ប្រទេសកាណាដា Archives - Kampuchea Thmey Daily

​Mark Carney៖​ ទំនាក់ទំនងសេដ្ឋកិច្ច​​កាណាដា​និង​អាមេរិក​ ធ្លាក់ដល់​ចំណុចខ្សោយ
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាន​លើក​ឡើង​នៅ​​ថ្ងៃទី២០មេសា ថា បន្ទាប់ពីភាពជាដៃគូជាមួយសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មក ទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាងប្រទេសទាំងពីរឥឡូវនេះបាន​​ធ្លាក់​ដល់​«ចំណុចខ្សោយ» ដែលត្រូវការកែសម្រួល​​។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។

រូបភាព៖Reuters

លោក Carney បានអត្ថាធិប្បាយលើទំនាក់ទំនងទ្វេភាគីនៅក្នុងវីដេអូមួយថា ៖«អាមេរិកបានផ្លាស់ប្តូរ​គោល​ជំហររបស់ខ្លួនលើ​វិស័យ​ពាណិជ្ជកម្មជាមូលដ្ឋាន ដោយដំឡើងពន្ធដល់កម្រិតដែលយើងបានឃើញ ធ្លាប់​តែ​កើត​ឡើង​ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចដ៏ធំ (នៅចុងទសវត្សរ៍ឆ្នាំ ១៩៣០)។ ចំណុចខ្លាំងជាច្រើនរបស់កាណាដាពីមុន ដោយផ្អែកលើទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយអាមេរិក ឥឡូវនេះបានក្លាយជាចំណុចខ្សោយ ហើយយើងត្រូវយកឈ្នះលើចំណុចខ្សោយទាំងនេះ»​។

​នាយករដ្ឋមន្ត្រី​កាណាដា បាន​បន្ថែមទៀត ថា ​​កាណាដា មិនអាចគ្រប់គ្រងការរំខានពីប្រទេសជិតខាងរបស់ខ្លួនបានទេ ហើយកាណា​​​ដា​ក៏មិនអាចដាក់អនាគតរបស់ខ្លួន ដោយសង្ឃឹមថា ស្ថានភាពនឹងមានស្ថេរភាពក្នុងពេលឆាប់ៗនេះដែរ។ ជាក់ស្ដែងប្រទេសនេះត្រូវកំណត់គោលដៅមិនពឹងផ្អែកលើប្រទេសណាមួយហួសហេតុ​​ពេក​ទេ​​ ចំពេលមានបរិបទថា ពិភពលោកកំពុងតែមានគ្រោះថ្នាក់ និងបែកបាក់។ ហេតុដូច្នេះ លោកនឹងធ្វើបច្ចុប្បន្នភាពជាប្រចាំដល់ប្រជាជន អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រឹងសេដ្ឋកិច្ច និងការពារអធិបតេយ្យភាព។

នាយករដ្ឋមន្ត្រីកាណាដាដែល​មិន​ចុះ​ញ៉ម​នឹង​ការ​គំរាម​​របស់​លោក ដូណាល់ ត្រាំ ក៏បានដាក់ក្ដីសង្ឃឹមថា អាមេរិកនឹង​វិល​ត្រឡប់​ទៅរកភាពប្រក្រតីវិញ ដោយ​មិនអាចត្រូវបានចាត់ទុកថា ​អ្វី​ដែលរដ្ឋបាល​​ត្រាំ​ធ្វើ​នោះ​ជា​យុទ្ធសាស្ត្រដែលអាចធ្វើទៅបាននោះទេ ផ្ទុយទៅវិញ កាណាដា​ត្រូវកសាងប្រទេសឲ្យរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការប្រែប្រួលពីខាងក្រៅ។

យ៉ាងណាមិញ ទំនាក់ទំនងសហរដ្ឋអាមេរិក-កាណាដាកំពុងជួបប្រទះនឹងភាពចលាចលជាច្រើន ក្រោយការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ចយ៉ាងស៊ីជម្រៅអស់រយៈពេលជាច្រើនទសវត្សរ៍ និង បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពន្ធជាច្រើនលើគូប្រជែង រួមទាំងសម្ព័ន្ធមិត្ត ដែលរំខានដល់ពាណិជ្ជកម្មពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post ​Mark Carney៖​ ទំនាក់ទំនងសេដ្ឋកិច្ច​​កាណាដា​និង​អាមេរិក​ ធ្លាក់ដល់​ចំណុចខ្សោយ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីកាណាដា៖ ជម្លោះអ៊ីរ៉ង់គឺជា «ការបរាជ័យនៃសណ្តាប់ធ្នាប់អន្តរជាតិ»
នាយករដ្ឋមន្ត្រីកាណាដា លោក Carney កាលពីថ្ងៃទី៣មីនា បានបរិហារ​សង្គ្រាម​​កំពុង​កើត​​ឡើង​នៅមជ្ឈិមបូព៌ា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាយ​ប្រហារ​លើ​​អ៊ីរ៉ង់ ថាជា«ការបរាជ័យនៃសណ្តាប់ធ្នាប់អន្តរជាតិ» ហើយបានរិះគន់ប្រទេសទាំងពីរចំពោះការខកខានមិនបានពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន thehill ។

