បន្លែផ្លែឈើវៀតណាម Archives - Kampuchea Thmey Daily

វៀតណាមកើបចំណូល ៨,៥ ប៊ីលាន​ដុល្លារ ពីការនាំចេញបន្លែផ្លែឈើ ពេញ១ឆ្នាំ ២០២៥
ចំណូលពីការនាំចេញបន្លែផ្លែឈើរបស់ប្រទេសវៀតណាមក្នុងខែធ្នូ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៧៥០ លានដុល្លារ​ ដែលធ្វើ​ឱ្យតួលេខពេញ ១ ឆ្នាំ កើន​ឡើងដល់ប្រហែល ៨,៥ ​ប៊ីលានដុល្លារ ដែលជាកម្រិតខ្ពស់បំផុត​ក្នុងកំណត់ត្រានាំចេញ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

អាជ្ញាធរគយវៀតណាមបាន​ឱ្យដឹងថា ការ​នាំចេញបន្លែផ្លែឈើ ​មានចំនួន ៧០១ លានដុល្លារក្នុងខែវិច្ឆិកា ធ្លាក់ចុះ ២៤,៤ ភាគរយធៀបនឹងខែតុលា ដោយសារតែកត្តារដូវកាល និងទឹកជំនន់ថ្មីៗនេះ​ក្នុងតំបន់កសិកម្មមួយចំនួន។ ​យ៉ាងណាមិញ តម្លៃនេះ នៅតែខ្ពស់ជាងខែវិច្ឆិកាឆ្នាំមុន ៥៣,៣ %។

​ការនាំចេញកើនឡើងជាចម្បងដោយសារផ្លែឈើសំខាន់ៗចំនួន ៦ មុខគឺ ផ្លែទុរេន ចេក ស្វាយ ខ្នុរ ដូង និងក្រូចថ្លុង។ ផ្លែទុរេននៅតែជាផលិតផលកសិកម្មលេចធ្លោ ជាពិសេស​ក្នុងទីផ្សារចិន ដែលតម្រូវការបានកើនឡើង។ ការនាំចេញផ្លែទុរេនរបស់វៀតណាម ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៤ ​ប៊ីលានដុល្លារនៅឆ្នាំនេះ។

នាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានរាយការណ៍ថា តម្លៃនាំចេញជាមធ្យមសម្រាប់ទំនិញកសិកម្មសំខាន់ៗជាច្រើនបានបន្តកើនឡើងនៅចុងឆ្នាំ។ មែនទែនទៅ ការ​នាំចេញ​បន្លែផ្លែឈើ ​បានងើបឡើងវិញយ៉ាងខ្លាំង​ក្នុងខែកញ្ញា និងខែតុលា នៅពេលឧបសគ្គសម្រាប់ការនាំចេញទុរេនត្រូវបាន​ស្រាកស្រាន្ត។

ប្រទេសអតិថិជនធំៗរបស់វៀតណាមរួមមាន​ចិន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕

The post វៀតណាមកើបចំណូល ៨,៥ ប៊ីលាន​ដុល្លារ ពីការនាំចេញបន្លែផ្លែឈើ ពេញ១ឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.

វៀតណាមកើបចំណូល ៧ ប៊ីលានដុល្លារ ពីការនាំចេញបន្លែផ្លែឈើ ១០ ខែដើមឆ្នាំ
ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បាន​ឱ្យដឹងថា ការនាំចេញបន្លែ និង​ផ្លែឈើ​របស់​ប្រទេស​ ​បានឈានដល់ជាង ៧,០៩ ​ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ ២០២៥ កើនឡើង ១៥,១% ធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ការនាំចេញដ៏រឹងមាំនេះ ​អាចធ្វើឱ្យ​ឧស្សាហកម្ម​បន្លែ និងផ្លែឈើ ​សម្រេចបាននូវតម្លៃនាំចេញ​កំណត់ត្រា ៨,៥ ​ប៊ីលានដុល្លារសម្រាប់ពេញ ១ ឆ្នាំ ​ចំពេលដែល​វៀតណាម​ បង្កើនគុណភាព ពង្រីកទីផ្សារ និងសម្របខ្លួនទៅនឹងបទប្បញ្ញត្តិនាំចូលថ្មី ជាពិសេសពី​ចិន។

