បៀតបៀនផ្លូវភេទ Archives - Kampuchea Thmey Daily

បុរស​​ម្នាក់​បន្លំ​​ខ្លួន​ធ្វើ​ជា​មនុស្ស​ស្រី​ ​​​​បៀតបៀន​​​ផ្លូវ​ភេទលើ​​អនីតិជន​​​​​តាមអ៊ីន​ធឺណិត​
បុរស​​ម្នាក់​​បាន​​សារភាព​​កាល​ពី​​ថ្ងៃ​​ចន្ទទី​២២ខែ​ធ្នូ ថា ​​ខ្លួន​បាន​​ទទួល​​សេវា​​ផ្លូវ​​ភេទ​​ពី​​ក្មេង​​ស្រី​​អាយុ១៤ឆ្នាំ​​ម្នាក់ ដែល​​លោក​បាន​បន្លំ​​​​ខ្លួន​ធ្វើ​ជា​មនុស្ស​ស្រីតាម​ប្រព័ន្ធ​​​​អ៊ីន​ធឺណិត​​ ដើម្បី​សុំ​ក្មេង​ស្រី​នោះ​ធ្វើ​ជា​មិត្ត​ និង​បង្កើន​ភាព​​ស្និទ្ធ​ស្នាល​​​​។

ក្មេង​ស្រី​ម្នាក់​រងការ​បៀត​បៀន​តាម​ប្រព័ន្ធអនឡាញ។ Shutterstock

លោក ​Chew Koh Leong អាយុ​៤៥​ឆ្នាំ​ បាន​រៀប​ការ​ជាមួយ​នារី​ម្នាក់រួច​ហើយ​ និង​មាន​តួនាទី​​ជា​អ្នក​គ្រប់​គ្រង​សុវត្ថិ​ភាព និងអនាម័យ បាន​សារភាព​ថា ​ខ្លួន​មាន​កំហុស​ពីរករណី​នៃ​ការ​ទទួល​សេវា​ផ្លូវ​ភេទ​ពី​អនីតិ​ជន​ និង​មួយ​ករណី​ទៀត​បាន​​ព្យាយាម​ធ្វើ​ទង្វើមិន​សមរម្យ​[បៀនបៀន]ចំពោះ​កុមារ។

តុលា​ការ​បានឱ្យ​ដឹង​ថា​ នៅ​ចន្លោះ​ឆ្នាំ២០១៨​ ដល់​ឆ្នាំ២០១៩ លោក​ Chew បាន​ចូល​គណនីហ្វេសប៊ុក​ របស់​ក្មេង​ស្រី​ម្នាក់ និង​បានយក​រូប​ថតរបស់​នាងដើម្បី​ប្រើ​ប្រាស់​ ហើយ​​​ប្រើ​​រូប​ថត​​និង​​ឈ្មោះ​​របស់​​នារី​​ម្នាក់​​នោះ​​ទៅ​​បង្កើត​​គណនី​ក្លែង​ក្លាយ​​​​​ដោយ​​គ្មាន​​ការ​​អនុញ្ញាត​​ពី​សាមី​ខ្លួន​​ឡើយ​។

លោក Delicia Tan ព្រះ​រាជ​អាជ្ញា​រង ​បាន​និយាយ​ថា៖«គាត់​បាន​ធ្វើ​អ៊ីចឹង​ដោយ​សារ​គាត់​ចង់​ប្រើ​គណនី​ក្លែងក្លាយ ដើម្បី​បង្កើត​មិត្ត​ជា​មួយ​ក្មេងស្រី​ដទៃ​ទៀត។ គាត់​មាន​អារម្មណ៍​ថា វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​គាត់​ក្នុង​ការ​រាប់​អាន​មនុស្ស​ស្រី ប្រសិន​បើ​គាត់​ធ្វើ​ពុត​ជា​ក្មេង​ស្រី​ដូច​គ្នា​»។

នៅ​ឆ្នាំ២០២២ លោក Chew បាន​បង្កើត​គណនីឈ្មោះ​ Carousell ក្លែង​ក្លាយ​មួយដោយ​ប្រើ​ឈ្មោះនិង​រូបថត​ដូចគ្នា​ ព្រោះ​តែ​លោក​ចង់​ប្រើ​វា​ដើម្បី​ណាត់ជួប​ស្រីៗ​ដោយ​សម្ងាត់ មិន​ឱ្យ​ប្រពន្ធរបស់លោក​រក​ឃើញ។