រូបភាព៖Reuters

​នាយករដ្ឋមន្ត្រី​កាណាដាដែល​​​​មានជំហរ​ម៉ឺងម៉ាត់​ចំពោះអាមេរិក បាន​និយាយថា ថ្វីដ្បិតតែកាណាដាគាំទ្រការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ ដោយសារតែកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ គឺជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតមួយចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិក៏ដោយ​នោះ ប៉ុន្តែវាមិនមែនជាការគាំទ្រដោយគ្មានលក្ខខណ្ឌទេ។

​លោក Carney និយាយថា៖«​យើងមិននៅក្នុងសង្គ្រាមនោះទេ ហើយក៏មិនសុំអ្វីមកវិញដែរ។ នោះគ្រាន់តែជាជំហរច្បាស់លាស់របស់ពួកយើងប៉ុណ្ណោះ។ ដូច្នេះហើយ ភាគីជម្លោះទាំងអស់ ត្រូវចងភ្ជាប់ដោយច្បាប់អន្តរជាតិ»​។

នាយករដ្ឋមន្ត្រីកាណាដាបានបញ្ចាក់បន្ថែមទៀតថា ទោះបីជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានចេញសេចក្តីសម្រេចជាច្រើនដែលមានគោលបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះក៏ដោយ ទីក្រុងតេហេរ៉ង់នៅតែជា «ការគំរាមកំហែងនុយក្លេអ៊ែរ» ដដែល។

លោកបានសង្កត់ធ្ងន់ថា ឥឡូវនេះ សហរដ្ឋ​អាមេរិក និងអ៊ីស្រាអែលបានធ្វើសកម្មភាពដោយមិនពិគ្រោះជាមួយអង្គការសហប្រជាជាតិ ឬសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងកាណាដាផងដែរ ដោយអំពាវនាវឲ្យមានការបន្ធូរបន្ថយជម្លោះយ៉ាងឆាប់រហ័ស។ កិច្ចសហប្រតិបត្តិការការទូតគឺចាំបាច់ណាស់ដើម្បីចៀសវាងជម្លោះធំជាងនេះ។ ជនស៊ីវិលស្លូតត្រង់ត្រូវការការការពារ ហើយគ្រប់ភាគីទាំងអស់ត្រូវតែប្តេជ្ញាចិត្តក្នុងការស្វែងរកកិច្ចព្រមព្រៀងយូរអង្វែងដើម្បីបញ្ចប់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ។

ដោយឡែក អតីតរដ្ឋមន្ត្រីការបរទេស Lloyd Axworthy បានប្រៀបធៀបសេចក្តីថ្លែងការណ៍របស់លោក Carney ទៅនឹងការសម្រេចចិត្តឆ្នាំ ២០០៣ របស់កាណាដាដែលមិនគាំទ្រសង្គ្រាមដែលចាប់ផ្តើមដោយអាមេរិកនៅអ៊ីរ៉ាក់។

លោកថា ដូចជាសង្គ្រាមអ៊ីរ៉ាក់ដែរ ការវាយប្រហារលើអ៊ីរ៉ង់មិនអាចត្រូវបានរាប់ជាសុចរិតក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិនោះទេ។ ជាពិសេស ករណីអ៊ីរ៉ង់មិនមែនជារឿងចម្លែកទេ។ នេះជាប្រទេសទី៧ដែលលោកត្រាំ បញ្ជាដោយឯកតោភាគីឲ្យប្រើប្រាស់កម្លាំងក្នុងអំឡុងពេលកាន់តំណែងរបស់លោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post នាយករដ្ឋមន្ត្រីកាណាដា៖ ជម្លោះអ៊ីរ៉ង់គឺជា «ការបរាជ័យនៃសណ្តាប់ធ្នាប់អន្តរជាតិ» appeared first on Kampuchea Thmey Daily.

កាណាដានិង Greenland ចាប់​ដៃគ្នា​ឆ្ពោះ​ទៅរក​​កិច្ចសហប្រតិបត្តិការ​លើវិស័យរ៉ែយុទ្ធសាស្ត្រ
​ប្រទេស​កាណាដា និង​ ដែនដី​ស្វយ័ត្ន Greenland កាលពីថ្ងៃចន្ទទី២មីនា បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីចេតនា​​​​​ធ្វើកិច្ចសហ​ប្រតិបត្តិការ​ក្នុង​វិស័យ​រ៉ែសំខាន់ៗនិង​វិស័យថាមពល។ ចលនានេះកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងម្តងហើយម្តងទៀតអំពីលទ្ធភាពដែលសហរដ្ឋអាមេរិកអាចកាន់កាប់កោះ​នៅ​តំបន់​អាក់ទិក​​ដ៏​ធំបំផុត​​លើ​ពិភពលោក​មួយនេះ​​។

