ប្រទេសអាហ្វ្រិកខាងត្បូង Archives - Kampuchea Thmey Daily

អាហ្រ្វិកខាងត្បូងនឹងបន្តសំណុំរឿង ICJ ប្រឆាំងនឹងអ៊ីស្រាអែល ទោះបីមានបទឈប់បាញ់នៅហ្គាហ្សាក៏ដោយ
ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានបញ្ជាក់ថា សំណុំរឿងក្ដីប្រល័យពូជសាសន៍របស់ប្រទេសប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងដំណើរការបន្ត ទោះបីជាមានការប្រកាស​បទ​ឈប់​បាញ់នៅហ្គាហ្សាថ្មីក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៥ខែតុលា។

ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa(រូបភាព៖ Reuters)

ថ្លែងក្នុងសភាកាលពីថ្ងៃអង្គារ លោក Ramaphosa បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិកនឹងមិនមានការពាក់ព័ន្ធលើបណ្ដឹងនេះនៅចំពោះមុខតុលាការ ICJទេ។

គួររម្លឹកថាអាហ្រ្វិកខាងត្បូងបានប្តឹងករណីនេះក្នុងខែធ្នូ ឆ្នាំ ២០២៣ ដោយចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា។ រដ្ឋាភិបាលប្រទេសនេះបានដាក់ឯកសារ ៥០០ ទំព័រទៅតុលាការក្នុងខែតុលា ឆ្នាំ២០២៤ ហើយអ៊ីស្រាអែលតម្រូវឱ្យឆ្លើយតបនៅថ្ងៃទី ១២ខែមករា ឆ្នាំ ២០២៦។ សវនាការផ្ទាល់មាត់ត្រូវបានព្យាការណ៍ថានឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៧ ជាមួយនឹងការកាត់ក្តីចុងក្រោយដែលរំពឹងទុកនៅចុងឆ្នាំ ២០២៧ ឬដើមឆ្នាំ ២០២៨។

ICJ បានចេញវិធានការបណ្ដោះអាសន្នរួចហើយ ដោយបញ្ជាឱ្យអ៊ីស្រាអែល ទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ ទោះបីជាទាំងនេះភាគច្រើនត្រូវបានអ៊ីស្រាអែលមិនអើពើក៏ដោយ។ យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីនជាង ៦៧,០០០នាក់ត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីខែតុលាឆ្នាំ ២០២៣

ប្រទេសជាច្រើន រួមទាំងអេស្ប៉ាញ អៀរឡង់ តួកគី និងកូឡុំប៊ី ក៏បានចូលរួម ឬសម្តែងការគាំទ្រចំពោះសំណុំរឿង ICJ របស់អាហ្វ្រិកខាងត្បូងដែរ។ លើសពីនេះអាហ្រ្វិកខាងត្បូងសហការដឹកនាំ The Hague Group ដែលជាសម្ព័ន្ធដែលបង្កើតឡើងនៅដើមឆ្នាំ ២០២៥ ដើម្បីឲ្យអ៊ីស្រាអែលទទួលខុសត្រូវតាមរយៈមធ្យោបាយផ្លូវច្បាប់ និងការទូតទៀតផង៕

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post អាហ្រ្វិកខាងត្បូងនឹងបន្តសំណុំរឿង ICJ ប្រឆាំងនឹងអ៊ីស្រាអែល ទោះបីមានបទឈប់បាញ់នៅហ្គាហ្សាក៏ដោយ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ប្រកាស​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ G20 នៅ​អាហ្វ្រិក​ខាង​ត្បូង
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាន​ប្រកាស​ថា ​លោក​នឹងមិនចូលរួមកិច្ចប្រជុំ G20 នាពេលខាងមុខនៅ​ក្នុង​ប្រទេស​អាហ្វ្រិកខាងត្បូងនោះទេ ដោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ម្ចាស់​ផ្ទះ​អំពី​របៀបវារៈ «ប្រឆាំង​អាមេរិក»។

