ប្រតិកម្មអាឡ័កស៊ី Archives - Kampuchea Thmey Daily

អាហារ ៧ ប្រភេទ មនុស្សប្រតិកម្មអាឡ័កស៊ី អាចទទួលទានដោយសុវត្ថិភាព
មនុស្សរាប់លាននាក់កំពុងមានប្រតិកម្ម ទៅនឹងអាហារដែលខ្លួនចូលចិត្ត ប៉ុន្តែសំណាងល្អពឹងលើភាពវៃឆ្លាតរបស់មនុស្សទើបឥលូវមានការច្នៃប្រឌិតខ្ពស់ក្នុងការជំនួសអាហារអាឡ័កស៊ី ដោយអាហារសុវត្ថិភាពដោយជោគជ័យ។ គ្រឿងផ្សំដែលមានវត្តមានក្នុងការជំនួសភាគច្រើន ជាសណ្ដែកនិងផ្សិត ខាងក្រោមនេះជាអាហារជំនួស ៧ប្រភេទគេនិយមធ្វើសព្វថ្ងៃ៖

១. ស៊ុត

សម្រាប់ការ​ជំនួស​ស៊ុត​ម្តងម្កាលពេលដុតនំ អ្នកអាចប្រើ ស៊ុត flax ដោយគ្រាន់តែលាយ ground flaxseed  មួយ​ស្លាបព្រាបាយ​ជាមួយ​ទឹកបីស្លាបព្រាបាយ​រួចទុកចោល១៥នាទី​ ចាំយកមក​ប្រើប្រាស់។ ចំណែក​ឯប្រភេទ​ស៊ុត​ជំនួស​សម្រាប់ការញ៉ាំតែម្ដងនោះគេធ្វើពី សណ្ដែកខៀវ ដែល​យើង​យក​មក​ធ្វើ​បង្អែម​រាល់​ដង​នោះ​ឯង។

២. ស្រូវសាលី

ដោយសារ​តែ​ជាតិ​ស្អិត (gluten)គឺជាប្រូតេអ៊ីននៅក្នុងស្រូវសាលី ធ្វើឲ្យផលិតផល Gluten-free ក៏គ្មានស្រូវសាលីដែរ។ ដូច្នេះមុននឹងទទួលទាន​អ្នកគួរ​តែមើលគ្រឿងផ្សំជាមុនសិនសឹមបរិភោគដូចជា នំប៉័ង ទឹកស៊ីអ៊ីវជាដើម។

៣. ទឹកដោះគោ

ប្រតិកម្ម​អាឡ័កស៊ី​នឹងទឹកដោះគោ​បណ្ដាល​មក​ពីប្រូតេអ៊ីននៅក្នុងទឹកដោះថនិកសត្វ វិធីដ៏ងាយស្រួល​គឺ​ប្ដូរ​មក​ប្រើ​ទឹកដោះ​រុក្ខជាតិវិញដូចជាទឹកសណ្ដែក ទឹកដោះnut ជាការស្រេច។

៤. សណ្ដែក​សៀង

អ្នកអាចជ្រើសរើសទឹកស៊ីអ៊ីវធ្វើពីដូង (coconut aminos) ជំនួសទឹកស៊ីអ៊ីវធម្មតាបាន  ដោយសារ​តែ​វា​ចម្រាញ់​ចេញ​ពីដើមដូងធ្វើឲ្យវាមានរសជាតិក្រាស់ ផ្អែម មិនសូវប្រៃដូចទឹកស៊ីអ៊ីវទេ។

៥. គ្រាប់​ធញ្ញជាតិ

ជាទូទៅគ្រាប់ផ្កាឈូករ័ត្ន សណ្ដែកដី និងអាល់មុនជាគ្រាប់សម្បូរអ្នកអាឡ័ស៊ី យើងអាចប្រើគ្រាប់សណ្ដែកបារាំង (pea) ឬគ្រាប់សណ្ដែក (chickpea) ជំនួសវិញបាន។

៦. អាហារសមុទ្រ

បច្ចុប្បន្នយើងមានអាហារបួសជំនួសសាច់គឺគេអាចយករុក្ខជាតិមកធ្វើឲ្យដូចសាច់ ជាក់ស្ដែងសាច់ត្រី ត្រីសាល់មុន គេជំនួសដោយការច្នៃសណ្ដែកនិងរុក្ខជាតិផ្សេងៗ។

៧. សូកូឡា

ដោយសារតែសូកូឡាទូទៅជាផលិតផលទឹកដោះគោផ្ទុកគ្រាប់ធញ្ញជាតិ ទើបមនុស្សមួយចំនួនមិនអាចញ៉ាំវាបាន។ ប៉ុន្តែបច្ចុប្បន្នមានសូកូឡាម៉ាកល្បីៗមួយចំនួនធ្វើឡើងសម្រាប់អ្នកអាឡ័កស៊ីហើយ យើងអាចរកវាឃើញនៅតាមផ្សារទំនើប។

សូម​បញ្ជាក់ដែរថា អាហារ​ជំនួស​ទាំងអស់​អាច​ជំនួស​បាន​តែ​រសជាតិ​និង​លក្ខណៈ​សាច់​មួយ​ភាគ​ធំ​តែ​ប៉ុណ្ណោះ វាមិនអាចដូច១០០% សូម្បី​តែ​សារធាតុចិញ្ចឹមក៏មិនដូចគ្នាដែរ៕

ប្រែសម្រួល៖ វារី

​ចុចអាន៖ផ្លាស់ប្ដូរទម្លាប់មកញ៉ាំអាហារ ៧ មុខនេះ ជួយបង្កើនអ័រម៉ូនរីករាយ

ចុចអាន៖របបអាហារសំខាន់ៗសម្រាប់អ្នកជំងឺ ក្រោយព្យាបាលដោយវះកាត់

The post អាហារ ៧ ប្រភេទ មនុស្សប្រតិកម្មអាឡ័កស៊ី អាចទទួលទានដោយសុវត្ថិភាព appeared first on Kampuchea Thmey Daily.

