បុរសនិងស្រ្តី Archives - Kampuchea Thmey Daily

ឥរិយាបថ ៥ របស់បុរស បញ្ជាក់ថា គេស្រលាញ់នាងពិត មិនមែនលេងសើច
មាននារីជាច្រើន នៅតែមានចម្ងល់ក្នុងចិត្ត ប៉ុន្តែខ្លាចមិនហ៊ានសួរដៃគូ ថាគេស្រលាញ់ខ្លួនពិតមែន ឬលេងសើច។ ពេលខ្លះ មើល​ត្រឹម​កាយវិការ ​គឺ​មិន​ដឹង​ សម​ខាង​បុរស​មិន​សូវ​ពូកែ​វោហារ​ផ្អែម​ផង​ នាង​ក៏​គិត​ថា ​គេ​មិន​បាន​ស្រលាញ់​នាងពិតឡើយ។

យ៉ាងណាមិញ ​ផ្អែក​លើ​ហេតុផល​​ខ្លះ​ៗក្នុងន័យស្នេហា ​ប្រសិន​បើ​ចង់​ដឹង​ថា ​បុរស​នោះ​ពិតជា​ស្រលាញ់​អ្នក​មែន ​គេ​នឹង​ធ្វើ​រឿង ៥ យ៉ាង​នេះ ដើម្បី​បង្ហាញ​ពី​ការ​ស្រលាញ់​មិនខាន។

១​ គាត់ស្រឡាញ់អ្នក​ ព្រោះ​ដឹង​ថា​ អ្នកជា​នរណា មិនមែន​​រូបរាង​ទេ

យុវនារី​ជា​ច្រើន​ ប្រហែល​ជា​និយាយ​ថា​លែង​ជឿ​ លើ​រឿង​បែប​នេះ​ទៀត​ហើយ។ បុរស​ត្រូវ​តែ​ចូលចិត្ត​ភាព​ស្រស់​ស្អាត​របស់​នារីៗ។ នោះ​គ្រាន់​តែ​ជា​ការ​ពិតពាក់​កណ្ដាល​ប៉ុណ្ណោះ។ ព្រោះ​ភាព​ស្រស់​ស្អាត ​មិន​នៅ​ជាមួយ​យើង​​អស់​មួយ​ជីវិត​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​មាន​ នឹង​នៅ​ជាមួយ​ជានិច្ច ហើយ​នោះ ​ជា​ផ្នែក​ដែល​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក។ ប៉ុន្តែត្រូវតែប៉ះបេះដូង ពេល​ដែល​បុរស​ទាក់​ទង ​ហើយ​គាត់​លង់​ស្នេហ៍​នឹង​អ្នក។

២ គាត់​នឹង​ការពារ​នាង

បុរស​ដែល​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍ ​នឹង​ការពារ​មនុស្សជា​ទី​ស្រលាញ់​របស់​គាត់។ គាត់​​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ ធ្វើបាប​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គាត់ ​ទាំង​ដោយ​ការ​បង្ខំ ឬ​ដោយ​ពាក្យ​សម្ដី។ ប្រសិន​បើ​មានគេឈ្លានពាន​ មនុស្ស​ដែល​គាត់​ស្រឡាញ់ គាត់​នឹង​ចេញ​ទៅ​ការពារ​នាង​ភ្លាមៗ។

៣ នៅពេលដែលគាត់ស្រលាញ់អ្នក គាត់នឹងស្តាប់យោបល់

បុរស​ដែល​ផ្ដល់​ក្តី​ស្រលាញ់​ទាំង​អស់​របស់​ខ្លួន​ ទៅ​នារី​ដែល​ខ្លួន​ស្រលាញ់ នឹង​គោរព​មនុស្ស​ដែល​គាត់​ស្រឡាញ់​ជានិច្ច។ គាត់​តែងតែ​ស្ដាប់​យោបល់​របស់​នាង ទោះបី​ជា​បញ្ហា​នោះ​ មិនមែន​របស់​គាត់​ក៏ដោយ​ គាត់​នឹង​ស្តាប់ ហើយ​ផ្លាស់ប្ដូរ​គំនិត​ជាមួយ​គូស្នេ​ហ៍​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មិន​ព្យាយាម​ដណ្ដើម​យក​គំនិត​របស់​ខ្លួន ឬ​ត្រួតត្រា​គំនិត​របស់​មនុស្ស​ជា​ទី​ស្រឡាញ់ឡើយ។

