ប្រទេសប៉ាណាម៉ា Archives - Kampuchea Thmey Daily

ប៉ាណាម៉ា ត្រូវ​ក្រុមហ៊ុន​ហុងកុងប្ដឹង ក្រោយ​បញ្ចប់​កិច្ចសន្យា​កំពង់ផែ​ចំនួន​២
ក្រុមហ៊ុន​ហុងកុង CK Hutchison បានចាប់ផ្តើមកិច្ចដំណើរការមជ្ឈត្តកម្មអន្តរជាតិប្រឆាំងនឹងប្រទេសប៉ាណាម៉ា ដែលជាការបង្កើនភាពតានតឹងក្នុងវិវាទកម្រិតខ្ពស់ ជុំវិញការបញ្ចប់កិច្ចសន្យាប្រតិបត្តិការកំពង់ផែយុទ្ធសាស្ត្រចំនួនពីរនៅព្រែកជីកប៉ាណាម៉ា។

ប្រតិបត្តិការ​របស់​ក្រុមហ៊ុន CK Hutchison នៅ​កំពង់ផែ Cristobal (រូបថត៖ Reuters)

យោង​តាម​ Al Jazeera ចំណាត់ការនេះត្រូវបានប្រកាស​នា​ថ្ងៃពុធ​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ បន្ទាប់ពីសាលដីកាជាប្រវត្តិសាស្ត្ររបស់តុលាការកំពូលប៉ាណាម៉ា បានសម្រេចទុកជាមោឃៈនូវសិទ្ធិសម្បទានរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Panama Ports ដោយប្រកាសថាវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ ការសម្រេចនេះ បានទាក់ទាញការឆ្លើយតបយ៉ាងខ្លាំងក្លាពីទីក្រុងប៉េកាំង ដោយការិយាល័យកិច្ចការហុងកុង និងម៉ាកាវ (HKMAO) បានហៅសាលក្រមនេះថាជាភាព «មិនសមហេតុផល» និង «គួរ​​ឲ្យអាម៉ាស់» ព្រមទាំងបានព្រមានថា ប៉ាណាម៉ានឹងត្រូវសង «តម្លៃយ៉ាងធ្ងន់ធ្ងរ» ទាំងខាងនយោបាយ និងសេដ្ឋកិច្ច ចំពោះការចុះចូលនឹងសម្ពាធពីបរទេស។

សមរភូមិគតិយុត្តនេះ បានក្លាយជាចំណុចក្តៅនៅក្នុងការប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងដដែលៗថា ប្រតិបត្តិការដែលមានទំនាក់ទំនងជាមួយចិននៅក្បែរព្រែកជីក គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ ដោយមានពេលខ្លះលោកបានគំរាមដណ្តើមយកការគ្រប់គ្រងផ្លូវទឹកនេះមកវិញថែមទៀត។

ខណៈដែលសមាជិកសភាអាមេរិកបានអបអរសាទរចំពោះការសម្រេចរបស់តុលាការថាជា «ជ័យជម្នះសម្រាប់អាមេរិក» ចិនបានចោទប្រកាន់​ក្រុង​វ៉ាស៊ីនតោន​ថាបានប្រើប្រាស់ «យុទ្ធសាស្ត្រគំរាមកំហែង» ដើម្បីបង្ខំប៉ាណាម៉ាឲ្យធ្វើតាមខ្លួន។ ក្នុងពេលដែលក្រុមហ៊ុនដឹកជញ្ជូនយក្សរបស់ដាណឺម៉ាក Maersk កំពុងរៀបចំចូលកាន់កាប់កំពង់ផែ Balboa និង Cristobal ជាបណ្តោះអាសន្ន ផលវិបាកនេះកំពុងគំរាមកំហែងដល់ផែនការលក់ទ្រព្យសម្បត្តិកំពង់ផែសកលតម្លៃ ២៣​ពាន់លានដុល្លាររបស់ CK Hutchison និងធ្វើ​ឲ្យ​អនាគតនៃសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ៕

ប្រែសម្រួល៖ ឈាង

ចិនព្រមានថា ប៉ាណាម៉ានឹងចំណាយច្រើន បើទាមទារកំពង់ផែទៅវិញ

The post ប៉ាណាម៉ា ត្រូវ​ក្រុមហ៊ុន​ហុងកុងប្ដឹង ក្រោយ​បញ្ចប់​កិច្ចសន្យា​កំពង់ផែ​ចំនួន​២ appeared first on Kampuchea Thmey Daily.

ប្រវត្តិសាស្ត្រច្រំដែល៖ លោកម៉ាឌូរ៉ូ ត្រូវអាមេរិកចាប់ខ្លួនចំថ្ងៃខែ​តែមួយជាមួយមេដឹកនាំប៉ាណាម៉ា កាល​ពី​៣៦​ឆ្នាំ​មុន
ប្រវត្តិសាស្ត្របាន​កើត​ឡើង​ច្រំ​ដែល​ជា​ថ្មី​ម្ដង​ទៀត គួរ​ឲ្យ​ភ្ញាក់ផ្អើលបំផុត។ នៅថ្ងៃទី៣ខែមករាឆ្នាំ២០២៦ កងទ័ព​អាមេរិកបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដើម្បីយកទៅកាត់ទោសពីបទជួញដូរគ្រឿងញៀននៅអាមេរិក ដែល​ព្រឹត្តិការណ៍នេះ មានសភាពដូចគ្នាខ្លាំង​ទៅនឹងអ្វីដែលបានកើតឡើងនៅក្នុង​ប្រទេសប៉ាណាម៉ា កាលពីឆ្នាំ​១៩៩០។

