ប្រទេសហុងគ្រី Archives - Kampuchea Thmey Daily

​​​នាយករដ្ឋមន្ត្រី​ថ្មី​ហុងគ្រី​​ ​ថ្លែង​ប្រាប់​ប្រជាជន ​ថា ការផ្លាស់ប្តូរ «នៅ​វែងឆ្ងាយណាស់និង​មិនងាយស្រួល​ទេ​»
​ប្រព័ន្ធ​នយោបាយ​ហុងគ្រី​​រក​ឃើញ​ការ​ផ្លាស់ប្តូរ​ជា​ផ្លូវការ បន្ទាប់​​ពី​ លោក Peter Magyar​ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសហុងគ្រី ជំនួស​លោក Viktor Orban ដែល​កាន់​អំណាច​​​​១៦​ឆ្នាំ​នៅ​ហុងគ្រី និង​រក្សា​ភាព​ជិត​ស្និទ្ធ​​​​ជាមួយរុស្ស៊ី​ ដោយ​ធ្វើ​ជាឆ្នឹង​ទទឹង​ក​របស់​អ៊ឺរ៉ុប​​ក្នុងការ​ជួយ​ដល់​អ៊ុយក្រែន​​។

លោក Peter Magyar​ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសហុងគ្រី។

​ជា​នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​ ទើប​តែ​មាន​វ័យ​​៤៥​ ឆ្នាំ ដែលដឹកនាំគណបក្ស Tisza កណ្តាលស្តាំ​និយម​​ និង​មាន​ទំនោរ​ទៅ​រក​​​សហគមន៍​អឺរ៉ុប​​ ​ដោយ​ធ្វើសកម្មភាព​ផ្ទុយពី​​​​គោល​នយោបា​យ​ការ​បរទេស​របស់​អតីតនាយករដ្ឋមន្ត្រី​ Orban លោក  Magyar បាន​ឈ្នះការ​បោះឆ្នោត​​​​ដាច់​លើ​គណបក្ស​របស់​ លោក Orban។​

តាមការ​ផ្សាយ​របស់ ​Al Jazeera លោក  Magyar ត្រូវបានជំរុញឱ្យចូលកាន់តំណែងដោយការសន្យានៃការផ្លាស់ប្តូរបន្ទាប់ពីជាប់គាំងសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំក្រោមការដឹកនាំរបស់លោក Orban និងបានធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងជាមួយសម្ព័ន្ធមិត្តសំខាន់ៗ រួមទាំងសហភាពអឺរ៉ុបផងដែរ។

​ក្នុង​ពេលស្បថ​ចូល​កាន់តំណែង​នៅថ្ងៃសៅរ៍ លោក Magyar បាន​ប្រាប់​ប្រជាជនហុងគ្រីឱ្យ «ដើរឆ្លងកាត់ច្រកទ្វារនៃការផ្លាស់ប្តូររបប»​។ ​

គណបក្ស Tisza របស់លោកមានសំឡេងភាគច្រើនក្នុងសភាយ៉ាងច្រើន ដោយឈ្នះ ១៤១ ក្នុងចំណោម ១៩៩ អាសនៈ។

ទោះជាយ៉ាងណាក៏ដោយ លោក Magyar ប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើននៅក្នុងតួនាទីថ្មីរបស់លោក រួមទាំងការស្តារទំនាក់ទំនងរបស់ទីក្រុង Budapest ជាមួយសហភាពអឺរ៉ុប ការស្តារសេដ្ឋកិច្ចឡើងវិញ និងការដោះស្រាយឱនភាពថវិកាដែលឈានដល់ជិតបីភាគបួននៃគោលដៅពេញមួយឆ្នាំរបស់ខ្លួននៅខែមេសា។

ថ្លែងទៅកាន់អ្នកគាំទ្ររាប់ម៉ឺននាក់ដែលបានស្តាប់ការអំពាវនាវរបស់លោកឱ្យប្រមូលផ្តុំគ្នានៅខាងក្រៅសភា​ក្នុងថ្ងៃដែល​លោក​ស្បថ​ចូលកាន់តំណែង នាយករដ្ឋមន្ត្រីថ្មីបានពិពណ៌នាអំពីផ្លូវឆ្ពោះទៅរកការផ្លាស់ប្តូរថា «នៅ​វែងឆ្ងាយណាស់ ហើយ​​វា​មិនងាយស្រួល​នោះទេ​»។ នេះ​បើ​យោងតាម The Guardian​។​

​​​លោក​បញ្ជាក់ថា «សព្វថ្ងៃនេះ មនុស្សដែលស្រឡាញ់សេរីភាពគ្រប់រូបនៅក្នុងពិភពលោកចង់ក្លាយជាជនជាតិហុងគ្រីបន្តិច» ដោយ​បានបន្ថែមថា «អ្នកបានបង្រៀនប្រទេស និងពិភពលោកថា វាគឺជាមនុស្សសាមញ្ញបំផុត ​មនុស្ស​ឈាមថ្មី​ ដែលអាចកម្ចាត់របបផ្តាច់ការដ៏សាហាវបំផុត»។

លោកស្រី Agnes Forsthoffer ប្រធានសភាដែលទើបតែងតាំងថ្មី បានប្រើប្រាស់ការសម្រេចចិត្តដំបូងរបស់លោកស្រីក្នុងតំណែង ដើម្បីបញ្ជាឱ្យដាក់ទង់ជាតិឡើងវិញ ដោយពណ៌នាអំពីចលនានេះថាជា «ជំហាននិមិត្តរូបដំបូងនៅលើមាគ៌ានេះ [ត្រឡប់ទៅអឺរ៉ុបវិញ]»។