៤ គាត់នឹងរីករាយជួយពេលនាងមានទុក្ខលំបាក

បុរស​ម្នាក់​ដែលមាន​ស្នេហា​ តែងតែ​ឲ្យ​តម្លៃ​ស្នេហារបស់គាត់។  ​ប្រសិន​បើ​មនុស្សដែលគាត់​ស្រឡាញ់​ត្រូវការ​ជំនួយ គាត់​នឹង​មិន​ស្ទាក់ស្ទើរ​ ក្នុងកា​រចាកចេញ​ពី​អ្វីដែលនៅពីមុខគាត់នោះទេ។ ព្រោះ​គាត់​យក​មនុស្ស​ដែល​គាត់​ស្រលាញ់ ​ជា​អាទិភាព​ទី​មួយ​ក្នុង​ជីវិត​។

៥ គាត់ឲ្យនាង​រស់នៅក្នុងជីវិត ដែលនាងមាន

ចន្លោះ​រវាង​ដៃគូ​ គឺជាសារៈសំខាន់នៃទំនាក់ទំនងយូរអង្វែង។ បុរសជា​ច្រើន តែងតែ​ទាមទារ​ពេល​វេលាពី​ស្ត្រី។ រហូតដល់នាងក្លាយជាមនុស្សមិនមែនជាខ្លួនឯង ប៉ុន្តែ​ប្រសិនបើ​បុរស​នោះ​ពិតជា​ស្រឡាញ់​អ្នក គាត់​នឹង​ទុក​​ឲ្យ​អ្នកមាន​កន្លែង​ទំនេរ ហើយ​អាច​រស់ក្នុងនាមជានាងដដែល។ ពេល​វេលា​ដែល​បាន​ចំណាយ​ជាមួយ​គ្នា គាត់​ក៏​នឹង​ប្រើ​វា​​ឲ្យ​បាន​ពេញ​លេញ​សម្រាប់​អ្នក​ដែរ។

ទោះ​យ៉ាង​ណា​ នេះ​គ្រាន់​តែ​ភាព​ជាក់ស្ដែង​ដែល​គូស្នេហ៍​គេ​ស្រលាញ់​គ្នា​ពិត​ តែង​គិត​អនាគត​ជាមួយ​គ្នា​ គេ​តែង​ធ្វើ​ដើម្បី​គ្នា (ទោះ​មាន​ឧបសគ្គ)។ មនុស្ស​ស្រលាញ់​គ្នា​ គេមិនទុកគ្នា​ចោល ​គេ​មិន​ឲ្យ​ម្ខាងៗ​ទៀត​ឈឺចាប់ ​រឹត​តែ​មិន​ឲ្យ​ម្នាក់​ណា​ត្រូវ​ឈឺចាប់ ​ម្ដង​ហើយ ​ម្ដង​ទៀត​ដែរ។

ប្រសិន​បើ​ស្នេហា​អ្នក​ នាំ​តែ​រឿង​អំពល់​ទុក្ខ​ មាន​តែ​រឿង​ឈឺចាប់ ​មិន​លោះ​ពេល​ តាំង​ពី​ចាប់ផ្ដើម​ដំបូង។ ម្នាក់ៗ​មិន​សូវ​ខ្វល់​គ្នា លែង​សូវ​ផ្អែមល្ហែម ឬ​ផ្អែម​តែ​ខាងក្រៅ​ តាម​បណ្ដាញ​សង្គម។ ស្នេហា​នោះ​ គ្មាន​ន័យ​អ្វី​ ឲ្យ​អ្នក​ត្រូវ​នៅ​បន្ត​ នាំ​ខាត​ពេល​ខាត​ចិត្ត​នោះ​ទេ។

