ប្រទេសលីប៊ី Archives - Kampuchea Thmey Daily

ក្រឡាប់​កប៉ាល់​នៅ​កណ្តាល​សមុទ្រមេឌី​ទែ​រ៉ា​ណេ បណ្តាលឱ្យ​មនុស្ស​ ៥៣នាក់​ស្លាប់ និង​បាត់ខ្លួន​
នាវា​​មួយ​គ្រឿង​ផ្ទុក​មនុស្ស​រាប់​សិប​នាក់​បាន​ក្រឡាប់​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​លី​ប៊ី បណ្តាល​ឱ្យ​មនុស្ស​ ៥៣ នាក់ស្លាប់​ ក្នុង​នោះ​មាន​ទារក​២ នាក់ និង​​មាន​អ្នក​បាត់ខ្លួន។

នៅ​ក្នុងសេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃចន្ទ អង្គ​ការ​អន្តរជាតិ​សម្រាប់​ជន​ចំណាក​ស្រុក (IOM) បាន​និយាយ​ថា កប៉ាល់​ដឹក​មនុស្ស ៥៥ នាក់​បាន​ក្រឡាប់ភាគខាងជើង​នៃទីក្រុង​ ឆ្នេរសមុទ្រ Zuwara ភាគ​ពាយព្យ​ប្រទេស​លីប៊ី កាលពីថ្ងៃទី៦ ខែកុម្ភៈ។

ក្រឡាប់ទូកនៅ​សមុទ្រមេឌីទែរ៉ាណេ។ Reuters

​យោង​តាម Al Jazeera ចុះផ្សាយ​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឱ្យ​ដឹង​ថា​ ក្រុម​ការងារអង្គការ IOM ​បាន​ផ្តល់​ព័ត៌មាន​ទៅ​កាន់​អ្នក​នៅ​មាន​ជីវិត​ពីរ​នាក់ ថែ​ទាំ​សុខភាព​និង​ព្យាបាល​បន្ទាន់​ពេល​ចុះ​ពី​នាវា​ ដោយ​មានការ​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ផងដែរ។

យោង​តាម​អ្នកមាន​ជីវិត ប្រាប់​ទីភ្នាក់​ងារ​សារព័ត៌មាន Al Jazeera ថា ទូក​នេះ​បាន​ដឹក​ជន​ភៀស​ខ្លួន និង​ជនចំណាកស្រុកមក​ពីបណ្តា​ប្រទេស​អាហ្វ្រិក​។​

លើស​ពី​នេះ អ្នក​មាន​ជីវិត​ឱ្យ​ដឹង​ថា នាវា​នេះ​បាន​ចាក​ចេញ​ពី​ទី​ក្រុង Zawia ភាគ​ពាយ័ព្យ​ប្រទេស​លីប៊ី នៅ​ម៉ោង​ប្រហែល​ ១១ យប់ ថ្ងៃ​ទី៥ ខែកុម្ភៈ ហើយ​បាន​ក្រឡាប់​ប្រហែល​ ៦ម៉ោង​ក្រោយ​។

យោង​តាម​គម្រោងបាត់​ខ្លួន​របស់​ជន​ចំណាក​ស្រុក​(Missing Migrants Project)​​ របស់​អង្គការ​ IOM ឱ្យ​ដឹង​ថា មនុស្ស​ជាង ១ ៣០០នាក់ បាន​បាត់​ខ្លួន​នៅ​លើកណ្តាល​សមុទ្រមេឌី​ទែ​រ៉ា​ណេ (​ Mediterranean) ដ៏​គ្រោះ​ថ្នាក់​បំផុត ក្នុង​ឆ្នាំ ២០២៥។ ចំណែក ឧប្បត្តិហេតុចុង​ក្រោយនេះ​បាន​នាំ​ឱ្យ​ចំនួន​ជនភៀស​ខ្លួន និង​ជនចំណាកស្រុកមាន​អ្នក​ស្លាប់ និង​បាត់​ខ្លួន​នៅ​លើផ្លូវ​ទឹក​ក្នុង​ឆ្នាំ​នេះ​ដល់​យ៉ាងហោចណាស់ ៤៨៤ នាក់​។