លោក​ម៉ាឌូរ៉ូ និង​លោក Noriega (រូបថត៖ Getty/AP)

លោក Manuel Noriega អតីត​មេដឹកនាំប៉ាណាម៉ា បាន​​សុំ​ចុះ​ចាញ់ និង​ប្រគល់​ខ្លួន​ឲ្យ​អាមេរិក​ចាប់​​​នៅ​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​១៩៩០។ ចំណែកលោក​ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួននៅ​ថ្ងៃ​ខែ​ដដែល​ ខុសគ្នាតែឆ្នាំ​ប៉ុណ្ណោះ​ ពោល​គឺ​ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​ខុស​​គ្នា​​រយៈពេល​៣៦​ឆ្នាំគត់។ យុទ្ធសាស្ត្រច្បាប់ដែលប្រើប្រាស់ប្រឆាំងនឹងលោក​ម៉ាឌូរ៉ូ គឺដូចគ្នាទាំងស្រុងទៅនឹងយុទ្ធសាស្ត្រដែលប្រើប្រាស់លើលោក Noriega។ តាមរយៈការចាត់ទុក​ពួកគេថាជា «ភេរវករគ្រឿងញៀន» ជាជាងមេដឹកនាំនយោបាយ អាមេរិកបានផ្តល់ភាពស្របច្បាប់ដល់ការប្រើប្រាស់កងទ័ព ដើម្បីធ្វើការ «ចាប់ខ្លួនតាមបែបប៉ូលិស»។

អ្វី​ដែល​កាន់តែ​ដូច​គ្នា​ទៀត​គឺ​ថា មេ​ដឹក​នាំ​ទាំងពីរ​ត្រូវបាននាំខ្លួនចេញពីប្រទេសរបស់ពួកគេ ហើយបញ្ជូនតាមយន្តហោះទៅអាមេរិក ដើម្បីកាត់ទោសនៅតុលាការ ដូចជាឧក្រិដ្ឋជនទូទៅដែរ។

លោកម៉ាឌូរ៉ូ ប្រឈមមុខនឹងការចោទប្រកាន់នៅញូវយ៉ក ពីបទដឹកនាំក្រុម «Cartel of the Suns» ដែលជាក្រុមរងការចោទថាបាននាំចូលគ្រឿងញៀនកូកាអ៊ីនយ៉ាងច្រើនទៅអាមេរិក។ លោក Noriega ក៏ធ្លាប់ប្រឈមមុខនឹងការចោទប្រកាន់ស្ទើរតែដូចគ្នានេះដែរក្នុងឆ្នាំ១៩៩០។

បុរសទាំងពីរសុទ្ធ​តែ​បានអះអាងពី «អភ័យឯកសិទ្ធិក្នុងនាមជាប្រមុខរដ្ឋ» ប៉ុន្តែតុលាការអាមេរិកបានបដិសេធ ដោយចាត់ទុកពួកគេត្រឹម​ជាឧក្រិដ្ឋជនធម្មតា។

បច្ចុប្បន្ន លោកម៉ាឌូរ៉ូ កំពុងត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងនៅ Brooklyn ដែលនេះជាការដើរតាមគន្លងរបស់លោក Noriega គឺពីវិមានប្រធានាធិបតី មកកាន់បន្ទប់ឃុំឃាំងក្នុងពន្ធនាគារអាមេរិក។ ទោះបីជាបច្ចេកវិទ្យាមានការផ្លាស់ប្តូរ ប៉ុន្តែសារពីទីក្រុងវ៉ាស៊ីនតោននៅតែដដែល៖ «គំរូប៉ាណាម៉ា (Panama Blueprint)» នៅតែជាវិធីសាស្ត្រដែលគេពេញចិត្តក្នុងការទម្លាក់មេដឹកនាំ​ណា​ដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋគ្រឿងញៀនអន្តរជាតិ៕

ដោយ៖ ឈាង

The post ប្រវត្តិសាស្ត្រច្រំដែល៖ លោកម៉ាឌូរ៉ូ ត្រូវអាមេរិកចាប់ខ្លួនចំថ្ងៃខែ​តែមួយជាមួយមេដឹកនាំប៉ាណាម៉ា កាល​ពី​៣៦​ឆ្នាំ​មុន appeared first on Kampuchea Thmey Daily.

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង
ជំនួប​តាម​រយៈ​ការ​ហៅ​ទូរសព្ទ​​ជាមួយ​ប្រធានាធិបតី​ប៉ាណាម៉ា លោក Jose Raul Mulino ត្រូវ​បាន​ផ្អាក​​ ដោយសារ​តែ​មាន​ផ្លាស់ប្ដូរ​នៅ​ក្នុង​របៀបវារៈ​របស់​មេ​ដឹក​នាំ​អាមេរិក លោក ដូណាល់ ត្រាំ។ នេះ​បើ​យោង​​​តាម​ការ​ប្រកាស​របស់​រដ្ឋាភិ​បាល​ប៉ាណាម៉ា កាល​ពី​ថ្ងៃ​សុក្រ​ទី​៨​ខែ​កុម្ភៈ​ឆ្នាំ​២០២៥។

លោក Jose Raul Mulino និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

រដ្ឋាភិបាល​ប៉ាណាម៉ា បាននិយាយថា ការិយាល័យបរទេសរបស់​ខ្លួន​ នឹងចែករំលែកព័ត៌មានលម្អិតអំពីកាលបរិច្ឆេទថ្មី​នៃ​ជំនួប​តាម​ការ​ហៅ​ទូរសន្ទ​នេះ នៅពេលដែលវាត្រូវបានសម្របសម្រួល​រួច​រាល់។

