បន្ទះឈីប Archives - Kampuchea Thmey Daily

ផលិតកម្មអវកាស និងបន្ទះឈីបអាមេរិក ប្រឈមកង្វះរ៉ែកម្រកាន់តែខ្លាំង ក្រោយចិនរឹតបន្តឹងការនាំចេញ
ក្រុមហ៊ុនផ្គត់ផ្គង់រ៉ែកម្រសម្រាប់ផលិតកម្ម​អវកាស និងបន្ទះឈីបរបស់សហរដ្ឋអាមេរិក​ កំពុងប្រឈមមុខនឹង​កង្វះខាតរ៉ែកម្រ​កាន់តែខ្លាំង ដោយសារតែការរឹតបន្តឹងការនាំចេញរបស់ចិន ដែលជា «មហាអំណាចរ៉ែកម្រ» ទោះបីជាមាន​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយ​អាមេរិក​លើបញ្ហានេះក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​នៅថ្ងៃព្រហស្បតិ៍​ (២៦ កុម្ភៈ) ដោយស្រង់សម្ដីប្រភព​ក្នុងវិស័យ។

សេចក្ដីរាយការណ៍របស់រ៉យទ័រ​ធ្វើឡើងត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើដំណើរទស្សនកិច្ចទៅចិនដើម្បីជួបសមភាគីចិន លោក ស៊ី ជីនពីង សម្រាប់កិច្ចប្រជុំកំពូលមួយ​នៅទីក្រុងប៉េកាំង។

រ៉ែកម្រដែលខ្វះខាតរួមមាន អ៊ីទ្រីអៀម (yttrium) និង ស្កែនឌីញ៉ូម (scandium) ដែល​សុទ្ធសឹងតែជាសមាជិកសំខាន់​នៃរ៉ែកម្រទាំង ១៧ ប្រភេទ ដែលរួមចំណែកតិចតួច ប៉ុន្តែសំខាន់ ក្នុងបច្ចេកវិទ្យាការពារជាតិ អវកាស និងបន្ទះឈីប។ រ៉ែកម្រទាំងនេះ ផលិតចេញស្ទើរតែទាំងអស់ពីប្រទេសចិន។ ​

ខណៈចិនបើកការនាំចេញរ៉ែកម្រមួយចំនួនឡើងវិញក្រោយចាប់ផ្ដើម​រឹតបន្តឹងការនាំចេញនៅខែមេសាឆ្នាំមុន ការនាំចេញនៅតែ​មិនសូវទៅដល់ដៃអាមេរិក ទោះបីជាមាន​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​បណ្ដោះអាសន្នរវាងចិន និងអាមេរិក កាលពីខែតុលាក្ដី។ នេះបើតាមទិន្នន័យពីគយចិន។ ​

គេរំពឹងថា ​លោក ត្រាំ និងលោក ស៊ី នឹង​យកបញ្ហានេះទៅពិភាក្សានៅពេលជួបគ្នាក្នុងខែមីនា​ខាងមុខ។

បើតាមរ៉យទ័រ កង្វះខាត អ៊ីទ្រីអៀម ដែលគេប្រើប្រាស់ក្នុងថ្នាំកូត​ការពារម៉ាស៊ីន និងទួរប៊ីនពីការរលាយនៅសីតុណ្ហភាពខ្ពស់ បង្កផលប៉ះពាល់ខ្លាំង។ បើគ្មានការប្រើប្រាស់ថ្នាំកូតទាំងនេះជាប្រចាំទេ ម៉ាស៊ីនផ្សេងៗ ដូចជាម៉ាស៊ីនយន្តហោះជាដើមនោះ មិនអាច​ដំណើរការ​បានទេ។​

នាយកប្រតិបត្តិនៅក្រុមហ៊ុនអាមេរិកខាងជើងចំនួន២ ដែលប្រើប្រាស់ អ៊ីទ្រីអៀម ដើម្បីផលិតថ្នាំកូត បានប្រាប់រ៉យទ័រថា ពួកគេត្រូវបញ្ឈប់​ផលិតកម្ម​ជាបណ្ដោះអាសន្នដោយសារតែកង្វះខាត។ ក្រុមហ៊ុនមួយទៀត ក៏កំពុងបដិសេធការបញ្ជាទិញតូចៗ និងពីបរទេសផងដែរ ដើម្បីសន្សំសំចៃការផ្គត់ផ្គង់​របស់ខ្លួនសម្រាប់អតិថិជនធំៗ រួមទាំងក្រុមហ៊ុនផលិតម៉ាស៊ីនមួយចំនួនផងដែរ។