លោក​ Tan បាន​បន្ត​ថា​៖«ព្រោះ​គាត់​​មាន​​អារម្មណ៍​​ថា វា​​នឹង​​ងាយ​​ស្រួល​ក្នុង​​ការ​​លាក់​​រឿង​​នេះ​​ពី​​ប្រពន្ធ​​របស់​គាត់​ ព្រោះ​នេះ​​ជា​​គណនីរបស់​ Carousell ជា​​កន្លែង​​ដែល​​មនុស្ស​​ទិញ​​ទំនិញ​ប៉ុណ្ណោះ​»។

ដោយលោក Chew បាន​​​​ប្រើ​​គណនី​​ក្លែង​ក្លាយ​​ដើម្បី​​បង្ហាញ​​ថា​​ខ្លួន​​​ជា​​មនុស្ស​​ស្រី ដែល​ជា​អ្នក​លក់​សម្លៀក​បំពាក់​តាម​អន​ឡាញ។ បន្ទាប់​មកក៏​​បាន​ជជែក​ជា​មួយ​ជន​រងគ្រោះ ​ពី​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដូច​ជា​គ្រួសារ និង​ប្រវត្តិ​​របស់​​ក្មេង​ស្រី​។ លោក​ក៏​​បាន​​ដឹង​​ថា​​នាង​ទើប​តែ​​រៀន​​នៅ​​អនុវិទ្យាល័យ​​ ហើយ​​មិន​​ទាន់​​មាន​​អាយុគ្រប់​ ១៤ ឆ្នាំ​​នៅ​ឡើយ​ទេ។

បន្ទាប់​មក​លោក​ Chew បាន​ស្នើ​ឱ្យ​ជន​រង​គ្រោះ​បម្រើ​​សេវា​ផ្លូវភេទចំពោះ​រូប​លោក​ ហើយ​ក៏​នាង​បាន​យល់​ព្រម​តាម​សំណើ​នេះ​​ ខណៈ​ដែល​ក្មេង​ស្រី​​ត្រូវ​ការ​ប្រាក់។

នៅ​​ថ្ងៃ​​ទី​២ ខែ​​សីហា ឆ្នាំ​២០២២ លោក ​​Chew បាន​​សុំ​​នារី​​រង​​គ្រោះ​​ធ្វើ​សកម្មភាព​​​ផ្លូវ​​ភេទ ដើម្បី​​ឱ្យ​ខ្លួនបាន​​ថើបក្មេង​ស្រី​ ហើយ​លោកសន្យា​ថា​​នឹង​ផ្តល់​ប្រាក់​​ចំនួន ៤០០​ដុល្លារ​​សិង្ហបុរី តែ​ត្រូវ​ក្មេង​ស្រី​បដិសេធ។

ប៉ូលិស​​ទទួលបាន​​ព័ត៌មាន​អំពីលោក​ Chew បានធ្វើសកម្មភាព​​ផ្លូវ​​ភេទ​ជា​មួយ​អនីតិ​ជននៅ​ថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​ក្រោយ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ករណី លោក​ Chew អាច​​ត្រូវ​​ជាប់​​ពន្ធនាគារ​​រហូត​​ដល់​​៧​ឆ្នាំ និង​ពិន័យ​​ជា​​ប្រាក់ ឬ​ត្រូវ​​ពិន័យ​​ទាំង​​ពីរ​​សម្រាប់​​ការ​​ទទួល​​សេវា​​ផ្លូវ​​ភេទ​​ពី​អនីតិ​ជន​​ក្រោម​អាយុ ១៨ឆ្នាំ។

យ៉ាងណា​ចំពោះ​​ការ​​ប៉ុន​ប៉ង​​ប្រព្រឹត្ត​​អំពើ​​មិន​​សមរម្យ​​ចំពោះ​​កុមារ​​អាយុ​​ក្រោម​ ១៦ឆ្នាំ នឹង​​ត្រូវ​​ជាប់​​ពន្ធនាគារ​​រហូត​​ដល់ ៧ឆ្នាំ និង​​ពិន័យ​​ជា​​ប្រាក់​​រហូត​​ដល់​ ១០០០០ដុល្លារ​សិង្ហបុរី ឬ​ទាំង​ពីរ៕

ប្រែសម្រួល៖ ណឺ មិនា​

The post បុរស​​ម្នាក់​បន្លំ​​ខ្លួន​ធ្វើ​ជា​មនុស្ស​ស្រី​ ​​​​បៀតបៀន​​​ផ្លូវ​ភេទលើ​​អនីតិជន​​​​​តាមអ៊ីន​ធឺណិត​ appeared first on Kampuchea Thmey Daily.

