ប្រទេស​ថៃ Archives - Kampuchea Thmey Daily

​​កម្ពុជា​និង​ថៃ​​​ឯកភាព​​​​លើ​​៥ទិដ្ឋ​​ភាព​​ ក្នុងកិច្ច​ប្រជុំ​ត្រីភាគី​នៅ​ចិន​​
សារព័ត៌មានស៊ីនហួរ បាន​ផ្សព្វផ្សាយ​​​ថា កិច្ចប្រជុំត្រីភាគី​ថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-កម្ពុជា-ថៃ បានធ្វើឡើង​នៅ​ទីក្រុងយូស៊ី ខេត្តយូណាន បាន​​​​បញ្ចប់​ដោយ​​ជោគជ័យ​ ដោយ​ភាគី​​​កម្ពុជា​និង​ថៃ​ បាន​ឯកភាព​គ្នា​លើ៥​ទិដ្ឋភាព​​ជាសំខាន់ៗ​​។

សារ​ព័ត៌មានរដ្ឋចិនដែល​យោង​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​ពីកិច្ច​ប្រជុំនោះ បាន​​ផ្សាយថា បន្ទាប់ពីកិច្ចប្រជុំត្រីភាគី កម្ពុជា និងថៃ បាន​ឯក​ភាព​គ្នា​លើ​៥​ទិដ្ឋភាព​ ក្នុងនោះ​មាន ទី១) នឹង​​បង្កើន​​​ការ​ទំនាក់ទំនង​​បន្ថែមទៀត, ធ្វើឲ្យ​ការ​រយោគយល់​គ្នាស៊ីជម្រៅ​ជាងមុន​​​, ពង្រឹងស្ថានភាពបទឈប់បាញ់​ជាបណ្តើរៗ​,​ ទី២) ស្តារការផ្លាស់ប្តូរគ្នាទៅវិញទៅមក ទី៣) កសាងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ទី៤) សម្រេចបានការផ្លាស់ប្តូរទំនាក់ទំនង និង​ទី៥) រក្សាសន្តិភាពក្នុងតំបន់។

​ការ​ឯកភាព​គ្នា​នោះ​​​​​បាន​កើត​ឡើង​​នៅ​ក្នុងកិច្ច​ប្រជុំ​​​​​រដ្ឋមន្ត្រីការបរទេស​ត្រីភាគី​​ សម្របសម្រួល​ដោយ​​​​​រដ្ឋមន្ត្រី​ការបរទេសចិន លោក វ៉ាង យី ​ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែធ្នូ ក្រោយ​ភាគី​ជម្លោះ​​ចុះ​ហត្ថលេខា​លើ​បទ​ឈប់បាញ់​​កាលថ្ងៃ​ទី​២៧ខែ​​ធ្នូ ដើម្បី​បើក​ផ្លូវ​ទៅ​អនុវត្ត​​កិច្ច​ព្រមព្រៀង​​​​​​​​សន្តិភាព​​​ទីក្រុងកូឡាឡាំពូ​ដែលបាន​ចុះ​ហត្ថលេខា​រួច​​កាល​ពីចុង​ខែ​តុលា​ឆ្នាំ​២០២៥​​៕

រ៉ាន់ រើយ​

The post ​​កម្ពុជា​និង​ថៃ​​​ឯកភាព​​​​លើ​​៥ទិដ្ឋ​​ភាព​​ ក្នុងកិច្ច​ប្រជុំ​ត្រីភាគី​នៅ​ចិន​​ appeared first on Kampuchea Thmey Daily.

​ប្រធានបក្ស​ប្រជាជន​ថៃ​ ថា មិន​គាំទ្រ​​ អានុទីន​ ឱ្យ​មានឱកាសក្បត់​ទៀតទេ​​
​​នយោបាយ​​របស់​ប្រទេសថៃ​កាន់តែ​ឡើង​កម្តៅសម្រាប់​ការ​ប្រជែង​រក​​ការ​គាំទ្រ​សម្រាប់​ការ​បោះឆ្នោត​នៅ​​ដើម​ខែ​កុម្ភៈ​ ​ខណៈ​​ពេល​ដែល​ប៉ូល​នយោបាយ​​​​​ថៃ​ហាក់​បែង​ចែក​​កាន់តែ​ច្បាស់​រវាង​បក្ស​​គាំទ្រ​​ដោយ​យោធា និង ​បក្ស​ប្រឆាំង​ក្រុម​យោធា​​។​​

លោកអានុទីន (ឆ្វេង) សើច​ដាក់​លោក ណាតថាផុង ពេលចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង​​​​កាលពី​ដើមខែកញ្ញា។

​​​សម្រាប់​បរិបទ​​នយោបាយ​​ថៃ​ទៅថ្ងៃ​អនាគត​ ​​អា​​ច​​ត្រូវ​​គេ​​បែង​ចែក​​កាន់តែ​​ច្បាស់​លាស់​​ មានតែ​ពីរក្រុម​​ប៉ុណ្ណោះ នោះ​គឺ​ក្រុម​បក្ស​នយោបាយ​​ដែល​ប្រកាន់​ជំហរ​​​​ទោរទន់​ទៅ​រក​​យោធា​​​និយម​ដែលមាន​​អំណាច​ព្រះមហាក្សត្រ​ជាខ្នង​បង្អែក និង​​ក្រុមគណបក្ស​​​​​​នយោបាយ​​សេរីនិយម​ដែល​​​មាន​ទំនោរ​ទៅ​រក​ការ​​​កែទម្រង់​​​របបរាជានិយម​ និង​​របប​យោធា​​ ដែលតែងតែ​ជ្រៀតជ្រែក​​​ក្នុងកិច្ច​ការ​នយោបាយ​​របស់រដ្ឋាភិបាលស៊ីវិល​។ ​

​​នៅក្នុងនោះ គណបក្ស​​​ប្រជាជន​​ថៃ​ដែល​ជា​គណបក្ស​​មានប្រជាប្រិយភាព​និង​ធ្លាប់​ឈ្នះការបោះឆ្នោត​កាល​ឆ្នាំ​២០២៣ បាន​ប្រកាស​​ជាថ្មីម្តងទៀតថា ​​សមាជិកសភា​​​របស់​គណបក្ស​នេះ​​​នឹងមិន​បោះឆ្នោត​​​​គាំទ្រ​លោក អានុទីន ឆានវីរៈគុល​ ឲ្យ​ឡើង​ធ្វើជានាយករដ្ឋមន្ត្រីម្តងទៀត​ទេ​ នៅក្រោយ​ការ​បោះឆ្នោត​​​ថ្ងៃទី​​៨ខែ​កុម្ភៈ​។​​