ការ​ហៅ​ទូរសព្ទ​រវាង​ប្រធានាធិបតី​អាមេរិក និង​សមភាគី​ប៉ាណាម៉ា ដំបូង​ឡើយ​គ្រោង​​​​ធ្វើ​​នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​សុក្រ​ ចំពេលមានភាពតានតឹងជុំវិញការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការដណ្តើមយកព្រែកជីកប៉ាណាម៉ា។

លោក Jose Raul Mulino បាន​លើក​ឡើង​​ថា សហរដ្ឋអាមេរិកកំពុងផ្សព្វផ្សាយ​ការភូតកុហក និង​ព័ត៌មាន​មិនពិត អំពី​ព្រែក​ជីក​ប៉ាណាម៉ា។ ការ​លើក​ឡើង​របស់​ប្រធានាធិបតីប៉ាណាម៉ា​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ទី​៦​​កុម្ភៈ ធ្វើ​ឡើង​បន្ទាប់ពីក្រសួងការបរទេស​អាមេរិក​បានអះអាងថា កប៉ាល់រដ្ឋាភិបាល​ខ្លួន​នឹងអាចឆ្លងកាត់ព្រែកជីក​ប៉ាណាម៉ា ដោយមិន​ចាំបាច់​បង់ប្រាក់ឡើយ។

លោកក៏បានច្រានចោលការអះអាងដែលថាប្រទេសចិន​មាន​ទាហាន​នៅ​ទីនោះ និង​បាន​គ្រប់គ្រងព្រែកជីក​ប៉ាណាម៉ា ដែលជាផ្លូវទឹកដ៏សំខាន់​ប្រវែង​៨២​គីឡូម៉ែត្រ​ដែលតភ្ជាប់មហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។

ព្រែកជីកនេះ​បច្ចុប្បន្ន​ត្រូវបានគ្រប់គ្រង និងដំណើរការដោយអាជ្ញាធរព្រែកជីកប៉ាណាម៉ា ដែលជាទីភ្នាក់ងារស្វយ័តគ្រប់គ្រងដោយរដ្ឋាភិបាលប៉ាណាម៉ា។

ក្រោយ​ដំណើរ​ទស្សនកិច្ច​ និង​ការ​ចេញ​សារ​ព្រមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​ រដ្ឋាភិបាល​ប៉ាណាម៉ាបាន​សម្រេច​ចិត្ត​ប្រកាស​ដក​វត្តមាន​របស់​ខ្លួន​ចេញ​ពី​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន ដែល​ហៅ​កាត់​ថា BRI (Belt and Road Initiative) ជា​កម្មវិធី​បណ្ដាក់​ទុន​សកល​​ជាមួយ​​មូលនិធិ​ដ៏​ច្រើន​សម្បើម​របស់​ក្រុង​ប៉េកាំង៕

ដោយ៖ ឈាង

ចុចអាន៖ ប្រធានាធិបតី​ប៉ាណាម៉ា ប្រាប់​អាមេរិក​ថា កុំប៉ិនកុហក​រឿង​ព្រែកជីក​ពេក

The post លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង appeared first on Kampuchea Thmey Daily.

ប្រធានាធិបតី​ប៉ាណាម៉ា ប្រាប់​អាមេរិក​ថា កុំប៉ិនកុហក​រឿង​ព្រែកជីក​ពេក
លោក Jose Raul Mulino បាន​លើក​ឡើង​​ថា សហរដ្ឋអាមេរិកកំពុងផ្សព្វផ្សាយ​ការភូតកុហក និង​ព័ត៌មាន​មិនពិត អំពី​ព្រែក​ជីក​ប៉ាណាម៉ា។ ការ​លើក​ឡើង​របស់​ប្រធានាធិបតីប៉ាណាម៉ា​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ទី​៦​ខែ​កុម្ភៈ ធ្វើ​ឡើង​បន្ទាប់ពីក្រសួងការបរទេស​អាមេរិក​បានអះអាងថា កប៉ាល់រដ្ឋាភិបាល​ខ្លួន​នឹងអាចឆ្លងកាត់ព្រែកជីក​ប៉ាណាម៉ា ដោយមិន​ចាំបាច់​បង់ប្រាក់ឡើយ។

លោក Jose Raul Mulino (រូបថត៖ Reuters)

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Mulino បាន​បញ្ជាក់​ថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរ​មិន​គួរ​ផ្អែកលើការភូតកុហក និងព័ត៌មាន​មិនពិត​​ទេ។

លោក Mulino បាន​និយាយ​ថា៖ «ហេតុអ្វីបានជាពួកគេធ្វើសេចក្តីថ្លែងការណ៍ស្ថាប័នដ៏សំខាន់មួយពីអង្គភាពដែលគ្រប់គ្រងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក ដោយផ្អែកលើព័ត៌មាន​មិនពិត? មែនទែន​ទៅ វា​មិនអាចអត់ឱន​ឲ្យ​បាន​ទេ»។

លោក Mulino បាន​ប្រាប់​ថា លោកបានស្នើ​​ឲ្យ​ឯកអគ្គរដ្ឋទូតរបស់​លោក​នៅទីក្រុងវ៉ាស៊ីនតោន ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបដិសេធការអះអាងដែលធ្វើឡើងដោយរដ្ឋបាល​លោក ដូណាល់ ត្រាំ។

