនិង​ជារដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ Prawit Wongsuwan ជា​​ប្រធាន​ការិយាល័យ​អន្តោប្រវេសន៍​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៨។ ក្រោយ​មក ​មេប៉ូលិសជាន់ខ្ពស់​រូបនេះ​ បានបាត់វត្តមាន​នៅឆ្នាំ ២០១៩ ដោយសារហេតុផលមិនច្បាស់លាស់ មុនពេលដែលនាយករដ្ឋមន្ត្រី ប្រាយុត ចាន់អូចា (Prayut Chan-o-Cha) បានតែងតាំងគាត់ជាទីប្រឹក្សាពិសេសស្តីពីយុទ្ធសាស្ត្រដល់ប៉ូលីសនៅឆ្នាំ២០២១​។

​​​​​​យោ​ង​ Associated Press ផ្សាយនៅខែ​សីហា​ឆ្នាំ​២០២៤ បទ​ល្មើស​​ដ៏​ធំ​និង​កក្រើក​​ផ្សេង​ទៀត​​នៅ​ក្នុង​ប្រទេស​ថៃ​​ គឺ​នៅ​ពេលដែល​​​​អតីតអតីតអគ្គស្នងការនគរ​បាលជាតិ លោក Somyot Poompanmoung អតីតអគ្គព្រះរាជអាជ្ញារង Nate Naksuk និងមនុស្ស៦នាក់ផ្សេងទៀត ត្រូវបានតុលាការក្រុងបាងកក ចោទប្រកាន់ពីបទសមគំនិត​​ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ក្នុងបំណង​ការ​ពារ​​សេដ្ឋី Yoovidhya ជា​​ម្ចាស់ក្រុមហ៊ុន​​​ភេសជ្ជៈខ្នាត​យក្ស «Red-Bull»។

អតីតមេប៉ូលិសលោក Somyot Poompanmoung ក៏​មាន​រឿង​អាស្រូវ​​ផ្សេងទៀត ពេលដែលកាន់តំណែងជាប្រធានសមាគមកីឡាបាល់ទាត់ថៃ (Thai FA) ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៤។​ ​

ក្រៅ​ពីនោះ មាន​​អតី​តមេ​ប៉ូលិស Thitisan Utthanaphon ដែល​ត្រូវចោទ​ប្រកាន់​ពី​បទ​ធ្វើទណ្ឌកម្ម​និង​ការ​ស្លាប់ជនសង្ស័យ និង ឧត្តមសេនីយទោ Ekkarat Intasueb និង​ Samrit Aimkamol ជាប់​ពាក់​ព័ន្ធ​បទល្មើស​​ បទ​ល្បែង  និង​ការជួញដូរ​​ខុសច្បាប់​តាមព្រំដែន។

បទល្មើស​​នៅ​ប្រទេសថៃ​​ត្រូវ​ផ្សាភ្ជាប់​​មិន​អាច​ប្រកែក​បាន​ជាមួយ​សមត្ថកិច្ច​របស់​ថៃ។​

​សារព័ត៌មានថៃ The Nation ​បានផ្សាយ​នៅថ្ងៃ​ទី​១១​ខែ​កក្កដាន​ បង្ហាញថា​ យោងតាមការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB) ចាប់ពីថ្ងៃទី ១ខែមករា ដល់ថ្ងៃទី ៩ខែកក្កដា ឆ្នាំ២០២៥​ ប្រទេសថៃបានកត់ត្រាករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតចំនួន ១៧៥ ៤៧៧ ករណី ដែល​មាន​ជា​មធ្យម ៩១៩​ករណីក្នុងមួយថ្ងៃ។

ក្នុងចំណោមនោះ មាន ៣១១០៧ ត្រូវបានរាយការណ៍តាមអ៊ីនធឺណិត និង ១៥៤០៧ ត្រូវបានប្តឹងដោយផ្ទាល់ទៅអាជ្ញាធរ។ ការខូចខាតផ្នែកហិរញ្ញវត្ថុសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៤,៨៧​ ពាន់​លាន​បាត ពាន់លានបាត ដោយមានត្រឹមតែ ២ភាគរយ​​ (ប្រហែល ២៩៥,៨​ លានបាត) ត្រូវបានបង្កកដោយជោគជ័យទាន់ពេលវេលា។