ប្រភពម្នាក់បាន​និយាយប្រាប់រ៉យទ័រថា មាន​ក្រុមហ៊ុនផលិតថ្នាំកូតមួយ បាន​អស់វត្ថុធាតុដើម ហើយត្រូវបង្ខំចិត្តឈប់លក់ផលិតផលដែលមាន​ផ្ទុកអ៊ីទ្រីអៀមអុកស៊ីដ។

នៅពេលនេះ កង្វះខាតអ៊ីទ្រីអៀម និង ស្កែនឌីញ៉ូម មិនទាន់ជះឥទ្ធិពលដល់ការផលិតម៉ាស៊ីនយន្តហោះ ឬបន្ទះឈីបនៅឡើយទេ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់បានប្រាប់រ៉យទ័រថា ក្រុមហ៊ុនផលិតអាមេរិកមួយចំនួនឥឡូវនេះ កំពុងប្រឈមមុខនឹង «កង្វះខាត» នៃរ៉ែដ៏កម្រមួយចំនួនពីប្រទេសចិន។

មន្ត្រីសេតវិមានម្នាក់បាននិយាយថា រដ្ឋបាលលោក ត្រាំ ឥឡូវនេះកំពុងធ្វើការដើម្បីធានាថា អាជីវកម្មអាមេរិកអាចចូលប្រើប្រាស់រ៉ែសំខាន់ៗ តាមរយៈការចរចាជាមួយ​ចិន តាមដានការអនុលោមតាមកិច្ចព្រមព្រៀងរវាង​ត្រាំ និងស៊ី ​និងងាកទៅរកការផ្គត់ផ្គង់ក្រៅពីចិន។

លោក Kevin Michaels អ្នកឯកទេសខ្សែច្រវ៉ាក់ផ្គត់ផ្គង់ខាងអវកាស ពីក្រុមហ៊ុន​ប្រឹក្សាយោបល់ AeroDynamic Advisory  បាននិយាយថា ក្រុមហ៊ុនផលិតម៉ាស៊ីន​យន្តហោះ​​នៅតែមាន​ការព្រួយបារម្ភ ទោះបីកង្វះ​អ៊ីទ្រីអៀម​មិនទាន់បង្កផលប៉ះពាល់ជាក់ស្ដែងក្ដី។ ​លោកបន្តថា ការរឹតបន្តឹងរបស់ចិន គឺជា «​ឧទាហរណ៍ច្បាស់លាស់មួយអំពីរបៀបដែល​ចិនកំពុងបង្ហាញភាពខ្លាំងនៃរ៉ែកម្ររបស់ខ្លួន»។ ​

ទន្ទឹមនឹង​កង្វអ៊ីទ្រីអៀម ​លោក Dylan Patel នាយកប្រតិបត្តិក្រុមហ៊ុនស្រាវជ្រាវ SemiAnalysis បានឱ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក ក៏ប្រឈមនឹង​កង្វះស្កែនឌីយ៉ូម​ផងដែរ ដែលវាជាសារធាតុរ៉ែដ៏កម្រមួយប្រភេទ​មានសារៈសំខាន់សម្រាប់ផលិតកម្ម​បន្ទះឈីបអ៊ិនធឺណិត 5G ជំនាន់ក្រោយ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុនផលិតបន្ទះឈីប​អាមេរិក បានប្រឈមមុខនឹងការពន្យារពេលក្នុងការទទួលបានអាជ្ញាប័ណ្ណនាំចេញស្កែនឌីយ៉ូម​ពីចិន ​ហើយបានស្នើសុំជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ខណៈ​ក្រុមហ៊ុនអាមេរិក​មួយចំនួនបានព្យាយាមទិញពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្សេង ពួកគេនូវតែប្រឈមនូវឧបសគ្គ ដោយសារតែចិនទាមទារក្រុមហ៊ុនផ្គត់ផ្គង់ឱ្យ​មាន​អាជ្ញាប័ណ្ណនាំចេញ​បង្ហាញ​ឈ្មោះអ្នក​ទទួល​ចុងក្រោយ៕

The post ផលិតកម្មអវកាស និងបន្ទះឈីបអាមេរិក ប្រឈមកង្វះរ៉ែកម្រកាន់តែខ្លាំង ក្រោយចិនរឹតបន្តឹងការនាំចេញ appeared first on Kampuchea Thmey Daily.

