ប្រទេសនេប៉ាល់ Archives - Kampuchea Thmey Daily

យន្តហោះតួកគី ឆេះកង់ ពេលចុះចតនៅ​នេប៉ាល់ ធ្វើឱ្យផ្អើលឆោឡោពេញទីក្រុង
នា​ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា នេះ មានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅព្រលានយន្តហោះអន្តរជាតិ Tribhuvan ប្រទេសនេប៉ាល់ នៅពេលដែលយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍​តួកគី​អ៊ែរឡាញ បានឆាបឆេះកង់ផ្នែកខាងក្រោមភ្លាមៗ បន្ទាប់ពីចុះចតដល់ដី។

(រូបថត៖ X)

យោងតាម​សារព័ត៌មាន AnewZ ហេតុការណ៍នេះ បានបង្កឱ្យមានការរំខានដល់ប្រតិបត្តិការហោះហើរពេញមួយព្រលានយន្តហោះ ខណៈដែលក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ចេញទៅអន្តរាគមន៍។

នៅក្នុងស្ថានភាពដ៏អាសន្ននោះ អ្នកដំណើរទាំងអស់ ត្រូវបានជម្លៀសចេញ តាមច្រកទ្វារអាសន្នយ៉ាងប្រញាប់ប្រញាល់បំផុត ដើម្បីសុវត្ថិភាព ស្របពេលដែលកងកម្លាំងពន្លត់អគ្គិភ័យ បានខិតខំយ៉ាងខ្លាំង ដើម្បីបាញ់ពន្លត់អណ្តាតភ្លើង ដែលកំពុងឆាបឆេះនៅត្រង់កង់យន្តហោះ។ លោក Raj Kumar Silwal មន្ត្រីនៅទីនោះបានបញ្ជាក់ថា មនុស្សទាំងអស់នៅលើយន្តហោះប្រភេទ Airbus A333 ដែលហោះហើរមកពីទីក្រុងអ៊ីស្តង់ប៊ុល រួមមានអ្នកដំណើរ ២៧៦នាក់ និងក្រុមការងារយន្តហោះ ១១នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព គ្មាននរណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតឡើយ។

ដោយសារតែយន្តហោះ បានជួបបញ្ហានៅចំកណ្តាលផ្លូវរត់ (Runway) តែម្តង វាក៏បានបង្ខំឱ្យព្រលានយន្តហោះអន្តរជាតិដ៏សំខាន់របស់នេប៉ាល់មួយនេះ ត្រូវផ្អាកការហោះឡើង និងការចុះចតរបស់យន្តហោះផ្សេងៗជាបណ្តោះអាសន្ន។ លោក Gyanendra Bhul មន្ត្រីព័ត៌មាននៃអាជ្ញាធរអាកាសចរស៊ីវិលនេប៉ាល់ បានឱ្យដឹងថា បន្ទាប់ពីគ្រប់គ្រងស្ថានការណ៍អគ្គិភ័យបានទាំងស្រុង ក្រុមការងារបច្ចេកទេស កំពុងប្រញាប់ប្រញាល់អូសយន្តហោះនោះចេញពីផ្លូវរត់ទៅកាន់កន្លែងចត ដើម្បីអាចបើកដំណើរការព្រលានយន្តហោះឡើងវិញបានក្នុងពេលឆាប់ៗ៕

ប្រែសម្រួល៖ ឈាង

The post យន្តហោះតួកគី ឆេះកង់ ពេលចុះចតនៅ​នេប៉ាល់ ធ្វើឱ្យផ្អើលឆោឡោពេញទីក្រុង appeared first on Kampuchea Thmey Daily.

អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបង្ក្រាបបាតុកម្មបង្ហូរឈាម
អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli ត្រូវបានចាប់ខ្លួននៅគេហដ្ឋានរបស់លោកកាលពីព្រឹកថ្ងៃសៅរ៍ទី​២៨​ខែ​មីនា​ឆ្នាំ​២០២៦ និងត្រូវបានបញ្ជូនទៅកាន់គ្លីនិកមួយក្នុងទីក្រុង Kathmandu ដើម្បីពិនិត្យសុខភាព។

លោក KP Sharma Oli (រូបថត៖ Getty)

យោងតាម BBC ការចាប់ខ្លួននេះធ្វើឡើងតាមការផ្តល់អនុសាសន៍របស់គណៈកម្មការស៊ើបអង្កេត ឲ្យចោទប្រកាន់លោក Oli វ័យ៧៤ឆ្នាំ និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ramesh Lekhak ពីបទធ្វេសប្រហែសក្នុងរឿងព្រហ្មទណ្ឌ អំឡុងពេលមានការបង្ក្រាបយ៉ាងចាស់ដៃលើក្រុមបាតុករកាលពីខែកញ្ញាឆ្នាំមុន។ ដោយសារលោក Oli ធ្លាប់មានប្រវត្តិផ្លាស់ប្តូរក្រលៀនពីរលើក លោកត្រូវបានគេដាក់ឲ្យសម្រាកនៅមន្ទីរពេទ្យដើម្បីរង់ចាំលទ្ធផលពិនិត្យ។

ការស៊ើបអង្កេតនេះផ្ដោតលើ «បាតុកម្ម Gen-Z» ដែលផ្ទុះឡើងដោយសារការហាមឃាត់បណ្តាញសង្គម និងការមិនពេញចិត្តចំពោះបញ្ហាពុករលួយ និងសេដ្ឋកិច្ច ដែលបណ្តាលឲ្យមនុស្សជាង៧០នាក់បាត់បង់ជីវិត។ ការចាប់ខ្លួននេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មី គឺលោក Balen Shah វ័យ៣៥ឆ្នាំ បានស្បថចូលកាន់តំណែងក្រោយជ័យជម្នះឆ្នោតភ្លូកទឹកភ្លូកដី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី លោក Sudan Gurung បានស្វាគមន៍ការចាប់ខ្លួននេះដោយបញ្ជាក់ថា «នេះមិនមែនជាការសងសឹកបុគ្គលណាឡើយ ប៉ុន្តែវាគឺជាការចាប់ផ្តើមនៃយុត្តិធម៌»។

លោក Oli បានបដិសេធការរកឃើញរបស់គណៈកម្មការនេះថាជា «នយោបាយស្អប់ខ្ពើម» ខណៈដែលមេធាវីរបស់លោកអះអាងថាការឃុំខ្លួននេះគឺជារឿងខុសច្បាប់។ ជាឆ្លើយតប អ្នកគាំទ្រគណបក្ស CPN-UML របស់លោក Oli បានចាប់ផ្តើមធ្វើបាតុកម្មនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ក្រុមគ្រួសារនៃជនរងគ្រោះទាំង៧៦នាក់ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍បង្ក្រាប កំពុងបន្តទាមទារឲ្យមន្ត្រីពាក់ព័ន្ធ​​ផ្សេងទៀត​ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដែលបានកើតឡើងមុនពេលលោក Oli លាលែងពីតំណែងកាលពីថ្ងៃទី៩ខែកញ្ញា៕

ប្រែសម្រួល៖ ឈាង

The post អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបង្ក្រាបបាតុកម្មបង្ហូរឈាម appeared first on Kampuchea Thmey Daily.

ប្រទេសចំនួន៤នៅអាស៊ីកំពុងរងគ្រោះខ្លាំងដោយសារទឹកជំនន់
នៅក្នុងឆ្នាំ២០២៥ នេះ ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានបោកបក់ពាសពេញប្រទេសជាច្រើននៅប៉ែកអាស៊ីជាពិសេសប្រទេសថៃ វៀតណាម ឥណ្ឌា និងនេប៉ាល់ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ មនុស្សរាប់សិបនាក់ស្លាប់ និងរាប់សែននាក់ត្រូវភៀសខ្លួន។

