បរិច្ចាគ Archives - Kampuchea Thmey Daily

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល
ដើម្បីសាងសងអគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមិនប្រើប្រាស់ថវិកាជាតិសូម្បីមួយកាក់មួយសេន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អំពាវនាវឱ្យអ្នកមានធនធានជួយបរិច្ចាគថវិកា ដើម្បីសាងសង់អគារសិក្សាកម្ពស់៥ជាន់ គ្រោងចំណាយថវិកាសាងសង់ជាង១លានដុល្លារឱ្យចេញជារូបរាង សម្រាប់ជាប្រយោជន៍សម្រាប់យុវជនបានសិក្សារៀនសូត្រ។

បន្ទាប់ពីសម្ដេចតេជោ អំពាវនាវឱ្យបរិច្ចាគថវិកា ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ នៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល កាលពីថ្ងៃទី១១ ខែកុម្ភៈ  អ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិក ក្នុងគោលបំណងរួមចំណែកនៅក្នុងកសាងអគារសិក្សានេះ។

ជាមួយគ្នា អ្នកឧកញ៉ា ហុង ពីវ និងភរិយាបានប្រកាសបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិក ដើម្បីជួយកសាងអគារសិក្សានេះ ឱ្យលេចចេញជារូបរាងសម្រាប់ជាប្រយោជន៍ក្នុងវិស័យអប់រំ។

ដូចគ្នាដែរ តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន អ្នកឧកញ៉ា ថៃ ជាហួត និងក្រុមគ្រួសារ ក៏បានបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ក្នុងការកសាងអគារសិក្សានេះ ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្ស។

សម្ដេចតេជោ ហ៊ុន សែន  ដែលជាអ្នកផ្ដួចផ្ដើមចលនាបរិច្ចាគថវិការសម្រាប់ការសាងសង់អគារសិក្សា បានចាត់ទុក វិភាគទានរបស់អ្នកឧកញ៉ាទាំងអស់ ថាជាការចូលរួមចំណែកដ៏ធំធេង ដល់ការកសាងធនធាន និងមូលធនមនុស្សសម្រាប់សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ ២០៥០។

តាមរយៈលិខិតថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះទឹកចិត្តសប្បុរស និងស្នេហាជាតិ អ្នកឧកញ៉ា និងក្រុមគ្រួសារ ដែលជានិច្ចកាលតែងតែចូលរួមជួយ សម្រាលបន្ទុករបស់រដ្ឋ និងប្រជាជនកម្ពុជាជារៀងរហូត។

គួរឱ្យដឹងថា សម្រាប់សមណនិស្សិត សិស្សនិស្សិត ដែលសិក្សានៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី  គឺនឹងទទួលបានអាហារូបករណ៍១០០ភាគរយ សិក្សាដោយមិនបាច់បង់ថ្លៃឡើយ។ ដោយហេតុថាសាកលវិទ្យាល័យ ជាសាកលវិទ្យាល័យមិនស្វែងរកប្រាក់ចំណូលបែបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យសប្បុរសជនបន្តជួយបរិច្ចាគថវិកាសម្រាប់បង់ថ្លៃអគ្គិសនី និងថ្លៃទឹក និងសេវាថែទាំ ដើម្បីទ្រទ្រង់និរន្តភាពសាកលវិទ្យាល័យមួយឱ្យស្ថិតនៅជាប្រយោជន៍សម្រាប់យុវជនគ្រប់ជំនាន់៕

ដោយ៖ ង៉ិល ណារ៉ាត់

The post អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល appeared first on Kampuchea Thmey Daily.

ពលរដ្ឋបរិច្ចាគ២១សមុច្ច័យ ដល់សារមន្ទីរ វាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីទុកសម្រាប់កូនខ្មែរឈ្វេងយល់
សប្បុរសជន ចំនួន១៩រូប ដែលកន្លងមក បានស្ម័គ្រចិត្តបរិច្ចាគសមុច្ច័យ មួយចំនួន ជូនមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ខេត្តសៀមរាប និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សាទុក និងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ បានទទួលលិខិតថ្លែងអំណរគុណពីអាជ្ញាធរជាតិអប្សរា។