លោក Marco Rubio (រូបភាព៖ Reuters)

ការលើកឡើងរបស់មន្ត្រីការទូតកំពូលអាមេរិកកាលពីថ្ងៃពុធ​ទី​៥​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ធ្វើ​ឡើង​​​រយៈពេល​២​ថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ គំរាមកាត់ផ្តាច់ការផ្តល់មូលនិធិដល់​ប្រទេស​អាហ្វ្រិក​មួយ​នេះ។

ក្នុងការប្រកាសនៅលើ​បណ្ដាញ​សង្គម X លោក Rubio បាននិយាយថា លោក​នឹងធ្វើពហិការកិច្ចពិភាក្សា G20 របស់រដ្ឋមន្ត្រីការបរទេសនៅទីក្រុង Johannesburg ចាប់​ពី​ថ្ងៃទី​២០​ដល់​ថ្ងៃ​ទី​២១​​ខែកុម្ភៈ។

លោក Rubio បាន​បន្ថែម​ថា៖ «អាហ្រ្វិកខាងត្បូងកំពុងធ្វើរឿងអាក្រក់ណាស់។ ការដកហូតកម្មសិទ្ធិឯកជន។ ការប្រើប្រាស់ G20 ដើម្បីលើកកម្ពស់ “សាមគ្គីភាព សមភាព និងនិរន្តរភាព”។ និយាយម្យ៉ាងទៀត​ DEI និងការប្រែប្រួលអាកាសធាតុ»។

DEI ឬ​ហៅ​ថា ​​ក្របខណ្ឌ​​ការងារ​នៃ​ភាពចម្រុះ សមធម៌ និងការដាក់បញ្ចូល បានរង​ការ​វាយប្រហារ​ជា​ញឹកញយ​ដោយលោក ត្រាំ ចាប់តាំងពី​​ប្រធានាធិបតី​រូប​នេះ​បានត្រឡប់​ទៅ​កាន់​សេតវិមាន​វិញ​កាលពីខែមុន។

លោក Rubio បាន​បញ្ជាក់​ថា៖ «ការងាររបស់ខ្ញុំគឺដើម្បីជំរុញផលប្រយោជន៍ជាតិរបស់អាមេរិក មិនមែនខ្ជះខ្ជាយលុយអ្នកបង់ពន្ធ ឬបញ្ឆិតបញ្ឆៀងប្រឆាំងអាមេរិកឡើយ»។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានច្រានចោលការអះអាងរបស់លោក ត្រាំ ដែលថា អាហ្រ្វិកខាងត្បូងកំពុង «រឹបអូស» ដី ហើយបាននិយាយថា លោក​ត្រៀមខ្លួនរួចជាស្រេច ដើម្បីពន្យល់ពីគោលនយោបាយកំណែទម្រង់ដីធ្លីរបស់រដ្ឋាភិបាល​របស់​លោក​ទៅកាន់សមភាគីសហរដ្ឋអាមេរិក។

សូម​រឭក​ថា នៅក្នុងសារបង្ហោះ​លើ​បណ្ដាញ​សង្គម Truth Social កាល​ពី​ថ្ងៃ​អាទិត្យ​ លោក ត្រាំ បាន​រៀបរាប់​ថា «ក្រុម​មនុស្ស​មួយ​ចំនួន» នៅ​អាហ្វ្រិក​ខាង​ត្បូង កំពុង​ត្រូវ​បាន​​គេ​ធ្វើ​បាប​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ការ​កាត់​ផ្ដាច់​មូលនិធិ​នឹង​ត្រូវ​ដក​ចេញ​វិញ លុះ​ត្រា​ណា​តែ​​មាន​ការ​ស៊ើប​អង្កេត​លើ​បញ្ហានេះ។