រោគសញ្ញានិងប្រភេទនៃអាឡ័កស៊ីទូទៅ គ្រប់គ្នាគួរតែដឹងឲ្យច្បាស់
ចំណេះដឹងទូទៅនៃការអាឡ័កស៊ី

អាឡ័កស៊ីគឺជាការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ទៅនឹងមេរោគពីខាងក្រៅខ្លួន ដែលជាធម្មតាមិនបង្កគ្រោះថ្នាក់អ្វីដល់រាងកាយនោះទេ។ មេរោគពីមជ្ឈដ្ឋានខាងក្រៅ ដែលចាំ​វាយលុក​ធ្វើឱ្យអ្នកមាន​បញ្ហាអាឡ័កស៊ី ឬ​ប្រតិកម្ម​ទាំងនោះ អាចមានក្នុងម្ហូបអាហារ លម្អង ធូលី និងរោមសត្វចិញ្ចឹម។ នៅពេល​ដែល​រាងកាយ​របស់​អ្នក​ មាន​ការ​ប្រតិកម្ម​ វា​អាច​មាន​រោគ​សញ្ញា​ឆ្លើយតប​ដូចជា បញ្ហា​រាករូស ការ​កណ្ដាស់ និង​រោគ​សញ្ញា​ផ្សេងៗ​ទៀត។

ជាទូទៅ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្សម្នាក់ៗ​សម្រប​ទៅ​តាម​មជ្ឈដ្ឋាន​ដែល​នៅជុំវិញ។ មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់អ្នកប្រៀបដូច​អង្គរក្ស​នៅ​ចាំ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ។

ជាក់ស្ដែង ចំពោះ​អ្នក​ដែលមានបញ្ហាប្រតិកម្មនឹងរោមសត្វ ប្រព័ន្ធ​ភាព​ស៊ាំ​របស់រាងកាយ ​នឹង​កត់ចំណាំ​ព្រមទាំង​កម្ចាត់​មេរោគ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ទាំងនោះ។

រោគសញ្ញា​នៃ​អាឡ័កស៊ី

អាការ​ដែល​អ្នក​បានឆ្លងកាត់ ដោយសារការប្រតិកម្មអ្វីមួយ អាចជាលទ្ធផលនៃកត្តាជាច្រើន។ ក្នុង​នោះ​អាចជាប្រភេទប្រតិកម្មដែលអ្នកតែងតែជួបប្រទះ និងអាការ​ធ្ងន់ធ្ងរ​ផ្សេងៗគ្នា។ បើសិន​ជាអ្នក​ប្រើប្រាស់​ថ្នាំមុនពេលមាន​រោគ​សញ្ញា​កើតឡើង វាមិនអាចបង្ការការប្រតិកម្មបាន១០០% ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​វា​អាចជួយ​សម្រាល​នូវអាការរ​ធ្ងន់ធ្ងរ​បាន​មួយ​ចំនួន។

អាឡ័កស៊ី​ជាមួយ​ចំណីអាហារ (food allergies)

រោគសញ្ញា​ដែល​កើត​មាន​ក្រោយពេលប្រតិកម្មចំណីអាហារមានដូចជា ការចុកចាប់​ហើមត្រង់​កន្លែង​ណាមួយ​នៃ​រាងកាយ កន្ទាលត្រអាក កន្ទួល​ក្រហម ក្អួតចង្អោរ អស់កម្លាំង និង​អាការ​ផ្សេង​ទៀតៗ។ បើសិនជា​អ្នក​កើត​មាន​នូវ​រោគសញ្ញា​ទាំងអស់​នេះ​បន្ទាប់ពីទទួលទានចំណីអាហារ និងមិនដឹងពី​មូលហេតុ​ច្បាស់លាស់។ អ្នកគួរតែស្វែងរកវិជ្ជបណ្ខិតជំ​នាញឱ្យ​ធ្វើរោគវិនិច្ឆ័យ​ឱ្យ​បានឆាប់រហ័ស។ មាន​តែ​អ្នក​ជំនាញ​ទេ​ទើប​អាចស្វែងរកមូលហេតុពិតប្រាកដពីក្រោយរោគប្រតិកម្មរបស់អ្នក។

អាឡ័កស៊ី​ជាមួយអាកាសធាតុ (seasonal allergies)

អាការដែលអាឡ័កស៊ី​ជាមួយនឹងអាកាសធាតុអាចធ្វើឱ្យអ្នក តឹងច្រមុះ ហៀរសំបោរ និង​ហើមភ្នែក ជាដើម។ ជាធម្មតា អ្នកអាចព្យាបាលបញ្ហាទាំងនេះនៅផ្ទះបានដោយខ្លួនឯងផ្ទាល់ ដោយវិធីសាមញ្ញៗ។ ប៉ុន្តែបើអាការមិនបានធូរស្បើយ អ្នកគួរតែទៅជួបពេទ្យជំនាញឱ្យបានត្រឹមត្រូវ។

អាឡ័កស៊ី​ធ្ងន់ធ្ងរ (severe allergies)

ចំពោះការអាឡ័កស៊ី​ដែលមានអាការធ្ងន់ធ្ងរដូចជាពិបាកដកដង្ហើម វិលមុខ បាត់បង់ស្មារតី ដែល​អាច​គំរាមកំហែង​ដល់​អាយុជីវិត។ ទោះជាយ៉ាងណា ការអាឡ័កស៊ី​ធ្ងន់ធ្ងរអាចលេចឡើងនូវ​អាការ​ផ្សេងៗ​គ្នា​ទៅ​តាម​ស្ថានភាព​សុខភាព​របស់​មនុស្ស​ម្នាក់ៗ។ ដូចគ្នាទៅនឹងការអាឡ័កស៊ី​ប្រភេទ​ខាង​លើៗ បើសិនជា​អ្នក​កើតមាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ណាមួយ ត្រូវទាក់ទងទៅ​វេជ្ជបណ្ឌិត ឬ​អ្នក​ជំនាញ​ជាបន្ទាន់៕