ការអត្ថាធិប្បាយ​របស់​លោក Mulino ទំនងជាធ្វើឲ្យ​ភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើង ក្រោយ​ពី​អាមេរិក​​បញ្ជាក់​ថា ចិន​កំពុង​មាន​ឥទ្ធិពល​ និង​កិច្ច​សហ​ប្រតិបត្តិការ​យោធា​នៅ​លើ​ព្រែក​ជីក​ប៉ាណាម៉ា។

យ៉ាង​ណា ក្រោយមក លោក Mulino បានសរសេរ​​សារ​បង្ហោះ​នៅ​លើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងជជែក​ដោយ​ផ្ទាល់​​ជាមួយ​ប្រធានាធិបតីអាមេរិកនៅរសៀលថ្ងៃសុក្រ​នេះ។

អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធ ដោយបានច្រានចោលការអះអាងរបស់ក្រសួងការបរទេសដែលថា រដ្ឋាភិបាលរបស់ប្រទេសប៉ាណាម៉ាបានយល់ព្រមមិនគិតថ្លៃឆ្លងកាត់សម្រាប់នាវារបស់រដ្ឋាភិបាលអាមេរិក ដែលជាទង្វើមួយដែលអាចជួយសន្សំប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំៗ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន​​និយាយ​ម្តងហើយម្តងទៀតនូវបំណងប្រាថ្នារបស់​លោក​ក្នុងការដណ្តើមយក​ព្រែកជីក​ប៉ាណាម៉ា ដែល​ជា​ច្រករបៀងពាណិជ្ជកម្មដ៏សំខាន់​មក​កាន់​កាប់​ឡើង​វិញ។ ព្រែកជីក​ប៉ាណាម៉ា មាន​ប្រវែង ៨២​គីឡូម៉ែត្រ ឆ្លងកាត់​អាមេរិកកណ្តាល និងជាតំណភ្ជាប់ដ៏សំខាន់រវាងមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។

មេ​ដឹក​នាំ​អាមេរិក ក៏​បាន​ទាមទារ​ផង​ដែរ​ថា ប៉ាណាម៉ា​ត្រូវ​ធ្វើការផ្លាស់ប្តូរភ្លាមៗចំពោះអ្វីដែល​លោក​ហៅថា​ជា «ឥទ្ធិពល និងការគ្រប់គ្រង» របស់ប្រទេសចិន​នៅ​លើព្រែកជីក បើមិនដូច្នេះទេអាមេរិកនឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញារវាងប្រទេសទាំងពីរ។

លោក ត្រាំ បានចោទប្រកាន់​ប្រទេស​ប៉ាណាម៉ា​ពី​រឿង​​គិតប្រាក់លើសកម្រិត ដើម្បីប្រើប្រាស់ផ្លូវ​ទឹក​ពាណិជ្ជកម្មរបស់ខ្លួន។

កប៉ាល់យោធាអាមេរិក មានអាទិភាពក្នុងការឆ្លងកាត់ផ្លូវទឹក យោងតាមសន្ធិសញ្ញាអព្យាក្រឹតភាពឆ្នាំ​១៩៧៧ ដែលបានចុះហត្ថលេខានៅពេលដែល​អាមេរិកបានយល់ព្រមប្រគល់​ព្រែក​ជីក​ទៅ​ឲ្យ​​ប្រទេស​ប៉ាណាម៉ាវិញ។ ប៉ុន្តែកប៉ាល់ទាំងអស់ ដោយមិនគិតពីប្រភពដើម គោលដៅ ឬទង់ជាតិ ត្រូវតែបង់ថ្លៃសេវាដែលប្រែប្រួលអាស្រ័យលើទំហំ និងប្រភេទ៕

ដោយ៖ ឈាង

ចុចអាន​៖ អាមេរិក ចេញ​ព័ត៌មាន​ខុស​រឿង​ដែល​ថា ប៉ាណាម៉ា​លែងគិត​លុយ​ពី​នាវា​ខ្លួន​ ពេល​ឆ្លង​កាត់​ព្រែកជីក

The post ប្រធានាធិបតី​ប៉ាណាម៉ា ប្រាប់​អាមេរិក​ថា កុំប៉ិនកុហក​រឿង​ព្រែកជីក​ពេក appeared first on Kampuchea Thmey Daily.

អាមេរិក ចេញ​ព័ត៌មាន​ខុស​រឿង​ដែល​ថា ប៉ាណាម៉ា​លែងគិត​លុយ​ពី​នាវា​ខ្លួន​ ពេល​ឆ្លង​កាត់​ព្រែកជីក
ប៉ាណាម៉ា បាន​ចេញ​ប្រកាស​បដិសេធចំពោះ​ព័ត៌មាន​ដែល​លើក​ឡើង​ថា មាន​ការ​អនុញ្ញាតឲ្យនាវារដ្ឋាភិបាលអាមេរិកឆ្លងកាត់ព្រែកជីកប៉ាណាម៉ាដោយឥតគិតថ្លៃ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​​៦​ខែ​កុម្ភៈ​ឆ្នាំ​២០២៥។

​​លោក​ Marco Rubio រដ្ឋមន្ត្រី​ការបរទេស​អាមេរិក និង​អ្នកគ្រប់គ្រងព្រែកជីក​លោក Ricaurte Vásquez Morales (រូបថត៖ Reuters)

ការ​បកស្រាយ​នេះ ធ្វើ​ឡើង​បន្ទាប់ពីមាន​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ការបរទេស​អាមេរិក​នៅ​លើ​​បណ្ដាញ​សង្គម X ដែល​ថា កប៉ាល់រដ្ឋាភិបាលរបស់ខ្លួន «ឥឡូវនេះអាចឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយមិនគិតថ្លៃ ដោយជួយសន្សំប្រាក់រដ្ឋាភិបាលសហរដ្ឋអាមេរិករាប់លានដុល្លារក្នុងមួយឆ្នាំ»។