លោក ត្រាំ បាន​​បញ្ជាក់​ថា៖ «អាហ្វ្រិកខាងត្បូងកំពុងរឹបអូសយកដី និងធ្វើបាបមនុស្សមួយចំនួនយ៉ាងធ្ងន់ធ្ងរ។ សហរដ្ឋអាមេរិកនឹងមិន​គាំទ្រ​ទេ យើងនឹងធ្វើសកម្មភាព។ ខ្ញុំក៏នឹងកាត់ផ្តាច់ការផ្តល់មូលនិធិនាពេលអនាគតទាំងអស់​ដល់អាហ្វ្រិកខាងត្បូង រហូតដល់ការស៊ើបអង្កេតពេញលេញអំពីស្ថានភាពនេះត្រូវបានបញ្ចប់»។

ក្នុងអំឡុងពេលរដ្ឋបាលដំបូង លោក ត្រាំ បាន​ថ្លែង​ថា អាមេរិកនឹងស៊ើបអង្កេតការសម្លាប់កសិករស្បែក ស ក្នុងទ្រង់ទ្រាយធំនៅក្នុង​ប្រទេស​អាហ្វ្រិកខាងត្បូង និងការកាន់កាប់ដីធ្លីដោយហិង្សា។ ប៉ុន្តែ អាហ្វ្រិក​ខាង​ត្បូង បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក ត្រាំ ហើយ​ថា​វា​ជា​ការ​ផ្តល់ព័ត៌មានខុស៕

ដោយ៖ ឈាង

ចុចអាន៖ លោក ត្រាំ នឹង​កាត់ផ្ដាច់​ការ​ផ្ដល់​​ជំនួយ​សម្រាប់​អាហ្វ្រិក​ខាង​ត្បូង

The post រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ប្រកាស​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ G20 នៅ​អាហ្វ្រិក​ខាង​ត្បូង appeared first on Kampuchea Thmey Daily.

លោក ត្រាំ នឹង​កាត់ផ្ដាច់​ការ​ផ្ដល់​​ជំនួយ​សម្រាប់​អាហ្វ្រិក​ខាង​ត្បូង
យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ​ថា លោកនឹងកាត់ផ្តាច់ការផ្តល់មូលនិធិសម្រាប់ប្រទេស​​អាហ្វ្រិក​ខាង​ត្បូង។

លោក ដូណាល់ ត្រាំ (រូបភាព៖ Getty)

នៅក្នុងសារបង្ហោះ​លើ​បណ្ដាញ​សង្គម Truth Social កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២​ខែ​កុម្ភៈ​ឆ្នាំ​២០២៥ លោក ត្រាំ បាន​រៀបរាប់​ថា «ក្រុម​មនុស្ស​មួយ​ចំនួន» នៅ​អាហ្វ្រិក​ខាង​ត្បូង កំពុង​ត្រូវ​បាន​​គេ​ធ្វើ​បាប​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ការ​កាត់​ផ្ដាច់​មូលនិធិ​នឹង​ត្រូវ​ដក​ចេញ​វិញ លុះ​ត្រា​ណា​តែ​​មាន​ការ​ស៊ើប​អង្កេត​លើ​បញ្ហានេះ។

លោក ត្រាំ បាន​​បញ្ជាក់​ថា៖ «អាហ្វ្រិកខាងត្បូងកំពុងរឹបអូសយកដី និងធ្វើបាបមនុស្សមួយចំនួនយ៉ាងធ្ងន់ធ្ងរ។ សហរដ្ឋអាមេរិកនឹងមិន​គាំទ្រ​ទេ យើងនឹងធ្វើសកម្មភាព។ ខ្ញុំក៏នឹងកាត់ផ្តាច់ការផ្តល់មូលនិធិនាពេលអនាគតទាំងអស់​ដល់អាហ្វ្រិកខាងត្បូង រហូតដល់ការស៊ើបអង្កេតពេញលេញអំពីស្ថានភាពនេះត្រូវបានបញ្ចប់»។