ទឹកជំនន់ក្នុងប្រទេសថៃ

ដោយសារតែភ្លៀងមូសុងខ្លាំងជាច្រើនសប្តាហ៍ និងសំណល់ខ្យល់ព្យុះបានបង្កជាទឹកជំនន់ បំណាក់ដី និងបំផ្លាញផ្ទះសម្បែងនៅប្រទេសប៉ែកអាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូងជាច្រើន ជាពិសេសប្រទេស ថៃ វៀតណាម ឥណ្ឌានិងនេប៉ាល់។

ប្រទេសថៃកំពុងប្រយុទ្ធនឹងរដូវទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយខេត្តចំនួន ១៩ បានរងផលប៉ះពាល់ និងរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ២២ នាក់ក្នុងឆ្នាំ២០២៥។ មនុស្សជាង ៣៦៩.០០០ នាក់ត្រូវបានរងផលប៉ះពាល់ ហើយអាជ្ញាធរថៃបានដាក់ពង្រាយក្រុមជួយសង្គ្រោះ និងចែកចាយជំនួយហិរញ្ញវត្ថុដល់គ្រួសារដែលរងគ្រោះដោយទឹកជំនន់។

នៅប្រទេសវៀតណាម ភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីព្យុះទីហ្វុង Matmo បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ និងបានបំផ្លាញផ្ទះជិត ៥ពាន់ខ្នង នៅក្នុងខេត្តភាគខាងជើងដូចជាខេត្ត Cao Bang និង Thanh Hoa ។ អាជ្ញាធរវៀតណាមបានបញ្ចេញជំនួយសង្គ្រោះបន្ទាន់ចំនួន១៤០ពាន់លានដុង (៥.៣ លានដុល្លារអាមេរិក) ខណៈដែលទន្លេហូរហៀ និងបំណាក់ដីនៅតែបន្តគំរាមកំហែងដល់សហគមន៍ជនបទ។

ទឹកជំនន់ក្នុងប្រទេសវៀតណាម

ទន្ទឹមនឹងនេះ នៅក្នុងប្រទេសឥណ្ឌា និងនេប៉ាល់ ភ្លៀងមូសុងមិនឈប់ឈរបានឆក់យកជីវិតមនុស្សជាង៧០ នាក់ ភាគច្រើននៅក្នុងស្រុក Darjeeling និង Jalpaiguri របស់ប្រទេសឥណ្ឌា និងភាគខាងកើតប្រទេសនេប៉ាល់។ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ បន្ទាប់ពីទឹកជំនន់ភ្លាមៗ និងបំណាក់ដីបានកាត់ផ្តាច់ផ្លូវសំខាន់ៗ និងភូមិដែលលិចទឹក។ រដ្ឋាភិបាល​ក្នុង​តំបន់​កំពុង​ប្រញាប់ប្រញាល់​ផ្តល់​ជំនួយ និង​ទីជម្រក ខណៈ​ទឹកទន្លេ​បន្ត​កើនឡើងនៅឡើយ។

អ្នកឧតុនិយមបានព្រមានថា ការប្រែប្រួលអាកាសធាតុ និងលំនាំខ្យល់មូសុងកាន់តែខ្លាំងកំពុងបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងរនៃទឹកជំនន់នៅទូទាំងអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។ ឥឡូវនេះរដ្ឋាភិបាលប្រទេសទាំងនេះកំពុងស្ថិតនៅក្រោមសម្ពាធក្នុងការកែលម្អប្រព័ន្ធការពារទឹកជំនន់ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធដើម្បីការពារសហគមន៍ដែលងាយរងគ្រោះ៕

ទឹកជំនន់ក្នុងប្រទេសឥណ្ឌា

អត្ថបទ៖ ប៊ុន សុភាព

The post ប្រទេសចំនួន៤នៅអាស៊ីកំពុងរងគ្រោះខ្លាំងដោយសារទឹកជំនន់ appeared first on Kampuchea Thmey Daily.