ឆ្លើយតបទៅនឹងការអត្ថាធិប្បាយ​នេះ អាជ្ញាធរព្រែកជីក​ប៉ាណាម៉ា (ACP) បានថ្លែង​​ថា ខ្លួនត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការកំណត់ថ្លៃសេវា និងថ្លៃផ្សេងទៀតសម្រាប់ការឆ្លងកាត់ព្រែកជីក ដោយបន្ថែមថា ខ្លួនមិនបានធ្វើការកែតម្រូវណាមួយចំពោះ​អាមេរិក​ទេ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន​​និយាយ​ម្តងហើយម្តងទៀតនូវបំណងប្រាថ្នារបស់​លោក​ក្នុងការដណ្តើមយក​ព្រែកជីក​ប៉ាណាម៉ា ដែល​ជា​ច្រករបៀងពាណិជ្ជកម្មដ៏សំខាន់​នេះ​​មក​កាន់​កាប់​ឡើង​វិញ។

ព្រែកជីក​ប៉ាណាម៉ា មាន​ប្រវែង ៨២​គីឡូម៉ែត្រ ឆ្លងកាត់​អាមេរិកកណ្តាល និងជាតំណភ្ជាប់ដ៏សំខាន់រវាងមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​​លោក​ Marco Rubio ដែលបានធ្វើទស្សនកិច្ចទៅកាន់បណ្តាប្រទេសនៅអាមេរិកឡាទីនក្នុងសប្តាហ៍នេះ បានទាមទារឲ្យប៉ាណាម៉ាធ្វើការផ្លាស់ប្តូរភ្លាមៗចំពោះអ្វីដែល​លោក​ហៅថា​ជា «ឥទ្ធិពល និងការគ្រប់គ្រង» របស់ប្រទេសចិន​នៅ​លើព្រែកជីក។

មន្ត្រី​ការទូតកំពូលរបស់អាមេរិក​រូប​នេះ បានសង្កត់​ធ្ងន់​ថា ប៉ាណាម៉ាត្រូវតែធ្វើសកម្មភាព បើមិនដូច្នេះទេអាមេរិកនឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញារវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេស​ប៉ាណាម៉ា លោក Rubio បានជួបជាមួយ​លោក​ប្រធានាធិបតី José Raúl Mulino ក៏ដូចជាអ្នកគ្រប់គ្រងព្រែកជីក​លោក Ricaurte Vásquez Morales។

ក្រោយ​ដំណើរ​ទស្សនកិច្ច​ និង​ការ​ចេញ​សារ​ព្រមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ រដ្ឋាភិបាល​ប៉ាណាម៉ាបាន​សម្រេច​ចិត្ត​ប្រកាស​ដក​វត្តមាន​របស់​ខ្លួន​ចេញ​ពី​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន ដែល​ហៅ​កាត់​ថា BRI (Belt and Road Initiative) ជា​កម្មវិធី​បណ្ដាក់​ទុន​សកល​​ជាមួយ​​មូលនិធិ​ដ៏​ច្រើន​សម្បើម​របស់​ក្រុង​ប៉េកាំង។

ទន្ទឹម​នោះ អាជ្ញាធរព្រែកជីក​ប៉ាណាម៉ា បាននិយាយថា ខ្លួនបានបង្ហាញពីចេតនាក្នុងការធ្វើការជាមួយកងទ័ពជើងទឹកអាមេរិក និងបង្កើនប្រសិទ្ធភាពអាទិភាពនៃការឆ្លងកាត់សម្រាប់នាវារបស់​អាមេរិក​តាមរយៈព្រែកជីក៕

ដោយ៖ ឈាង

ចុចអាន៖ ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

The post អាមេរិក ចេញ​ព័ត៌មាន​ខុស​រឿង​ដែល​ថា ប៉ាណាម៉ា​លែងគិត​លុយ​ពី​នាវា​ខ្លួន​ ពេល​ឆ្លង​កាត់​ព្រែកជីក appeared first on Kampuchea Thmey Daily.

ប៉ាណាម៉ា ប្រកាស​ឈរ​ខាង​អាមេរិក ដក​ខ្លួន​ចេញ​ពី​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់ចិន
ក្រោយ​ដំណើរ​ទស្សនកិច្ច​ និង​ការ​ចេញ​សារ​ព្រមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ រដ្ឋាភិបាល​ប៉ាណាម៉ាបាន​សម្រេច​ចិត្ត​ប្រកាស​ដក​វត្តមាន​របស់​ខ្លួន​ចេញ​ពី​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន ដែល​ហៅ​កាត់​ថា BRI (Belt and Road Initiative) ជា​កម្មវិធី​បណ្ដាក់​ទុន​សកល​​ជាមួយ​​មូលនិធិ​ដ៏​ច្រើន​សម្បើម​របស់​ក្រុង​ប៉េកាំង។

​លោក José Raúl Mulino (រូបថត៖ AP)

យោង​តាម​ការ​ចុះផ្សាយ​របស់​ Greek Reporter នៅ​ថ្ងៃ​អង្គារ​​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​នេះ ការ​ដក​ខ្លួន​ចេញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ពាក់ព័ន្ធ​នឹង​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​ចិន​​នៅ​លើ​​​តំបន់​ព្រែកជីក​ប៉ាណាម៉ា។