ស្ថានទូតអាហ្រ្វិកខាងត្បូងនៅវ៉ាស៊ីនតោនឌីស៊ី មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ​នោះ​ឡើយ។

ទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហាញថា មហា​អំណាច​ពិភពលោក​មួយ​នេះ​បាន​ផ្ដល់​មូលនិធិ​ជិត ៤៤០​លានដុល្លារជាជំនួយដល់អាហ្វ្រិកខាងត្បូងក្នុងឆ្នាំ​២០២៣។

កាលពីខែមុន ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយថា លោក​មិនព្រួយបារម្ភអំពីទំនាក់ទំនង​ជាមួយ​លោក ត្រាំ នោះទេ។ លោក​បាន​បន្ថែម​ថា លោក​បាននិយាយជាមួយ​ប្រធានាធិបតី​អាមេរិក បន្ទាប់ពីជ័យជម្នះ​នៃការបោះឆ្នោតកាល​ពីខែ​វិច្ឆិកា​ឆ្នាំ​មុន ហើយទន្ទឹងរង់ចាំធ្វើការជាមួយរដ្ឋបាល​ថ្មី​របស់លោក ត្រាំ។

ក្នុងអំឡុងពេលរដ្ឋបាលដំបូង លោក ត្រាំ បាន​ថ្លែង​ថា អាមេរិកនឹងស៊ើបអង្កេតការសម្លាប់កសិករស្បែក ស ក្នុងទ្រង់ទ្រាយធំនៅក្នុង​ប្រទេស​អាហ្វ្រិកខាងត្បូង និងការកាន់កាប់ដីធ្លីដោយហិង្សា។ ប៉ុន្តែ អាហ្វ្រិក​ខាង​ត្បូង បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក ត្រាំ ហើយ​ថា​វា​ជា​ការ​ផ្តល់ព័ត៌មានខុស៕

ដោយ៖ ឈាង

The post លោក ត្រាំ នឹង​កាត់ផ្ដាច់​ការ​ផ្ដល់​​ជំនួយ​សម្រាប់​អាហ្វ្រិក​ខាង​ត្បូង appeared first on Kampuchea Thmey Daily.

ស្លាប់​យ៉ាង​ហោច​១០០​នាក់ ក្រោយ​ជាប់​ក្នុង​អណ្ដូង​រ៉ែ​មាស​រាប់​ខែ​នៅ​អាហ្វ្រិក​ខាង​ត្បូង
យ៉ាងហោចណាស់បុរស ១០០​នាក់ដែលកំពុងជីករ៉ែដោយខុសច្បាប់នៅក្នុងអណ្តូងរ៉ែមាសដែលគេបោះបង់ចោលមួយ​កន្លែង​ក្នុងប្រទេសអាហ្វ្រិកខាងត្បូង បាន​បាត់បង់​​ជីវិត​បន្ទាប់ពីជាប់នៅក្រោមដីយ៉ាងជ្រៅអស់រយៈពេលជាច្រើនខែ ខណៈដែលប៉ូលិស​កំពុង​ព្យាយាមយកពួកគេចេញ​មក​ខាង​ក្រៅ។ នេះ​បើ​យោង​​តាម​ការ​លើក​ឡើង​របស់​ក្រុមតំណាងកម្មកររ៉ែ កាលពីថ្ងៃចន្ទ​ទី​១៣​ខែ​មករា​ឆ្នាំ​២០២៥។

(រូបភាព៖ AP)

លោក Sabelo Mnguni អ្នកនាំពាក្យសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ការជីកយករ៉ែ United in Action Group បានប្រាប់ទីភ្នាក់ងារ​ព័ត៌មាន AP ថា ទូរសព្ទដៃដែលបានបញ្ជូនទៅកាន់​អណ្ដូង​រ៉ែ​​កាលពីថ្ងៃសុក្រ ថត​បាន​វីដេអូ​​ចំនួន​ពីរ​បង្ហាញពីសាកសព​មនុស្ស​រាប់សិប​នាក់​នៅក្រោមដីរុំដោយប្លាស្ទិក។