​លោក ណាត់ថាផុង រឿងបញ្ញាវុត (Natthapong Ruangpanyawut)​ ​ប្រ​ធានគណបក្ស​ប្រជាជន​ និង​​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​​ឈានមុខ​​នៃ​​គណបក្ស​នេះ​​​ ត្រូវ​បានស្រង់សម្តី​ដូចបាននិយាយថា៖«​យើង​មិន​​​ទុកចិត្តនរណា​ដែលក្បត់​យើង​​ជាលើក​ទី២ទេ»។

​​លោក អានុទីន ឆានវីរៈគុល បាន​ក្បត់​​​ជាមួយ​គណបក្ស​ប្រជាជន​ដែល​​សមាជិក​​សភា​នៃ​គណបក្ស​នេះ​​បាន​បោះឆ្នោត​សភា​​គាំទ្រ​​​​​​លោក​អានុទីន​​ឲ្យ​ឡើង​​​ជា​​​​នាយករដ្ឋមន្ត្រី​​ទី​​៣២​​​ពេញសិទ្ធិ​របស់ប្រទេសថៃ ដោយ​លោក​អានុទីន បាន​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​​ដឹកនាំ​រដ្ឋាភិបាល​ត្រឹមតែ៤ខែ ហើយ ​​កិច្ចការស្នូល​ដែលលោក​ត្រូវធ្វើ​គឺ ដឹកនាំ​ការ​ធ្វើ​ប្រជាមតិ​​​ដើម្បី​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលគេជឿថា ផ្តោត​សំខាន់​លើ​​​​ «ការកែប្រែ​​រដ្ឋធម្មនុញ្ញ​​បន្ថយ​អំណាច​ស្តេច​ និង ដាក់​យោធា​​នៅ​ក្រៅ​ឆាកនយោបាយ»។​

​តាមការស្រង់សម្តី​របស់​សារព័ត៌មាន ខាវសុត លោក រឿងបញ្ញាវុត បាន​និយាយក្នុងកម្មវិធី Kamkon Khao Khun Nok Chao ថា៖«​ខ្ញុំ​​អាច​និយាយឲ្យច្បាស់​ម្តងទៀតថា បន្ទាប់ពី​​ការ​បោះឆ្នោត​បន្ទាប់នេះ មិន​ថា​​លទ្ធផល​យ៉ាងណាទេ គឺ​គ្មាន​​សមាជិកសភា​ពី​គណបក្ស​ប្រជាជន​​នឹង​បោះឆ្នោត​ឲ្យលោក​អានុទីនជានាយករដ្ឋមន្ត្រីម្តង​​ទៀត​ដាច់ខាត។ គ្មានកើតឡើង​ម្តងទៀតទេ! ក្នុងន័យ​ម្យ៉ាងទៀតថា យើង​មិនត្រូវទុក​ចិត្ត​​នរណា​ដែលក្បត់យើង​ជាលើក​​​​ទី២ទេ»៕​

​រ៉ាន់ រើយ​

លោក ណាតថាផុង រឿងបញ្ញាវុត (ឆ្វេង) និង លោក អានុទីន ឆានវីរៈគុល។ Thai Enquirer

The post ​ប្រធានបក្ស​ប្រជាជន​ថៃ​ ថា មិន​គាំទ្រ​​ អានុទីន​ ឱ្យ​មានឱកាសក្បត់​ទៀតទេ​​ appeared first on Kampuchea Thmey Daily.

​សារ​ព័ត៌មានថៃ៖ ការកំណត់តម្រុយ​ព្រំ​ដែនរួ​មគ្នា​ រីកចម្រើន​
សារព័ត៌មាន​ថៃ​បាន​ផ្សព្វផ្សាយ​ពីការ​រីក​ចម្រើន​លើ​ក្រុមការងារ​​កំណត់បោះបង្គោល​ព្រំដែន​​​​ថៃ​-​កម្ពុជា​ នៅ​ក្នុង​តំបន់​​ខេត្ត​ត្រាត​ដល់​ខេត្តចន្ទបូរី​ក្នុង​ភាគី​ថៃ ប្រឈមខេត្តកោះកុង​ ពោធិសាត់ ប៉ៃលិន រហូត​ដល់​ខេត្ត​បាត់ដំបង​​​របស់​ប្រទេស​កម្ពុជា។

រូបភាព​នៃ​ការកំណត់តម្រុយ​​​​ព្រំដែន​រវាងថៃ​និងកម្ពុជា។ Khaosod

​នៅ​ក្នុង​​សេចក្តីរាយការណ៍​​របស់​សារព័ត៌មាន​ថៃ Khaosod ​​ការកំណត់​តម្រុយ​​បោះបង្គោល​ព្រំដែននៅ​​​ស្រុក Pong Nam Ron​ ក្នុងខេត្ត​ចន្ទបូរី​នៃ​ប្រទេស​ថៃ ​ប្រឈម​​ខេត្ត​ប៉ៃលិន​របស់​ប្រទេសកម្ពុជា​ ​ក្នុងចម្ងាយ​​​​ជាង​៨គីឡូម៉ែត្រ សម្រេច​បាន​រហូតដល់​​៨៩,៧៦​ភាគរយ ​ដែល​មាន​ចម្ងាយ ​​​​​៧.៤៥​ គីឡូម៉ែត្រ​។ ​​

សេចក្តីរាយការណ៍​ក៏បាន​​លើក​ឡើង​ថា ​​កង​កម្លាំងចម្រុះ​របស់​ថៃ​​​៦០​នាក់ បាន​ធ្វើការ​ជាមួយ​​កងកម្លាំង​​ចម្រុះ​របស់​កម្ពុជា​៤០​​នាក់ ចុះ​ស្រាវជ្រាវ​ និង​ដាំបង្គោល​​បណ្តោះអាសន្ន​​​​ចំនួន​១៣ នៅចម្លោះ​​​បង្គោល​​ព្រំ​ដែន​លេខ​៥៧ និង ៥៨។

តាមសេចក្តីរាយការណ៍​នោះ ​​កា​រ​កំណត់​តម្រុយ​​​បង្គោល​​​ ​​​​​​ចំនួន១៤៩ នៃ​​ ១៦៦​ បាន​បញ្ចប់​រួចរាល់ ​ហើយ​កិច្ច​ការ​ដែលនៅសេសសល់​នឹង​បន្ត​ធ្វើ​នៅថ្ងៃចន្ទ​ទី​​២៤ខែ​វិច្ឆិកា​នេះ​ ចាប់ពីម៉ោង​៩ព្រឹក​ ដោយ​មានការណាត់​​​ធ្វើការ​ងាររួម​គ្នា​ជាមួយ​​ភាគី​កម្ពុជា​៕

​ភូមិសាស្រ្ត ស្រុក​ Pong Nam Ron ខេត្តចន្ទ​បូរី​ប្រទេសថៃ​។ Google Map

The post ​សារ​ព័ត៌មានថៃ៖ ការកំណត់តម្រុយ​ព្រំ​ដែនរួ​មគ្នា​ រីកចម្រើន​ appeared first on Kampuchea Thmey Daily.