កាល​ពី​ថ្ងៃ​អាទិត្យ លោក Marco Rubio រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​​​​ប្រាប់​លោក José Raúl Mulino ប្រធានាធិបតី​ប៉ាណាម៉ា ថា​ បើ​ប្រទេស​ប៉ាណាម៉ា​មិន​កាត់​បន្ថយ​ភ្លាមៗ​នូវ​អ្វី​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ចាត់​ទុក​ថា​ជា​ឥទ្ធិពល​របស់​ចិន​​ នោះ​ប្រទេស​អាមេរិក​កណ្ដាល​មួយ​នេះ​នឹង​ប្រឈម​មុខ​នឹង​ការ​​ចាត់វិធានការ​​យ៉ាង​ចាស់​ដៃ​ពី​ក្រុង​វ៉ាស៊ីតោន។

ចាប់តាំងពីឆ្នាំ២០១៧​មក ប៉ាណាម៉ាបានក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោក Mulino បាន​បញ្ជាក់​ថា រដ្ឋាភិបាល​​​របស់​លោក​នឹង​មិន​បន្ត​កិច្ច​សន្យា​ថ្មី​ជាមួយ​ចិន​នោះ​ឡើយ បន្ទាប់​ពី​​អនុស្សរណៈ​​ដែល​​​ធ្វើ​ឡើងរៀងរាល់​៣​ឆ្នាំ​ម្ដង​បាន​ផុត​កំណត់។ លោក​បាន​ប្រកាស​ថា៖ «យើង​ចង់​ធ្វើ​ការ​ជាមួយ​សហរដ្ឋ​អាមេរិក ដូច​ដែល​យើង​តែង​តែ​ធ្លាប់​​ធ្វើ​អ៊ីចឹងដែរ»។

លោក Mulino បាន​​​បន្ត​ថា ប៉ាណាម៉ា បច្ចុប្បន្ន​ក៏​កំពុង​រក​វិធី​បញ្ចប់​កុង​ត្រា​ជាមួយ​ចិន​មុន​កំណត់​ផង​ដែរ។

គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ត្រូវ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ​២០១៣ ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបច្ចេកវិទ្យានៅទូទាំងពិភពលោក។ ខណៈពេលដែលគម្រោងភាគច្រើនស្ថិតនៅក្នុងទ្វីបអាស៊ី អាមេរិកឡាទីនក៏បានក្លាយជាតំបន់សំខាន់សម្រាប់ការវិនិយោគរបស់ចិនផងដែរ។

គិតត្រឹមចុងឆ្នាំ​២០២៣ ប្រទេសចំនួន២២​ នៅអាមេរិកឡាទីន និងតំបន់ការាបៀនបានចូលរួមគំនិតផ្តួចផ្តើមនេះ។ គម្រោងសំខាន់ៗ រួមមាន កំពង់ផែតម្លៃ ៣,៦​ពាន់លានដុល្លារនៅក្នុងប្រទេសប៉េរូ ការជីកយករ៉ែលីចូមនៅក្នុងប្រទេសឈីលី និងការបង្កើនការវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសប្រេស៊ីល។

វត្តមានដែលកំពុងកើនឡើងរបស់ចិន បានផ្លាស់ប្តូរអំណាចសេដ្ឋកិច្ចនៅក្នុងតំបន់។ ខណៈពេលដែលអាមេរិកជាដៃគូពាណិជ្ជកម្មលេចធ្លោជាប្រវត្តិសាស្ត្រសម្រាប់អាមេរិកឡាទីន ពេលនេះចិនបានកាន់កាប់ទីតាំងនោះនៅក្នុងសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ដូចជា ប្រេស៊ីល ឈីលី និងប៉េរូ។ មេដឹកនាំ​ខ្លះ​ក្នុង​តំបន់​ មើល​ឃើញ​ចិន​ជា​ឱកាស​មួយ​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​អាមេរិក៕

ដោយ៖ ឈាង

The post ប៉ាណាម៉ា ប្រកាស​ឈរ​ខាង​អាមេរិក ដក​ខ្លួន​ចេញ​ពី​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់ចិន appeared first on Kampuchea Thmey Daily.

លោក ត្រាំ គំរាមយក​​ព្រែកជីក​ប៉ាណាម៉ា​​គ្រប់គ្រង​ឡើង​វិញ
ប្រធានាធិបតីទើប​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ បានគំរាម​គ្រប់គ្រង​ព្រែកជីកប៉ាណាម៉ា​​​ឡើង​វិញ ដោយចោទប្រកាន់ប្រទេសប៉ាណាម៉ា ពីការគិតប្រាក់លើសកម្រិត​​ក្នុង​​ប្រើប្រាស់​ផ្លូវ​ទឹក​មួយ​ខ្សែ​នេះ​​ឆ្លងកាត់រវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក។

(រូបភាព៖ Getty)

ថ្លែងទៅកាន់​ក្រុម​អ្នកគាំទ្រនៅរដ្ឋ Arizona កាលពីថ្ងៃអាទិត្យ​ទី​២២​ខែ​ធ្នូ​ឆ្នាំ​២០២៤ លោក ត្រាំ បាន​និយាយ​ថា លោកនឹងមិនអនុញ្ញាត​ឲ្យ​ព្រែក​ជីក​​ប៉ាណាម៉ា​​ធ្លាក់ចូលទៅក្នុង​​ដៃ​មនុស្សអាក្រក់​ឡើយ ដោយព្រមានអំពីឥទ្ធិពល​ចិន​ដែលមានសក្តានុពល​លើផ្លូវ​​ទឹក​ដ៏​សំខាន់​នេះ។

