បុរីលំនៅដ្ឋាន Archives - Kampuchea Thmey Daily

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនអភិវឌ្ឍលំនៅឋានតម្លៃសមរម្យសម្រាប់ពលរដ្ឋ
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ទេព ធន បានគាំទ្រចំពោះក្រុមហ៊ុន METRA BCCP Co.,Ltd ដែលបានបើកដំណើរការគម្រោងអភិវឌ្ឍនលំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោក ទេព ធន ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនផ្សេងទៀតឱ្យបើកដំណើរការគម្រោងអភិវឌ្ឍនលំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋនេះឱ្យបានច្រើនផងដែរ។

ការលើកឡើងរបស់លោក ទេព ធន នេះ ធ្វើឡើងនៅក្នុងក្នុងពិធីបើកការដា្ឋនសាងសង់គម្រោងអភិវឌ្ឍនលំនៅឋានរបស់ក្រុមហ៊ុន METRA BCCP Co.,Ltd ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានចម្ងាយត្រឹមតែ១២គីឡូម៉ែត្រពីវត្តភ្នំ។ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា តែងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូដ៍សំខាន់បំផុតដែលមិនអាចខ្វះបានក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើតការងារ ការលើកកម្ពស់ផលិតភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារក្នុងតំបន់ និងសកលលោក។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បានដាក់បញ្ចូល “ការអភិវឌ្ឍ វិស័យឯកជន និងការងារក្នុងបញ្ចកោណទី៣ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកំណត់ជារបៀបវារៈ គោលនយោបាយសំខាន់សម្រាប់ជំរុញកំណើន នៅក្នុងបរិការណ៍នៃដំណើរការបរិវត្តកម្មសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងសម្រាប់រយៈពេល ២៥ឆ្នាំខាងមុខ។

លោក ទេព ធន អះអាងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានដាក់ចេញនូវទិសដៅការងារចំនួន១៥ ចំណុច សមរភូមិចំនួន៨ ដើម្បីរក្សាសន្តិសុខនយោបាយ សន្តិសុខ និងសុវត្ថិភាពសេដ្ឋកិច្ច សុវត្ថិភាពនៃការកាន់កាប់ដី ផ្ដល់ទំនុកចិត្តនិងការជឿជាក់លើកម្ពុជា។ គម្រោងអភិវឌ្ឍលំនៅឋានរបស់ក្រុមហ៊ុន METRA BCCP នេះ ជាការចូលរួមចំណែកក្នុងការអនុវត្តនូវសមរភូមិទី៤ “កិច្ចការលំនៅឋាន” ដែលអាចឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យជា“ទ្រនំសុភមង្គល” ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដោយផ្តោតលើក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប និងមធ្យម លើកកម្ពស់សុវត្ថិភាពកាន់កាប់លំនៅឋាន ពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុ ងវិស័យអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងបង្កើនការទទួលបានគេហសេវាចាំបាច់នានា ដែលជាការរួមចំណែកដ៏សំខាន់ដល់ការដោះស្រាយបញ្ហារៀបចំក្រុង និងនគរូបនីយកម្ម។

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្តែងនូវអំណរគុណចំពោះក្រុមហ៊ុន METRA BCCJP Co.,Ltd ដែលបានរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិតាមរយៈការអភិវឌ្ឍវិស័យអចលនទ្រព្យនៅលើកទឹកដីកម្ពុជា។ លោកក៏សរសើរថា លំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន METRA BCCJP Co.,Ltd នេះ បំពេញទៅតម្រូវការនៃរស់នៅ គឺមានបរិស្ថានស្អាត សំណង់មានគុណភាព និងមានប្រសិទ្ធភាពក្នុងការរស់ ជាពិសេស តម្លៃសមរម្យដែលអាចឱ្យប្រជាជនមានចំណូលទាប និងមធ្យមក៏អាចជាវរស់នៅបាន។