ប្រែសម្រួល៖លីលី

ចុចអាន៖សញ្ញាព្រមានទាំង ៥ បញ្ជាក់បានថា យើងកំពុងអាឡ័កស៊ីជាមួយសាប៊ូកក់សក់

ចុចអាន៖អូមីក្រុង គ្រុនផ្ដាសាយ និងអាឡ័កស៊ី មានរោគសញ្ញាខុសគ្នាយ៉ាងម៉េចខ្លះ?​

The post រោគសញ្ញានិងប្រភេទនៃអាឡ័កស៊ីទូទៅ គ្រប់គ្នាគួរតែដឹងឲ្យច្បាស់ appeared first on Kampuchea Thmey Daily.

អូមីក្រុង គ្រុនផ្ដាសាយ និងអាឡ័កស៊ី មានរោគសញ្ញាខុសគ្នាយ៉ាងម៉េចខ្លះ?​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ពិត​ណាស់ រោគសញ្ញា​នៃ​វីរុស​កូវីដ-១៩​ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ ក៏​ដូចជា​អាឡ័កស៊ីដែរ​ ដែល​ធ្វើ​ឲ្យ​គ្នា​យើង ​មាន​ការ​​ពិបាក​បែងចែក​។ ជាក់​ស្ដែង​​ នៅ​អំឡុង​ពេល​​នៃ​ការ​រាតត្បាត​នៃ​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ ​ជា​ទូទៅ​ មិន​​លេច​ចេញ​អាការឈឺ​ធ្ងន់ធ្ងរ​ឡើយ​ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ថា​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា និង​បង្កើន​ហានិភ័យ​​នៃ​ការ​ឆ្លង​កាន់​តែ​ច្រើន​ឡើង​។

ដូច្នេះ​ហើយ​ ការ​យល់​ដឹង​ពី​រោគសញ្ញា​នៃ​វីរុស​កូវីដ​-១៩ គ្រុន​ផ្ដាសាយ​ និង​អាឡ័កស៊ីកាន់​តែ​ច្បាស់​ អាច​ការពារ​ខ្លួន​យើង ក៏​ដូចជា​អ្នក​ជា​ទី​ស្រលាញ់​បាន​​ប្រសើរ​ជាង​មុន​។

បើ​តាម​​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង​ អាមេរិក (CDC) រោគសញ្ញា​កូវីដ-១៩៖

គ្រុន​ផ្ដាសាយ​ ឬ​គ្រុន​រងា​

ក្អក​

ដកដង្ហើម​ខ្លី​ៗ ឬ​ពិបាក​ដកដង្ហើម​

អស់​កម្លាំង

ឈឺ​ខ្លួន​ប្រាណ​ ឬ​សាច់​ដុំ

ឈឺ​ក្បាល​

បាត់បង់​រសជាតិ​ ឬ​ក្លិន​

ឈឺ​ក​

ហៀរ​សំបោរ​ ឬ​​តឹង​ច្រមុះ

ចង្អោរ ឬ​ក្អួត

​រាករូស

មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង​បាន​ណែនាំ​ឲ្យ​អ្នក​ដែល​ឆ្លង​វីរុស​កូវីដ​-១៩ សង្កេត​មើល​រោគសញ្ញា​ព្រមាន​​មួយ​ចំនួន​ ក៏​ដូចជា​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ ប្រសិនបើ​មាន​រោគសញ្ញា​ទាំង​នេះ​៖

ពិបាក​ដកដង្ហើម​

ឈឺ​ចាប់​ ឬ​មាន​សម្ពាធ​ក្នុង​ទ្រូង​មិន​បាត់​

វង្វេង​ស្មារតី​

ពិបាក​ក្នុង​ការ​ភ្ញាក់​ដឹង​ខ្លួន​

ស្បែក​ ​ឬ​បបូរ​មាត់​ឡើង​ស្វាយ​ ​ឬ​ស្លេកស្លាំង​

​រោគសញ្ញា​នៃ​ជំងឺ​គ្រុន​ផ្ដាសាយ៖

​​​​​គ្រុន​ផ្ដាសាយ​ ឬ​គ្រុន​រងា

ក្អក​

ឈឺ​បំពង់​ក​

ហៀរ​សំបោរ​

ឈឺ​សាច់ដុំ​ ឬ​រាងកាយ​

ឈឺ​ក្បាល​

អស់​កម្លាំង​

អ្នក​ខ្លះ​អាច​មាន​​ក្អួត និង​រាករូស ដែល​កើត​មាន​ជា​ទូទៅ​លើ​កុមារ​ច្រើន​ជាង​មនុស្ស​ពេញ​វ័យ

រោគសញ្ញា​នៃ​អាឡ័កស៊ី​ច្រមុះ​ រួម​មាន​៖

កណ្ដាស់​

ហៀរ​សំបោរ​

តឹង​ច្រមុះ​

រោគសញ្ញា​នៃ​អាឡ័កស៊ីភ្នែក​ រួម​មាន​៖

ភ្នែក​ក្រហម​ ​មាន​ទឹក​ភ្នែក​ ឬ​រមាស់​ភ្នែក​។

ដើម្បី​ជៀសវាង​ការ​ចម្លង​វីរុស​កូវីដ​-១៩​ ទៅ​អ្នក​ដទៃ​ យើង​ចាំបាច់​ត្រូវ​អនុវត្ត​​តាម​វិធានការ​​សុខាភិបាល​​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ក៏​ដូចជា​ធ្វើ​តេស្ត​កូវីដ​-១៩ ប្រសិន​បើ​យើង​មាន​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ហេតុផល ៥ យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន

ចុចអាន៖ចាក់វ៉ាក់សាំង Pfizer និង Moderna អាចជួបផលរំខានកម្រ “ហើមកូនកណ្ដុរ”

The post អូមីក្រុង គ្រុនផ្ដាសាយ និងអាឡ័កស៊ី មានរោគសញ្ញាខុសគ្នាយ៉ាងម៉េចខ្លះ?​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ appeared first on Kampuchea Thmey Daily.