ប្រទេសចិនមិនបានគ្រប់គ្រង ឬ​​មានសិទ្ធិ​រ​ដ្ឋបាល​​លើ​​ព្រែក​ជីក​នោះទេ ប៉ុន្តែក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុន CK Hutchison Holdings ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានគ្រប់គ្រងកំពង់ផែចំនួនពីរ ដែលមានទីតាំងនៅ​ច្រក​ចេញ​ចូល​ការ៉ាប៊ីន និង​ប៉ាស៊ីហ្វិក ឆ្ពោះ​ទៅ​កាន់​ព្រែកជីក​ប៉ាណាម៉ា។

លោក ត្រាំ បាន​ប្រាប់​​ថា​៖ «​ថ្លៃ​សេវា​ដែល​ប៉ាណាម៉ា​​បាន​យក ​គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច និង​អយុត្តិធម៌​ខ្លាំង​ណាស់»។

លោក ត្រាំ បាន​​បន្ថែម​​ថា៖ «វាត្រូវបានផ្តល់​ឲ្យ​ប្រទេស​ប៉ាណាម៉ា និងប្រជាជនប៉ាណាម៉ា ប៉ុន្តែវាមាន​លក្ខខណ្ឌ។ អ្នក​ត្រូវ​ធ្វើ​ដាក់​​យើង​ដោយ​យុត្តិធម៌ តែ​ពួក​គេ​មិន​បាន​​ធ្វើ​​ដាក់​យើង​ដោយ​យុត្តិធម៌​ទេ។ បើគោលការណ៍ ទាំងសីលធម៌ និងផ្លូវច្បាប់ នៃកាយវិការ​​​​​ថ្លៃថ្នូរ​​នៃការផ្តល់​​នេះ​មិនត្រូវបានអនុវត្តទេនោះ យើងនឹងទាមទារ​ឲ្យ​ព្រែកជីកប៉ាណាម៉ា​ប្រគល់មក​ឲ្យ​យើងវិញ ឲ្យ​បាន​ពេញ​លេញ ឆាប់រហ័ស និងដោយគ្មាន​ការ​​ងឿងឆ្ងល់»។

ការអត្ថាធិប្បាយរបស់លោក ត្រាំ គឺជា​​ការ​លើក​ឡើង​ដ៏កម្រមួយរបស់មេដឹកនាំអាមេរិក ដែលនិយាយថា គាត់អាចជំរុញប្រទេសអធិបតេយ្យមួយ​ឲ្យ​ប្រគល់ទឹកដី។

ស្ថានទូត​ប៉ាណាម៉ា​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​ មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

ទោះយ៉ាងណាក៏ដោយ អ្នកនយោបាយប៉ាណាម៉ាជាច្រើននាក់ បាន​​​នាំ​គ្នា​បង្ហោះ​នៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម រិះគន់សេចក្តីថ្លែងការណ៍របស់លោក ត្រាំ និងសុំឲ្យរដ្ឋាភិបាលការពារ​ព្រែកជីក​ប៉ាណាម៉ា។

គួរ​បញ្ជាក់​ថា ព្រែកជីក​ប៉ាណាម៉ា ត្រូ​វ​បាន​សាងសង់​ដំបូង​ឡើយ​ដោយ​បារាំង​នៅ​ឆ្នាំ​១៨៨០ តែ​ត្រូវ​បាន​បរាជ័យ ដោយ​មាន​កម្មករ​ប្រមាណ ២១ ៩០០​នាក់​បាន​បាត់បង់​ជីវិត។ អាមេរិក​​នៅ​ដើម​សតវត្សរ៍​ទី​២០ ក៏​បាន​បន្ត​គម្រោង​នេះ ហើយ​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​​១៩១៤ នូវ​គម្រោង​ព្រែកជីក​ប្រវែង​៧៧​គីឡូម៉ែត្រ។ បើ​តាម​ការ​ប៉ាន់ស្មាន កម្មករ​ប្រមាណ​ ២៧ ៥០០​​នាក់​បាន​ស្លាប់ នៅ​ក្នុង​ការ​សាងសង់​​ទាំង​ពីរ​លើក​របស់​បារាំង និង​អាមេរិក។

ក្រោយ​ពី​​អាស្រ័យ​​ផល​​លើ​ព្រែកជីក​​ប៉ាណាម៉ា​​អស់​រយៈពេល​​ជា​ច្រើន​ទស្សវត្សរ៍ អាមេរិក​នៅ​ខែ​មករា​ឆ្នាំ​២០០០​​បាន​ប្រគល់​ព្រែកជីក​នេះ​ឲ្យ​​ប្រទេស​ប៉ាណាម៉ា​គ្រប់គ្រង​ទាំង​ស្រុង​ឡើង​វិញ ក្រោម​កិច្ចព្រមព្រៀង​មួយ​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៩៧១​ដោយ​ប្រធានាធិបតី​អាមេរិក​​ទី​៣៩​ លោក Jimmy Carter៕

ដោយ៖ ឈាង

The post លោក ត្រាំ គំរាមយក​​ព្រែកជីក​ប៉ាណាម៉ា​​គ្រប់គ្រង​ឡើង​វិញ appeared first on Kampuchea Thmey Daily.