​ [វិចារណកថា] ក្រោម​ហេតុផល​អ្វីក៏ដោយ ​អានុទីន មិនអាច​គេចវេស​ពីការ​ចុះ​ហត្ថលេខា​សន្តិភាព​ជាមួយកម្ពុជា នោះទេ​
​មន្ត្រី​រដ្ឋាភិបាលថៃ និង​សារ​ព័ត៌មាន​ថៃជាច្រើន​​​ហាក់​ព្យាយាម​លេង​ល្បែងចិត្តសាស្ត្រ​ចុងក្រោយ ដោយ​​ការ​​បញ្ចេញ​​ និង​ផ្សព្វផ្សាយ​​​ព័ត៌មាន​​​​​ជាច្រើន​ជុំវិញ​ភាព​មិនច្បាស់​លាស់​នៃ​ដំណើរ​​​ចូលរួម​កិច្ច​ប្រជុំ​​​​កំពូល​អាស៊ាន​​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក ​អានុទីន ចានវីរៈគុល (Anutin Charnvirakul) ដែល​​មើល​ទៅទំនង​​​​គេច​ផុត​ពី​ការចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាពជាមួយ​ប្រទេសកម្ពុជា​​​។

លោក អានួទីន ចានវីរៈគុល នាយករដ្ឋមន្ត្រីថៃ​។ FB

​ព័ត៌មាន​នៃ​ការ​លេង​ចិត្តសាស្រ្ត​ចុង​ក្រោយ​​​នេះ​​ ដោយ​យក​លេស​នៃ​ការ​សោ​យ​ទិវង្គតរបស់​ព្រះមហាក្សត្រិយានី ​សិរិគិត (Sirikit) ដែល​ជា​ព្រះមាតា​របស់​​​មហាក្សត្រ​ថៃ​​បច្ចុប្បន្ន​​នៅថ្ងៃទី២៤​ខែតុលា​នេះ ក្រោយ​ការ​បញ្ជាក់​និង​ការ​ផ្សព្វផ្សាយ​​ជាសាធារណៈ ខណៈដែល​​​ដំណឹង​សោយទិវង្គត​នេះ​ត្រូវ​បាន​​អ្នកសារព័ត៌មាន​​​ជន​ជា​តិ​អៀកឡង់​ដែលស្និទ្ធ​នឹង​រាជវាំងថៃ​ធ្លាប់​បាន​​បង្ហាញ​​ជាច្រើន​ខែ​កន្លងមក​ហើយ​។

ក្នុងរយៈពេលដ៏ខ្លី​បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​ជាសាធារណៈ​នៃ​​ការ​សោទិវង្គត​នេះ​​ សារ​ព័ត៌មាន​ថៃ​​​ជាច្រើនបានផ្សព្វផ្សាយ​​ដោយ​សំអាង​​​លើ​ការ​អះអាង​ពី​ការ​បញ្ជាក់​ពី​មន្ត្រីរដ្ឋាភិបាល​ថៃ ប៉ុន្តែ​គ្មាន​សម្រង់សម្តីផ្ទាល់នោះទេ ​អំពី​លទ្ធ​ភាព​​ដែលនាយករដ្ឋមន្ត្រី អានុទីន ​លុប​ចោលដំណើរទៅចូលរួម​កិច្ច​ប្រជុំ​​​​កំពូល​អាស៊ាន​​នៅ​ទីក្រុង​កូឡាឡាំពូ និង​ជាពិសេស​បំផុត​នោះ គឺ​ការ​មិនចូលរួម​​​ចុះ​ហត្ថលេខា​​លើ​​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​​​ជាមួយ​កម្ពុជា ដែលមាន​​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្សី និង មាន​ការរៀបចំ​សម្របសម្រួល​ដោយ​​​រដ្ឋាភិបាល​​ម៉ាឡេស៊ី​។

ដំណើរការ​ចរចា​​​រកដំណោះស្រាយ​​​​ក្នុងជម្លោះ​ព្រំដែន​​​​រវាង​​ថៃនិង​កម្ពុជា បាន​​ប្រព្រឹត្តទៅ​ក្រោម​ការ​តាមដាន​​​ដ៏យកចិត្តទុក្ខ​​បំផុតពីរដ្ឋបាល​របស់រដ្ឋបាល​របស់​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែល​ប្រាថ្នាចង់​ឃើញ​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​ផ្លូវ​ការ​​ដំបូង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​(ASEAN) ​​​​​ប្រព្រឹត្តទៅ​​​ក្រោមវត្តមានរបស់​​លោក​។

​ការ​ចរចា​សន្តិភាព​រវាង​​ប្រទេស​កម្ពុជា​និង​ថៃ បាន​​ប្រព្រឹត្ត​ទៅ​ក្នុង​ពេលវេលា​​ដ៏តានតឹង​បំផុតនិង​រយៈពេលខ្លី​​​ មុន​ឈានដល់​ការ​ចុះ​ហត្ថលេខា​​ជាផ្លូវការ​​នៅថ្ងៃទី​២៦ខែ​តុលា​​។ ការ​ចរចា​រកដំណោះស្រាយ​ដែល​ថៃ​មិន​ចង់ធ្វើ គ្មានឆន្ទៈធ្វើ ប៉ុន្តែ​ថៃ​មិន​អាច​គេចវេស​រួច​នេះ​ គឺ​ដោយសារ​តែ​ការ​ដាក់​សម្ពាធ​របស់​រដ្ឋបាល​របស់ប្រធានាធិបតី​​​ ដូណាល់ ត្រាំ ដែល​តែ​ងតែ​ពោល​ថា ​«បញ្ឈប់​ការ​សម្លាប់​ជីវិត​​មនុស្ស»។

​វា​ជាសំណាង​ល្អ​មួយ​សម្រាប់​កិច្ច​ព្រមព្រៀង​សន្តិភាព​​ដែលកម្ពុជា​​ចង់បាន​បំផុត ក្នុងនាម​ជា​ប្រទេសតូចជាងថៃ​​ មានសេដ្ឋកិច្ច​ខ្សោយជាងថៃ​ និង​ធ្លាប់ជួប​សង្គ្រាម​រ៉ាំរៃ​ច្រើនទសវត្សរ៍​ ដោយសារតែ​​ចាប់តាំងពី​​សម្រាប់​បាន​កិច្ច​ព្រមព្រៀង​​បទ​ឈប់បាញ់​កាលថ្ងៃទី​២៨ខែ​កក្កដា គឺ​សហរដ្ឋ​អាមេរិកជំរុញ​ឲ្យ​ម៉ាឡេស៊ី​រៀប​ចំ​កិច្ច​ប្រជុំ​​ចរចា​ជាបន្តបន្ទាប់ ដើម្បី​ឈានទៅរកដំណោះស្រាយ​​​សន្តិភាព​យូរអង្វែង​។