រូបភាព៖Xinhua

យោងតាមព័ត៌មានដែលបានបោះពុម្ពផ្សាយដោយ news.cn សេចក្តីប្រកាសនេះត្រូវបានចុះហត្ថលេខារវាងក្រសួងធនធានធម្មជាតិកាណាដា និងក្រសួងពាណិជ្ជកម្ម ធនធានរ៉ែ ថាមពល យុត្តិធម៌ និងសមភាពយេនឌ័ររបស់ Greenland។ ក្នុងពេលនោះ ភាគីទាំងពីរ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការគឺផ្អែកលើគោលការណ៍​បម្រើ​​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ឆ្ពោះទៅរកការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់​ក្នុងវិស័យ​រ៉ែសំខាន់ៗ ក៏ដូចជាការអភិវឌ្ឍវិស័យថាមពលសក្តានុពលនៅក្នុងតំបន់អាកទិក។

​​​កិច្ច​ព្រម​ព្រៀង​​នេះក៏ត្រូវបានគេមើលឃើញថា ជាជំហានបន្ទាប់នៅក្នុងដំណើរការនៃការពង្រឹងទំនាក់ទំនងទ្វេភាគី បន្ទាប់ពីកាណាដា បានបើកស្ថានកុងស៊ុលជាផ្លូវការនៅ​ទីក្រុង​ Nuuk របស់​​ Greenland កាលពីនៅថ្ងៃទី ៦ខែកុម្ភៈ។ វត្តមានការទូតដោយផ្ទាល់នៅ​ទីក្រុង​ Nuuk បង្ហាញថា ទីក្រុង Ottawa ឲ្យតម្លៃចំពោះតួនាទីយុទ្ធសាស្ត្រកាន់តែខ្លាំងឡើង​នៃកោះធំបំផុតរបស់ពិភពលោកនៅក្នុងរូបភាពសន្តិសុខ និងសេដ្ឋកិច្ចនៃតំបន់អាកទិក។

ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការដោយផ្ទាល់របស់កាណាដាជាមួយកោះ មិនត្រឹមតែមានសារៈសំខាន់ខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីសារនយោបាយច្បាស់លាស់មួយផងដែរ ពោលគឺការពង្រឹងទំនាក់ទំនងរវាងប្រទេស និងទឹកដីនៅតំបន់អាកទិកដោយផ្អែកលើច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាព។

ដូច្នេះសេចក្តីថ្លែងការណ៍រួមរវាងកាណាដា និង Greenland មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចនោះទេ។ វាឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទីតាំងផលប្រយោជន៍នៅក្នុងតំបន់អាកទិក ជាកន្លែងដែលធនធាន សន្តិសុខ និងភូមិសាស្ត្រនយោបាយត្រូវបានភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាងពេលណាៗទាំងអស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post កាណាដានិង Greenland ចាប់​ដៃគ្នា​ឆ្ពោះ​ទៅរក​​កិច្ចសហប្រតិបត្តិការ​លើវិស័យរ៉ែយុទ្ធសាស្ត្រ appeared first on Kampuchea Thmey Daily.

កាណាដា​បញ្ជាក់​ជំហរ​ជា​ថ្មី ផ្តល់​ជំនួយ​ដល់​អ៊ុយ​ក្រែន​ បន្ថែម​ទៀត​
កាល​ពី​ថ្ងៃ​​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ដែលត្រូវជា​ខួប​៤ឆ្នាំ​នៃ​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, រដ្ឋា​ភិបាល​កាណាដា​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​យ៉ាង​មុតមាំរបស់ខ្លួន​ចំពោះ​អធិប​តេយ្យ​ភាព ឯក​រាជ្យ​ភាព ​និង​បូរណភាពទឹកដីរបស់អ៊ុយក្រែន​ ទាំង​ផ្នែក​យោធា មនុស្ស​ធម៌ និង​ថាមពល ​។

លោក Mark Carney និង លោក Volodymyr Zelenskyy ។ រូបភាព៖ រដ្ឋាភិបាលអ៊ុយក្រែន

ចាប់​តាំងពីសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មក ​កាណា​ដា​បាន​ឈរ​យ៉ាង​រឹង​មាំ​ជាមួយអ៊ុយក្រែន និងប្រជាជនប្រទេសនេះ។ មិន​តែ​ប៉ុណ្ណោះ កាណាដាបានរួមចំណែកយ៉ាងសំខាន់​រួម​មាន​ជំនួយ​សេដ្ឋកិច្ច មនុស្សធម៌ ការអភិវឌ្ឍ និងផ្នែក​យោធា​យ៉ា​ង​ច្រើន​ ជា​ពិសេស​មាន​ទាំង​ជំនួយ​ខាង​ការទូត​ផង​ដែរ​ដល់អ៊ុយក្រែន។