ប្រទេសចិន បន្តជាអ្នកនាំចូលបន្លែផ្លែឈើកំពូលរបស់វៀតណាម ហើយបន្ទាប់មកគឺ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ជាមួយគ្នានោះ ការនាំចេញទៅម៉ាឡេស៊ី និងថៃ មើលឃើញពីកំណើនដ៏ខ្លាំងក្លាសម្រាប់វៀតណាម។

យោងតាមសមាគមផ្លែឈើ និងបន្លែវៀតណាម (Vinafruit) កំណើននៃវិស័យដដែល ត្រូវបានជំរុញដោយផ្លែឈើ​យុទ្ធសាស្ត្រដូចជា ទុរេន ចេក ស្វាយ ខ្នុរ ដូង និងក្រូចថ្លុង។​​

មន្រ្តីរបស់ Vinafruit បាននិយាយថា ​​ការស្ទុះ​ងើបឡើងវិញយ៉ាងខ្លាំងនៃការនាំចេញផ្លែទុរេន បាន​ធ្វើឱ្យការនាំចេញបន្លែផ្លែឈើទាំងមូលស្ទុះឡើង។ លោក​រំពឹងថា ការនាំចេញទុរេនឆ្នាំនេះ អាចកើនលើស ៣ ប៊ីលាន​ដុល្លារ​ ទោះបីជាមាន​ឧបសគ្គលើការនាំចេញទៅចិន នាពេលកន្លងមកក្ដី។  ​

ក្រៅពីចិន វៀតណាម​បាន​នាំចេញទុរេនទៅទីផ្សារសំខាន់ៗផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងអូស្រ្តាលីជាដើម៕

The post វៀតណាមកើបចំណូល ៧ ប៊ីលានដុល្លារ ពីការនាំចេញបន្លែផ្លែឈើ ១០ ខែដើមឆ្នាំ appeared first on Kampuchea Thmey Daily.

វៀតណាមរំពឹង​កើបចំណូលជាង ៦ ប៊ីលា​នដុល្លារ ពីការនាំចេញបន្លែផ្លែឈើ ត្រឹម ៩ ខែដើមឆ្នាំ
​ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បាន​ប៉ាន់ស្មានថា ​ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមអាច​នឹង​កើនលើស ៦,១១ ប៊ីលាន​ដុល្លារ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ដោយ​កើនឡើង ៨,៣ ភាគរយ ធៀប​នឹ​ងរយៈពេលដូចគ្នាឆ្នាំមុន។ ​នេះបើតាមការចុះផ្សាយរបស់​ភ្នាក់ងារព័ត៌មាន VNA។

គិតតែក្នុងខែកញ្ញា ការនាំចេញបន្លែផ្លែឈើវៀតណាម បាន​ហក់ដល់ទៅ ១,២៩ ប៊ីលាន​ដុល្លារ ដែល​ជាអត្រាប្រចាំខែខ្ពស់បំផុតមិនធ្លាប់មាន ដោយ​កើនឡើង ៣៦ ភាគរយ ធៀប​នឹង​ខែសីហា និង ៤១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​

ជាមួយនឹងសន្ទុះកំណើនដ៏ខ្លាំងនេះ វៀតណាម​នឹង​អាច​កើបចំណូលបាន​ស្មើ ឬលើសពី ៨ ប៊ីលានដុល្លារពីការនាំចេញបន្លែផ្លែឈើ គិតត្រឹមបំណាច់ឆ្នាំ។ ​