នាយករដ្ឋមន្ត្រីថ្មីមានគោលបំណងឈានដល់កិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ដែលនឹង​​​​រំដោះ​​មូលនិធិប្រហែល ២០ពាន់លានដុល្លារដែលត្រូវបានបង្កក។ ប្រាក់នេះត្រូវបានផ្អាកដោយសារតែការព្រួយបារម្ភអំពីសិទ្ធិមនុស្សកាន់តែអាក្រក់ទៅៗក្រោមការដឹកនាំរបស់លោក Orban និងការធ្លាក់ចុះនៃនីតិរដ្ឋ៕​​

រ៉ាន់ រើយ​

The post ​​​នាយករដ្ឋមន្ត្រី​ថ្មី​ហុងគ្រី​​ ​ថ្លែង​ប្រាប់​ប្រជាជន ​ថា ការផ្លាស់ប្តូរ «នៅ​វែងឆ្ងាយណាស់និង​មិនងាយស្រួល​ទេ​» appeared first on Kampuchea Thmey Daily.

ហេតុអ្វី ការប្រែប្រួលហុងគ្រី នាំដល់ការប្រែប្រួលនៅអឺរ៉ុប ចំពោះអ៊ីស្រាអែលនិងអ៊ុយក្រែន?
ការផ្លាស់ប្តូររដ្ឋាភិបាលនៅហុងគ្រី ក្នុងខែមេសានេះ មិនត្រឹមតែជាព្រឹត្តិការណ៍ផ្ទៃក្នុងរបស់ប្រទេសមួយនេះប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជា «ក្បាលម៉ាស៊ីន» រុញច្រានឲ្យមានការប្រែប្រួលយ៉ាងខ្លាំងក្លានូវគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) ទាំងមូល​ទៀតផង​​។

ជាពិសេស ការបាត់បង់អំណាចរបស់លោក Viktor Orbán ដែល​កាន់​អំណាច​នៅហុង​គ្រី​​​១៦​ឆ្នាំ​ បានដកចេញនូវ «ដុំថ្មបាំងផ្លូវ» ដ៏ធំបំផុត ដែលកន្លងមកតែងតែរារាំងសាមគ្គីភាពរបស់អឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន The Jerusalem Post បានចុះផ្សាយកាលពីថ្ងៃទី២២មេសា។

រូបភាព៖Reuters

កាលពីមុន ហុងគ្រីគឺជាឧបសគ្គចម្បងក្នុងការអនុម័តជំនួយសម្រាប់អ៊ុយក្រែន ដោយសារទំនាក់ទំនងជិតស្និទ្ធរវាងលោក Orbán និងទីក្រុងមូស្គូ។ ប៉ុន្តែការប្រែប្រួលថ្មីបាននាំមកនូវការបញ្ចប់សិទ្ធិវេតូ  ដោយរដ្ឋាភិបាលថ្មីរបស់ហុងគ្រីបានយល់ព្រមតាមមតិភាគច្រើនរបស់ EU ដែលអនុញ្ញាតឲ្យកញ្ចប់ជំនួយយក្សចំនួន ៩០ ពាន់លានអឺរ៉ូ ត្រូវបានអនុម័តដោយគ្មានការរារាំង។

ហុងគ្រីលែងដាក់លក្ខខណ្ឌតឹងរ៉ឹងលើបញ្ហានយោបាយផ្ទៃក្នុង ដែលកាលពីមុនធ្លាប់ប្រើដើម្បីពន្យារពេលដំណើរការចូលជាសមាជិក EU របស់អ៊ុយក្រែន។ ការណ៍ដែលអឺរ៉ុបមានសំឡេង​តែមួយដោយគ្មានការរារាំងពីហុងគ្រី គឺជាការផ្ញើសារព្រមានយ៉ាងខ្លាំងទៅកាន់រុស្ស៊ីថា ការព្យាយាមបំបែកបំបាក់អឺរ៉ុបលែងមានប្រសិទ្ធភាពទៀតហើយ។

ជាការកត់សម្គាល់ដ៏ធំនោះគឺ ហុងគ្រីធ្លាប់ជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់បំផុតរបស់អ៊ីស្រាអែល និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu នៅក្នុងប្លុកអឺរ៉ុប។ ការប្រែប្រួលមួយនេះក៏បានជះឥទ្ធិពលដល់អ៊ីស្រាអែលជាច្រើន។ កន្លងមក ហុងគ្រីតែងតែរារាំង EU មិនឲ្យចេញសេចក្តីថ្លែងការណ៍រួមរិះគន់សកម្មភាពយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា ឬការដាក់ទណ្ឌកម្មលើអ្នកតាំងទីលំនៅខុសច្បាប់។

នៅពេលហុងគ្រីផ្លាស់ប្តូរជំហរ​នយោបាយ​បែបនេះ​ EU អាចនឹងមានសំឡេង​រួមគ្នាកាន់តែម៉ឺងម៉ាត់ក្នុងការទាមទារឲ្យមានបទឈប់បាញ់ និងការគោរពសិទ្ធិមនុស្ស។ អឺរ៉ុបនឹងងាកទៅរកគោលនយោបាយមួយដែលមាន «តុល្យភាពជាងមុន» រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយលែងមានការការពារដាច់អហង្ការពីសំណាក់ហុងគ្រីដូចមុនទៀតហើយ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលថ្មីរបស់​ហុងគ្រី ក្រោមការដឹកនាំរបស់ លោក Péter Magyar ចង់ស្តាររូបភាពហុងគ្រីឡើងវិញ និងត្រូវការដោះលែងកញ្ចប់ថវិកាជាតិដែលត្រូវបាន EU បង្កក។ ដើម្បីសម្រេចបាននូវចំណុចនេះ ហុងគ្រីត្រូវតែ តម្រូវ​គោលនយោបាយការបរទេសឲ្យស្របតាមស្មារតីរួមរបស់ EU។ បញ្ឈប់ការដើរផ្ទុយពីគេលើបញ្ហាយុទ្ធសាស្ត្រសន្តិសុខពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post ហេតុអ្វី ការប្រែប្រួលហុងគ្រី នាំដល់ការប្រែប្រួលនៅអឺរ៉ុប ចំពោះអ៊ីស្រាអែលនិងអ៊ុយក្រែន? appeared first on Kampuchea Thmey Daily.