ដល់​ពេល​ត្រូវ​ភ្ញាក់​រលឹក​ ប្រាប់​ខ្លួនឯង​ថា​ គួរ​ចាកចេញ​ហើយ​ បើ​ស្នេហា​មួយ​នេះ ​មិន​ជួយ​ចម្រុងចម្រើន​ នាំ​តែ​រឿង​ឈឺក្បាល ​ជាជាង​សំឡេង​សើច ។ គេ​ទៅ​ដល់​ណា​ណី​ហើយ​ ម្ដេច​ខ្លួន​នៅ​ត្រាំត្រែង​ស្នេហា​ មិន​ដឹង​កោះត្រើយ​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៨ វិធីគួរធ្វើដើម្បីខ្លួនឯង បើចង់ចេញពីមនុស្ស យើងអស់ក្ដីស្រលាញ់ជាមួយគេ ដោយគ្មានជម្លោះ

The post ឥរិយាបថ ៥  របស់បុរស បញ្ជាក់ថា គេស្រលាញ់នាងពិត មិនមែនលេងសើច appeared first on Kampuchea Thmey Daily.

អាការគាំងបេះដូងរបស់ស្រ្តី អាចខុសពីបុរស ត្រូវកត់ចំណាំ
ជំងឺគាំងបេះដូងកើតឡើង​ នៅពេលលំហូរឈាមដែលដឹកនាំអុកស៊ីសែនទៅកាន់បេះដូង ត្រូវបានកាត់បន្ថយ ឬស្ទះ ព្រោះសរសៃឈាមបេះដូងរួម​តូច ដោយសារមានកំណកជាតិខ្លាញ់ (កូលេស្តេរ៉ុល និងសារធាតុដទៃទៀត)។ បើធៀបទៅនឹងបុរស ស្ត្រីមានបេះដូង និងសរសៃឈាមបេះដូងតូចជាង ដូច្នេះអាការៈគាំងបេះដូងរបស់បុរស និងស្ត្រីក៏អាចខុសគ្នាដែរ។ តើអាការៈគាំងបេះដូងរបស់បុរសនិងស្ត្រីខុសគ្នាដូចម្តេចខ្លះ?