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចុះ​ពិនិត្យ​ ការ​រឹបអួស​​ម្សៅ​គ្រឿងញៀន។ FB

ក្នុងសប្តាហ៍​នេះ នៅពេលដែលប្រទេសថៃ​បាន​ដក​ច្បាប់​ការស៊ីណូ​ដ៏ចម្រូងចម្រាស​ ជម្លោះ​ពាក្យសម្តី​បាន​កើត​ឡើង​រវាង​ អតីត​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក Anutin Charnvirakul ដែល​អះអាងថា សេចក្តីស្នើច្បាប់​នោះ បាន​ធ្វើឲ្យទេសចរ​ចិន​បាន​ធ្លាក់​ចុះ​យ៉ាងគំហុក ហើយ ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ព្រមាន​នាយករដ្ឋមន្ត្រី​ថៃ​រហូតដល់​ទៅ​៣ដង​ឲ្យ​ដកច្បាប់នោះចេញ ប៉ុន្តែ​ជាការ​វាយបក​ នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ បាន​ចោទ​ប្រកាន់​ថា​ «កត្តាអសន្តិសុខ​ក្នុងប្រទេស​» បាន​ធ្វើឲ្យធ្លាក់ចុះ​ភ្ញៀវទេសចរ។ បញ្ហា​អសន្តិសុខ​​ក្នុងប្រទេស​ដោយសារ​​​​​កា​រគ្រប់គ្រង​របស់​ក្រសួងមហាផ្ទៃ​ដែល​ លោក Anutin ដឹកនាំ៕​

រ៉ាន់ រើយ​

The post ប្រវត្តិ​មេប៉ូលិស​ថៃ​សំខាន់ៗ ជាប់​ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម​​​គ្រឿង​ញៀន ឆបោក​អនឡាញ ស៊ីសំណូក លាង​លុយ​… appeared first on Kampuchea Thmey Daily.

តើការលេង បើក ផ្សព្វផ្សាយ និងកាងល្បែងស៊ីសង មានទោសកម្រិតណា?
តាមរយៈវីដេអូប្រមាណ២១នាទី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានពន្យល់អំពីកម្រិតទោសតាមច្បាប់ ចំពោះអ្នកលេងល្បែងស៊ីសងខុសច្បាប់ អ្នកបើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកកាងល្បែងស៊ីសងខុសច្បាប់។

លោក ទូច សុឃៈ បានលើកឡើងថា តាមច្បាប់ស្តីពីការបង្ក្រាបល្បែង ឆ្នាំ១៩៩៦ មាត្រា៤ បានចែងថា ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី មួយម៉ឺនរៀល ដល់ប្រាំម៉ឺនរៀល ឬដាក់ពន្ធនាគារពីមួយសប្តាហ៍ដល់មួយខែ ហើយក្នុងករណីដែលមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល ដល់ប្រាំសែនរៀល និងដាក់ពន្ធនាគារពីមួយខែដល់មួយឆ្នាំ។

អ្នកនាំពាក្យរង បន្តថា ចំពោះអ្នកបើកល្បែង អ្នកកាន់កាប់ល្បែង អ្នកចាត់ចែង និងភ្នាក់ងារល្បែងខុសច្បាប់ ក៏មិនខុសពីអ្នកលេងល្បែងនោះដែរ ដោយក្នុងមាត្រា៥ នៃច្បាប់ដដែល បានកំណត់ថា ជនទាំងនោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល ដល់ម្ភៃលានរៀល និងដាក់ពន្ធនាគារពីមួយឆ្នាំ ដល់ប្រាំឆ្នាំ ហើយករណីមិនរាងចាល គឺត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារខាងលើនេះជាអតិបរិមា។

អ្នកនាំពាក្យរងបានឱ្យដឹងទៀតថា ចំពោះការលេងល្បែងស៊ីសង ឬវង់ល្បែងស៊ីសង ទាំងអនឡាញដែលមានក្មេងៗចូលរួមជាអនីតិជនម្នាក់ ឬច្រើននាក់ក៏ដោយ គឺតុលាការ នឹងដាក់ទោសទៅតាមស្ថានទម្ងន់ទោសដែលមានចែងក្នុងមាត្រា៦ ស្តីពីការបង្ក្រាបល្បែងស៊ីសង កាលណានៅក្នុងវង់ល្បែងមានអនិតិជនម្នាក់ ឬច្រើននាក់ នៅជាមួយផលទោសដែលបានចែងក្នុងមាត្រា៤ និងមាត្រា៥ នៃច្បាប់នេះត្រូវយកមកអនុវត្តដល់អតិបរមា។

ដោយឡែក ការប្រើប្រាស់ឧបករណ៍ផលិតសម្រាប់បម្រើក្នុងល្បែង និងនាំឧបករណ៍គ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតពីរដ្ឋាភិបាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំសែនរៀល ដល់ប្រាំលានរៀល និងដាក់ពន្ធនាគារពីមួយខែដល់មួយឆ្នាំ។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់ពន្ធនាគារជាអតិបរមានៃទោស។ ចំពោះប្រាក់ដែលរឹបអូសដូចដែលបានចែងក្នុងមាត្រា ៧ មាត្រា ៨ខាងលើ ត្រូវបញ្ជូនទៅតុលាការដើម្បីសម្រេចរឹបអូសជាសម្បត្តិរដ្ឋឬបំផ្លាញចោល។ នេះបើតាមការអធិប្បាយរបស់លោក ទូច សុឃៈ។

ក្នុងន័យនេះ លោក ទូច សុឃៈ បានសង្កត់ធ្ងន់ថា ក្រៅពីរាជរដ្ឋាភិបាល ទោះក្នុងរូបភាពណាក៏ដោយ អាជ្ញាធរគ្មានសិទ្ធិចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងនៅទីណាក៏ដោយជាដាច់ខាត។ បើមន្រ្តីឬភ្នាក់ងាររាជការណាដែលនៅតែចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំទៅប្រាំឆ្នាំ។ចំពោះជនដែលចេញមុខការពារវង់ល្បែងឬបនល្បែងគ្រប់ប្រភេទនៅទីណាក៏ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំដល់ប្រាំឆ្នាំ។

បើនិយាយពីការផ្សព្វផ្សាយល្បែងខុសច្បាប់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា គឺជារឿងដែលកាន់តែខុសច្បាប់ថែមទៀត និងផ្អែកតាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បញ្ជាក់ថា ការផលិតរូបភាព វីដេអូ និងមាតិកា​ទាក់ទងទៅនឹងល្បែងស៊ីសងគ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ ឬតាមអនឡាញ។

ក្នុងនោះ រាល់ការផ្សព្វផ្សាយ ឬចែករំលែកបន្តជាវីដេអូ និងខ្លឹមសារពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមានន័យថា ជាការចូលរួមប្រព្រឹត្តល្មើសករណីល្បែងស៊ីសងខុសច្បាប់ដូចគ្នា។ សរុបជារួម ការប្រព្រឹត្តល្បែងស៊ីសង ទាំងអ្នកបង្កើតល្បែង អ្នកលេងល្បែង អ្នកកាងល្បែង អ្នកចាត់ចែង អ្នកផ្សំគំនិត អ្នកផ្សព្វផ្សាយល្បែង និងត្រូវទទួលទោស តាមច្បាប់ដែលបានកំណត់៕

The post តើការលេង បើក ផ្សព្វផ្សាយ និងកាងល្បែងស៊ីសង មានទោសកម្រិតណា? appeared first on Kampuchea Thmey Daily.