ដើម្បីរក្សាកំណើននេះ​ អ្នកជំនាញជំរុញ​ឱ្យ​ឧស្សាហកម្មបន្លែ និងផ្លែឈើ​វៀតណាម ពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារសំខាន់ៗ ជាពិសេសបណ្តាប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម ដូចជា​ជប៉ុន ​កូរ៉េខាងត្បូង​ សហភាពអឺរ៉ុប និង​ចិន។ ការកំណត់អាទិភាពគោលដៅទាំងនេះ​ រំពឹងថានឹងកាត់បន្ថយហានិភ័យ និងធានាបាននូវតម្លៃនាំចេញរយៈពេលវែង។

បច្ចុប្បន្ន ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម​ គ្រោងបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលដែល​អាច​នាំចេញជាផ្លូវការ និងគុណសម្បត្តិទីផ្សារ រួមមាន ដូងស្រស់ ស្រកានាគ ខ្នុរ ចេក ឪឡឹក ស្វាយ មាន​ មង្ឃុត គូលេន​ សាវម៉ាវ ​ផាសិន និងទុរេន។ ក្នុងរយៈពេលវែងជាងនេះ ក្រសួងជំរុញ​ឱ្យ​ក្រុមហ៊ុននាំចេញវៀតណាម​ធ្វើពិពិធកម្មផលិតផលផ្លែឈើ និងបន្លែកែច្នៃ ដែលមាន​គុណភាពត្រូវតាមស្ដង់ដារសកល៕

The post វៀតណាមរំពឹង​កើបចំណូលជាង ៦ ប៊ីលា​នដុល្លារ ពីការនាំចេញបន្លែផ្លែឈើ ត្រឹម ៩ ខែដើមឆ្នាំ appeared first on Kampuchea Thmey Daily.

ការនាំចេញបន្លៃផ្លែឈើវៀតណាមទៅអាមេរិក កើនឡើងខ្លាំងឆ្នាំនេះ
ការនាំចេញបន្លែ និងផ្លែឈើវៀតណាមទៅកាន់សហរដ្ឋអាមេរិក បាន​កើនដល់ ៣១៦ លាន​ដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ដោយ​កើនឡើងប្រមាណ ៦៧ ភាគរយ ធៀប​នឹ​ងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន​។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។ ​

សមាគមផ្លែឈើ និងបន្លែវៀតណាម បាន​ឱ្យដឹងថា ចេក ​ត្របែក ​ស្រកានាគ ដូង និងផលិតផលដែលផលិត​ចេញពីផ្លែឈើប្រភេទទាំងនេះ ​មានការពេញនិយមខ្លាំង​ក្នុង​ចំណោមអ្នកប្រើប្រាស់អាមេរិក។ ​ការនាំចេញទៅកាន់ទីផ្សារមួយចំនួនដូចជា​ជប៉ុន និងតៃវ៉ាន់ ក៏មានការកើនឡើង​គួរកត់សម្គាល់ផងដែរ។

យ៉ាងណាមិញ ​ប្រទេស​ទិញធំៗជាប្រពៃណីដូចជាចិន និងថៃ បានកាត់បន្ថយការនាំចូល​បន្លែផ្លែឈើ​ចន្លោះពី ១៥-៤០ ភាគរយ ដែល​បណ្ដាលឱ្យ​ការនាំចេញសរុបរបស់វៀតណាមលើទំនិញប្រភេទនេះ ធ្លាក់ចុះ ២ ភាគរយ មកត្រឹម ៤,៦ ប៊ីលានដុល្លារ។ ​

ទោះយ៉ាងណាក៏ដោយ​ អគ្គលេខាធិការសមាគមផ្លែឈើ និងបន្លែវៀតណាម លោក Dang Phuc Nguyen បាន​ថ្លែងថា ការនាំចេញបានស្ទុះងើបឡើងវិញពីការធ្លាក់ចុះយ៉ាងខ្លាំង​នៅដើមឆ្នាំនេះ ដោយតួលេខរយៈពេល​ ៨ ខែ កើនឡើងជិតឆ្នាំមុន ដោយ​ទុរេននៅតែបន្តរួមចំណែកធំក្នុងការនាំចេញបន្លែផ្លែឈើ។ ​

