បន្ទះឈីប​ Archives - Kampuchea Thmey Daily

ចិន វ៉ាដាច់សហរដ្ឋអាមេរិក លើការស្រាវជ្រាវបន្ទះ​ឈីប​ជំនាន់ក្រោយ
ការសិក្សាថ្មីមួយដែល​ចេញ​ផ្សាយ​កាលពីពេល​ថ្មីៗនេះ បង្ហាញថា ប្រទេស​ចិនបាន​វ៉ា​ដាច់​សហរដ្ឋអាមេរិក​លើ​ការស្រាវជ្រាវ​អំពី​បច្ចេកវិទ្យា​បន្ទះឈីប​ជំនាន់​ថ្មីរហូត​ដល់ទៅជាង​ទ្វេដង​។ ​នេះបើតាម​ការ​ចុះ​ផ្សាយ​របស់ទិនានុប្បវត្តិវិទ្យាសាស្ត្រ Nature។

ការសិក្សាដែល​ធ្វើឡើង​ដោយ​វិទ្យា​ស្ថាន​សង្កេតបច្ចេកវិទ្យា​កំពុងរីកចម្រើន ​(ETO) នៅសាកលវិទ្យាល័យ Georgetown ក្នុង​ក្រុង វ៉ាស៊ីនតោន ឌីស៊ី ​DC  បានរកឃើញថា ឯកសារស្រាវជ្រាវចំនួន ៤៧៥ ០០០ សំណុំ​ស្តីពីការរចនា និងការផលិតបន្ទះឈីប ត្រូវបានបោះពុម្ពជាសកលនៅចន្លោះឆ្នាំ ២០១៨​ និង ២០២៣​​។

ក្នុងការឯកសារ​ទាំង​នោះ ចិន​បាន​រួម​ចំណែក​ប្រមាណ ៣៤ ភាគរយ ខណៈ​សហរដ្ឋអាមេរិក​មាន​ ១៥ ភាគរយ និងអឺរ៉ុប ១៨ ភាគរយ​។ ខណៈ​បញ្ញា​សិប្បនិម្មិត​​ (AI) និងគំរូភាសាធំ (LLM) គ្របដណ្តប់លើវិស័យបច្ចេកវិទ្យា ​ប្រទេស​ចិនកំពុងផ្តល់អាទិភាព​លើ​ការ​ផលិតបន្ទះឈីបទំនើប​ក្នុងស្រុក។

​ជាមួយ​គ្នា​នោះ ការសិក្សា​ដដែល​ក៏​បាន​រក​ឃើញ​ផងដែរ​​ ពាក់កណ្តាលនៃឯកសារស្រាវជ្រាវ​ដែលគេ​បានដកស្រង់សម្រាប់​អំណះអំណាង​ច្រើនបំផុត  គឺ​មកពី​ចិន  ហើយ ២២ ភាគរយ​ មកពីសហរដ្ឋ​អាមេរិក និង ១៧ ភាគរយ​ មកពីអឺរ៉ុប។

លោក Zachary Arnold អ្នកវិភាគជាន់ខ្ពស់នៅ ​ETO ​បាននិយាយថា ទោះបីជាការរកឃើញរបស់ការសិក្សា មិនមានន័យថា​ចិនកំពុងនាំមុខគេក្នុងវិស័យ​បន្ទះឈីប​ក៏ដោយ ប៉ុន្តែអាច​និយាយបាន​ថា​ ចិន​កំពុង​ឆ្ពោះទៅរក​មុខបែប​នេះ​។

អ្នកស្រាវជ្រាវ​នៃការសិក្សា ETO​ បាននិយាយថា ប្រសិនបើការស្រាវជ្រាវរបស់​ចិន​ ​ក្លាយជា​ការប្រើប្រាស់ជាក់ស្តែងនៅក្នុងអាជីវកម្មនោះ នោះ​សហរដ្ឋអាមេរិកអាចនឹងជួបការលំបាក​នា​ពេលឆាប់ៗខាងមុខ ក្នុង​ការ​​រក្សាការប្រកួតប្រជែងលើ​ការរចនា និងការផលិត​បន្ទះឈីប ​តាម​រយៈការរឹតត្បឹត​ការ​នាំចេញ​របស់ខ្លួន៕

The post ចិន វ៉ាដាច់សហរដ្ឋអាមេរិក  លើការស្រាវជ្រាវបន្ទះ​ឈីប​ជំនាន់ក្រោយ appeared first on Kampuchea Thmey Daily.