សេចក្តីថ្លែងការណ៍បាននិយាយថា៖ « ទិន្នន័យរបស់អង្គការ​ IOM នៅ​ក្នុង​ខែ​មករា​ មាន​ជន​ចំណាក​ស្រុក​យ៉ាង​ហោចណាស់​ចំនួន ៣៧៥ នាក់​ បាន​​ស្លាប់ និង​បាត់​ខ្លួន​បន្ទាប់​ពី​លិច​កប៉ាល់»​។

អង្គការ​ IOM បន្ត​ថា ឧប្បត្តិហេតុនេះ​ពិបាក​រក​ជន​រងគ្រោះ​ ព្រោះ​ស្ថិត​នៅ​កណ្តាល​សមុទ្រ​មេឌី​ទែ​រ៉ា​ណេ (Mediterranean) ចំ​ពេល​អាកាសធាតុមិន​អំណោយ​ផល​​ និង​មានចំនួន​​អ្នក​ស្លាប់​រាប់រយនាក់​ទៀត​ តែ​អង្គការ​មិន​បាន​កត់​ត្រា​។​

អង្គការ​បាន​បន្ត​ថា​៖ «ឧប្បត្តិហេតុ​ដដែលៗ​​ទាំងនេះ​​ វា​​បញ្ជាក់​​ពី​​ហា​និ​ភ័យ​​ជាប់​​រហូត ​និង​មាន​មនុស្ស​​ស្លាប់​​ ចំណែកភាគ​ច្រើន​នៃ​ពួក​គេ​ គឺ​ជា​​​ជន​​ចំ​ណាក​​ស្រុក និង​ជនភៀសខ្លួន​​ដែល​​ព្យាយាម​​ឆ្លង​កាត់​ផ្លូវ​សមុទ្រ​​ដ៏​​គ្រោះ​ថ្នាក់នេះ​»៕

ប្រែសម្រួល៖ ណឺ មិនា

The post ក្រឡាប់​កប៉ាល់​នៅ​កណ្តាល​សមុទ្រមេឌី​ទែ​រ៉ា​ណេ បណ្តាលឱ្យ​មនុស្ស​ ៥៣នាក់​ស្លាប់ និង​បាត់ខ្លួន​ appeared first on Kampuchea Thmey Daily.

មេទ័ពលីប៊ី និងមន្ត្រីយោធាជាន់ខ្ពស់៤នាក់ទៀត ​ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ តួកគី
មេទ័ពនៃប្រទេសលីប៊ីលោក Mohammed Ali Ahmed Haddad បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះរួមជាមួយមន្ត្រីយោធាជាន់ខ្ពស់ចំនួន៤នាក់ទៀតនៅប្រទេសតួកគី។

លោក Mohammed Ali Ahmed Haddad (រូបថត៖ Anadolu)

តាមការផ្សាយរបស់ BBC, ហេតុការណ៍នេះកើតឡើងកាលពីរាត្រីថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥នៅទីក្រុង អង់ការ៉ា ខណៈមូលហេតុនៃការធ្លាក់មិនទាន់ត្រូវបានគេដឹងទេ។

លោក Haddad និងមន្ត្រីផ្សេងទៀត បានជិះយន្តហោះឯកជន Falcon 50 វិលត្រឡប់ទៅប្រទេសលីប៊ីវិញនាវេលាម៉ោង៨:១០នាទីយប់ ប៉ុន្តែ៤២នាទីក្រោយមក យន្តហោះក៏សុំចុះចតបន្ទាន់ រួចក៏បាត់ការទាក់ទងតែម្តង។

បំណែកយន្តហោះ (រូបថត៖ Reuters)

សូមជម្រាបថា លោក Haddad និងមន្ត្រីយោធារបស់គាត់ បានធ្វើដំណើរទៅតួកគី សម្រាប់កិច្ចពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការយោធានិងសន្តិសុខ រវាងប្រទេសទាំងពីរ។