ថៃ​​ចាប់​ជនឆ​បោក​៥​នាក់​​ដែល​លក់​សន្លឹកឆ្នោត​តាម​អនឡាញ ប្រមូលប្រាក់​ជិត​១២លានដុល្លារ​
សមត្ថកិច្ចចម្រុះថៃបានបើកប្រតិបត្តិការឆែកឆេរផ្ទះមួយកន្លែងស្ថិតក្នុងក្រុងបាងកកនៅមុនពេលចាប់ខ្លួនក្រុមឆបោកតាមអនឡាញចំនួន៥នាក់​នៅថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤។ សកម្មភាព​ឆបោក​របស់​ពួក​គេ​បាន​​បណ្តាល​ឱ្យ​ប្រជាពល​រដ្ឋ​បាត់​បង់ទឹកប្រាក់​ជាង​​៤០០​លាន​បាត​ (ជាង​១១,៥​លាន​ដុល្លារ)​។

សមត្ថកិច្ច​ថៃ​សួរចម្លើយ​ជនសង្ស័យ​​។ Siamrath

សមត្ថកិច្ច​ថៃ​ឆ្មក់​ចូលឆែក​ឆេរ​នោះ​ ក្រោមការចោទប្រកាន់ពីបទសមគំនិតឆបោកប្រជាជន ជាបទល្មើសស្ថិតក្រោមច្បាប់ឧក្រិដ្ឋកម្ម​​បច្ចេកវិទ្យា​ និងបានបញ្ជូនខ្លួនពួកគេទៅសាកសួរបន្តនៅផ្នែកស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យាទី១ ក្រុងបាងកក។

សេចក្តី​​រាយការណ៍​​របស់សារព័ត៌មាន​ថៃ Siamrath បាន​​ឱ្យ​ដឹង​ថា មុនឈានដល់ការចាប់​ខ្លួននេះ​ សមត្ថកិច្ចជំនាញបានឃើញទង្វើ​របស់​ក្រុមជនឆបោកទាំងនោះបានបង្ហោះរូបភាពឆ្នោតរដ្ឋជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ហើយបានអះអាងថា ពួកគេជាអ្នកចែកចាយឆ្នោតរដ្ឋ ដែលមានតម្លៃថោកជាងទីផ្សារទូទៅ ព្រមទាំងបានអះអាងថា អតិថិជនអាចនាំយកឆ្នោតពីពួកគេទៅលក់​បន្ត​បាន​ក្នុង​តម្លៃ៩២បាត​ក្នុង​មួយ​សន្លឹក។

យោង​តាមសមត្ថកិច្ច ​​ក្រុម​ឆបោក​ទាំងនេះ​ ​បាន​ផ្សព្វផ្សាយ​ថា ​អ្នក​វិនិយោគ​មិន​ចាំ​បាច់​លក់បន្តក៏បាន ដោយគ្រាន់តែចាំ​ទទួលភាគរយ​ក៏បាន​ និងបានអះអាងថា ពួកគេស្គាល់មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ទៀតផង ទើបធ្វើឱ្យប្រជាពលរដ្ឋជាង១០០នាក់លង់ជឿនិងចាញ់បោកក្នុងការបណ្តាក់ទុន។

​​សមត្ថកិច្ច​បាន​ឲ្យអះអាងថា តាមពិតឆ្នោតរដ្ឋទាំងនោះមិនមាន​ព័ត៌មាន​ផ្សព្វផ្សាយ​​ដូចដែលពួកឆបោកបានអះអាងនោះឡើយ ទើបធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះចាញ់បោកខាតបង់ប្រាក់សរុបចំនួន ៤០០លានបាត។ បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងបន្តពង្រីកការស៊ើបអង្កេតបន្ថែមទៀតក្នុងករណីនេះ៕

The post ថៃ​​ចាប់​ជនឆ​បោក​៥​នាក់​​ដែល​លក់​សន្លឹកឆ្នោត​តាម​អនឡាញ ប្រមូលប្រាក់​ជិត​១២លានដុល្លារ​ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីមហាផ្ទៃឱ្យបញ្ឈប់ការផ្សាយមាតិកានៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់
ប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា ប្រាប់ឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយមាតិកានៅលើបណ្ដាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសល្បែងតាមប្រព័ន្ធអនឡាញ​។ បើក្នុងករណីនៅតែបន្តសកម្មភាព នឹងត្រូវប្រឈមចាត់វិធានការច្បាប់។