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់
បន្ទាយមានជ័យ ៖ ១០ខែដើមឆ្នាំ២០២៤ កម្លាំង​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ខេត្តបន្ទាយមានជ័យ​បាន​បង្ក្រាបបទល្មើសពាក់ព័ន្ធ​នឹង​ច្បាប់​ស្តី​ពី​ការ​បង្ក្រាបអំពើជួញដូរមនុស្ស និង​ករណីបៀតបៀនផ្លូវភេទបានចំនួន ៤៤/២៦ករណី (កើនឡើង១៨) ស្មើ៤១% ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៤៨ នាក់ ស្រី០១នាក់ អនិតិជន០៣នាក់ ដោយក្នុងនោះស្ថាប័នតុលាការ និង​អយ្យការ​អមសាលាដំបូងខេត្ត បាន​ចំណាត់​ការលើរឿងក្តីពាក់ព័ន្ធនេះយ៉ាងសកម្ម និង បាន​ពន្លឿនទៅតាមនីតិវិធីផងដែរ។

នេះបើ​យោង​តាម​របាយការណ៍​សង្ខេប​ស្តី​ពី​លទ្ធផល​ការងារ​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងអំពើរជួញដូរ​មនុស្ស​ថ្នាក់ខេត្តបន្ទាយមានជ័យ​ កាលពីព្រឹក​ថ្ងៃ​ទី២៤ ខែធ្នូ ឆ្នាំ២០២៤ នា​សាលា​ខេត្ត​បន្ទាយមានជ័យ​ក្នុង​ពិធី​ប្រារព្ធទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ ក្រោម ប្រធានបទ ” កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់និង គ្រប់មធ្យោ បាយក្នុងសម័យ ឌីជីថល”។

ក្រោមការចូលរួមពីសំណាក់លោក សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត , លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ខេត្ត ។

ក្រៅ​ពី​លទ្ធផលបង្រ្កាបខាងលើលោកស្រី រស់ សុផានី អភិ បាលរង ខេត្ត និងជា ប្រធាន លេខាធិការដ្ឋាន គ.ខ.ប.ជ អំពី​ស្ថិតិ​ពលករ​កម្ពុជា​បញ្ជូន​មក​ពី​ប្រទេស​ថៃ តាម​ច្រកអន្តរជាតិប៉ោយប៉ែត មានចំនួន ៣៥១លើក សរុបពលករ ចំនួន ២២០០នាក់ ស្រី ១១០នាក់ កុមារា ៣៩៧នាក់ កុមារី៣១៩នាក់ ក្នុងនោះពលករក្នុងខេត្តបន្ទាយមានជ័យ ចំនួន ១៧៤៩នាក់ ស្រី ៥៥២នាក់ កុមារា១០៦នាក់ កុមារី ៧៤នាក់។ក្នុងចំណោមពលករ ៦៦៤៥នាក់ ៖-គេចាប់បញ្ជូនមក ៣៤៧៩នាក់ ស្រី ១០៧២នាក់ កុមារា ២០៧នាក់ កុមារី ១៧៣នាក់ ។

ចុះមកដោយខ្លួនឯង២៩៦៧នាក់ ស្រី ៩៧២នាក់ កុមារា ១៩០នាក់ កុមារី១៤៥នាក់។ក្នុងនោះបានរកឃើញជនរងគ្រោះ និងងាយរងគ្រោះ ករណីជួញដូរមនុស្សចំនួន ៧៤ នាក់ ស្រី ១៧នាក់ កុមារា ១០នាក់ កុមារី ១១នាក់ រួមមាន ៖