អ្នកជំនាញបានព្យាករ​ថា ការនាំចេញផ្លែឈើ និងបន្លែនៅឆ្នាំនេះ នឹងលើសពីកំណត់ត្រាឆ្នាំ ២០២៤​ ចំនួន ៧ ​ប៊ីលានដុល្លារ ប្រសិនបើការនាំចេញទុរេន​បន្តប្រសើរឡើង ខណៈកាលពីដើមឆ្នាំ ការទុរេនធ្លាក់ចុះគំហុកដោយសារតែការរឹតបណ្ដឹងការត្រួតពិនិត្យការនាំចូល​របស់ចិន៕

The post ការនាំចេញបន្លៃផ្លែឈើវៀតណាមទៅអាមេរិក កើនឡើងខ្លាំងឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ការនាំចេញកសិផលវៀតណាម ប្រឈម​​ការត្រួតពិនិត្យគុណភាពតឹងរុឹង
វៀត​ណាម​មាន​សក្ដានុពល​​ខ្លាំង​សម្រាប់​ការ​វិនិយោគ​លើ​ផលិតកម្ម​​ ការ​កែច្នៃ និង​ការ​នាំ​ចេញកសិកម្ម ប៉ុន្តែ​អ្នក​ជំនាញ​កំពុងព្រួយបារម្ភចំពោះការណ៍ដែលថា​ ការនាំចេញកសិផលវៀតណាម​ប្រឈម​នឹង​ការត្រួតពិនិត្យ​គុណភាពតឹងរុឹង រួមជាមួយ​ឧបសគ្គរារាំងជាច្រើនទៀត​​។ នេះបើតាម​ការចុះ​ផ្សាយរបស់កាសែត Viet Nam News។ ​

យោងតាមសមាគមផ្លែឈើ និងបន្លែវៀតណាម (VINAFRUIT) ការនាំចេញផ្លែឈើ និងបន្លែក្នុងខែមីនា ឆ្នាំ ២០២៥ ​រំពឹង​ថា​នឹង​មានចំនួន ៤២១ ​លានដុល្លារអាមេរិក ធ្លាក់ចុះ ១០,៥ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។ វា​គឺជា​​ការធ្លាក់ចុះប្រាក់ចំណូលនៃការនាំចេញ​​​ប្រចាំខែ ខែទី៣ជាប់ៗគ្នា ដែល​ផ្ទុយពីឆ្នាំ ២០២៤ ពេល​វៀតណាមបាន​កត់ត្រាពីកំណើនជារៀងរាល់ខែ​។ ​

គិតត្រឹមចុង​ខែមីនានេះ ពោលគឺ​ត្រីមាសទី១ ឆ្នាំ ២០២៥​ ការនាំចេញផ្លែឈើ និងបន្លែវៀតណាម មាន​ចំនួន​សរុប ១,១ ប៊ីលាន​ដុល្លារ ដោយ​ធ្លាក់ចុះ​ ១៣,២ ភាគរយ ធៀប​នឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ​

ការ​នាំ​ចេញ​ទុរេន​ក្លាសេ ​បង្ហាញ​ពី​ការ​លំបាក​ដែល​វិស័យ​វៀតណាម​មួយ​នេះ​ប្រឈម​មុខ។ វៀតណាម​ទទួល​បាន​ការអនុញ្ញាត​នាំចូលទុរេនក្លាសេ​ទៅកាន់ទីផ្សារចិន ក្នុងខែសីហា ឆ្នាំ​មុន​។ ​យ៉ាងណា​មិញ​ រហូតមកដល់ពេលនេះ ​គេ​មិនទាន់ឃើញមាន​ការនាំចេញ​ណាមួយ​នៅឡើយ​ទេ​ ​ហើយធ្វើឱ្យ​ពិបាកសម្រេចបាន​គោលដៅបង្កើនប្រាក់ចំណូលពីការនាំចេញ។

​VINAFRUIT បាន​ព្រមានថា ប្រសិនបើនិន្នាការធ្លាក់ចុះ​នៅតែបន្ត វៀតណាម​នឹង​មិន​អាច​សម្រេចបាន​នូវគោលដៅនាំចេញឆ្នាំ ២០២៥ របស់ខ្លួននោះទេ​។

