ប្រទេសប៉ូឡូញ Archives - Kampuchea Thmey Daily

អាមេរិក​ លុប​ចោល​គម្រោង​បញ្ជូនទ័ព ៤ ០០០​នាក់ ទៅប៉ូឡូញ
រឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងវិស័យយោធាអន្តរជាតិ នៅពេលដែលមន្ទីរបញ្ចកោណ បានសម្រេច​លុបចោលផែនការបញ្ជូនទ័ពចំនួន ៤ ០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ។ ការសម្រេចចិត្តដែលគ្មាននរណាដឹងមុននេះ បានធ្វើឱ្យមានការចោទសួរកាន់តែខ្លាំងឡើង អំពីបំណងពិតប្រាកដរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយកម្លាំងទ័ពអាមេរិកនៅទូទាំងទ្វីបអឺរ៉ុប ខណៈដែលសូម្បីតែសមាជិកសភាអាមេរិកខ្លួនឯង ក៏មិនទាន់ទទួលបានដំណឹងជាផ្លូវការអំពីការផ្លាស់ប្តូរនេះដែរ។ នេះ​បើយោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ​ចុះផ្សាយ​នា​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៦ ដោយ​ដក​ស្រង់​ដំណឹង​ពី​ប្រភព​មន្ត្រី​អាមេរិកចំនួន​ ​២រូប។

រូបតំណាង (រូបថត៖ កងទ័ព​អាមេរិក)

ការ​លុប​ចោល​ផែនការ​បញ្ជូន​ទ័ព​នេះ ធ្វើ​ឡើង​បន្ទាប់​ពីអាមេរិកទើបតែបានប្រកាសដកទ័ពចំនួន ៥ ០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយ ​កាលពីពីរសប្តាហ៍មុន។ ភាពរកាំរកូស បានកើតឡើងបន្ទាប់ពីមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង រវាងលោក ដូណាល់ ត្រាំ និងបណ្តាប្រទេសនៅអឺរ៉ុប ពាក់ព័ន្ធនឹងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។ លោកប្រធានាធិបតី ត្រាំ ហាក់ដូចជាមានការខឹងសម្បារ ដែលមិត្តភក្តិនៅអឺរ៉ុប មិនព្រមចូលរួមជួយអាមេរិកក្នុងសង្គ្រាមនេះ ហើយលោកថែមទាំងបានប៉ះសម្តីគ្នាជាមួយលោក Friedrich Merz អធិការបតីអាល្លឺម៉ង់ ដែលបានរិះគន់ថា អាមេរិកកំពុងត្រូវអ៊ីរ៉ង់មើលងាយ ក្នុងកិច្ចចរចា។

មន្ត្រីអាមេរិកមួយចំនួន បានបង្ហើបថា ការមិនបញ្ជូនទ័ពទៅប៉ូឡូញនេះ ប្រហែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីសម្រួលដល់ការដកទ័ពចេញពីអាល្លឺម៉ង់ នាពេលខាងមុខ។ លោក ត្រាំ តែងតែចង់ឱ្យប្រទេសនៅអឺរ៉ុប មើលថែការពារខ្លួនឯងឱ្យបានច្រើនជាងមុន និងឈប់ពឹងផ្អែកទាំងស្រុងលើកម្លាំងទ័ពអាមេរិក។ លោកយល់ថា ការដែលអាមេរិកនៅចាំការពាររហូតមក ធ្វើឱ្យប្រទេសទាំងនោះនាំគ្នាធ្វេសប្រហែស ក្នុងការបង្កើនថវិកាយោធាផ្ទាល់ខ្លួន។ លើសពីនេះ ថែមទាំងមានព័ត៌មានលេចឮថា អាមេរិក អាចនឹងមានវិធានការដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តណា ដែលមិនព្រមជួយខ្លួន ដូចជា ការផ្អាកសមាជិកភាពរបស់អេស្ប៉ាញ ក្នុងអង្គការណាតូ ជាដើម។

យ៉ាង​ណាមិញ ផែនការដកទ័ពរបស់លោក ត្រាំ មិនមែនអាចធ្វើទៅបានដោយងាយស្រួលពេកនោះទេ ព្រោះសភាអាមេរិក បានបង្កើតច្បាប់មួយ ដើម្បីការពារកុំឱ្យចំនួនទ័ពនៅអឺរ៉ុបធ្លាក់ចុះតិចជាង ៧៦ ០០០នាក់ ដើម្បីធានាសុវត្ថិភាពពីការគំរាមកំហែងរបស់រុស្ស៊ី។ បច្ចុប្បន្ន អាមេរិកមានទ័ពប្រហែល ៨៥ ០០០នាក់នៅអឺរ៉ុប។ ដ្បិត​លោកប្រធានាធិបតីមានសិទ្ធិដកទ័ពលើសពីការកំណត់បានខ្លះក៏ដោយ ក៏​លោកត្រូវតែបកស្រាយឱ្យច្បាស់ជាមុនសិនថា តើការដកទ័ពនោះនឹងមិនប៉ះពាល់ដល់សន្តិសុខជាតិ និងទំនាក់ទំនងជាមួយមិត្តអន្តរជាតិឡើយ៕