លោក Haddad ត្រូវបានតែងតាំងឲ្យកាន់តំណែងអគ្គមេបញ្ជាការនៃកងទ័ពលីប៊ី ដោយរដ្ឋាភិបាលឯកភាពជាតិ ដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី។

ក្រុមសង្គ្រោះនៅកន្លែងធ្លាក់យន្តហោះ (រូបថត៖ Reuters)

លោក Haddad មានកេរ្តិ៍ឈ្មោះជាតួអង្គដ៏សំខាន់ក្នុងការព្យាយាម បង្រួបបង្រួមកងទ័ពលីប៊ី ដែលបានបែកបាក់គ្នាដោយសារសង្រ្គាមស៊ីវិល។ លោកបានដឹកនាំការចរចាជាមួយភាគីកងទ័ពនៅភាគខាងកើតប្រទេសដែលដឹកនាំដោយ Khalifa Haftar ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាព និងការបង្កើតកងទ័ពជាតិរួមតែមួយ។

មិនត្រឹមប៉ុណ្ណឹង នាពេលថ្មីៗនេះ លោកបានដើរតួយ៉ាងសកម្មក្នុងកិច្ចការអន្តរជាតិ តាមរយៈការជួបពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់មកពីបណ្តាប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក និងតួកគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនិងការប្រឆាំងភេរវកម្ម៕

អត្ថបទ៖ សុខ សុវណ្ណ

ទាហានតួកគី​​២០នាក់ស្លាប់ ក្រោយធ្លាក់យន្តហោះនៅព្រំដែនហ្សកហ្ស៊ី-អាស៊ែបៃហ្សង់

The post មេទ័ពលីប៊ី និងមន្ត្រីយោធាជាន់ខ្ពស់៤នាក់ទៀត ​ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ តួកគី appeared first on Kampuchea Thmey Daily.

ជនភៀសខ្លួនស៊ូដង់យ៉ាងតិច ៥០ ស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះទូកនៅលីប៊ី
អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បាននិយាយថា យ៉ាងហោចណាស់ជនភៀសខ្លួនស៊ូដង់ ៥០ នាក់បានស្លាប់ ខណៈពេលដែលទូកដឹកមនុស្ស ៧៥ នាក់បានឆេះចេញពីឆ្នេរសមុទ្រលីប៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ខែកញ្ញា។

ជនចំណាកស្រុកដែលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ (រូបភាព៖ Reuters)

ក្រោយការជួយសង្គ្រោះមានអ្នកនៅរស់រានមានជីវិតចំនួន ២៤ នាក់ តែពួកគេសុទ្ធតែរងរបួស។ ឧបទ្ទវហេតុនេះបានបន្ថែមទៅលើគ្រោះមហន្តរាយជនចំណាកស្រុកជាបន្តបន្ទាប់នៅសមុទ្រមេឌីទែរ៉ាណេ ដែលជាផ្លូវធ្វើចំណាកស្រុកដ៏គ្រោះថ្នាក់បំផុតមួយរបស់ពិភពលោក។

ក្រុមសិទ្ធិមនុស្សព្រមានថា ជម្លោះនៅក្នុងប្រទេសលីប៊ី ការរំលោភបំពាននៅក្នុងមណ្ឌលឃុំឃាំង និងការកាត់បន្ថយប្រតិបត្តិការជួយសង្គ្រោះ នៅតែបន្តធ្វើឱ្យជនភៀសខ្លួន និងជនចំណាកស្រុកស្ថិតក្នុងហានិភ័យខ្លាំង ខណៈដែលពួកគេព្យាយាមធ្វើដំណើរដ៏គ្រោះថ្នាក់ទៅកាន់អឺរ៉ុប។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថានៅសមុទ្រមេឌីទែរ៉ាណេ យ៉ាងហោចណាស់ជនចំណាកស្រុក ឬជនភៀសខ្លួន ២៤៥២ នាក់បានស្លាប់ ឬបាត់ខ្លួនកាលពីឆ្នាំមុន៕

(រូបភាព៖ Reuters)

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ជនភៀសខ្លួនស៊ូដង់យ៉ាងតិច ៥០ ស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះទូកនៅលីប៊ី appeared first on Kampuchea Thmey Daily.