ព្យុះព្រិលធ្វើឲ្យមនុស្ស ១ពាន់នាក់ជាប់គាំងលើជម្រាលភ្នំ Everest
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០៦ខែតុលា មនុស្សជិត ១ពាន់ នាក់ត្រូវបានជាប់នៅលើជម្រាលភ្នំEverest ទីបេ បន្ទាប់ពីមានព្យុះព្រិលភ្លាមៗបានវាយប្រហារកាលពីថ្ងៃសុក្រ។

(រូបភាព៖ Reuters)

ក្រុមជួយសង្គ្រោះ និងអ្នកភូមិក្នុងតំបន់បាននឹងកំពុងធ្វើការដើម្បីបោសសម្អាតព្រិលធ្លាក់ខ្លាំងនៅកម្ពស់លើសពី ៤,៩០០ម៉ែត្រ ដោយមានយ៉ាងហោចណាស់មនុស្ស ៣៥០ នាក់ត្រូវបានជួយសង្គ្រោះទៅកាន់កន្លែងមានសុវត្ថិភាព ។

អ្នករស់រានមានជីវិតបានពិពណ៌នាអំពីភាពត្រជាក់ខ្លាំង និងការដួលរលំតង់ ដោយមានអ្នកឡើងភ្នំខ្លះទទួលរងនូវការថយចុះកម្តៅ។ អាជ្ញាធរបានផ្អាកទេសចរចូលទៅកាន់តំបន់ទេសភាព Everest ខណៈដែលក្រុមជួយសង្គ្រោះបន្តជួយអ្នកឡើងភ្នំ និងអ្នកដើរលេងដែលជាប់គាំងទៅកាន់ទីសុវត្ថិភាព។

គួរបញ្ជាក់ថាព្យុះនេះកើតឡើងចំពេលដែលមានបញ្ហាអាកាសធាតុកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ ដោយប្រទេសនេប៉ាល់បានរងការវាយប្រហារដោយទឹកជំនន់ និងបំណាក់ដីដ៏ធ្ងន់ធ្ងរ ខណៈដែលព្យុះទីហ្វុង Matmo បានបង្ខំឱ្យមានការជម្លៀសប្រជាជនយ៉ាងច្រើននៅក្នុងប្រទេសចិន៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ព្យុះព្រិលធ្វើឲ្យមនុស្ស ១ពាន់នាក់ជាប់គាំងលើជម្រាលភ្នំ Everest  appeared first on Kampuchea Thmey Daily.

ទឹកជំនន់និងបំណាក់ដីសម្លាប់មនុស្ស៦៣នាក់នៅនេប៉ាល់និងឥណ្ឌា
មនុស្សយ៉ាងហោចណាស់ ៦៣នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បង្កជាបំណាក់បាក់ដី និងទឹកជំនន់ភ្លាមៗ នៅទូទាំងប្រទេសនេប៉ាល់ និងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៦ខែតុលា។

ទឹកទន្លេហក់ឡើងនៅទីក្រុង Kathmandu ប្រទេសនេប៉ាល់ (រូបភាព៖ Reuters)

នៅប្រទេសនេប៉ាល់ មនុស្សយ៉ាងតិច ៤៣ នាក់បានស្លាប់ ដោយស្រុក Illam ក្នុងខេត្ត Koshi ទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុត។ ភ្លៀងធ្លាក់ខ្លាំងនេះ ចាប់តាំងពីថ្ងៃសុក្រមកម្លេះ ធ្វើឱ្យទន្លេហូរហៀរ ផ្លូវថ្នល់ត្រូវបិទ ហើយជើងហោះហើរត្រូវផ្អាកដោយជាប់គាំងអ្នកដំណើររាប់រយនាក់ដែលត្រឡប់មកពីពិធីបុណ្យ Dashain  ខណៈនៅទីក្រុង Kathmandu ទឹកទន្លេហក់ឡើងបង្កការជនលិចលំនៅដ្ឋាន ។