​លោក David J. McGuinty រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិកាណា​ដា​ថា ដើម្បី​គាំទ្របន្ថែម​ទៀតដល់​អ៊ុយក្រែន ខ្លួន​ប្រ​កាស​ពី​ការ​បន្ត​ប្រតិបត្តិការ​ សម្រាប់​អង្គការ​ UNIFIER ក្នុង​រយៈពេល​បីឆ្នាំបន្ថែមទៀត ដល់​ឆ្នាំ ២០២៩។ តាម​រយៈ​ប្រតិបត្តិការនេះ កង​កម្លាំងប្រដាប់អាវុធកាណាដា (CAF) ផ្តល់​ការ​បណ្តុះ​បណ្តាល​យោធា​ជាបន្តបន្ទាប់ និង​ការកសាងសមត្ថភាព ដើម្បី​គាំទ្រ​ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន​។

លោក McGuinty ប្រកាសឲ្យ​ដឹង​ថា​៖ «ជំនួយយោធាចំនួន ២ប៊ី​លាន​ដុល្លារ​ពី​សារពើ​ពន្ធ​ក្នុង​​ឆ្នាំ ២០២៦-២៧ នឹងក្លាយជាការគាំទ្រដល់​វិស័យ​​​យោធាអ៊ុយ​ក្រែន​ ដើម្បីធានាថាកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន​មាន​ឧបករណ៍ និង​សមត្ថភាព​គ្រប់​គ្រាន់​ ដើម្បី​ការពារ​ទឹក​ដី​ពួកគេ»។

ប្រែ​សម្រួល៖ ណឺ មិនា​

The post កាណាដា​បញ្ជាក់​ជំហរ​ជា​ថ្មី ផ្តល់​ជំនួយ​ដល់​អ៊ុយ​ក្រែន​ បន្ថែម​ទៀត​ appeared first on Kampuchea Thmey Daily.

កាណាដា និងអូស្ត្រាលី ជំរុញវិស័យការពារជាតិខ្លួនឯង ដោយលែងពឹងផ្អែកអាមេរិក
កាណាដា និងអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក កាលពីថ្ងៃទី១៧កុម្ភៈ បានប្រកាសពីការពឹងផ្អែកលើខ្លួនឯង ខាងវិស័យការពារជាតិជាបន្តបន្ទាប់។  ទីក្រុង Ottawa បានដាក់ចេញនូវយុទ្ធសាស្ត្រ «ផលិតនៅកាណាដា» ដើម្បីកាត់បន្ថយការពឹងផ្អែកអាវុធអាមេរិក ខណៈទីក្រុង Melbourne នឹងចាក់បញ្ចូលថវិកាយ៉ាងច្រើនដើម្បីបង្កើតកន្លែងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងមូលនិធិបច្ចេកវិទ្យាការពារជាតិទំនើប។

រូបភាព៖Reutures

ការងាកចេញពីទីក្រុងវ៉ាស៊ីនតោនត្រូវបានគេមើលឃើញថា ជាប្រតិកម្មចំពោះគោលនយោបាយ «America First» ដែលបង្ហាញពីចេតនាកាត់បន្ថយការពឹងផ្អែកលើសន្តិសុខ និងលើកកម្ពស់ឧស្សាហកម្មការពារជាតិក្នុងស្រុក  ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិចដែលធ្លាប់ស្ថិតនៅក្រោមឆ័ត្រសន្តិសុខអាមេរិកបានងាកមកជួយខ្លួនឯងវិញម្ដង។

យោងតាមការចេញផ្សាយពីភ្នាក់ងារ biz នាយករដ្ឋមន្ត្រីកាណាដា Mark Carney  បានប្រកាសពីយុទ្ធសាស្ត្រឧស្សាហកម្មការពារជាតិថ្មីមួយនៅទីក្រុង Montreal ដោយបញ្ជាក់យ៉ាងច្បាស់អំពីចេតនាក្នុងការចាកចេញពីក្របខ័ណ្ឌសន្តិសុខដែលផ្តោតលើអាមេរិក។ លោកថា «ដោយមានគុណសម្បត្តិជាច្រើនចំពោះភាពជាដៃគូជាមួយអាមេរិក ប៉ុន្តែវាគឺជាទម្រង់នៃការពឹងផ្អែក។ ដូច្នេះ យើងត្រូវតែពង្រីកមូលដ្ឋានឧស្សាហកម្មការពារជាតិឯករាជ្យមួយ ដើម្បីកុំឲ្យគេចាប់ជាចំណាប់ខ្មាំងចំពោះការសម្រេចចិត្តរបស់ប្រទេសដទៃទៀតលើសន្តិសុខ។ យុទ្ធសាស្ត្រថ្មីដែលបានបង្ហាញដោយរដ្ឋាភិបាលត្រូវបានសង្ខេបជាពាក្យបីម៉ាត់គឺ «សាងសង់ ដៃគូ ទិញ» ក្នុងការទិញឧបករណ៍យោធា ការផលិតក្នុងស្រុកនឹងក្លាយជាអាទិភាពចម្បង។ ចំណែក ការទិញដោយផ្ទាល់ពីបរទេស នឹងត្រូវទុកជាជម្រើសចុងក្រោយមួយប៉ុណ្ណោះ»។