សញ្ញាព្រមានទាំង ៥ បញ្ជាក់បានថា យើងកំពុងអាឡ័កស៊ីជាមួយសាប៊ូកក់សក់
សព្វថ្ងៃនេះ មានម៉ាកនិងរូបមន្តផ្សេងៗគ្នា ជាច្រើននៃសាប៊ូកក់សក់ ។ ខណៈសាប៊ូខ្លះ អាចបង្កឲ្យយើងអាការប្លែកៗ ដូចជា រមាស់នៅលើស្បែកក្បាល ឬឡើងកន្ទួលជាដើម។

ខាងក្រោម ជាសញ្ញា​ព្រមាន​ចំនួន ៥ ដែលបង្ហាញថា អ្នកអាចនឹងអា​ឡ័កស៊ី​ជាមួយ​សាប៊ូកក់សក់៖

១ រមាស់​ស្បែក​ក្បាល​និង​ក្រហមស្បែក

បើ​អ្នក​​ប្រើ​សាប៊ូ​កក់​សក់​ហើយ​មាន​អារម្មណ៍ថា ​រមាស់​ស្បែក​ក្បាល​តាំងពី​ប្រើ​លើក​ដំបូង។ ទោះបី​ជា​អត់​មាន​របួស​​នៅ​លើ​ស្បែក​ក្បាល​ក៏ដោយ។ រោគ​សញ្ញា​នេះ ​ជា​រោគ​សញ្ញា​ដែល​មនុស្ស​អាឡ័ក​ស៊ី​នឹង​សាប៊ូ​កក់សក់។ ព្រោះ​សាប៊ូ​កក់សក់​អាច​មាន​សារធាតុ​គីមី​មួយ​ចំនួន​ ដែល​ធ្វើ​​ឲ្យ​ស្បែកក្បាល​រលាក ហើយឡើងក្រហមលើស្បែកជុំវិញស្បែកក្បាល។

២ មានកន្ទួលនិងរមាស់

កន្ទួល ឬរមាស់នៅកន្លែងផ្សេងទៀត ​ដែលសាប៊ូកក់សក់បានប៉ះដល់ អាច​បណ្ដាល​មក​ពី​សាប៊ូ​​មួយ​ចំនួន​​មាន​ផ្ទុក​សារធាតុ SLS (សារធាតុ surfactants) និង parabens (សារធាតុ​រក្សា​នៅ​ក្នុង​គ្រឿងសម្អាង) ដែល​បំផ្លាញ​សំណើម និង​ធ្វើ​រលាក​ឲ្យ​ដល់​ចំណុច​នៃ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់ ​ជាមួយ​សាប៊ូក​ក់សក់។

៣ ស្ទះ​មុន

សាប៊ូកក់សក់ដែលយើងប្រើ អាចជាមូលហេតុនៃការបង្កមុនដោយផ្ទាល់។ នេះច្រើនតែកើតលើ​ថ្ងាស គល់​សក់ និង​តំបន់​ថ្គាម ជាពិសេស​ស្នាម​មុន ឬ​មុនដែលស្ទះ។ ព្រោះសាប៊ូកក់សក់​មាន​ផ្ទុក​សារធាតុ​ស៊ីលីកូន ​ដើម្បី​ជួយ​សក់​ឲ្យ​ទន់​រលោង​ក្នុង​ពេល​តែមួយ។ ស៊ីលីកូន ជា​មូលហេតុ​ចម្បង​នៃ​ការ​កើតមុន ដែលមាន​ក្នុង​សាប៊ូកក់សក់ ហើយ​វា​កកកុញ​នៅ​ក្នុង​ឫសសក់ ។

៤ មាន​អង្គែ

វាជាសញ្ញា​សម្គាល់​មួយ​ទៀត​ដែល​គួរ​តែ​ពិនិត្យ​មើល ​នៅ​ពេល​អ្នក​កក់​សក់។ អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន រួម​ទាំង​ស្បែក​ក្បាល​ស្ងួត និង​រលាក ក៏​ដូចជា​ផ្សិត​ផងដែរ។ ដូច្នេះហើយ ​ត្រូវ​សង្កេត​មើល ​ប្រសិនបើ​ប្ដូរ​សាប៊ូ​​ហើយ ​នៅ​មាន​អង្គែ​ទៀត គួរ​តែ​បញ្ឈប់​ជា​បន្ទាន់។

៥ ជ្រុះ​សក់

សាប៊ូកក់សក់គឺជាមូលហេតុមួយ នៃការបាត់បង់សក់ទាំងអស់។ នោះ​គឺ​បណ្ដាល​មក​ពី​សារធាតុ​ស៊ីលីកូន​ក្នុង​សំណល់​សាប៊ូជុំវិញ​ឫស​សក់។ វា​នឹងធ្វើ​ឲ្យ​ស្ទះ ដែល​បណ្តាល​ឲ្យ​​ជ្រុះ​សក់។ លើសពីនេះ ការជ្រុះសក់ក៏​អាចបណ្តាលមកពីមូលហេតុផ្សេងទៀត​ដូចជា អាឡ័កស៊ី​អាហារ ការចូលគេងយឺត ឬ​អាកប្បកិរិយា​ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សក់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គ្រូពេទ្យណែនាំវិធីកាត់បន្ថយអាឡ័កស៊ីទូទៅ នៅរដូវភ្លៀងធ្លាក់ ចៀសវាងច្រឡំជារោគសញ្ញាកូវីដ

ចុចអាន៖ភ្នាក់ងារប្រឆាំងនឹងអ៉ីស្តាមីន ៥ ប្រភេទពីធម្មជាតិ ព្យាបាលអាឡ័កស៊ីបានយ៉ាងសក្ដិសិទ្ធិ

The post សញ្ញាព្រមានទាំង ៥ បញ្ជាក់បានថា យើងកំពុងអាឡ័កស៊ីជាមួយសាប៊ូកក់សក់ appeared first on Kampuchea Thmey Daily.