ប្រែសម្រួល៖ ឈាង

The post អាមេរិក​ លុប​ចោល​គម្រោង​បញ្ជូនទ័ព ៤ ០០០​នាក់ ទៅប៉ូឡូញ appeared first on Kampuchea Thmey Daily.

ប៉ូឡូញប្រកាស មិនឲ្យអាមេរិកខ្ចី Patriot យកទៅប្រើក្នុងសង្គ្រាមអ៊ីរ៉ង់ ដាច់ខាត
ប្រទេសប៉ូឡូញបានប្រកាសយ៉ាងច្បាស់ថា ខ្លួននឹងមិនឲ្យអាមេរិកខ្ចីខែលការពារមីស៊ីល Patriot យកទៅប្រើក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ដាច់ខាត ដោយប៉ូឡូញនឹងមិនចល័តអាវុធទាំងនេះឡើយ ព្រោះតែទីក្រុងវ៉ាសូវី គិតសន្តិសុខជាតិរបស់ខ្លួនជាចម្បង។

ខែលការពារមីស៊ីល Patriot (រូប៖ Reuters)

ក្នុងសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃពុធទី១ខែមេសាឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ Wladyslaw Kosiniak-Kamysz​ បានបញ្ជាក់ថា៖ «ប៉ូឡូញ នឹងមិនចល័តប្រព័ន្ធមីស៊ីលការពារអាកាស Patriot ដែលផលិតដោយអាមេរិក ទៅកាន់មជ្ឈិមបូព៌ាដើម្បីជួយអាមេរិកក្នុងការស្ទាក់ចាប់ការវាយប្រហារពីប្រទេសអ៊ីរ៉ង់ឡើយ»។

តាមសម្តីលោក Kosiniak-Kamysz, គ្រឿងបំពាក់និងគ្រាប់នៃប្រព័ន្ធការពារអាកាស Patriot របស់ប៉ូឡូញ ត្រូវបានប្រើប្រាស់ដើម្បីការពារដែនអាកាសរបស់ខ្លួន និងតំបន់ប៉ែកខាងកើតនៃអង្គការណាតូ។ សន្តិសុខជាតិប៉ូឡូញ គឺជាអទិភាពចម្បង។

ការអះអាងរបស់រដ្ឋមន្ត្រីរូបនេះ គឺជាការឆ្លើយតបទៅសារព័ត៌មាន Rzeczpospolita របស់ប៉ូឡូញ ដែលរាយការណ៍ថា សហរដ្ឋអាមេរិក បានសុំខ្ចីប្រព័ន្ធការពារអាកាស Patriot យ៉ាងតិចពីរគ្រឿង រួមជាមួយនឹងគ្រាប់មីស៊ីលប្រភេទ PAC-3 MSE មួយចំនួន ដែលធ្លាប់បានលក់ឲ្យប៉ូឡូញ ដើម្បីយកទៅប្រើប្រាស់ក្នុងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។

ខែលការពារមីស៊ីល Patriot (រូប៖ Reuters)

យ៉ាងណា ជុំវិញរឿងនេះ មិនទាន់មានប្រតិកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោនទេ។

ប្រព័ន្ធការពារដែនអាកាស Patriot ដែលប៉ូឡូញកំពុងពង្រឹងសមត្ថភាពនេះ គឺជាខែលមានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់អឺរ៉ុប។ គម្រោងដែលប៉ូឡូញហៅថា Wisła នេះ មិនមែនគ្រាន់តែជាការទិញអាវុធធម្មតានោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរមុខមាត់ថ្មីនៃប្រព័ន្ធការពារជាតិរបស់ពួកគេផងដែរ។

ប៉ូឡូញបានបញ្ជាទិញប្រព័ន្ធ Patriot ជំនាន់ចុងក្រោយបំផុត ដែលប្រើប្រាស់មីស៊ីលប្រភេទ PAC-3 MSE ជាមួយសមត្ថភាពស្ទាក់ចាប់មីស៊ីល ល្បឿនលឿនជាងសំឡេង និងការពារដែនអាកាសពីការឈ្លានពានគ្រប់រូបភាពក្នុងចម្ងាយឆ្ងាយ។