មកដល់ពេលនេះក្រុមជួយសង្គ្រោះកំពុងព្យាយាមដើម្បីទៅដល់តំបន់ដាច់ស្រយាល ដោយពឹងផ្អែកលើឧទ្ធម្ភាគចក្រ ម៉ូតូទឹក និងថ្មើរជើង។ ជាកាឆ្លើយតបនាយករដ្ឋមន្ត្រីថ្មីនេប៉ាល់លោកស្រី Sushila Karki បានប្រកាសថ្ងៃឈប់សម្រាកជាសាធារណៈ ដោយបានជំរុញឱ្យពលរដ្ឋជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ហើយបានសន្យាថានឹងផ្តល់ជំនួយសង្គ្រោះពេញលេញ។

នៅប្រទេសឥណ្ឌាឯណោះវិញ ក្នុងស្រុកភ្នំ Darjeeling នៅ West Bengal ត្រូវរងការបំផ្លិចបំផ្លាញដោយទឹកជំនន់ភ្លាមៗ និងបំណាក់ដី ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២០ នាក់ស្លាប់ និងបង្កការខូចខាតយ៉ាងទូលំទូលាយដល់ផ្ទះពលរដ្ឋ ស្ពាន និងផ្លូវថ្នល់។ បុគ្គលិកជួយសង្គ្រោះបានដាក់ពង្រាយខ្សែកាបដើម្បីចូលទៅកាន់តំបន់ដាច់ស្រយាល ខណៈដែលនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានសម្តែងការសោកស្ដាយចំពោះការបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយនេះ។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថាភ្លៀងមូសុងតែងតែបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅអាស៊ីខាងត្បូង ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកវាកាន់តែមានគ្រោះថ្នាក់។ អ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យភ្លៀងកាន់តែខ្លាំង និងមិនអាចទាយទុកជាមុនបាន ដែលបង្កើនឱកាសនៃទឹកជំនន់ និងបំណាក់ដីលឿន ជាពិសេសសហគមន៍ភ្នំមានហានិភ័យខ្ពស់ជាងគេដោយសារតែដីចោត និងផុយស្រួយ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ទឹកជំនន់និងបំណាក់ដីសម្លាប់មនុស្ស៦៣នាក់នៅនេប៉ាល់និងឥណ្ឌា appeared first on Kampuchea Thmey Daily.

នេប៉ាល់ដាក់បម្រាមលើការធ្វើដំណើររបស់អតីតនាយករដ្ឋមន្ត្រី KP Sharma Oli ដើម្បីស៊ើបអង្កេត
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៩ខែ កញ្ញា ប្រទេសនេប៉ាល់បានដាក់បម្រាមលើការធ្វើដំណើររបស់អតីតនាយករដ្ឋមន្ត្រី KP Sharma Oli និងមន្ត្រីជាន់ខ្ពស់បួននាក់ទៀតដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការតវ៉ាយ៉ាងហិង្សាកាលពីដើមខែនេះ។

អតីតនាយករដ្ឋមន្ត្រី KP Sharma Oli (រូបភាព៖ Reuters)

គួររម្លឹកថាភាពចលាចលបានកើតឡើងកាលពីថ្ងៃទី ៨ ខែកញ្ញាដោយមានកំហឹងចំពោះការបិទខ្ទប់លើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពើពុករលួយ និងបញ្ហាសេដ្ឋកិច្ច បង្កជាការប៉ះទង្គិចគ្នាទូទាំងប្រទេសសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៣នាក់។ លើសពីនេះសភា និងការិយាល័យរដ្ឋាភិបាលត្រូវបានដុតបំផ្លាញដោយក្រុមបាតុករ និងនាំទៅដល់ការដួលរលំរដ្ឋាភិបាល។

នាយក​រដ្ឋមន្ត្រី​បណ្តោះអាសន្ន​លោកស្រី Sushila Karki បាន​បង្កើត​គណៈកម្មការ​ពិសេស​មួយ​ដើម្បី​ស៊ើបអង្កេត​អំពើ​ហិង្សា​នាពេល​ថ្មីៗ​នេះ​។ គណៈកម្មាការនេះបានស្នើឱ្យមានការហាមឃាត់ការធ្វើដំណើររបស់មន្ត្រីមួយចំនួដូចជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអតីតប្រធានសន្តិសុខ មិនឲ្យចាកចេញពីទីក្រុង Kathmandu ដោយគ្មានការអនុញ្ញាតឡើយ។