​ក្រោយ​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​សារព័ត៌មានថៃ​​​អំពីការលុប​ចោល​ដំណើរ​របស់​អានុទីនមិនបានប៉ុន្មានផង លោក អានុទី​ន​ខ្លួន​ឯង ក៏បានអះអាង​តាមសារព័ត៌មានថៃ​ដដែល​​នៅ​ថ្ងៃ​ទី​២៥ តុលា ថា​ លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​​​ជាមួយ​កម្ពុជា។

​យោង​តាមការ​ផ្សព្វផ្សាយ​របស់​ The Straits Times ​លោក អានុទីន បានប្រាប់អ្នកសារព័ត៌មានថា លោក​នឹងនៅទីក្រុងកូឡាឡាំពួ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅថ្ងៃទី ២៦ខែតុលា ហើយនឹងត្រឡប់ទៅប្រទេសថៃវិញបន្ទាប់ពីនោះ សម្រាប់​រៀបចំ​ពិធី​បុណ្យ​កាន់​ទុក្ខ​ដោយ​ការ​សោយទីវង្គត់របស់ព្រះមហាក្សត្រិយានី សិរីគិត​។

​តាមការ​ចេញ​ផ្សាយ​ដដែល ​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ដែលឡើង​កាន់អំណាច​​ក្រោម​ការ​ដាក់​លក្ខខណ្ឌ​​របស់​គណបក្ស​ប្រឆាំង​ឲ្យ​រំលាយ​សភា​ក្នុងរយៈពេល​៤ខែ​នោះ ​ក៏​បាន​និយាយ​ដែរ​ថា លោក​នឹង​មិន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ Apec នៅ​សប្តាហ៍​ក្រោយ​ដែល​រៀបចំឡើងនៅ​ប្រទេសកូរ៉េខាងត្បូង​នោះទេ។

​ជា​ការ​ពិត​​កិច្ច​ព្រមព្រៀង​សន្តិភាព​​រវាង​កម្ពុជានិង​ថៃ​ គឺ​គ្មានភាគី​ណាមួយ​អាចលុប​ចោល​​ដោយ​ចិត្តឯងចង់បាននោះទេ ពីព្រោះថា​ ក្នុងរយៈពេល​ដ៏ខ្លី​កិច្ច​ប្រជុំ​​គ្រប់លំដាប់ថ្នាក់ ចាប់តាំង​​កម្រិតយោធភូមិភាគ (RBC) ​គណៈកម្មការ​ព្រំដែន​ចម្រុះ (​(JBC) គណៈកម្មកា​រព្រំដែន​ទូទៅ (GBC) និង​កិច្ច​ប្រជុំ​​កម្រិតអន្តរជាតិ​ចតុភាគី ដោយ​មានសហរដ្ឋអាមេរិក ម៉ាឡេស៊ី និង​ភាគីជម្លោះទាំងពីរ គឺ​សុទ្ធ​តែបានធ្វើរួចរាល់ និង បានសម្រេចចុះ​ហត្ថលេខា​​លើ​​កិច្ច​ព្រមព្រៀង​រៀងរាល់លើក។ ដូចនេះ ភាគី​ថៃ​ ឬ​នាយករដ្ឋមន្ត្រីថៃ​ គ្មានហេតុផល​ណា​​គេ​ចវេស​ពីការ​ចុះ​ហត្ថលេខាលើ​ឯកសារ​ផ្លូវការ​នេះ​ទេ៕​

រ៉ាន់ រើយ​

The post ​ [វិចារណកថា] ក្រោម​ហេតុផល​អ្វីក៏ដោយ ​អានុទីន មិនអាច​គេចវេស​ពីការ​ចុះ​ហត្ថលេខា​សន្តិភាព​ជាមួយកម្ពុជា នោះទេ​ appeared first on Kampuchea Thmey Daily.

អ្នកនយោបាយជើងចាស់ ​​​Chusak Sirinil ដឹកនាំ​បក្ស​​ភឿថៃ​​​បណ្តោះអាសន្ន​​
គ​​​​​ណៈ​កម្មាធិការ​ប្រតិបត្តិនៃគណបក្ស​​​ភឿថៃ​ បាន​ជ្រើសរើស​លោក Chusak Sirinil ដែល​ជា​​​​សមាជិក​​បក្ស​មាន​វ័យចំណាស់​ឲ្យ​ដឹកនាំ​ការ​​​​ចាត់ចែង​​ការ​ងារ​​បណ្តោះអាសន្ន រហូតដល់​មាន​ការ​ជ្រើស​រើស​មេដឹកនាំ​ថ្មី​របស់​​គណបក្ស​ បន្ទាប់​ពីការលាលែង​​របស់​លោកស្រី​ ផែថងថា ស៊ីណាវ៉ាត្រ​ នៅព្រឹកថ្ងៃទី​២២ខែ​តុលា​នេះ​។​

​យោ​ង​សេចក្តីរាយការណ៍​របស់​សារ​ព័ត៌មានថៃ Khaosod ​​​​​ការ​សម្រេចនេះ​បាន​កើត​ឡើង​ភ្លាមៗ​​នៅ​​​ស្នាក់​ការកណ្តាល​របស់​​គណបក្ស​ភឿថៃ​នៅថ្ងៃ​ទី២២​ខែ​តុលា​នេះ ដែល​ លោក Chusak Sirinil ​នឹង​បន្ត​ដឹកនាំ​គណបក្ស​ភឿថៃ​ក្នុង​នាម​ជា​​ប្រធានស្តីទី​រហូតដល់​​ការ​បោះឆ្នោតជ្រើស​រើស​មេដឹកនាំ​ថ្មី​​​។

​អំឡុង​ពេល​​គណបក្ស​ភឿថៃ​កាន់​អំណាច លោក Chusak Sirinil បាន​កាន់តូនាទីស្នូល​ជា​​រដ្ឋមន្ត្រី​​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ហើយ ក្នុងតួនាទីនេះ លោក​ក៏ធ្លាប់​មើល​ការ​ខុសត្រូវ​លើ​​នាយកដ្ឋាន​​​ស៊ើប​​​អង្កេតពិសេស (DSI) បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​​​​បាន​​បណ្តេញ​​​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ Tawee Sodsong ពី​​​តួនាទី​ត្រួតពិនិត្យ​នេះ​​កាល​ពីខែ​ឧសភា​២០២៥។ យោង thaipbsworld។