ចំណែក លោក Kenn Yeo នាយកប្រតិបត្តិក្រុមហ៊ុន Metra BCCJP Co, Ltd ដែលជាអ្នកអភិវឌ្ឍន៍ Metra Estate Legacy បានអះអាងថា METRA BCCP Co.,Ltd ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងសិង្ហបុរី-ជប៉ុន ប្តេជ្ញាចិត្តក្នុងការផ្តល់នៅលំនៅឋានដែលមានគុណភាព និងតម្លៃសមរម្យ សម្រាប់គ្រួសារកម្ពុជាដែលមានប្រាក់ចំណូលមធ្យម។ លោកថា ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺចង់បង្កើតលំនៅឋានមានគុណភាពសម្រាប់ប្រជាជនកម្ពុជា ក្នុងគម្រោងនេះ និងក្លាយជាការពិត ដោយបង្កើតស្តង់ដាថ្មីសម្រាប់លំនៅឋានដែលផ្តល់នូវ គុណភាព តម្លៃសមរម្យ បរិយាកាសល្អ និងមានលទ្ធភាពក្នុងការចូលរួមភាពរីកចម្រើនរបស់គ្រួសារកម្ពុជា ទោះបីជាពួកគាត់មានប្រាក់ចំណូលមធ្យមក៏ដោយ ក៏អាចមានលំនៅឋានផ្ទាល់ខ្លួនសម្រាប់រស់នៅបានផងដែរ។

បើតាមលោក Kenn Yeo ការស្រាវជ្រាវរបស់អង្គការJICA បង្ហាញថា រាជធានីភ្នំពេញតែមួយត្រូវការលំនៅឋានប្រហែល ៨០០០ យូនីតជារៀងរាល់ឆ្នាំ។ ដូច្នេះហើយលោកថា Metra អាចផ្តល់ជូនផ្ទះដែលមានការរចនាល្អ គុណភាព និងតម្លៃសមរម្យ សម្រាប់អ្នករស់នៅចម្រុះ ដែលជៀសវាងការរើសអើងសង្គម ដែលជារឿយៗទាក់ទងនឹងលំនៅដ្ឋានដែលមានតម្លៃទាប។ លោកបន្ថែមថា  Metra មានគោលបំណងលើកកម្ពស់សហគមន៍ដ៏រស់រវើកមួយដែលបំពេញតាមការរំពឹងទុក និងតម្រូវការរបៀបរស់នៅរបស់អ្នករស់នៅតាមរយៈការផ្តល់កន្លែងបៃតងបែបធម្មជាតិផងដែរ៕

The post មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនអភិវឌ្ឍលំនៅឋានតម្លៃសមរម្យសម្រាប់ពលរដ្ឋ appeared first on Kampuchea Thmey Daily.

សម្តេចធិបតី បញ្ជាក់មូលហេតុដែលតំបន់បុរីខ្លះពុំទាន់មានទឹក ភ្លើង និងប្រព័ន្ធលូ
នាឱកាសអញ្ជើញ “បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល” នៅថ្ងៃទី ១៧ ខែមិថុនា នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារតំបន់បុរីមួយចំនួន មានការអភិវឌ្ឍន៍​លឿនលើសការរំពឹងទុក ទើបធ្វើឱ្យបណ្តាញទឹក និងភ្លើង ​របស់រដ្ឋពុំទាន់បានតភ្ជាប់ទៅដល់។

យ៉ាងណាមិញ សម្តេចធិបតី ថ្លែងថា​ ដើម្បីដោះស្រាយបញ្ហាទាំងនោះ គឺរាជរដ្ឋាភិបាលបានដាក់​ចេញនូវដំណោះស្រាយចំពោះមុខ ជាពិសេសព្យាយាមដោះស្រាយឱ្យទាន់តម្រូវការរីកចម្រើន តួយ៉ាងសហការជាមួយវិស័យឯកជនក្នុងការតបណ្តាញទឹក ភ្លើង ជាដើម។
សម្តេចគូសបញ្ជាក់ថា៖« គ្រាន់តែមួយទសវត្សរ៍ក្រោយសង្គ្រាម គ្រាន់តែតំបន់រណបរាជធានីភ្នំពេញ តំបន់បុរី កើនឡើងលឿនណាស់ ដែលរាជរដ្ឋាភិបាលតបណ្តាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអត់ទាន់។ កន្លែងខ្លះឃើញគេបង្ហោះ ធ្វើផ្លូវកាត់លូ ដាក់លូធ្វើផ្លូវ កន្លែងខ្លះដោយសារពេលដែលធ្វើផ្លូវ ធ្វើអគារ​ បុរី លឿនមែនទែន មុននឹងរដ្ឋតភ្ជាប់ប្រព័ន្ធខ្សែកាបយើងមិនទាន់រុញទៅដល់»។

សម្តេចបន្ថែមទៀតថា៖«សូម្បីការសាងសង់បុរីខ្លះលឿន ធ្វើលឿនមុនទាំងបណ្ណប្លង់រឹងមកដល់ផង យើង​ត្រូវតែឆ្លើយតបឱ្យគាត់។ ទឹក ភ្លើង ដាក់អគ្គិសនី ឯកជនសិន ក្រោយមកយើងតភ្ជាប់បណ្តាញជាតិ»។