អ្វីដែលធ្វើឲ្យខែលរបស់ប៉ូឡូញពិសេសជាងគេ គឺការបំពាក់រ៉ាដាជំនាន់ថ្មី LTAMDS ដែលអាចមើលឃើញជុំវិញខ្លួន ៣៦០ ដឺក្រេ។ ខុសពីប្រព័ន្ធចាស់ៗដែលមើលបានតែមួយទិស រ៉ាដានេះអាចតាមដានគោលដៅគ្រោះថ្នាក់ពីគ្រប់ទិសទីក្នុងពេលតែមួយ៕

អត្ថបទ៖ សុខ សុវណ្ណ

ប៉ូឡូញ៖ អ៊ុយក្រែន​ត្រៀម​ខ្លួន​ប្រយុទ្ធ​បី​ឆ្នាំ​ទៀត ប៉ុន្តែ​​សង្ឃឹម​ថា​សង្រ្គាម​នឹងចប់​ឆាប់ៗ

The post ប៉ូឡូញប្រកាស មិនឲ្យអាមេរិកខ្ចី Patriot យកទៅប្រើក្នុងសង្គ្រាមអ៊ីរ៉ង់ ដាច់ខាត appeared first on Kampuchea Thmey Daily.

ប៉ូឡូញ៖ អ៊ុយក្រែន​ត្រៀម​ខ្លួន​ប្រយុទ្ធ​បី​ឆ្នាំ​ទៀត ប៉ុន្តែ​​សង្ឃឹម​ថា​សង្រ្គាម​នឹងចប់​ឆាប់ៗ
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា អ៊ុយក្រែនត្រៀមបន្តប្រយុទ្ធជាមួយរុស្ស៊ីរយៈពេល២​ទៅ ៣ឆ្នាំ​ទៀត ប៉ុន្តែសង្ឃឹមថា សង្រ្គាមនឹងមិនអូសបន្លាយយូរទៀតទេ ដោយព្រមានថា ទាំងទីក្រុង​​កៀវ​ និងអឺរ៉ុប សុទ្ធ​តែ​ប្រឈមមុខនឹងហានិភ័យសន្តិសុខកើនឡើង។

លោក Donald Tusk និង​​លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Independent នាថ្ងៃ​ចន្ទ​ទី​២៧​ខែ​តុលា​ នៅក្នុងបទសម្ភាសន៍ជាមួយ​កាសែត The Sunday Times លោក Tusk បាន​រៀបរាប់​ថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រាប់គាត់ក្នុងកិច្ចប្រជុំមួយកាលពីសប្តាហ៍មុនថា ខណៈដែលអ៊ុយក្រែននៅតែប្តេជ្ញាចិត្តការពារឯករាជ្យរបស់ខ្លួន ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីចំនួនអ្នកស្លាប់ ដែលសង្គ្រាមអូសបន្លាយអាចប៉ះពាល់ដល់ប្រជាជន និងសេដ្ឋកិច្ច។

លោក Tusk បាន​លើក​ឡើង​ថា «ខ្ញុំគ្មានការសង្ស័យទេ អ៊ុយក្រែននឹងរស់រានមានជីវិតជារដ្ឋឯករាជ្យមួយ។ ឥឡូវនេះ សំណួរចម្បងគឺថាតើមានជនរងគ្រោះប៉ុន្មាននាក់ដែលយើងនឹងឃើញ។ លោកប្រធានាធិបតីហ្សេលេនស្គី បានប្រាប់ខ្ញុំថា គាត់សង្ឃឹមថាសង្រ្គាមនឹងមិនមានរយៈពេល​១០​ឆ្នាំនោះទេ ប៉ុន្តែថា​អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធសម្រាប់រយៈពេល​២​ទៅ​៣​ឆ្នាំទៀត»។

លោក Tusk បានព្រមានថា បណ្តាប្រទេសលោកខាងលិច រួមទាំងចក្រភពអង់គ្លេស មិនគួរមើលស្រាល​ទំហំ​នៃ​​ការឈ្លានពាន​​​របស់រុស្ស៊ី​ ឬសន្មតថា ពួកគេត្រូវបានការពារពីជម្លោះនោះឡើយ។ លោកបានរិះគន់អ្វីដែលលោកបានពណ៌នាថាជាប្រតិកម្មស្ងាត់ៗរបស់ចក្រភពអង់គ្លេស ចំពោះការ​លួច​ដុត​ផ្ទះចាស់​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​​នាពេលថ្មីៗនេះដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងនឹងប្រតិបត្តិការរុស្ស៊ី។