​តាមសេចក្តីរាយការណ៍​នេះ គណបក្ស​ភឿថៃ​ដែល​បង្កើត​ឡើង​ដោយ​​ក្រុមគ្រួសារ​របស់​​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែល​កំពុង​ជាប់​ពន្ធនាគារ​នោះ គ្រោង​រៀបចំ​​​​សមាជ​វិសាមញ្ញ​​​​នៅថ្ងៃ​ទី​៣១ខែ​តុលា​នេះ ដើម្បី​សម្រេច​ជ្រើស​រើស​​អ្នក​ដឹកនាំ​ថ្មី​។

​គណបក្ស​នានា​ក្នុង​​ប្រទេសថៃ​ បាន​ចាប់ផ្តើម​រៀបចំ​​​រចនាសម្ព័ន្ធ​ថ្មី​របស់​ពួកគេ​ ដើម្បី​ត្រៀម​បោះឆ្នោត​នៅ​​សកល​​ដែល​គេ​រំពឹង​ទុក​ថា នឹង​រៀបចំ​ឡើង​នៅក្នុងខែមេសាឆ្នាំ​២០២៦ ប៉ុន្តែ​ដោយសារ​តែ​ការ​ប្រកាស​ពី​បំណង​រំលាយសភា​មុន​កាល​កំណត់​៤ខែ​ទៀតនោះ ​ការ​បោះឆ្នោត​​នៅប្រទេសថៃ​អាច​នឹងធ្វើឡើង​នៅមុន​​​ពេលវេលា​ជាក់ស្តែង​ដែលបាន​ព្រម​ព្រៀង​រវាង​នាយករដ្ឋមន្ត្រី​ អានុទីន ចានវីរៈគុល និង​គណបក្ស​ប្រជាជន ​ដែលជា​បក្ស​ប្រឆាំង​ធំបំផុត៕​

រ៉ាន់ រើយ​

The post អ្នកនយោបាយជើងចាស់ ​​​Chusak Sirinil ដឹកនាំ​បក្ស​​ភឿថៃ​​​បណ្តោះអាសន្ន​​ appeared first on Kampuchea Thmey Daily.

[វិចារណកថា​] តើ​កត្តាអ្វីខ្លះ​នឹងរារាំង​ ផែថងថាន ស៊ីណាវ៉ាត្រ ​ទទួល​បាន​​អំណាចវិញ​​?​
តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានព្យួរតំណែងនាយករដ្ឋមន្ត្រី ​ផែថងថាន​ ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ពីតួនាទីរបស់លោកស្រីដោយរង់ចាំការសម្រេចថាតើលោកស្រីបានរំលោភលើបទដ្ឋានសីលធម៌ក្នុងការរំលោភរដ្ឋធម្មនុញ្ញដែរឬទេ បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទដ៏ចម្រូងចម្រាសជាមួយ សម្តេច​​តេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា​កម្ពុជា​។​ ​

នាយករដ្ឋមន្ត្រី​ ផែថងថាន ចុះ​ទៅ​យក​ចិត្ត​មេយោធាភូមិភាគ​២ Boonsin Phaklang ក្រោយ​បែកសារសំឡេង​។​ FB

​​ការ​​​ព្យួរ​តំណែង​​​​​​​​នាយករដ្ឋមន្ត្រី​ថៃនាពេល​នេះ គឺ​ជា​របត់​នយោបាយ​​ថ្មី​មួយទៀត​ បន្ទាប់​ពី​មាន​​រឿង​​រ៉ាវ​​ជា​ហូរហែរ​​​ក្នុងការដឹកនាំ​របស់​លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រក្នុងរយៈពេល​ត្រឹម​១០ខែ ហើយ​រលក​នៃ​​​​​​​នយោបាយ​ថៃ ទំនង​ជា​មិន​អាច​ឲ្យ​លោកស្រី​ ផែថង​ថាន វិល​ទៅ​កាន់​អំណាច​​​ដឹកនាំ​រដ្ឋាភិបាល​ជាថ្មីម្តង​ទៀត​ទេ​ក្នុងអាណត្តិ​នេះ​​។

​តើ​កត្តាអ្វីខ្លះដែលធ្វើឲ្យលោកស្រី ផែថងថាន មិនអាចវិលមកកាន់តួនាទីជានាយករដ្ឋមន្ត្រីវិញ?​

​មក​ដល់​ពេលនេះ សំណុំរឿង​​​​នាយករដ្ឋមន្ត្រី​ថៃ ផែថង​​ថាន ស៊ីណាវ៉ាត្រ ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​​នៃ​តុលាការ​ធម្មនុញ្ញ​​​​​ដែលត្រូវ​ការ​ពេលវេលា​​១៥ថ្ងៃ​ ដើម្បី​ត្រួតពិនិត្យ​ពាក្យបណ្តឹង​របស់​ក្រុមសមាជិក​ព្រឹទ្ធសភា​​៣៦​រូប​ បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​​ បាន​សម្រេច​ទទួលយក​​ និង​ផ្អាកតួនាទី​នាយករដ្ឋមន្ត្រី បណ្តោះអាសន្ន​ មុនការ​សម្រេច​សាលក្រម​​ជាផ្លូវ​ការ​នៅ​ពាក់​ខែកក្កដា​នេះ​។ ​​

​សាល​ដីកា​តុលា​ការ​ធម្មនុញ្ញដែល​គេ​រំពឹង​ថា នឹង​មិនអាច​​​ប្រគល់​តូនាទី​ដល់​លោកស្រី​ ផែថងថាន ឲ្យ​វិល​ត្រឡប់ទៅកាន់​អំណាច​​វិញ​នោះទេ​ ដោយ​សំអាង​លើ​កត្តាមួយចំនួន​​ដែល​លេច​ធ្លោ​រ​ក្នុងនយោបាយ​ថៃ​ដែលនាំ​ទៅដល់​ភាព​វឹកវរ​​​​។