លោក Mnguni បាននិយាយថា យ៉ាងហោចណាស់ បុរស​១០០​នាក់បានស្លាប់នៅក្នុងអណ្តូងរ៉ែក្នុងខេត្ត North West ជាកន្លែងដែលប៉ូលិសបានចាប់ផ្តើមប្រតិបត្តិការលើកដំបូងនៅក្នុងខែវិច្ឆិកាដើម្បីបង្ខំអ្នករុករករ៉ែ​ឲ្យ​ចេញ​មក​ក្រៅ។ លោក Mnguni បានបន្ថែម​ថា ពួកគេបានស្លាប់ដោយសារការស្រេក​ឃ្លាន ឬខ្វះជាតិទឹក។ លោក​បាន​​បន្ត​​ទៀត​ថា មនុស្ស​២៦​នាក់​ និង​សាកសព​១៨​នាក់​ត្រូវ​បាន​គេ​យក​ចេញ​តាំង​ពី​ថ្ងៃ​សុក្រ។

សូម​បញ្ជាក់​ថា ការជីកយករ៉ែខុសច្បាប់គឺជារឿងធម្មតា​ទៅ​ហើយ​នៅអាហ្រ្វិកខាងត្បូង ដោយ​ក្រុមហ៊ុន​រ៉ុករក​​​បិទអណ្តូងរ៉ែ ដែលលែងទទួលផលចំណេញ ដោយទុកឲ្យ​ក្រុមអ្នករុករករ៉ែក្រៅផ្លូវការចូលទៅក្នុង​​ដោយ​ខុសច្បាប់ ដើម្បីស្វែង​រក​រ៉ែ​ដែលនៅសេស​សល់៕

ដោយ៖ ឈាង

The post ស្លាប់​យ៉ាង​ហោច​១០០​នាក់ ក្រោយ​ជាប់​ក្នុង​អណ្ដូង​រ៉ែ​មាស​រាប់​ខែ​នៅ​អាហ្វ្រិក​ខាង​ត្បូង appeared first on Kampuchea Thmey Daily.

ព្យុះកំណាច កម្ទេចផ្ទះជិត ១ ០០០ខ្នង នៅអាហ្រ្វិកខាងត្បូង
ផ្ទះជិត១ ០០០ខ្នងក្នុងទីក្រុង Cape Town នៃប្រទេសអាហ្វ្រិកខាងត្បូងត្រូវបានបំផ្លាញដោយខ្យល់បោកបក់ខ្លាំង បង្ខំឲ្យមនុស្សប្រហែល ៤ ០០០ នាក់ផ្លាស់ទីលំនៅ ខណៈទីក្រុងនេះប្រឈមនឹងអាកាសធាតុអាក្រក់ពេញមួយសប្ដាហ៍។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃអង្គារទី០៩ខែកក្កដាឆ្នាំ២០២៤​។

(រូបភាព៖ AP)

យោងតាមក្រសួងឧតុនិយមអាហ្រ្វិកខាងត្បូង, ទីក្រុង Cape Town និងតំបន់ជុំវិញ នឹងត្រូវរងការវាយប្រហារពីព្យុះកំណាចរហូតដល់ថ្ងៃសុក្រ ដោយនឹងមានភ្លៀងធ្លាក់ជញ្ជ្រំ ខ្យល់បក់ខ្លាំង ទឹកជំនន់ និងបំណាក់ដី។ អាជ្ញាធរទីក្រុងនេះក៏បានព្រមានអំពីរលកសមុទ្រខ្ពស់ៗ ហើយស្នើឲ្យប្រជាជនស្ថិតនៅឲ្យឆ្ងាយពីមាត់ឆ្នេរផងដែរ។

(រូបភាព៖ AP)