​ប្រទះ​​ឃើញផ្នូរដ៏ធំ​២​កន្លែង​កប់​សាកសពជនចំណាកស្រុកជិត៥០​នាក់​នៅលីប៊ី​
អាជ្ញាធរលីប៊ីបានរកឃើញសាកសពជិត៥០នាក់ពីផ្នូរដ៏ធំចំនួនពីរនៅវាលខ្សាច់ភាគអាគ្នេយ៍របស់ប្រទេស នៅក្នុងសោកនាដកម្មចុងក្រោយបង្អស់មួយ​ដែលពាក់ព័ន្ធនឹងជនចំណាកស្រុកមកពី​តំបន់​​អាហ្វ្រិកខាងត្បូងទៅកាន់ទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១០ខែកុម្ភៈនេះ។

(រូបភាព៖ Reuters)

លោក Mohamed al-Fadeil ប្រធាន​​​​​​​​សភា​សន្តិសុខនៅទីក្រុង Kufra បានឲ្យដឹងថា ផ្នូរដ៏ធំមួយត្រូវបានរកឃើញកាលពីថ្ងៃសុក្រនៅក្នុងកសិដ្ឋានមួយភាគអាគ្នេយ៍​​នៃ​​​ទីក្រុង Kufra ដោយ​​មានសាកសពចំនួន១៩​នាក់​​។ ចំណែក​ផ្នូរដ៏ធំទីពីរ​ដែលមានសាកសពយ៉ាងហោចណាស់៣០​ក៏ត្រូវបានរកឃើញ​នៅក្នុងទីក្រុងនេះដូចគ្នា បន្ទាប់​ពី​អាជ្ញាធរ​បានឆ្មក់ចូលមជ្ឈមណ្ឌលឃុំឃាំងជនចំណាកស្រុក ហើយសាកសព​ទាំងអស់ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​កោសល្យវិច័យ។

លោកបានបន្ថែមថា មនុស្សជិត៧០នាក់ត្រូវបានកប់នៅក្នុងទីតាំងនោះ ខណៈអាជ្ញាធរកំពុងបន្តស្វែងរកក្នុងតំបន់នោះ។

Al-Abreen ដែលជាអង្គការសប្បុរសធម៌ដែលជួយជនចំណាកស្រុក និងជនភៀសខ្លួននៅភាគខាងកើត និងភាគខាងត្បូង​ប្រទេសលីប៊ី បាននិយាយថា មនុស្សមួយចំនួនដែលបានរកឃើញនៅក្នុងផ្នូរដ៏ធំត្រូវបានបាញ់សម្លាប់មុនពេលពួកគេត្រូវបានគេបញ្ចុះ។

អង្គការនេះបានឲ្យដឹងថាក្រុមជួញដូរមនុស្សបានទទួលផលប្រយោជន៍ពីការរត់ពន្ធនេះជាងមួយទសវត្សរ៍មកហើយតាមរយៈការរត់ពន្ធជនចំណាកស្រុក និងជនភៀសខ្លួនឆ្លងកាត់ព្រំដែនរបស់ប្រទេសជាមួយនឹងប្រទេសចំនួនប្រាំមួយ រួមមាន​ប្រទេស ឆាដ, នីហ្សេ, ស៊ូដង់, អេហ្ស៉ីប, អាល់ហ្សេរី និង ទុយនីស៊ី។

(រូបភាព៖ AP)