កាលពីដើមឆ្នាំនេះ​ អាជ្ញាធរចិន​បាន​រឹតត្បឹតតឹងរុឹង​លើ​ការនាំចូល​​ ដោយ​តម្រូវឱ្យ​មាន​ការ​ត្រួតពិនិត្យ​សារធាតុគីមីបង្កជំងឺមហារីកលើ​ទុរេន​នាំចូលពីប្រទេស​ថៃ និងវៀតណាម។ ការណ៍នេះ​ធ្វើឱ្យការនាំចេញទុរេនរបស់​វៀតណាម ដែល​ពឹង​ផ្អែក​លើ​ទីផ្សារចិន​ ធ្លាក់ចុះយ៉ាងគំហុក ដែល​ធ្វើឱ្យការនាំចេញនៃវិស័យកសិផលទាំងមូល ធ្លាក់ចុះដែរ។

ក្រៅពីធុរេន ផលិតផល​ពី​វិស័យកសិកម្មផ្សេងទៀត ក៏ប្រឈមមុខ​នឹង​ការត្រួតពិនិត្យស្រដៀងគ្នា​ពីប្រទេស​ទីផ្សារនាំចូល​ផ្សេងៗទៀតផងដែរ ​រួមទាំងបញ្ហា​ស្លាកយីហោ និងការត្រួតពិនិត្យគុណភាព។ បទប្បញ្ញត្តិតឹងរុឹង​នៅ​ក្នុងប្រទេស​ជា​គោលដៅនាំចេញសំខាន់ៗ តម្រូវឱ្យអាជីវកម្មវៀតណាម​បំពេញតាមស្តង់ដារអន្តរជា​តិ។

អនុ​ប្រធាន​នាយកដ្ឋាន​គុណភាព ការកែច្នៃ និង​អភិវឌ្ឍន៍​ទីផ្សារ នៃ​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទវៀតណាម​ លោក Lê Thanh Hoa ​បាន​និយាយថា​ វិស័យកសិកម្ម​វៀតណាមនៅតែ​ងាយរងគ្រោះ។ បញ្ហាដូចជាផលិតកម្មខ្នាតតូច ការចំណាយខ្ពស់ ដំណើរការមិនល្អក្រោយការប្រមូលផល និងកង្វះការត្រួតពិនិត្យគុណភាពតាមស្តង់ដារ ​បាន​ធ្វើឱ្យ​កំណើននៃវិស័យ​នេះនៅមាន​កម្រិត​​។ ការត្រួតពិនិត្យគុណភាពជាច្រើនអាស្រ័យលើបទពិសោធន៍ក្រៅ​បច្ចេកវិទ្យា​ ដែលធ្វើឲ្យអាជីវកម្មពិបាកបំពេញតាម​បទ​ប្បញ្ញត្តិ​នៃការនាំចូលដ៏តឹងរុឹង​។

លោក Hoa ស្នើឱ្យអាជីវកម្មប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាម ដើម្បីទទួលបានការកាត់បន្ថយពន្ធគយ និងបង្កើនសមត្ថភាពប្រកួតប្រជែង។ ក្រសួងកំពុងរឹតបន្តឹងការត្រួតពិនិត្យគុណភាព ដើម្បីបំពេញតាមស្តង់ដារប្រទេសនាំចូល និងកំពុងកែលម្អការត្រួតពិនិត្យ ចេញការព្រមាន និងអនុវត្តការពិន័យដើម្បីការពារកេរ្តិ៍ឈ្មោះកសិកម្មរបស់វៀតណាម៕

The post ការនាំចេញកសិផលវៀតណាម ប្រឈម​​ការត្រួតពិនិត្យគុណភាពតឹងរុឹង appeared first on Kampuchea Thmey Daily.