ជនចំណាកស្រុក​១០នាក់លង់ទឹកស្លាប់នៅ​ប៉ាណាម៉ា ​​​ពេល​ព្យាយាម​ឆ្លង​ទន្លេ​ព្រំដែន​​
មនុស្ស១០នាក់បានលង់ទឹកស្លាប់ក្នុងទន្លេក្បែរព្រំដែន​​រវាង​​ប្រទេសប៉ាណាម៉ា​និង​ប្រទេសកូឡុំប៊ី ខណៈដែលរដូវវស្សាបង្កើនហានិភ័យដល់ជនចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែល​ពួក​គេ​ត្រូវ​ឆ្លង​កាត់​ផ្លូវ​​ប្រកប​ដោយ​គ្រោះថ្នាក់ ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ខែកក្កដា​នេះ។​

(រូបភាព៖ AP)

ប៉ូលិសបានរកឃើញសាកសព​អណ្តែត​​នៅ​​ដៃ​ទន្លេក្បែរសហគមន៍ដាច់ស្រយាលក្នុងទីក្រុង Carreto ប៉ុន្តែទីភ្នាក់ងារព្រំដែនជាតិ SENAFRONT របស់​ប្រទេស​ប៉ាណាម៉ា​ មិន​បាន​បញ្ជាក់​សញ្ជាតិ​របស់​អ្នក​ដែលបាន​លង់ទឹក​ស្លាប់ ហើយ ក៏មិនបានបញ្ជាក់ថា​តើ​ពួក​គេ​បាន​ឆ្លង​ចូល​ក្នុង​ប្រទេស​ប៉ាណាម៉ា តាម​រយៈ​ច្រកព្រៃ Darien Gap ឬ​តាម​ទូក​នោះទេ។

ជាធម្មតា ជនចំណាកស្រុកតែង​ប្រើផ្លូវឆ្លងកាត់ខុស​ច្បាប់​​ដែលធ្វើឱ្យជីវិតរបស់ពួកគេប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរ ខណៈផ្លូវតភ្ជាប់ទៅអាមេរិកខាងត្បូងនិង​អាមេរិក​​​កណ្តាល តាមច្រក Darien Gap គឺជាផ្លូវដ៏គ្រោះថ្នាក់បំផុត ព្រោះ​វា​សម្បូរទៅដោយគ្រោះថ្នាក់ធម្មជាតិ រួមទាំងសត្វល្អិត ពស់ និងទីតាំងភូមិសាស្រ្តដីដ៏លំបាក។ លើសពីនេះ ផ្លូវនេះក៏មានក្រុមឧក្រិដ្ឋជន​ធ្វើសកម្មភាពដូចជា ការ​ឆក់​ប្លន់ ការជំរិតទារប្រាក់ និងទម្រង់នៃអំពើហិង្សាផ្សេងទៀតដែលកំពុងកើនឡើង។

(រូបភាព៖ AP)

ទោះបីជាមានគ្រោះថ្នាក់ទាំងនេះក៏ដោយ ផ្លូវនេះនៅតែជាផ្លូវដ៏ពេញនិយមសម្រាប់ជនចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោនដែលភៀសខ្លួនចេញពីអំពើហិង្សា វិបត្តិសេដ្ឋកិច្ចសង្គម និងការលំបាកផ្សេងទៀតនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ មនុស្សជាច្រើនសង្ឃឹមថានឹងធ្វើដំណើរទៅភាគខាងជើងដើម្បីទៅដល់សហរដ្ឋអាមេរិក។

យោងតួលេខពីរដ្ឋាភិបាលរបស់ប្រទេសប៉ាណាម៉ា ជនចំណាកស្រុកនិងអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ៥២ម៉ឺន​នាក់បានឆ្លងកាត់ច្រក Darien Gap កាលពីឆ្នាំមុន ដែលជាចំនួនច្រើនជាងទ្វេដងនៃចំនួនសរុបកាលពីឆ្នាំ២០២២។ ក្នុងចំណោមអ្នកដែលបានឆ្លងកាត់ច្រកនេះនៅឆ្នាំ២០២៣ច្រើនជាង៦០​ភាគរយមកពីប្រទេសវេណេហ្ស៊ុយអេឡា។ ប្រទេស​នេះ​​ព្យាយាមចាកចេញពីវិបត្តិសេដ្ឋកិច្ចសង្គម និងនយោបាយជាច្រើនឆ្នាំដែលខ្លួន​បានជួបប្រទះ។ ចំណែកអ្នកផ្សេងទៀតមកពីប្រទេសនៅទូទាំងអាមេរិកខាងត្បូង ការាបៀន អាស៊ី និងអាហ្វ្រិក។

(រូបភាព៖ AP)

ជាមួយគ្នានេះកាលពីខែមេសា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ប្រទេសកូឡុំប៊ី និងប៉ាណាម៉ា បានបរាជ័យក្នុងការការពារមនុស្សដែលឆ្លងកាត់ច្រក Darien Gap និងមិនមានការស៊ើបអង្កេតឱ្យបានគ្រប់គ្រាន់នូវការរំលោភបំពានដែលបានកើតឡើងនៅទីនោះ រួមទាំងអំពើហិង្សាផ្លូវភេទផងដែរ។ ​ទោះ​យ៉ាងណា ប្រទេសនេះក៏បានឆ្លើយតបតាមរយៈការសហការជាមួយប្រទេស កូឡុំប៊ី ក្នុងការរារាំងជនចំណាកស្រុកពីការឆ្លងកាត់ផ្លូវដ៏គ្រោះថ្នាក់ និងបញ្ចួនត្រឡប់ទៅប្រទេសដើមកំណើតវិញ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ជនចំណាកស្រុក​១០នាក់លង់ទឹកស្លាប់នៅ​ប៉ាណាម៉ា ​​​ពេល​ព្យាយាម​ឆ្លង​ទន្លេ​ព្រំដែន​​ appeared first on Kampuchea Thmey Daily.