លើសពីនេះ មនុស្សរាប់ពាន់នាក់បានផ្លាស់ទីលំនៅនៅក្នុងទីប្រជុំជន Khayelitsha ជាយក្រុង Cape Town បន្ទាប់ពីខ្យល់បក់ខ្លាំងបានបំផ្លាញផ្ទះសម្បែង និងសំណង់នានា។ តំបន់ផ្សេងទៀតត្រូវបានជន់លិច និងមានការដាច់ចរន្តអគ្គិសនី ខណៈអង្គការផ្តល់ជំនួយក្នុងស្រុក Gift of the Givers បានផ្តល់អាហារ ១០ ០០០កញ្ចប់ និងភួយ ៣ ០០០ ដល់ជនភៀសខ្លួននៅ Khayelitsha ។

សូមបញ្ជាក់ថា ទីក្រុង Cape Town នៅចុងភាគនិរតីនៃទ្វីបអាហ្រ្វិក តែងតែរងការវាយប្រហារពីគ្រោះធម្មជាតិ ដែលរឹតតែបង្កើនផលលំបាកទៅដល់ប្រជាពលរដ្ឋក្រីក្រដែលតាំងទីលំនៅខុសច្បាប់នៅក្នុងទីក្រុងនេះ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ព្យុះកំណាច កម្ទេចផ្ទះជិត ១ ០០០ខ្នង នៅអាហ្រ្វិកខាងត្បូង appeared first on Kampuchea Thmey Daily.

អាហ្រ្វិកខាងត្បូង ជំរុញតុលាការ ICJ បញ្ជាឲ្យ អ៊ីស្រាអែល បញ្ឈប់ការវាយប្រហារលើទីក្រុង Rafah
អាហ្រ្វិកខាងត្បូងបានជំរុញតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើទីក្រុង Rafah ដែលជាផ្នែកមួយនៃសំណុំរឿងចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍លើប៉ាឡេស្ទីន ខណៈប្រសិនបើទីក្រុងជាប់ព្រំដែនអេហ្ស៊ីបមួយនេះដួល នោះហ្គាហ្សាក៏ដួលដូចគ្នា ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ ខែឧសភា​នេះ ។

ប្រទេសអាហ្រ្វិកខាងត្បូងដែលធ្លាប់បានប្ដឹងអ៊ីស្រាអែលជុំវិញករណីប្រល័យពូជសាសន៍ កំពុងស្វែងរកវិធានការសង្គ្រោះបន្ទាន់បន្ថែមលើការវាយលុករបស់អ៊ីស្រាអែលនៅភាគខាងត្បូងហ្គាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១ លាននាក់កំពុងជ្រកកោន ក្រោយរត់ចេញពីការវាយប្រហាររបស់អ៊ីស្រាអែល ។

អាហ្រ្វិកខាងត្បូងបានស្នើទៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ICJ បញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សា ហើយដកខ្លួនចេញពីទឹកដីប៉ាឡេស្ទីនទាំងអស់ជាបន្ទាន់ និងស្នើ ICJ បញ្ជាឲ្យអ៊ីស្រាអែលបើកការអនុញ្ញាតឲ្យមន្ត្រីអង្គការសហប្រជាជាតិ ក្រុមជំនួយ អ្នកកាសែត និងអ្នកស៊ើបអង្កេតចូលទៅកាន់តំបន់ហ្គាហ្សាដោយគ្មានឧបសគ្គ ។

ឆ្លើយតបនឹងការស្នើសុំនេះចៅក្រម ICJ ធ្លាប់បានចេញវិធានការបណ្ដោះអាសន្ន ដោយបញ្ជាឲ្យអ៊ីស្រាអែលចាត់វិធានការមួយចំនួន ក្នុងចំណោមបទប្បញ្ញត្តិទាំងនោះ គឺធានាការផ្គត់ផ្គង់ស្បៀងអាហារដោយមិនបង្អង់យូរដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលកំពុងទទួលរងនូវភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ខណៈអ្នកខ្លះថែមទាំងប្រឈមនឹងគ្រោះទុរ្ភិក្សទៀតផង ។