វិធីសម្គាល់ថាឈឺ ក ដោយសារអាឡ័កស៊ី ឬផ្ដាសាយ
ប្រតិកម្ម​អាឡ័កស៊ី ការ​បង្ក​រោគ​ដោយ​បាក់តេរី និង​​វីរុស និង​រួម​មាន​ផ្ដាសាយ​ធម្មតា ឬផ្ដាសាយធំ សុទ្ធ​តែ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ឈឺ​ក​បាន។ មនុស្ស​មួយ​ចំនួន​អាច​មាន​បញ្ហា​ឈឺ​ក​​ជា​ទៀង​ទាត់ ​ដោយ​សារ​តែ​មាន​ប្រតិកម្ម​អាឡ័កស៊ីតាម​រដូវ​កាល​។

១. កំណត់​រោគ​សញ្ញា

រោគ​សញ្ញា​ផ្ដាសាយ​ធម្មតា និង​ប្រតិកម្ម​អាឡ័កស៊ី៖

ហៀរ​សំបោរ ឬ​តឹង​ច្រមុះ

អស់​កម្លាំង​

ក្អក ឬ​កណ្ដាស់​

រោគ​សញ្ញា​ផ្ដាសាយ​ធម្មតា ផ្ដាសាយ​ធំ និង​ការ​ឆ្លង​រោគ​ផ្សេងៗ មិន​មែន​ជា​ប្រតិកម្ម​អាឡ័កស៊ី៖

ក្ដៅ​ខ្លួន​

ឈឺ​សាច់ដុំ និង​ឈឺ​ខ្លួន​

ហើម​កូន​កណ្ដុរ​នៅ​ក​

បើ​សិន​ជា​គ្នា​យើង​មាន​រមាស់ភ្នែក​ ​ហូរ​ទឹក​ភ្នែក និង​ឈឺ​ក​ទៀត អាច​ថា​នេះ​ជា​ប្រ​តិកម្ម​អាឡ័កស៊ី ព្រោះ​ថា​រោគ​សញ្ញា​កើត​លើ​ភ្នែក​មិន​កើត​មាន​ដោយ​សារ​ផ្ដា​សាយ​ធម្មតា ឬ​ផ្ដាសាយ​ធំ​ទេ​។

សញ្ញា​សំខាន់​មួយ​ទៀត​គឺ រយៈពេល​នៃ​ការ​ឈឺ​ក ផ្ដាសាយ​ធម្មតា និង​ផ្ដា​សាយ​ធំ មិន​កើត​យូរ​ជាង​ពីរ​សប្ដាហ៍​នោះ​ទេ​។

សម្រាប់​អ្នក​មាន​ប្រតិកម្ម​អាឡ័កស៊ីវិញ​អាច​ស៊ីពេល​យូរ​ទៅ​តាម​ការ​ប៉ះពាល់​​នឹង​សារធាតុ​បង្ក​អាឡ័កស៊ី។ ឧទាហរណ៍​ថា​ គ្នា​យើង​អាឡ័កស៊ីទៅ​នឹង​លម្អង​ផ្កា អាច​មាន​រោគ​សញ្ញា​ប្រតិកម្ម​រហូត​ដល់​៦​សប្ដាហ៍ អាស្រ័យ​លើ​រដូវ​កាល​។

២. វិធី​ព្យាបាល​អាឡ័កស៊ី

ការ​ព្យាបាល​បញ្ហា​អាឡ័កស៊ី  អាស្រ័យ​លើ​កម្រិត​នៃ​ប្រតិកម្ម​។ ចំពោះ​ការ​ប្រតិកម្ម​កម្រិត​ស្រាល អ្នក​ជំងឺ​អាច​ប្រើ​ប្រាស់​ថ្នាំលេប​​​ ឬ​ថ្នាំ​បាញ់​មិន​ត្រូវ​ការ​វេជ្ជបញ្ជាមួយ​​ចំនួន​បាន​​។ ប៉ុន្តែ​បើ​កម្រិត​ធ្ងន់​ធ្ងរ​ ត្រូវ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា និង​អាច​ចាក់​ថ្នាំ​ អាឡ័កស៊ី ​ផង​។

៣. វិធី​ការពារ​ខ្លួន​ពី​អាឡ័កស៊ី

​ដើម្បី​ចៀស​វាង​ពី​បញ្ហា​អាឡ័កស៊ី យើង​ត្រូវ​ចៀស​ឆ្ងាយ​ពី​ធាតុ​បង្ក​អាឡ័កស៊ីទាំង​ឡាយ​ ដើម្បី​ការ​ពារ​ប្រតិកម្ម​អាឡ័កស៊ី កើត​មាន​លើ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ រួម​ទាំង​ការ​ឈឺ​ក​ផង។ ធាតុ​បង្ក​អាឡ័កស៊ី​រួម​មាន​៖​

ស្មៅ ឬ​លម្អង​ផ្កា

សត្វ​ចិញ្ចឹម

ធូលី

ផ្សិត។

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖រដូវភ្លៀងតែងឈឺគ្រុនផ្ដាសាយ ការពារខ្លួនតាមតិចនិកនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖គ្រូពេទ្យណែនាំវិធីកាត់បន្ថយអាឡ័កស៊ីទូទៅ នៅរដូវភ្លៀងធ្លាក់ ចៀសវាងច្រឡំជារោគសញ្ញាកូវីដ

The post វិធីសម្គាល់ថាឈឺ ក ដោយសារអាឡ័កស៊ី ឬផ្ដាសាយ appeared first on Kampuchea Thmey Daily.