លោក Tusk បាននិយាយថា «បញ្ហាគឺថាគ្មាននរណាម្នាក់នៅក្នុងចក្រភពអង់គ្លេសភ្ញាក់ផ្អើល​ចំពោះរឿងនេះទេ។ និយាយដោយស្មោះត្រង់ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល បន្ទាប់ពីព័ត៌មានអំពីវាបានលេចចេញនៅក្នុងសារព័ត៌មានរបស់អង់គ្លេស តែ​​ការ​ចាប់​អារម្មណ៍​មាន​តែ​លើ​ការប្រកួតបាល់ទាត់ Arsenal-Liverpool ប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើរុស្ស៊ីត្រៀមខ្លួន និងអាចរៀបចំអ្វីមួយដូចនេះ វាមានន័យថាពួកគេត្រៀមខ្លួនរួចរាល់ហើយ និងអាចធ្វើអ្វីៗបានទាំងអស់»។

លោកក៏បានព្រមានផងដែរថា មីស៊ីល​បាលិស្ទិក​ Oreshnik ដែលមានល្បឿនលឿនជាងសំឡេងថ្មីរបស់រុស្ស៊ី បើដាក់ពង្រាយនៅប្រទេសបេឡារុស ឬទីក្រុង Kaliningrad អាចតម្រង់គោលដៅទៅលើរដ្ឋធានីអឺរ៉ុបណាមួយ​ក៏​បាន រួមទាំងទីក្រុងឡុងដ៍ ដោយសារវា​មាន​រយៈ​ចម្ងាយដល់​​២០០០​ម៉ាយ។

លោក Tusk ដែលជាអ្នករិះគន់ដ៏យូរលង់​លើ​ប្រធានាធិបតីរុស្ស៊ី​លោកវ្ល៉ាឌីមៀរ ពូទីន បានបន្ថែម​ថា «ការគំរាមកំហែងគឺមានលក្ខណៈជាសកល លើសពីអ្វីទាំងអស់ ដោយសារតែបច្ចេកវិទ្យា។ អ្នកមិនអាចរស់នៅក្រោមការបំភាន់ដ៏ផ្អែមល្ហែម​យូរ​អង្វែង​ពេក​ទេ​​ថា វាមិនមែនជាសង្រ្គាមរបស់អ្នកទេ វាគ្រាន់តែជា​សង្គ្រាម​អ៊ុយក្រែន ឬប៉ូឡូញប៉ុណ្ណោះ»៕

ដោយ៖ ឈាង

The post ប៉ូឡូញ៖ អ៊ុយក្រែន​ត្រៀម​ខ្លួន​ប្រយុទ្ធ​បី​ឆ្នាំ​ទៀត ប៉ុន្តែ​​សង្ឃឹម​ថា​សង្រ្គាម​នឹងចប់​ឆាប់ៗ appeared first on Kampuchea Thmey Daily.

ប៉ូឡូញ៖ សម្ពាធ​គួរ​តែ​ដាក់​លើ​រុស្ស៊ី មិន​មែន​ជំរុញ​ឲ្យ​អ៊ុយក្រែន​បោះ​បង់​ចោល​ទឹកដី​ទេ
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា គ្មាននរណាម្នាក់គួរដាក់សម្ពាធប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ​ឲ្យ​ប្រគល់ទឹកដី​ឲ្យ​រុស្ស៊ីឡើយ ដោយសង្កត់ធ្ងន់ថា សម្ពាធគួរតែត្រូវបានដាក់​ទៅ​លើ​​ទីក្រុងមូស្គូ ដើម្បីបញ្ចប់ការឈ្លានពានរបស់ខ្លួន។

លោក Donald Tusk (រូបថត៖​ Reuters)

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Ukrainska Pravda លោក Tusk បានថ្លែង​កាលពីថ្ងៃអាទិត្យ​ទី​១៩​ខែ​តុលា​ថា «មិន​គួរ​មាន​នរណាម្នាក់ក្នុងចំណោមពួកយើង​ដាក់សម្ពាធលើ​ហ្សេលេនស្គី​ទេ នៅពេលនិយាយអំពីសម្បទានទឹកដី។ យើងទាំងអស់គ្នាគួរតែដាក់សម្ពាធលើប្រទេសរុស្ស៊ី ដើម្បីបញ្ឈប់ការឈ្លានពានរបស់ខ្លួន។ ​សម្បទាន​ទឹកដី​មិន​ដែល​ជា​ផ្លូវ​ទៅ​រក​សន្តិភាព​ដ៏​ត្រឹមត្រូវ និង​យូរអង្វែង​ឡើយ​»​។

ការកត់សម្គាល់របស់លោក Tusk បានកើតឡើងចំពេលមានការជជែកដេញដោលកាន់តែខ្លាំងឡើងលើការជំរុញនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់បទឈប់បាញ់​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ហើយ​ជា​ពិសេស​បន្ទាប់​ពី​របាយការណ៍ដែល​ថា លោក​ត្រាំ​​បានជំរុញ​លោក​ហ្សេលេនស្គី​ឲ្យ​ទទួលយកលក្ខខណ្ឌរបស់រុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម។