ងាកមកកាន់អូស្ត្រាលីឯណោះវិញ ក៏កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសមត្ថភាពការពារជាតិឯករាជ្យផងដែរ។ ក្នុងនាមជាផ្នែកមួយនៃកិច្ចព្រមព្រៀង AUKUS (សម្ព័ន្ធភាពសន្តិសុខសហរដ្ឋអាមេរិក-ចក្រភពអង់គ្លេស-អូស្ត្រាលី) រដ្ឋាភិបាលបានអនុម័តថវិកាដំបូងចំនួន ២.៥ ពាន់ពាន់លានដុល្លារ ដើម្បីសាងសង់កន្លែងសាងសង់នាវាមុជទឹកថ្មីមួយនៅ Osborne រដ្ឋអូស្ត្រាលីខាងត្បូង។

ទោះជាយ៉ាងណា អ្នកជំនាញកត់សម្គាល់ថា តើកាណាដា និងអូស្ត្រាលី អាចទទួលបានជោគជ័យឬអត់? នោះគឺដោយសារតែវានឹងមិនងាយស្រួលក្នុងការកសាងឡើងវិញ ក្នុងរយៈពេលខ្លី ប្រព័ន្ធអេកូឡូស៊ីការពារជាតិដែលពឹងផ្អែកលើអាមេរិកជាយូរមកហើយនោះទេ។  លោក Michael Byers សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ British Columbia និយាយថា ឧស្សាហកម្មការពារជាតិកាណាដាត្រូវបានគ្របដណ្ដប់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សអាមេរិកដូចជា Lockheed Martin និង General Dynamics  ដោយមិនរាប់បញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយបរទេសទាំងនេះ ការសម្រេចបានគោលដៅ ៧០% ជាមួយសាជីវកម្មក្នុងស្រុកសុទ្ធសាធ គឺស្ទើរតែមិនអាចទៅរួចទេ។ ចំណែកមូលនិធិបណ្តាក់ទុនអូស្ត្រាលី ក៏មានកម្រិតមធ្យមទាក់ទងទៅនឹងថវិកាការពារជាតិទាំងមូល ដែលធ្វើឲ្យវាមានសារៈសំខាន់ថា តើការវិនិយោគឯកជនប៉ុន្មានដែលវាអាចទាក់ទាញបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក  Rahman ស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីថ្មី បង់ក្លាដែស ក្រោយឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី

The post កាណាដា និងអូស្ត្រាលី ជំរុញវិស័យការពារជាតិខ្លួនឯង ដោយលែងពឹងផ្អែកអាមេរិក appeared first on Kampuchea Thmey Daily.

​​ការ​បាញ់​ប្រហារ​ដ៏សាហា​វ​មួយ​កើតឡើង​នៅ​​​វិទ្យាល័យ​​​មួយ​​នៅកាណា​ដា មនុស្ស​១០នាក់ស្លាប់​​
​​យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៩នាក់ស្លាប់​ នៅ​ក្នុង​ការបាញ់ប្រហារដ៏​ធំ​មួយ​ ក្នុង​វិទ្យា​ល័យ​ក្បែរ​លំនៅ​ដ្ឋាន​មួយ​កន្លែង​នៅភាគឦសាន​នៃខេត្ត British Columbia ប្រទេស​កាណា​ដា។ ​​យោង​តាមការ​ផ្សាយ​ព័ត៌មាន​ទាន់ហេតុការណ៍​របស់ CNN ដែលស្រង់​ការ​បញ្ជាក់​របស់​ប៉ូលិស​កាណា​ដា​​។​

លោក Colin Watson ប៉ូលីសក្រុង Abbotsford។ រូបភាព៖ Vikki Hopes

​ប៉ូលិសឱ្យ​ដឹង​ថា​​ការ​​បាញ់​ប្រហារ​​ដ៏​ខ្លាំង​​ក្នុង​​​អនុវិទ្យាល័យ​ Tumbler Ridge កើត​ឡើង​នៅ​ម៉ោង​ប្រហែល​ ១ និង ២០ នាទី​រសៀល រក​ឃើញ​មនុស្ស​ ៦នាក់​បាន​ស្លាប់ និង​​ច្រើន​នាក់​ទៀត​រង​របួស​។

ប៉ូលិស​​ឱ្យ​ដឹង​ទៀត​​ថា៖ « ជន​សង្ស័យ​​​​​ក៏​ត្រូវ​បាន​​រក​​ឃើញ​​ថា​​ស្លាប់​ដែរ ​ទំនង​​ជា​​របួស​​ដោយ​​ខ្លួន​ឯង​»។