វៀតណាម៖ បន្លែ ផ្លែឈើនាំចេញទៅចិន ធ្លាក់ចុះជិត ៤០% ​២ខែដើមឆ្នាំ
ការនាំចេញបន្លែផ្លែឈើរបស់​វៀតណាម​ទៅកាន់ប្រទេស​ចិន​បាន​ធ្លាក់ចុះធ្ងន់ធ្ងរ​ប្រមាណ ៣៩ ភាគរយ សម្រាប់រយៈពេល​ ២ ខែដើម​ឆ្នាំ មកត្រឹម ៣០៦ លាន​ដុល្លារ​ ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុងកំណត់ត្រា។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់កាសែត VnExpress នៅសប្ដាហ៍នេះ​។

ផ្ទុយ​ទៅ​វិញ ការ​នាំ​ចេញ​បន្លែផ្លែឈើ​ទៅ​កាន់​សហរដ្ឋ​អាមេរិកបាន​កើន​ឡើង ៦៦ ភាគរយ​ ដល់ ៦៥​ លាន និង​ជប៉ុន​កើនឡើង ២៣ ភាគរយ ទៅ ៣៣​ លាន​ដុល្លារ។ នេះ​បើ​តាម​ទិន្នន័យ​គយវៀតណាម​។ យ៉ាងណា​មិញ ការនាំចេញ​បន្លែផ្លែឈើ​សរុប ​បាន​ធ្លាក់ចុះ ១៥,៧ ភាគរយ ត្រឹម ៦៨៧ លាន​ដុល្លារ។

អគ្គលេខាធិការនៃសមាគម​បន្លែ និងផ្លែឈើវៀតណាម លោក Dang Phuc Nguyen បាននិយាយថា ខណៈ​ការនាំចេញទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនមានការកើនឡើង ការធ្លាក់ចុះ​ធ្ងន់ធ្ងរ​នៃការនាំចេញទៅ​ចិន ​ធ្វើ​ឱ្យ​វិស័យ​នាំចេញ​នៃទំនិញ​ប្រភេទ​នេះ​ទាំងមូលធ្លាក់ចុះ។

ការ​ធ្លាក់ចុះ​របស់​វៀតណាម បាន​កើតឡើងក្រោយ​អាជ្ញាធរ​ចិន​រឹតត្បឹត​លើ​ការនាំចូល​ ដោយ​កំណត់ការត្រួតពិនិត្យ​រកសារធាតុគីមីតឹងរ៉ឹងលើ​ផលិតផលកសិកម្មនាំចូល ជាពិសេស​ទុរេន​ ដែល​ជា​​ផ្លែឈើ​នាំចេញ​ទៅចិន​ច្រើន​បំផុតមួយ​របស់​វៀតណាម​។

ដើម្បីស្តារការនាំចេញ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម កំពុងរឹតបន្តឹងការត្រួតពិនិត្យគុណភាព ដើម្បីធានាបាននូវការអនុលោមតាមតម្រូវការនាំចូលក្នុងទីផ្សារមួយចំនួន។ អាជ្ញាធរ​ពាក់ព័ន្ធ​ក៏កំពុង​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង ចេញ​ការ​ព្រមាន និង​បង្ក្រាប​បទល្មើស​នានា ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​ផលិតផល​កសិកម្ម​វៀតណាម ផងដែរ​៕

The post វៀតណាម៖ បន្លែ ផ្លែឈើនាំចេញទៅចិន ធ្លាក់ចុះជិត ៤០% ​២ខែដើមឆ្នាំ appeared first on Kampuchea Thmey Daily.