ហេតុអ្វីហុងគ្រីនិងស្លូវ៉ាគី ងាក​ទៅ​គាំំទ្រអ៊ុយក្រែន និង​ផ្លាស់ប្តូរ​គោលនយោបាយអឺរ៉ុប​ក្នុងកំឡុងពេលនេះ?
ការផ្លាស់ប្តូរឥរិយាបថនយោបាយរបស់ប្រទេសហុងគ្រី និង ស្លូវ៉ាគី ក្នុងការងាកមកគាំទ្រអ៊ុយក្រែនវិញនៅពាក់កណ្តាល ខែមេសានេះ គឺជាចំណុចរបត់ប្រវត្តិសាស្ត្រមួយសម្រាប់សន្តិសុខអឺរ៉ុប។ ចំពោះមូលហេតុចម្បងដែលនាំឲ្យមានការផ្លាស់ប្តូរដ៏ភ្ញាក់ផ្អើលនេះ គឺផ្អែកលើកត្តានយោបាយផ្ទៃក្នុង និងដំណោះស្រាយលើវិបត្តិថាមពល។

យ៉ាងណា បន្ទាប់ពីបានដើរតួជាឧបសគ្គចម្បងក្នុងសហភាពអឺរ៉ុប (EU) អស់រយៈពេលជាច្រើនឆ្នាំ ហុងគ្រី និងស្លូវ៉ាគី បានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់ក្នុងការគាំទ្រដល់អ៊ុយក្រែនវិញ ​ក្រោយ​ពី​ការ​ចាញ់ឆ្នោត​របស់​ លោក Victor Orban ដែល​ស្និទ្ធ​នឹង​លោក ពូទីន និង​ដែល​បាន​ដឹកនាំ​ហុងគ្រី​អស់​រយៈពេល​​១៦ឆ្នាំ​។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ czechia កាលពីថ្ងៃទី២១មេសា។

រូបភាព៖Reuters

ទី១. ការផ្លាស់ប្តូររដ្ឋាភិបាលជាប្រវត្តិសាស្ត្រនៅហុងគ្រី

កត្តាដែលជះឥទ្ធិពលខ្លាំងបំផុត គឺការចាញ់ឆ្នោតរបស់លោក Viktor Orbán នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១២មេសា។ រដ្ឋាភិបាលថ្មីដឹកនាំដោយលោក Péter Magyar និងគណបក្ស Tisza បានប្រកាសភ្លាមៗនូវការកែទម្រង់គោលនយោបាយការបរទេស។ ជាក់ស្ដែងលោកបានសន្យាថានឹងបញ្ចប់ភាពរកាំរកូសជាមួយសហភាពអឺរ៉ុប និងណាតូ ។ ជាពិសេស ហុងគ្រីបានយល់ព្រមដកការរារាំងលើកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៩០ ពាន់លានអឺរ៉ូ របស់ EU សម្រាប់អ៊ុយក្រែន ដែលកន្លងមកលោក Orbán តែងតែប្រើសិទ្ធិវេតូដើម្បីរារាំង។

ទី២.ការដោះស្រាយវិបត្តិបំពង់ប្រេង Druzhba

ទំនាក់ទំនងរវាងអ៊ុយក្រែនជាមួយហុងគ្រី -ស្លូវ៉ាគី បានដុនដាបខ្លាំងកាលពីដើមឆ្នាំ ២០២៦ ដោយសារការផ្អាកលំហូរប្រេងពីរុស្ស៊ីតាមបំពង់ប្រេង Druzhba។ ទោះយ៉ាងណា ភាពតានតឹងត្រូវបានដោះស្រាយបន្ទាប់ពីអ៊ុយក្រែនបានបញ្ចប់ការជួសជុលផ្នែកដែលរងការខូចខាត ហើយធានាថាការផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ប្រទេសទាំងពីរនឹងត្រឡប់មកធម្មតាវិញនៅចុងខែមេសានេះ។ នៅពេលដែលស្ថិរភាពថាមពលត្រូវបានធានា ហុងគ្រី និងស្លូវ៉ាគី លែងមានសម្ពាធសេដ្ឋកិច្ចក្នុងការប្រឆាំងនឹងអ៊ុយក្រែនទៀតហើយ។

ទី៣. ភាពឯកោរបស់ស្លូវ៉ាគី និងផលប្រយោជន៍សេដ្ឋកិច្ច

សម្រាប់ស្លូវ៉ាគី នាយករដ្ឋមន្ត្រីលោក Robert Fico បានជួបប្រឈមនឹងសម្ពាធនយោបាយខ្លាំង ពោលគឺការបាត់បង់សម្ព័ន្ធមិត្ត បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលលោក Orbán លោក Fico បានក្លាយជាមេដឹកនាំតែម្នាក់គត់ក្នុង EU ដែលមានជំហរប្រឆាំងនឹងអ៊ុយក្រែន ដែលធ្វើឲ្យលោកជួបការឯកោផ្នែកការទូត។ ហេតុដូច្នេះ ស្លូវ៉ាគីចាប់ផ្តើមងាកមកផ្តោតលើផលប្រយោជន៍សេដ្ឋកិច្ចយូរអង្វែង តាមរយៈការចូលរួមក្នុងគម្រោងកសាងទីក្រុងកៀវឡើងវិញក្រោយសង្គ្រាម ដែលអាចផ្តល់ផលចំណេញយ៉ាងច្រើនដល់ក្រុមហ៊ុនសំណង់ និងឧស្សាហកម្មរបស់ស្លូវ៉ាគី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