វៀតណាមចាប់ផ្ដើមសាងសង់រោងចក្រផលិតបន្ទះឈីបដំបូងបំផុតរបស់ខ្លួន គ្រោងដំណើរការឆ្នាំក្រោយ​
ក្រុមហ៊ុនទូរគមនាគមន៍របស់យោធាវៀតណាម Viettel ​កាលពីថ្ងៃសុក្រ បានចាប់ផ្តើមសាងសង់រោងចក្រផលិតបន្ទះឈីប ​ដំបូងគេបង្អស់របស់ប្រទេស ដោយផលិតកម្ម​សាកល្បងរំពឹងថានឹងចាប់ផ្តើមដំណើរការ​នៅចុងឆ្នាំ ២០២៧ ដែលនេះគឺជាផ្នែកមួយ​នៃ​ផែនការរបស់វៀតណាមក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីផលិត​បន្ទះឈីប​ផ្ទាល់ខ្លួន។

តាមការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ ក្រុមហ៊ុន Viettel បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា រោងចក្រដែលមាន​​ទំហំ ២៧ ហិកតា ក្នុង​ឧទ្យាន​ឧស្សាហកម្ម​បច្ចេកវិទ្យា​ Hoa Lac ក្បែរ​​ទីក្រុងហាណូយ នេះ​ នឹងបញ្ចប់ការ​សាងសង់ និងការផ្ទេរបច្ចេកវិទ្យា​នៅចុងឆ្នាំក្រោយ បន្ទាប់មក​ នឹង​ចាប់ផ្តើមប្រតិបត្តិការសាកល្បង កែលម្អដំណើរការ ហើយ​ធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ផ្សេងៗរហូតដល់ឆ្នាំ ២០៣០​។

​Viettel បាន​និយាយយ៉ាងដូច្នេះថា៖ «រោងចក្រ​ផលិត​ថ្មី​នេះ​ នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​វៀតណាម​ចូលរួម​ក្នុង​ដំណាក់កាល​ទាំង​ ៦ នៃ​ខ្សែ​ច្រវ៉ាក់តម្លៃបន្ទះឈីប រួម​ទាំង​ដំណើរការ​ផលិត​បន្ទះ​ឈីប​ដ៏​ស្មុគស្មាញ​ផ្នែក​បច្ចេកវិទ្យា ដែល​មិនទាន់មាន​ក្នុងស្រុកនៅឡើយ»។

រោងចក្រដដែល​នឹងផ្តោតលើការស្រាវជ្រាវ ការរចនា ការផលិត និងការធ្វើតេស្តបន្ទះឈីប ដែល​ប្រើប្រាស់សម្រាប់វិស័យផ្សេងៗ​ដូចជា អាកាសចរណ៍ ទូរគមនាគមន៍ ឧបករណ៍វេជ្ជសាស្ត្រ និងការផលិតរថយន្ត។

ក្រុមហ៊ុន Viettel មិនបានបង្ហាញពីទំហំនៃការវិនិយោគសម្រាប់គម្រោងនេះទេ។

​គេមើលឃើញថា វៀតណាមបានលេចចេញ​ជាមជ្ឈមណ្ឌលសម្រាប់សេវាកម្មសាកល្បង និងវេចខ្ចប់បន្ទះឈីប​ ដោយទាក់ទាញក្រុមហ៊ុនល្បីៗទូទាំងពិភពលោកដូចជា Intel, Samsung Electronics, Amkor Technology, Qualcomm និង Marvell Technology។

ខណៈ​ចិន និងតៃវ៉ាន់ នៅតែគ្របដណ្ដប់លើវិស័យផលិត​បន្ទះឈីបក្នុងដំណាក់កាលចុងក្រោយ​ រួមទាំងការផ្គុំ ការធ្វើតេស្ត និងការវេចខ្ចប់ (ATP) គេមើលឃើញថា វៀតណាមកំពុងមាន​កំណើនលើវិស័យនេះយ៉ាងឆាប់រហ័ស។ ​

យោងតាមរបាយការណ៍ឆ្នាំ ២០២៤​ របស់សមាគមឧស្សាហកម្មបន្ទះឈីប​អាមេរិក និងក្រុមហ៊ុនប្រឹក្សាយោបល់ Boston Consulting Group វៀតណាម​ត្រូវបានគេព្យាករថានឹងបង្កើនចំណែករបស់ខ្លួននៃសមត្ថភាព ATP សកលដល់ ៨-៩% ​នៅឆ្នាំ ២០៣២ ដោយកើនឡើងពីត្រឹម ១% នៅឆ្នាំ ២០២២។​

ជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ធំទូលំទូលាយរបស់វៀតណាម​ រដ្ឋាភិបាលប្រទេសនេះ​ក៏មានគម្រោងបណ្តុះបណ្តាលវិស្វកររចនាបន្ទះឈីបចំនួន ៥០​ ០០០ នាក់នៅឆ្នាំ ២០៣០ និងបង្កើនកម្លាំងពលកម្មផ្នែក​បន្ទះឈីប​ដល់ជាង ១០០ ០០០ នាក់នៅឆ្នាំ ២០៤០៕

The post វៀតណាមចាប់ផ្ដើមសាងសង់រោងចក្រផលិតបន្ទះឈីបដំបូងបំផុតរបស់ខ្លួន គ្រោងដំណើរការឆ្នាំក្រោយ​ appeared first on Kampuchea Thmey Daily.

Samsung ដំឡើងថ្លៃបន្ទះឈីបអង្គចងចាំរហូតដល់ ៦០% ខណៈ​កង្វះការផ្គត់ផ្គង់កើនឡើង
ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics បានដំឡើងថ្លៃលើបន្ទះឈីបអង្គចងចាំមួយចំនួន ខ្ពស់រហូតដល់ ៦០% រាប់ចាប់តាំងពីខែកញ្ញាមក ​នៅពេល​ការផ្គត់ផ្គង់ប្រឈមនឹង​កង្វះខាត ចំពេលដែល​តម្រូវការសម្រាប់ការអភិវឌ្ឍ​មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត(AI) កើនឡើងទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដែលស្រង់សម្ដីប្រភព២រូប។

ការបង្កើនតម្លៃ​ដដែល ធ្វើឡើង​ក្រោយ​​ពីក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំជាងគេបំផុតរបស់ពិភពលោក បានពន្យារពេលប្រកាសតម្លៃកិច្ចសន្យាប្រចាំខែតុលារបស់ខ្លួន ទោះបីជាតម្លៃបែបនេះ ជាធម្មតា ត្រូវបានកំណត់​ជារៀងរាល់ខែក៏ដោយ​។ នេះបើតាមការសម្ដីប្រភព។  ​

​បន្ទះឈីបអង្គចងចាំ ​ភាគច្រើនត្រូវបានគេប្រើប្រាស់នៅក្នុងម៉ាស៊ីនមេ។ ការបង្កើនតម្លៃយ៉ាងខ្លាំងរបស់ក្រុមហ៊ុន Samsung នឹងដាក់សម្ពាធកាន់តែខ្លាំងទៅលើក្រុមហ៊ុនធំៗក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទិន្នន័យរបស់ពួកគេ។ វាក៏អាចបង្កើនតម្លៃផលិតផលផ្សេងទៀតដែលប្រើប្រាស់បន្ទះឈីបទាំងនេះផងដែរ ដូចជាស្មាតហ្វូន និងកុំព្យូទ័រ។

Samsung មិនទាន់ប្រតិកម្មយ៉ាងណាទេ ជុំវិញបញ្ហានេះ។ ​ដោយឡែកពីគ្នា ក្រុមហ៊ុន​បានប្រកាស​កាលពីថ្ងៃអាទិត្យថា ខ្លួននឹងសាងសង់​កន្លែង​ផលិតកម្មបន្ទះឈីបថ្មីមួយនៅ​កូរ៉េខាងត្បូង ដោយរំពឹងថា AI នឹងជំរុញតម្រូវការក្នុងរយៈពេលមធ្យម និងរយៈពេលវែង។

នាយកប្រតិបត្តិពីក្រុមហ៊ុនក្នុងឧស្សាហកម្ម និងអ្នកវិភាគផ្សេងៗ បាននិយាយថា កង្វះខាតបន្ទះឈីបបានក្លាយជាធ្ងន់ធ្ងរខ្លាំង ដែលអតិថិជនមួយចំនួនកំពុងទិញដោយភ័យស្លន់ស្លោ។ ក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាកំពូលៗរបស់​ចិន គឺ SMIC បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍ថា​ កង្វះខាតបន្ទះឈីបអង្គចងចាំ បាននាំឱ្យអតិថិជនពន្យារពេលការបញ្ជាទិញ​បន្ទះឈីបផ្សេងទៀតដែលប្រើក្នុងផលិតផលរបស់ពួកគេ។

ក្រុមហ៊ុនផលិតផលស្មាតហ្វូន Xiaomi ​ឯណោះវិញ បានព្រមានកាលពីខែមុនថា តម្លៃបន្ទះឈីបអង្គចងចាំដែលកើនឡើងខ្ពស់ បានបង្កើនថ្លៃដើមនៃការផលិតស្មាតហ្វូន៕

The post Samsung ដំឡើងថ្លៃបន្ទះឈីបអង្គចងចាំរហូតដល់ ៦០% ខណៈ​កង្វះការផ្គត់ផ្គង់កើនឡើង appeared first on Kampuchea Thmey Daily.