វៀតណាម ថៃ ជាប្រទេស​ផ្គត់ផ្គង់បន្លែផ្លែឈើទៅចិន​ធំជាងគេ
វៀតណាមបានក្លាយជាប្រទេសនាំចេញផ្លែឈើ និងបន្លែធំទី២ទៅកាន់ប្រទេសចិន ដោយវ៉ាដាច់ប្រទេសឈីលី និងឈរ​តែនៅពីក្រោយ​ថៃ​ប៉ុណ្ណោះ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ VnExpress។

យោងតាមទិន្នន័យពីគយចិន ក្នុងរយៈពេល ១១ ខែដើម​ឆ្នាំ ២០២៤​ ប្រទេសចិនបាននាំចូលបន្លែ និងផ្លែឈើមានតម្លៃជាង ២២,១ ប៊ីលា​នដុល្លារ​ ពី​ប្រទេស​ចំនួន ១០។ ថៃ​បន្ត​​ជា​អ្នក​ផ្គត់​ផ្គង់​កំពូល ​ដោយ​ការនាំចេញ​របស់​ថៃ​មាន​ទំហំប្រមាណ​ ៦,៨ ប៊ីលាន​ដុល្លារ ធ្លាក់ចុះ​ ១៩,៤ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នាក្នុងឆ្នាំ ២០២៣​។ ​​ការនាំចេញ​មុខ​ទំនិញ​ដូចគ្នា​របស់​វៀតណាមទៅចិន​ បាន​កើន​ឡើង​ប្រមាណ​ ២៦ ភាគរយ ​ដល់​ជាង ៤ ប៊ីលានដុល្លារ។

អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀតណាម លោក Dang Phuc Nguyen បានកត់សម្គាល់ថា បញ្ហា​ប្រឈម​របស់ថៃដោយសារអាកាសធាតុមិនអំណោយផល បានបង្កើតឱកាសសម្រាប់វៀតណាម ជាពិសេសការនាំចេញទុរេន។ ក្រៅ​ពី​ទុរេន ចេក​វៀតណាម ផ្លែ​ស្រកានាគ ឪឡឹក ផ្លែ​ស្វាយ និង​ផ្លែ​ល្ហុង ​ក៏​បាន​វ៉ាដាច់​ថៃ​ ក្នុងការផ្គត់​ផ្គង់ចិន​ផងដែរ​។ ​

ឥឡូវ​នេះ វៀតណាម​បាន​ក្លាយជា​គូប្រជែងដ៏​សំខាន់​ចំពោះថៃ និង​ឈីលី ដែល​ធ្លាក់ទៅចំណាត់ថ្នាក់ទី៣ លើ​ការផ្គត់​ផ្គង់បន្លែផ្លែឈើទៅចិន​។ ​សមាគមបន្លែ និងផ្លែឈើវៀតណាមជឿជាក់ថា ប្រសិនបើរបាំងបច្ចេកទេសត្រូវបានដោះស្រាយ ហើយគុណភាពនៃផលិតផលស្រស់ និងបង្ក​ក​ ត្រូវបានកែលម្អនោះ នោះ​វៀតណាមមានសក្តានុពលក្នុងការក្លាយជា​ប្រទេស​ផ្គត់ផ្គង់បន្លែ និងផ្លែឈើកំពូលរបស់ប្រទេសចិននៅឆ្នាំ ២០២៥​ នេះ​។

យ៉ាងណាមិញ ការនាំចេញផ្លែឈើរបស់វៀតណាមក៏​កំពុង​ប្រឈមមុខនឹងបញ្ហាផងដែរ​ ជាពិសេស​ផ្លែទុរេន ដែលមានចំនួនជិត ៥០ ភាគរយ​ នៃការនាំចេញផ្លែឈើ និងបន្លែសរុបរបស់ប្រទេស។ ថ្មីៗនេះ ចិនបានរឹតបន្តឹងលើ​ការ​នាំចូលទុរេន​ពី​ថៃ និងវៀតណាម​ ដោយ​តម្រូវ​ឱ្យ​ប្រទេស​ទាំង​២​ត្រួតពិនិត្យ​ឱ្យ​ហ្មត់ចត់ ក្រោយ​អាជ្ញាធរ​ចិន​រក​ឃើញថា​ ទុរេន​របស់​ប្រទេសថៃ ​ទាំង​មាន​ផ្ទុកសារធាតុគីមី Cadmium និង Auramine O ដែលជាសមាសធាតុអាច​បង្កជំងឺមហារីក។ អាជ្ញាធរចិន​ទាមទារ​ឱ្យ​វៀតណាម​ និងថៃ ត្រូវមាន​លិខិតបញ្ជាក់ថាគ្មានសារធាតុគីមីទាំង​នេះ​ក្នុងផ្លែទុរេន​របស់​ខ្លួន៕

The post វៀតណាម ថៃ ជាប្រទេស​ផ្គត់ផ្គង់បន្លែផ្លែឈើទៅចិន​ធំជាងគេ appeared first on Kampuchea Thmey Daily.