​ការ​លេច​ធ្លាយ​សំឡេងសន្ទនា

​សម្រាប់​អ្នក​នយោបាយ​ថៃ និង​មជ្ឈដ្ឋាន​ប្រជាជន​ថៃ វា​ជា​ករណី​ដ៏ធ្ងន់ធ្ងរ​​បំផុត ​ដែលនាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដែល​មានសេដ្ឋកិច្ច​​រីកលួត​លាស់​លំដាប់​លេខ២​ក្នុងអាស៊ាន​ ទៅចរចា​ជាសម្ងាត់​​ជា​មួយមេដឹកនាំ​នៃ​ប្រទេស​មួយទៀត ដែលតូច​ជាងខ្លួន ក្នុងលក្ខណៈ​ចាញ់​ប្រៀប ដែល​នាំ​ទៅដល់​ការ​បាក់​មុខ​បាក់​មាត់​​​ក្នុងឆាក​អន្តរជាតិ។​ ប៉ុន្តែ​ផ្អែក​តាម​ការ​ពិតជាក់ស្តែង នាយករដ្ឋមន្ត្រី​ ដែល​មិន​មាន​អំណាច​គ្រប់​គ្រាន់​ ក្តោបអំណាច​​​ពេញលេញ​ក្នុងដៃ មិនអាចបញ្ជា​​​ទាហាន​របស់ខ្លួន គឺ​តែ​ងតែ​​​​ប្រើ​របៀប​ចរចា​​សម្ងាត់ដើម្បីឲ្យភាគី​ម្ខាងទៀត​យោគយល់​ល់ខ្លួន ដើម្បី​ធ្វើឲ្យ​យ៉ាង​ឲ្យ​​ជីវិតនយោបាយ​របស់​ខ្លួន​បន្ត​រស់​​​។

​ការដាក់សម្ពាធ​ពី​គណបក្ស​នយោបាយ​ប្រឆាំង

​គណបក្ស​នយោបាយ​​ក្នុងរដ្ឋាភិបាលចម្រុះ​ Bhumjaithai បានប្រកាសដក​ខ្លួន​ចេញ​ពី​រដ្ឋាភិបាល ដោយ​ដាក់​ការ​ទាមទារ​ឲ្យ​នយោបាយ​រដ្ឋមន្ត្រី​ចុះ​ចេញ​ពីអំណាច គឺ​ជា​​ទម្ងន់​នយោបាយ​​មួយ​ដ៏ធ្ងន់​ និង​ជាបន្ទុក​​ដែល​ពិបាក​ដោះខ្លួន​របស់​លោកស្រី​ ផែថងថាន​ ដោយសារតែ​​​​គណបក្ស​​ដក​ខ្លួន​ចេញនេះ ជាគណបក្ស​ដ៏ធំ​​​ទី២​ក្នុងរដ្ឋាភិបាលចម្រុះ​។ ​ក្រៅ​​ពីគណបក្ស​នេះ ​គណបក្ស​​ United Thai Nation ដែល​ជា​គណបក្ស​ធំ​លេខ​​៣​ក្នុងរដ្ឋាភិបាល​ចម្រុះ​​ក៏បាន​ទាមទារ​ដាច់​ខាត​ឲ្យ​ លោកស្រី ផែថងថាន ចុះចេញពីអំណាច បើទោះបីជាខ្លួនបង្ហាញ​ជំហរ​​​​បន្ត​រួមរស់​ជាមួយរដ្ឋាភិបាលចម្រុះ​។ ក្នុងបុព្វហេតុនេះ ធ្វើឲ្យ​រដ្ឋាភិបាល​ចម្រុះ​ប្រឈម​​​ការដួលរ​​លំ​ដោយសារ​តំណាង​រាស្រ្ត​​ក្នុងរដ្ឋាភិបាល​ចម្រុះ​តិចជា​ង​​ក្រៅរដ្ឋាភិបាល​។

កា​រដាក់​សម្ពាធ​ពី​ក្រុមអ្នកតវ៉ា​​​​ប្រឆាំងរដ្ឋាភិបាល​​

​ក្រុមអ្នក​តវ៉ា​បាន​ប្រកាសរួច​ជាស្រេច​​​​ទៅហើយ​ក្នុងថ្ងៃ​តវ៉ាលើកដំបូង​កាលថ្ងៃ​​ទី​២៨​ខែមិថុនា ពី​ការ​ទាមទារ​ដាច់​ខាត​ឲ្យ​លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ ចុះ​ចេញ​ពីអំណាច​​ដាច់ខាត ហើយ​កា​រតវ៉ារបស់​ពួកគេ​គឺ​ជា​ផ្នែក​មួយនៃ​ការ​ដាក់សម្ពាធ​​លើ​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ។ ក្នុង​ពេល​តវ៉ានោះ ពួក​គេ​បាន​​បេ្តជ្ញា​ថា «​ការតវ៉ា​​របស់ពួក​គេ​នឹង​កាន់តែ​ធំ នៅ​ពេលដែល​នាយករដ្ឋមន្ត្រី​បដិសេធ​ចុះ​ចេញពីអំណាច»។ ​​បន្ទាប់​ពី​ការ​តវ៉ា​​នោះ តុលាការ​ធម្មនុញ្ញ បាន​ព្យួរ​​តំណែង​នាយករដ្ឋមន្ត្រី​ ផែថងថាន ដូច​ការ​រំពឹងទុក ហើយ​ លោកស្រី ផែថងថាន ក៏​មិនបានរឹងទទឺង​បដិសេធ​​ការសម្រេចនោះដែ​រ ដែលជាការ​បង្ហាញថា លោកស្រី​ ផែថងថាន ដឹងខ្លួនរួច​ជាស្រេច​​​​អំពីអំណាច​ដ៏ទន់ខ្សោយរបស់ខ្លួន​។

​​​​​អំណាច​ព្រឹទ្ធសភា

​បណ្តឹងរបស់​ព្រឹទ្ធសមាជិក​ថៃ​​​​​​ទៅកាន់​​តុលាការ​ធម្មនុញ្ញមិនមែនជាលើក​ទី​១ទេ សម្រាប់ការ​បញ្ឈរ​ជើ​ង​នាយករដ្ឋមន្ត្រី​នោះ។ កាល​ឆ្នាំមុន ​អតីតនាយករដ្ឋមន្ត្រីថៃ​ លោក សេដ្ឋា ថាវីស៊ីន មក​ពី​គណបក្ស​ភឿថៃ​ដូចគ្នា បាន​រងបណ្តឹង​​រំលោ​ភ​រដ្ឋធម្មនុញ្ញនេះ ដោយសារ​តែ​ការ​តែងតាំង​​អតីត​​មេធាវី​ដែលស្និទ្ធ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ​ឲ្យ​ចូលបម្រើ​ការ​ក្នុងគណៈរដ្ឋមន្ត្រី​របស់​លោក។ ពេលនោះ តុលាការ​ធម្មនុញ្ញ បានសម្រេច​ព្យួរ​​តំណែងនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន និង​ឈានទៅ​​​បណ្តេញចេញជាផ្លូវការ​កាលខែ​សីហា​ឆ្នាំ​២០២៤​ ដោយចោទ​ប្រកាន់​ពីការខ្វះសុចរិភាព​​។​ ក្នុងន័យ​នេះ កំហុស​របស់​លោក សេដ្ឋា ថាវីស៊ីន​ ហាក់​តូចតាចណាស់​ធៀប​នឹង​អ្វី​ដែលកើត​មានចំពោះ​លោស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ​នៅពេលនេះ​។