អ្នកធ្លាប់មានប្រវត្តិអាឡ័កស៊ី ក្រោយចាក់វ៉ាក់សាំងមួយប្រភេទនេះ កម្រប្រតិកម្ម ឬអាចនឹងលែងមានតែម្ដង
ការសិក្សាដែលបានចេញផ្សាយដោយសារព័ត៌មាន JAMA Network Open បានរកឃើញថា អ្នកធ្លាប់មានប្រវត្តិអាឡ័កស៊ី ប្រសិនបើចាក់វ៉ាក់សាំង Pfizer គឺកម្រមានប្រតិកម្ម​ ឬអាចនឹងលែងមានតែម្ដង។

ទិន្នន័យ​បាន​បង្ហាញ​ថា ​ក្នុង​ចំណោម​អ្នក​ចូលរួម​ជាង ៤០០ នាក់​ដែល​មាន​អាឡ័កស៊ី​ខ្ពស់ ៩៨ភាគរយ មិន​មាន​ប្រតិកម្ម​ភ្លាមៗ​ បន្ទាប់ពី​ទទួល​បាន​វ៉ាក់សាំង Pfizer-BioNTech ។ ៦ឬតិចជាង ២ភាគរយនៃអ្នកចូលរួមក្នុងការស្រាវជ្រាវមាន“ ប្រតិកម្មអាឡ័កស៊ី​តិចតួច” ខណៈ​ពេល​ដែល ៣ ឬតិចជាង ១ ភាគរយ​ជួបប្រទះ​ការ​ឆក់អាណាហ្វីឡាក់ទិច។

ចំពោះ​ការ​ស្រាវជ្រាវ​នេះ​អ្នកស្រាវជ្រាវ​ជនជាតិអ៊ីស្រាអែល ​បាន​និយាយ​ថា ​វ៉ាក់សាំង Pfizer ជា​ថ្នាំ​ដែល​មាន​ប្រជាប្រិយ​បំផុត​នៅ​ក្នុង​ប្រទេស​ ដល់​មនុស្ស​ពេញ​វ័យ​ចំនួន ៤២៩ នាក់​ដែល​មាន​ប្រវត្តិ​អាឡ័កស៊ី​ពីមុន។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ ​(CDC) បាន​រាយការណ៍នៅ​ក្នុង​ទិន្នន័យ​ដែល​បាន​ចេញផ្សាយ​នៅ​ដើម​ដំបូង​នៃ​ការ​ចាក់​វ៉ាក់សាំង មាន​តែ​អ្នក​ទទួល​វ៉ាក់សាំង​ចំនួន ២៩ ក្នុងចំណោម ៤.៨ លាន​នាក់​ប៉ុណ្ណោះ​ ដែល​មាន​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ​ចំពោះ​ការ​ចាក់​វ៉ាក់សាំង។

ក្នុង​ចំណោម​អ្នក​ចូលរួមក្នុងការស្រាវជ្រាវ ៦៨ ឬ ១៦ភាគរយមានអាឡ័កស៊ី​នឹង​អាហារនិង ១៤១ ឬ ៣៣ភាគរយជាមួយ​អាហារ​ច្រើនមុខ។ លើសពីនេះដោយសារអាឡ័កស៊ី​របស់ពួកគេ ៩៥ ឬ ២២ភាគរយ​នៃអ្នកចូលរួមតែងតែប្រើ​សឺរ៉ាំងadrenaline ដើម្បី​ប្រើជាការព្យាបាល​គ្រា​អាសន្ន​ចំពោះ​អាណាហ្វីឡាក់ទិច។

ដើម្បីធានាថាវ៉ាក់សាំងនេះ ​ត្រូវបានគ្រប់គ្រងដោយ​សុវត្ថិភាព​ដល់​អ្នកចូលរួម ​អ្នក​ស្រាវជ្រាវ​បាន​តម្រូវ​ឲ្យ​សង្កេត​រយៈពេល២ម៉ោង ​បន្ទាប់ពីទទួលបាន​វ៉ាក់សាំង​ទាំងដូស​ទីមួយ​និងទីពីរ។ ក្នុងកំឡុងពេលសង្កេតរយៈពេល២ម៉ោង ​បន្ទាប់ពី​ការ​ចាក់​លើក​ដំបូង ស្ត្រី ៩ នាក់​មាន​ប្រតិកម្ម​អាឡ័កស៊ី​ភ្លាមៗ​ ដូចជា កន្ទួល ហើម អណ្ដាត​ ឬក្អក​ដែល​មាន​កើតឡើង ។ ប្រតិកម្ម​ទាំង​អស់​នេះ​ត្រូវ​បាន​ដោះស្រាយ​ បន្ទាប់​ពី​ការ​ព្យាបាល​ជាមួយ​ថ្នាំ​ប្រឆាំង​នឹង​អ៊ីស្តាមីន។ គ្មាន​អ្នក​ចូលរួម​ណា​ម្នាក់ ​ត្រូវ​ការ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ  ហើយ​ទាំងអស់​បាន​ជា​សះស្បើយ​ពេញលេញ​ក្នុង​​រយៈ​ពេល​ ២ ទៅ ៦ ម៉ោង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖ប្រកាន់គោលការណ៍ ៣ ធំៗនេះ ធានាថាដូសទីប៉ុន្មានក៏ដោយ សុទ្ធតែមានប្រសិទ្ធភាពខ្លាំងក្លា

ចុចអាន៖ វ៉ាក់សាំងដូសទី ៣ លើសខ្វះថ្ងៃមិនបញ្ហា តែបើដល់ថ្ងៃចាក់ប្រហែសរឿងអស់នេះ អាចមានផលវិបាកធ្ងន់ធ្ងរ

ចុចអាន៖ករណីមិនទាន់គ្រប់ខែច្រឡំទៅចាក់ដូសទី ៣ វ៉ាក់សាំងពិតជាមានប្រសិទ្ធភាពក្នុងរាងកាយឬអត់?