ទោះបីជាយ៉ាងណា រហូត​មក​ដល់​ពេល​នេះ អ៊ីស្រាអែល​មិន​បាន​អើពើ​នឹងដីកា​របស់​តុលាការ ICJ ​នោះទេ ហើយថែមទាំងបានទាត់ចោលការអះអាងរបស់អាហ្រ្វិកខាងត្បូងដែលថា អ៊ីស្រាអែលកំពុងបំពានលើអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៩ ។

គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនប្រហែលកន្លះលាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារតែយុទ្ធនាការជើងគោក និងផ្លូវអាកាសរបស់អ៊ីស្រាអែលនៅភាគខាងជើង និងភាគខាងត្បូងតំបន់ហ្គាហ្សា ខណៈការរវាយប្រហាររបស់អ៊ីស្រាអែលកន្លងមកបានសម្លាប់មនុស្សជាង ៣៥,០០០ នាក់ ៕

អត្ថបទ៖ ប៊ុន សុភាព

The post អាហ្រ្វិកខាងត្បូង ជំរុញតុលាការ ICJ បញ្ជាឲ្យ អ៊ីស្រាអែល បញ្ឈប់ការវាយប្រហារលើទីក្រុង Rafah appeared first on Kampuchea Thmey Daily.

សមាជិក BRICS ផ្តាំផ្ញើឲ្យប្រទេសទាំងអស់ ឈប់ជួយអ៊ីស្រាអែល
តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃពុធទី៣១ខែមករាបានឲ្យដឹងថា ក្រោយសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ (ICJ) កាលពីសប្តាហ៍មុន ស្រាប់តែលោកស្រី Naledi Pandor រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូងដែលជាសមាជិក BRICS បានផ្តាំផ្ញើឲ្យប្រទេសទាំងអស់ បញ្ឈប់ការផ្តល់ជំនួយដល់យោធាអ៊ីស្រាអែល ព្រោះពួកគេអាចក្លាយជាអ្នកសមគំនិតប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដែរ។

លោកស្រី Naledi Pandor រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង (រូបថត៖ X)

លោកស្រី Pandor ប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុង Pretoria ថា “តាមយើងគិត ការរកឃើញនេះបង្ហាញយ៉ាងច្បាស់ថា អំពើប្រល័យពូជសាសន៍កំពុងកើតឡើងប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ ដូច្នេះ ​ប្រជាជាតិទាំងឡាយត្រូវ​តែ​ធានាឲ្យបាន​ថា ​ពួកគេនឹង​មិន​ជួយ​ដល់​ការ​ប្រព្រឹត្ត​អំពើបែប​នេះ​ក្នុង​សង្គ្រាម​អ៊ីស្រាអែល​-​ក្រុម​ហាម៉ាសទេ។ វាជាកាតព្វកិច្ចយ៉ាងចាំបាច់សម្រាប់រដ្ឋទាំងអស់ ដែលត្រូវបញ្ឈប់ការផ្តល់មូលនិធិនិងជួយសម្រួលដល់សកម្មភាពយោធាអ៊ីស្រាអែល ដែលតុលាការបង្ហាញថា ជាការប្រល័យពូជសាសន៍ដ៏គួរឲ្យជឿជាក់”។

សូមបញ្ជាក់ថា ICJ បានសម្រេចកាលពីថ្ងៃទី២៦ខែមករាថា អ៊ីស្រាអែល ត្រូវតែចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅប៉ាឡេស្ទីន។ លើសពីនេះ ទីក្រុងហ្ស៊េរុយសាឡិមខាងលិច ក៏ត្រូវបញ្ជាឲ្យដាក់ទណ្ឌកម្មយោធារបស់ខ្លួនរូបណា ដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ផងដែរ។

(រូបថត៖ EPA)