-កេងប្រវ័ញ្ចកំលាំងពលកម្មចំនួន ៤៧នាក់ ស្រី ១១នាក់ កុមារា ៧នាក់ កុមារី ៦នាក់

-ត្រូវគេ រំលោភបំពាន ៤នាក់ ស្រី ១នាក់ កុមារា ០នាក់ កុមារី ៣នាក់

-ធ្វើការងារដោយមិនមានឯកសារ ចំនួន ២០នាក់ ស្រី ៥នាក់ កុមារា ២នាក់ កុមារី ០នាក់-កុមារមិនមានមនុស្សធំអមដំណើរ ចំនួន ៨នាក់ ស្រី ៣ នាក់ កុមារា ១នាក់ ស្រី ២នាក់។ចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ដែលត្រូវបានបញ្ជូនមកពីបរទេសក្តី ឬដែល ត្រូវបានរកឃើញក្នុងប្រទេសក្តី ជាជនជាតិខ្មែរក្តី ជាជនបរទេសក្តី ត្រូវបានមណ្ឌលសំចត ប៉ោយប៉ែត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទាខេត្ត សហការជាមួយ អាជ្ញា ធរមូលដ្ឋាន និងអង្គការដៃគូដែលមានមណ្ឌលស្តារនីតិសម្បទាជនរងគ្រោះ ផ្តល់សេវាដើម្បី គាំពារជនរងគ្រោះ និងធ្វើសមាហរណកម្ម ជាបន្តបន្ទាប់៕

ដោយ ៖ អពៅ

The post រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់ appeared first on Kampuchea Thmey Daily.

ចៅប្រុស​អតីត​នាយករដ្ឋមន្ត្រី​ ឥណ្ឌា ​រង​ការ​ចោទ​ប្រកាន់​ពី​បទបៀតបៀនស្ត្រី៤០០​នាក់​
យោងតាមការចុះផ្សាយពី indian កាលពីថ្ងៃទី០៧ ខែមេសា បានបញ្ចាក់ថា អ្នកនយោបាយឥណ្ឌា និងជាសមាជិកសភាឥណ្ឌាម្នាក់ ដែលជាចៅប្រុសរបស់អតីតនាយករដ្ឋមន្ត្រីឥណ្ឌា Deve Gowda ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីបទរំលោភបំពានផ្លូវភេទ និងបៀតបៀនស្ត្រីចំនួន ៤០០នាក់។ គាត់ត្រូវបានចោទប្រកាន់ពីបទកេងប្រវ័ញ្ច និងបង្កើតវីដេអូរបស់ស្ត្រីក្នុងរយៈពេលជាច្រើនឆ្នាំ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ Parjwal ត្រូវបានគេចោទប្រកាន់ថាបានថតវីដេអូចំនួន ២,៨០០ ក្នុងចំណោមស្ត្រី ៤០០ នាក់ត្រូវបានចាប់រំលោភ, ខ្សែ USB ចំនួន ២០០០ នៃវីដេអូរំលោភត្រូវបានគេរកឃើញនៅក្នុងឧទ្យាន ឡានក្រុង និងរថភ្លើងនៅទូទាំងរដ្ឋ Karnataka ហើយវីដេអូនៃការរំលោភត្រូវបានបែកធ្លាយដោយអតីតអ្នកបើកបរ Prajwal Revanna ។ វីដេអូ​ទាំងនេះ​ត្រូវបាន​សមាជិកសភា​ប្រើ​ដើម្បី​បង្ខូចកេរ្តិ៍ឈ្មោះ​ស្ត្រី និង​ទទួលបាន​ការពេញចិត្ត​ផ្លូវភេទ​ពី​ពួកគេ។

លើសពីនេះទៀតដែរ ក្នុងពេលដែល Prajwal បានរត់គេចខ្លួន ឪពុករបស់គាត់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទហិង្សាផ្លូវភេទលើស្ត្រីបម្រើ។ ក្មេងស្រីដែលធ្វើការនៅផ្ទះ Parjwal បានត្អូញត្អែរទៅកាន់ប៉ូលិសអំពីការចាប់រំលោភ ហើយនាងក៏បានចោទប្រកាន់ឪពុករបស់ Prajwal ពីបទរំលោភផ្លូវភេទផងដែរ។ សូម្បីតែ អតីតសមាជិកក្រុមប្រឹក្សាក្រុង Bangalore ក៏បានចោទប្រកាន់ Prajwal ពីបទរំលោភនាងជាច្រើនដងផងដែរ។

អ្នកនយោបាយឥណ្ឌា និងមេដឹកនាំសភា Rahul Gandhi បាននិយាយថា នេះមិនមែនជារឿងអាស្រូវផ្លូវភេទទេ ប៉ុន្តែជាករណីធ្ងន់ធ្ងរនៃការចាប់រំលោភ។