អ្នកស្រី តូច រដ្ឋា អាយុ៦០ឆ្នាំ និងអ្នកស្រី គង់ សុភ័ក្រ ប្រជាពលរដ្ឋរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានបរិច្ចាគសំពត់ហូល ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានឱ្យដឹងថា ពួកគាត់សប្បាយរីករាយ ក្រោយពេលបានប្រគល់សំពត់ហូល ជារបស់មានតម្លៃក្នុងគ្រួសារ ថែរក្សាទុកជាយូរមកហើយ ជូនមកកាន់សារមន្ទីរ ដោយមានជំនឿថា សារមន្ទីរអាចថែរក្សាវត្ថុមានតម្លៃទាំងនោះ បន្តទុកឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញនិងស្គាល់នូវសំពត់ ជាស្នាដៃរបស់ចាស់ៗពីដើម ដែលត្បាញដោយផ្ទាល់ដៃ។ ក្នុងពេលអញ្ជើញមកទទួលលិខិតថ្លែងអំណរគុណ ពីអាជ្ញាធរជាតិអប្សរា អ្នកស្រី រួមទាំងបងប្អូនសប្បុរសជនដទៃទៀត សប្បាយរីករាយ ដែលបានឃើញសារមន្ទីរតាំងបង្ហាញ នូវសមិទ្ធផលដែលពួកគាត់បានប្រគល់មក ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា។

លោក សែន គឹមស៊ុន នាយកស្ដីទីសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សមុច្ច័យទទួលបានពីសប្បុរសជន ទាំងនៅក្នុងខេត្ត និងបណ្តាខេត្តនានា សរុបចំនួន២១សមុច្ច័យ មានជាប្រភេទ ហូល អន្លួញ ស៊ឹង សំពត់ចរបាប់ អាវកកុតត្រង់ និងប្រភេទសម្លៀកបំពាក់របស់បងប្អូនជនជាតិដើមភាគតិច រស់នៅខេត្តរតនគិរី ដោយសមុច្ច័យទាំងនោះ មានអាយុកាលចន្លោះពី១០ឆ្នាំ ទៅ៥០ឆ្នាំ ភាគច្រើនជារបស់ត្បាញដោយដៃ។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ចំពោះ ប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តបរិច្ចាគសមុច្ច័យ មកកាន់សារមន្ទីរ។ ទាំងនេះជាការបង្ហាញឲ្យឃើញនូវការស្រឡាញ់ ចូលរួមថែរក្សាអត្តសញ្ញាណរបស់ជាតិខ្មែរ ព្រោះថាបើសិនទុកនៅក្នុងផ្ទះ មិនបានថែរក្សាឲ្យបានត្រឹមត្រូវ សមុច្ច័យទាំងនោះនិងមានការបាត់បង់។ លោកបញ្ជាក់ថា ក្រោយទទួលបានការបរិច្ចាគពីសប្បុរសជន សារមន្ទីរនឹងយកសមុច្ច័យទាំងនោះមកថែរក្សា ជួសជុល និងដាក់តាំងពិព័រណ៍ ជូនសាធារណៈជនបានទស្សនា និងឈ្វេងយល់៕

ដោយ៖ គឿនវេត

The post ពលរដ្ឋបរិច្ចាគ២១សមុច្ច័យ ដល់សារមន្ទីរ វាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីទុកសម្រាប់កូនខ្មែរឈ្វេងយល់ appeared first on Kampuchea Thmey Daily.

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានថវិកាបរិច្ចាគ៣០លានរៀលពីធនាគារហត្ថា
នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានថវិកាបរិច្ចាគចំនួន ៣០លានរៀលពីធនាគារហត្ថា ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយសង្គ្រោះដល់កុមារកម្ពុជា។

មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យកុមារមានកេរ្តិ៍ឈ្មោះល្បីមួយនៅក្នុងខេត្តសៀមរាប ផ្តល់សេវាថែទាំឯកទេសដល់កុមារដែលមានស្ថានភាព ជំងឺរ៉ាំរ៉ៃ កម្រ និងមានសភាពស្រួចស្រាវធ្ងន់ធ្ងរ នៅទូទាំងប្រទេសកម្ពុជា។ ។  លោក Wee Mun Seng អនុប្រធានអគ្គនាយក នៃធនាគារហត្ថា បាននិយាយថា “យើងខ្ញុំមានកិត្តិយសលើកិច្ចសហការជាមួយមន្ទីរពេទ្យកុមារអង្គរ ក្នុងការចូលរួមបំពេញបេសកកម្មផ្តល់សេវាថែទាំសុខភាពដ៏មានសារៈសំខាន់ដល់កុមារនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំជឿជាក់លើកម្លាំងរួបរួមក្នុងការផ្តល់ផលជាវិជ្ជមានទៅឲ្យសង្គមទាំងមូល។ ការចូលរួមប្រាក់ឧបត្ថម្ភនេះ សបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយគាំទ្រដល់សុខុមាលភាពសហគមន៍ដែលយើងកំពុងផ្តល់សេវាកម្មជូន”។