ត្រាំ ​គ្រោងដាក់ពន្ធលើក្រុមហ៊ុនផលិតបន្ទះឈីប​ ដែល​មិនរើផលិតកម្មទៅអាមេរិក​
​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ មុនជំនួប​អាហារពេលល្ងាចជាមួយ​បណ្ដានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗថា រដ្ឋបាលរបស់លោក​នឹង​ដាក់ពន្ធលើការនាំចូលបន្ទះឈីប របស់ក្រុមហ៊ុនដែល​មិន​រើផលិតកម្ម​ទៅអាមេរិក​។  ​

លោក ត្រាំ បាន​និយាយដោយ​មិនបញ្ជាក់ពីពេលវេលា ឬអត្រាជាក់លាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាន​ពិភាក្សាពីបញ្ហានេះជាមួយ​ក្រុមការងារ។ ចំពោះបន្ទះឈីប យើងនឹង​ដាក់ពន្ធលើក្រុមហ៊ុននានាដែល​មិនចូលមក(រើផលិតកម្មមក​អាមេរិក)។ យើងនឹង​ដាក់ពន្ធក្នុងពេលឆាប់ៗនេះ»។  នេះបើតាមសម្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

គេមើលឃើញថា នេះ​គឺការប្រកាសគម្រោងពន្ធចុង​ក្រោយ​បំផុត ខណៈកន្លងមក លោក ត្រាំ បាន​គំរាមដាក់ពន្ធលើក្រុមហ៊ុនទាំងឡាយ​ណាដែ​លនាំចូលផលិតផលរបស់ខ្លួនទៅអាមេរិក ប៉ុន្តែគ្មាន​រោងចក្រផលិតកម្មនៅទីនោះ។

កាលពីខែមុន លោក ត្រាំ បាន​​និយាយ​ថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១០០ ភាគរយ​ លើការនាំចូលបន្ទះឈីប ​ប៉ុន្តែ​នឹងមិនអនុវត្តចំពោះក្រុមហ៊ុនណា ដែលមាន​ផលិតកម្ម​ ឬបានប្តេជ្ញាវិនិយោគនៅសហរដ្ឋអាមេរិក​នោះទេ។

ក្នុងបរិបទនៃការគំរាមកំហែងរបស់ ត្រាំ បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីបអន្តរជាតិ​ធំៗ ដូចជា TSMC (តៃវ៉ាន់) Samsung Electronics (កូរ៉េខាងត្បូង) និង SK Hynix បាន​ប្រកាសការវិនិយោគជាទឹកប្រាប់រាប់ប៊ីលាន​ដុល្លារនៅសហរដ្ឋអាមេរិក៕

The post ត្រាំ ​គ្រោងដាក់ពន្ធលើក្រុមហ៊ុនផលិតបន្ទះឈីប​ ដែល​មិនរើផលិតកម្មទៅអាមេរិក​ appeared first on Kampuchea Thmey Daily.

ចិនជំរុញកុំឱ្យក្រុមហ៊ុនក្នុងស្រុកប្រើឈីប H20 របស់ក្រុមហ៊ុនអាមេរិក Nvidia
រដ្ឋាភិបាល​ចិន​ចេញសេចក្ដីណែនាំថ្មី ដោយ​ជំរុញ​កុំឱ្យ​ក្រុមហ៊ុនក្នុងស្រុកប្រើប្រាស់បន្ទះឈីប H20 របស់ក្រុមហ៊ុនអាមេរិក Nvidia ជាពិសេសការប្រើប្រាស់​ពាក់ព័ន្ធនឹងរដ្ឋាភិបាល។

​សារព័ត៌មាន Bloomberg បាន​ស្រង់សម្ដីប្រភព​ដឹងពីបញ្ហា​នេះដោយ​មិនបញ្ចេញឈ្មោះថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អាជ្ញាធរចិនបាន​ជូនដំណឹងទៅកាន់ក្រុមហ៊ុនជាច្រើន ដោយ​ជំរុញពួកគេកុំឱ្យ​ប្រើប្រាស់បន្ទះឈីប​ H20 ដែលជាប្រភេទ​បន្ទះឈីប​​មិន​សូវទំនើប។