​ជម្លោះ​​ជាមួយក្រុមយោធា

នៅ​ក្នុង​ប្រទេសថៃ គេ​ដឹងយ៉ាងទូលំទូលាយថា ​ក្រុម​មេដឹកនាំយោធា​​មានទំនាក់ទំនង​​ជិតស្និទ្ធ​នឹងព្រះរាជវាំង​ថៃ ដែល​មិនអាច​អនុញ្ញត​​ឲ្យ​បុគ្គល ឬ​គណបក្ស​ណាមួយ​​​ប្រឆាំងបានឡើយ។​​​ ក្នុង​សារសំឡេងបែកធ្លាយ​ ច្បាស់​ណាស់ថា លោកស្រី ផែថងថាន បាន​​ទម្លាក់​កំហុស​​​ទៅលើ​មេដឹកនាំ​យោធា​​ថៃ ដែល​បង្ក​​ភាពល្អក់កករ​ បង្ក​អរិភាព​​​នៅតាមព្រំដែនថៃ​និង​កម្ពុជា ដែល​នាំទៅដល់​ជម្លោះបង្ហូរឈាម​​ផ្ទុះ​ឡើង និង​រាលដាល​ដល់​​ជម្លោះ​​​ពាណិជ្ជកម្ម​ឆ្លងដែន​ និង​ជម្លោះ​​ផ្សេងៗ​​ផ្ទុះ​ឡើងជាបន្តបន្ទាប់។ នៅក្នុងស្ថាប័ន ព្រឹទ្ធសភា និង​ចៅក្រម​តុលាការ​ធម្មនុញ្ញ សុទ្ធតែ​មានឥទ្ធិពល​យ៉ាងខ្លាំង​ពី​ក្រុមយោធា ព្រោះថាមេយោធា​សំខាន់​ៗ​ដែលចូលនិវត្តន៍ គឺ​​បាន​តួនាទី​ជា​​សមាជិក​ព្រឹទ្ធសភា​។​

រ៉ាន់ រើយ​

The post [វិចារណកថា​] តើ​កត្តាអ្វីខ្លះ​នឹងរារាំង​ ផែថងថាន ស៊ីណាវ៉ាត្រ ​ទទួល​បាន​​អំណាចវិញ​​?​ appeared first on Kampuchea Thmey Daily.

​​បាតុករ​ថៃ​​​​​ផ្តើម​ប្រមូលផ្តុំ​នៅ​ក្រុង​បាងកក​ទាមទារ​​​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​
សារ​ព័ត៌មាន​ថៃ​​បាន​​​ផ្សាយ​ថា​ បាតុករ​ថៃ​​​​​មកពីទីក្រុងបាងកក និងខេត្តមួយចំនួនកំពុងសម្រុកចូលតំបន់​​​​ប្រមូល​ផ្តុំ​​​នៅ​​​កណ្តាល​ក្រុង​បាងកក​​ ចាប់តាំងពី​ពេលព្រឹក ដើម្បីចូលរួមបាតុកម្ម​មួយ​ដែលរៀបចំឡើង​ក្នុងបំណង​​ទាមទារឲ្យនាយករដ្ឋមន្ត្រីថៃ​ ផែថងថាន លាលែងពីដំណែង ចំថ្ងៃ​ដែល​នាយករដ្ឋមន្ត្រី​ថៃ​ ធ្វើដំណើរ​ទៅកាន់​​ខែ​ឈាងរ៉ៃ​​ភាគខាងជើង​ប្រទេស​ដើម្បី​​ពិនិត្យ​មើល​ស្ថានភាព​ទឹកជំនន់​​​​​​​​​​​ដែលកំពុង​បង្ក​ការ​លិច​លង់​។​

​សារ​ព័ត៌មាន​ថៃ​ PBS World បាន​ផ្សាយ​​​នៅ​មុន​​នេះ​ថា ​ការជួបជុំដែលគ្រោងនឹងចាប់ផ្តើមនៅម៉ោង ៤​រសៀល ត្រូវបាន​​ប្តូរ​​ទៅ​កាន់​វេលា​ព្រឹក​វិញ​​ជាមួយ​​​កម្មវិធី​​​​ផ្សេង​ៗ​ រួម​មាន​​ការថ្លែងសុន្ទរកថារបស់មេដឹកនាំតវ៉ា និង​ការ​រៀប​ចំ​ការ​​ប្រគុំតន្ត្រី។

ដំណាក់កាល​ដំបូង​នៃ​ការ​តវ៉ា​ត្រូវបានរៀបចំឡើងទល់មុខផ្លូវ Phahonyothin ដើម្បីកាត់បន្ថយការរំខានដល់អ្នកជំងឺនៅ​ក្នុងមន្ទីរពេទ្យក្បែរនោះ។ គំនូសចរាចរណ៍មួយជុំវិញវិមាន​ក្នុងរដ្ឋធានី​បាងកក ត្រូវបានបិទមិនឱ្យធ្វើចរាចរណ៍ ហើយ​តង់​ស្នាក់​នៅ​​ត្រូវបានដំឡើងសម្រាប់ផ្ទុកក្រុមបាតុករដែលប្រហែលជាត្រូវការសម្រាកក្នុងអំឡុងពេលបាតុកម្មពេញមួយថ្ងៃ ដែលគ្រោងនឹងបញ្ចប់នៅម៉ោង៩​យប់។

តាមសេចក្តីរាយការណ៍​ដដែល​ ការ​ជួប​ជុំ​ស្រដៀង​គ្នា​នេះ​កំពុង​ត្រូវ​បាន​រៀប​ចំ​​ឡើង​ក្នុង​ខេត្ត​ប្រហែល​ដប់។

លោកនាយឧត្តមសេនីយ៍ Archayon Kraithong អ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិថៃ ត្រូវ​បាន​ស្រង់​សម្តី​ដោយសារ​​សារព័ត៌មាន​ថៃ បាននិយាយថា ​អាជ្ញាធរ​មិនមានគម្រោងបិទ​តំបន់​​​​តវ៉ា​​នោះ​ទាំងមូល​ទេ​​ ដើម្បី​ធ្វើចរាចរណ៍ ប៉ុន្តែអ្នកបើកបរត្រូវបានណែនាំឲ្យជៀសវាងតំបន់នោះ។

​​ឯកទៅ​​​ នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ដែល​បាន​ធ្វើ់​ដំណើរ​​កាន់ខេត្តឈាងរ៉ៃ​ភាគខាងជើង​ប្រទេស​ដើម្បី​​​​ធ្វើសកម្មភាព​ជួយ​សង្គ្រោះ​ទឹកជំនន់​ បាននិយាយនៅព្រឹកនេះថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាជាមួយមេដឹកនាំបាតុកម្ម ប្រសិនបើពួកគេចង់ ដូចដែលលោកស្រីសង្ឃឹមថាការតវ៉ានឹងប្រព្រឹត្តទៅដោយសន្តិភាព។