ការថ្លែងជាសាធារណៈរបស់ សម្តេចធិបតី នាពេលនេះ បន្ទាប់ពីប្រជាពលរដ្ឋដែលកំពុងរស់ក្នុងបុរី នៅរាជធានីភ្នំពេញ ជាញឹកញាប់តែងតែបង្ហោះសារនៅលើបណ្តាញសង្គម ដោយរិះគន់ថា បុរីរបស់ពួក​គេពុំទាន់មានបណ្តាញទឹកស្អាត ភ្លើង និងប្រព័ន្ធលូ របស់រដ្ឋចូលទៅដល់។ ជាមួយគ្នានេះ ពលរដ្ឋដែលរស់នៅខ្វះបណ្តាញទឹកស្អាត និងអគ្គិសនី ស្នើរដ្ឋា​ភិ​បាលពន្លឿនការតភ្ជាប់បណ្តាញរបស់រដ្ឋចូលដល់បុរីឱ្យបានឆាប់រហ័ស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ៕

អត្ថបទ៖ ឡាយ​ សាមាន

The post សម្តេចធិបតី បញ្ជាក់មូលហេតុដែលតំបន់បុរីខ្លះពុំទាន់មានទឹក ភ្លើង និងប្រព័ន្ធលូ appeared first on Kampuchea Thmey Daily.

ប្រធានផ្នែកផ្ដល់ផ្ទះជូនអតិថិជនរបស់បុរីឡេងណាវ៉ាត្រា ច្រានចោលព័ត៌មានដែលថាអតិថិជនវ័យ ៨៣ឆ្នាំ អត់ផ្ទះឲ្យស្នាក់នៅ និងទៅនៅវត្ត
ប្រធានផ្នែកគ្រប់គ្រងការប្រគល់ផ្ទះនៃបុរី ឡេង ណាវ៉ាត្រា ប្រកាសច្រានចោលទាំងស្រុងនូវគណនីហ្វេសប៊ុកមួយកាលពេលថ្មីៗនេះ បានបង្ហោះសារចោទប្រកាន់មកលើបុរីថា មិនបានប្រគល់ផ្ទះឲ្យលោកយាយវ័យ ៨៣ឆ្នាំម្នាក់ សូម្បីសសរមួយដើម ក៏មិនបានសាងសង់ផង ជាហេតុបណ្តាឲ្យជីដូនរូបនេះបានទៅនៅវត្តអារាម។

ជុំវិញការបង្ហោះចោទប្រកាន់មកលើបុរី ឡេង ណាវ៉ាត្រា អ្នកស្រី ព្រំ និមល អ្នកគ្រប់គ្រងផ្នែកប្រគល់ផ្ទះបុរី ឡេង ណាវ៉ាត្រា កាលពីថ្ងៃ ២៣ ខែកក្កដា បានចេញមកអំពាវនាវឲ្យអតិថិជន និងប្រជាពលរដ្ឋសូមកុំមានការយល់ច្រឡំ ចំពោះព័ត៌មានចោទប្រកាន់របស់គណនីហ្វេសប៊ុកមួយឈ្មោះ Rothya Cool ថាការផុសនេះ ដូចជាការទាក់ទាញចំណាប់អារម្មណ៍ហួសហេតុពេកហើយ ដោយសរសេរថា លោកយាយអាយុ ៨៣ឆ្នាំ ទិញពីផ្ទះ អ្នកឧកញ៉ា ឡេង ណាត្រា មិនទាន់មានសសរហើយទៅនៅវត្ត។

អ្នកស្រីបន្តថា ក្រុមហ៊ុនមានផ្ទះសង់រួច និងផ្ទះមិនទាន់រួចរាល់ ដែលយើងប្រគល់ផ្ទះរួចរាល់ជារៀងរាល់ថ្ងៃដូចរូបខាងក្រោម។ សមធម៌សច្ច:ធម៌គុណធម៌ និងអនុវត្តកិច្ចសន្យា បានផ្ដល់ព័ត៌មានយ៉ាងច្បាស់ជារឿយៗគ្រប់អតិថិជន ទី១.ផ្ទះដែលមិនទាន់រួចរាល់ក្រុមហ៊ុន បានផ្ដល់ឲ្យរស់នៅផ្ទះដែលសង់រួចរាល់បណ្ដោះអាសន្នសិន រាល់ការចំណាយលើក្រុមហ៊ុនទាំងស្រុង ទំរាំផ្ទះផ្ទាល់ខ្លួនត្រូវបានបញ្ចប់។ ទី២. ក្រុមហ៊ុនបានអនុវត្តកិច្ចសន្យាការសងត្រឡប់ តាមកិច្ចសន្យា។ ទី៣. មានជម្រើសដោះដូរមកតំបន់ផ្សេងមានផ្ទះរួចរាល់ស្រាប់ខ្លះដែរ។