នាយករដ្ឋមន្ត្រីស្លូវ៉ាគី ងាក​មក​គាំទ្រអ៊ុយក្រែនចូល​សហភាពអឺរ៉ុប ក្រោយដៃគូ Victor Orban ​​ចាញ់ឆ្នោត​​នៅ​ហុងគ្រី​

The post ហេតុអ្វីហុងគ្រីនិងស្លូវ៉ាគី ងាក​ទៅ​គាំំទ្រអ៊ុយក្រែន និង​ផ្លាស់ប្តូរ​គោលនយោបាយអឺរ៉ុប​ក្នុងកំឡុងពេលនេះ? appeared first on Kampuchea Thmey Daily.

​លោក ត្រាំ និង លោក ពូទីន បាត់​បង់​សម្ព័ន្ធ​មិត្ត​ដ៏ទុកចិត្ត​​​ពី​​អឺរ៉ុប​ គឺ​ ការ​ចាញ់​ឆ្នោត​របស់​ លោក Orban
​ប្រជាជន​ហុងគ្រី​បាន​ទាត់ចោល​​​​​កា​រសន្សា​​ «កសាង​អំណាច​សេដ្ឋកិច្ច​ហុងគ្រី» របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ ​ដែល​ប្រឹង​ប្រែង​​​ជួយ​​​​​ឃោសនា​រកសំឡេង​គាំទ្រ​ដល់​​​ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែល​ជាមិត្តជិតស្និទ្ធ​របស់​ លោក ត្រាំ​ផង និង​ជា​​​មិត្ត​​របស់​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀរ​ ពូទីន​ផងដែរ​។

រូបភាព៖Reuters

លោក Viktor Orban ដែលបានគ្រប់គ្រងប្រទេសហុងគ្រីអស់រយៈពេល ១៦ឆ្នាំ បានទទួលស្គាល់ការបរាជ័យ ​ក្រោយ​​​ប្រជាប្រិយភាព​​របស់ លោក Peter Magyar ដែលគាំទ្រអឺរ៉ុប ដែលបានឈ្នះសំឡេងភាគច្រើនលើសលប់នៅក្នុងការបោះឆ្នោត។

​យោង​តាម ​AFP ការចាញ់របស់លោក Orban បានដកហូតលោក Putin របស់រុស្ស៊ីពីការ​​​​ដឹង​​ព័ត៌មាន​ផ្ទៃក្នុងរបស់​​​​អ៊ីរ៉ុប​ដែល​លោក​ពូទីន បាន​ទទួល​​តាមរយៈការ​​​ផ្តល់​​​​​ព័ត៌មាន​​ពីសំណាក់​សម្ព័ន្ធមិត្ត​របស់​លោក។

​ក្នុងសា​រ​បែក​ធ្លាយ​​ចុង​ក្រោយ​ក្នុង​​​ការ​សន្ទនា​​រវាង​រដ្ឋមន្ត្រី​ការ​បរទេសហុងគ្រី ​លោក Peter Szijjarto និង​រដ្ឋមន្ត្រី​ការ​បរទេស​​រុស្ស៊ី លោក Sergei Lavrov ភាគី​ហុង​គ្រី​​ដោយ​រួម​ដៃ​ជាមួយ​​ភាគី​ស្លូវ៉ាគី​ សន្យា​​ធ្វើជា​ឧបសគ្គ​​ក្នុង​​​​រារាំង​​​ កញ្ចប់​ថវិកា​​​ប្រមាណ​​៩០​ពាន់​លាន​​​​អឺរ៉ូ​​ដល់​ប្រទេសអ៊ុយក្រែន​។

​នៅ​មុន​កា​របោះឆ្នោ​ត និង​ចុងបញ្ចប់​នៃ​យុទ្ធនាការ​បោះឆ្នោត​កាល​ពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍នៅចុងយុទ្ធនាការបោះឆ្នោតដ៏ជូរចត់ក្នុងប្រទេសហុងគ្រី ដោយ​មើល​ឃើញ​នូវ​ការ​ធ្លាក់​ចុះ​ប្រជា​ប្រិយភាព​​ទៅ​ភាគី​​​ប្រជែង​របស់​ នាយករដ្ឋមន្ត្រី លោក Viktor Orban ​ទៅ​កាន់​គូប្រជែង​ដែល​គាំទ្រអឺរ៉ុប ដែល​ស្តែង​ឲ្យ​ឃើញ​នៅក្នុងការស្ទង់មតិ។ នេះបើយោងតាមសារព័ត៌មាន france24.។

​ក្នុងការ​អន្តរាគមន៍​ពេលនោះដោយ​មានការ​បញ្ជូន​​រដ្ឋមន្ត្រី​ការបរទេសអាមេរិក​ លោក Marco Robio ទៅ​ផង លោកត្រាំ បានសន្យាថា នឹងនាំយក «អំណាចសេដ្ឋកិច្ច» របស់សហរដ្ឋអាមេរិកមកកាន់ប្រទេសហុងគ្រី ប្រសិនបើគណបក្សរបស់លោក Orban ទទួលបានជ័យជម្នះលើគូប្រជែងសំខាន់របស់គាត់ គឺលោក Peter Magyar ក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យ។