ក្រុមសិទ្ធិមនុស្ស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ អស់រយៈពេលជាច្រើនឆ្នាំបានចងក្រងឯកសារអំពីការរំលោភបំពាន​ជាប្រព័ន្ធលើអ្នកស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសលីប៊ី រួមទាំងការបង្ខំឱ្យធ្វើការ ការវាយដំ ការចាប់រំលោភ និងការធ្វើទារុណកម្ម។ ការរំលោភបំពាននេះជារឿយៗអមជាមួយនឹងការជំរិតទារប្រាក់ពីក្រុមគ្រួសាររបស់​ពួកគេ មុនពេលពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសលីប៊ី។

លើសពីនេះអ្នកដែលត្រូវបានស្ទាក់ចាប់ និងបញ្ជូនត្រឡប់ទៅប្រទេសលីប៊ីវិញ ត្រូវបានឃុំខ្លួនក្នុងមណ្ឌលឃុំឃាំងដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដែលពួកគេទទួលរងការរំលោភបំពាននានាដូចជា​ការធ្វើទារុណកម្ម ការរំលោភ និងការជំរិតទារប្រាក់។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថា ផ្នូរដ៏ធំដែលមានសាកសពអ្នកស្វែងរកសិទ្ធិជ្រកកោន ក៏ធ្លាប់ត្រូវបានគេរកឃើញនៅក្នុងប្រទេសលីប៊ី ដែលជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ជនចំណាកស្រុកមកពីទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា ទៅកាន់អឺរ៉ុបផងដែរ។ កាល​ពី​ឆ្នាំ​មុន អាជ្ញាធរ​បាន​រក​ឃើញ​សាកសព​ជន​ចំណាក​ស្រុក​យ៉ាង​តិច៦៥​នាក់ នៅ​ក្នុង​តំបន់ Shuayrif ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី Tripoli។

ប្រទេសលីប៊ី​បានធ្លាក់ចូលទៅក្នុងភាពវឹកវរបន្ទាប់ពីការបះបោរគាំទ្រដោយអង្គការណាតូ ដែលបានផ្តួលរំលំ និងសម្លាប់មេដឹកនាំលីប៊ី លោក Muammar Gaddafi ក្នុងឆ្នាំ​២០១១។ ប្រទេសសម្បូរទៅដោយប្រេងនេះត្រូវបានគ្រប់គ្រងអស់ជាច្រើនទសវត្សរ៍កន្លងមកដោយរដ្ឋាភិបាលគូប្រជែងនៅភាគខាងកើត និងខាងលិចលីប៊ី ដែលក្រុមនីមួយៗគាំទ្រដោយក្រុមប្រយុទ្ធ និងរដ្ឋាភិបាលបរទេស៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ​ប្រទះ​​ឃើញផ្នូរដ៏ធំ​២​កន្លែង​កប់​សាកសពជនចំណាកស្រុកជិត៥០​នាក់​នៅលីប៊ី​ appeared first on Kampuchea Thmey Daily.

អ៊ីតាលី ​រឹបអូស​​យន្តហោះ​គ្មាន​មនុស្ស​បើក​យោធា ផលិត​ដោយ​ចិន ដែលបម្រុងដឹកទៅ លីប៊ី
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters នៅថ្ងៃទី​ ០៣ ខែ​ កក្កដាឆ្នាំ២០២៤, អាជ្ញាធរអ៊ីតាលី បានស្ទាក់ចាប់និងរឹបអូសយន្តហោះគ្មានមនុស្សបើកយោធាផលិតដោយចិន ចំនួនពីរគ្រឿង ដែលគ្រោងដឹកទៅប្រទេសលីប៊ី ក្លែងបន្លំជាឧបករណ៍ទួរប៊ីនខ្យល់លាក់ក្នុងកុងតឺន័រ។

យន្តហោះគ្មានមនុស្សបើកទាំងនេះ ត្រូបានរុះរើជាបំណែកដាក់ក្នុងកុងតឺន័រចំនួន៦ នៅឯកំពង់ផែ Gioia Tauro ខណៈកប៉ាល់ដឹកកុងតឺន័រទាំងនេះគឺចេញដំណើរពីកំពង់ផែ Yantian ភាគខាងត្បូងប្រទេសចិន និងសំដៅទៅទីក្រុង Benghazi ដែលជាកំពង់ផែភាគខាងកើតប្រទេសលីប៊ី គ្រប់គ្រងដោយមេបញ្ជាការយោធា Khalifa Haftar។