ដោយឡែក លោក Modi បានធ្វើយុទ្ធនាការសម្រាប់ Prajwal នៅក្នុងការបោះឆ្នោត ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់បាននិយាយថា “វាគឺជាបញ្ហាច្បាប់ និងសណ្តាប់ធ្នាប់។ ប្រសិនបើឧប្បត្តិហេតុបែបនេះកើតឡើងនៅ Bengal នោះរដ្ឋាភិបាល Bengal នឹងទទួលខុសត្រូវ។ ប្រសិនបើវាកើតឡើងនៅក្នុងរដ្ឋ Gujarat នោះរដ្ឋាភិបាល Gujarat ជាអ្នកទទួលខុសត្រូវ  ប្រសិនបើវាកើតឡើងនៅ Karnataka នោះរដ្ឋាភិបាល Karnataka ទទួលខុសត្រូវក្នុងចាត់វិធានការវិញ”។

ទោះយ៉ាងណាក៏ដោយ កាសែត The Times បានរាយការណ៍ដោយដកស្រង់ប្រភពរបស់ខ្លួនថា បុរសអាយុ ៣៣ ឆ្នាំរូបនេះ បានប្រើប្រាស់លិខិតឆ្លងដែនការទូត ដើម្បីធ្វើដំណើរចាកចេញពីប្រទេសឥណ្ឌា ទៅប្រទេស អាល្លឺម៉ង់បាត់

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាសេដ្ឋី Ambani គ្រោងប្រារព្ធមង្គលការកូនពៅនៅវិមាន អង់គ្លេស ដែលទិញក្នុងតម្លៃ ៧៩ លានដុល្លារ

The post ចៅប្រុស​អតីត​នាយករដ្ឋមន្ត្រី​ ឥណ្ឌា ​រង​ការ​ចោទ​ប្រកាន់​ពី​បទបៀតបៀនស្ត្រី៤០០​នាក់​ appeared first on Kampuchea Thmey Daily.

ឃាត់ខ្លួនបុរសជនជាតិស្វីសម្នាក់ ករណីបៀតបៀនផ្លូវភេទ និងផលិតវីដេអូអាសអាភាសលើកុមារ
បុរសជាជនជាតិស្វីសម្នាក់ ត្រូវបានកម្លាំងក្រុមការងារចម្រុះ FOXTROT23 ដែលបង្កើតឡើងដោយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គភាពការពារកុមារ (CPU) ធ្វើការឃាត់ខ្លួនក្នុងករណីបៀតបៀនផ្លូវភេទលើកុមារ និងផលិតវីដេអូអាសអាភាសនៅរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការឃាត់នេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយបានសង្គ្រោះកុមារចំនួន៣នាក់ពីស្ថានភាពគ្រោះថ្នាក់ បន្ទាប់ពីមានការឃ្លាំមើល និងស៊ើបអង្កេតអស់រយៈពេល២ខែ។

បើតាមក្រុមការងារចម្រុះ FOXTROT23 ករណីនេះ គឺស្ថិតក្នុងចំណោមករណីដែលធំបំផុតសម្រាប់អង្គភាពការពារកុមារ (CPU) ក្នុងរយៈពេល១០ឆ្នាំនៃកិច្ចប្រតិបត្តិការ។ កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា កម្លាំងជំនាញបានអនុវត្តដីកាឆែកឆេរទីលំនៅផ្សេងគ្នាមួយចំនួន និងបានរកឃើញនូវភស្តុតាងជាច្រើនរួមមាន ទូរស័ព្ទដៃ កាមេរ៉ា កុំព្យូទ័រយួរដៃ ភ្លើងបញ្ចាំងធុនធ្ងន់ ទឹករំអឹល និងសារធាតុបំប៉នកម្លាំង។

លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU) បានលើកឡើងថា ភស្តុតាងដែលត្រូវបានរកឃើញ គឺគួរអោយបារម្ភ ហើយបង្ហាញថាជនសង្ស័យមានការពាក់ព័ន្ធនឹងសកម្មភាពថត ផលិតរូបភាព និងវីឌីអូអាសអាភាសលើកុមារ។ អំពើផលិត និងចែកចាយរូបភាព និងវីឌីអូអាសអាភាសលើកុមារ គឺជាបទល្មើសមួយដ៏គួរអោយស្អប់ខ្ពើម និងមានផលប៉ះពាល់យ៉ាងខ្លាំងទូទាំងពិភពលោក និងក្នុងដំបន់។