ចំណែក​ជនរងគ្រោះ២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ដោយ​មាន​របួស​ធ្ងន់ធ្ងរ ឬប្រឈម​បាត់​បង់​អាយុ​ជីវិត។

ប៉ូលិស​បាន​និយាយ​ថា មនុស្ស​ប្រហែល ២៥ នាក់​ផ្សេង​ទៀត​ ដែល​មាន​របួស​ មិន​ប្រឈម​ដល់​អាយុ​ជីវិត​ទេ ពួកគេ​កំពុង​ព្យាបាល​​នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងតំបន់​។

ប៉ូលិសបាននិយាយនៅ​ក្នុងសេចក្តីថ្លែងការណ៍​មួយ​ថា មាន​មនុស្ស​ពីរ​នាក់​បន្ថែម​ត្រូវបានរកឃើញ​ថា​ស្លាប់​ ​នៅ​ឯគេហដ្ឋាន​ដែល​មាន​ទំនាក់​ទំនងនឹងហេតុ​ការណ៍​នេះ។

សេចក្តី​​ថ្លែងការណ៍​បាន​បន្ត​ថា​៖ «ក្រុម​​មន្ត្រី​​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ នៅ​​​ផ្ទះ​ដែល​សង្ស័យ​ ​និង​​ទ្រព្យសម្បត្តិ​​បន្ថែម​ទៀត​​ ដើម្បី​​កំណត់​​ថា​មាន​មនុស្ស​​ណា មាន​​​របួស​​ ឬ​​ជាប់​​ពាក់​ព័ន្ធ​​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​នេះ»។

ប៉ូលិស​បាន​​បន្ត​ថា​៖ « មិន​ជឿ​ថាមានជនសង្ស័យ​រូប​នេះ ហ៊ានគំរាម​កំហែង​ជា​បន្តបន្ទាប់​ដល់សាធារណជន​យ៉ាង​នេះ​ទេ» ។

យោង​តាមគេហទំព័ររបស់ខេត្ត​បានឱ្យដឹងថា អនុវិទ្យា​ល័យ Tumbler Ridge មាន​សិស្សចំនួន ១៧៥ នាក់ ពី​ថ្នាក់ទី ៧ ដល់ទី ១២។

សេចក្តីជូនដំណឹងលើ​គេហទំព័រ​បានលើក​ឡើង​ថា៖ « ដោយ​សារ​​តែ​សោកនាដកម្ម​បាន​កើតឡើងនៅ​ក្នុងសហគមន៍​នៃអនុ​វិទ្យា​ល័យ Tumbler ​Ridge ចំណែក​សាលាបឋមសិក្សា Tumbler Ridge នឹង​ត្រូវបិទទ្វា​​ពេញ​មួយ​សប្តាហ៍​នេះ»៕

ប្រែសម្រួល៖ ណឺ មិនា

The post ​​ការ​បាញ់​ប្រហារ​ដ៏សាហា​វ​មួយ​កើតឡើង​នៅ​​​វិទ្យាល័យ​​​មួយ​​នៅកាណា​ដា មនុស្ស​១០នាក់ស្លាប់​​ appeared first on Kampuchea Thmey Daily.

តុលាការ​ចិន​លុប​ចោល​ទោស​ប្រហារជីវិត លើ​បុរស​​កាណាដាម្នាក់ ​បន្ទាប់ពីរឿងក្តីនេះតានតឹងច្រើនឆ្នាំ
តុលា​ការ​កំពូលរបស់ប្រទេសចិន​បាន​លុប​ចោល ការ​​​កាត់​ទោស​ប្រហារ​ជីវិតលើ​បុរស​ជនជាតិ​កាណាដា​ម្នាក់ ​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន​ កាល​ពី​ថ្ងៃ​ចន្ទ។ ​រឿង​ក្តី​នេះ​​ ​បាន​ធ្វើឱ្យទំនាក់ទំនង​ការ​ទូត​រវាង​ទីក្រុង​ អ៊តាវ៉ា​(Ottawa) និង​ទីក្រុង​ប៉េកាំង​មាន​ភាព​តានតឹង​អស់​ជា​ច្រើន​ឆ្នាំ​។

​អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ។ រូបភាព៖ ក្រសួងការបរទេសចិន!