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅសេចក្តីសម្រេចរបស់តុលាការអង្គការសហប្រជាជាតិនេះថា ជារឿងគួរឲ្យស្អប់ខ្ពើម ហើយប្តេជ្ញា មិនអនុញ្ញាតឲ្យទាហានអ៊ីស្រាអែលណាម្នាក់ ត្រូវបញ្ជូនទៅទីក្រុងឡាអេ ឡើយ។

យោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន, មនុស្សជិត២៧០០០នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងក្នុងខែតុលា។

ជម្លោះបានចាប់ផ្តើម ពេលយុទ្ធជនក្រុមហាម៉ាស បើកការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលលើទឹកដីអ៊ីស្រាអែលដោយសម្លាប់មនុស្សជាង១១០០នាក់ និងចាប់រាប់រយនាក់ជាចំណាប់ខ្មាំង។ លើសពីនេះ ពលរដ្ឋហ្គាហ្សាប្រហែល៨៥% ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ហើយអង្គការសហប្រជាជាតិរាយការណ៍ថា មនុស្ស៥៧០០០០នាក់នៅទីនោះ កំពុងឃ្លានដាច់ពោះសឹងស្លាប់ហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល ទាមទារឲ្យប្រមុខ UN ចុះចេញពីតំណែង

The post សមាជិក BRICS ផ្តាំផ្ញើឲ្យប្រទេសទាំងអស់ ឈប់ជួយអ៊ីស្រាអែល  appeared first on Kampuchea Thmey Daily.

អគ្គិភ័យ ឆាបឆេះប្លុកផ្ទះល្វែងនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៥៨នាក់ ខណៈជាង៤០នាក់ រងរបួស
នៅថ្ងៃព្រហស្បតិ៍ទី៣១ខែសីហា​ មនុស្សចំនួន៥៨នាក់ត្រូវបាត់បង់ជីវិតនិងជាង៤០នាក់​ផ្សេង​ទៀត​រង​របួស បន្ទាប់ពីអគ្គិភ័យដ៏សន្ធោសន្ធៅ បានឆាបឆេះប្លុកផ្ទះល្វែងមួយ ក្នុងទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង ទាំងកណ្តាលយប់។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរក្រុង Johannesburg មិនទាន់ដឹងច្បាស់ថា អ្វីដែលបណ្តាលឲ្យមានអគ្គិភ័យនេះកើតឡើងនោះទេ។

អ្នកនាំពាក្យនៃសេវាសង្គ្រោះបន្ទាន់លោក Robert Mulaudzi បានប្រាប់ BBC ថា ក្រុមអ្នកពន្លត់អគ្គិភ័យ អាចជួយសង្គ្រោះមនុស្សខ្លះ ចេញពីអគារកម្ពស់ប្រាំជាន់បាន។ លោកបន្តថា ប្រតិបត្តិការស្វែងរកជនរងគ្រោះផ្សេងទៀត កំពុងបន្ត។

យោងតាមសាក្សី, មានមនុស្សយ៉ាងតិច២០០នាក់ រស់នៅក្នុងអគារនោះ។

សាកសពជាច្រើនត្រូវបានគេមើលឃើញនៅត្រៀបត្រាតាមដងផ្លូវ ខណៈអាជ្ញាធរអះអាងថា តួលេខអ្នកស្លាប់ អាចកើនឡើងបន្ថែមទៀត ព្រោះមានមនុស្សច្រើនជាប់នៅខាងក្នុងអគារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ផ្ទុះឆេះស្ថានីយប្រេងឥន្ធនៈនៅរុស្ស៊ី ស្លាប់មនុស្ស ៣០នាក់ (មានវីដេអូ)

The post អគ្គិភ័យ ឆាបឆេះប្លុកផ្ទះល្វែងនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៥៨នាក់ ខណៈជាង៤០នាក់ រងរបួស appeared first on Kampuchea Thmey Daily.