លោក ត្រាំ បាន​សរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «យើងរំភើបក្នុងការវិនិយោគលើវិបុលភាពនាពេលអនាគត ដែលនឹងត្រូវបានបង្កើតឡើងដោយការដឹកនាំជាបន្តបន្ទាប់របស់លោក Orban»។

​ប៉ុន្តែ​​ នៅ​ទីបំផុត​ ​យោងតាមលទ្ធផលផ្លូវការ បានឲ្យដឹងថា ជាមួយនឹងការរាប់សន្លឹកឆ្នោតចំនួន ៩៧,៣៥ ភាគរយ គណបក្សកណ្តាល-ស្តាំរបស់ លោក Peter Magyar បានទទួលបាន ១៣៨ អាសនៈក្នុងចំណោម ១៩៩ អាសនៈនៃសភា ដោយទទួលបានសំឡេងគាំទ្រ ៥៣,៦ ភាគរយ ខណៈដែលគណបក្សជាតិនិយមរបស់លោក Orban ទទួលបានត្រឹមតែ ៥៥ អាសនៈប៉ុណ្ណោះ ដោយទទួលបានសំឡេងគាំទ្រ ៣៧,៨ ភាគរយ។

លោក Orban ដែលបានដឹកនាំប្រទេសហុងគ្រីអស់រយៈពេល ១៦ ឆ្នាំ និងជិតស្និទ្ធនឹងលោកត្រាំ និងប្រធានាធិបតីរុស្ស៊ី លោកពូទីន ប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ជា​ពិសេស​ក្នុង​​ការ​​ដែល​​ព្យាយាម​រារាំង​​​លទ្ធភាព​ទទួល​បាន​​​កញ្ចប់សាច់ប្រាក់​ពី​​​អឺរ៉ុប​របស់​អ៊ុយក្រែន។ ​

ដោយឡែក លោក Orban ​​បាន​ទទួលស្គាល់​ការ​ចាញ់ឆ្នោត និង បានហៅ​ទូរស័ព្ទអបអរសាទរ​ លោក លោក Peter Magyar។ នេះ​បើ​យោង​តាម​ Al Jazeera៕​​

អត្ថបទ៖ សាង ស្រីល័ក្ខ

The post ​លោក ត្រាំ និង លោក ពូទីន បាត់​បង់​សម្ព័ន្ធ​មិត្ត​ដ៏ទុកចិត្ត​​​ពី​​អឺរ៉ុប​ គឺ​ ការ​ចាញ់​ឆ្នោត​របស់​ លោក Orban appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីហុងគ្រី ចាញ់ឆ្នោតធ្ងន់ធ្ងរ បាត់បង់តំណែងធ្លាប់កាន់កាប់ ១៦ឆ្នាំ
ប្រវត្តិសាស្រ្តថ្មីត្រូវបានចារក្នុងប្រទេសហុងគ្រី លោកនាយករដ្ឋមន្ត្រីViktor Orbán បានចាញ់ឆ្នោតយ៉ាងធ្ងន់ធ្ងរ បាត់បង់អំណាចដែលកាន់កាប់អស់រយៈពេល១៦ឆ្នាំមកហើយ។

លោក Viktor Orbán (រូប៖ Reuters)

តាមការផ្សាយរបស់ RT នៅថ្ងៃចន្ទទី១៣ខែមេសាឆ្នាំ២០២៦ គណបក្ស Fidesz របស់លោកបានបរាជ័យក្រោមស្នាដៃគណបក្សប្រឆាំង Tisza ដឹកនាំដោយលោក Peter Magyar ក្នុងសំឡេង៣៩%ទល់នឹង៥២%។

ជ័យជម្នះភ្លូកទឹកភ្លូកដីនេះ ធ្វើឲ្យគណបក្ស Tisza ទទួលបានអាសន្នៈ ១៣៨ ក្នុងចំណោម ១៩៩ នៅក្នុងសភាជាតិ ដែលផ្តល់ឲ្យពួកគេនូវអំណាច «សំឡេងភាគច្រើនលើសលប់» ដែលអាចកែប្រែរដ្ឋធម្មនុញ្ញបាន។

លោក Peter Magyar (រូប៖ Reuters)

លោក Orbán បានចេញមុខទទួលស្គាល់បរាជ័យនៅយប់ថ្ងៃបោះឆ្នោត ដោយលោកបានថ្លែងថា លទ្ធផលនេះគឺជារឿងឈឺចាប់ប៉ុន្តែច្បាស់លាស់។ លោកក៏ផ្ញើសារអបអរសាទរទៅកាន់លោក Péter Magyar ផងដែរ។

សូមជម្រាបថានេះគឺជាការបញ្ចប់យុគសម័យ «លទ្ធិប្រជាធិបតេយ្យអសេរី» ដែលលោក Orbán ខំកសាងអស់រយៈពេល ១៦ ឆ្នាំមកហើយ។

លោក Orbán គឺជាបុគ្គលដែលបង្ហាញជំហរម៉ឺងម៉ាត់គាំទ្ររុស្ស៊ីក្នុងប្រតិបត្តិការយោធានៅអ៊ុយក្រែន។ គោលនយោបាយនេះ ធ្វើឲ្យប្រជាជនខ្លួនមិនពេញចិត្តឡើយ ជាហេតុនាំឲ្យយុវជនហុងគ្រីយ៉ាងច្រើនសន្ធឹកសន្ធាប់បានចេញទៅបោះឆ្នោត ដើម្បីទាមទារការផ្លាស់ប្តូរ និងចង់ឲ្យប្រទេសវិលត្រឡប់ទៅរកគន្លងសហភាពអឺរ៉ុបវិញ។

ម្យ៉ាងប្រជាជនហុងគ្រីជាច្រើន ក៏មានការធុញទ្រាន់នឹងការចោទប្រកាន់ពីអំពើពុករលួយក្នុងរដ្ឋាភិបាល ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ហុងគ្រី ព្រមានពីការផ្ទុះសង្គ្រាមអឺរ៉ុប-រុស្ស៊ី នៅឆ្នាំ​២០៣០

The post នាយករដ្ឋមន្ត្រីហុងគ្រី ចាញ់ឆ្នោតធ្ងន់ធ្ងរ បាត់បង់តំណែងធ្លាប់កាន់កាប់ ១៦ឆ្នាំ appeared first on Kampuchea Thmey Daily.