ក្នុងអំឡុងពេលកិច្ចប្រជុំដ៏តានតឹងមួយនៅឯសេតវិមានកាលពីថ្ងៃទី​១៧​ខែតុលា លោកត្រាំ​ តាមសេចក្តីរាយការណ៍បានព្រមាន​លោក​ហ្សេលេនស្គី​​ថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ​ពូទីនអាច«បំផ្លាញ»ប្រទេស​អ៊ុយក្រែន ប្រសិនបើទីក្រុង​កៀវ​​មិនព្រមចរចា។ នេះបើយោងតាម​​ប្រភព​របស់​សារព័ត៍មាន Financial Times។

យោងតាមកាសែត The Washington Post វិញ លោកពូទីន​បានទាមទារការគ្រប់គ្រងពេញលេញលើតំបន់ Donetsk ដែលជាផ្នែក​មួយ​នៃកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពល ខណៈពេលដែលលោកបានណែនាំថា លោកអាចនឹងបោះបង់ចោលផ្នែក​ខ្លះ​នៃតំបន់ Zaporizhzhia និង Kherson ដែលនៅតែស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី។

លោកត្រាំ​ក៏បានបដិសេធក្នុងការផ្តល់​ឲ្យ​អ៊ុយក្រែននូវមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយ ទោះបីជាមានការស្នើសុំម្តងហើយម្តងទៀតពីទីក្រុង​កៀវ​​ក៏ដោយ។ លោក​បាន​អះអាង​ថា ការ​កើន​ឡើង​បន្ថែម​ទៀត​នឹង​ពន្យារ​ពេល​ជម្លោះ និង​ប្រឈម​នឹង​ការ​ខាត​បង់​បន្ថែម​ទៀត​ក្នុង​អំឡុង​ពេល​រដូវរងា​ខាង​មុខ៕

ដោយ៖ ឈាង

លោកត្រាំ​ជំរុញ​ឲ្យ​ហ្សេលេនស្គី​ទទួលយកលក្ខខណ្ឌរបស់ពូទីន ​បើ​មិន​ដូច្នេះ​នឹង​ត្រូវ​រុស្ស៊ី​កម្ទេច

The post ប៉ូឡូញ៖ សម្ពាធ​គួរ​តែ​ដាក់​លើ​រុស្ស៊ី មិន​មែន​ជំរុញ​ឲ្យ​អ៊ុយក្រែន​បោះ​បង់​ចោល​ទឹកដី​ទេ appeared first on Kampuchea Thmey Daily.

ប៉ូឡូញ ចោទប្រកាន់ជនជាតិរុស្ស៊ីពីរនាក់​ពី​បទ ចារកម្ម និងរៀបផែនការបំផ្ទុះគ្រាប់បែក
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៣ខែ តុលា រដ្ឋអាជ្ញាប៉ូឡូញបានចោទប្រកាន់ប្ដីប្រពន្ធជនជាតិរុស្ស៊ីមួយគូពីបទស៉ើបការណ៍ឲ្យរុស្ស៊ីនិងរៀបចំផែនការបំផ្ទុះគ្រាប់បែក។

វិមានក្រឹមឡាំងកណ្តាលទីក្រុងមូស្គូ

ជនជាប់ចោទទាំងពីរនាក់រួមមាន បុរសជាប្ដីឈ្មោះ Igor R. និងប្រពន្ធរបស់គាត់ឈ្មោះ Irina។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា Igor R. បានធ្វើការជាមួយបុរសជនជាតិអ៊ុយក្រែនម្នាក់ទៀត ដើម្បីផ្ញើកញ្ចប់ដែលពោរពេញទៅដោយសារធាតុផ្ទុះដ៏គ្រោះថ្នាក់ ដូចជា nitroglycerine ដែលជាសារធាតុគីមីផ្ទុះខ្លាំង និងឧបករណ៍បំផ្ទុះយោធាពិសេសប្រើដើម្បីបំផ្ទុះ។ សម្ភារៈទាំងនេះអាចបង្កើតបាននូវ ក្រាប់បែកម្យ៉ាង ដែលជាប្រភេទគ្រឿងផ្ទុះរចនាឡើងដើម្បីផ្តោតការបំផ្ទុះក្នុងទិសដៅតែមួយ វាខ្លាំងនិងបង្កការបំផ្លិចបំផ្លាញជាងគ្រាប់បែកធម្មតា។