រោគសញ្ញាគាំងបេះដូងរបស់ស្ត្រីមានដូចជា៖

ឈឺទ្រូង ប៉ុន្តែមិនកើតឡើងគ្រប់ពេល

ណែនទ្រូងឬឈឺពោះ

ឈឺចាក់ទៅថ្គាម ក ឬខ្នងផ្នែកខាងក្រោយ

ចង្អោរ ឬក្អួត

ហត់

សន្លប់

ពិបាករំលាយអាហារ

អស់កម្លាំងខ្លាំង

បែកញើសត្រជាក់

ធេងធោង

រោគសញ្ញាគាំងបេះដូងរបស់បុរសមានដូចជា៖

ឈឺទ្រូង ឬមានណែនទ្រូង

ឈឺថ្គាម ក ឬខ្នង

ចង្អោរ ឬក្អួត

ហត់

រោគសញ្ញាគាំងបេះដូងទូទៅបំផុតរបស់បុរស និងស្រ្តីគឺការចុកទ្រូង ប៉ុន្តែស្ត្រី​អាចនឹង​មិនលេច​ចេញ​រោគ​សញ្ញា​ឈឺ ឬណែនក្នុងទ្រូង។ ដូច​គ្នា​ដែរ សញ្ញាព្រមានមិន​សូវច្បាស់មួយ​ចំនួន​ក៏​អាច​កើត​មាន​លើ​ស្រ្តូ​ដែរ ដូចជា ហត់ ធេងធោង អស់​កម្លាំង​ខ្លាំង ពិបាករំលាយអាហារ​ និងឈឺក ថ្គាម បំពង់ក ទ្រូងផ្នែកខាងក្រោម ឬខ្នងផ្នែកខាងក្រោយ។ សញ្ញាព្រមានទាំងនេះអាចមានលក្ខណៈស្រាល ប៉ុន្តែយើងត្រូវយកចិត្តទុក​ដាក់ និងប្រុងប្រយ័ត្ន ព្រោះ​ការដឹងមុនអាចជួយសង្គ្រោះជីវិតយើងបាន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន ៖ក្រៅ​ពី​ធ្វើ​ឲ្យ​ខូច​សួត ​កូវីដ-១៩ ​អាច​​នាំ​ឲ្យ​កើត​អាការ​គាំង​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖កុំ​ព្រងើយ​កន្តើយ​! រោគ​សញ្ញា​ទាំង​នេះ​អាច​ជា​ជំងឺ​គាំងបេះដូង

The post អាការគាំងបេះដូងរបស់ស្រ្តី អាចខុសពីបុរស ត្រូវកត់ចំណាំ appeared first on Kampuchea Thmey Daily.

ភាពខុសគ្នាឆ្ងាយ រវាងភេទនារី និងបុរសក្នុងផ្លូវមនោសញ្ចេតនា​
តើបុរសត្រូវការស្នេហារយៈពេលប៉ុន្មានមុនលង់ស្រលាញ់?

យោងតាមឯកសារស្រាវជ្រាវដែលចុះផ្សាយក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រផ្លូវភេទ បុរសៗត្រូវការពេលតែ ៥វិនាទីប៉ុណ្ណោះដើម្បីផលិតសារធាតុគីមីមួយ បញ្ឆេះអារម្មណ៍ស្នេហ៍ភ្លាមៗ។

ទស្សនាវដ្តី Reader Digest បានអះអាងថា បុរសៗធ្លាក់ក្នុងអន្លង់ស្នេហ៍លឿនជាងស្ត្រីឆ្ងាយ គឺ៤៨% លង់បាន តាំងពីពេលមើលឃើញនាងដំបូង។

បុរសរង់ចាំបានយូរបំផុត​ត្រឹម​តែ ៨៨ ថ្ងៃប៉ុណ្ណោះដើម្បីនិយាយពាក្យសំខាន់សារភាពស្នេហ៍ ចំណែកខាងស្ត្រី អាចខាំមាត់ រងចាំមិនស្តីក្នុងកម្រិត​ពេលវេលាជិតទ្វេដង (១៣២ ថ្ងៃ) ។

បុរសក៏ងាយនឹងរៀបការម្តងទៀតដែរ បន្ទាប់ពីការលែងលះឬមរណភាពនៃប្តីឬប្រពន្ធ។ ការសិក្សាមួយ ធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew ក្នុងឆ្នាំ ២០១៨ បានបញ្ជាក់ថា ៦៤% នៃបុរសដែលបានរៀបការពីមុន នឹង​រៀបការឡើងវិញម្តងទៀត ផ្ទុយពី ៥២% នៃស្ត្រីដែលបានរៀបការពីមុនតែមិនគិតដល់អាពាហ៍ពិពាហ៍ថ្មីឡើយ។

តើត្រូវចំណាយពេលប៉ុន្មានក្នុងការស្រលាញ់គ្នា(គូចាស់)វិញ?

រឹតតែខុសគ្នា!

តាមភ័ស្ដុតាងដែលបានបង្ហាញ បុរសលោតទៅពាក្យ «ចាប់ផ្តើមជាថ្មីបានទេ» លឿនជាងស្ត្រី។ ពួកគេ​ចិត្តទន់ជាង មាន​អនុស្សាវរីយ៍ច្រើន និងមិនចិត្តដាច់ដូចស្ត្រីទេ ដូច្នេះ​ហើយបានជា​គេមានស្នេហា​រសេមរសាម​ច្រើន ព្រោះរឿងចិត្តមិនដាច់នេះឯង។

តើស្ត្រីអាចនឹងលង់ស្នេហ៍ក្រោយ​ស្គាល់បុរស​រយៈពេលប៉ុន្មាន?