តាមពិតទៅប្រតិបត្តិការស្ទាក់ចាប់នេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី ១៨ខែមិថុនាមកម្ល៉េះ បន្ទាប់ពីមានការផ្តល់ព័ត៌មានពីភ្នាក់ងារស៊ើបការណ៍អាមេរិក។

គួរបញ្ជាក់ថាប្រទេសលីប៊ី បានធ្លាក់ចូលទៅក្នុងភាពវឹកវរបន្ទាប់ពីការផ្តួលរំលំលោក Muammar Qaddafi នៅក្នុងការបះបោរគាំទ្រដោយអង្គការណាតូក្នុងឆ្នាំ ២០១១ ហើយត្រូវបានពុះចែករវាងរដ្ឋបាលគូប្រជែងនៅភាគខាងកើត និងខាងលិច៕

អត្ថបទ៖ ប៊ុន សុភាព

The post អ៊ីតាលី ​រឹបអូស​​យន្តហោះ​គ្មាន​មនុស្ស​បើក​យោធា ផលិត​ដោយ​ចិន ដែលបម្រុងដឹកទៅ លីប៊ី appeared first on Kampuchea Thmey Daily.

ទីក្រុងដែលរងគ្រោះដោយទឹកជំនន់នៅ លីប៊ី មួយថ្ងៃរកឃើញសាកសព ២៤៥ នាក់
រដ្ឋាភិបាលរួបរួមលីប៊ីបានប្រកាសកាលពីថ្ងៃសុក្រថា ក្រុមរុករក និងជួយសង្គ្រោះបានរកឃើញសាកសពចំនួន ២៤៥ នាក់ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះពីទីក្រុង Derna ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ។

ថ្លែងទៅកាន់សារព័ត៌មាន Anadolu លោក Malik Marseet អ្នកនាំពាក្យនៃមជ្ឈមណ្ឌលជំនួយ និងវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់លីប៊ីបាននិយាយថា សាកសពត្រូវបានរកឃើញនៅទីតាំងឆ្នេរសមុទ្រជាច្រើនក្នុងទីក្រុង Derna ខណៈប្រតិបត្តិការស្វែងរកក៏កំពុងបន្តនៅក្នុងតំបន់ឆ្នេរទាំងអស់នៃទីក្រុង Derna រួមទាំងនៅតំបន់ជ្រលងភ្នំ និងនៅក្នុងទឹកសមុទ្រផងដែរ ។

ព្យុះ “Daniel” បង្កឲ្យមានការបំផ្លិចបំផ្លាញនៅប្រទេសមេឌីទែរ៉ាណេកណ្ដាល និងបានវាយប្រហារភាគខាងកើតប្រទេសលីប៊ី កាលពីថ្ងៃទី១០ ខែកញ្ញា ដែលនាំឲ្យមានទឹកជំនន់នៅក្នុងទីក្រុងជាច្រើន រួមមាន Benghazi, Bayda, Al Marj, Suse, និង Derna ដែលបណ្តាលឲ្យស្លាប់មនុស្ស និងបាត់ខ្លួនជាច្រើននាក់ ។