លោកស្រី​បាន​បន្ថែម​ថា លោកស្រី​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​ធានា​នូវ​សន្តិភាព និង​សណ្តាប់ធ្នាប់​ក្នុង​ពេល​មាន​បាតុកម្ម។

​នាយករដ្ឋមន្ត្រី ផែថងថាន កំពុង​​ប្រឈម​សម្ពាធ​ឲ្យ​ចុះ​ចេញ​ពីអំណាច​បន្ទាប់​ពី​​បែកធ្លាយសា​រសំឡេងសន្ទនា​​ជាមួយសម្តេច ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​​កម្ពុជា ជុំវិញ​បញ្ហា​ព្រំដែន ដែលលោកស្រី ស្នើ​ឲ្យភាគីកម្ពុជាបើក​​ទ្វា​ច្រក​ព្រំដែន​​នៅ​មុន​ដូច​គ្នា និង​ដូចមុន ខណៈ​​​សម្តេច​ ហ៊ុន សែន​ បាន​​ទាមទារ​​ថា ភាគី​ណា​បិទ​មុន ត្រូវ​តែ​បើក​មុន ហើយ កម្ពុជា​ត្រៀម​តែធ្វើតាមប៉ុណ្ណោះ​។​

​ដោយសារ​សារសំឡេង​សន្ទនា​នោះហើយ​ ទាំង​លោកស្រី​ផែថងថានផ្ទាល់ និង​ រដ្ឋាភិបាល​ចម្រុះ​របស់​លោកស្រី​ ប្រឈម​​​ហានិ​​ភ័យ​​ក្នុងការ​បាត់​បង់​អំណាច​ និង​រំលា​យសភា​ ឬ​អាច​ឈានទៅដល់​ការ​ធ្វើរដ្ឋប្រហារ​យោធា​ទៀត​ផង៕​​

រ៉ាន់ រើយ​

The post ​​បាតុករ​ថៃ​​​​​ផ្តើម​ប្រមូលផ្តុំ​នៅ​ក្រុង​បាងកក​ទាមទារ​​​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​ appeared first on Kampuchea Thmey Daily.

​​បេក្ខជន​នាយករដ្ឋមន្ត្រី​ទី៣​នៃ​បក្សភឿថៃ បាន​ត្រៀម​ខ្លួន​​​រួច​រាល់ ចំពេលវិបត្តិនយោបាយ​​​
​យោង​សេចក្តីរាយការណ៍​​របស់​សារ​ព័ត៌មាន​ថៃ Khaosod នៅ​ព្រឹកថ្ងៃ​សុក្រនេះ បេក្ខជននាយករដ្ឋមន្ត្រីទីបីរបស់គណ​បក្ស​ភឿថៃ លោក ឆៃ​ក្សេម នីតិសិរិ​ (Chaikasem Nitisiri) បានប្រាប់កម្មវិធីទូរទស្សន៍ក្នុងស្រុកផ្សាយ​នៅ​ព្រឹកថ្ងៃ​សុក្រ​នេះ​​ថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ប្រសិនបើវាចាំបាច់សម្រាប់ប្រទេស​ថៃ​​ដែល​ធ្លាក់​ចូល​ក្នុងវិបត្តិ​នយោបាយ​ដ៏​​ធ្ងន់ធ្ងរ​​។

​​​ការ​លើក​ឡើង​នេះ ​​​ចំពេលមាន​​​សម្ពាធ​កើន​ឡើង​ចំពោះ​​នាយករដ្ឋមន្ត្រី​ថៃ​ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ​ឲ្យ​ចុះ​ចេញ​ពី​​​​អំណាច​ បន្ទាប់​ពី​មាន​រឿង​​​អាស្រូវ​​​លេច​ធ្លាយ​ការ​សន្ទនា​ជាមួយ​​​​ប្រធានព្រឹទ្ធសភា​កម្ពុជា សម្តេចតេជោ ហ៊ុន សែន និង ការ​ដាក់សម្ពាធ​​ពី​បក្ស​ប្រឆាំង និង​ស្ថាប័ន​​​​ជាតិ​សំខាន់​ៗ​របស់​ប្រទេ​ស​ថៃ​​។

ប្រវត្តិខ្លីៗរបស់​ លោក Chaikasem Nitisiri ដែល​​ទំនង​​​ក្លាយ​ជានាយករដ្ឋមន្ត្រីបន្ទាប់របស់ថៃ?

លោក Chaikasem Nitisiri កើតនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩៤៨ មានអាយុ ៧៧​ឆ្នាំ។ គាត់គឺជាអតីតទីប្រឹក្សារបស់​អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន (Srettha Thavisin) និង​ ប្រធានគណៈកម្មាធិការដឹកនាំយុទ្ធសាស្ត្រ និង​តម្រង់​ទិស​​នយោបាយ។

លោក ​Chaikasem Nitisiri ​ធ្លាប់​កាន់តំណែង​ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុង​រដ្ឋបាល​របស់​​ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ដែល​បាន​កាន់​អំណាច​​ចន្លោះ​ឆ្នាំ​២០​១១ ដល់​២០១៤ ​ជាពេលដែល​​ក្រុមយោធា​​ដឹកនាំ​ដោយ​ ឧត្តមសេនីយ៍ ​ប្រាយុធ ចាន់​អូចា បាន​ធ្វើរដ្ឋប្រហារ​ទម្លាក់​​​ ហើយ​ប្រកាស​ដាក់​ប្រទេស​ក្នុងគ្រាអាសន្ន​។​

លោក ​Chaikasem Nitisiri​ ធ្លាប់​ជា​ទីប្រឹក្សាមជ្ឈមណ្ឌលសម្រាប់ដំណោះស្រាយស្ថានការណ៍គ្រាអាសន្នក្រោមការគ្រប់គ្រងរបស់ ​អតី​ត​នាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ។ គាត់ក៏ជាអតីតសមាជិកសភា អតីតអគ្គមេធាវី និងជាអតីតព្រះរាជអាជ្ញាជាន់ខ្ពស់ (ទីប្រឹក្សាអគ្គមេធាវី) នៅការិយាល័យអគ្គមេធាវី៕​

The post ​​បេក្ខជន​នាយករដ្ឋមន្ត្រី​ទី៣​នៃ​បក្សភឿថៃ បាន​ត្រៀម​ខ្លួន​​​រួច​រាល់ ចំពេលវិបត្តិនយោបាយ​​​ appeared first on Kampuchea Thmey Daily.