បើតាមអ្នកស្រី ព្រំ និមល «ការយឺតយ៉ាវតែងមានការអន់ចិត្ត តែអាងមានហ្វេសបុកចុះផ្សាយ តែមួយជ្រុងបែបនេះ គឺមិនបានបង្ហាញពីភាពត្រឹមត្រូវឡើយ។ គួរបង្ហាញព័ត៌មានពិតទាំងអស់។ ក្នុងនាមនាងខ្ញុំជាអ្នកសម្របសម្រួល ក្នុងការប្រគល់ផ្ទះយើងខ្ញុំទទួលស្គាល់ផ្ទះ ដែលមានការសង់យឺតចំណែកផ្ទះដែលសង់រួចរាល់ ក៏រាប់ម៉ឺនល្វែងដែដូច្នេះរាល់ការមិនមានផ្ទះ សម្រាប់ឲ្យអតិថិជនស្នាក់អាស្រ័យបណ្ដោះអាសន្ននោះ យើងខ្ញុំសុំច្រានចោលទាំងស្រុង»៕

The post ប្រធានផ្នែកផ្ដល់ផ្ទះជូនអតិថិជនរបស់បុរីឡេងណាវ៉ាត្រា ច្រានចោលព័ត៌មានដែលថាអតិថិជនវ័យ ៨៣ឆ្នាំ អត់ផ្ទះឲ្យស្នាក់នៅ និងទៅនៅវត្ត appeared first on Kampuchea Thmey Daily.

ដំណោះស្រាយសម្រាប់ពលរដ្ឋដែលត្រូវម្ចាស់គម្រោងរឹបអូសផ្ទះ ឬខុនដូ
និយ័តករអាជីវកម្មអចលវត្ថុនិងបញ្ចាំ(ន.អ.ប) បានជូនដំណឹងដល់អតិថិជនទាំងអស់ ដែលបានទិញលំនៅឋាន ឬអគារសហកម្មសិទ្ធ(ខុនដូរ) ពីគម្រោងអភិវឌ្ឍអចលនវត្ថុ ហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍអចលនវត្ថុ​ធ្វើការរឹបអូសយកវិញនូវលំនៅឋាន ឬអគារសហកម្មសិទ្ធ(ខុនដូរ)ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមក ន.អ.ប ជាបន្ទាន់ ដើម្បីធ្វើការសម្របសម្រួលជាមួយម្ចាស់គម្រោង។

ការអនុវត្តគម្រោងរបស់និយ័តករអាជីវកម្មអចលវត្ថុនិងបញ្ចាំនេះ តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការអន្តរាគមន៍ ដោយអំពាវនាវ​ដល់ម្ចាស់បុរី បញ្ឈប់ការរឹបអូសផ្ទះអតិថិជន ហើយ​សម្រួលគ្នា​ទៅតាមលទ្ធភាព​ដែលអាច​ទទួលយកបានទាំងអស់គ្នា ប៉ុន្តែអ្នកទិញ ត្រូវតែមានទំនួលខុសត្រូវផងដែរ។ ទាក់ទិននឹងបញ្ហានេះ សម្តេចតេជោ បានចាត់តាំងក្រុមការងារពាក់ព័ន្ធមានដូចជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការស្រាវជ្រាវរកទិន្នន័យចំនួនអ្នកទិញ​ដែលកំពុងជួប​បញ្ហាជាមួយម្ចាស់បុរីឱ្យ​បានច្បាស់​លាស់ ដើម្បីដោះ​ស្រាយបញ្ហាឱ្យបានទាន់ពេលវេលា៕

The post ដំណោះស្រាយសម្រាប់ពលរដ្ឋដែលត្រូវម្ចាស់គម្រោងរឹបអូសផ្ទះ ឬខុនដូ appeared first on Kampuchea Thmey Daily.