ប្តីប្រពន្ធនេះក៏ត្រូវបានចោទប្រកាន់ពីបទផ្តល់ព័ត៌មានចារកម្មរុស្ស៊ីអំពីសកម្មជនប្រឆាំងរុស្ស៊ីដែលរស់នៅក្នុងប្រទេសប៉ូឡូញ ដោយប្រមូលព័ត៌មានអំពីសកម្មជនទាំងនេះ ដូចជាឈ្មោះ សកម្មភាព ទីតាំង និងអ្នកដែលកំពុងជួយពួកគេ (ដូចជាអង្គការ ឬអ្នកគាំទ្រនៅប្រទេសប៉ូឡូញ)។។

គួរបញ្ជាក់ថាការចោទប្រកាន់ទាំងនេះកើតឡើងបន្ទាប់ពីការផ្ទុះជាច្រើនបានកើតឡើងក្នុងឆ្នាំ ២០២៤ នៅប្រទេសអង់គ្លេស អាល្លឺម៉ង់ និងនៅជិតទីក្រុង Warsaw របស់ប៉ូឡូញ ដែលមន្ត្រីអឺរ៉ុបបានស្តីបន្ទោសលើប្រទេសរុស្ស៊ី។ ទោះយ៉ាងណាទីក្រុងមូស្គូបានបដិសេធការជាប់ពាក់ព័ន្ធទាំងអស់នេះ៕

អត្ថបទ៖ ប៊ុន​ សុភាព

The post ប៉ូឡូញ ចោទប្រកាន់ជនជាតិរុស្ស៊ីពីរនាក់​ពី​បទ ចារកម្ម និងរៀបផែនការបំផ្ទុះគ្រាប់បែក appeared first on Kampuchea Thmey Daily.

ប៉ូឡូញ ចល័តទ័ពអាកាស បន្ទាប់ពីរុស្ស៊ីវាយប្រហារធំ​នៅ​ជិត​ព្រំដែន​របស់​ខ្លួន
ប្រទេសប៉ូឡូញ បានប្រមូល​ផ្ដុំ​កម្លាំងទ័ពអាកាសរបស់ខ្លួននៅព្រឹកថ្ងៃអាទិត្យ​ទី​៥​ខែ​តុលា បន្ទាប់ពីប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើភាគខាងលិចអ៊ុយក្រែន រួមទាំងតំបន់ដែលនៅជិតព្រំដែនប៉ូឡូញ។

រូប​តំណាង (រូបថត៖ aa)

បញ្ជាការប្រតិបត្តិការ​យោធា​ប៉ូឡូញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ​បណ្ដាញ​សង្គម X ថា «យន្តហោះប៉ូឡូញ និងសម្ព័ន្ធមិត្តកំពុងប្រតិបត្តិការនៅក្នុងដែនអាកាសរបស់យើង ខណៈពេលដែលប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធឈ្លបយកការណ៍លើដី ត្រូវបាន​ដាក់ឲ្យ​ដំណើរការ​ក្នុង​ស្ថានភាព​ត្រៀមខ្លួនខ្ពស់បំផុត»។

មន្ត្រីអ៊ុយក្រែនបានរាយការណ៍ថា មីស៊ីល និងយន្តហោះគ្មានមនុស្សបើក បានកំណត់គោលដៅលើតំបន់ Lviv ពេញមួយយប់ ដែលជាផ្នែក​មួយ​នៃរលក​វាយប្រហារ​ថ្មី​របស់រុស្ស៊ី។

សមាជិក​ភាគ​ខាងកើតរបស់​អង្គការ​ណាតូ ជាពិសេសប៉ូឡូញ បានប្រកាសអាសន្ន ចំពេលមានការសង្ស័យថាមានការរំលោភដែនអាកាសរុស្ស៊ី។ កាល​ពី​ខែ​កញ្ញា ប៉ូឡូញបាន​និយាយ​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី​ដែល​ឆ្លង​ចូល​ក្នុង​ទឹកដី​របស់​​ខ្លួន។ ការមើលឃើញយន្តហោះគ្មានមនុស្សបើកនៅទីក្រុង Copenhagen និង Munich ក៏បានជំរុញ​ឲ្យ​មានការរំខានដល់អាកាសចរណ៍បណ្តោះអាសន្ននៅទូទាំងទ្វីបអឺរ៉ុបផងដែរ។ យ៉ាង​ណា​មិញ ទីក្រុងមូស្គូបានបដិសេធមិនទទួលខុសត្រូវ​នោះ​ទេ៕

ដោយ៖ ឈាង

The post ប៉ូឡូញ ចល័តទ័ពអាកាស បន្ទាប់ពីរុស្ស៊ីវាយប្រហារធំ​នៅ​ជិត​ព្រំដែន​របស់​ខ្លួន appeared first on Kampuchea Thmey Daily.