រីឯ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំ គ្រូ ពេទ្យនិងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ពិតជាមានមោទនភាពបំផុត ដែលបានទទួលការឧបត្ថម្ភគាំទ្រនេះ ក្នុងការជួយលើកស្ទួយដល់វិស័យសុខាភិបាល ដើម្បីឲ្យសុខុមាលភាពកុមារកម្ពុជាឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺជាអនាគតដ៏រឹងមាំនៃប្រទេសកម្ពុជាយើង។ លោកបានបន្តថា ការចូលរួមប្រាក់ឧបត្ថម្ភសប្បុរសធម៌នេះ នឹងរួមចំណែកដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងការបំពេញបេសកកម្មផ្តល់សេវាថែទាំសង្រ្គោះជីវិត សេវាវះកាត់ផ្សេងៗ និងសេវាស្តារនីតិសម្បទាដទៃផ្សេងទៀត សម្រាប់កុមារកម្ពុជាដែលកំពុងត្រូវការសេវាទាំងអស់នេះ។

បន្ទាប់ពីផ្តល់ប្រាក់សម្បុរធម៌ដល់មន្ទីរពេទ្យ តំណាងធនាគារ និងប្រតិភូធនាគារ បានចុះជួបសំណេះសំណាលជាមួយ មាតាបិតា អាណាព្យាបាល កុមារដែលមានជំងឺកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកជំងឺផងដែរ ៕

ដោយ៖ គឿន វេត

The post មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានថវិកាបរិច្ចាគ៣០លានរៀលពីធនាគារហត្ថា appeared first on Kampuchea Thmey Daily.

ឈ្មោះកីឡាករល្បីៗជាច្រើន ចាប់ផ្ដើមបរិច្ចាគដល់ជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដី នៅតួកគី និងស៊ីរី
បន្ទាប់ពី​ការ​រញ្ជួយ​ដី​ដ៏​ធំ​នៅ​សប្ដាហ៍​នេះ នៅ​ក្នុង​ប្រទេស​តួកគី និង​ស៊ី​រី បាន​សម្លាប់​មនុស្ស​ជាង ២៣,០០០ នាក់ កីឡាករ​បាល់ទាត់​តួកគី Merih Demiral បាន​ប្រកាស​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រៃអង្គាស​ប្រាក់​ដែល​បាន​ទាក់ទាញ​ការ​គាំទ្រ​ពី​កីឡា​ល្បីៗ​បំផុត​មួយ​ចំនួន​លើ​ពិភពលោក។

Demiral ដែល​ជា​ខ្សែ​ការពារ​របស់​ក្លិប​អ៊ីតាលី Atalanta និង​ក្រុម​ជម្រើស​ជាតិ​ទួរគី កាលពី​ថ្ងៃ​អង្គារ បាន​ស្នើ​សុំ​ការ​បរិច្ចាគ​ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្គ្រោះ​តាមរយៈ​ក្រុម​កីឡា esports អាជីព​របស់​ខ្លួន គឺ Team Demiral។ នៅ​ថ្ងៃ​នោះ Demiral បាន​និយាយ​ថា គេ​បាន​និយាយ​ជាមួយ​កំពូល​តារា​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo និង​កីឡាករ​លេង​នៅ Serie A ដូចគ្នា ដូចជា កីឡាករ Leonardo Bonucci និង Paulo Dybala ដែល​បាន​ផ្តល់​ជូន​អាវ​មាន​ហត្ថលេខា នឹង​ត្រូវ​ដាក់​លក់​ដេញថ្លៃ ជាមួយ​នឹង​ប្រាក់ចំណូល​ដែល​បាន​បរិច្ចាគ​ដល់​អង្គការ​មិន​រក​ប្រាក់​ចំណេញ​សម្រាប់​ជំនួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី។

កាយវិការ​ដ៏​ល្អ​របស់ Demiral នៃ​អ្នក​រួមចំណែក​ដែល​មាន​ទម្រង់​ខ្ពស់​បាន​កើន​ឡើង​ពេញ​មួយ​សប្ដាហ៍​នេះ​។ កាលពី​ថ្ងៃ​ពុធ លោក​បាន​និយាយ​ថា តារា​ឆ្នើម​របស់ Atlético Madrid កីឡាករ Antoine Griezmann និង Álvaro Morata បាន​បរិច្ចាគ​អាវ​ដែល​មាន​ចុះហត្ថលេខា ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខ្សែប្រយុទ្ធ Harry Kane របស់ Tottenham Hotspur និង​មិត្ត​រួម​ក្រុម Dejan Kulusevski ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Juventus ក៏​ធ្វើ​ដូចគ្នា​ដែរ។