​ប្រភព​ដដែល​បន្តថា ការណែនាំ​ថ្មី គឺតឹងរុឹងខ្លាំង ជាពិសេសចំពោះ​ការប្រើប្រាស់បន្ទះ H20 ក្នុងគម្រោង​របស់​សហគ្រាសរដ្ឋ ឬឯកជន ដែល​ជាប់ពាក់ព័ន្ធនឹង​ការងាររបស់រដ្ឋាភិបាល ​ឬសន្តិសុខជាតិ​។

ការណែនាំរបស់ចិន មិនត្រឹមតែប៉ះពាល់ដល់បន្ទះឈីប Nvidia ប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់បន្ទះឈីប AI ពីក្រុមហ៊ុន AMD ផងដែរ។ ​

សេចក្ដីរាយការណ៍ពីបញ្ហា​នេះ ធ្វើឡើងក្រោយ​ពេលដែល​ក្រុមហ៊ុន Nvidia និងក្រុមហ៊ុន AMD ទទួល​បាន​ការអនុញ្ញាតពីសហរដ្ឋអាមេរិក ក្នុងការលក់បន្ទះឈីប​កម្រិតអន់ ឱ្យ​ទៅចិន ​ជាថ្នូរនឹង​ការ​ផ្ដល់ប្រាក់ចំណូល ១៥ ភាគរយ ទៅកាន់រដ្ឋាភិបាល​អាមេរិក​។ ជំហានរបស់ចិន​ កំពុងបន្ថែមសម្ពាធដល់ក្រុមហ៊ុនទាំង២ ដោយ​ធ្វើឱ្យ​រាំងស្ទះការទិញ​បន្ទះឈីប​ពីក្រុមហ៊ុនអាមេរិកទាំង២៕

The post ចិនជំរុញកុំឱ្យក្រុមហ៊ុនក្នុងស្រុកប្រើឈីប H20 របស់ក្រុមហ៊ុនអាមេរិក Nvidia appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ីទាមទារអាជ្ញាបណ្ណពាណិជ្ជកម្ម សម្រាប់​ការដឹកជញ្ជូនបន្ទះឈីបមានប្រភពពីអាមេរិក
ក្រសួងពាណិជ្ជកម្ម​ម៉ាឡេស៊ី បាន​ឱ្យដឹងនៅថ្ងៃចន្ទនេះថា ​រាល់ការដឹកជញ្ជូន រួមមាន​ការ​នាំចេញ ការឆ្លងកាត់ (Transshipment) និងដឹកកាត់ (Transit) នូវបន្ទះឈីបបញ្ញាសិប្បនិម្មិតទំនើបដែល​មាន​ប្រភព​ពីសហរដ្ឋអាមេរិក នឹង​ត្រូវទាមទារ​ឱ្យ​មាន​អាជ្ញាបណ្ណអនុញ្ញាតពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ក្រសួងបាន​និយាយក្នុងសេចក្ដីថ្លែងការណ៍ថា ​គ្រប់បុគ្គល ឬក្រុមហ៊ុន ត្រូវជូនដំណឹងដល់អាជ្ញាធរ​ម៉ាឡេស៊ី​យ៉ាងហោចណាស់ ៣០​ ថ្ងៃជាមុន នៅពេលនាំចេញ ដឹកឆ្លងកាត់ ឬនាំយកទំនិញ «ដឹកកាត់» ណាមួយដែលមិន​ចុះបញ្ជីច្បាស់លាស់ ​ក្នុងបញ្ជីមុខទំនិញយុទ្ធសាស្ត្ររបស់​ម៉ាឡេស៊ី។

ការចាត់វិធានការបែបនេះ ធ្វើឡើងដើម្បី​បំពេញ​ចន្លោះប្រហោងនៃ​បទប្បញ្ញត្តិ ខណៈ​ម៉ាឡេស៊ីពិចារណា​លើការបន្ថែមបន្ទះឈីប AI ​ទំនើប​អាមេរិក ទៅក្នុងបញ្ជីនៃទំនិញ​យុទ្ធសាស្ត្ររបស់ខ្លួន។

ក្រសួងពាណិជ្ជកម្ម​បាន​និយាយយ៉ាងដូច្នេះថា៖ «ម៉ាឡេស៊ីមានជំហររឹងមាំប្រឆាំងនឹងការប៉ុនប៉ង​គេច​វេស​​ពីការត្រួតពិនិត្យការនាំចេញ ឬចូលរួមក្នុងសកម្មភាពពាណិជ្ជកម្មខុសច្បាប់ដោយបុគ្គល ឬក្រុមហ៊ុនណាមួយ ដែលនឹងប្រឈមមុខនឹងវិធានការផ្លូវច្បាប់យ៉ាងតឹងរឹង ប្រសិនបើ​រកឃើញថាបំពានច្បាប់»។