សមាជិកណាតូ ទទួលស្គាល់ថា សង្គ្រាមនៅអ៊ុយក្រែន ក៏ជាសង្គ្រាមរវាងលោកខាងលិចជាមួយរុស្ស៊ី ដែរ
នៅទីបំផុត សមាជិកអង្គការណាតូគឺប៉ូឡូញ បានប្រកាសទទួលស្គាល់ថា សង្គ្រាមនៅអ៊ុយក្រែន ក៏ជាសង្គ្រាមរវាងលោកខាងលិចជាមួយប្រទេសរុស្ស៊ីដែរ។

រុស្ស៊ីបាញ់ទៅលើអ៊ុយក្រែន (រូបថត៖ Reuters)

ការប្រកាសនេះគឺចេញពីមាត់នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk នៅក្នុងវេទិកាសន្តិសុខទីក្រុងវ៉ាសូវីកាលពីថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥ និងត្រូវបានចេញផ្សាយដោយសារព័ត៌មាន RT។

លោកថ្លែងថា កិច្ចការសំខាន់បំផុតសម្រាប់មេដឹកនាំសហភាពអឺរ៉ុប (EU) គឺធ្វើយ៉ាងណាឲ្យសង្គមរបស់ពួកគេ ដឹងច្បាស់ពីការគំរាមកំហែងបង្កឡើងដោយរុស្ស៊ី ហើយធ្វើយ៉ាងណា ឲ្យសង្គមលោកខាងលិចដឹងថា ជម្លោះអ៊ុយក្រែនគឺជាហានិភ័យធ្ងន់ធ្ងរបំផុតដែលពួកគេប្រឈមមុខក្នុងសតវត្សរ៍ទី២១។

នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk (រូបថត៖ Reuters)

លោកលើកឡើងថា «សង្រ្គាមនេះក៏ជាសង្រ្គាមរបស់យើងដែរ។ បរាជ័យក្នុងជម្លោះនេះ នឹងប៉ះពាល់ដល់អរិយធម៌លោកខាងលិចទាំងមូល ចាប់ពីប៉ូឡូញរហូតដល់សហរដ្ឋអាមេរិក»។ ទន្ទឹមនោះ លោកក៏អំពាវនាវឲ្យមានសាមគ្គីភាពនិងឯកភាពនៅក្នុង EU និងអង្គការណាតូផងដែរ ដែលវាជារឿងចាំបាច់ដើម្បីយកឈ្នះនិងកម្ចាត់រុស្ស៊ីបាន។

ការទទួលស្គាល់នេះ ធ្វើឲ្យគេនឹកឃើញដល់សេចក្តីប្រកាសរបស់រុស្ស៊ី ដែលថាអង្គការណាតូនិង EU ក៏កំពុងធ្វើសង្គ្រាមជាមួយខ្លួនដែរ។

ការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន (រូបថត៖ Reuters)

ថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G20 នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov និយាយដោយឥតលាក់លៀមថា វិបត្តិនៅអ៊ុយក្រែនគឺបង្កឡើងដោយបស្ចិមប្រទេស ដែលតាមរយៈនោះ ណាតូនិងសហភាពអឺរ៉ុប បានប្រកាសសង្គ្រាមពិតប្រាកដលើប្រទេសរុស្ស៊ី ហើយពួកគេកំពុងចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមនោះ។

នេះមិនមែនទើបលើកដំបូងឡើយដែលរុស្ស៊ីចង្អុលចំៗថា ណាតូកំពុងធ្វើសង្គ្រាមជាមួយខ្លួន។ ជាក់ស្តែង នៅពាក់កណ្តាលខែកញ្ញា អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ក៏ប្រកាសដែរថា ណាតូ ​កំពុងធ្វើសង្គ្រាមជាមួយខ្លួន តាមរយៈការផ្តល់ជំនួយយោធាដោយផ្ទាល់និងប្រយោល ទៅឲ្យអ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ពូទីន និយាយថា រុស្ស៊ី«កំពុង​មាន​ប្រៀប»​លើ​សមរភូមិ​ប្រយុទ្ធ​នៅ​​អ៊ុយក្រែន

The post សមាជិកណាតូ ទទួលស្គាល់ថា សង្គ្រាមនៅអ៊ុយក្រែន ក៏ជាសង្គ្រាមរវាងលោកខាងលិចជាមួយរុស្ស៊ី ដែរ appeared first on Kampuchea Thmey Daily.