លោក James McCabe បន្ថែមថា ក្នុងរយៈពេល១០ឆ្នាំនៃកិច្ចប្រតិបត្តិការ នេះគឺជាលើកទី១ដែលអង្គភាពការពារកុមារ (CPU) ជួបប្រទះជាមួយការរៀបចំដោយមានជំនាញបែបនេះពីជនសង្ស័យ។ ហើយការស៊ើបអង្កេតនេះ នឹងបន្តរហូតដល់ដំណាក់កាលដែលយើងបានកំណត់មុខសញ្ញាបុគ្គលដែលពាក់ព័ន្ធគ្រប់ទាំងអស់។

ក្រុមការងារចម្រុះកំពុងតែប្រើប្រាស់ជំនាញ និងសេវាកម្មបន្ថែមរបស់ស្ថាប័ន្នអនុវត្តច្បាប់អន្តរជាតិ ដែលជាដៃគូ ហើយយើងនឹងមិនឈប់តាមដានឡើយ រហូតដល់បុគ្គលពាក់ព័ន្ធគ្រប់គ្នាត្រូវបានកំណត់អត្តសញ្ញាណ មិនថាគេកំពុងនៅក្នុងប្រទេសណាឡើយ៕

The post ឃាត់ខ្លួនបុរសជនជាតិស្វីសម្នាក់ ករណីបៀតបៀនផ្លូវភេទ និងផលិតវីដេអូអាសអាភាសលើកុមារ appeared first on Kampuchea Thmey Daily.

តើការបៀតបៀនផ្លូវភេទតាមអនឡាញមានរូបភាពបែបណាខ្លះ? ហើយត្រូវដោះស្រាយដូចម្តេច?
បច្ចុប្បន្ន ជាសម័យឌីជីថល ដែលមានភាពទូលំទូលាយចំពោះការផ្សព្វផ្សាយនៅលើបណ្តាញសង្គមផ្សេងៗ ហើយក៏មានអ្នកប្រើប្រាស់ច្រើនផងដែរ។ ទន្ទឹមនេះ ក៏មានជនខិលខូចមួយចំនួន ឆក់ឱកាសនេះ បានយកប្រព័ន្ធអន​ឡាញជាកន្លែងជួញដូរ ឬ បៀតបៀនផ្លូវភេទ អាចបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះជាច្រើន មិនថាជាមនុស្សប្រុស ជាមនុស្សស្រី ឬ ជាកុមារឡើយ។

តើការបៀតបៀនផ្លូវភេទតាមប្រព័ន្ធអនឡាញមានរូបភាពបែបណាខ្លះ? ប្រសិនជាជួបនូវបញ្ហានេះ តើជនរងគ្រោះត្រូវដោះស្រាយដោយរបៀបណា?

របាយការណ៍របស់អង្គការ Childnet ដែលធ្វើកិច្ចការពារដល់កុមារ និងយុវជន ពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ បាន​ឱ្យនិយមន័យការបៀតបៀនផ្លូវភេទតាមប្រព័ន្ធអនឡាញថា គឺជាទង្វើដែលមិនចង់បាន ហើយមិនស្វាគមន៍ នៅលើប្រព័ន្ធឌីជីថលណាមួយ ហើយត្រូវបានទទួលស្គាល់ថាជាទម្រង់នៃអំពើហិង្សាផ្លូវភេទ។

អង្គការ Childnet ក៏បានបង្ហាញពីអាកប្បកិរិយាដែលមាននៅលើប្រព័ន្ធអនឡាញអាចកើតឡើងគ្រប់ទីកន្លែងដូចជា ប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់ប្រភេទ ហ្គេម ប្រអប់សារសាធារណៈ ជាក្រុម ឬ ឯកជន។ ការបៀតបៀន អាចមានជារូបភាព ឬ វីដេអូអាសអាភាស ការបង្ហោះសារ ឬ ផ្ញើជារូបត្លុកបែបកំប្លែង ប៉ុន្តែ សំដៅទៅដល់អត្ថន័យអាសអាភាសជាដើម។ ចំណែកអង្គការ GADC ដែលធ្វើការទៅលើស្ត្រី និងក្មេងស្រី បានបង្ហាញពីប្រភេទនៃការបៀតបៀនផ្លូវភេទមាន ០៤ គឺ៖