The post អ្នកធ្លាប់មានប្រវត្តិអាឡ័កស៊ី ក្រោយចាក់វ៉ាក់សាំងមួយប្រភេទនេះ កម្រប្រតិកម្ម ឬអាចនឹងលែងមានតែម្ដង appeared first on Kampuchea Thmey Daily.

សិង្ហបុរី ឲ្យអ្នកប្រតិកម្មអាឡ័កស៊ីចំពោះវ៉ាក់សាំងប្រភេទ mRNA ងាកមកចាក់ Sinovac វិញ សម្រាប់ដូសទី២
រដ្ឋមន្រ្តីក្រសួងសុខាភិបាលសិង្ហបុរី លោក Janil Puthucheary បាននិយាយនៅថ្ងៃចន្ទទី២ខែសីហានេះថា ប្រជាជនដែលមានប្រតិកម្មអាឡ័កស៊ី បន្ទាប់ពីចាក់វ៉ាក់សាំងប្រភេទ mRNA ដូសទី១ នឹងត្រូវបានអញ្ជើញឲ្យចាក់វ៉ាក់សាំង Sinovac ជាដូសទីពីរ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលសិង្ហបុរី លោក Janil Puthucheary

អ្នកដែលទទួលបានថ្នាំបង្ការជំងឺកូវីដ-១៩ក្នុងលក្ខណៈបែបនេះ នឹងត្រូវបានគេផ្តល់ជូនវ៉ាក់សាំងគ្រប់ដូស នៅក្រោមកម្មវិធីជាតិ។

លោកបានបន្ថែមថា បុគ្គលបែបនេះ នឹងទទួលបានការចាក់វ៉ាក់សាំងដូសទី២ នៅគ្លីនិកក្នុងមន្ទីរពេទ្យរដ្ឋ ដើម្បីតាមដានឲ្យបានដិតដល់ ដោយសារតែពួកគេមានប្រតិកម្មអាឡ័កស៊ីពីមុន។

វ៉ាក់សាំង Pfizer-BioNTech និង Moderna ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងកម្មវិធីជាតិសិង្ហបុរី គឺប្រើបច្ចេកវិទ្យា mRNA។ វាជាប្រភេទវ៉ាក់សាំង បង្រៀនកោសិកាឲ្យបង្កើតប្រូតេអ៊ីន ដែលបង្កឲ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនរបស់យើង។

នេះខុសពីវ៉ាក់សាំង Sinovac ឬត្រូវបានគេស្គាល់ថា CoronaVac ដែលប្រើភាគល្អិតវីរុសកូរ៉ូណាអសកម្ម ដែលត្រូវបានសម្លាប់ដើម្បីជំរុញការការពារអង់ទីគ័ររបស់រាងកាយ។

វ៉ាក់សាំង Sinovac បច្ចុប្បន្នត្រូវបានអនុញ្ញាតឲ្យចាក់ក្នុងប្រទេសសិង្ហបុរី ក្រោមកម្មវិធីពិសេសបន្ទាប់ពីថ្នាំបង្ការនេះ ត្រូវបានអនុម័តឲ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក (WHO)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កុំបារម្ភ! ការចាក់វ៉ាក់សាំងលាយគ្នា បង្កើតប្រព័ន្ធភាពស៊ាំខ្លាំងក្លាប្រឆាំង វីរុស

The post សិង្ហបុរី ឲ្យអ្នកប្រតិកម្មអាឡ័កស៊ីចំពោះវ៉ាក់សាំងប្រភេទ mRNA ងាកមកចាក់ Sinovac វិញ សម្រាប់ដូសទី២ appeared first on Kampuchea Thmey Daily.

គ្រូពេទ្យណែនាំវិធីកាត់បន្ថយអាឡ័កស៊ីទូទៅ នៅរដូវភ្លៀងធ្លាក់ ចៀសវាងច្រឡំជារោគសញ្ញាកូវីដ
រដូវភ្លៀងមកដល់ហើយ ចំពោះអ្នកឆាប់ប្រតិកម្មអាឡ័កស៊ី អាចនឹងប៉ះពាល់លើផ្លូវដង្ហើមធ្ងន់ធ្ងរមិនខាន។ ដោយសារជំងឺទាំងនេះ ច្រើនរកឃើញជាញឹកញាប់ នៅរដូវភ្លៀងធ្លាក់ ពី​ព្រោះ​នៅ​រដូវ​វស្សា​ អាកាសធាតុ​មាន​សំណើម​ខ្ពស់​ ហើយ​ប្រសិន​បើ​អាកាស​ធាតុ​ប្រែប្រួល​ញឹកញាប់ ​រាងកាយ​យើង​ក៏​ឈឺ​ជាៗ​ដូចគ្នា។

វេជ្ជបណ្ឌិត​ Sirirak Kanchanatheerapong គ្រូពេទ្យ​ឯកទេស​រោគ​កុមារ​និង​ភាព​ស៊ាំ​ ​នៅ​មន្ទីរពេទ្យ Navavej  នឹង​ប្រាប់​ពី​របៀប ​ដែល​យើង​គួរ​ថែរក្សា​ខ្លួន​យើង​ឲ្យ​ឆ្ងាយ​ពី​អាឡ័កស៊ី​ ជា​ពិសេស​ចំពោះ​កុមារ​តូចៗ។