អ្នកជំនាញអចលនទ្រព្យ​យល់ឃើញ​​​យ៉ាងណា​ ក្រោយសម្តេចតេជោ ឱ្យម្ចាស់បុរីបញ្ឈប់​ការរឹបអូស​យកផ្ទះពលរដ្ឋ?
អ្នកជំនាញអចលនទ្រព្យល្បីៗនៅកម្ពុជា បានលើកឡើងថា បញ្ហារវាងម្ចាស់បុរីរឹបអូសផ្ទះអ្នកទិញ ដែលអស់លទ្ធភាព​បង់បន្ត កើតមានឡើងតាំងពីយូរមកហើយ ប៉ុន្តែទើបតែមួយរយៈចុងក្រោយនេះ មានការផ្ទុះខ្លាំង រហូតដំណឹងនេះ​ជ្រាបដល់សម្តេចតេជោ ហ៊ុន សែន។

ក្រោយទទួលបានដំណឹងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការអន្តរាគមន៍ ដោយអំពាវនាវ​ដល់ម្ចាស់បុរី បញ្ឈប់ការរឹបអូសផ្ទះអតិថិជនប្រសិនបើជាការពិត ហើយសម្រួលគ្នាទៅតាមលទ្ធភាព​ដែលអាច​ទទួលយកបាន ប៉ុន្តែអ្នកទិញ ត្រូវតែមានទំនួលខុសត្រូវផងដែរ។

លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត គាំទ្រវិធានការរបស់សម្តេចតេជោ កុំឱ្យម្ចាស់​បុរីរឹបអូសផ្ទះពលរដ្ឋ ជាអតិថិជន ដែលបង់ប្រាក់រំលស់មិនទាន់ពេល។ ប៉ុន្តែលោកឧកញ៉ា គូសបញ្ជាក់ថា ពលរដ្ឋខ្លួនឯង ក៏គួរតែមានទំនួលខុសត្រូវផងដែរ ព្រោះថា បើសិនជាមិនបង់សោះ ក៏មិនអាចទៅរួចនោះទេ ត្រូវបង់ក្នុងកម្រិតណាមួយ ដែលអាចធ្វើទៅបាន។

ទាក់ទិននឹងបញ្ហានេះ លោកឧកញ៉ា គឹម ហ៊ាង ស្នើឱ្យមានការចរចាគ្នារវាងម្ចាស់បុរី និងធនាគារ ព្រោះម្ចាស់​បុរីខ្ចីលុយធនាគារ ដើម្បីសង់ផ្ទះលក់ ហើយយកលុយពីអ្នកទិញទៅបង់ធនាគារវិញ, ប្រការនេះ ប្រសិនបើ​ចំណូលពីអ្នកទិញធ្លាក់ចុះ ដូចនេះលទ្ធភាពដែលម្ចាស់បុរីបង់ទៅធនាគារ ក៏មាន​បញ្ហាដូចគ្នា។ លោកបន្តដូច្នេះថា« បើសិនជាម្ចាស់បុរីយោគយល់ដល់អ្នកទិញ វាក៏ជាពេលវេលាដែលធនាគារយោគយល់ដល់ម្ចាស់បុរីដូចគ្នា នេះទើបជាយន្តការឈ្នះឈ្នះទាំងអស់គ្នា»។

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល(GRA) បានលើកឡើងថា ការអន្តរាគមន៍របស់​សម្តេចតេជោ ក្នុងកាលៈទេសៈនេះ គឺជារឿងប្រសើរបំផុត ចំពោះពលរដ្ឋដែលពុំមានលទ្ធភាពបង់ជូនបុរីទាន់ពេលវេលា។ លើសពីនេះទៀត លោកឧកញ៉ា បានថ្លែងកោតសរសើរទៅលើការផ្តល់គំនិតដ៏ឆ្លាតវៃរបស់សម្តេចតេជោ ឱ្យមានការរៀប​ចំឥណទាន និងកម្ចីបង់ប្រចាំខែឡើងវិញ។ បន្ថែមលើនេះ បើតាមលោកឧកញ៉ា សំ សុខនឿន បញ្ហាដែលខុសឆ្គង​មួយទៀតនោះ គឺធនាគារមួយចំនួន នៅពេលដែលអតិថិជនទិញផ្ទះ ក្នុងតម្លៃមួយដែលបានសិក្សា​លទ្ធភាពចុះកិច្ចសន្យា​កម្ចីជាមួយធនាគាររួចហើយ បែរជាធនាគារឆ្លៀតដំឡើងការប្រាក់បន្ថែម ដោយលើកហេតុផលស្ថាន​ភាពសេដ្ឋកិច្ចមិន​ល្អទៅកាន់អតិថិជន ខណៈដែលអ្នកទិញកំពុងជួបបញ្ហាហិរញ្ញវត្ថុប្រចាំខែ។ លោកឧកញ៉ា សង្កត់ធ្ងន់ថា ធនាគារ ឬម្ចាស់បុរី មិនគួរធ្វើបែបនេះទៅលើអតិថិជនខ្លួននោះទេ ព្រោះអាចខាតបង់ទាំងអស់គ្នា។