តើស្ត្រីត្រូវលង់ស្នេហ៍រយៈពេលប៉ុន្មាន?

រយៈពេលវែងជាងបុរស៣ដង! នេះបើយោងតាមអ្នកជំនាញណាត់ជួប ចននិងដេវីដបេនថេតដែលបានវិភាគ​កាលពីឆ្នាំ២០១៧។

ស្ត្រីមាននិន្នាការវាយតម្លៃអារម្មណ៍នៃក្តីស្រឡាញ់ដោយផ្អែកលើការទាក់ទាញខាងរាងកាយរួមជាមួយកត្តាផ្សេងៗទៀត ពិសេស​បុគ្គលិក​លក្ខណៈរបស់ដៃគូដែលមានសក្តានុពល ដែលមានន័យថា នាង​តែង​តែ​ត្រូវការពេលយូរសម្រាប់ក់ក្តៅចំពោះអារម្មណ៍ផ្សារភ្ជាប់ ខុសពីខាងប្រុស​ដែលស្រលាញ់លឿន ក្រោយមកទើបសង្កេតឃើញចំណុចខ្សោយ។

ទស្សនៈនេះត្រូវបានបញ្ជាក់ដោយ Nikki Martinez ថា ខណៈពេលដែលបុរសត្រូវការ សម្រស់ និងភាពផ្អែមល្ហែម សម្រាប់ការទាក់ទាញពីដំបូងដើម្បីចាប់ផ្តើមស្គាល់មនុស្សស្រីនោះ ស្ត្រីនឹងសម្គាល់បុរស​ក្រោយពេលគេធ្វើល្អច្រើន​ដងសិន។ ប្រសិន​យើងមិនបានល្អនឹងនាង​មុនហើយ​មកដល់ដោយមិនមាន​ហេតុផល អាចមិនមែនជាស្នេហា​ទេ។

ស្នេហានិងវិទ្យាសាស្ត្រ

នៅពេលដែលស្ត្រីធ្លាក់ក្នុងអន្លង់ស្នេហ៍ រាងកាយរបស់ពួកគ ផលិតអ័រម៉ូន Norepinephrine និង phenylethylamine (the love chemical) ដែល​អ័រម៉ូនទាំងពីរនេះ នេះពិតជាធ្វើឱ្យស្ត្រីផ្តោតអារម្មណ៍ខ្លាំង ទៅលើមនុស្សដែលនាងចង់ណាត់ជួប។

វាបង្កើតជា​ អារម្មណ៍ភ័យ និងរំភើប អន្ទះសារ​លន្លង់លន្លោច ពេលរង់ចាំការផ្ញើសារពីដៃគូ ឬការណាត់ជាមួយ​នាយទៅណាក្តី។ នោះគឺជាការរួមបញ្ចូលគ្នានៃ norepinephrine និង phenylethylamine ដែល​បំបែកអារម្មណ៍ធម្មតា​ធ្វើឱ្យមនុស្សមានអារម្មណ៍ ចំណុះ និង ផ្តោតតែ​ដៃគូរបស់ពួកគេមើលរំលងមនុស្ស​ផ្សេងៗ។ ចំណែកខាងប្រុស ដោយសារមិនរងឥទ្ធិពលពីអារម្មណ៍នេះ​គេអាចមានស្នេហា​ច្រើន(ចាប់អារម្មណ៍នារីច្រើននាក់​)ក្នុងពេល​ដដែលបាន។

សូម្បី​តែការរួមភេទ ស្ត្រីបានបញ្ចេញអុកស៊ីតូស៊ីន Oxytocin ច្រើនជាងបុរស ដែលជួយបង្កើតនិងអភិវឌ្ឍទំនុកចិត្ត សម្រាប់ជីវិតនាង​។

ដូច្នេះតើត្រូវចំណាយពេលប៉ុន្មានដើម្បីឱ្យនរណាម្នាក់លង់ស្នេហ៍?