វៀតណាម​កំណត់គោលដៅ​ ៨ ប៊ីលា​នដុល្លារ សម្រាប់ការ​នាំចេញ​បន្លែ​ និងផ្លែឈើ ឆ្នាំនេះ​
សមាគមបន្លែ និងផ្លែឈើវៀតណាម (VINAFRUIT) បានឱ្យដឹងថា វៀតណាម​បាន​កំណត់​គោលដៅ​ ៨ ប៊ីលាន​ដុល្លារ​ សម្រាប់​ការ​នាំចេញ​បន្លែ​ និង​ផ្លែឈើ នៅ​ឆ្នាំ​ ២០២៥ នេះ​ តាម​រយៈការ​ពង្រីកទីផ្សារ​ និង​ពង្រឹកកំណើន​ជាដើម​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ VNA។

ភាពរឹង​មាំនៃការ​នាំចេញ​បន្លែផ្លែឈើវៀតណាម​​ក្នុង​ឆ្នាំ​ ២០២៤ ដែលកើប​ប្រាក់ប្រមាណ​ ៧,១ ប៊ីលាន​ដុល្លារ​ នឹង​ត្រួសត្រាយផ្លូវ​សម្រាប់​គោលដៅថ្មី​របស់​វៀតណាម​។ បើតាម​ VINAFRUIT ផលិតផលវៀតណាមបានពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារសំខាន់ៗដោយបានឡើងដល់លំដាប់ទី ២ លើ​ទីផ្សារ​ចិន​ ជាមួយ​នឹង​កំណើន​គួរ​ឱ្យ​កត់​សម្គាល់នៅសហរដ្ឋ​អាមេរិក និង​ថៃ​។

បច្ចុប្បន្ន ផលិតផលបន្លែ​ផ្លែឈើស្រស់ និងកែច្នៃរបស់វៀតណាម​ មានវត្តមាននៅក្នុងទីផ្សារជាង ៦០ នៅទូទាំងពិភព​លោក​។

ប្រធានសមាគម លោក Nguyen Thanh Binh បាននិយាយថា ភាពតានតឹងពាណិជ្ជកម្ម និងជម្លោះភូមិសាស្ត្រនយោបាយនឹងក្លាយជាបញ្ហាប្រឈមចម្បងសម្រាប់ការនាំចេញកសិផលនៅឆ្នាំ ២០២៥ ក៏ប៉ុន្តែគោលដៅនាំចេញចំនួន ៨ ប៊ីលានដុល្លារ គឺអាចធ្វើទៅបាន ដោយពឹងផ្អែកលើការពង្រីកចំណែកទីផ្សារ​របស់សហគ្រាសវៀតណាម​ក្នុងទីផ្សារសំខាន់ៗ និងការវិនិយោគនៅលើ​បច្ចេកវិទ្យា​ក្រោយ​ប្រមូលផលជាដើម។

លោកបានស្នើថា សហគ្រាសគួរតែយកចិត្តទុកដាក់លើការកែលម្អគុណភាពផលិតផល និងការលើកកម្ពស់ការប្រកួតប្រជែង ខណៈរក្សាបាននូវការគោរពយ៉ាងតឹងរឹងជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី៕

The post វៀតណាម​កំណត់គោលដៅ​ ៨ ប៊ីលា​នដុល្លារ សម្រាប់ការ​នាំចេញ​បន្លែ​ និងផ្លែឈើ ឆ្នាំនេះ​ appeared first on Kampuchea Thmey Daily.