ដំបូង​សូម​ក្រឡេក​មើល​អ្វី​ដែល​ជា​អាឡ័កស៊ី​ទូទៅសិន

ភ្នាស​រំអិល​របស់​ច្រមុះ​គឺ​ងាយ​នឹង​រំញោច​ ជាពិសេសនៅពេលមានអាឡ័កស៊ី ដូចជាធូលីដី​ សត្វកន្លាត រោមចៀម ដំណក់ស្មៅ ផ្សិត​ សារធាតុផ្សេងទៀតដូចជា ធូលី ផ្សែង​ធូប បារី​និង​ការ​បំពុល​ ជា​ពិសេស​បំពង់​ខ្យល់ ​ត្រូវបានប្រើជាញឹកញាប់​ ចំពោះកុមារដែលមាន​បញ្ហា​តឹង​ច្រមុះ។

អ្នក​ខ្លះ​អាច​រមាស់​ភ្នែក​ ឡើង​បាយ ​ប៉ុន្តែ​ពួកគេ​នឹង​​ក្ដៅ​ខ្លួន​ ជា​ធម្មតា​នៅ​ពេល​ព្រឹក​បន្ទាប់ពីភ្ញាក់ពីគេង ​ឬ​ពេល​ព្រលប់​មុន​ពេល​ចូលគេង ប្រសិន​បើ​មិន​បាន​ព្យាបាលទេ ​ជំងឺ​រលាក sinusitis អាច​នឹង​កើត​មាន​មិន​ខាន។

ជៀសវាងអាឡ័កស៊ី គឺជាវិធីល្អបំផុត

កុមារ​អាស៊ី​ភាគច្រើន​មាន​អាឡ័កស៊ី​ទៅ​នឹង​ធូលី​ដី ដូច្នេះ​គួរ​ចៀសវាង​ធូលី​ទាំង​នៅ​ខាងក្រៅ​និង​ក្នុង​ផ្ទះ។ ចៀសវាង​ការ​ប្រើ​កម្រាល​ព្រំ ​ឬ​ប្រើ​​តុក្កតា​រោម​ចៀម​នៅ​ក្នុង​បន្ទប់​កូន​ និង​រក្សា​ភាព​ស្អាត​នៅ​ក្នុង​បរិវេណ​ផ្ទះ។ កុមារ​ដែល​មាន​អាឡ័កស៊ី​ ​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​លាង​ច្រមុះ​ ​ជា​រៀងរាល់​ថ្ងៃ​ ជា​ពិសេស​ក្នុង​កំឡុង​ពេល​មាន​រោគសញ្ញា។

ថែទាំ​សុខភាព​នៅ​រដូវ​ភ្លៀង​ធ្លាក់ទាំងមនុស្សធំនិងកុមារ

គឺ​ត្រូវ​រក្សា​រាងកាយ​ ​ឲ្យ​មាន​កម្ដៅ​ ​ចៀសវាង​ការ​ផ្លាស់ប្ដូរ​សីតុណ្ហភាព​ និង​សំណើម​ស្រួច​ស្រាវ។ នៅ​ពេល​អាកាសធាតុ​ចុះ​ត្រជាក់ ​ជា​ការ​ប្រសើរ​បំផុត​ដែល​ត្រូវ​ស្លៀក​សំលៀកបំពាក់​ដែល​ផ្ដល់​ភាព​កក់ក្ដៅ​ ដល់​រាងកាយ។ កុំ​បើក​ម៉ាស៊ីន​ត្រជាក់​ខ្លាំង​ពេក។ ប្រសិនបើ​កាត់​ភ្លៀង​ សូម​កក់​សក់​ជាមួយ​ទឹក​ក្ដៅ ​ជូត​សក់​​ឲ្យ​ស្ងួត​យ៉ាង​ឆាប់​រហ័ស។ ទទួលទាន​អាហារ​ដែល​មាន​ប្រយោជន៍​ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់។ ការ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់​ នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង។

ប្រសិន​បើ​អ្នក​គ្រាន់​តែ​ដើរ​កាត់​អាកាស​ធាតុ​ក្ដៅ​ អ្នក​គួរ​តែ​ឈរ​នៅ​កន្លែង​ដែល​មាន​ម្លប់​ត្រជាក់​សិន ​មុននឹង​ប្ដូរ​ទៅ​កន្លែង​ដែល​មាន​ម៉ាស៊ីន​ត្រជាក់​ ដើម្បី​ឲ្យ​រាងកាយ​និង​ច្រមុះ​របស់​អ្នក​មាន​ភាព​ស៊ាំ​ជាមួយ​ម៉ាស៊ីន​ត្រជាក់​  និង​​ជួយ​កាត់បន្ថយ​អាការ​ប្រតិកម្ម​អាឡ័កស៊ី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហូប​អាហារ​ប៉ុន្មាន​មុខ​នេះ​សម័យ​កូវីដ អ្នក​កាន់​តែ​មាន​ខែល​ការពារ​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ ក៏​ដូចជា​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

ចុចអាន៖អាមេរិក​កំពុង​ភ័យ​ខ្លាច​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ​ដូចគ្នា​នឹង​កូវីដ១៩

ចុចអាន៖ភ្នាក់ងារប្រឆាំងនឹងអ៉ីស្តាមីន ៥ ប្រភេទពីធម្មជាតិ ព្យាបាលអាឡ័កស៊ីបានយ៉ាងសក្ដិសិទ្ធិ

The post គ្រូពេទ្យណែនាំវិធីកាត់បន្ថយអាឡ័កស៊ីទូទៅ នៅរដូវភ្លៀងធ្លាក់ ចៀសវាងច្រឡំជារោគសញ្ញាកូវីដ appeared first on Kampuchea Thmey Daily.