ពិតជាត្រូវការពេលវេលា ដើម្បីធ្លាក់ក្នុងអន្លង់ស្នេហ៍ តែ​ក៏ពឹងផ្អែកលើប្រភេទមនុស្សព្រមទាំង​បទពិសោធក្នុងជីវិតពួកគេ។ អ្នកខ្លះធ្លាប់ឈឺចាប់ខ្លាំងហួសពេកពីអតីតកាលក៏មិនងាយលង់ចិត្តលើអ្នកណាជាថ្មីទេ តែអ្នកខ្លះក៏មិនងាយរាងចាលលើរឿងស្នេហា​ដូចគ្នា៕

ប្រែសម្រួល៖ ហាណា

ប្រភព៖ LifeLight

ចុចអាន៖ ស្រី​ៗ​មានវ័យក្បែរ ៣០ គួរ​​ងាកមកឲ្យ​តម្លៃ​លើ​រឿង ៤ នេះ​ជាចម្បង

ចុចអាន៖ បុរសៗ​ឆ្លាតវៃ​ពេក ​អាច​បង្កើត​កំហុស​ជាមួយ​ស្ត្រី​ដោយ​មិន​ដឹង​ខ្លួន

The post ភាពខុសគ្នាឆ្ងាយ រវាងភេទនារី និងបុរសក្នុងផ្លូវមនោសញ្ចេតនា​ appeared first on Kampuchea Thmey Daily.

ហេតុអ្វីបានជា​បុរស​ឆាប់​ស្លាប់​ជាង​ស្រ្តី?
បើយោងតាមការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា មនុស្ស​ស្រី​អាច​រស់នៅ​បាន​យូរជាង​មនុស្ស​ប្រុស រហូត​ដល់​ទៅ ៧ ឆ្នាំ​ឯណោះ។ ក្នុង​នោះ គេ​រក​ឃើញ​ថា មនុស្សស្រី៥៧% អាច​រស់នៅ​រហូត​ដល់​អាយុ ៦៥ ឆ្នាំ និង ៦៧% អាច​រស់​រហូត​ដល់​អាយុ ៨៥ ឆ្នាំ។

តើ​មាន​មូលហេតុអ្វីខ្លះ ដែល​មនុស្ស​ស្រី​អាច​រស់នៅ​បាន​យូរ​ជាង​មនុស្ស​ប្រុស?

១. ប្រព័ន្ធ​សុខភាព

ធម្មជាតិរបស់ស្ត្រីកើតមកមាន​ក្រូម៉ូសូម​វែង​ជាងបុរស ដែល​មុខងាររបស់វា​ជំនួយដល់​កោសិកា​ទទួល​ខុសត្រូវ​របស់​ប្រព័ន្ធភាពស៊ាំ។ ម្យ៉ាងវិញទៀត មនុស្សប្រុសតែងតែមានទម្លាប់ ផឹកស៊ី ជក់បារី​ជា​រឿយៗ ដោយនាំឲ្យខូចដល់ប្រព័ន្ធភាព​ស៊ាំ​របស់ខ្លួន។ បន្ថែមលើនោះ ស្ត្រីមាន​ឈាម​រដូវ​ផ្លាស់ប្ដូរ​ជា​រៀងរាល់ខែ ដែលធ្វើឲ្យប្រព័ន្ធ​សុខភាព​របស់​នាង​កាន់​តែ​រឹងមាំ​ជាង​មនុស្ស​ប្រុស។