បន្ទាប់ពីទឹកជំនន់នោះហើយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលរួបរួមជាតិលោក Abdulhamid Dbeibeh បានប្រកាសកាន់ទុក្ខរយៈពេល ៣ ថ្ងៃកាលពីថ្ងៃទី១១ ខែកញ្ញា ហើយក្រុមប្រឹក្សាប្រធានាធិបតីលីប៊ីក៏បានអំពាវនាវរកជំនួយមនុស្សធម៌ពីប្រទេសជាបងប្អូន និងស្ថាប័នអន្តរជាតិផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានតាមរយៈវីដេអូ លោក Tarik Jasarevic អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ទឹកជំនន់នៅក្នុងប្រទេសលីប៊ីបានបណ្តាលឲ្យមនុស្សស្លាប់ជិត ៤,០០០ នាក់ ខណៈមនុស្សពី ៨,០០០ ទៅ ៩,០០០ នាក់នៅតែបន្តបាត់ខ្លួននៅឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ឧបនាយករដ្ឋមន្ត្រី ថៃ ប្រាប់ពីតំណែងដែលលោក ថាក់ស៊ីន អាចកាន់កាប់​ក្នុងជួររដ្ឋាភិបាលថ្មី

The post ទីក្រុងដែលរងគ្រោះដោយទឹកជំនន់នៅ លីប៊ី មួយថ្ងៃរកឃើញសាកសព ២៤៥ នាក់ appeared first on Kampuchea Thmey Daily.

បាតុករលីប៊ី ដុតផ្ទះអភិបាលក្រុង ព្រោះកំហឹងពុះកញ្ជ្រោលរឿងទឹកជំនន់
ផ្ទះរបស់អភិបាលក្រុង Derna ត្រូវបានដុតបំផ្លាញ ខណៈបាតុករលីបីរាប់រយនាក់ ទាមទារឲ្យមានចម្លើយចំពោះគ្រោះទឹកជំនន់ដ៏មហន្តរាយកាលពីសប្តាហ៍មុន។

(រូបថត៖ BBC)

បាតុករបានប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃអង្គារទី១៩ខែកញ្ញា នៅឯវិហារឥស្លាម Sahaba ខណៈមនុស្សជាច្រើន នាំគ្នាស្រែកទាមទារឲ្យបណ្តេញមន្ត្រីកំពូលនៅក្នុងរដ្ឋាភិបាលភាគខាងកើតប្រទេសលីប៊ី ចេញពីតំណែង។

សេវាអ៊ីនធឺណិត និងទូរស័ព្ទក៏ត្រូវបិទផងដែរ ហើយអ្នកកាសែតត្រូវបានបញ្ជាឲ្យចាកចេញ នៅក្នុងការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ។

ផ្ទះរបស់អភិបាលក្រុង Derna លោក Abdulmenam al-Ghaithi បានក្លាយជាចំណុចក្តៅសម្រាប់កំហឹងរបស់ប្រជាជន។ បាតុករនិយាយ​ថា មន្ត្រីមិនបានជូនដំណឹងដល់ពួក​គេគ្រប់គ្រាន់ឡើយ អំពីកម្រិតភ្លៀងធ្លាក់ធ្ងន់ធ្ងរ។ ពួកគេក៏ត្រូវបានប្រាប់ឲ្យស្នាក់នៅផ្ទះ កុំចេញទៅណាផងដែរ។

(រូបថត៖ AFP)

គិតត្រឹមពេលនេះ មនុស្សជាង១០០០០នាក់ កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទំនប់វារីអគ្គិសនីចាស់និងខូចចំនួនពីរ បានបាក់ ជន់លិចទីក្រុង។

ទោះបីជាប្រភពជាច្រើនបានបង្ហាញតួលេខមនុស្សស្លាប់ខុសៗគ្នាក៏ដោយ ប៉ុន្តែអង្គការសហប្រជាជាតិ និយាយថា ខ្លួនបានកត់ត្រាការស្លាប់មនុស្សជិត៤០០០នាក់។

បច្ចុប្បន្ន UN និយាយថា ក្រុមមួយក្នុងចំណោមក្រុមជាច្រើនរបស់ខ្លួន ត្រូវបានបដិសេធ អនុញ្ញាតឲ្យចូលទីក្រុង Derna៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លីប៊ី និង UN ទាស់គ្នា រឿងតួលេខអ្នកស្លាប់ ក្នុងគ្រោះទឹកជំនន់

The post បាតុករលីប៊ី ដុតផ្ទះអភិបាលក្រុង ព្រោះកំហឹងពុះកញ្ជ្រោលរឿងទឹកជំនន់ appeared first on Kampuchea Thmey Daily.