១.ការចែករំលែករូបភាព ឬ វីដេអូ

ការចែកចាយរូបភាព ឬ វីដេអូផ្លូវភេទ ដែលមិនសុំការអនុញ្ញាតពីសាម៉ីខ្លួន ព្រមទាំង ការលួចថតរូប ឬ វីដេអូនៅទីសាធារណៈដោយគ្មានការអនុញ្ញាត ដូចជាផ្នែកខាងក្រោយ ឬ ភ្លៅ ហើយយកទៅចែកចាយបន្ត។ កត្តាមួយទៀត គឺការថតរូបភាព ឬ វីដេអូអាសអាភាសដោយការព្រមព្រៀង ប៉ុន្តែ ភាគីម្ខាងទៀតបានយកទៅបង្ហោះជាសាធារណៈ ក៏ចាត់ទុកជាការកេងប្រវ័ញ្ចផ្លូវភេទផងដែរ។

២.ការកេងប្រវ័ញ្ច លួងលោម និងបំភ័យ

ក្នុងករណីនេះ គឺអាចកើតចេញពីការលួងលោមឱ្យភាគីម្ខាងបង្ហាញពី និងដោះដូររូបភាពអាក្រាតកាយ ដើម្បីបង្ហាញជាសេចក្តីស្រឡាញ់។ល។ ក្រោយមកក៏គំរាមទារប្រាក់ មិនដូច្នេះទេ នឹងបង្ហោះរូបភាពនោះជាសាធារណៈ។

៣.ការសម្លុតបែបផ្លូវភេទ

នៅចំណុចនេះ គឺការយកពីចំណុចខ្សោយរបស់នរណាម្នាក់ ឬ ត្រូវបានសម្លុតដោយការបើកបង្ហាញពីអត្តសញ្ញាណ​យេនឌ័រដោយគ្មានការយល់ព្រមពីសាម៉ីខ្លួន។ ការនិយាយដើម ឬ ការរិះគន់ពីរូបរាងកាយ ព្រមទាំងប្រើពាក្យពេចន៍ទាក់ទងទៅនឹងផ្លូវភេទ ដែលមានការរើសអើង និងប្រមាថនៅលើបណ្តាញសង្គម ក៏ចាត់ចូលក្នុងរូបភាពបៀតបៀនផ្លូវភេទតាមអនឡាញដែរ។

៤.មាតិកាផ្លូវភេទ

ចំពោះមាតិកាផ្លូវភេទ គឺកើតចេញដោយការមិនទទួលស្វាគមន៍រាល់ការបញ្ចេញមតិយោបល់ផ្លូវភេទទាំងនោះនៅលើបណ្តាញសង្គម។ រូបភាពមាតិកាផ្លូវភេទ មានដូចជា ការបញ្ចេញមតិយោបល់បែបផ្លូវភេទទៅលើរូបភាពដែលគេបានបង្ហោះ។ ផ្ញើជារូបភាព សារ emoji អាសអាភាស ឬ និយាយពីផ្លូវភេទដែលមិនត្រូវបានស្វាគមន៍ ឬ យករូបជនរងគ្រោះ ទៅកាត់ត ឬ កែរូបភាព ដើម្បីទាក់ទាញអារម្មណ៍ផ្លូវភេទជាដើម។ ទាំងអស់នេះ សុទ្ធតែជាការបៀតបៀនផ្លូវភេទតាមប្រព័ន្ធអនឡាញ ដែលអ្នកប្រើប្រាស់ឌីជីថលគួរប្រុងប្រយ័ត្ន។

ប្រសិនជាជនរងគ្រោះណាម្នាក់ បានជួបប្រទះហេតុការណ៍ទាំងនេះ អាចរាយការណ៍ទៅកាន់អង្គការនានាដែលធ្វើការទៅលើស្រី្ត ឬ កុមារ ដើម្បីឱ្យពួកគេជួយអន្តរាគមន៍។ លោកអ្នកក៏អាចទាក់ទងទៅកាន់អង្គការភ្លែន ក្រុមប្រឹក្សាជាតិដើម្បីកុមារ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងកិច្ចការនារី និងអង្គការពាក់ព័ន្ធផ្សេងៗទៀត៕

ដោយ៖ អុន ស្រីមាន

The post តើការបៀតបៀនផ្លូវភេទតាមអនឡាញមានរូបភាពបែបណាខ្លះ? ហើយត្រូវដោះស្រាយដូចម្តេច? appeared first on Kampuchea Thmey Daily.