២. ការ​គិតគូរ

ជាទូទៅ មនុស្ស​ស្រី​ចេះគិតគូរច្រើនជាងមនុស្សប្រុស។ ហេតុនេះហើយបានជា នារី​ចូលចិត្ត​និយាយ​ច្រើន និង​ចូលចិត្ត​យំ​ជា​ប្រចាំ នៅពេលដែលពួកគេមានបញ្ហា។ ផ្ទុយទៅវិញ ពេល​ដែល​ប្រុសៗ​កើត​ទុក្ខ ពួកគេចូលចិត្តលាក់ទុកក្នុងទ្រូង និង​មិន​ចង់​និយាយ​អ្វី​ច្រើន​នោះទេ ដោយ​ជួនកាលនោះ វា​ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ធ្លាក់ទឹកចិត្តចំពោះបុរសក៏មានដែរ។

៣. រូបរាងកាយ

Beijing,China

យោងតាមលោកវេជ្ជបណ្ឌិត Vincent Giampapa ជាប្រធានសុខាភិបាលនៃវិទ្យាស្ថានហ្សែន នៅរដ្ឋញូវជើស៊ី បានឲ្យដឹងថា មនុស្សដែលមាន​កម្ពស់​ខ្ពស់​ប្រហែល ១,៨២ ម៉ែត្រ ប្រឈម​នឹង​អាយុ​ខ្លី​ជាង​អ្នកដែលមានកម្ពស់ទាបជាងខ្លួន។ កត្តា​នេះ​ដោយសារ​តែ​មនុស្ស​ដែល​មាន​រូបរាង​ធំខ្ពស់ មានការផ្លាស់ទីយឺតជាងមនុស្សដែលមាន​រូបរាង​តូច។ ជាមធ្យម បុរស​មាន​សាច់ដុំ និង​រូបរាង​ធំ​ជាង​ស្ត្រី។ ហេតុនេះ ឱកាស​នៃ​ការរស់រាន​មាន​ជីវិត​អាច​មាន​តិច​ជាង​ស្ត្រី។

៤. សកម្មភាព និង​ការងារ

ការងាររបស់បុរសភាគច្រើនប្រឈមហានិភ័យជាងនារីដូចជា អ្នកបើកយន្ដហោះ កម្មករសំណង់ អ្នកនេសាទ ជាងជុសជួលខ្សែភ្លើង ប៉ូលិស ទាហាន អ្នក​ពន្លត់អគ្គិភ័យ​ជាដើម។ ការងារ​ទាំងអស់នេះ ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់ និង​វិធានការ​សុវត្ថិភាព​ខ្លាំង​បំផុត។ បើ​ហ៊ាន​តែ​ធ្វេសប្រហែស អាច​នឹង​បាត់បង់​ជីវិត​ភ្លាមៗ។

ម្យ៉ាងទៀត បុរស​ចូលចិត្ត​ផ្សងព្រេង និង​ធ្វើ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ដូចជា បើកបរ​ល្បឿន​លឿន វាយតប់​គ្នា ដើរលេង​ទៅ​តាម​តំបន់​ភ្នំ​ដាច់ស្រយាល។ល។

ក្រៅពីនោះទៀត អត្រាឧក្រិដ្ឋកម្មជនភាគច្រើនជាបុរស ដែល​នេះ​ក៏​ជា​មូលហេតុធ្វើ​ឲ្យ​មនុស្ស​ប្រុស​ឆាប់​ស្លាប់បានដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ GREATIST

ចុចអាន៖អត្ថន័យ​ពិត​នៃ​ពាក្យថា BE YOURSELF និង​វិធីអនុវត្ត​ឲ្យ​បានឆាប់

ចុចអាន៖ម្ដាយណាមិនស្រឡាញ់កូន! ជា​កូន​ស្រី​គួរ​ស្ដាប់​សម្ដីអ្នកមានគុណ ពេលគាត់ទូន្មានរឿងស្នេហា

The post ហេតុអ្វីបានជា​បុរស​ឆាប់​ស្លាប់​ជាង​ស្រ្តី? appeared first on Kampuchea Thmey Daily.