បាតុកម្មក្នុងប្រទេសថៃ (រូបភាព៖ Reuters)

សហគមន៍ធុរកិច្ចរបស់ប្រទេសនេប៉ាល់និយាយថាក្រុមហ៊ុននៅក្នុងតំបន់ដូចជាសណ្ឋាគារ ហាង និងការលក់រថយន្តបានខាតបង់ប្រហែល ៦០០ លានដុល្លារដោយសារតែការតវ៉ា និងអំពើហិង្សា។ ទន្ទឹមនឹងនេះ អតីតនាយករដ្ឋមន្ត្រី KP Sharma Oli និយាយថា លោកមិនទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនោះទេ។ ផ្ទុយទៅវិញ លោកប្រកែកថា អ្នកជ្រៀតជ្រែកខាងក្រៅបានបង្កការតវ៉ា៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post នេប៉ាល់ដាក់បម្រាមលើការធ្វើដំណើររបស់អតីតនាយករដ្ឋមន្ត្រី KP Sharma Oli ដើម្បីស៊ើបអង្កេត appeared first on Kampuchea Thmey Daily.

នេប៉ាល់ ចាប់ផ្តើមកាន់ទុក្ខ បន្ទាប់ពីប្រទេសត្រូវខ្ទេចខ្ទី ដោយសារបាតុកម្មដ៏សាហាវ
ក្រោយបាតុកម្មរង្គើប្រទេសនិងទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកនោះ ពេលនេះនេប៉ាល់ បានចាប់ផ្តើមកាន់ទុក្ខចំពោះមនុស្សស្លាប់ ខណៈតួលេខចុងក្រោយបង្ហាញថា អ្នកបាត់បង់ជីវិតក្នុងការតវ៉ាដ៏អាក្រក់បំផុត កើនដល់ ៧៣នាក់។

(រូបថត៖ Reuters)

តាមសេចក្តីរាយការណ៍របស់ Arab News នៅថ្ងៃពុធទី១៧ខែកញ្ញាឆ្នាំ២០២៥, ទង់ជាតិនេប៉ាល់នៅទូទាំងប្រទេសត្រូវបង្ហូតពាក់កណ្តាលដង ហើយក៏មានការធ្វើពិធីអធិស្ឋាននៅទីតាំងមួយចំនួនផងដែរ។

បាតុកម្មដឹកនាំដោយក្រុមយុវជនដែលគេហៅថា «Gen Z» បានធ្វើឲ្យប្រទេសត្រូវខ្ទេចខ្ទី ធ្លាក់ចូលក្នុងវិបត្តិនិងភាពចលាចលដ៏វឹកវរ មិនងាយនឹងស្តារឡើងវិញបាន។

(រូបថត៖ Reuters)

ការតវ៉ាបានផ្ទុះឡើងក្នុងរដ្ឋធានី កដ្ឋមណ្ឌូ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញ​ការហាមឃាត់លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរួមមាន Facebook, X និង YouTube។ ក្រោយមក បាតុកម្មក៏ប្រែក្លាយទៅជាអំពើហិង្សា បញ្ឆេះកំហឹងយ៉ាងខ្លាំងក្លា​ជុំវិញវិសមភាព និងសិទ្ធិនយោបាយ ដោយក្រុមបាតុករបានដុតអគារសភា លំនៅដ្ឋានប្រធានាធិបតី និងអាជីវកម្ម។

បាតុករក៏តាមកំណត់គោលលើមន្ត្រីនានាផងដែរដោយចោទប្រកាន់ជុំវិញអំពើពុករលួយ ឈានដល់ការទាត់ធាក់ និងដុតសម្លាប់ភរិយារបស់អតីតនាយករដ្ឋមន្ត្រីនៅក្នុងផ្ទះ យ៉ាងឃោរឃៅផងដែរ។

(រូបថត៖ Reuters)