លីប៊ី និង UN ទាស់គ្នា រឿងតួលេខអ្នកស្លាប់ ក្នុងគ្រោះទឹកជំនន់
យោងតាមរបាយការណ៍ដែលធ្វើបច្ចុប្បន្នភាពកាលពីព្រឹកថ្ងៃអាទិត្យទី១៧ខែកញ្ញា ដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បង្ហាញថា ពេលនេះ UN បានកែតម្រូវតួលេខមនុស្សស្លាប់ ក្នុងគ្រោះទឹកជំនន់នៅប្រទេសលីប៊ី ហើយ។

យោងតាមប្រភពពីអង្គការសុខភាពពិភពលោក (WHO), ពេលនេះ UN បញ្ជាក់ថា មនុស្សយ៉ាងតិច ៣៩៥៨នាក់ បានបាត់បង់ជីវិតនៅទូទាំងប្រទេសលីប៊ី ដោយសារទឹកជំនន់ ខណៈមនុស្ស​ជាង​៩០០០​នាក់​កំពុង​បាត់​ខ្លួន។

ក្នុងរបាយការណ៍ដំបូងកាលពីថ្ងៃសៅរ៍ទី១៦ខែកញ្ញា, OCHA និយាយថា មនុស្សយ៉ាងតិច១១៣០០នាក់បានស្លាប់នៅក្នុងទីក្រុង Derna ប្រទេសលីប៊ី ដោយសារទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ខណៈតួលេខនេះ ត្រូវបាន OCHA ដកស្រង់យកពីអឌ្ឍចន្ទក្រហមលីប៊ី។

លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការ UN បានប្រាប់ CNN កាលពីថ្ងៃអាទិត្យថា “យើងនឹងសម្រេចយកតួលេខចុងក្រោយដែលទើបតែផ្ទៀងផ្ទាត់ដោយ WHO ជាតួលេខផ្លូវការ”។

ដោយឡែក សង្គមអឌ្ឍចន្ទក្រហមលីប៊ីបានជំទាស់ ដោយប្រាប់ CNN នៅព្រឹកថ្ងៃអាទិត្យថា ខ្លួនមិនដែលផ្តល់តួលេខអ្នកស្លាប់ខ្ពស់បែបនេះ ដល់ UN ទេ។

នៅពេលសួរថាតើធ្វើហេតុអ្វីបានជា UN លើកឡើងពីចំនួនអ្នកស្លាប់ដោយមិនត្រឹមត្រូវ លោក Haq និយាយថា “នៅក្នុងសោកនាដកម្មផ្សេងៗគ្នាជាច្រើន យើងតែងតែកែប្រែតួលេខ ដូច្នេះ​វា​ជា​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ទី​នេះ។ ​ចំនួន​អ្នក​ស្លាប់​មិនច្បាស់លាស់ វា​អាច​ឡើង​ចុះ”។

គួរបញ្ជាក់ថា ទីក្រុង Derna ដែលជាចំណុចកណ្តាលនៃគ្រោះទឹកជំនន់អំឡុងពេលព្យុះ Daniel គឺត្រូវបានហែកច្រៀកជាពីរ បន្ទាប់ពីទឹកជំនន់វាយប្រហារសង្កាត់ទាំងមូលកាលពីសប្តាហ៍មុន។ ទីក្រុងនេះមានប្រជាជនប្រហែល ១០ម៉ឺននាក់ មុនពេលសោកនាដកម្ម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ UN អំពាវនាវសុំទឹកប្រាក់ជាបន្ទាន់ យកទៅជួយជនរងគ្រោះ ដោយទឹកជំនន់នៅ លីប៊ី

The post លីប៊ី និង UN ទាស់គ្នា រឿងតួលេខអ្នកស្លាប់ ក្នុងគ្រោះទឹកជំនន់ appeared first on Kampuchea Thmey Daily.