​​​​​អនុប្រធានាធិបតី​អាមេរិក បរិហារ​ ហ្សេលេនស្គី ក្នុងជម្លោះ​ជាមួយ​មេដឹកនាំហុងគ្រី
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក J.D. Vance បាន​​បរិហារ​ចំពោះ​ការគំរាមកំហែង «មិនសមហេតុផលសោះ​» របស់ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី ក្នុងការបញ្ជូនទាហានទៅកាន់ផ្ទះរបស់នាយករដ្ឋមន្ត្រី​ហុងគ្រី លោក Viktor Orban ដើម្បី «និយាយជាមួយគាត់ជាភាសារបស់ពួកគេ»។

យោងតាមសារព័ត៌មាន RT ដោយថ្លែងនៅទីក្រុង Budapest កាលពីថ្ងៃពុធទី៨មេសា លោក Vance បាននិយាយថា លោកមិនបានឮអំពីការគំរាមកំហែងរបស់ហ្សេលេនស្គី ដែលធ្វើឡើងនៅដើមខែមុនទេ រហូតដល់លោក Orban បានប្រាប់គាត់នៅសប្តាហ៍នេះ។

រូបភាព៖Reuters

អនុប្រធានាធិបតីអាមេរិក បាននិយាយថា «លោក Orban ពិតជាបានប្រាប់ខ្ញុំអំពីរឿងនោះ ហើយខ្ញុំបានទៅរកមើលវា។ ខ្ញុំស្ទើរតែមិនជឿថាវាជាការពិត​ទេ ប៉ុន្តែវាជាការពិតមែន។ វាជារឿងមិនសមហេតុផលសោះ​! អ្នកមិនគួរមានប្រមុខរដ្ឋាភិបាលបរទេស ឬប្រមុខរដ្ឋបរទេសគំរាមកំហែងប្រមុខរដ្ឋាភិបាលនៃប្រទេសសម្ព័ន្ធមិត្តឡើយ។ វាមិនសមហេតុផល ដែលមិនអាចទទួលយកបានទេ»។

លោក ហ្សេលេនស្គី បានធ្វើការគំរាមកំហែងនៅដើមខែមីនា ដោយត្អូញត្អែរអំពីហុងគ្រីបានវេតូកញ្ចប់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុបសម្រាប់ទីក្រុងកៀវ ហើយនៅថ្ងៃដដែលនោះ ទីក្រុង Budapest បានរឹបអូសប្រាក់សុទ្ធ និងមាសដុំដែលមានតម្លៃរហូតដល់១០០លានដុល្លារ ដែលត្រូវបាននាំយកមកអ៊ុយក្រែននៅក្នុងរថយន្តសន្តិសុខដោយអតីតចារកម្ម។

ជាការកត់សម្គាល់ធំ ចំណុចស្នូលនៃជម្លោះគឺបំពង់បង្ហូរប្រេង Druzhba ដែលដឹកប្រេងរុស្ស៊ីទៅកាន់ហុងគ្រី និងស្លូវ៉ាគីតាមរយៈអ៊ុយក្រែន។ លោកហ្សេលេនស្គី អះអាងថា បំពង់បង្ហូរប្រេងដែលហុងគ្រីពឹងផ្អែកលើការនាំចូលប្រេងជាង ៨០% របស់ខ្លួន  ត្រូវបានខូចខាតនៅក្នុងការវាយប្រហាររបស់រុស្ស៊ី។ តែយ៉ាងណា  ទីក្រុង Budapest និង Bratislava អះអាងថា វាដំណើរការយ៉ាងច្បាស់នៅក្នុងរូបថតផ្កាយរណប តែមេដឹកនាំទីក្រុងកៀវកំពុងបិទវាដើម្បីដាក់ទណ្ឌកម្មប្រទេសហុងគ្រី។

លោក Orban អះអាងថាលោកហ្សេលេនស្គី កំពុងបិទ Druzhba ដើម្បីរារាំងយុទ្ធនាការបោះឆ្នោតឡើងវិញរបស់គាត់ដោយបង្កើនថ្លៃថាមពល។ អ៊ុយក្រែនត្រូវបានគេរាយការណ៍ថា បានផ្តល់ជំនួយសម្ងាត់ដល់គូប្រជែងឈានមុខគេរបស់លោក Orban គឺលោក Peter Magyar នៃគណបក្សគាំទ្រសហភាពអឺរ៉ុប និងគាំទ្រ Kiev Tisza។

យ៉ាងណាមិញ លោក Vance ដែលបានមកដល់ទីក្រុង Budapest ក្នុងសប្តាហ៍នេះដើម្បីជំរុញយុទ្ធនាការរបស់លោក Orban បានថ្កោលទោសសហភាពអឺរ៉ុប និងអ៊ុយក្រែនចំពោះការ «ជ្រៀតជ្រែក» ក្នុងការបោះឆ្នោតរបស់ប្រទេសហុងគ្រី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ហ្សេលេនស្គី ចង់​បា​ន​បទ​ឈប់បាញ់​​ អ៊ុយក្រែន-រុស្ស៊ី​​ ដូចកើតមាន​​រវាង​​​អាមេរិក និងអ៊ីរ៉ង់