ចំណែកលោក ច្រឹក សុខនីម ប្រធានក្រុមហ៊ុន Century 21 Mekong ដែលមានជំនាញច្បាស់​ក្នុងវិស័យអចល​នទ្រព្យ បានប្រាប់កម្ពុជាថ្មីដែរថា ជាការពិតណាស់ ម្ចាស់បុរីក៏រងសម្ពាធពីធនាគារ ប៉ុន្តែទោះយ៉ាងណា ត្រូវរកចំណុច​កណ្តាលរួមមួយ រវាងឬសគល់នៃបញ្ហា។ ក្នុងន័យនេះ ម្ចាស់បុរីគួរពន្យារពេលទៅអ្នកទិញខ្លះ ឯធនាគារ ក៏គួរសម្របសម្រួល​ទៅម្ចាស់បុរីដែរ នៅពេលដែលមានការយឺតយ៉ាវ ពោលគឺត្រូវសហការរួមគ្នាដោះស្រាយបញ្ហា។

លើសពីនេះទៀត លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា ជាយន្តការដែលអាចដោះស្រាយបញ្ហាដ៏ល្អបំផុតនោះ គឺរាជរដ្ឋាភិបាល គួរបោះទុនវិនិយោគមួយចំនួនទៅលើធនាគារពាណិជ្ជ ដោយផ្តល់នូវចម្ចីបន្ថែមដល់ម្ចាស់បុរី និងបន្ធូរ​បន្ថយទៅលើអត្រាការប្រាក់សម្រាប់វិស័យសំណង់ និងអចលនទ្រព្យ នោះនឹងជួយឱ្យវិស័យនេះ ទទួលបាននូវ​ភាពរឹង​មាំមានកំណើននៃការទិញលក់កើនឡើង។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់តាំងក្រុមការងារពាក់ព័ន្ធមានដូចជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការស្រាវជ្រាវរកទិន្នន័យចំនួនអ្នកទិញ​ដែលកំពុងជួប​បញ្ហាជាមួយម្ចាស់បុរីឱ្យ​បានច្បាស់​លាស់ ដើម្បីដោះស្រាយបញ្ហានេះ ឱ្យបានទាន់ពេលវេលា៕

The post អ្នកជំនាញអចលនទ្រព្យ​យល់ឃើញ​​​យ៉ាងណា​ ក្រោយសម្តេចតេជោ ឱ្យម្ចាស់បុរីបញ្ឈប់​ការរឹបអូស​យកផ្ទះពលរដ្ឋ? appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន​ ៖​​ ម្ចាស់បុរីបញ្ឈប់ភ្លាម រឿងរឹបអូសផ្ទះអតិថិជន, ឈប់សិន និយាយគ្នាសិន
ម្ចាស់បុរី ដែលត្រូវរឹបអូសផ្ទះ ឈប់សិន និយាយគ្នាសិន ចាប់ពីពេលនេះទៅ មិនត្រូវរឹបអូសផ្ទះពលរដ្ឋឡើយ សូមមេត្តាយោគយល់ ទប់ស្កាត់ បញ្ឈប់ភ្លាមរឿងរឹបអូស តែអ្នកទិញត្រូវតែមានទំនួសខុសត្រូវផងដែរ។ នេះជាការអន្តរាគមន៍លើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែន ទៅលើដំណឹងដែលថា មានព័ត៌មានម្ចាស់​បុរីរឹបអូសផ្ទះអ្នកទិញដែលបង់ប្រាក់រំលស់មិនទាន់ពេលវេលា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ សូមកុំរឹបអូសយកផ្ទះប្រជាពលរដ្ឋ ដែលមិនទាន់មានលទ្ធភាពបង់ប្រាក់ប្រចាំខែ ដោយសារបញ្ហាហិរញ្ញវត្ថុ។ សម្តេចអំពាវនាវបែបនេះ នៅក្នុងជំនួប​សំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួនជិត ២ម៉ឺននាក់ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) ព្រឹកថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៣។