យោងតាម​រ៉យទ័រ នៅ​ថ្ងៃទី៩ ខែ​កុម្ភៈ លោក Robert Schellenberg ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៤​ពី​បទ​សង្ស័យ​​រត់​ពន្ធ​គ្រឿង​ញៀន ហើយ​កាត់​ទោស​ក្នុង​ឆ្នាំ​ ២០១៨ ជា​លើក​ដំបូងឱ្យ​ជាប់​គុក ១៥ ឆ្នាំ។ ជាពិសេស​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ជា​បន្តបន្ទាប់ នៅ​ខែមករា ឆ្នាំ ២០១៩ ពោល​គឺមួយខែ​បន្ទាប់​ពីនាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Meng Wanzhou ត្រូវ​បានចាប់​ខ្លួន​នៅទីក្រុង Vancouver តាម​ដី​ការ​បស់​សហរដ្ឋ​អា​មេ​រិក​។

មេធាវី​​មូលដ្ឋាន​នៅទីក្រុងប៉េកាំង លោក Zhang Dongshuo បាន​ប្រាប់​រ៉យទ័រថា តុលាការ​ប្រជាជន​កំពូល​របស់​ប្រទេសចិន កាល​ពី​ថ្ងៃ​សុក្រ ​បាន​កាត់​ក្តីប្រឆាំង​នឹងការ​កាត់​ទោស​ប្រហារ​ជីវិត​ និង​​អនុម័ត​ដោយ​តុលាការ​ជាន់​ទាប។

លោក​បាន​បន្ត​ថា សំណុំ​​រឿង​​នេះ​​នឹង​​ត្រូវ​​បញ្ជូន​​ទៅ​​តុលា​ការ​​ប្រជាជន​​​នៅ​ខេត្ត Liaoning ដើម្បីធ្វើ​​​ជំនុំ​​ជម្រះ​​ឡើង​​វិញ។

ការ​ធ្វើ​ឡើង​នេះ​ កើត​ឡើង​តិច​ជាង​មួយ​ខែ​បន្ទាប់​ពី​នា​យក​រដ្ឋ​មន្រ្តី​កា​ណា​ដា​ លោក Mark Carney បាន​ធ្វើ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​ មក​កាន់​ប្រទេស​ចិន​។ ជា​កន្លែង​ដែល​ខ្លួន​​​អបអរ​ ចំពោះ​ភាព​ប្រសើរ​ឡើងវិញ​នៃ​ទំនាក់​ទំនង​របស់​ប្រទេសទាំង​ពីរ​ បន្ទាប់ពីមាន​ភាព​​ជូរ​ចត់​នៅ​ក្រោម​ការ​​ដឹក​នាំ​មុន​របស់​កាណា​ដា លោក Justin Trudeau។

ចំណែក​អ្នក​នាំពាក្យក្រសួងការបរទេសកាណាដា បាន​ប្រាប់រ៉យ​ទ័រ​ថា ​ពួកគេ​​ដឹង​ពីសេចក្តីសម្រេចរបស់តុលាការកំពូល​រួច​ហើយ​។ លើសពី​នេះ នឹង​បន្ត​ផ្តល់​សេវាផ្លូវ​ច្បាប់​ដល់ លោក​ Schellenberg និងគ្រួសាររបស់គេ​។ តែ​លោកមិនបានបញ្ជាក់​លម្អិត​ពី​ការ​សម្រេច​ចិត្ត​នេះ​នៅ​ឡើយ​ទេ​។

លោក​បាន​បន្ត​ថា​៖ « តាម​ការវិនិច្ឆ័យពី​សុន្ទរកថា​ផ្លូវ​ការ​របស់​ប្រទេស​ទាំង​ពីរ មាន​លទ្ធភាពល្អ​ច្រើន​​នៃការ​សម្រេចចិត្ត​របស់តុលា​ការ​កំពូល។​ ​បន្ទាប់​ពីនាយករដ្ឋមន្ត្រីកាណាដា​បានធ្វើទស្សនកិច្ច​មក​កាន់​ប្រទេស​ចិន​ នេះបើយោងតាមបទពិសោធន៍របស់ខ្ញុំ»។

ចំណែក​អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាន​ថ្លែង​​អំឡុង​សន្និសីទ​ខ្លី​មួយកាលពីថ្ងៃចន្ទ ពី​ករណី​របស់ លោក​ Schellenberg ថា៖ «ស្ថាប័ន​តុលាការរបស់ចិន​បាន​ស្តាប់​ដោយ​ឯករាជ្យ នូវ​ករណី​ពាក់​ព័ន្ធ និង​បាន​ចេញសាលក្រមស្រប​តាមផ្លូវ​ច្បាប់»៕

ប្រែសម្រួល៖ ណឺ មិនា

The post តុលាការ​ចិន​លុប​ចោល​ទោស​ប្រហារជីវិត លើ​បុរស​​កាណាដាម្នាក់ ​បន្ទាប់ពីរឿងក្តីនេះតានតឹងច្រើនឆ្នាំ appeared first on Kampuchea Thmey Daily.