The post ​​​​​អនុប្រធានាធិបតី​អាមេរិក បរិហារ​ ហ្សេលេនស្គី ក្នុងជម្លោះ​ជាមួយ​មេដឹកនាំហុងគ្រី appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី​ហុងគ្រី ជំរុញអឺរ៉ុប​លុប​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ដើម្បី​ស្តារវិស័យ​​ថាមពល
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán បានជំរុញឲ្យសហភាពអឺរ៉ុប (EU) លុបចោលទណ្ឌកម្មលើការនាំចូល​ថាមពល​ពី​​រុស្ស៊ី​ជា​បន្ទាន់ ដើម្បីការពារសេដ្ឋកិច្ចប្លុកនេះ​ពី «វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រ» ដែលកើតឡើង​ជាផលវិបាកនៃសង្គ្រាមអ៊ីរ៉ង់។ នេះបើយោងតាមរបាយកាណ៍ចេញផ្សាយពី RT ។

រូបភាព៖Reuters

លោក Orban បានសរសេរ​នៅលើបណ្ដាញសង្គម X ​នៅ​ថ្ងៃព្រហស្បតិ៍ទី២មេសាថា អឺរ៉ុបកំពុងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រ ពោលគឺកំពុងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ មធ្យោបាយតែមួយគត់ដើម្បីគេចចេញពីវិបត្តិនេះ គឺត្រូវដក​ទណ្ឌកម្មដែលដាក់លើថាមពលរុស្ស៊ីជាបន្ទាន់។

នៅក្នុងនោះផងដែរ លោកក៏បានឆ្លើយតបទៅនឹងការព្រមានរបស់នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk អំពីសកម្មភាពថ្មីៗរបស់លោកត្រាំ។ ជាពិសេស លោក Tusk បានត្អូញត្អែរអំពី «វិបត្តិថាមពលដ៏ធំនៅអឺរ៉ុប» ការគំរាមកំហែងនៃការដកខ្លួនចេញពីណាតូ ការរាយការណ៍អំពីការប្តូរទិសដៅនៃការផ្គត់ផ្គង់អាវុធរបស់អាមេរិកពីអ៊ុយក្រែនទៅកាន់មជ្ឈិមបូព៌ា ក៏ដូចជា ការបន្ធូរបន្ថយទណ្ឌកម្មលើការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ដែលទាំងអសនេះ ​គឺ​ដូច​ទៅ​នឹង​ផែនការសុបិនរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីនដែរ​។

នៅក្នុងការឆ្លើយតបរបស់លោក Orban បានជំរុញឲ្យលោក Tusk ព្រួយបារម្ភអំពីប្រទេស និងប្រជាជនរបស់គាត់ ជាជាងលោកពូទីន ដោយថា «ជំនួសឲ្យការបង្កសង្គ្រាម ចូរស្រឡាញ់ និងជួយសង្គ្រោះប្រទេសរបស់អ្នក លោក Donald»។

ប្រមុខរដ្ឋ​ទាំងពីរ ដែលធ្លាប់ជាសម្ព័ន្ធមិត្តនយោបាយជិតស្និទ្ធ បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជុំវិញការប៉ុនប៉ងម្តងហើយម្តងទៀតរបស់លោក Orban ដើម្បីរារាំងទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី និងជំនួយសម្រាប់អ៊ុយក្រែន ដោយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ បានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋាភិបាលរបស់លោក និងទីក្រុងមូស្គូវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

នាយករដ្ឋមន្ត្រីស្លូវ៉ាគី ស្នើ EU ឈប់លេង​ល្បែង​នយោបាយ ជុំវិញ​ បំពង់បង្ហូរឧស្ម័ន​ពីរុស្ស៊ី​ឆ្លងកាត់​អ៊ុយក្រែន​

The post នាយករដ្ឋមន្ត្រី​ហុងគ្រី ជំរុញអឺរ៉ុប​លុប​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ដើម្បី​ស្តារវិស័យ​​ថាមពល appeared first on Kampuchea Thmey Daily.

ជម្លោះ​អ៊ុយ​ក្រែន​និងហុង​គ្រី​កំពុងជាប់​គាំងផ្នែកថាមពលនិង​ការ​ទូត​យ៉ាងធ្ងន់ធ្ងរ
បច្ចុប្បន្នរដ្ឋាភិបាល​អ៊ុយក្រែន​និងហុងគ្រី​កំពុងជាប់​គាំងផ្នែកថាមពលនិង​ការ​ទូត​យ៉ាងធ្ងន់ធ្ងរ គិត​ត្រឹមចុងខែមីនា ឆ្នាំ​២០២៦​នេះ​​។ ជម្លោះ​នេះ​ត្រូវ​បាន​ជំរុញ​ឱ្យ​មាន​ការ​បិទ​ខ្ទប់​​បំពង់បង្ហូរប្រេងមិត្ត​ភាព​ (Druzhba) ព្រម​ទាំង​មាន​វិធានការ​សង​សឹកខាង​សេដ្ឋ​កិច្ច​​ជាបន្តបន្ទាប់ និង​ការប៉ះទង្គិចគ្នា​ផ្នែក​នយោបាយ​ផង​ដែរ​។

ចំណុចស្នូលនៃជម្លោះ​គឺ​វិលជុំវិញ​លំហូរ​ថាមពល​ដែលឆ្លងកាត់ព្រំដែនអ៊ុយ​ក្រែន ចំណែក​ការបិទផ្លូវប្រេង​ជា​លំហូរប្រេង​ឆៅ​​របស់រុស្ស៊ីទៅកាន់ប្រទេសហុងគ្រី ​និងស្លូ​វ៉ាគី តាមរយៈបំពង់បង្ហូរប្រេង Druzhba ត្រូវបាន​ផ្អាក​ចាប់​តាំង​ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដែល​នាំ​ឱ្យ​ប្រទេស​ទាំង​ពីរ​ចួប​វិបត្តិ​ធំ​ៗ។