ត្រឹម​ថ្ងៃ​សុក្រ បញ្ជី​ឈ្មោះ​ម្ចាស់​ជំនួយ​បាន​ពង្រីក​កាន់តែ​ច្រើន ដោយ​មាន​បញ្ចូល​ឈ្មោះ​កីឡា​ធំ​បំផុត​របស់​ក្លិប ៖ Manchester City លេចធ្លោ Erling Haaland និង Kevin De Bruyne; ខ្សែបម្រើ​ស្លាប​របស់​ក្លិប Real Madrid កីឡាករ Eden Hazard; និង​តារា Paris Saint-Germain កីឡាករ Lionel Messi និង Kylian Mbappé។ គិត​ត្រឹម​រសៀល​ថ្ងៃ​សុក្រ អាវ​របស់ Ronaldo ដែល​ត្រូវ​បាន​លក់​ហើយ​បាន​ទទួល​បានការ​ដេញ​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​តម្លៃ​ប្រហែល ២១២,៤៥០ ដុល្លារ។

ការ​រៃអង្គាស​ប្រាក់​របស់ Demiral កើតឡើង​នៅ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភព​បាល់ទាត់ បាន​ស្វែងរក​ជំនួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្គ្រោះ។

សហភាព​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប (UEFA) កាលពី​ថ្ងៃ​សុក្រ បាន​បរិច្ចាគ​ប្រាក់​ចំនួន ២០០,០០០ អឺរ៉ូ (​ប្រហែល ២១៤,០០០$) ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​តួកគី និង​ស៊ី​រី។ វា​ក៏បាន​ប្រកាស​ពី​ការ​បរិច្ចាគ ១៥០,០០០ អឺរ៉ូ (​ប្រហែល ១៦០,០០០$) ដល់​សហព័ន្ធ​បាល់​ទាត់​តួកគី និង ៥០,០០០ អឺរ៉ូ (​ជិត ៥៤,០០០$) ដល់​អង្គការ​ចំនួន ២ ដែល​ជួយ​ឆ្លើយតប​គ្រោះ​មហន្តរាយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​តួកគី និង​ស៊ីរី។

UEFA បាន​អំពាវនាវ​ឲ្យ​ស្ងប់ស្ងាត់​មួយ​រយៈ​មុន​ការ​ប្រកួតប្រជែង​ក្លិប​របស់​ខ្លួន​នៅ​សប្ដាហ៍​ក្រោយ។ ស្ថាប័ន​គ្រប់គ្រង​បាន​និយាយ​ថា ខ្លួន​នឹង​រុករក​សកម្មភាព​រៃអង្គាស​ប្រាក់​ផ្សេងទៀត​ក្នុង​អំឡុង​សប្ដាហ៍ នៃ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ក្របខ័ណ្ឌ Champions League រដូវ​កាល​នេះ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ក្នុង​ខែ​មិថុនា។

ក្របខណ្ឌ​លីគ​កំពូល​អង់គ្លេស (Premier League) កាលពី​ថ្ងៃ​សុក្រ បាន​សន្យា​ផ្ដល់​អំណោយ​ចំនួន ១ លាន​ផោន (ប្រហែល ១.២ លាន​ដុល្លារ) ដើម្បី​ជួយ​ជនរងគ្រោះ​ដោយ​រញ្ជួយ​ដី ហើយ​ខ្សែ​ការពារ​ជម្រើស​ជាតិ​កាណាដា កីឡាករ Sam Adekugbe បាន​ជំរុញ​ឲ្យ​មាន​ការ​បរិច្ចាគ​តាមរយៈ​កាកបាទក្រហម​កាណាដា ឬ Ahbap ដែល​ជា​អង្គការ​តួកគី ដែល Demiral បាន​និយាយ​ថា គេ​នឹង​បរិច្ចាគ​អាវ​តាមរយៈ​ដំណើរការ​ដាក់​ដេញថ្លៃ៕

ប្រភព ៖ washingtonpost.com

អត្ថបទ ៖ មន្នីរ័ត្ន

The post ឈ្មោះកីឡាករល្បីៗជាច្រើន ចាប់ផ្ដើមបរិច្ចាគដល់ជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដី នៅតួកគី និងស៊ីរី appeared first on Kampuchea Thmey Daily.