សម្តេច បានលើកឡើងថា បើទោះបីជាមិនរឹបអូស ក៏ថៅកែម្ចាស់បុរីមិនមានការខាតបង់នោះដែរ។ មានន័យថា ម្ចាស់បុរីចំណេញទៅវិញទេ, ចំណេញត្រង់ថា ការប្រាក់នៅតែជាការប្រាក់ដដែល គ្រាន់តែឱ្យអ្នកទិញអូស​បន្លាយ​ពេលសងវែងជាងមុនប៉ុណ្ណោះ។

សម្តេចនាយករដ្ឋមន្រ្តី បន្តថ្លែងដូច្នេះថា« ខ្ញុំសុំស្នើឱ្យក្រុមហ៊ុនអចលនទ្រព្យ ដូចជាលោកឧកញ៉ា លី ហួរ ប្រធានសមាគម​អចលនទ្រព្យ ធ្វើការលើរឿងនេះ ជាមួយសមាជិកសមាគមនៅតាមបុរីនានា ​កុំឱ្យថា មិនបានបង់​ខែនឹងរឹបអូសយកខែនឹង ដែលខ្ញុំទទួលបានព័ត៌មានខ្លះ តើពិត ឬមិនពិត?»។

សម្តេចតេជោ សង្កត់ធ្ងន់ថា បើធ្វើដូច្នេះ គឺខូចខាតធ្ងន់ណាស់ សេដ្ឋកិច្ចកម្ពុជា នឹងដើរដល់ដំណាក់កាលមួយគ្រោះថ្នាក់, ហើយអ្នកដែលគ្រោះថ្នាក់ គឺអ្នកដែលបង់រំលស់ ត្រូវបានគេរឹបអូស។ « ឥឡូវថា តម្លៃផ្ទះ ៧ម៉ឺនដុល្លារ, បង់បាន ៥ម៉ឺនដុល្លារហើយ ស្រាប់តែមិនបានបង់តែមួយរយៈកាល ម្ចាស់បុរីរឹបអូស អ៊ីចឹងលុយ ៥ម៉ឺនដុល្លារដែលបានបង់ហើយ ក៏ត្រូវបាត់ ឯផ្ទះក៏អត់បាននៅ, នេះជាការឈឺចាប់មួយ»។ នេះជាការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ សម្តេចតេជោ បានចាត់តាំងក្រុមការងារពាក់ព័ន្ធស្រាវជ្រាវរកទិន្នន័យចំនួនអ្នកទិញ​ដែលកំពុងជួប​បញ្ហាជាមួយម្ចាស់បុរីឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហានេះ ឱ្យបានទាន់ពេល៕

The post សម្ដេចតេជោ ហ៊ុន សែន​ ៖​​ ម្ចាស់បុរីបញ្ឈប់ភ្លាម រឿងរឹបអូសផ្ទះអតិថិជន, ឈប់សិន និយាយគ្នាសិន appeared first on Kampuchea Thmey Daily.

មកដឹងគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យចំនួន ៤ ខណៈបាននិងកំពុងសាងសង់លំនៅឋានជាង ១ម៉ឺនខ្នង
គិតត្រឹមចុងឆ្នាំ ២០២២ គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យមានចំនួន ៤ ហើយបាននិងកំពុងសាងសង់លំនៅឋានជាង ១ម៉ឺនខ្នង ដើម្បីលក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បន្តគាំទ្រការសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សំដៅលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ នៅក្នុងការទទួលបានលំនៅដ្ឋានសមរម្យ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ទីមួយលើកទឹកចិត្តជាមួយនឹងការសាងសង់លំនៅដ្ឋានតម្លៃថោក ព្រោះមន្ត្រីរាជការ ឬក៏ប្រជាពលរដ្ឋរបស់យើង ដែលមានប្រាក់ចំណូលទាប មានតម្រូវការលំនៅដ្ឋានដោយតម្លៃថោក ហើយរកគ្រប់វិធីដើម្បីនឹងធ្វើ ដើម្បីដោះស្រាយលំនៅដ្ឋាន នៅក្នុងប្រទេសរបស់យើង ទៅលើអ្នកដែលមានប្រាក់ចំណូលមធ្យម ឬក៏តូចតាច ដែលពុំមានលទ្ធភាពទិញផ្ទះបានតម្លៃខ្ពស់»។

របាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលកម្ពុជាថ្មីទទួលបាន ឲ្យដឹងថា គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យមានចំនួន ៤ រួមមាន ទី១. គម្រោងលំនៅឋានអារ៉ាខាវ៉ា ចំនួន ២,៩៦០ចំណែកឯកជន មានទីតាំងនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រេចបាន ៩៥ភាគរយ ក្នុងនោះដំណាក់កាលទី ១ សម្រេចបាន ១០០ភាគរយ និងដំណាក់កាលទី ២ សម្រេចបាន ៨៩ភាគរយ។

ទី២. គម្រោងហ្ក្រេនផាក ដំណាក់កាលទី ២ ចំនួន ២១៤ខ្នង មានទីតាំងនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជារួម នៅក្នុងដំណាក់កាលទី ១ គម្រោងសម្រេចបាន ១០០ភាគរយនិង ដំណាក់កាលទី ២ សម្រេចបាន ១៨ភាគរយ។

ទី៣. គម្រោងបុរីសែនមនោរម្យព្រែកតាទែន អភិវឌ្ឍដោយក្រុមហ៊ុន B&BM Development Co.,Ltd. ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល សម្រេចបាន ៩៥ភាគរយ។

ទី៤. គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ដំណាក់កាលទី ២ សាងសង់លំនៅឋានចំនួន ១,៧៧៧ខ្នង អភិវឌ្ឍដោយក្រុមហ៊ុន WorldBridgeHomes Co.,Ltd. មានទីតាំងនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចបាន ៩៩,៥ភាគរយ។

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា មកដលពេលនេះ គម្រោងអភិវឌ្ឍលំ​នៅឋានតម្លៃសមរម្យ មានចំនួន ៤គម្រោង ហើយបាននិងកំពុងសាងសង់លំនៅឋានចំនួន៨,៣៣១ខ្នង និង ២,៩៦០ចំណែកឯកជន។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ដដែល សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានលើកទឹកចិត្តរួចហើយ ទៅលើការសាងសង់លំនៅដ្ឋាន តាមរយៈការលើកលែងពន្ធដារ នៃតម្លៃលំនៅដ្ឋានក្រោម ៧ម៉ឺនដុល្លារ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន​ បានលើកទឹកចិត្ត និងអំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យ បន្តសាងសង់នូវលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ដើម្បីឲ្យលក់ជូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ ដែលមានប្រាក់ចំណូលទាប៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post មកដឹងគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យចំនួន ៤ ខណៈបាននិងកំពុងសាងសង់លំនៅឋានជាង ១ម៉ឺនខ្នង appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន សំណូមពរដល់ក្រុមហ៊ុនអចលនទ្រព្យ បន្តសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរ និងអំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យ បន្តសាង​សង់នូវលំនៅដ្ឋានដែលមានតម្លៃសមរម្យ ដើម្បីឲ្យលក់ជូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី ២៧ ខែធ្នូនេះថា រាជរដ្ឋាភិបាល បន្តគាំទ្រការសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សំដៅលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ នៅក្នុងការទទួលបានលំនៅដ្ឋានសមរម្យ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ទីមួយលើកទឹកចិត្តជាមួយនឹងការសាងសង់លំនៅដ្ឋានតម្លៃថោក ព្រោះមន្ត្រីរាជការ ឬក៏ប្រជាពលរដ្ឋរបស់យើង ដែលមានប្រាក់ចំណូលទាប មានតម្រូវការលំនៅដ្ឋានដោយតម្លៃថោក ហើយរកគ្រប់វិធីដើម្បីនឹងធ្វើ ដើម្បីដោះស្រាយលំនៅដ្ឋាន នៅក្នុងប្រទេសរបស់យើង ទៅលើអ្នកដែលមានប្រាក់ចំណូលមធ្យម ឬក៏តូចតាច ដែលពុំមានលទ្ធភាពទិញផ្ទះបានតម្លៃខ្ពស់»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា រាជរដ្ឋាភិបាល បានលើកទឹកចិត្តរួចហើយ ទៅលើការសាងសង់ផ្ទះលក់ តាមរយៈការលើកលែងពន្ធដារនៃតម្លៃផ្ទះក្រោម ៧ម៉ឺនដុល្លារ។ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន​ បានសំណូមពរ និងអំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យ បន្តសាងសង់នូវលំនៅដ្ឋានដែលមានតម្លៃថោកសមរម្យ ដើម្បីឲ្យលក់ជូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ៕

The post សម្ដេចតេជោ ហ៊ុន សែន សំណូមពរដល់ក្រុមហ៊ុនអចលនទ្រព្យ បន្តសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ appeared first on Kampuchea Thmey Daily.