អាមេរិក​គំរាម​រំលាយ​កិច្ចព្រមព្រៀង NORAD បើ​កាណាដាលុបចោល​ការ​ទិញ F-35
សហរដ្ឋអាមេរិកបានចេញការព្រមានយ៉ាងធ្ងន់ៗទៅកាន់ប្រទេសកាណាដា ដោយលើកឡើងថា កិច្ចព្រមព្រៀងបញ្ជាការដ្ឋានការពារដែនអាកាសអាមេរិកខាងជើង (NORAD) ដែលមានវ័យចំណាស់រាប់ទសវត្សរ៍មកហើយនោះ អាចនឹងត្រូវផ្លាស់ប្តូរ បើរដ្ឋាភិបាលទីក្រុងអូតាវ៉ាបោះបង់ការប្តេជ្ញាចិត្តក្នុងការទិញយន្តហោះចម្បាំង F-35 ចំនួន ៨៨គ្រឿងពីក្រុមហ៊ុន Lockheed Martin។

យន្តហោះចម្បាំង F-35 (រូបថត៖ Reuters)

ចុះ​ផ្សាយ​ថ្ងៃ​ទី​២៧​ខែ​មករា​ឆ្នាំ​២០២៦ សារព័ត៌មាន Independent បាន​ឲ្យ​ដឹង​ថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកាណាដា លោក Pete Hoekstra បាន​បញ្ជាក់​ថា រាល់ការកាត់បន្ថយចំនួនយន្តហោះចម្បាំងរបស់កាណាដា នឹងបង្កើត​ឲ្យ​មាន «ចន្លោះប្រហោង» ផ្នែកសន្តិសុខ ដែលតម្រូ​វ​ឲ្យអាមេរិកបង្ខំចិត្តចូលទៅបំពេញបន្ថែម។ ករណីនេះអាចបណ្តាល​ឲ្យ​មាន​អន្តរាគមន៍យោធាពីសំណាក់អាមេរិកក្នុងដែនអាកាសកាណាដាកាន់តែញឹកញាប់ និងតម្រូវ​ឲ្យ​មានការចរចាឡើងវិញលើកិច្ចព្រមព្រៀងការពារជាតិ តាំងពីសម័យសង្រ្គាមត្រជាក់ ដើម្បីធានាសន្តិសុខទ្វីប។

សម្ពាធការទូតនេះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានសម្រេចចិត្តពិនិត្យឡើងវិញលើកម្មវិធីយន្តហោះចម្បាំងនេះ ក្រោយពីការចំណាយបានហក់ឡើងពី ១៩ពាន់លានដុល្លារ ដល់ ២៧.៧ពាន់លានដុល្លារ។ ស្របពេលដែលមានការពន្យារពេលក្នុងការផលិត និងភាពតានតឹងផ្នែកពាណិជ្ជកម្ម រួមទាំងការគំរាមកំហែងពន្ធពីប្រធានាធិបតី ដូណាល់ ត្រាំ កាណាដាត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកជម្រើសផ្សេងទៀត ដូចជាយន្តហោះចម្បាំង Saab JAS 39 Gripen E របស់ប្រទេសស៊ុយអែតជាដើម។

លោក Mark Carney (រូបថត៖ Reuters)

មន្ត្រីកាណាដា រួមទាំងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោកស្រី Mélanie Joly បានបង្ហាញចំណាប់អារម្មណ៍លើការផ្តល់ជូនរបស់ក្រុមហ៊ុន Saab ក្នុងការផលិតយន្តហោះនៅក្នុងប្រទេសកាណាដាផ្ទាល់ ដែលអាចបង្កើតការងារបានជាង ១២ ០០០​កន្លែង។

ទោះជាយ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូត Hoekstra បានច្រានចោលជម្រើសរបស់ស៊ុយអែត ដោយចាត់ទុកថាជា «ផលិតផលមានគុណភាពទាប» និងខ្វះសមត្ថភាពការងាររួមគ្នាដូចយន្តហោះ F-35។ លោកបានសង្កត់ធ្ងន់ថា ការប្តូរទៅប្រើប្រាស់យន្តហោះផ្សេងនឹងធ្វើ​ឲ្យ​ប៉ះពាល់ដល់សមត្ថភាពការពារជាតិរួមគ្នា ដែលតម្រូវ​ឲ្យ​សហរដ្ឋអាមេរិកត្រូវបង្កើនការទិញយន្តហោះ F-35 ដោយខ្លួនឯង ដើម្បីការពារព្រំដែនភាគខាងជើង។

ព្រឹត្តិការណ៍នេះ គឺជាការបង្កើនសម្ពាធជាថ្មីពីសំណាក់មន្ត្រីអាមេរិកទៅលើសម្ព័ន្ធមិត្ត ចំពោះការចំណាយលើវិស័យការពារជាតិ និងការទិញសព្វាវុធ ដែលស្រដៀងនឹងភាពតានតឹងនាពេលថ្មីៗនេះរវាងទីក្រុងវ៉ាស៊ីនតោន និងដៃគូអឺរ៉ុប​ផ្សេងៗ​ទៀត​ផងដែរ៕

ប្រែសម្រួល៖ ឈាង

The post អាមេរិក​គំរាម​រំលាយ​កិច្ចព្រមព្រៀង NORAD បើ​កាណាដាលុបចោល​ការ​ទិញ F-35 appeared first on Kampuchea Thmey Daily.