បុរស ប៉ូឡូញ ក្លាយជាមនុស្សដំបូងគេ ចុះពីភ្នំ Everest ដោយគ្មានអុកស៊ីសែន
លោក Andrzej Bargiel ជនជាតិប៉ូឡូញ បានក្លាយជាអ្នកដំបូងគេបង្អស់ ដែលជិះស្គីចុះពីលើភ្នំខ្ពស់បំផុតរបស់ពិភពលោក ដោយគ្មានបំពាក់អុកស៊ីសែនបន្ថែម។ លោកបានចុះពីលើជម្រាលភ្នំ Everest បន្ទាប់ពីឡើងដល់កំពូល ៨,៨៤៩ ម៉ែត្រ (២៩,០៣២ហ្វីត) កាលពីថ្ងៃចន្ទទី២២ ខែកញ្ញា ឆ្នាំ២០២៥។

ការធ្លាក់ព្រិលបានបង្ខំឲ្យ Andrzej Bargiel ចំណាយពេល ១៦ ម៉ោងលើកម្ពស់ ៨,០០០ ម៉ែត្រនៅលើភ្នំអេវឺរ៉េស មុនពេលជិះស្គីចុះមក រូបភាព៖ (File: Navesh Chitrakar/Reuters)

បុរសជនជាតិប៉ូឡូញរូបនេះបាននិយាយនៅក្នុងវីដេអូដែលថតមុនពេលចុះមក ហើយបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា «ខ្ញុំនៅលើកំពូលភ្នំខ្ពស់បំផុតនៅលើពិភពលោក ហើយខ្ញុំនឹងចុះដោយការជិះស្គី»។

លោក Chhang Dawa Sherpa ដែលរៀបចំបេសកកម្មចុងក្រោយបង្អស់បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​ លោក Bargiel បានជិះស្គីចុះទៅកាន់ជំរុំទី២ ចំណាយពេលមួយយប់. បន្ទាប់មកបានទៅដល់ជំរុំមូលដ្ឋានលើជិះស្គីនៅថ្ងៃបន្ទាប់។ នេះ​ជា​ការ​ប្រឈម​ខ្លាំង​ណាស់ ហើយ​គ្មាន​នរណា​ម្នាក់​បាន​ធ្វើ​វា​ពី​មុន​ឡើយ​។

ជាងនេះទៅទៀត ការធ្លាក់ព្រិលខ្លាំងបានបង្ខំឲ្យ Bargiel ចំណាយពេល ១៦ ម៉ោងលើកម្ពស់ ៨,០០០ ម៉ែត្រ (២៦,២៥០ហ្វីត ដែលត្រូវបានគេស្គាល់ថាជាតំបន់មរណៈ ដោយសារតែខ្យល់ស្តើង និងកម្រិតអុកស៊ីសែនទាបបង្កើនហានិភ័យនៃជំងឺកម្ពស់។

ទោះបីជាបុរសរូបនេះប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ ក៏រូបគេនៅតែអាចជម្នះឧបសគ្គបានដោយជោគជ័យ ខណៈដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានបង្ហោះនៅលើ X ថា ក្រុមរបស់លោក Bargiel បានបង្កើតប្រវត្តិសាស្ត្រ ហើយបានហៅវាថាជា ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងពិភពនៃការឡើងភ្នំជិះស្គី។

យ៉ាងណាក៏ដោយ អ្នកជិះស្គីមួយមួយចំនួនតូចដែលធ្លាប់ឡើងលើភ្នំ Everest គឺកម្រមានមនុស្សណាម្នាក់ដែលហ៊ានចុះចំណោតដោយមិនមានបំពាក់អុកស៊ីសែនបន្ថែមណាស់។ តែនៅនៅឆ្នាំ ២០០០ ជនជាតិស្លូវេនី លោក Davorin Karnicar បានចុះជិះស្គីជាលើកដំបូងពីកំពូលភ្នំ ទៅកាន់ជំរុំមូលដ្ឋានដោយប្រើអុកស៊ីសែនដប៕

Pierwszy w historii zjazd na nartach ze szczytu Mount Everestu bez użycia dodatkowego tlenu

Dziękuję wszystkim za trzymanie kciuków!

Ogromne podziękowania dla teamu Seven Summit Treks, Chang Dawa, Speed Dawa – bez Was ten sukces nie byłby możliwy

Serdecznie… pic.twitter.com/udBliwDhZy
— Andrzej Bargiel (@JedrekBargiel) September 25, 2025

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កូរ៉េខាងត្បូង​ អនុម័ត​ច្បាប់​ថ្មី ផ្ដល់សេរីភាពដល់អ្នកធ្វើ​សេវាកម្ម​ចាក់សាក់​មានសិទ្ធដូចគ្រូពេទ្យ

The post បុរស ប៉ូឡូញ ក្លាយជាមនុស្សដំបូងគេ ចុះពីភ្នំ Everest ដោយគ្មានអុកស៊ីសែន appeared first on Kampuchea Thmey Daily.