យ៉ាងណា ស្ថានការណ៍បានថយកម្តៅបន្តិចក្រោយ​នាយករដ្ឋមន្ត្រី Khadga Prasad Oli លាលែងពីតំណែង ហើយអតីតប្រធានតុលាការកំពូលលោកស្រី Sushila Karki ត្រូវតែងតាំងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ធ្វើ​ឲ្យលោកស្រីក្លាយជាស្ត្រីដំបូងគេដែលដឹកនាំរដ្ឋាភិបាលរបស់​ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ។

លោកប្រធានាធិបតី Ram Chandra Poudel បានរំលាយសភា និងកំណត់ការបោះឆ្នោតថ្មីនៅថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០២៦ តាមអនុសាសន៍របស់លោកស្រី Karki៕

(រូបថត៖ Reuters)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចំនួន​អ្នក​ស្លាប់​ក្នុងបាតុកម្ម​នៅ​នេប៉ាល់​កើន​ដល់ ៧២​នាក់

The post នេប៉ាល់ ចាប់ផ្តើមកាន់ទុក្ខ បន្ទាប់ពីប្រទេសត្រូវខ្ទេចខ្ទី ដោយសារបាតុកម្មដ៏សាហាវ appeared first on Kampuchea Thmey Daily.

នាយក​រដ្ឋមន្ត្រី​ស្ត្រី​​ដំបូង ​នេប៉ាល់ សន្យា​ប្រគល់​អំណាច​ក្នុងពេល​៦​ខែ​ បើរកមេដឹកនាំថ្មីបានភ្លាម
នាយករដ្ឋមន្ត្រីថ្មីបណ្តោះអាសន្នរបស់នេប៉ាល់ លោកស្រី Sushila Karki បានចូលកាន់តំណែងកាលពីថ្ងៃទី១៤​ ខែកញ្ញា ដោយជំរុញឲ្យមានភាពស្ងប់ស្ងាត់ និងកិច្ចសហប្រតិបត្តិការដើម្បីកសាងប្រទេសឡើងវិញ។ នៅក្នុងនោះដែរ លោកស្រីបានបញ្ចាក់ជំហររបស់ខ្លួនថា នឹងមិនកាន់អំណាចលើសពី៦ខែនោះទេ ដោយសន្យាប្រគល់ឲ្យសភា និងរដ្ឋមន្ត្រីវិញ។

នាយករដ្ឋមន្ត្រីថ្មីបណ្តោះអាសន្នរបស់នេប៉ាល់ លោកស្រី Sushila Karki (រូបភាព៖abplive)

ជាក់ស្ដែង ការកំណត់ពេលបោះឆ្នោតថ្មីនឹងធ្វើឡើង នៅថ្ងៃទី​៥​ ខែមីនា ​ឆ្នាំ​២០២៦ តាមអនុសាសន៍របស់លោកស្រី Karki បន្ទាប់ពី លោកប្រធានាធិបតី Ram Chandra Poudel បានរំលាយសភាភ្លាមៗ។

ទូរទស្សន៍រដ្ឋបានរាយការណ៍ថា បន្ទាប់ពីមានការតវ៉ាដោយហិង្សាជាច្រើនថ្ងៃកាលពីសប្តាហ៍មុន នោះបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៧២ នាក់ស្លាប់ និងបំផ្លាញអគាររដ្ឋាភិបាល ព្រមទាំងផ្ទះរបស់អ្នកនយោបាយ។ លោកស្រីបានប្រាប់មន្ត្រីកំពូលដែលប្រមូលផ្តុំនៅការិយាល័យបណ្តោះអាសន្នថា សម្រាប់គ្រួសារអ្នកតវ៉ាដែលស្លាប់នឹងទទួលបានសំណងជាប្រាក់ចំនួន ១ លានរូពី (ប្រហែល ១១,៣៣០ ដុល្លារ) ហើយធានាថាអ្នករងរបួសនឹងត្រូវបានយកចិត្តទុកដាក់។