គួរគូសបញ្ជាក់ថា កាសែត Financial Times បានរាយការណ៍កាលពីខែមីនាថា ​​ម៉ាឡេស៊ី​បាន​ធ្វើការរឹតបន្តឹងបទប្បញ្ញត្តិស្តីពីបន្ទះឈីប ​ដោយសារតែរង​សម្ពាធពីសហរដ្ឋអាមេរិក ​លើការរឹតត្បឹតលំហូរបន្ទះ​ឈីប​ទំនើបរបស់​ខ្លួន​ទៅចិន​ ដោយ​ខ្លាចចិនយកទៅប្រើសម្រាប់ទំនើបកម្មយោធា៕

The post ម៉ាឡេស៊ីទាមទារអាជ្ញាបណ្ណពាណិជ្ជកម្ម សម្រាប់​ការដឹកជញ្ជូនបន្ទះឈីបមានប្រភពពីអាមេរិក appeared first on Kampuchea Thmey Daily.

Huawei បង្កើតបន្ទះឈីប AI ថ្មី ដើម្បីប្រកួតប្រជែងជាមួយ Nvidia
កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន​ Huawei Technologies ​កំពុងរៀបចំដើម្បីសាកល្បងដំណើរ​ការបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដ៏ខ្លាំងបំផុតរបស់ខ្លួន ក្នុងសង្ឃឹម​​ប្រកួតប្រជែង​ជាមួយ​បន្ទះឈីបទំនើបៗរបស់ក្រុមហ៊ុនអាមេរិក​ Nvidia។

​Huawei បានស្នើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន ជួយសាកល្បងបន្ទះឈីប AI ថ្មីរបស់ខ្លួន  ដែលមាន​ឈ្មោះថា Ascend 910D ​ចំពេលដែលសហរដ្ឋអាមេរិក​រឹតត្បឹតលើការនាំចេញបន្ទះឈីបទំនើបទៅចិន ដើម្បីកុំឱ្យ​ប្រទេស​នេះពន្លឿនទំនើបកម្មយោធារបស់ខ្លួន។

សេចក្ដីរាយការណ៍របស់ Wall Street Journal បាន​បន្តថា ក្រុមហ៊ុន Huawei មានបំណង​ចង់ឱ្យ​បន្ទះឈីប AI Ascend  ថ្មីរបស់ខ្លួន ​ដំណើរការដោយ​ល្អលើសបន្ទះឈីប H100 របស់ Nvidia ហើយរំពឹងថានឹងទទួលបានគំរូដំបូងនៅចុងខែឧសភា។

ទន្ទឹមនឹង​នេះ ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ​បានរាយការណ៍កាលពីថ្ងៃចន្ទថា ​Huawei គ្រោងនឹងចាប់ផ្តើម​ចែកចាយ​ទ្រង់ទ្រាយធំនូវបន្ទះឈីប AI ​ទំនើប 910C  របស់ខ្លួនទៅកាន់អតិថិជនចិន នៅដើមខែក្រោយ។

គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិនផ្សេងទៀត បានប្រឈមមុខនឹង​ឧបសគ្គអស់រយៈពេល​ជាច្រើនឆ្នាំ ដើម្បីបង្កើតបន្ទះឈីបកម្រិតខ្ពស់ដែលអាចប្រកួតប្រជែងជាមួយផលិតផលរបស់ Nvidia ដែលប្រើសម្រាប់ការបណ្តុះបណ្តាលម៉ូដែល AI ។ នោះគឺដោយសារតែការរឹតត្បឹតការនាំចេញបន្ទះឈីបទៅចិន​របស់សហរដ្ឋអាមេរិក៕

The post Huawei បង្កើតបន្ទះឈីប AI ថ្មី ដើម្បីប្រកួតប្រជែងជាមួយ Nvidia appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ីនឹងរឹតបន្តឹងការគ្រប់គ្រងបន្ទះឈីប​ ដោយសម្ពាធពីអាមេរិក
កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា​ ប្រទេស​ម៉ាឡេស៊ីគ្រោង​នឹង​រឹតបន្តឹង​ការគ្រប់គ្រង​លើ​បន្ទះឈីប ក្រោម​សម្ពាធ​ពីសហរដ្ឋអាមេរិកដែល​ព្យាយាមរឹតត្បឹងចិន​ពី​​ការប្រើប្រាស់បន្ទះឈីបរបស់​ខ្លួន​ តាម​មធ្យោបាយជាច្រើន រួមទាំងបិទ​ការនាំចេញ​ជាដើម​។

រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី លោក​ Zafrul Aziz បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងទាមទារឱ្យម៉ាឡេស៊ីតាមដានយ៉ាងដិតដល់​នូវ​លំហូរនៃការផ្គត់ផ្គង់បន្ទះឈីបទំនើប​​របស់​ក្រុមហ៊ុនអាមេរិក Nvidia ​ក្រោយ​មាន​សេចក្ដីរាយការណ៍​ថា​ ​ផលិតផលបច្ចេកវិទ្យា​មួយចំនួនដែល​ប្រើ​បន្ទះឈីប​ប្រភេទ​នេះ​បាន​ធ្លាក់ទៅដល់​ដៃចិន​ ដែល​អាច​ឱ្យ​ចិន​ប្រើ​សម្រាប់​ការអភិវឌ្ឍបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិតរបស់ខ្លួន។

លោក Aziz បានប្រាប់ Financial Times ថា៖ «[សហរដ្ឋអាមេរិក] កំពុងស្នើសុំឱ្យយើងធ្វើឱ្យប្រាកដថា យើងត្រួតពិនិត្យរាល់ការដឹកជញ្ជូន​ចូល​ម៉ាឡេស៊ី ​ពេល​វា​ពាក់ព័ន្ធនឹងបន្ទះឈីប Nvidia»។ ​

គេ​មើលឃើញថា​ សេចក្ដីរាយការណ៍ពី​បញ្ហានេះ​ធ្វើឡើង​ ខណៈសហរដ្ឋអាមេរិកកំពុងស៊ើបអង្កេត ថាតើក្រុមហ៊ុនបញ្ញាសិប្បនិម្មិតចិន​ DeepSeek ​បាន​ប្រើ​បន្ទះឈីប​អាមេរិកក្នុងម៉ូឌែល AI ដែល​ខ្លួន​បាន​ដាក់ចេញ​កាលពីខែមករា ​ហើយ​ធ្វើ​ឱ្យកក្រើកវិស័យ AI សកល ដែរឬអត់។

ការស៊ើបអង្កេតរបស់​អាមេរិកធ្វើឡើងក្រោយ​ មាន​សេចក្ដីរាយការណ៍ថា​ សិង្ហបុរីបាន​បើក​ការស៊ើបអង្កេត​លើលទ្ធភាព​នៃការរត់ពន្ធ​តាម​រយៈម៉ាឡេស៊ី នូវ​បន្ទះឈីបទំនើប Nvidia ដែលសហរដ្ឋអាមេរិក​ចេញ​ការរឹតត្បឹត​បិទ​ការ​នាំចេញ​ទៅ​​ចិន។

ការស៊ើបអង្កេត​របស់​សិង្ហបុរី ធ្វើឡើង​​​លើម៉ាស៊ីនមេ​ (servers) ​ក្រុមហ៊ុនផលិតកុំព្យូទ័រដូចជា​ Dell Technologies Inc. ​និង Super Micro Computer Inc. ដែល​អាច​មាន​ផ្ទុក​​បន្ទះឈីបរបស់​ Nvidia និងត្រូវបាន​​នាំចេញទៅម៉ាឡេស៊ី​។ ការណ៍នេះកើតឡើង ក្រោយ​ប៉ូលិសសិង្ហបុរី​បានចាប់ខ្លួនមនុស្សជាច្រើននាក់ ជុំវិញ​តួនាទីរបស់ពួកគេ​​លើ​ការទិញ និងដឹកជញ្ជូនបន្ទះឈីប Nvidia ដោយបំពានលើ​ការរឹតត្បឹត​របស់សហរដ្ឋអាមេរិក។  មនុស្ស​ទាំងនោះ រក​ការចោទប្រកាន់ពីបទបំភាន់​ក្រុមហ៊ុន​ផ្គត់ផ្គង់ម៉ាស៊ីនមេ អំពីអ្នកប្រើប្រាស់ចុងក្រោយពិតប្រាកដនៃ​ម៉ាស៊ីនមេ​ ដែល​ដឹក​ពីសិង្ហបុរីទៅម៉ាឡេស៊ី៕ ​

The post ម៉ាឡេស៊ីនឹងរឹតបន្តឹងការគ្រប់គ្រងបន្ទះឈីប​ ដោយសម្ពាធពីអាមេរិក appeared first on Kampuchea Thmey Daily.