បទបញ្ជារបស់ប្រមុខក្រសួងមហាផ្ទៃពេលនេះ ក្រោយសង្កេតឃើញថា បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និងមាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងការផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online)។ នៅក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក្រសួងមហាផ្ទៃ ក៏សង្កេតឃើញមានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យ សាធារណជនមានការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាព វីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ក្នុងន័យនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ តាមសារាចរណែនាំ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានកំណត់ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ព្រមទាំងការផ្សព្វផ្សាយ និងចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បើទោះបីល្បែងស៊ីសងលេងដោយផ្ទាល់ក្ដី ឬតាមប្រព័ន្ធអនឡាញក្តី។

ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏ដាក់គោលការណ៍ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរឹង តាមដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងនេះ។ បន្ថែមពីនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ រាជរដ្ឋាភិបាល។

ភ្ជាប់នឹងការណែនាំខាងលើ ប្រមុខក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ហើយលោក សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច​ និងភាគីពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារនៃសារាចរណែនាំនេះប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕

The post រដ្ឋមន្ត្រីមហាផ្ទៃឱ្យបញ្ឈប់ការផ្សាយមាតិកានៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់   appeared first on Kampuchea Thmey Daily.

សមត្ថកិច្ចបន្តបង្រ្កាបល្បែងស៊ីសង ខណៈពេលចុងក្រោយនេះ ថយចុះគួរឱ្យកត់សម្គាល់
សមត្ថកិច្ចនៅតែបន្តបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ ខណៈក្នុងរយៈពេលចុងក្រោយនេះ ករណីល្បែងស៊ីសងថយចុះគួរឱ្យកត់សម្គាល់។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ករណីល្បែងស៊ីសងនៅទូទាំងប្រទេស មានមិនដល់១០ករណីនោះឡើយ។

ការថយចុះនេះ បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គឺដោយសារការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ជំរុញឱ្យផ្នែកពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ បង្កើននូវការអប់រំផ្សព្វផ្សាយគ្រប់រូបភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបករណីល្បែងសុីសងខុសច្បាប់។

លោក ថា​ ជាប្រការមិនអាចមើលរំលងបាន គឺការយកចិត្តទុកដាក់បំពេញតួនាទី និងទទួលអនុវត្តបទបញ្ជាប្រកបដោយឆន្ទៈរបស់អាជ្ញាធរ និងកងកម្លាំងនៅតាមមូលដ្ឋាន ដែលក្នុងនោះ ក៏មានការរួមចំណែកល្បាត និងផ្ដល់ព័ត៌មានពីក្រុមប្រជាការពារផងដែរ។

តាមការគូសបញ្ជាក់របស់អ្នកនាំពាក្យ ការដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់ ជាការងារអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំ បញ្ជាឱ្យអាជ្ញាធរគ្រប់មូលដ្ឋាន រួមទាំងនគរបាលជាតិ យកចិត្តទុកដាក់អនុវត្ត ចាប់តាំងពីដើមនីតិកាលទី៧។

សឹងតែគ្រប់វេទិកាសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកប្រមុខក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋកុំលេងល្បែងស៊ីសង ទាំងល្បែងកន្ទុយលេខ បៀ អាប៉ោង ជល់មាន់ និងល្បែងភ្នាល់ផ្សេងៗ ពីព្រោះទង្វើនេះមិនត្រឹមតែខាតបង់ទ្រព្យសម្បត្តិនោះទេ វាក៏នាំឱ្យខាតពេលវេលា បាត់សុភមង្គលគ្រួសារ និងនាំឱ្យមានអំពើលួច ឆក់ ប្លន់ផងដែរ៕

The post សមត្ថកិច្ចបន្តបង្រ្កាបល្បែងស៊ីសង ខណៈពេលចុងក្រោយនេះ ថយចុះគួរឱ្យកត់សម្គាល់ appeared first on Kampuchea Thmey Daily.