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban និង​ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ រូបភាព៖ Los Angeles Times

+ វិបត្តិ​ដោយ​ឧស្ម័ន​និង​ប្រេង​៖

១. ជំហរ​របស់អ៊ុយក្រែន៖ ទីក្រុងកៀវ​អះអាងថា បំពង់បង្ហូរ​ប្រេង​ត្រូវបាន​ខូចខាតយ៉ាងធ្ងន់ធ្ងរ​ដោយការវាយប្រហារដោយ​ដ្រូន​របស់រុស្ស៊ី​នៅ​ជិត​មជ្ឈមណ្ឌល Brody ។

២. ការ​ចោទ​ប្រកាន់​របស់​ហុងគ្រី៖ នាយករដ្ឋមន្ត្រីហុង​គ្រី លោក Viktor Orbán បាន​ហៅការដាច់ចរន្តអគ្គិសនី​នេះថាជាការបិទ​ផ្លូវ​ខាង​នយោបាយនិងការគំរាមកំហែងដោយ​ចោទ​អ៊ុយ​ក្រែន​ ព្រម​ទាំង​បញ្ឈប់​ការ​ជួស​ជុល​ ដើម្បីផលប្រយោជន៍នយោបាយ។

៣. ការសងសឹកផ្នែក​ឧស្ម័ន៖ នៅថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០២៦ លោក Orbán ប្រកាសថា ប្រទេស​ហុងគ្រីនឹង​បញ្ឈប់ការផ្គត់ផ្គង់​ឧស្ម័ន​ធម្ម​ជាតិ​បន្តិច​ម្តងៗ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន រហូតដល់លំហូរ​ប្រេង​ប្រើ​ប្រាស់​បាន​វិញ​។

៤. អគ្គិសនី និងប្រេងម៉ាស៊ូត៖ ប្រទេសហុងគ្រី និងស្លូវ៉ាគី បានផ្អាកការនាំចេញប្រេងម៉ាស៊ូតទៅកាន់ប្រទេសអ៊ុយក្រែននិង​គំរាម​កំហែង​កាត់​ផ្តាច់​ជំនួយ​អគ្គិសនីបន្ទាន់ អំឡុង​រដូវរងាទៀត​ផង​។

គួរ​បញ្ជាក់​ថា​ប្រទេសអ៊ុយក្រែនពឹងផ្អែក​លើប្រទេសហុងគ្រី​ជាង​ ៤៥ភាគរយ​ នៃ​ការនាំចូល​ឧស្ម័ន​នៅឆ្នាំ​២០២៥​ ។

+ វិបត្តិ​នៃ​ការជាប់គាំងផ្នែកការទូតនិងហិរញ្ញវត្ថុក្រៅពីថាមពល ​ទំនាក់​ទំនង​នេះ​បានឈានដល់កម្រិតទាប​ថ្មីដោយសារតែ​មាន​បញ្ហា​ដូច​ជា​៖

១. កម្ចី​ ១០៦​ប៊ីលានដុល្លាពី​សហភាព​អឺរ៉ុប​​ ៖ ដើម្បី​សងសឹកដោយ​ផ្ទាល់​ ចំពោះ​ការ​រំខានប្រេងដែល​ប្រទេសហុងគ្រីកំពុងរារាំងកញ្ចប់ប្រាក់កម្ចីពី​សហភាព​អឺរ៉ុប​ដែលមានបំណង​ផ្តល់ជំនួយហិរញ្ញវត្ថុសំខាន់ៗដល់អ៊ុយក្រែន។

២. ឧប្បត្តិហេតុក្បួនធនាគារ ៖ នៅដើមខែមីនា អាជ្ញាធរហុងគ្រីបានរឹប​អូសប្រាក់សុទ្ធនិងមាសចំនួន ៨០លានដុល្លារពីរថពាស​ដែកពីរ​គ្រឿង​ដែលជាកម្មសិទ្ធិរបស់ធនាគារ Oschadbank របស់​រដ្ឋអ៊ុយក្រែន។ ប្រទេស​អ៊ុយក្រែនថ្កោលទោសរឿងលើ​នេះថាជាភេរវកម្ម​រដ្ឋនិងការកេងប្រវ័ញ្ច ខណៈ​ប្រទេសហុងគ្រីអះអាងថាវាជាផ្នែកមួយនៃការស៊ើបអង្កេតការ​លាងលុយកខ្វក់។

៣. ការបោះឆ្នោត៖ ជាមួយនឹងការបោះឆ្នោត​សភា​ហុងគ្រី​គ្រោងធ្វើនៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៦ លោក Orbán បាន​បង្កើន​ការ​ផ្ញើសារប្រឆាំង​នឹងអ៊ុយក្រែន ដោយដាក់ទីក្រុងកៀវថា​ជាសត្រូវ ដើម្បីបង្វែរអារម្មណ៍ពីបញ្ហាប្រឈមសេដ្ឋកិច្ច​ក្នុង​ស្រុកនិង​ការ​ប្រឆាំង​ដែលកំពុងកើនឡើង៕

ប្រែសម្រួល៖ ណឺ មិនា

The post ជម្លោះ​អ៊ុយ​ក្រែន​និងហុង​គ្រី​កំពុងជាប់​គាំងផ្នែកថាមពលនិង​ការ​ទូត​យ៉ាងធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.