លោកស្រី Karki ក៏បាននិយាយនៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់ខ្លួនថា  «ពួកយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីកសាងប្រទេសឡើងវិញ យើងត្រូវធ្វើការតាមការគិតរបស់មនុស្សជំនាន់ Gen Z» ដោយសន្យាថានឹងធ្វើការដើម្បីធ្វើឲ្យប្រទេសអាស៊ីខាងត្បូងត្រឡប់មកវិញនាពេលខាងមុខ។

បាតុកម្មដ៏ធំ ដែលហៅថាការតវ៉ារបស់ក្រុម Gen Z បានចាប់ផ្តើមនៅថ្ងៃទី ៨ ខែកញ្ញា ជុំវិញការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេលខ្លី។ បាតុកររាប់ម៉ឺននាក់បានដើរតាមដងផ្លូវ ជាពិសេសយុវជន ដោយសារតែខឹងសម្បារចំពោះអំពើពុករលួយ និងភាពក្រីក្រដែលរីករាលដាល ខណៈដែលកូនៗរបស់មេដឹកនាំនយោបាយ បែជាបង្ហាញពីការរស់នៅដ៏ប្រណិត និងបង្ហាញពីភាពហៃសូហួសព្រំដែន ដោយមិនខ្វល់ពីប្រទេសជាតិ។

ភ្លាមៗនោះ ការតវ៉ាបានប្រែក្លាយទៅជាហិង្សា ដោយក្រុមអ្នកតវ៉ាបានវាយប្រហារអគារសភា ហើយប៉ូលិសបានបើកការបាញ់ប្រហារ ហើយនាំទៅដល់ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Khadga Prasad Oli ដែលបានភៀសខ្លួនចេញពីលំនៅដ្ឋានផ្លូវការរបស់គាត់។

មិនតែប៉ុណ្ណោះ ការិយាល័យជាក់ស្តែងរបស់នាយករដ្ឋមន្ត្រី ត្រូវបានដុតបំផ្លាញ រួមជាមួយនឹងការិយាល័យរបស់ប្រធានាធិបតី តុលាការកំពូល ក្រសួងសំខាន់ៗរបស់រដ្ឋាភិបាល និងប៉ុស្តិ៍ប៉ូលិសជាច្រើននៅថ្ងៃទី ៩ ខែកញ្ញា មួយថ្ងៃបន្ទាប់ពីប៉ូលិសបានបាញ់ទៅលើអ្នកតវ៉ា។ អាជីវកម្ម និងផ្ទះរបស់គ្រួសារសំខាន់ៗក៏ត្រូវបានវាយប្រហារ រួមទាំងហាងមួយចំនួននៃផ្សារទំនើបដ៏ពេញនិយមមួយក្នុងប្រទេសនេប៉ាល់ផងដែរ។

សូមបញ្ចាក់ដែរថា លោកស្រី Karki អាយុ ៧៣ ឆ្នាំ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី ១២ ខែកញ្ញា។ គាត់គឺជាឥស្សរជនដ៏មានប្រជាប្រិយមួយរូប នៅពេលបម្រើការជាប្រធានយុត្តិធម៌ស្ត្រីតែមួយគត់របស់តុលាការក្នុងឆ្នាំ ២០១៦ និង ២០១៧ ហើយត្រូវបានគេស្គាល់ថា ជាជំហរប្រឆាំងនឹងអំពើពុករលួយនៅក្នុងរដ្ឋាភិបាល៕

បាតុកម្ម​នៅ​នេប៉ាល់ (រូបថត៖ Reuters)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នេប៉ាល់​តែងតាំង​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ជា​លើក​ដំបូង ​ខណៈ​សភា​ត្រូវ​រំលាយ ​ចំពេល​មាន​ការ​តវ៉ា​ដ៏​​សាហាវ

The post នាយក​រដ្ឋមន្ត្រី​ស្ត្រី​​ដំបូង ​នេប៉ាល់ សន្យា​ប្រគល់​អំណាច​ក្នុងពេល​៦​ខែ​ បើរកមេដឹកនាំថ្មីបានភ្លាម appeared first on Kampuchea Thmey Daily.